Category: បរិស្ថាន

  • ក្រសួងបរិស្ថានសេចក្ដីជូនដំណឹងស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា

    ក្រសួងបរិស្ថានសេចក្ដីជូនដំណឹងស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា

    សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០២០។

  • សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា

    សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា

    សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី០៩ ខែ ធ្នូ ឆ្នាំ២០២០។

  • ក្រសួងបរិស្ថាន៖ សេចក្ដីជូនដំណឹងស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា

    ក្រសួងបរិស្ថាន៖ សេចក្ដីជូនដំណឹងស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា

    សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានានាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០២០ ក្រសួងបរិស្ថានប្រកាសថាគុណភាពខ្យល់នៅទូទាំងប្រទេសមានលក្ខណៈល្អណាស់។

  • ក្រសួងមហាផ្ទៃ និងបរស្ថានចេញប្រកាសបង្កើតក្រុមការងារដើម្បីពិនិត្យដាក់បញ្ជូលវិធានការអនាម័យបរិស្ថាន ក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព

    ក្រសួងមហាផ្ទៃ និងបរស្ថានចេញប្រកាសបង្កើតក្រុមការងារដើម្បីពិនិត្យដាក់បញ្ជូលវិធានការអនាម័យបរិស្ថាន ក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសរួមគ្នា ស្ដីពីការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕

  • សម្តេចតេជោ នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ»

    សម្តេចតេជោ នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ»

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ» នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តាមរយៈវីដេអូថតទុកជាមុន។ កឹម ទៀង

  • សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា មានគុណភាពល្អ

    សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា មានគុណភាពល្អ

    សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា មានគុណភាពល្អ។ ការវាយតម្លៃគុណភាពខ្យល់ បានរៀបចំឡើងនាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២០។

  • អាវុធកែច្នៃ ខ្សែអន្ទាក់ និងឧបករណ៍នេសាទជាច្រើន ត្រូវបានដុតកម្ទេចចោល នៅដែនឧទ្យានជាតិវរៈជ័យ

    អាវុធកែច្នៃ ខ្សែអន្ទាក់ និងឧបករណ៍នេសាទជាច្រើន ត្រូវបានដុតកម្ទេចចោល នៅដែនឧទ្យានជាតិវរៈជ័យ

    ខេត្តស្ទឹងត្រែង៖ អាវុធកែច្នៃជិត ៣០០ដើម ខ្សែអន្ទាក់ ឧបករណ៍ឆក់ និងមងសម្រាប់បរបាញ់ និងទាក់យកសត្វព្រៃគ្រប់ប្រភេទ ច្រើនពាន់ម៉ែត្រ ត្រូវបានមន្ត្រីឧទ្យានុរក្សដកហូតបាន ពីក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តស្ទឹងត្រែង ត្រូវបានដុតនៅក្នុងពេលនេះ និងត្រូវដុតតម្ទេចចោល។ នៅរសៀលថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២០ អាវុធកែច្នៃ ៩៧ដើម ខ្សែអន្ទាក់ ២ពាន់ ៥០០ខ្សែ ក្បាលឆក់ ១០គ្រឿង មងដាក់សត្វ ១២៧ត្បូង មានប្រវែង ៦ពាន់ ៣៥០ម៉ែត្រ ឧបករណ៍សម្លាប់ជីវិត និងចាប់យកសត្វព្រៃទាំងនោះ ត្រូវបានធ្វើពិធីដុតកម្ទេចចោល ក្រោមអធិបតីភាព រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន ,អគ្គាធិការក្រសួងបរិស្ថាន លោក ឈរ រតនៈ ដោយមានការចូលរួមពី មន្ត្រីប្រតិភូ ,អភិបាលរងខេត្តស្ទឹងត្រែង លោក ញ៉ែម សារី ,អភិបាលស្រុកសៀមប៉ាង លោក ផាន់ យុទ្ធ ,តំណាងអង្គការ ការពារសត្វស្លាប «ប៊ើតឡាយ»ប្រចាំកម្ពុជា មន្ត្រីបរិស្ថាន សិស្សានុសិស្ស និងកងកម្លាំងទាំង៣ នៅក្នុងស្រុកសៀមប៉ាង…

  • ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»

    ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា»

    ភ្នំពេញ៖ ស្ថានទូតជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ គម្រោងនេះនឹងត្រូវបានអនុវត្តន៍ដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយឲ្យបានជាអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាមរយៈការជំរុញឲ្យមានការអនុវត្តតាមគោលការណ៍ 4Rs (កុំប្រើ-Refuse កាត់បន្ថយ-Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)។ ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា «ការបំពុលប្លាស្ទិកនៅតាមសមុទ្របានក្លាយជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 ដែលធ្វើឡើងនៅទីក្រុងអូសាកា កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុនបានប្រកាសអនុវត្តគំន៍និតផ្ដួចផ្ដើមថ្មីមួយ ដើម្បីជំរុញឲ្យមានការចាត់វិធានការប្រកបដោយប្រសិទ្ធភាព ប្រឆាំងទៅនឹងការបំពុលប្លាស្ទិកនៅតាមសមុទ្រ»។ ការកើនឡើងនូវសំណល់ប្លាស្ទិក បានក្លាយជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមធំៗជាងគេក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ សម្ភារប្រើប្រាស់ដែលធ្វើពីប្លាស្ទិកដូចជាថង់ ដប និងប្រដាប់ដាក់វត្ថុនានា បច្ចុប្បន្ននេះ មានវត្តមាននៅគ្រប់ទិសទី ក្នុងផ្ទះ ក្នុងសាលារៀន និងក្នុងកន្លែងធ្វើការរបស់យើង។ ប៉ុន្តែការប្រើប្រាស់ឥតសំចៃបែបនេះ បានបង្កនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ។ បរិមាណប្លាស្ទិកសរុបក្នុងសកលលោកទាំងមូលបានកើនឡើងដល់ ៨,៣ ពាន់លានតោន។ ជារៀងរាល់ឆ្នាំ…

  • គណៈកម្មការថ្នាក់ខេត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះប្រតិបត្តិការ

    គណៈកម្មការថ្នាក់ខេត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះប្រតិបត្តិការ

    ពោធិ៍សាត់៖ គណៈកម្មការថ្នាក់ខេត្ត និង អនុគណៈកម្មការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិតាមបណ្ដាឃុំក្នុងស្រុកវាលវែង និងកំពុងចុះ ប្រតិបត្តិការអនុវត្តន៍ កិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅឃុំប្រម៉ោយ និងឃុំអន្លង់រាប។ លោក ចេង ឡៃ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឃុំប្រម៉ោយ បញ្ជាក់ប្រាប់ថា អនុគណៈកម្មការរបស់លោក ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការ ថ្នាក់ខេត្ត ចាប់ផ្ដើមកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អនុវត្តបាន ៥/៦ ភូមិ (ផ្លូវការ និងឧបសម្ព័ន្ធ)។ លោក គិត សុផា អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងឃុំអន្លង់រាប ថា អនុគណៈកម្មការរបស់លោក បានចាប់ផ្ដើមកិច្ចការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អនុវត្តបាន ២/៩ ភូមិ (ផ្លូវការ និងឧបសម្ព័ន្ធ)។ ប្រការ៣ នៃសេចក្តីសម្រេច…

