Category: បរិស្ថាន

  • ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត

    ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តន៍បន្ត

    ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២០២0 និងលើកទិសដៅអនុវត្តន៍បន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត ឯកឧត្តម ជា ស៊ីណា អគ្គនាយកគាំពារបរិស្ថាន តំណាងអគ្គនាយកដ្ឋានចំណុះក្រសួង លោកប្រធានមន្ទីរបរិស្ថានខេត្ត តំណាងមន្ទីរពាក់ព័ន្ធ រដ្ឋបាលខេត្ត អភិបាលក្រុង-ស្រុក និងមន្ត្រីមន្ទីរបរិស្ថាន នាព្រឹកថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាខេត្តត្បូងឃ្មុំ ។ បន្ទាប់ពីបានពិនិត្យ ដោះស្រាយ និងផ្តល់អនុសាសន៍លើបញ្ហាប្រឈម និងការងារដែលនៅសេះសល់មួយចំនួនកន្លងមក ឯកឧត្តមប្រធានអង្គប្រជុំបានដាក់ចេញនូវការងារដែលត្រូវអនុវត្តបន្តរួមមាន៖ ១. សម្រាប់រយៈពេលខ្លី -មន្ទីរត្រូវសហការជាមួយរដ្ឋបាលក្រុង ស្រុក រៀបចំចលនាសម្អាតភូមិ ឃុំ ជាប្រចាំ និងដាំឈើ និងផ្កាលម្អនៅតាមគេហដ្ឋានក៏ដូចជាមូលដ្ឋាន និង២.ផែនការរយៈពេលវែង -មន្ទីរត្រូវសហការជាមួយអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន…

  • សន្និសីទសារព័ត៌មាន ស្តីពីពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ – CAMBODIA’S UPDATED NATIONALLY DETERMINED CONTRIBUTION (Updated NDC)»

    សន្និសីទសារព័ត៌មាន ស្តីពីពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ – CAMBODIA’S UPDATED NATIONALLY DETERMINED CONTRIBUTION (Updated NDC)»

    ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រៀបចំសន្និសីទសារព័ត៌មានស្តីពីពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ទិន ពន្លក រដ្ឋលេខាក្រសួងបរិស្ថាន ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័ត៌មាន និងវិស័យឯកជនជាច្រើនរូប នារសៀលថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ។ ថ្លែងបើកសន្និសីទសារព័ត៌មាននាពេលនោះ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថាកម្ពុជាក្នុងនាមជាសមាជិកអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ បានរៀបចំ និងដាក់ជូនរបាយការណ៍ការចូលរួមចំណែករបស់ជាតិលើកទី១ទៅលេខាធិការដ្ឋាន UNFCCC នៅឆ្នាំ២០១៥ និងដាក់ជូនរបាយការណ៍បច្ចុប្បន្នភាព (Updated…

  • ពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍បច្ចុប្បន្នភាពរួមចំណែករបស់ជាតិ ដើម្បីអនុវត្តន៍អនុសញ្ញាក្របខ័ណ្ឌប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ»

    ពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍បច្ចុប្បន្នភាពរួមចំណែករបស់ជាតិ ដើម្បីអនុវត្តន៍អនុសញ្ញាក្របខ័ណ្ឌប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ»

    ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំពិធីប្រកាសផ្សព្វផ្សាយស្តីពី «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមតំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អ្នកសារព័ត៌មាន និងវិស័យឯកជនជាច្រើនរូប នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានដើរតួជាប្រទេសមួយដែលមានជំហរគាំទ្រដ៏រឹងមាំចំពោះសកម្មភាពពហុភាគី ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនាមជាប្រទេសមួយដែលងាយរងគ្រោះពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ រាជារដ្ឋាភិបាលបានយល់ពីភាពបន្ទាន់ដែលតម្រូវឱ្យចាត់វិធានការដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុប្រកបដោយមហិច្ឆតា ស្របទៅតាម «ការទទួលខុសត្រូវរួម តែកម្រិតផ្សេងគ្នាទៅតាមសមត្ថភាពរៀងៗខ្លួន» ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បានបន្ថែមទៀតថា របាយការណ៍ Updated NDC របស់ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្ត និងតម្រូវការសម្រាប់ទសវត្សរ៍បន្ទាប់ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយដែលមានការបញ្ចេញកាបូនតិច មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានេះដែរ ឯកឧត្តម…

