-
មើលផ្កាព្រៃរីកស្រស់បំព្រងនាដើមរដូវវស្សា នៅក្នុងដែនជម្រកសត្វព្រៃលំផាត់
រាជធានីភ្នំពេញ៖ នេះគឺជាផ្កាព្រៃកំពុងរីកយ៉ាងស្រស់ស្អាតនាដើមរដូវវស្សាដែលទើបឈានមកដល់។ ផ្កាព្រៃដ៏ស្រស់ស្អាតដែលជួយបង្កើនសម្រស់ដល់តំបន់ព្រៃភ្នំនិងក៏ជារបស់ទាក់ទាញភ្នែកដល់អ្នកទេសចរផងនេះត្រូវគេថតបាននៅតាមដែនជម្រកសត្វព្រៃលំផាត់នៅក្នុងភូមិសាស្រ្តនៃខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ០៤ អនក្រ.បក ស្តីពីការកំណត់បែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរី និងមណ្ឌលគីរី នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧។ ដែនជម្រកសត្វព្រៃលំផាត់នៅក្នុងភូមិសាស្រ្តនៃខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី មានផ្ទៃដីសរុបទំហំ ២៥០.០០០ (ពីរសែនប្រាំម៉ឺន) ហិកតា ត្រូវបានបែងចែកជា ៤ តំបន់ដែលរួមមាន៖ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍៕ ដោយ៖ ម៉ាដេប៉ូ
-
ក្រសួងបរិស្ថាន ឧបត្ថម្ភរថយន្ត ២គ្រឿង និងម៉ូតូកង់៣ សម្រាប់ដឹកកាកសំណល់សម្រាម ៦គ្រឿង ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានប្រគល់២គ្រឿង និងម៉ូតូកង់៣ សម្រាប់ដឹកកាកសំណល់សម្រាម ៦គ្រឿង ដែលផ្តល់ជូនដោយក្រសួងបរិស្ថាន ចែកជូនដល់រដ្ឋបាលក្រុង-ស្រុកចំនួន ៥ និងមន្ទីរសុខាភិបាលខេត្ត ទុកសម្រាប់ដឹកកាកសំណល់រឹង-សំរាមនៅតាមមូលដ្ឋាននីមួយៗ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន និងបរិស្ថាននៅតាមមូលដ្ឋាន។ ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថានេះ គឺជាការចូលរួមចំណែក យ៉ាងសំខាន់បំផុត សម្រាប់ការគាំទ្រនូវមធ្យោបាយធ្វើការងារ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស គឺអាជ្ញាធរ ក្រុង-ស្រុកទាំងអស់ក្នុងខេត្ត ដើម្បីរៀបចំផែនការប្រមូលសំរាមឲ្យបានច្បាស់លាស់ និងប្រើប្រាស់រថយន្តនេះឲ្យអស់លទ្ធភាព ផ្ដោតសំខាន់លើគោលដៅ ក៏ដូចជា ទីតាំងដែលប្រឈម ក្នុងការប្រមូល និងការរក្សាទុក ការគ្រប់គ្រងសំរាម សំណល់រឹង នៅតាមទីប្រជុំជន នៃមូលដ្ឋាននីមួយៗ ដើម្បីធ្វើឲ្យមូលដ្ឋានមានសោភ័ណ្ឌភាព និងទទួលបាននូវលទ្ធផលល្អប្រសើរឡើងផងដែរ៕
-
ការរៀបចំគម្រោង “ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាព រវាងតំបន់ទំនាបទន្លេមេគង្គ នៃប្រទេសកម្ពុជា និងដែនដីសណ្តរនៃតំបន់មេគង្គវៀតណាម”
កិច្ចពិភាក្សាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការរៀបចំគម្រោង “ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាពរវាងតំបន់ទំនាបទន្លេមេគង្គនៃប្រទេសកម្ពុជា និងដែនដីសណ្តរនៃតំបន់មេគង្គវៀតណាម” ហៅកាត់ថា PIF បានប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២១ តាមរយះប្រព័ន្ធអនឡាញ (Zoom conference Call) ដោយមានការសម្របសម្រួលពីអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយ អង្គការស្បៀងនិងកសិកម្មសហប្រជាជាតិ FAO និងមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។ កិច្ចពិគ្រោយោបល់នេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលដើម្បីឯកសារគម្រោងមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ ស្របគ្នាជាមួយគោលនយោបាយជាតិ និយុទ្ធសាស្រ្តអភិវឌ្ឍរបស់កម្ពុជា និងធ្វើឲ្យប្រសើរឡើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាប្រធានសម្របសម្រួលគម្រោង