-
ត្រយ៉ងយក្ស – តើសំដៅលើប្រភេទ អង្ករ ឬសត្វ?
ត្រយ៉ងយក្ស ជាប្រភេទពូជសត្វស្លាបកម្រមួយ ដែលវត្តមានតែប៉ុន្មានរយក្បាលប៉ុណ្ណោះនៅកម្ពុជា។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន ចេញផ្សាយថ្ងៃទី១៧ ខែម៨ថុនា ឆ្នាំ២០២១ ដើម្បីអភិរក្សសត្វដ៏កម្រមួយនេះ ក្រសួងបរិស្ថាន សហការជាមួយអង្គការ WCS ក្នុងការផលិតស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ។ បច្ចុប្បន្នគម្រោងបានអនុវត្តន៍នៅក្នុងខេត្ត ចំនួន ៤ រួមមានព្រះវិហារ ស្ទឹងត្រែង រតនៈគិរី និងមណ្ឌលគិរី ដែលមានសមាជិកសរុប ២០០០ គ្រួសារ។ សមាជិកសហគមន៍ដែលផលិតស្រូវនេះត្រូវគោរពតាមលក្ខខណ្ឌមិត្តភាពសង្រ្គោះសត្វព្រៃ រួមមានការមិនបរបាញ់ ជួញដូរ និងបរិភោគសត្វព្រៃ ការមិនប្រើប្រាស់ និងជួញដូរផលិតផលព្រៃឈើ ការកាប់ទ្រ្ទានដីព្រៃខុសច្បាប់ និងការមិនប្រើប្រាស់សារធាតុគីមីគ្រប់ប្រភេទ។ អនុវត្តតាមនេះ ក្រុមហ៊ុនឯកភាពប្រមូលទិញស្រូវផលិតបានក្នុងតម្លៃ ៤០% ខ្ពស់ជាងទីផ្សារ ដើម្បីកិននិងវិចខ្ចប់ចូលទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសក្រៅ។ ស្រូវក្រោយកិនរួច ត្រូវបានវិចខ្ចប់ដោយដាក់ឈ្មោះថា អាយប៊ីសរ៉ាស (Ibis rice អង្ករត្រយ៉ងយក្ស) ជាអង្ករសិរីរាង្គ។ ក្រៅពីការលក់នៅក្នុងស្រុក ផលិតផលអាយប៊ីសរ៉ាយ ក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះមាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិច កាណាដា សិង្ហបុរី និងហុងកុង។ គម្រោងស្រូវនេះ បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន។
-
ថៃបដិសេធថា ខ្លួនមិនមែនជាស្តុកសំរាមប្លាស្ទិកអន្តរជាតិ
ប្រទេសថៃនឹងហាមការនាំចូលសំណល់អេតចាយប្លាស្ទិក រយៈពេល៥ឆ្នាំ ហើយនាយកដ្ឋានគ្រប់គ្រងការបំពុលបរិស្ថាន (PCD) ថែមទាំងបានបដិសេធចំពោះសេចក្តីរាយការណ៍ថា ថៃគឺជាកន្លែងស្តុកសំរាមប្លាស្ទិកអន្តរជាតិ នេះបើតាមការចេញផ្សាយរបស់ The Nation នាថ្ងៃទី១៧ មិថុនា ២០២១នេះ។ ផ្អែកតាមប្រភពដដែល PCD បានអះអាង កាលពីម្សិលមិញថា រដ្ឋាភិបាលគ្មានគោលនយោបាយនាំចូលសំរាមប្លាស្ទិកទេ។ តែបានឲ្យដឹងថា ក្រសួងបរិស្ថាននិងធនធានធម្មជាតិបានអនុញ្ញាតឲ្យនាំចូលសំណល់ប្លាស្ទីកដើម្បីផ្គត់ផ្គង់ដល់ផ្នែកឧស្សាហកម្ម ដោយក្នុងនោះ ឆ្នាំមុន នាំចូលជាង១៥ម៉ឺនតោន ខណៈពីខែមករាដល់ខែមេសា ឆ្នាំ២០២១នេះ នាំចូលជាង៤ម៉ឺន៤ពាន់តោន។ ប្រភពបន្តថា ការនាំចូលនេះបាននិងកំពុងបន្តកាត់បន្ថយដល់កម្រិតសូន្យ ខណៈដែលរដ្ឋាភិបាលកំពុងជំរុញសកម្មភាពកែច្នៃសំរាមឡើងវិញ ក្នុងប្រទេសដែរ។ កាលពីខែកញ្ញា ឆ្នាំ២០២០ ថៃក៏បានហាមការនាំចូលសំណល់អេឡិចត្រូនិកដែរ ដោយមានទាំងការពិន័យនិងដាក់ពន្ធនាគារចំពោះអ្នកដែលបំពានបំរាមនេះទៀតផង៕
