-
ក្រសួងកសិកម្មបានបញ្ជាក់ថា ៥ឆ្នាំចុងក្រោយនេះ ក្រសួងមិនដែលចេញ ឯកសារឲ្យក្រុមហ៊ុនណាមួយទេ
ក្រសួងកសិកម្មបានបញ្ជាក់ថា ៥ឆ្នាំចុងក្រោយនេះ ក្រសួងមិនដែលចេញឯកសារឲ្យ ក្រុមហ៊ុនណាមួយ នាំចេញប្រភេទឈើរងការគំរាមកំហែង ទៅក្រៅប្រទេស ឬហុងកុងនោះទេ ៕
-
រដ្ឋបាលក្រុងកោះរ៉ុង ទទួលបានរថយន្តដឹកសំរាម ១គ្រឿង ពីក្រសួងបរិស្ថាន
រដ្ឋបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានទទួលរថយន្តដឹកសំរាម ប្រភេទ Dump Type (បែនមានទ្រុង) ចំណុះ២,៥តោន ចំនួន ១គ្រឿង ដោយបានរៀបចំតុបតែង និងបំពាក់GPS រួចជាស្រេចពីក្រសួងបរិស្ថាន។ គម្រោងរថយន្តដឹកសំរាមនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន តសាមីផែនការនៃរដ្ឋបាលក្រុង ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕ ដោយ / គ្រី សម្បត្តិ
-
កូនឆ្មាដាវមួយក្បាលត្រូវបានសង្រ្គោះ និងត្រូវបានគេយកទៅព្រលែងក្នុងព្រៃធម្មជាតិវិញ
រាជធានីភ្នំពេញ៖ កូនឆ្មាដាវតូចមួយក្បាលដ៏កំសត់ត្រូវបានប្រជាពលរដ្ឋធ្វើការប្រគល់ដល់មន្រ្តីនៃមន្ទីរបរិស្ថានក្នុងខេត្តរតនគិរីដើម្បីធ្វើការព្រលែងក្នុងព្រៃវិញ។ បើតាមប្រភពពីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងថា កូនឆ្មារដាវមួយក្បាលនេះត្រូវបានគេធ្វើការប្រគល់ជូនដល់ លោក ថុន ស៊ូខុន តំណាងឱ្យការិយាល័យឧទ្យានជាតិកាលពីព្រឹកថ្ងៃទី១៤ ខែ ឧសភាឆ្នាំ ២០២១នេះ។ ប្រភពខាងលើដដែលនេះបានបញ្ជាក់បន្ថែមថា កូនឆ្មាដាវចំនួន ០១ក្បាលនេះគឺគេបានទទួល ពីលោក ពៅ សុខផល ជាប្រជាពលរដ្ឋរស់នៅភូមិ៤ ឃុំត្រពាំងច្រះ ស្រុកកូនមុំ តាមរយៈ លោក ស៊ាន ចាន់ណា ដើម្បីយកទៅប្រលែងចូលព្រៃធម្មជាតិរបស់វាវិញ៕ ដោយ៖ ម៉ាដេប៉ូ
-
កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើសកលលោកមានដុះនៅកម្ពុជា
កេសរកូលព្រះទ្រហឹង ដែលជាកេសរកូលធំជាងគេលើសកលលោក កំពុងរីកស្រស់ស្អាតនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្នុងខេត្តសៀមរាប។ កេសរកូលព្រះទ្រហឹង គឺជាប្រភេទកេសរកូលព្រៃដ៏កម្រមួយរបស់ខ្មែរ និងមានដុះនៅតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្តសៀមរាប ដែលមានរយៈកម្ពស់ចាប់ពី១០០ ទៅ១២០០ម៉ែត្រ។ លក្ខណៈពិសេសរបស់កេសរកូលប្រភេទនេះ គឺអាចមានទំងន់រហូតដល់ទៅ២តោន ក្នុងមួយគុម្ព ហើយអាច មានកំពស់ចាប់ពី០,៥ ម៉ែត្រទៅ៣ម៉ែត្រ មានបណ្តោយស្លឹកប្រវែងដល់ទៅ០,៧៥ម៉ែត្រ។ ទងផ្កាអាចមានប្រវែង២ម៉ែត្រ និងមានផ្ការហូតដល់ទៅ៧០០០ ផ្កាក្នុង១គុម្ព ដោយក្នុងមួយទងអាចមានចំនួនចាប់ពី៨០ ទៅ១០០ផ្កា។ កេសរកូលប្រភេទនេះកម្រចេញផ្កាណាស់ ហើយផ្កាអាចរីកបានរយៈពេលពី២ទៅ៣ខែ។ បច្ចុប្បន្នព្រះទ្រហឹង កំពុងចេញផ្កាលើកដំបូងនៅក្នុងសួនកេសរកូលព្រៃ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន ដែលមានទីតាំងស្របតាមផ្លូវឡើងលើភ្នំគូលែន នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សូមបញ្ជាក់ថា កេសរកូលមាន ឈ្មោះខ្មែរ ៖ កេសរកូល ព្រះទ្រហឹង ឈ្មោះអង់គ្លេស ៖ Giant Orchid, Tiger Orchid, The Sugar…
-
អបអរសាទរទិវារសត្វស្លាបបម្លាស់ទីពិភពលោក!