បានឱ្យដឹងថា គម្រោងបង្កើតឡើង ដើម្បីពង្រឹងនិរន្តរភាពបរិស្ថាននិងសន្តិសុខទឹកក្នុងអាងទន្លេមេគង្គក្រោមដោយផ្តោតជាលើកដំបូងលើការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចនិងការប្រើប្រាស់ទឹកក្រោមដីប្រកបដោយនិរន្តរភាពនៃទំនាបទន្លេមេគង្គនឹងដែនដីសណ្តរទន្លេមេគង្គ។ សូមបញ្ជាក់ថាគម្រោង PIF រួមបញ្ចូលនូវសមាសធាតុសំខាន់ៗចំនួន ៥ រួមមាន៖ • ការវិភាគនិងវាយតម្លៃដោយផ្អែកលើវិទ្យាសាស្ត្ររួមគ្នាសម្រាប់សក្ដានុពលទឹកក្រោមដី(ការហូរចូលនិងទាញយកមកប្រើប្រាស់) និងផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី (ឧ. ត្រី និងដីសើម) និងជីវភាពរស់នៅរបស់ប្រជាជន។• ស្វែងរកដំណោះស្រាយតាមរយៈការនុវត្តគម្រោងសាកល្បងសម្រាប់ការគ្រប់គ្រងទឹកក្រោមដីឲ្យមានភាពកាន់តែប្រសើរឡើង។• រៀបចំយន្តការសហប្រតិបត្តិការគ្រប់គ្រងនិងសហប្រតិបត្តការណ៍ឆ្លងដែន• រៀបចំផែនការយុទ្ធសាស្ត្ររួមនិងកម្មវិធីសកម្មភាពសម្រាប់អនុវត្តរួមគ្នារវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម• និងការពង្រឹងសមត្ថភាពស្ថាប័ន…
-
ឥណ្ឌា៖ ដំរីព្រៃជិត២០ក្បាលបានងាប់ សង្ស័យត្រូវរន្ទះបាញ់
សត្វដំរីយ៉ាងតិច១៨ក្បាលបានងាប់ សង្ស័យថាត្រូវរន្ទះបាញ់ងាប់ នៅក្នុងតំបន់ព្រៃអភិរក្ស Kondali ស្ថិតក្នុងរដ្ឋ Assam នៃប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ។ ឥណ្ឌាត្រូវបានគេដឹងថា ជាទីលំនៅសម្រាប់សត្វដំរីជិត៣ម៉ឺនក្បាល ប្រមាណ៦០ភាគរយនៃសត្វដំរីអាស៊ីរស់នៅព្រៃ។ ហេតុការណ៍នេះបានកើតឡើង កាលពីសប្តាហ៍មុន។ នៅរដ្ឋ Assam នេះ មានដំរីប្រមាណ៦ពាន់ក្បាល ឬច្រើនជាងនេះ៕ ប្រភពពីស៊ីនហួរ
-
កម្ពុជារៀបចំប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២១
រាជធានីភ្នំពេញ៖ក្នុងឆ្នាំ២០២១នេះកម្ពុជាបានចូលរួមអបអរ ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ដែលប្រព្រឹត្តទៅក្រោមប្រធានបទ “យើងជាចំណែកមួយនៃដំណោះស្រាយ (We’re part of the solution)”។ គួរបញ្ជាក់ថាទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ នៅឆ្នាំ២០០០ ហើយត្រូវបានរៀបចំឡើងទៅតាមប្រធានបទខុសៗគ្នា ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនអំពីគុណតម្លៃនៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។ ក្នុងនាមប្រទេសកម្ពុជា ជាសមាជិករបស់អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និងដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រសួងបរិស្ថាននឹងប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តាមរយៈវេទិកាជជែកពិភាក្សាតាមប្រព័ន្ធអនឡាញ ដោយបានលើកយកប្រធានបទសំខាន់ៗចំនួន៧ សម្រាប់ការជជែកពិភាក្សា រួមមាន៖ ១) ការរៀបចំទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា; ២) ការសិក្សាស្រាវជ្រាវពីកេសរកូលព្រៃនៅកម្ពុជា; ៣) បទពិសោធន៍ការងារពាក់ព័ន្ធនឹងការអភិរក្សជីវៈចម្រុះតំបន់ដីសើម និងទឹកសាប; ៤) ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានក្នុងតំបន់ការពារធម្មជាតិ; ៥) តួនាទី និងគុណតម្លៃរបស់ជីវៈចម្រុះ និងដំណោះស្រាយ; ៦) ការអប់រំផ្សព្វផ្សាយបរិស្ថាន និងជីវៈចម្រុះ; និង ៧) ការគ្រប់គ្រងសំណល់រឹង និងការអភិរក្សជីវៈចម្រុះ។ ទន្ទឹមនឹងនេះ…
-
អបអរសាទរ ទិវាជីវ:ចម្រុះអន្តរជាតិ២២ឧសភា
