-
ក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំបណ្តាញសង្គមអភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប ក្រោមប្រធានបទ «ការអភិរក្សធនធានធម្មជាតិជាកត្តាចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន»
សៀមរាប ៖ ក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំបណ្តាញសង្គមអភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប ក្រោមប្រធានបទ «ការអភិរក្សធនធានធម្មជាតិជាកត្តាចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន» នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅស្នាក់ការតំបន់ការពារទេសភាពអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន និងជាប្រធានសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធាន និងសមាជិក បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងជើងបឹងទន្លេសាប តំណាងអង្គការដៃគូសហការ និងប្រជាសហគមន៍មួយចំនួន។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺ ៖១ – ជម្រើសមុខរបរផ្សេងៗ ក្នុងបរិបទនៃការការប្រែប្រួលអាកាសធាតុ២ – ចែករំលែកព័ត៌មាន និងបទពិសោធន៍នានាទាក់ទងការលើកកម្ពស់ជីវភាពសហគមន៍៣ – រៀបចំយុទ្ធសាស្រ្ត សម្រាប់ការលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានឱ្យដឹងថាកិច្ចប្រជុំនាពេលនេះមានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចដកស្រង់ពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងការអភិរវឌ្ឍន៍ជីវភាពសហគមន៍។ ឯកឧត្តម បានបន្ថែមថា សមាជិកបណ្តាញ អាចលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។…
-
ឯកឧត្តម សាយ សំអាល់ និងឯកអគ្គរដ្ឋទូតអូស្រ្តាលី ពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងការគ្រប់គ្រងបរិស្ថាន
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀល ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានអនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម Pablo Chiho Kang បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-អូស្រ្តាលី នាពេលកន្លងមក។ ឯកឧត្តម បានបញ្ជាក់ពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-អូស្រ្តាលី តាមរយៈសកម្មភាពអភិវឌ្ឍន៍នានាបន្តទៀត។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានស្នើឱ្យរដ្ឋាភិបាលអូស្រ្តាលីបង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងអាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យរដ្ឋាភិបាលអូស្រ្តាលីពិចារណាលើជំនួយបច្ចេកទេសលើការគ្រប់គ្រងបរិស្ថាន ជាពិសេសការរៀបចំទីក្រុងនិរន្តរភាព ដែលមានផែនការគ្រប់គ្រងលើអនាម័យបរិស្ថាន ការគ្រប់គ្រងសំរាម និងទឹកកខ្វក់ជាដើម៕ ដោយ / គ្រី សម្បត្តិ
-
មន្ត្រីឧទ្យានុរក្ស បានបន្តហ្វឹកហាត់ផ្នែកបច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព និងទទួលបាននូវមេរៀន និងបទពិសោធថ្មីៗបន្ថែមទៀត ក្នុងគោលដៅបង្កើនប្រសិទ្ធភាពក្នុងតួនាទីរបស់ខ្លួនជាឆ្មាំព្រៃ (Video)
-
ការបង្កើតមុខរបរថ្មី ឱ្យពលរដ្ឋនៅតំបន់ការពារធម្មជាតិ នឹងធ្វើឱ្យការអភិរក្សព្រៃឈើ មានភាពប្រសើរឡើង (Video)
-
មន្ត្រីឧទ្យានុរក្សឆ្នើម០៦រូប នៃដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ទទួលបានប័ណ្ណសរសើរមេត្រីភាព ពីក្រសួងបរិស្ថាន (Video)
