-
“សាលាដូង” ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈ គីរីរម្យ
“សាលាដូង” ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសមៈ គីរីរម្យ ចូលរួមសកម្មភាពមេត្រីភាពបរិស្ថាន។
-
វត្តនិគ្រោធវ័ន បានចូលរួមប្រតិបត្តិមេត្រីបរិស្ថានល្អប្រសើរ
វត្តនិគ្រោធវ័ន បានចូលរួមប្រតិបត្តិមេត្រីបរិស្ថានល្អប្រសើរវត្តនិគ្រោធវ័ន (វត្តគល់ទទឹង)នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-
វត្តមានសត្វរមាំង ក្នុងតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា (មានវីដេអូ)
វត្តមានសត្វរមាំង ក្នុងតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា។
-
រូបភាពអនុស្សាវរីយ៍ ពីអតីតកាល
ប្រភព៖ VP Store
-
ការប្តូររបរពីអ្នកចូលព្រៃកាប់ឈើ_ប្រែមកជាអ្នកលីឥវ៉ាន់ឡើងលើភ្នំខ្នងផ្សារ (មានវីដេអូ)
បទយកការណ៍: ការប្តូររបរពីអ្នកចូលព្រៃកាប់ឈើ_ប្រែមកជាអ្នកលីឥវ៉ាន់ឡើងលើភ្នំខ្នងផ្សារ
-
ប្រទះឃើញវត្តមានសត្វរមាំងចំនួន៧ក្បាលនៅដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ
ភ្នំពេញ៖យ៉ាងហោចណាស់ សត្វរមាំង(Rucervus eldii) ចំនួន ៧ក្បាល ត្រូវបានគេប្រទះឃើញកំពុងមានវត្តមាន នៅដែនជម្រកសត្វព្រៃសំបូរ ក្នុងខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ កន្លងមក។ ការរកឃើញនេះធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវសត្វព្រៃរបស់មន្ទីរបរិស្ថាន ខេត្ត ក្រចេះ នៃក្រសួងបរិស្ថាន និងអង្គការ WWF ដែលថតជាប់ តាមរយៈម៉ាស៊ីនថតចល័តរបស់ពួកគេគ្រប់គ្រង។ បើយោងតាមផេកទំព័រហ្វេសប៊ុកនៃ ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី ២៤ខែមេសាឆ្នាំ២០២១នេះថា រូបភាពដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិទាំងនេះជាភ័ស្តុតាងនៃការរស់រានរបស់សត្វដ៏សំខាន់មួយប្រភេទនេះ និងបានបង្ហាញថាហ្វូងសត្វនេះកំពុងមានលទ្ធភាពបន្តពូជនៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃសំបូរ។ ជាក់ស្តែង ភ័ស្តុតាងនៃការបន្តពូជនេះបានស្តែងចេញយ៉ាងច្បាស់តាមរយៈរូបភាពរាប់រយសន្លឹកដែលក្រុមអ្នកស្រាវជ្រាវសត្វព្រៃបានពិនិត្យយ៉ាងម៉ត់ចត់ និងបានកត់ត្រាទុកនូវវត្តមានរបស់៖ សត្វរមាំងពេញវ័យ មានញីនិងឈ្មោល សរុបចំនួន ៤ក្បាល សត្វវ័យជំទង់ មានញីនិងឈ្មោល ចំនួន ២ក្បាល ព្រមទាំងកូនសត្វរមាំងចំនួន ១ក្បាល។ ការតាមដានសត្វព្រៃដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិត្រូវបានអនុវត្តដោយអ្នកជំនាញស្រាវជ្រាវក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២១នេះ និងដោយមានការចូលរួមផងដែរពីប្រជាជនមូលដ្ឋាននៃក្រុមល្បាតសហគមន៍ដែលរស់នៅក្បែរតំបន់នៃដែនជម្រក។ ប្រភពខាងលើនេះបានបញ្ជាក់ថាក្រុមការងារបានពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិនៅតាមទីតាំងសំខាន់ៗចំនួន១១កន្លែងដែលជាទីម្រករបស់សត្វរមាំងនៅក្នុងដែនជម្រក ដែលមានផ្ទៃដីសរុបចំនួន ៥០.