Category: បរិស្ថាន

  • យើងរួមគ្នាការពារជីវៈចម្រុះ (មានវីដេអូ)

    យើងរួមគ្នាការពារជីវៈចម្រុះ

  • ទេសចរណ៍ធម្មជាតិ ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន

    ទេសចរណ៍ធម្មជាតិ ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន

    មន្ទីរបរិស្ដានខេត្តរតនគិរី គាំទ្រដល់សហគមន៍តំបន់ការពារធម្មជាតិ អូរកាសៀប ក្នុងការកាត់បន្ថយការពឹងអាស្រ័យទៅលើផល និងអនុផលព្រៃឈើ តាមរយការបង្កើនប្រាក់ចំណូលរបស់សហគមន៍មូលដ្ឋាន និងការអភិរក្សជីវចម្រុះនៅឧទ្យានជាតិវើនសៃសៀមប៉ាង តារយ:សេវាកម្មទេសរណ៍មើលសត្វទោច និងសម្មភាពផ្សេងៗទៀត។

  • ក្រុមការងារអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី

    ក្រុមការងារអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី

    ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅនិងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី ដែលស្ថិតនៅកណ្ដាលបារាយណ៍នៃប្រាសាទបេងមាលា។ គម្រោងជួសជុលនេះ គឺធ្វើឡើងដោយមានការចូលរួមពីវិស័យឯកជន។ ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា គម្រោងជួសជុលប្រាសាទផ្ទីបានសម្រេចរួចរាល់ហើយនៅចុងខែ ឧសភា នេះ បន្ទាប់ពីចាប់ផ្តើមដំណើរការនៅដើមខែ មេសា។ នៅដើមខែ មីនា ការធ្វើកំណាយពិនិត្យរចនាសម្ពន្ធប្រាសាទនេះបានចាប់ផ្តើម និងឈានដល់ការជួសជុលលើកតម្លៃឡើងវិញ ក្រោមការចូលរួមពីវិស័យឯកជន គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក្នុងបំណងដើម្បីចូលរួមអភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ។ បើតាមការបញ្ជាក់ពីឯកឧត្តម គឹម សុធិន គម្រោងជួសជុលនេះមានការលំបាកបន្ដិចដែរ ព្រោះការដ្ឋានស្ថិតនៅកណ្ដាលបារាយណ៍ ក្នុងព្រៃ ហើយផ្លូវធ្វើដំណើរមានភាពតូចបន្ដិច ដែលពិបាកក្នុងការដឹកជញ្ជូនថ្មតាមរថយន្តធុនធ្ងន់។ យ៉ាងណា ឯកឧត្តម គឹម សុធិន បានបង្ហាញសុទិដ្ឋិនិយម និងអារម្មណ៍រីករាយជាខ្លាំងជាមួយសមិទ្ធផលថ្មីមួយបន្ថែមទៀតនេះ ពិសេសប្រាសាទដែលបានដួលរលំឃើញតែគំនរដុំថ្មហើយបានខិតខំរកផ្គុំឱ្យមានរូបរាងឡើងវិញ។ ប្រាសាទផ្ទីដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះមានលក្ខណៈជាសំណង់ថ្មបាយក្រៀម រាងការេ ប្រវែង១៥ម៉ែត្របួនជ្រុង និងមានជញ្ជាំងព័ទ្ធជុំវិញកម្ពស់១ម៉ែត្រ ។ នៅចំកណ្តាល គេតម្កល់រូបព្រះពុទ្ធប្រក់នាគសរុបទាំងខឿនកម្ពស់ ៦,៥ម៉ែត្រ អំពីថ្មភក់…

  • ក្រសួងបរិស្ថាន ប្រកាសថា កម្ពុជា នឹងរៀបចំ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា

    ក្រសួងបរិស្ថាន ប្រកាសថា កម្ពុជា នឹងរៀបចំ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា

    ក្រសួងបរិស្ថាន ប្រកាសថា កម្ពុជា នឹងរៀបចំ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ “ជីវៈចម្រុះ និងសុខភាពមនុស្ស” ៕

  • កម្ពុជានឹងរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ “ជីវៈចម្រុះ និងសុខភាពមនុស្ស”

    កម្ពុជានឹងរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ “ជីវៈចម្រុះ និងសុខភាពមនុស្ស”