-
អន្ទាក់ប្រមាណ៥ម៉ឺន ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ (Video)
-
មន្ត្រីឧទ្យានុរក្ស បានបន្តហ្វឹកហាត់ផ្នែកបច្ចេកទេសថ្មីៗបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព និងទទួលបាននូវមេរៀន និងបទពិសោធថ្មីៗបន្ថែមទៀតក្នុងគោលដៅបង្កើនប្រសិទ្ធភាពក្នុងតួនាទីរបស់ខ្លួនជាឆ្មាំព្រៃ
«ទោះបីជាមន្ត្រីឧទ្យានុរក្សមានបទពិសោធច្រើនក្នុងការងារដើរល្បាត បង្ក្រាបបទល្មើស និងការពារនិងអភិរក្សធនធានធម្មជាតិ តែមន្ត្រីឧទ្យានុរក្សទាំងអស់ត្រូវបន្តហ្វឹកហាត់ផ្នែកបច្ចេកទេសថ្មីៗ បន្ថែមទៀតដើម្បីបង្កើនសមត្ថភាព និងទទួលបាននូវមេរៀននិងបទពិសោធថ្មីៗបន្ថែមទៀតក្នុងគោលដៅបង្កើនប្រសិទ្ធភាពក្នុងតួនាទីរបស់ខ្លួនជាឆ្មាំព្រៃ»។ នេះគឺជាថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាននៅចំពោះមុខមន្ត្រីឧទ្យានុរក្សបម្រើការនៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ក្នុងពិធីប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ដល់មន្ត្រីឧទ្យានុរក្សឆ្នើមនៃដែនជម្រកសត្វទាំង ២ ។ ពិធីប្រគល់បណ្ណសរសើរនេះធ្វើឡើងក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្នែកសារព័ត៌មានសហការរៀបចំដោយក្រសួងបរិស្ថាននិងអង្គការ WWF ដែលមានអ្នកសារព័ត៌មានជិត ៤០ នាក់មកពីជាង ២០ ស្ថាប័នចូលរួម។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា មុននឹងចូលបំពេញការងារ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដែលត្រូវបានជ្រើសរើស ទទួលបាននូវការបណ្តុះបណ្តាលផ្នែកសមត្ថភាពវិជ្ជាជីវៈលើវិធីសាស្ត្រនៃការដើរល្បាត ច្បាប់បទដ្ឋានផ្សេងៗក្នុងនោះរួមមានទាំងច្បាប់នៃការប្រើប្រាស់អាវុធ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន និងវិធីសាស្ត្រពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបន្តហ្វឹកហាត់ ពង្រឹងសមត្ថភាពគឺជាការចាំបាច់បំផុត ព្រោះការងារជាឆ្មាំព្រៃរបស់មន្ត្រីឧទ្យានុរក្សគឺប្រឈមមុខច្រើនក្នុងនោះក្រុមជនល្មើសធនធានធម្មជាតិខ្លះមានប្រើប្រាស់អាវុធទាំងអាវុធពិតនិងអាវុធកែច្នៃ រួមទាំងគ្រោះថ្នាក់ជាយថាហេតុ បង្កឡើងដោយអន្ទាក់គ្រប់ប្រភេទដែលត្រូវជនខិលខូចដាក់នៅក្នុងព្រៃដើម្បីចាប់សត្វព្រៃដោយខុសច្បាប់។ នៅក្នុងដែនជម្រកសត្វព្រៃស្រែពកនិងដែនជម្រកសត្វព្រៃភ្នំព្រេច ក្រោមការគាំទ្របច្ចេកទេសរបស់អង្គការ WWF មន្ត្រីឧទ្យានុរក្សបានទទួលការហ្វឹកហាត់នូវវិធីសាស្ត្រថ្មីៗបន្ថែមទៀតរួមនឹងវិធីសាស្ត្រនៃការពង្រឹង កាយសម្បទារបស់មន្ត្រីឧទ្យានុរក្សផងដែរ។ មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន ០៦ រូបទទួលបានប័ណ្ណសរសើរមេត្រីភាពពីក្រសួងបរិស្ថានក្នុងនោះរួមមានមន្ត្រីឧទ្យានុរក្ស ០៣…
-
អន្ទាក់ប្រមាណ៥ម៉ឺន ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០
