Category: បរិស្ថាន

  • ស្រូវមិត្តភាពសង្គ្រោះមិត្តភាពចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងបង្កើនចំណូលរបស់ពលរដ្ឋ

    ស្រូវមិត្តភាពសង្គ្រោះមិត្តភាពចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងបង្កើនចំណូលរបស់ពលរដ្ឋ

    ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថានបានរៀបចំគោលនយោបាយនិងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅក្នុង និងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។ ជាមួយគ្នាក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះគម្រោងស្រូវសត្វត្រយងដែលអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃដែលនេះគឺជាការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព  ដើម្បីគាំទ្រការអភិរក្សនិងការពារសត្វព្រៃ ព្រៃឈើ និងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។ នេះគឺជាការថ្លែងឡើងឯកឧត្តម នេត្រ ភក្រ្តារដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន នៅក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះវិហារសិក្សាស្វែងយល់ពីកិច្ចការពារនិងអភិរក្សធនធាន ធម្មជាតិក្នុងតំបន់នោះក្នុងរយៈពេល២ថ្ងៃពោលគឺថ្ងៃទី ៩-១០ ខែមិថុនាឆ្នាំ ២០២១។ ថ្លែងប្រាប់បណ្តាញសារព័ត៌មានឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លើកឡើងថា គម្រោងស្រូវត្រយងបានចូលរួមយ៉ាងច្រើនក្នុងកិច្ចការងារអភិរក្សជាពិសេស​អភិរក្សសត្វត្រយងយក្ស ត្រយងចង្កំកសដែលកំពុងជិតផុតពូជនៅលើពិភពលោក។ ក្រៅពីនេះវាក៏ គម្រោងស្រូវត្រយងបានរួមចំណែកក្នុងការការពារ ធនធានធម្មជាតិ នឹងអភិរក្សជីវៈចម្រុះនៅកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ប្រជាពលរដ្ឋចូលរួមក្នុងគម្រោងដាំស្រូវសង្រ្គោះសត្វព្រៃនេះ ចាំបាច់ត្រូវគោរពនូវលក្ខខណ្ឌចំនួន ៤ សំខាន់គឺទី១ ការដាំស្រូវរបស់ពួកគាត់មិនត្រូវដាំលើផ្ទៃដីដែលពង្រីកថ្មី ដែលមានន័យថាមិនអនុញ្ញាត្តឱ្យមានទន្ទ្រានកាន់កាប់ដីព្រៃថ្មីទេនោះទេ ទី២ ហាមបរបាញ់សត្វ ទី៣ ហាមកាប់ឈើ និងទី៤ ហាមប្រើប្រាស់ជីគីមីសម្រាប់ការដាំដំណាំស្រូវរបស់ខ្លួន។ គោលការណ៍ទាំង៤នេះគឹជាគ្រឹះនៃការអនុត្តគម្រោងដាំសង្រ្គោះសត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការបានរំឭកដែរថា ស្រូវសង្រ្គោះសត្វព្រៃបានចាប់ផ្តើមឡើងនៅក្នុងខេត្តព្រះវិហារនេះ រួចហើយបានពង្រីកខ្លួនទៅកាន់តំបន់ការពារធនធានធម្មជាតិនានាក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានការពង្រីកគម្រោងពីខេត្តព្រះវិហារ ទៅស្ទឺងត្រែង ខេត្តមណ្ឌលគិរី  ខេត្តរតនគីរី។ សរុបគ្រួសារដែលបានចូលរួមដាំគម្រោងស្រូវប្រភេទនេះក្នុងតំបន់ការពារធម្មជាតិនៃខេត្តទាំងនោះមាន ១៥០០ គ្រួសារ។ សម្រាប់ទិន្នផលស្រូវដែលកសិករធ្វើបានគឺមានគុណភាពល្អ…

  • ឯកឧត្តម នេត្រ ភក្រ្តា៖ ស្រូវត្រយងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងបង្កើនចំណូលរបស់ពលរដ្ឋ

    ឯកឧត្តម នេត្រ ភក្រ្តា៖ ស្រូវត្រយងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងបង្កើនចំណូលរបស់ពលរដ្ឋ