    រាជធានីភ្នំពេញ៖កម្ពុជានឹង រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ “ជីវៈចម្រុះ និងសុខភាពមនុស្ស”។នេះបើតាមការឱ្យដឹងរបស់ក្រសួងបរិស្ថាន។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី ៣១ខែឧសភាឆ្នាំ ២០២១ដោយបានបញ្ជាក់ជូនដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យដឹងថា ក្នុងបរិបទដែលប្រទេសកម្ពុជាបាននិងកំពុងទទួលរងនូវវិបត្តិ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រសួងបរិស្ថាននឹងប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ «ជីវៈចម្រុះ និងសុខភាពមនុស្ស តាមរយៈការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ ទំនងសង្គមនានារបស់ក្រសួងបរិស្ថាន។ ក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមថាសម្រាប់កម្មវិធីនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពី ការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការបំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត គ្រឹះស្ថានសិក្សា វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ឱ្យចូលរួមទាំងស្មារតី និងសម្ភារ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ និងកែលម្អគុណភាព សោភណភាពទីក្រុង ទីប្រជុំជន…

  • សូមទស្សនាបណ្ដុំរូបភាព នៃសម្រស់ទេសភាព ក្នុងឧទ្យានជាតិវីរៈជ័យ

    សូមទស្សនាបណ្ដុំរូបភាព នៃសម្រស់ទេសភាព ក្នុងឧទ្យានជាតិវីរៈជ័យ

    តំបន់៖» អូរតាយ៉ាក» ភ្នំយ៉ាកកក្រាក់» អូរយ៉ាគឹម» អូរចាដងយ៉ល» អូរយើល» កន្ទុយនាគក្នុងឧទ្យានជាតិវីរៈជ័យ

  • ឯកឧត្តម សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ

    ឯកឧត្តម សាយ សំអាល់៖ សហគមន៍ជាដៃគូសន្ទនាជាមួយរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ

    ការបង្កើតបណ្តាញសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ជាដៃគូសន្ទនារវាងប្រជាសហគមន៍និងរាជរដ្ឋាភិបាល ផ្លាស់ប្តូរយោបល់ ស្វែងរកដំណោះស្រាយរួមគ្នា ផ្តល់ការទទួលខុសត្រូវក្នុងការគ្រប់គ្រងនិង ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមាននិរន្តរភាព។ នេះជាប្រសាសន៍លើកឡើង របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃចន្ទ ៤រោច ខែជេស្ន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២១ ក្នុងឱកាសជួបសំនេះសំណាល និងផ្តល់ម៉ូតូជូនគណៈកម្មាធិការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍បន្ថែមថា ក្រសួងបរិស្ថាននឹងខិតខំពង្រឹងភាពជាដៃគូដ៏ល្អក្នុងការកសាងសហគមន៍ឲ្យមានការរីកចម្រើន ហើយភាពជាដៃគូសហការនេះ មានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចផ្លាស់ប្តូរបទពិសោធន៍ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរវឌ្ឍន៍ជីវភាពសហគមន៍ និងអាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។ ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថា ជីវភាពសហគមន៍មូលដ្ឋានមានភាពប្រសើរ លុះត្រាតែគ្រួសារប្រជាសហគមន៍ មានអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ រស់នៅប្រកបដោយអនាម័យស្អាត និងកូនចៅបានបន្តការសិក្សាបានខ្ពង់ខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យសហគមន៍ជំរុញផលិតកម្មអាហារនៅតាមមូលដ្ឋាន ជាពិសេសពង្រឹងលើធនធានអ្វីដែលសហគមន៍មានស្រាប់ដូចជាការដាំដុះដំណាំរួមផ្សំផ្សេងៗ…

  • ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចែកម៉ូតូដល់គណៈកម្មការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់

    ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចែកម៉ូតូដល់គណៈកម្មការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់

    ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកម៉ូតូដល់គណៈកម្មការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់។ ក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធានបណ្តាញសហគមន៍ទាំងបី និងមន្ត្រីរាជការក្រោមឱវាទជាច្រើនរូបទៀត នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទ ៥រោច ខែជេស្ឋ ត្រីស័ក ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងនូវការកោតសរសើរចំពោះគណៈកម្មាធិការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ទាំងបី ដែលកន្លងមកបានចូលរួមធ្វើកិច្ចការងារក្នុងការអភិរក្សតំបន់ធម្មជាតិជាមួយក្រសួងបរិស្ថានបានយ៉ាងប្រសើរ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា គណៈកម្មាធិការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់នេះ គឺជាដៃគូសហការ ដៃគូសន្ទនា ជាមិត្ត និងជាគ្រួសារ របស់ក្រសួងបរិស្ថាន ក្នុងកិច្ចការពារតំបន់ការពារធម្មជាតិប្រកបដោយប្រសិទ្ធភាព។ ជាមួយនឹងកិច្ចសហការការងារនេះដែរ ឯកឧត្តម សាយ សំអាល់ ក៏ចង់ឃើញបងប្អូនដែលរស់នៅក្នុងសហគមន៍មានការរីកចម្រើន និងជីវភាពធូរធារផងដែរ។ ឯកឧត្តមបានចែករំលែក ក៏ដូចជា ផ្តល់ជូននូវអនុសាសន៍សំខាន់ៗមួយចំនួនដល់គណៈកម្មាធិការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ទាំងបី ដើម្បីជាទុនក្នុងការអភិវឌ្ឍសហគមន៍ឱ្យមានការរីកចម្រើន និងរស់នៅប្រកបដោយនិរន្តភាព។ ឯកឧត្តម បានជំរុញឱ្យប្រជាសហគមន៍ដាំដំណាំ ទាំងដំណាំហូបផ្លែ បន្លែ និងការចិញ្ចឹមសត្វ។…