មណ្ឌលគីរី៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាននិងអង្គការអភិរក្សបានឱ្យដឹងថាអន្ទាក់ជាច្រើនត្រូវបានគេដោះចេញពីតំបន់ការធម្មជាតិដោយក្នុងនេះនៅឆ្នាំ២០២០កន្លងមកការដោះអន្ទាក់គ្រប់ប្រភេទសរុបមានចំនួនប្រមាណ៥ម៉ឺនអន្ទាក់ ខណៈអន្ទាក់ចំនួនជាង៤ម៉ឺនត្រូវបានដោះចេញ នៅឆ្នាំ ២០១៩កន្លងទៅ។ ឯកឧត្តមនេត្រភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប រិស្ថា នបញ្ជាក់ឱ្យដឹងថា”ក្នុងមួយឆ្នាំៗយ៉ាងហោចណាស់អន្ទាក់ចំនួន៥ម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិរបស់យើង។ អន្ទាក់ គឺជាឃាតករលាក់មុខដែលបានសម្លាប់សត្វព្រៃជាច្រើនរាប់មិនអស់ ហើយអន្ទាក់ជាច្រើនត្រូវបានក្រុមជនល្មើសបានប្រើដាក់បង្កប់ក្នុងព្រៃដែលអាចសម្លាប់សត្វគ្រប់ពេលវេលា។អន្ទាក់ប្រភេទខ្លះមិនត្រឹមគ្រោះថ្នាក់សត្វព្រៃទេប៉ុន្តែវាក៏នៅបង្កគ្រោះថា្នក់ដល់ព្រានព្រៃខ្លួនឯងផង”។ ទាក់ទិនរឿងអន្ទាក់នេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថាអន្ទាក់មួយចំនួនមិនត្រឹមតែជនល្មើសកែច្នៃធ្វើខ្លួនឯងទេ ប៉ុន្តែមួយចំនួនទៀតត្រូវបាននាំចូលមកពីប្រទេសជិតខាង។ជុំវិញបញ្ហាអន្ទាក់ដែលជនល្មើសតែងប្រើដាក់នៅ ក្នុងខេត្តមណ្ឌលគីរីវិញត្រូវបានឯកឧត្តមរដ្ឋលេខាធិការ លើកមកបញ្ជាក់ថាគឺមានអន្ទាក់ចំនួនជិត១ម៉ឺនអន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងខេត្តនេះកាលពីអំឡុងឆ្នាំ២០២០កន្លងមក។ បញ្ជាក់នៅក្នុងដំណើរទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចខេត្តមណ្ឌលគិរី ដែល រៀ ប ចំដោយក្រសួងបរិស្ថាន និង អង្គការ WWF កាលពីថ្មីៗមកនេះលោកសេង ទៀក បានឱ្យដឹងថានាពេលបច្ចុប្បន្ននេះអន្ទាក់នៅតែជាឃាតករបំផ្លិតបំផ្លាញសត្វព្រៃកម្ពុជាដែលជនល្មើសតែងតែឆ្លៀតឱកាសក្នុងការលបលួចចាប់សត្វព្រៃនៅកម្ពុជា។ បើតាមលោកនាយកអង្គការ WWF រូបនេះបានឱ្យដឹងថានាពេលបច្ចុប្បន្នមានអន្ទាក់ចំនួន៥ប្រភេទ ដែលជនល្មើសតែងបានប្រើប្រាស់សម្រាប់ចាប់សត្វរៀងរាល់ថ្ងៃ ដោយនៅតែបង្កគ្រោះថ្នាក់និងគំរាមកំហែងដល់សត្វព្រៃដែលជាសត្វកម្រនៅកម្ពុជាក៏ដូចជាប្រភេទពូជសត្វជិតផុតពូជនៅលើពិភពលោកយើងនេះ។លោកថាក្រៅពីអន្ទាក់ធម្មតាជនល្មើសនៅប្រើអន្ទាក់ប្រភេទប្រើចរន្តអគ្គិសនីដើម្បីសម្លាប់សត្វព្រៃដ៏គួរឱ្យព្រួយបារម្ភថែមទៀត។ សម្រាប់អន្ទាក់ទាំង៥ប្រភេទដែលតែងបង្កគ្រោះថ្នាក់ដល់សត្វព្រៃរៀងរាល់ថ្ងៃនេះមានដូចជាអន្ទាក់ប្រើប្រាស់ចរន្តអគ្គិសនី អន្ទាក់ខ្សែរកាប អន្ទាក់ខ្សែរគោ អន្ទាក់រឺស័រ អន្ទាក់អង្គុបដែកជាដើម។ព្រមជាមួយគ្នានេះលោកបានចាត់ទុកថា អន្ទាក់គឺជាឃាតកលាក់មុខដែលវាអាចសម្លាប់សត្វព្រៃបានគ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំរាមកំហែងដល់ប្រភេទសត្វមួយចំនួនដល់ស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់និងផុតពូជពីលើផែនដីយើងនេះផងដែរ។ជាមួយគ្នានេះលោកបានអំពាវនាវដល់ព្រានព្រៃទាំងអស់គប្បីបញ្ឈប់សកម្មភាពបំផ្លិតបំផ្លាញសត្វព្រៃនេះជាបន្ទាន់ដោយសារតែវាមិនត្រឹមតែបំផ្លាញសត្វព្រៃដ៏មានតម្លៃក្នុងប្រទេសទេ ប៉ុន្តែវាក៏នៅបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចប្រទេសជាតិតាមរយៈវិស័យទេសចរណ៍ថែមទៀត។ឯកឧត្តម នេត្រ ភក្រ្តាបានបញ្ជាក់បន្ថែមថា”បច្ចុប្បន្ននេះតួនាទីមន្ត្រីឧទ្យានុរក្សយើងមិនត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិការកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សរបស់យើងគាត់ក៏បានដើរស្វែងរកអន្ទាក់និងដោះចេញនិង បំផ្លាញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃទៀតផង”។ ព្រមជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងថា ដើម្បីបញ្ឈប់ការបរបាញ់សត្វបញ្ឈប់ ការដាក់អន្ទាក់ចាប់សត្វ សូមបងប្អូនប្រជាពលរដ្ឋកុំបរិភោគសាច់សត្វ…
-