    ខេត្តព្រះវិហារ៖ក្រសួងបរិស្ថានបានរៀបចំគោលនយោបាយនិងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចរបស់សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅក្នុងនិងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។ ជាមួយគ្នាក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះគម្រោងស្រូវសត្វត្រយងដែលអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃដែលនេះគឺជាការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព ដើម្បីគាំទ្រការអភិរក្សនិងការពារសត្វព្រៃ ព្រៃឈើ និងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។ នេះគឺជាការថ្លែងឡើងដោយ ឯកឧត្តម នេត្រ ភក្រ្តារដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន នៅក្នុងអំឡុងនៃដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះវិហារសិក្សាស្វែងយល់ពីកិច្ចការពារនិងអភិរក្សធនធាន ធម្មជាតិក្នុងតំបន់នោះក្នុងរយៈពេល២ថ្ងៃពោលគឺថ្ងៃទី ៩-១០ ខែមិថុនាឆ្នាំ ២០២១។បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លើកឡើងថា គម្រោងស្រូវត្រយងបានចូលរួមយ៉ាងច្រើនក្នុងកិច្ចការងារអភិរក្សជាពិសេសអភិរក្សសត្វត្រយងយក្ស ត្រយងចង្កំកសដែលកំពុងជិតផុតពូជនៅលើពិភពលោក។ ក្រៅពីនេះវាក៏ គម្រោងស្រូវត្រយងបានរួមចំណែកក្នុងការការពារ ធនធានធម្មជាតិ នឹងអភិរក្សជីវៈចម្រុះនៅកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ប្រជាពលរដ្ឋចូលរួមក្នុងគម្រោងដាំស្រូវសង្រ្គោះសត្វព្រៃ(ស្រូវត្រយង)នេះ ចាំបាច់ត្រូវគោរពនូវលក្ខខណ្ឌចំនួន ៤ សំខាន់គឺទី១ ការដាំស្រូវរបស់ពួកគាត់មិនត្រូវដាំលើផ្ទៃដីដែលពង្រីកថ្មី ដែលមានន័យថាមិនអនុញ្ញាត្តឱ្យមានទន្ទ្រានកាន់កាប់ដីព្រៃថ្មីទេនោះទេ ទី២ ហាមបរបាញ់សត្វ ទី៣ ហាមកាប់ឈើ និងទី៤ ហាមប្រើប្រាស់ជីគីមីសម្រាប់ការដាំដំណាំស្រូវរបស់ខ្លួន។ គោលការណ៍ទាំង៤នេះគឹជាគ្រឹះនៃការអនុត្តគម្រោងដាំសង្រ្គោះសត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការបានរំឭកដែរថា ស្រូវសង្រ្គោះសត្វព្រៃបានចាប់ផ្តើមឡើងនៅក្នុងខេត្តព្រះវិហារនេះ រួចហើយបានពង្រីកខ្លួនទៅកាន់តំបន់ការពារធនធានធម្មជាតិនានាក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានការពង្រីកគម្រោងពីខេត្តព្រះវិហារ ទៅស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគីរី។ សរុបគ្រួសារដែលបានចូលរួមដាំគម្រោងស្រូវប្រភេទនេះក្នុងតំបន់ការពារធម្មជាតិនៃខេត្តទាំងនោះមាន ១៥០០ គ្រួសារ។ សម្រាប់ទិន្នផលស្រូវដែលកសិករធ្វើបានគឺមានគុណភាពល្អ ហើយត្រូវបានលក់ក្នុងតម្លៃមួយលើស ៥០ភាគរយនៃតម្លៃទីផ្សារ។…

  • សហគមន៍តំបន់ការពារធម្មជាតិមាននាទី និងការទទួលខុសត្រូវចូលរួមអភិរក្សធនធានធម្មជាតិ ទទួលផល និងអនុផលព្រៃឈើបង្កើនចំណូលជីវភាពគ្រួសារ

    សហគមន៍តំបន់ការពារធម្មជាតិមាននាទី និងការទទួលខុសត្រូវចូលរួមអភិរក្សធនធានធម្មជាតិ ទទួលផល និងអនុផលព្រៃឈើបង្កើនចំណូលជីវភាពគ្រួសារ

    ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាន និងអង្គការជាដៃគូ  ព្រមទាំងសហគមន៍តំបន់ការពារធម្មជាតិ បានរួមសហការគ្នាពង្រឹងទៅលើកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិដោយមិនត្រឹមតែមានទិសដៅការពារធនធានធម្មជាតិព្រៃឈើនិងសត្វព្រៃនោះទេ ប៉ុន្តែក្រសួងបានអភិរក្សមុខរបរប្រជាសហគមន៍ ចូលអភិរក្សប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍របស់គាត់ផងដែរ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានក្នុងការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មានទស្សនកិច្ចស្វែងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្តខេត្តព្រះវិហារ កាលពីថ្ងៃទី៩ ខែមិថុនា បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងបរិស្ថាន អង្គការដៃគូនិងស្ថាប័នពាក់ព័ន្ធមួយចំនួនបានរួមគ្នា​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជា​ចូលរួម​បង្កើតមុខរបរជូនប្រជាពលរដ្ឋសហគមន៍ អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​ទាំង​រូបី និង​អរូបិយ​ឱ្យបាន​គង់វង្ស និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បង្កើតតំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​។ ឯកឧត្តមមានប្រសាសន៍ថា នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិក្នុងខេត្តព្រះវិហារមាន ដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ៤១ សហគមន៍ ហើយក្នុងចំណោមសហគមន៍ទាំងនេះតែងមានប្រជាពលរដ្ឋប្រកបរបរដងជ័រទឹក។ សម្រាប់មុខរបរដងជ័រទឹកនេះដែរគឺជាមុខរបរមួយផ្តល់ប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងសហគមន៍សម្រាប់ផ្គត់ផ្គង់ជីវភាព។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់ថាក្នុងក្របខណ្ឌគោលនយោបាយរបស់ក្រសួងបរិស្ថានគឺកំពុងតែរៀបចំការកំណត់តំបន់ និងជំរុញលើការបោះបង្គោលកំណត់តំបន់ឱ្យបានច្បាស់លាស់ ដើម្បីធ្វើការបែងចែកតំបន់ការពារធម្មជាតិ។ ដោយឡែកដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារនេះដែរ គឺបានផ្ទេរមកការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន នៅឆ្នាំ២០២១៦ ដែលមន្រ្តីឧទ្យានុរក្សបានចាប់ផ្តើមមានវត្តមាននៅទីនេះ ហើយក៏បានខចូលរួមពីសហគមន៍ការពារតំបន់ធម្មជាតិ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ដែលជាដៃគូបានធ្វើការរួមគ្នាគឺទី១ ដើម្បីពង្រឹងទៅលើការការពារនិងអភិរក្សធនធានធម្មជាតិ ទី២ អភិរក្សនូវមុខរបរប្រជាសហគមន៍ដែលមានជាលក្ខណៈប្រពៃណីដូចជារបរដងជ័រទឹក ​និងផ្តល់ជម្រើសនិងមុខថ្មី។ ជាទិសដៅក្រសួងមិនត្រឹមតែការពារធនធានធម្មជាតិ ដែលមានព្រៃឈើ សត្វព្រៃទេ…

  • សហគមន៍តំបន់ការពារធម្មជាតិមាននាទីនិងការទទួលខុសត្រូវ ចូលរួមអភិរក្សធនធានធម្មជាតិ ទទួលផលនិងអនុផលព្រៃឈើបង្កើនចំណូលជីវភាពគ្រួសារ

    សហគមន៍តំបន់ការពារធម្មជាតិមាននាទីនិងការទទួលខុសត្រូវ ចូលរួមអភិរក្សធនធានធម្មជាតិ ទទួលផលនិងអនុផលព្រៃឈើបង្កើនចំណូលជីវភាពគ្រួសារ

    ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាន និងអង្គការជាដៃគូ  ព្រមទាំងសហគមន៍តំបន់ការពារធម្មជាតិ បានរួមសហការគ្នាពង្រឹងទៅលើកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិដោយមិនត្រឹមតែមានទិសដៅការពារធនធានធម្មជាតិព្រៃឈើនិងសត្វព្រៃនោះទេ ប៉ុន្តែក្រសួងបានអភិរក្សមុខរបរប្រជាសហគមន៍ ចូលអភិរក្សប្រពៃណី ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍របស់គាត់ផងដែរ។           ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានក្នុងការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មានទស្សនកិច្ចស្វែងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្តខេត្តព្រះវិហារ កាលពីថ្ងៃទី៩ ខែមិថុនា បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងបរិស្ថាន អង្គការដៃគូនិងស្ថាប័នពាក់ព័ន្ធមួយចំនួនបានរួមគ្នា​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក៏ដូចជា​ចូលរួម​បង្កើតមុខរបរជូនប្រជាពលរដ្ឋសហគមន៍ អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​ទាំង​រូបី និង​អរូបិយ​ឱ្យបាន​គង់វង្ស និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បង្កើតតំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​បង្កើន​សេដ្ឋកិច្ច​មូលដ្ឋាន​។           ឯកឧត្តមមានប្រសាសន៍ថា នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិក្នុងខេត្តព្រះវិហារមាន ដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ៤១ សហគមន៍ ហើយក្នុងចំណោមសហគមន៍ទាំងនេះតែងមានប្រជាពលរដ្ឋប្រកបរបរដងជ័រទឹក។ សម្រាប់មុខរបរដងជ័រទឹកនេះដែរគឺជាមុខរបរមួយផ្តល់ប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងសហគមន៍សម្រាប់ផ្គត់ផ្គង់ជីវភាព។ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងដោយបញ្ជាក់ថាក្នុងក្របខណ្ឌគោលនយោបាយរបស់ក្រសួងបរិស្ថានគឺកំពុងតែរៀបចំការកំណត់តំបន់ និងជំរុញលើការបោះបង្គោលកំណត់តំបន់ឱ្យបានច្បាស់លាស់ ដើម្បីធ្វើការបែងចែកតំបន់ការពារធម្មជាតិ។ ដោយឡែកដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារនេះដែរ គឺបានផ្ទេរមកការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន នៅឆ្នាំ២០២១៦ ដែលមន្រ្តីឧទ្យានុរក្សបានចាប់ផ្តើមមានវត្តមាននៅទីនេះ ហើយក៏បានខចូលរួមពីសហគមន៍ការពារតំបន់ធម្មជាតិ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ដែលជាដៃគូបានធ្វើការរួមគ្នាគឺទី១ ដើម្បីពង្រឹងទៅលើការការពារនិងអភិរក្សធនធានធម្មជាតិ ទី២ អភិរក្សនូវមុខរបរប្រជាសហគមន៍ដែលមានជាលក្ខណៈប្រពៃណីដូចជារបរដងជ័រទឹក ​និងផ្តល់ជម្រើសនិងមុខថ្មី។ ជាទិសដៅក្រសួងមិនត្រឹមតែការពារធនធានធម្មជាតិ…

  • រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ មន្ត្រីឧទ្យានុរក្សជាឆ្មាំព្រៃមិនមែនត្រឹមតែបំពេញភារកិច្ចតាមតួនាទីឯកសណ្ឋាន តែជាឪពុកម្តាយដែលកំពុងថែរក្សាធនធានធម្មជាតិសម្រាប់កូនៗជំនាន់ក្រោយ

    រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ មន្ត្រីឧទ្យានុរក្សជាឆ្មាំព្រៃមិនមែនត្រឹមតែបំពេញភារកិច្ចតាមតួនាទីឯកសណ្ឋាន តែជាឪពុកម្តាយដែលកំពុងថែរក្សាធនធានធម្មជាតិសម្រាប់កូនៗជំនាន់ក្រោយ

