Category: បរិស្ថាន

  • ក្រសួងបរិស្ថានបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពី Mapping Nature for People and Planet in Cambodia: A Project to Create ‘Maps of Hope’

    ក្រសួងបរិស្ថានបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពី Mapping Nature for People and Planet in Cambodia: A Project to Create ‘Maps of Hope’

    នៅថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ស្ថាប័នពាក់ព័ន្ធក្នុងនេះរួមមាន នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានសហការជាមួយកម្មវិធិអភិវឌ្ឍនៃសហប្រជាជាតិ (UNDP) រៀបចំសិក្ខាសាលពិគ្រោះយោបល់លើកទី១ ស្តីពី Mapping Nature for People and Planet in Cambodia: A Project to Create ‘Maps of Hope’ ឡើង។ ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធ ដែលមកពីអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋានចំណុះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក៏មានការចូលរួមផងដែរ ពីអ្នកជំនាញការជាតិ និងអន្តរជាតិ នៃអង្គការមិនមែនរដ្ឋាភិបាលរួមមាន៖ UNDP FAO WWF WCS Greening Preyland FFI CI និងServir Mekong សរុបចំនួន៥២រូប។ គួរបញ្ជាក់ថា…

  • កម្ពុជាមានសត្វក្ងោក ពី ២០០០-៣០០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ

    កម្ពុជាមានសត្វក្ងោក ពី ២០០០-៣០០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ

    រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា មន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ០៨ ខែ មិថុនាឆ្នាំ ២០២១ថាបច្ចុប្បន្ននេះគេឃើញវត្តមានសត្វក្ងោកច្រើននៅក្នុង តំបន់ភូមិភាគខាងកើតទន្លេមេគង្គក្នុងខេត្តមណ្ឌលគិរី ស្ទឹងត្រែង មានវត្តមានសត្វក្ងោកច្រើនជាងគេ។ ក្នុងនេះដែនជម្រកសត្វព្រៃកែវសីម៉ា មានចំនួន ៩៦៦ ក្បាល និងនៅដែនជម្រកសត្វព្រៃសៀមប៉ាងមានប្រមាណ ៥៧០ ក្បាល ហើយដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងខេត្តមណ្ឌលគិរី ឧទ្យាជាតិវីរៈជ័យក្នុងខេត្តរតនគិរី ក៏ត្រូវបានសិក្សាឃើញមានវត្តមានសត្វក្ងោកផងដែរ។ ក្រៅពីនោះ សត្វក្ងោកមានវត្តមាននៅក្នុងតំបន់អភិរក្សជួរភ្នំក្រវ៉ាញ និងតំបន់មួយចំនួនទៀតដែលមួយតំបន់ៗ អាចមានចន្លោះពី៥០ ទៅ១០០ ក្បាល។ ឯកឧត្តមបានបញ្ជាក់ថាសត្វក្ងោកបៃតងដែលជាប្រភេទសត្វកម្រស្ថិតក្នុងគ្រោះថ្នាក់នៅភពផែនដីចំណាត់ថ្នាក់ ក្នុងបញ្ជីក្រហមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN ត្រូវបានរកឃើញថា មានចំនួនកើនឡើងនៅក្នុងដែនជម្រក សត្វព្រៃកែវសីម៉ា ក្នុងខេត្ត មណ្ឌលគិរី រួមនឹងដែនជម្រកសត្វព្រៃផ្សេងទៀតនៅតំបន់ភាគខាងកើតទន្លេមេគង្គក៏ត្រូវបានកត់សង្គាល់ថាមានកំណើនវត្តមានសត្វក្ងោកនេះតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការបានបញ្ជាក់ថានិន្នាការនៃចំនួនសត្វក្ងោកបៃតងនៅលើពិភពលោកមានការថយចុះ ប៉ុន្តែសម្រាប់កម្ពុជាត្រូវបានរកឃើញថាមានចំនួនកើនឡើងនៃសត្វក្ថោក។ នេះគឺជាក្តីសង្ឃឹមមួយសម្រាប់ពិភពលោកក្នុងការថែរក្សានិងអភិរក្សជីវៈចម្រុះ ដូចជាសត្វក្ងោកដែលជាប្រភេទពូជបក្សីមានមាឌធំ មានសម្រស់ស្រស់ស្អាតនៅលើផែនដីនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា”ក្រសួងបរិស្ថានបរិស្ថានសូមថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្ស និងអង្គការដៃគូដែលបានរួម សហការគ្នាការការពារនិងអភិរក្សសត្វព្រៃ និងអរគុណដៃគូនានាដែលបានទិញឥណទានកាបូនពីដែនជម្រកសត្វព្រៃកែវសីម៉ា ដែលបានចូលរួមរការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ាមានភាពកាន់តែល្អប្រសើរ”។ ឯកឧត្តម រដ្ឋលេខាធិការបានឱ្យដឹងបន្ថែមថា ច្រើនជាង…

