-
វត្តមានសត្វក្ងោកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា
វត្តមានសត្វក្ងោកនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានលទ្ធផលអង្កេតរយៈពេល ១០ ឆ្នាំរៀបចំដោយអង្គការ សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងក្រសួងបរិស្ថានបង្ហាញថាមានចំនួន ៩៦៦ក្បាល ដែលចំនួននេះមានការកើនឡើង ខណៈស្ថានភាពសត្វក្ងោកនៅលើពិភពលោកមានការថយចុះ។ នេះគឺជាភាពជោគជ័យមួយនៃការការពារនិងការអភិរក្សជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា៕ ប្រភព៖ ទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន
-
ក្រុមការងារល្បាតដោះអន្ទាក់រំដោះជីវិតសត្វព្រៃ
កម្លាំងប្រជាសហគមន៍ដែលគាំទ្រដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) ចូលរួមល្បាតការពារនិងអភិរក្សធនធានធម្មជាតិជាមួយមន្ត្រីឧទ្យានុរក្សបានដោះអន្ទាក់រំដោះជ្រូកព្រៃ ១ ក្បាលឱ្យរួចរស់ជីវិតឡើងវិញ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ អន្ទាក់ជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជាជាពិសេសសត្វដែលរកស៊ីលើដី។ រយៈពេល ៩ ខែឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សបានដោះអន្ទាក់បានជិត ២០០០ ពីក្នុងតំបន់អភិរក្សខេត្តមណ្ឌលគិរី ហើយបានដោះអន្ទាក់បានចំនួន ៣០០០០ អន្ទាក់ពីក្នុងតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស។ ប្រភព៖ ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន
-
សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា
សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាវេលាព្រឹក ម៉ោង៧:០០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
-
ឯកឧត្តម សៅ សុភាព អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពង្រឹងការងារកិច្ចគាំពារបរិស្ថាន
ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពង្រឹងការងារកិច្ចគាំពារបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរបរិស្ថានរាជធានី-ខេត្ត នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។ ឯកឧត្តម ជា ស៊ីណា អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថា គឺបានកំណត់យកប្រធានបទសំខាន់ចំនួន៣ មកធ្វើការពិភាក្សា ដែលប្រធានបទទី ១) អំពីទិសដៅនិងវិធានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ប្រធានបទទី ២) អំពីការវាយតម្លៃប្រសិទ្ធភាពការអនុវត្តច្បាប់គាំពារបរិស្ថាន និងប្រធានបទទី ៣) អំពី ការជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តលើការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានមានប្រសាសន៍ថា ក្រសួងបរិស្ថានបាននឹងកំពុងខិតខំបំពេញភារកិច្ចទាំងឡាយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការចូលរួម អនុវត្តគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (២០១៦-២០៣០) តាមរយៈការ ធ្វើកំណែទម្រង់ស៊ីជម្រៅ សំដៅពង្រឹងការអនុវត្ត និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងបរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របដោយនិរន្តរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់…
-
បរិស្ថានដើម្បីអនាគតយើង ៖ ក្រុមស្រមោល បានកែច្នៃសំរាមធ្វើជាម៉ូតសម្លៀកបំពាក់(video)
-
តំបន់រមណីយដ្ឋាន ភ្នំត្បែងមានជ័យ (Video)
តំបន់រមណីយដ្ឋាន ភ្នំត្បែងមានជ័យ
-
បទយកការណ៍ស្តីពី និស្សិតខ្មែរបង្ហាញមោទនភាពពីការផលិតអាហារដែលផ្តល់នូវសុខភាព (មានវីដេអូ)
-
ធ្យូងអនាម័យ បានក្លាយជារបស់ប្រើយ៉ាងសំខាន់មួយចូលជំនួសធ្យូងធម្មជាតិរបស់ខ្មែរសម័យបុរាណរបស់យើង
ក្រោយមានវត្តមានធ្យូងប្រភេទថ្មីដែលត្រូវបានគេកែច្នៃចេញពីកាកសំណល់សំរាមមកប្រើប្រាស់ជាធ្យូងបែបថ្មីឬហៅថាធ្យូងអនាម័យ បានក្លាយជារបស់ប្រើយ៉ាងសំខាន់មួយចូលជំនួសធ្យូងធម្មជាតិរបស់ខ្មែរសម័យបុរាណរបស់យើង។ ជាមួយធ្យូងបែបថ្មីនេះដែរ មន្រ្តីបរិស្ថានបានលើកឡើងថា ធ្យូងមួយប្រភេទនេះអាចប្រើចំណេញជាងការប្រើធ្យូងធម្មតា២ទៅ៣ដង ។ធ្យូងបែបថ្មីនេះមិនត្រឹមតែប្រើបានយូរក្នុងការចម្អិនម្ហូបអាហារទេ ប៉ុន្តែក្នុងផ្នែកបរិស្ថានវិញក៏អាចជួយកាត់បន្ថយការបំពុលដោយផ្សែង និង ពិសេសជួយដល់ការរក្សាព្រៃឈើទៀតផង។
-
ក្នុងពេលបច្ចុប្បន្នបើទោះបីមានវត្តមាននៃចង្រ្កានសម្រាប់ចម្អិនអាហារបែបទំនើបថ្មីៗចូលមកជំនួសចង្រ្កានបែបប្រពៃណីប្រើអុសធ្យូងក៏ដោយ ប៉ុន្តែពលរដ្ឋនៅរាជធានីភ្នំពេញនិងបណ្តាខេត្តក្រុងមួយចំនួននៅតែមានការប្រើចង្រ្កានប្រពៃណីបែបបុរាណយ៉ាងច្រើនផងដែរ
ក្នុងពេលបច្ចុប្បន្នបើទោះបីមានវត្តមាននៃចង្រ្កានសម្រាប់ចម្អិនអាហារបែបទំនើបថ្មីៗចូលមកជំនួសចង្រ្កានបែបប្រពៃណីប្រើអុសធ្យូងក៏ដោយ ប៉ុន្តែពលរដ្ឋនៅរាជធានីភ្នំពេញនិងបណ្តាខេត្តក្រុងមួយចំនួននៅតែមានការប្រើចង្រ្កានប្រពៃណីបែបបុរាណយ៉ាងច្រើនផងដែរ។