    ខេត្តព្រះវិហារ៖ «មន្រ្តីឧទ្យានុរក្សដែលកំពុងបំពេញតូនាទីដើម្បីបុព្វហេតុបរិស្ថាន និងធម្មជាតិបច្ចុប្បន្នបានពុះពារប្រឈមនឹងឧបសគ្គ និងហានិភ័យខ្ពស់គ្រប់យ៉ាងដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាប្រចាំថ្ងៃនៅសមរភូមិនៃការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភរិក្សជីវៈចម្រុះរបស់កម្ពុជា»។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាននៅចំពោះមុខមន្ត្រីឧទ្យានុរក្សនៅស្នាក់ការអូរកក់ក្នុងដែនជម្រកសត្វព្រៃព្រះរការក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អំឡុងពេលដែលឯកឧត្តមបានដឹកនាំប្រតិភូក្រសួងបរិស្ថាននិងក្រុមអ្នកសារព័ត៌មាន ចុះទៅបំពេញទស្សនកិច្ចនិងស្វែងយល់ពីការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងដែរថា៖«បច្ចុប្បន្នអ្វីដែលមន្ត្រីឧទ្យានុរក្សរបស់យើងកំពុងធ្វើ គឺមិនមែនគ្រាន់តែធ្វើក្នុងនាមតែជាមន្ត្រីឧទ្យានុរក្ស ដែលត្រូវបំពេញជាតួនាទីទៅតាមភារកិច្ចនៃឯកសណ្ឋានជាមន្ត្រីឧទ្យានុរក្សប៉ុណ្ណោះទេ តែពួកគាត់ធ្វើក្នុងនាមជាឪពុក ម្តាយ ដែលកំពុងតែថែរក្សា និងការពារនូវមរតកធនធានធម្មជាតិដ៏សម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ»។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានសម្តែងនូវការកោតសរសើរពីការលះបង់និងការប្តេជ្ញាចិត្តខ្ពស់របស់មន្ត្រីឧទ្យានុរក្សទាំងអស់ក្នុងការថែរក្សានិងការពារធនធានធម្មជាតិ សត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែលកម្ពុជាមាន។ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា មន្រ្តីឧទ្យានុរក្សអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ និងបានលះបង់ខ្ពស់ក្នុងបុព្វហេតុការពារនូវធនធានធម្មជាតិ សត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទាំងនេះវាក៏បង្ហាញពីទឹកចិត្តមោះមុតដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់ជាដើម។ ដោយចង់បញ្ជាក់ពីផលលំបាករបស់មន្រ្តីឧទ្យានុរក្សដែលតែងជួបប្រទះកន្លងមក ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖«មន្រ្តីរបស់យើងត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗពិសេសជនល្មើសអាចបង្កគ្រោះថ្នាក់នៅពេលមន្រ្តីយើងចុះអនុវត្តច្បាប់។ ក្រៅពីនេះពួកគាត់ក៏ប្រឈមទៅនឹងកត្តាផ្សេងៗទៀតដូចជា ជំងឺ ការឆ្លងកាត់ឧបសគ្គលំបាកៗជាច្រើនក្នុងពេលបំពេញការងារដូចជាទឹកជំនន់ សត្វដែលអាចបង្កគ្រោះថ្នាក់។ល។ ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាក៏បានជំរុញនិងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សមិនត្រូវរុញរាឡើយក្នុងការអនុវត្តច្បាប់…

  • សត្វអណ្តើកយក្ស២ក្បាល បង្ហាញខ្លួនជាសាធារណៈ

    សត្វអណ្តើកយក្ស២ក្បាល បង្ហាញខ្លួនជាសាធារណៈ

    សត្វអណ្តើកយក្ស Aldabra ចំនួន២ក្បាលបានបង្ហាញវត្តមានជាសាធារណៈ កាលពីពេលថ្មីៗនេះ ក្នុងឧទ្យានសត្វព្រៃមួយកន្លែង នៅក្រុងគុនមីង នៃខេត្តយុនណាន ប្រទេសចិន នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ CGTN នាថ្ងៃទី១០ មិថុនា ២០២១នេះ៕

  • ឯ.ឧ នេត្រ ភក្រ្តា ដឹកនាំអ្នកសារព័ត៌មានចុះស្វែងយល់ពី ការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ

    ឯ.ឧ នេត្រ ភក្រ្តា ដឹកនាំអ្នកសារព័ត៌មានចុះស្វែងយល់ពី ការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ

    មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ឯ.ឧ នេត្រ ភក្រ្តា ដឹកនាំអ្នកសារព័ត៌មានចុះស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ នៅខេត្តព្រះវិហារ៕

  • ក្រសួងបរិស្ថាននាំអ្នកសារព័ត៌មានចុះស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅខេត្តព្រះវិហារ

    ក្រសួងបរិស្ថាននាំអ្នកសារព័ត៌មានចុះស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅខេត្តព្រះវិហារ