  • ​ដំរី​អាស៊ី​នៅ​ខេត្ត​មួយ​របស់​ចិន​ ​កើន​ដល់​​៣​០​០​ក្បាល​

    ​ដំរី​អាស៊ី​នៅ​ខេត្ត​មួយ​របស់​ចិន​ ​កើន​ដល់​​៣​០​០​ក្បាល​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ស៊ី​ន​ហួរ​ បាន​ចេញផ្សាយ​ ​នៅ​ថ្ងៃទី៨ មិថុនានេះ​ថា​ ​នៅ​ខេត្ត​មួយ​របស់​ចិន​ ​គេ​ឃើញ​មាន​សត្វ​ដំរី​អាស៊ី​កើន​ដល់​៣​០​០​ក្បាល​ ​កើន​ពី​ត្រឹម១​៩​៣​ក្បាល​ ​កាលពី​ទសវត្សរ៍​ឆ្នាំ​៨​០​។​ ​ប្រភព​ថា​ ​ដំរី​អាស៊ី​ត្រូវ​បាន​រដ្ឋាភិបាល​ការពារ​អភិ​រក្ស​ជា​ខ្លាំង​ ​ខណៈ​ដែល​ដំរី​ទាំងនោះ​ ​គេ​ឃើញ​មាន​ភាគច្រើន​ ​នៅ​ក្នុង​ខេត្ត​យុ​ន​ណា​ន​ ​ហើយ​ដោយសារតែ​កិច្ចប្រឹងប្រែង​ការពារ​នេះ​ហើយ​ ​ចំនួន​សត្វ​ដំរី​ព្រៃ​អាស៊ី​ ​ក្នុង​ខេត្ត​មួយ​នេះ​បាន​កើន​ដល់​ប្រមាណ​៣​០​០​ក្បាល​ ​ពោល​គឺ​ទសវត្សរ៍​ឆ្នាំ​១​៩​៨​០​ ​មាន​ត្រឹម​១​៩​៣​ក្បាល​ទេ​។​ ​ស៊ី​ន​ហួរ​ក៏បាន​ចុះផ្សាយ​ពី​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ​ ​ពាក់ព័ន្ធ​នឹង​ហ្វូង​ដំរី​អាស៊ី​បាន​ឈប់​សម្រាក​បណ្តោះអាសន្ន​ ​នៅ​តំបន់​ជាយក្រុង​គុន​មីង​ ​ខណៈ​ពួកវា​ធ្វើដំណើរ​ភៀសខ្លួន​ ​ក្នុង​ចម្ងាយ​ឆ្ងាយ​ ​ក្នុង​ខេត្ត​ យុ​ន​ណា​ន​ ​តែ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពីសំណាក់​អាជ្ញាធរ​៕​ ​

  • ឯកឧត្តម នេត្រ ភក្រ្តា៖ យើងរួមគ្នាដាំដើមឈើនៅក្នុងសហគមន៍ដើម្បីបង្កើនភាពបៃតង និងចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ

    ឯកឧត្តម នេត្រ ភក្រ្តា៖ យើងរួមគ្នាដាំដើមឈើនៅក្នុងសហគមន៍ដើម្បីបង្កើនភាពបៃតង និងចូលរួមអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ

    រាជធានីភ្នំពេញ៖ ក្នុងឱកាសនៃការប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២១ នេះ ក្រសួងបរិស្ថាននិងរដ្ឋបាលក្រុងសួងនៃខេត្តត្បូងឃ្មុំ បានសហការដាំដើមឈើ ប្រភេទឈើប្រណិត និងដើមផ្កាដើម្បីបង្កើនភាពបៃតង សម្រាប់ក្រុង និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់និងចូលរួមការពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។ គួរបញ្ជាក់ថា «ជីវៈចម្រុះនិងសុខភាពមនុស្ស» ដែលគឺជា ប្រធានបទនៃការប្រារព្ធទិវាបរិស្ថាន ឆ្នាំ២០២១ នេះ។ កូនឈើប្រណិតចំនួនជាង ១៥០០ ដើមក្នុងនោះមានកូនឈើគ្រញូងចំនួន ៤០០ ដើម ដើមធ្នុងជាង ២០០ ដើម និងដើមផ្កាក្ងោកពូជផ្កាពណ៌លឿងចំនួន ៥០០ដើម និងផ្កាអន្ធនេល ចំនួន ៤០០ ដើមត្រូវបានដាំនៅតាមផ្លូវសាធារណៈនានាក្នុងភូមិសាស្ត្រក្រុងសួង ខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានដោយ មានការចូលរួមពីមន្ត្រីរាជការ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋជិត ១០០ នាក់។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថាសកម្ម ភាពនៃការដាំដើមឈើនិងដើមផ្កាប្រភេទកម្រនៅថ្ងៃនេះ គឺជាសកម្មភាពមួយដ៏ល្អប្រពៃដែលត្រូវបានឱ្យតម្លៃថាជាការលើកកម្ពស់ការយល់ដឹងពីបរិស្ថាននិងធនធានធម្មជាតិ ហើយរួមគ្នាដាំដើមឈើបន្ថែមនៅក្នុងសហគមន៍…

  • អបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា សូមរីករាយជាមួយចម្រៀង៖ យើងរួមគ្នាការពារជីវៈចម្រុះ

    អបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា សូមរីករាយជាមួយចម្រៀង៖ យើងរួមគ្នាការពារជីវៈចម្រុះ

    អបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា សូមរីករាយជាមួយចម្រៀង៖ យើងរួមគ្នាការពារជីវៈចម្រុះ៖

  • អបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា បទចម្រៀង៖ ទំនួញសត្វព្រៃ

    អបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា បទចម្រៀង៖ ទំនួញសត្វព្រៃ

    អបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា បទចម្រៀង៖ ទំនួញសត្វព្រៃ៖

  • អបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា

    អបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា

    អបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា សូមរីករាយកម្សាន្តជាមួយបទចម្រៀង៖ «ជីវៈចម្រុះ និងសុខភាពមនុស្ស»

  • ហ្វូងសត្វកម្រជាច្រើនប្រភេទត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់

    ហ្វូងសត្វកម្រជាច្រើនប្រភេទត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់

    រាជធានីភ្នំពេញ៖ មួយថ្ងៃមុនការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនាក្រោមប្រធានបទ«ជីវៈចម្រុះនិងសុខភាពមនុស្ស» នៅថ្ងៃទី៤ ខែមិថុនានេះ ក្រសួងបរិស្ថានបានប្រកាសពីការថតតាមរយៈម៉ាស៊ីនថត ស្វ័យប្រវត្តិនូវសត្វកម្រជាច្រើនប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង​ និងខេត្តពោធិ៍សាត់។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ប្រភេទសត្វកម្រទាំងនោះរួមមានដំរីព្រៃអាស៊ី កែះ ខ្លាពពក ខ្លាឃ្មុំធំ ខ្ទីង និងប្រើសជាដើមដែល បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ការចុះប្រតិបត្តិការរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាពនិងវិដេអូសត្វព្រៃនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺបន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។ ក្រៅពីសត្វទាំងនេះ តំបន់នេះក៏មានប្រភេទសត្វ​មាន​ដោយកម្រ ជិតផុតពូជ ទទួល​រងគ្រោះថ្នាក់ និងគំរាមកំហែងផ្សេងទៀតដូចជាទន្សោង ស្វាព្រាម ទោចម្គុដ ខ្លារខិន ខ្លាលឿងមាស ជ្រូកពោន កំប្រុកធំ ក្ងោក កេងកងតូច សេកសោមផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានមានប្រសាសន៍ថា រូបភាពសត្វព្រៃជិតផុតពូជរងការគំរាមកំហែង…

  • កិច្ចសម្ភាសន៍ ឯ.ឧ នេត្រ ភត្រ្កា រដ្ឋលេខាធិការនិង មន្រ្តីនាំពាក្យក្រសួងបរិស្ថាន

    កិច្ចសម្ភាសន៍ ឯ.ឧ នេត្រ ភត្រ្កា រដ្ឋលេខាធិការនិង មន្រ្តីនាំពាក្យក្រសួងបរិស្ថាន

    កិច្ចសម្ភាសន៍ ឯ.ឧ នេត្រ ភត្រ្កា រដ្ឋលេខាធិការនិង មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ស្តីពី (ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា)។

  • ទិដ្ឋភាពមួយជ្រុងនៃតំបន់ថ្ម៣ដុំ លើកំពូលភ្នំមួយនៃឧទ្យានជាតិកែប បានបង្ហាញឲ្យឃើញសម្រស់ធនធានធម្មជាតិគួរឲ្យលង់ស្នេហ៍

    ទិដ្ឋភាពមួយជ្រុងនៃតំបន់ថ្ម៣ដុំ លើកំពូលភ្នំមួយនៃឧទ្យានជាតិកែប បានបង្ហាញឲ្យឃើញសម្រស់ធនធានធម្មជាតិគួរឲ្យលង់ស្នេហ៍

    ទាំងនេះជាទេសភាពស្រស់ស្អាតនៃឧទ្យានជាតិកែប នៅក្នុងទីក្រុងកែប ខេត្តកែបដែលបានផ្សព្វផ្សាយដោយក្រសួងបរិស្ថាន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។ សូមបញ្ជាក់ថា ឧទ្យានជាតិកែបជាឧទ្យានតែមួយគត់នៅកម្ពុជាដែលមានទីតាំងនៅកណ្តាលក្រុង អំណោយផលនិងជាទីទាក់ទាញភ្ញៀវទេសចរ។ សព្វថ្ងៃ ទេសចរបរទេសនិងខ្មែរមួយចំនួនបានដើរកម្សាន្តជុំវិញឧទ្យាននេះ។ ឧទ្យានជាតិកែបជាបេះដូងទេសចរណ៍នៃខេត្តកែប ដែលមានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ពីទីក្រុងកំពត ហើយមានចម្ងាយ ១៧៣គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ផ្លូវឡើងឧទ្យានជាតិកែប ស្ថិតនៅក្បែររីសតវេរ៉ង់ដា ចម្ងាយប្រមាណ ៧,៦គីឡូម៉ែត្រ ពីរង្វល់មូលរូបសេះសក្នុងក្រុងកែប៕