អបអរសាទរទិវារសត្វស្លាបបម្លាស់ទីពិភពលោក! ប្រទេសកម្ពុជាគឺជាផ្ទះសម្រាប់សត្វស្លាបជាង៦០០ប្រភេទ រួមទាំងសត្វស្លាបផ្លាស់ទីលំនៅដូចជាសត្វក្រសា សត្វស្មោញ និងក្រៀលផងដែរ។ រូបភាពៈ WA និង ទុំប៉ែន វីរៈវិទូ
-
ដើមភ្លៅនាង ជាច្រើនដើមដែលមានលក្ខណៈយ៉ាងរលោងស្រិល ហើយដែលដើមខ្លះ មានកម្ពស់រហូតដល់២០ម៉ែត្រ
ដើមភ្លៅនាង ជាច្រើនដើមដែលមានលក្ខណៈយ៉ាងរលោងស្រិល ហើយដែលដើមខ្លះមានកម្ពស់រហូតដល់២០ម៉ែត្រ ដុះរាយប៉ាយត្រូវបានគេប្រទះ ឃើញជាច្រើននៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្រ្តខេត្ត មណ្ឌលគិរី ៕
-
សត្វរញីផេះ មួយក្បាលបានរួចផុតពីក្រញាំព្រានព្រៃ នៅក្នុងតំបន់ជួរភ្នំក្រវាញ
រាជធានីភ្នំពេញ៖ ក្រុមមន្រ្តីឧទ្យានុរក្ស បានជួយសង្រ្គោះ សត្វរញីផេះមួយក្បាលឱ្យរួចផុតពីក្រញាំព្រានព្រៃ នៅក្នុងតំបន់ជួរភ្នំក្រវាញ ដើម្បីពន្លែងចូលព្រៃធម្មជាតិវិញ។អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹង ថាមន្ត្រីឧទ្យានុរក្សបានជួយសង្គ្រោះ និងដោះលែងសត្វរញីផេះមួយក្បាលនៅក្នុងតំបន់ជួរភ្នំក្រវាញ។សត្វរញីផេះមួយក្បាលនេះ ត្រូវបានប្រទះឃើញនៅក្នុងបាវរបស់អ្នកបរបាញ់ដែលជាព្រានព្រៃម្នាក់។ សូមបញ្ជាក់ថារញី (Nycticebus bengalensis) ជាប្រភេទសត្វកំពុងរងគ្រោះ និងទទួលរងការគំរាមកំហែងដោយសារតែតម្រូវការផលិតជាឱសថបុរាណ និងពាណិជ្ជកម្មសត្វចិញ្ចឹមខុសច្បាប់។ សត្វរញីមួយក្បាលនេះពិតជាសំណាងណាស់ ហើយវានឹងបានឱកាសជាលើកទី២ដើម្បីត្រលប់ទៅរស់នៅក្នុងព្រៃវិញ៕ ដោយ៖ម៉ាដេប៉ូ
-
ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ គំាទ្រ និងលើកទឹកចិត្ត ដល់សមាគម មូលនិធិអភិរក្សដំរីខ្មែរ រៃអាវត្តា
ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ គំាទ្រ និងលើកទឹកចិត្ត ដល់សមាគម មូលនិធិអភិរក្សដំរីខ្មែរ រៃអាវត្តា ក្នុងសកម្មភាពអភិរក្សដំរី នៅប្រទេសកម្ពុជាបន្តទៀត ៕
-
សត្វចាបព្រៃវែង(ចាបទ្រូងលឿង) បក្សីជិតផុតពូជបំផុតនៅលើពិភពលោក (មានវីដេអូ)
សត្វចាបព្រៃវែង(ចាបទ្រូងលឿង) បក្សីជិតផុតពូជបំផុតនៅលើពិភពលោក មានវត្តមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ។
-
ទឹកធ្លាក់ជ្រាវស្ថិតនៅក្នុងភូមិតាំងសំរោង (មានវីដេអូ)
ទឹកធ្លាក់ជ្រាវស្ថិតនៅក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺជាទឹកធ្លាក់ជម្រាលច្រើនដំណាក់អំណោយផលដល់ការងូតទឹកលេងកម្សាន្ដពីសំណាក់ភ្ញៀវទេសចរ។