  • ឯកឧត្តម សាយ សំអាល់ អនុញ្ញាតឲ្យប្រធានសមាគមអ្នកវិនិយោគជប៉ុន ចូលជួបសម្តែងការគួរសម និងធ្វើការស្វែងយល់អំពីទយ្យទានបរិស្ថាន

    ឯកឧត្តម សាយ សំអាល់ អនុញ្ញាតឲ្យប្រធានសមាគមអ្នកវិនិយោគជប៉ុន ចូលជួបសម្តែងការគួរសម និងធ្វើការស្វែងយល់អំពីទយ្យទានបរិស្ថាន

    ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឲ្យប្រធានសមាគមអ្នកវិនិយោគជប៉ុន ចូលជួបសម្តែងការគួរសម និងធ្វើការស្វែងយល់អំពីទយ្យទានបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នាទីស្តីការក្រសួង ។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងជម្រាបជូនដល់ប្រតិភូអំពីការយកចិត្តទុកដាក់ ខ្ពស់នូវការវិនិយោគរបស់ជប៉ុនមកកាន់កម្ពុជា ធ្វើយ៉ាងណារាល់ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ត្រូវទទួលបាននូវការលើកទឹកចិត្ត និងជំរុញឲ្យទទួលបានការជោគជ័យនៅក្នុងអាជីវកម្មរបស់ខ្លួន។ពាក់ព័ន្ធនឹងទយ្យទានបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា ទយ្យទានបរិស្ថាននេះ គឺជាគោលការណ៍ចូលរួមដោយស្ម័គ្រចិត្តរបស់ក្រុមហ៊ុនវិនិយោគ រាល់ថវិកាទាំងអស់ ដែលទទួលបានពីទយ្យទានបរិស្ថាននេះ គឺសម្រាប់យកមកបម្រើការងារគាំពារបរិស្ថាន ។កន្លងមកក្រសួងបរិស្ថាន តែងតែមានការផ្សព្វផ្សាយដល់ក្រុមហ៊ុនទាំងអស់ នូវចំនួនថវិការួមចំណែកដែលទទួលបានពីក្រុមហ៊ុន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនជប៉ុនទាំងអស់ ក៏ដូចជាក្រុមហ៊ុនដែលមកពីបណ្តាប្រទេសដទៃទៀតផងដែរ ដែលបានចូលរួមចំណែកក្នុងការកិច្ចគាំពារបរិស្ថាន និងបង្កើនឱកាសការងារជូនប្រជាជនកម្ពុជានាពេលកន្លងមក៕ ដោយ / គ្រី សម្បត្តិ

  • សម័យតេជោសន្តិភាព យើងត្រូវផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថក្នុងការរស់នៅព្រោះយើងរស់នៅក្នុងសុខសន្តិភាព និងមានពេលវេលាគ្រប់គ្រាន់ដើម្បីគិតគូរពីសុខភាព អនាម័យបរិស្ថាន និងធ្វើយ៉ាងណាឱ្យសង្គមកម្ពុជាយើងមានបរិស្ថានស្អាត និងពលរដ្ឋមានផាសុកភាព

    សម័យតេជោសន្តិភាព យើងត្រូវផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថក្នុងការរស់នៅព្រោះយើងរស់នៅក្នុងសុខសន្តិភាព និងមានពេលវេលាគ្រប់គ្រាន់ដើម្បីគិតគូរពីសុខភាព អនាម័យបរិស្ថាន និងធ្វើយ៉ាងណាឱ្យសង្គមកម្ពុជាយើងមានបរិស្ថានស្អាត និងពលរដ្ឋមានផាសុកភាព