០៩៣ ហិកតា ហើយមានភូមិសាស្រ្តស្ថិតនៅតាមបណ្តាយដងទន្លេមេគង្គ។ កំណត់ត្រានៃសត្វរមាំងនាពេលនេះបានផ្តល់ជាព័ត៌មាននិងចំណេះដឹងផ្នែកវិទ្យាសាស្ត្រដ៏សំខាន់បន្ថែមទៀតដល់កំណត់ត្រាដំបូងបង្អស់នៃសត្វនេះនៅក្នុងដែនជម្រកកាលពីឆ្នាំ២០២០ ដើម្បីរួមចំណែកគាំទ្រដល់ការរស់រានមានជីវិតតទៅអនាគតទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ សម្រាប់សត្វដែលជា ប្រភេទរងគ្រោះថ្នាក់ជិតផុតពូជមួយនេះ៕ដោយ៖ម៉ាដេប៉ូ
-
អាជ្ញាធរជាតិអប្សរានៅតែបង្កើនសកម្មភាពថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ
គ្រប់គោលដៅទាំងអស់សុទ្ធតែមាន ភ្នាក់ទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ប្រចាំការ ដើម្បីចាំសម្រួលហេតុការណ៍ផ្សេងៗរបស់ភ្ញៀវទេសចរដែលមានបញ្ហាពេលមកទស្សនានៅអង្គរ។ ទោះបីស្ថានភាពភ្ញៀវទេសចរមានភាពស្ងប់ស្ងាត់ ដោយសារជំងឺកូវីដ១៩យ៉ាងណាក៏ដោយ តែក្រុមការងារដែលប្រចាំការតាមប្រាសាទនីមួយៗពុំបានឈប់សម្រាកពីការងារប្រចាំថ្ងៃនិងមិនភ្លេចរួមចំណែកថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរឡើយ។ ផ្ទុយទៅវិញ ក្រុមការងារបានយកឱកាសនេះបង្កើនសកម្មភាពថែទាំ និងសម្អាតតាមទីតាំងប្រាសាទផ្សេងៗក្នុងរមណីយដ្ឋានអង្គរជាប្រចាំ។ ជាក់ស្តែង ក្រុមការងារដែលប្រចាំការនៅតាមប្រាសាទរួមមានភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ បានជួសជុលរនាំងឈើ រនាំងថ្មបាំងទ្រូងផ្លូវ និងស្លាកសញ្ញាផ្សេងៗ ព្រមទាំងបានរួមគ្នាសម្អាតបរិវេណប្រាសាទនិងទីតាំងផ្សេងៗជាច្រើនកន្លែងទៀតក្នុងតំបន់អង្គរ ក្នុងគោលបំណងថែទាំអភិរក្សប្រាសាទ លើកតម្លៃមរតកដូនតា និងលើកកម្ពស់បរិស្ថាន៕
-
ព្រៃឈើមានតួនាទីសំខាន់គ្រប់គ្រងប្រភពទឹក
ព្រៃឈើនិងទឹក។ ព្រៃឈើមានតួនាទីសំខាន់គ្រប់គ្រងប្រភពទឹក។
-
ការការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា
ការការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា
-
ទឹកគឺជាប្រភពនៃជីវិត ធនធានទឹក ជាស្នូលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច បរិស្ថាន និងវប្បធម៌ (មានវីដេអូ)
ទឹកគឺជាប្រភពនៃជីវិត ធនធានទឹក ជាស្នូលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច បរិស្ថាន និងវប្បធម៌។ មនុស្សកើនឡើងច្រើន រួមនឹងការប្រែប្រួលអាកាសធាតុប្រឈមនឹងកង្វះខាតទឹកក៏ច្រើន។យើងត្រូវតែដោះស្រាយបញ្ហាមួយចំនួនដូចជា ការគ្រប់គ្រងធនធានទឹក ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ការគ្រប់គ្រងគម្របព្រៃនៅតំបន់ផ្ទៃរងទឹកភ្លៀងនានា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុកទឹកជាដើម។យើងនាំគ្នាដាំស្តារព្រៃឡើងវិញឱ្យបានច្រើន នឹងធ្វើឱ្យប្រភពទឹកស្អាតកើតឡើងច្រើន និងមានទឹកប្រើប្រាស់ច្រើន។