ដើម្បីអបអរសាទរ ទិវាជីវ:ចម្រុះអន្តរជាតិ២២ឧសភា ដែលនឹងឈានចូលមកដល់ នាថ្ងៃស្អែកក្រោមប្រធានបទ យើងជាចំណែកមួយនៃដំណោះស្រាយ ពីកម្មវិធីព័ត៌មាន កម្ពុជាមាតុភូមិយើង សូមជូន ចម្រៀងមួយបទដែល បង្ហាញពីសម្រស់ ធម្មជាតិស្រុកខ្មែរ៕
-
សំបុកសត្វត្រយងចង្កំកស ចំនួន១០សំបុក ត្រូវបានគេរកឃើញនៅដែន ជម្រកសត្វព្រៃលំផាត់
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់សំបុកសត្វត្រយងចង្កំកសចំនួន១០សំបុកនៅដែន ជម្រកសត្វព្រៃលំផាត់នៅខេត្តរតនគីរីត្រូវបានគេប្រទះឃើញកាលពីថ្មីមកនេះ។ ការរកឃើញនេះដែរត្រូវបានគេចាត់ទុកថានេះជាសញ្ញាល្អបញ្ជាក់ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជា។ ទាក់ទិនក្នុងរឿងនេះលោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានប្រាប់ឱ្យដឹងថា នៅក្នុងរដូវបន្តពូជឆ្នាំ ២០២០-២០២១នេះ ក្រុមអ្នកជំនាញត្រួតពិនិត្យតាម ដានសត្វព្រៃ របស់អង្គការជីវិតសត្វស្លាបអន្តរជាតិកម្ពុជា ដែលរួមមានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី បានរកឃើញនូវសំបុកសត្វត្រយងចង្កំកសបានចំនួន១០សំបុក ដោយក្នុងនោះចំនួន៦សំបុកត្រូវបានរកឃើញថា ញាស់ដោយជោគជ័យ ដែលមានកូនសរុបចំនួន៨ក្បាល។ ទោះបីយ៉ាងណាចំនួន៤សំបុកផ្សេងទៀតត្រូវបានរកឃើញថាទទួលរងការខូចខាត ដោយសារការរំខានពីមនុស្ស ភ្លើងឆេះព្រៃ និងសត្វព្រៃដទៃទៀត។ លោក នាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជាបានបញ្ជាក់ដែរថា បើគេធ្វើការប្រៀបធៀបជាមួយរដូវបន្តពូជឆ្នាំ២០១៩-២០២០ឃើញថា មានស្ថានភាពថេរពោលគឺក្រុមការងាររបស់អង្គការជីវិតសត្វស្លាបបានរកឃើញសំបុកត្រយងចង្កំកសកាលពីឆ្នាំទៅសរុបមានចំនួន ១០សំបុក និងចំនួនសំបុកជោគជ័យ៦សំបុកដូចគ្នា ប៉ុន្តែចំនួនកូនដែលជោគជ័យមាន ការថយចុះពី១២ក្បាលកាល ពីឆ្នាំមុននៅ មកនៅត្រឹមចំនួន៨ ក្បាល។ លោកបានលើកឡើងដោយបញ្ជាក់ដែរថាសត្វត្រយចង្កំកស គឺជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក ដោយពួកវាមានរស់នៅតែក្នុងប្រទេសកម្ពុជា ឡាវ និងឥណ្ឌូនេស៊ីប៉ុណ្ណោះ ហើយចំនួននៅសេសសល់របស់វាភាគច្រើនរស់នៅក្នុងប្រទេសកម្ពុជា។តាមរយៈនេះដែរគឺទាមទារឱ្យមានការចូលរួមការពារសត្វត្រយងចង្កំកសទាំងអស់គ្នា ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ច្រើនជំនាន់ទៀត៕ដោយ៖ម៉ាដេប៉ូ
-
ចិនទើបបង្ហោះផ្កាយរណបបរិស្ថានផ្នែកថាមពលមហាសមុទ្រ Haiyang-2D ជោគជ័យ
នាថ្ងៃទី ១៩ ខែ ឧសភា ប្រទេសចិនបានបង្ហោះផ្កាយរណប Haiyang-2D តាមរយៈរ៉ុក្កែតដឹកជញ្ជូន LongMarch 4 ដោយជោគជ័យ ។ ផ្កាយរណបនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកទំហំសេដ្ឋកិច្ចពណ៌ខៀវនិងគាំរពារសិទ្ធិនិងផលប្រយោជន៍នៃដែនសមុទ្រជាតិ និងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាថ្មីផ្នែកមហាសមុទ្រ ។ ផ្កាយរណប Haiyang-2D គឺជាផ្កាយរណបការងារទី ៣ នៃផ្កាយរណបស៊េរីថាមពលសមុទ្ររបស់ហេដ្ឋារចនាសម្ព័ន្ធអវកាសរបស់ចិន ដែលនឹងផ្តល់ការគាំទ្រដល់ការព្យាករណ៍ស្ថានការណ៍ពីមហាសមុទ្រនិងការសិក្សាស្រាវជ្រាវអំពីការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោកជាដើម។ នេះជាបេសកលើកនេះ ជាលើកទី ៣៧០ នៃការបង្ហោះរ៉ុក្កែតដឹកជញ្ជូន LongMarch 4៕
-
សម្រស់ដ៏ត្រកាលនៃ «បុប្ផាខ្មែរ» នារដូវផ្ការីក នៅតាមរបងផ្ទះអ្នកភូមិក្នុងស្រុកបន្ទាយស្រី
ប្រភព៖ ឃឹម ហ្វីណង់ – Khim Finan