    «សម័យតេជោសន្តិភាព យើងត្រូវផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថក្នុងការរស់នៅព្រោះយើងរស់នៅក្នុងសុខសន្តិភាព និងមានពេលវេលាគ្រប់គ្រាន់ដើម្បីគិតគូរពីសុខភាព អនាម័យបរិស្ថាន និងធ្វើយ៉ាងណាឱ្យសង្គមកម្ពុជាយើងមានបរិស្ថានស្អាត និងពលរដ្ឋមានផាសុកភាព»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពីការផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិកាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាខេត្តព្រៃវែង។ ឯកឧត្តមរដ្ឋមន្រ្តីបានគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានគាំទ្រសិក្ខាសាលាដ៏មានសារៈសំខាន់ និងជាពិសេសបានឯកភាពបញ្ចូលលក្ខណៈសម្បត្តិ «មានអនាម័យ សោភ័ណ្ឌភាពនិងបរិស្ថានល្អ» ចូលទៅក្នុងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធរួមនឹងប្រជាពលរដ្ឋរួមគ្នាសម្អាតអនាម័យបរិស្ថាន រស់នៅស្អាត និងហូបស្អាតដើម្បីផាសុកភាពក្នុងការរស់នៅនិងទប់ស្កាត់ជំងឺនានាជាពិសេសចូលរួមអនុវត្តវិធានការអនាម័យដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។ សូមបញ្ជាក់ថាសិក្ខាសាលាតំបន់ដែលរៀបចំរយេៈពេល ៣ ថ្ងៃនៅខេត្តព្រៃវែងគឺជាសិក្ខាសាលាតំបន់លើកទី៣ ដែលក្រសួងបរិស្ថានបានរៀបចំឡើងដើម្បីផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារក្នុងវិស័យបរិស្ថាន ធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីតំណាងខេត្តព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង និងកំពង់ចាម។ សិក្ខាសាលាដែលមានការធ្វើបទបង្ហាញពីមន្ត្រីជំនាញក្រសួងបរិស្ថាននិងអង្គភាពពាក់ព័ន្ធនានា។ ដោយ / គ្រី សម្បត្តិ

  • សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា

    សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា

    សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២១។

  • ពលរដ្ឋនៅសហគមន៍ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ឈប់ចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃ

    ពលរដ្ឋនៅសហគមន៍ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ឈប់ចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃ

    ព្រះវិហារ៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្បែរតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ អះអាងថា ពួកគាត់បញ្ឈប់សកម្មភាពចូលព្រៃ ដើម្បីកាប់ឈើ និងបរបាញ់ ឬដាក់អន្ទាក់ចាប់សត្វព្រៃ ដូចកាលពីមុនទៀតឡើយ ពី ព្រោះបន្ទាប់ពីមានរបរចិញ្ចឹមជីវិត ពិតប្រាកដ និងបានយល់ដឹងពីតម្លៃនៃធនធានធម្មជាតិរបស់កម្ពុជា។ ប្រតិភូក្រសួងបរិស្ថាន និងអង្គការដៃគូអភិវឌ្ឍន៍ ចុះទស្សនកិច្ចសិក្សាពីការអនុវត្តច្បាប់ និងការចូលរួមការពារព្រៃឈើ និង សត្វព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មពេទ ខេត្តព្រះវិហារ កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក មាស ហឿ បញ្ជាក់ថា ក្នុងមួយខែៗ សមាជិករបស់លោកអាចរកចំណូលបានពី ៥០ម៉ឺន ទៅ៦០ម៉ឺនរៀល ពីការកែច្នៃដើមទ្រាំង ឲ្យទៅ ជាផលិតផលផ្សេងៗ។ តើតាមលោក យឹម ទួន ជាប្រធានសហគមន៍ស្តីទី តំបន់ការពារធម្មជាតិសម្បូរព្រៃវែង ស្ថិតក្នុងឃុំ ស្រយ៉ង់ ស្រុក គូលែន ខេត្តព្រះវិហារ ថ្លែងថា ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួនចំនួនជាង ១៣០គ្រួសារ បានងាកទៅប្រកបរបរធ្វើស្រែចម្ការ មានដូចជា៖ អនុវត្តគម្រោងស្រូវការពារត្រយង ដាំដំឡូងមី និងស្វាយចន្ទីជាដើម។ លោក យឹម ទួន បញ្ជាក់ថា ក្នុងការប្រកបរបរកសិកម្ម…

  • ជីវិតរីករាយផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិនៅក្នុងពិធីប្រគល់ជ័យលាភីការប្រកួតប្រជែងវីដេអូស្តីពីបរិស្ថាន ក្រោមប្រធានបទ«សម្រស់ស្រុកយើង»

    ជីវិតរីករាយផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិនៅក្នុងពិធីប្រគល់ជ័យលាភីការប្រកួតប្រជែងវីដេអូស្តីពីបរិស្ថាន ក្រោមប្រធានបទ«សម្រស់ស្រុកយើង»

    ភ្នំពេញ ៖ ជីវិតរីករាយផ្សារភ្ជាប់ជាមួយទេសចរណ៍ធម្មជាតិនៅក្នុងពិធីប្រគល់ជ័យលាភីការប្រកួតប្រជែងវីដេអូស្តីពីបរិស្ថាន ក្រោមប្រធានបទ«សម្រស់ស្រុកយើង»នៅរសៀលថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា នៅពេលប្រទេសកំពុងមានសុខសន្តិភាពពេញលេញ ជាឱកាសនៃការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថានៅពេលកម្ពុជាមានសុខសន្តិភាពនេះហើយ គឺបំផុសឱ្យប្រជាពលរដ្ឋ បានយល់អំពីសក្តានុពល តម្លៃ និងសម្រស់នៃធនធានធម្មជាតិរបស់កម្ពុជា និងមានឱកាសរីករាយផ្សារភ្ជាប់នឹងធម្មជាតិ។ ឯកឧត្តម បានបង្ហាញថា ការជំរុញលើកកម្ពស់សកម្មភាពទេសចរណ៍ផ្សារភ្ជាប់ជាមួយធម្មជាតិ រួមចំណែកសំខាន់ក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិឱ្យកាន់តែរឹងមាំផងដែរ។ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់យុវជនទាំងអស់ដែលបានបង្ហាញពីទឹកចិត្តស្រឡាញ់ទឹកដី ស្រឡាញ់សន្តិភាព និងបានចូលរួមផ្សព្វផ្សាយបរិស្ថាន តាមរយៈការថតរូប និងផលិតវីដេអូស្អាតៗពីធម្មជាតិដ៏ស្រស់បំព្រងរបស់កម្ពុជាទៅកាន់ពិភពលោក។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ចាប់តាំងពីឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋមន្រ្តីក្រសួងសបរិស្ថានមក គឺនៅឆ្នាំ២០១៣ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ក្នុងនោះការលើកកម្ពស់ឱ្យមានការចូលរួមពីសាធារណជន គឺជារឿងចាំបាច់មួយក្នុងបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យក្រុមទទួលបានជ័យលាភីនាពេលនេះ បន្តខិតខំចូលរួមផ្សព្វផ្សាយបន្ថែមទៀត អំពីសម្រស់ធម្មជាតិស្រុកយើង ដើម្បីជួយលើកកម្ពស់លើវិស័យទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ។…

  • ក្រសួងបរិស្ថានប្រគល់ជ័យលាភី ការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន ក្រោមប្រធានបទ «សម្រស់ស្រុកយើង»