    ឯកឧត្តម  នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានដឹកនាំ អ្នកសារព័ត៌មាន មកពី១០ ស្ថាប័នទៅទស្សនានិងស្វែងយល់ពីការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងជីវភាពរបស់ពលរដ្ឋ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ រយៈពេល ២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ទស្សនកិច្ចនេះ បង្ហាញពីសក្តានុពលនៃធនធានធម្មជាតិ និងសត្វព្រៃកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការដៃគូនិងសហគមន៍តំបន់ការពារធម្មជាតិ ដែលបាននិងកំពុងរួមសហការគ្នាការពារនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃនានា។ នៅក្នុងអំឡុងនៃដំណើរទស្សនកិច្ចនេះ អ្នកសារព័ត៌មាន នឹងបានជួបជាមួយថ្នាក់ដឹកនាំខេត្តព្រះវិហារ មន្ទីរបរិស្ថាននិងមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូរបស់ក្រសួងបរិស្ថាន ដែល កំពុងធ្វើកិច្ចសហប្រតិបត្តិការចូលរួមក្នុងកិច្ចការងារអភិរក្សនៅក្នុងតំបន់ការពារធម្មជាតិចំនួន ៤ នៅលើដីនៃខេត្តព្រះវិហាររួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មានផ្ទៃដីសរុប ចំនួន ៥៤៦.១២៩,៤១ហិចតា។ តំបន់ការពារធម្មជាតិទាំង បួនគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានជិត១០.០០០ គ្រួសារ និងមានសត្វព្រៃ រងការគំរាមកំហែងជាសកលជាង ៣០ ប្រភេទ ដូចជាដំរីអាស៊ី និងសត្វស្លាបជិតផុតពូជបំផុត ៥ប្រភេទ មាន៖ ត្មាតផេះ ត្មាតត្នោត…

  • អភិបាលខេត្តឧត្តរមានជ័យ ជំរុញមន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋ ចូលរួមដាំដើមឈើឲ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់តម្លៃបរិស្ថានជាតិ !

    អភិបាលខេត្តឧត្តរមានជ័យ ជំរុញមន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋ ចូលរួមដាំដើមឈើឲ្យបានគ្រប់ៗគ្នា ដើម្បីលើកកម្ពស់តម្លៃបរិស្ថានជាតិ !

    ខេត្តឧត្តរមានជ័យ ៖ នៅខេត្តឧត្តរមានជ័យ មានរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា» នាថ្ងៃទី៩មិថុនាឆ្នាំ២០២១នេះ នៅមុខសាលាខេត្តឧត្តរមានជ័យ ដោយមានការចូលរួម ពីមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ប្រភេទ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ ។ នៅក្នុងពិធីនេះ ក៏មានការដាំកូនឈើក្ងោក ៣០០ដើម នៅផ្នែកខាងមុខសួនច្បារសាលាខេត្តផងនោះដែរ ។ អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ បានជំរុញមន្ត្រីរាជការស៊ីវិល យុវជន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការដាំដើមឈើ ក្នុងម្នាក់ៗដាំឲ្យបានច្រើនដើម និងចូលរួមក្នុងការផ្សព្វផ្សាយ ពីបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ធ្វើយ៉ាងណា លើកកម្ពស់ការស្រឡាញ់បរិស្ថាន និងចេះថែរក្សាអនាម័យ នៅតាមភូមិដ្ឋានរបស់ខ្លួន ជាពិសេស ត្រូវចូលរួមការពារ ការរីករាលដាលនៃជំងឺ កូវីដ ១៩ ផងដែរ ។ ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថា ទិវាបរិស្ថានឆ្នាំ២០២១នេះ…

  • ឯកឧត្តម សាយ សំអាល់ អញ្ជើញចូលរួមជាអធិបតីបើកកិច្ចពិភាក្សាតុមូលស្ដីពីមហាសមុទ្រ

    ឯកឧត្តម សាយ សំអាល់ អញ្ជើញចូលរួមជាអធិបតីបើកកិច្ចពិភាក្សាតុមូលស្ដីពីមហាសមុទ្រ

    ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកកិច្ចពិភាក្សាតុមូលស្ដីពីមហាសមុទ្រ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅសេដ្ឋកិច្ចខៀវសម្រាប់សមុទ្រអាស៊ីបូព៌ា» (Towards a Blue Economic Pathway for East Asian Seas) ដែលរៀបចំឡើងដោយអង្គការភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (Partnership in Environmental Management for the Seas of East Asia – PEMSEA) ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចខៀវ (សេដ្ឋកិច្ចពឹងផ្អែកលើសមុទ្រ) ប្រកបដោយចីរភាព សមភាព និងភាពធន់។ ជាក់ស្ដែង កម្ពុជា បាននិងកំពុងអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចខៀវ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស ការជំរុញអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ ការផ្គត់ផ្គង់ថាមពលនិងទឹកស្អាតគ្រប់គ្រាន់ ការពង្រឹងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់និងការគ្រប់គ្រងសំរាម សំណល់រឹង និងជាពិសេស ការពង្រឹងគុណភាពការអប់រំដោយផ្តោតលើពហុភាសា។ ជាមួយគ្នានេះ កម្ពុជា…