  • ដំណើរកំសាន្តទៅកាន់ភ្នំស្រួច

    ដំណើរកំសាន្តទៅកាន់ភ្នំស្រួច

    ភ្នំស្រួចមានសល់គ្រឹះប្រាសាទបុរាណ ឥដ្ឋ និងបំណែកសំណង់ប្រាសាទនៅរាយប៉ាយលើដីនៅលើភ្នំ។ នៅក្នុងទស្សវត្យឆ្នាំ១៩៩០ ប្រាសាទត្រូវបានជនអគតិគាស់កាយរកវត្ថុបុរាណ ហើយបន្ទាប់មក គេបានគាស់គ្រឹះប្រាសាទ ដើម្បីចាក់ស៊ីម៉ងត៍សង់ព្រះវិហារវត្តនៅចំពីលើទីតាំងគ្រឹះប្រាសាទនោះ។ បើអ្នកអានបានស្គាល់ឈ្មោះប្រាសាទនេះ សូមជួយប្រាប់ផង។មានការដាប់ផ្ទាំងថ្មធម្មជាតិនៅលើកំពូលភ្នំនោះធ្វើជាអាងទឹក សម្រាប់ត្រាំខ្លួនឱ្យស្បែកចាំ/គង់ កាប់មិនមុត ដុតមិនឆេះ។ បច្ចុប្បន្ន នៅលើភ្នំស្រួចនេះ មានអាងត្រាំថ្នាំចំនួន ០៦ និងរុនថ្មសម្រាប់បុកថ្នាំបុរាណខ្មែរយកទៅដាក់ត្រាំ។ ក្រុមការងារមិនដឹងអំពីប្រភេទរុក្ខជាតិ ឬវិធីប្រើ និងជឿជាក់លើយុវជនសិក្សា និងស្រាវជ្រាវបន្ថែម។ក្រៅពីគ្រឹះប្រាសាទបុរាណដែលមានតម្លៃប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន និងអាងត្រាំថ្នាំ មានផ្ទាំងសិលាធម្មជាតិធំៗរំលេចសម្រស់ក្នុងព្រៃភ្នំអមដោយសំលេងសត្វស្លាប និងជីវៈចម្រុះនានា។ ចាស់ៗរស់នៅក្បែរភ្នំនោះបានប្រាប់ថា ភ្នំស្រួចធ្លាប់ជាជម្រកសត្វខ្លា។ មានលោកនេនមួយអង្គដែលគង់នៅលើភ្នំនោះ បានបង្ហាញក្រុមការងាររូងថ្មដ៏ធំមួយដែលលោកជឿថាជាជម្រកសត្វខ្លាពីមុន។ រឿងរ៉ាវប្រវត្តិសាស្ត្រ វប្បធម៌រួមនឹងសម្រស់ផ្ទាំងសិលាក្រោមម្លប់នៃដើមឈើធ្វើឱ្យភ្នំស្រួចក្លាយជាទីកន្លែងមនោរម្យសម្រាប់មកកំសាន្ត។ ភ្នំស្រួចស្ថិតនៅត្រង់ចំណុចដែលមានរយៈទទឹង(១២° ៣៩’ ៤.៧៧៥០៤០”) និងរយៈបណ្តោយ(១០៤° ៥៩’ ១.៧៩៩៨៨០”) ស្ថិតក្នុងភូមិសាស្ត្រឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ខាងលិចភ្នំសន្ទុក ប្រហែល ០១គីឡូម៉ែត។ បើអ្នកធ្វើដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅក្រុងស្ទឹងសែន ភ្នំនេះស្ថិតនៅខាងស្តាំដៃ។ នៅលើផ្លូវជាតិលេខ៦ ត្រង់បង្គោលថ្មលេខ១៥១ មានផ្លូវដីក្រាលគ្រួសចូលទៅភ្នំស្រួច ឬអាស្រមភ្នំស្រួច។ អ្នកអាចឡើងតាមកាំជណ្តើរ ឬបើកបរទៅដល់កំពូលភ្នំ។ ការអញ្ជើញមកដល់របស់បង ប្អូនជនរួមជាតិអាចជួយលើកស្ទួយជីវភាពរបស់សហគមន៍តំបន់នោះ ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ សូមចូលរួមលើកស្ទួយតាមអ្វីដែលអ្នកអាចធ្វើបាន…