    ក្រសួងបរិស្ថានប្រគល់ជ័យលាភី ការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន ក្រោមប្រធានបទ «សម្រស់ស្រុកយើង»

    ភ្នំពេញ ៖ ក្រសួងបរិស្ថានបានរៀបចំពិធីប្រគល់ជ័យលាភី ការប្រកួតវីដេអូខ្លី ស្តីពីបរិស្ថាន ក្រោមប្រធានបទ «សម្រស់ស្រុកយើង» ជូនដល់ក្រុមទទួលបានជ័យលាភី ចាប់ពីចំណាត់ថ្នាក់លេខ១ ដល់លេខ១១ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ។ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានមានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះក្រុមបេក្ខជនដែលបានផលិតវីដេអូដែលមានគុណភាពល្អ បង្ហាញនូវតំបន់នានាដែលមានសក្តានុពលទេសចរណ៍ និងសម្រស់ស្រស់ល្អឯកនៃធម្មជាតិនៅប្រទេសកម្ពុជា។ ឯកឧត្តមអគ្គនាយកបានបន្តថា ក្រសួងបរិស្ថានបាននឹងកំពុងខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយដល់សាធារណជន អំពីសក្តានុពល និងសម្រស់ដ៏ស្រស់ត្រកាលនៃធម្មជាតិនៅប្រទេសកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងកន្លងមក យើងសង្កេតឃើញនូវការផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមានចំពោះបរិស្ថាន ដោយក្នុងនោះ សារធារណៈជន ជាពិសេសយុវជន បានយល់ដឹងអំពីភាពសម្បូរបែបនៃធនធានធម្មជាតិ និងសម្រស់ធម្មជាតិដែលមានតម្លៃ ក្នុងការចូលរួមការពារ និងអភិរក្សសម្រាប់ឧត្តមប្រយោជន៍ក្នុងពេលបច្ចុប្បន្ន និងអនាគត។ ក្នុងឱកាសនោះឯកឧត្តម សាយ សំអាល់ បានអបអរសាទរចំពោះក្រុមបេក្ខជនទទួលជ័យលាភីនាពេលនេះ ដែលបានបញ្ចេញស្នាដៃក្នុងការផលិតវីដេអូនៃសម្រស់ធម្មជាតិនៅកម្ពុជា…

  • ក្រសួងបរិស្ថានសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនិងប្រព័ន្ធផ្ទុកថាមពល(អាគុយ)នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

    ក្រសួងបរិស្ថានសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនិងប្រព័ន្ធផ្ទុកថាមពល(អាគុយ)នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

    ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង៣២គីឡូវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពល(អាគុយ)៨៧គីឡូវ៉ាត់ម៉ោង នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ក្នុងខេត្តសៀមរាប។ ព្រឹត្តិការណ៍មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ តំណាងអាជ្ញាធរខេត្តសៀមរាប តំណាងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍និងមន្រ្តីឧទ្យានុរក្ស និងប្រជាសហគមន៍មួយចំនួនទៀត។ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថាសមិទ្ធផលថ្មីសម្រាប់ខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដូចនេះការប្រើប្រាស់ថាមពលស្អាត មិនប៉ះពាល់ដល់បរិស្ថាន គឺជាចំណុចចាប់ផ្ដើមគំរូដល់រមណីដ្ឋានដទៃនៅក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តដទៃទៀត ដែលមិនមានបណ្ដាញអគ្គិសនីជាតិ។ លោកស្រី (Ms.) Sonali Dayaratne តំណាងកម្មវិធីអភិវឌ្ឍន៍អង្គសហប្រជាជាតិប្រចាំកម្ពុជា UNDP បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជួយឱ្យបរិស្ថានស្អាត ការការពារ និងអភិរក្សធនធានជីវៈចម្រុះ និងការគាំទ្រចំពោះគោលជំហរកម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលធាតុអាកាសធាតុ។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ចាត់ទុកថាស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យនេះគឺជាមជ្ឈមណ្ឌលទី១…