មន្ត្រីឧទ្យានុរក្សឆ្នើម ០៦រូបនៃដែនជម្រកសត្វព្រៃស្រែពកនិងដែនជម្រកសត្វព្រៃភ្នំព្រេច ទទួលបានប័ណ្ណសរសើរមេត្រីភាពពីក្រសួងបរិស្ថាន
មន្ត្រីឧទ្យានុរក្សឆ្នើមចំនួន ០៦រូប ទទួលបានប័ណ្ណសរសើរមេត្រីភាពពីក្រសួងបរិស្ថាន ក្នុងនោះ រួមមានមន្ត្រីឧទ្យានុរក្ស ០៣រូប បំពេញការងារក្នុងដែនជម្រកសត្វព្រៃស្រែពក និង៣រូបទៀតបំពេញ ការងារយ៉ាងសកម្មក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច នៃខេត្តមណ្ឌលគិរី។ មន្ត្រីឧទ្យានុរក្សដែលក្រសួងបរិស្ថានបានចាត់ទុកថាជាឆ្មាំការពារព្រៃឈើ និងជាអ្នកនៅជួរមុខដើម្បីអភិរក្សធនធានធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឱ្យឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់ដល់មន្ត្រីឧទ្យានុរក្សឆ្នើមទាំង ០៦រូប ដោយផ្ទាល់នៅទីស្នាក់ការ ត្រពាំងធ្មៀរក្នុងដែនជម្រកសត្វព្រៃស្រែពក នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំ ក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចស្វែងយល់ពីសក្ដានុពលនៃដែនជម្រកសត្វព្រៃស្រែពក។ឯកឧត្តម បានថ្លែងថា ប័ណ្ណសរសើរមេត្រីភាពនេះ គឺជាសក្ខីភាពបញ្ជាក់ពីការលះបង់កម្លាំងកាយ កម្លាំងចិត្តដ៏មោះមុតក្នុងការបំពេញការងារការពារធនធានធម្មជាតិនៅកម្ពុជា។ ឯកឧត្តម ក៏បានថ្លែង លើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្សបន្តបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងបន្តបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមគ្រួសារមន្ត្រីឧទ្យានុរក្សជាពិសេសឪពុកម្តាយ ភរិយា/ស្វាមី កូនៗរបស់មន្ត្រីឧទ្យានុរក្សដែលបានអនុញ្ញាតឱ្យកូន ស្វាមីឬភរិយារបស់ខ្លួនចូលរួមក្នុងការងារអភិរក្សធនធានធម្មជាតិដែលជាការងារប្រឈមខ្លាំងជាពិសេសជាមួយក្រុមជនល្មើស។ ក្រៅពីទទួលបានប័ណ្ណសរសើរពីក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សទាំងអស់ក្នុងដែនជម្រក សត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក៏ទទួលបានបណ្ណសរសើរពីអង្គការ WWF ដែលជាដៃគូសហការរបស់ក្រសួងបរិស្ថានផងដែរ៕
-
ឯកឧត្តម សៅ សុភាព ជួបជាមួយនាយកការិយាល័យសន្តិសុខស្បៀង និងបរិស្ថាន នៃអង្គការ និងប្រធានគម្រោងព្រៃឡង់បៃតង ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងព្រៃឡង់បៃតង និងបញ្ហាប្រឈមនានា
ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានទទួលជួបជាមួយ លោក Richard Chen នាយកការិយាល័យសន្តិសុខស្បៀង និងបរិស្ថាន នៃអង្គការ USAID លោក Mathew Adwardson ប្រធានគម្រោងព្រៃឡង់បៃតង និងសហការី ដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងព្រៃឡង់បៃតង និងបញ្ហាប្រឈមនានា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកសហគមន៍មូលដ្ឋាន លោកអគ្គនាយករងរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ លោកអគ្គនាយករងចំណេះដឹង និងពត៌មានបរិស្ថាន និងលោកប្រធាននាយកដ្ឋាន ដ.គ.ជ សរុប១១នាក់ កាលពីថ្ងៃច័ន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នា២០២១ ។ កិច្ចប្រជុំបានពិភាក្សាលើចំណុចមួយចំនួនដូចខាងក្រោម៖១. បង្ហាញពីវឌ្ឍនភាពនៃការរៀបចំកែសម្រួលសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបច្ចុប្បន្នក្រុមការងារនៃក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្នុងការពិនិត្យពិភាក្សា…