  • ផ្កាក្ងោករីកស្រស់ស្អាត នៅទីក្រុងកែប ជាទីមនោរម្យស្ទើរគ្រប់រដូវ

    ផ្កាក្ងោករីកស្រស់ស្អាត នៅទីក្រុងកែប ជាទីមនោរម្យស្ទើរគ្រប់រដូវ

    អាជ្ញាធរបានរៀបចំដាំដើមផ្កាក្ងោកនៅតាមដងវិថីសំខាន់ៗ ក្នុងទីក្រុងកែប ខេត្តកែប ជាពិសេសគឺនៅម្តុំឆ្នេរសមុទ្រ ដែលទាក់ទាញភ្នែកទេសចរ និងអ្នកធ្វើដំណើរឆ្លងកាត់ទាំងឡាយមានអារម្មណ៍ស្រស់ស្រាយ។ ផ្កានេះពេលរីកពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ខ្លះមានពណ៌ក្រហមឆ្អិនឆ្អៅ ខ្លះមានពណ៌លឿងទុំ ពេលវាជ្រុះសន្លឹកផ្កាលើផ្លូវគឺរឹតតែស្រស់ស្អាតទ្វេរដងថែមទៀត។

  • តុលាការហូឡង់បញ្ជាអោយក្រុមហ៊ុនប្រេងឥន្ធនៈ Shell កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនចំនួន៤៥ភាគរយនៅត្រឹមឆ្នាំ២០៣០ (មានវីដេអូ)

    តុលាការហូឡង់បញ្ជាអោយក្រុមហ៊ុនប្រេងឥន្ធនៈ Shell កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនចំនួន៤៥ភាគរយនៅត្រឹមឆ្នាំ២០៣០ (មានវីដេអូ)

    ហូឡង់៖ តុលាការហូឡង់បានចេញបញ្ជាអោយក្រុមហ៊ុនប្រេងឥន្ធនៈ Royal Dutch Shell កាត់បន្ថយការបំភាយឧស្ម័នកាបូនរបស់ខ្លួនចំនួន៤៥ភាគរយនៅត្រឹមឆ្នាំ២០៣០ខាងមុខ ខណៈដែលសេចក្ដីសម្រេចដ៏សំខាន់នេះ នឹងក្លាយជាគំរូផ្នែកច្បាប់សម្រាប់ប្រទេសដទៃទៀត ក្នុងការចាត់វិធានការប្រឆាំងក្រុមហ៊ុនថាម ពលជុំវិញពិភពលោក ។ ក្នុងសវនាការថ្ងៃទី២៦ ខែឧសភានេះ តុលាការទីក្រុងឡាអេបានបញ្ជាក់ក្នុងសាលក្រមរបស់ខ្លួនថា ក្រុមហ៊ុនថាមពលខ្នាតយក្សមួយនេះ ត្រូវតែមានកាតព្វកិច្ចកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលចំនួន៤៥ភាគរយនៅឆ្នាំ២០៣០ ។ បើតាមតុលាការនោះ ផែនការកាត់បន្ថយឧស្ម័នបំពុលរបស់ក្រុមហ៊ុនបច្ចុប្បន្នពុំទាន់រឹងមាំនៅឡើយ ។ ជាការឆ្លើយតបនោះ នាយកប្រតិបត្តិក្រុមហ៊ុន Shell លោក Ben Van Beurden បានច្រានចោលបរិមាណដែលកំណត់ដោយតុលាការ ហើយថា ក្រុមហ៊ុនខ្លួនក៏នឹងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមរបស់តុលាការនេះដែរ ។ សូមរំលឹកផងដែរថា អង្គការបរិស្ថាន និងសិទ្ធមនុស្សចំនួន៧ក្រុម ក៏ដូចជាប្រជាពលរដ្ឋហូឡង់ប្រមាណ១ពាន់៧រយនាក់ បានដាក់ពាក្យបណ្តឹងទៅតុលាការនៅឆ្នាំ២០១៨ ដោយស្នើឱ្យតុលាបញ្ជាឱ្យក្រុមហ៊ុន Shell កាត់បន្ថយការបំភាយឧស្ម័នស្របតាមគោលដៅពិភពលោក ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ៕ ប្រភព៖ Reuters