-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតនៃស្ថានទូត ស៊ុយអ៊ែត ប្រចាំប្រទេសកម្ពុជា ចូលជួប
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ០៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតនៃស្ថានទូតស៊ុយអ៊ែតប្រចាំប្រទេសកម្ពុជា ចូលជួបជម្រាបលា និងពិភាក្សាការងារ។ នៅក្នុងឱកាសជម្រាបលានោះ ឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូតនៃស្ថានទូតស៊ុយអ៊ែតប្រចាំប្រទេសកម្ពុជា បានសម្តែងនូវការថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តីដែលកន្លងមកបានបង្កើតនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយស៊ុយអ៊ែតលើការងារ climate change ការកាត់បន្ថយប្លាស្ទិក និងមានការសោកស្តាយ ដែលបេសកកម្មការទូតរបស់ឯកឧត្តមត្រូវបានបញ្ចប់ នឹងត្រូវបន្តនៅបណ្តាប្រទេសផ្សេងទៀត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រទេសស៊ុយអ៊ែត នៅតែបន្តកិច្ចសហប្រតិបត្តិការល្អទាំងទ្វេភាគី ពហុភាគី និងនៅលើឆាកអន្តរជាតិ ជាមួយកម្ពុជា ជាពិសេសការបន្តផ្តល់ជូននូវអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតនៅប្រទេសស៊ុយអ៊ែត ជាមួយគ្នានោះឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីដើម្បីចូលរូមកិច្ចប្រជុំអង្គការសហប្រជាជាតិកំរិតខ្ពស់នៅឆ្នាំក្រោយផងដែរ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម Bjorn Haggmark ដែលកន្លងមកបានយកអស់កំលាំងកាយចិត្ត ជម្រុញកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យបរិស្ថាន។ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ក្រោមដំបូលសុខសន្តិភាពស្ថេរភាពនយោបាយ បានបើកឱកាសអោយកម្ពុជាធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសស៊ុយអ៊ែត…
-
ពលរដ្ឋនៅសហគមន៍ឆែបខេត្តព្រះវិហារ កែច្នៃដើមទ្រាំងដើម្បីរកចំណូលបន្ថែម សម្រាប់ចិញ្ចឹមគ្រួសារ
ព្រះវិហារ៖ តាមរយៈការ កែច្នៃចេញពីអនុផលព្រៃឈើជាសម្ភារៈនិងវត្ថុអនុស្សាវរីយ៍ប្រើប្រាស់ផ្សេងៗរបស់ប្រជាសហគមន៍អាចធ្វើឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។ ទ្រាំងជារុក្ខជាតិ មានប្រយោជន៍ច្រើនណាស់ទាំងធាង ស្លឹកនិងខ្លឹមរបស់វាសុទ្ធតែអាចច្នៃចេញជាសម្ភារបានទាំងអស់ ក្នុងនេះគេអាចកែច្នៃ ចេញជាសម្ភារប្រើប្រាស់ និងរបស់តាំងលម្អ។ ការកែច្នៃនេះបានក្លាយជាមុខរបរប្រពៃណីមួយបន្ទាប់ពីមុខរបរស្នូលគឺការធ្វើស្រែចម្ការរបស់ពួកគាត់។ ប្រជាពលរដ្ឋរស់នៅ ភូមិ សង្កែ ឃុំ សង្កែ ស្រុកឆែប ខេត្តព្រះវិហារ នៅក្នុងសហគមន៍ឆែបបានទាញយកផលប្រយោជន៍ចេញពីដើមទ្រាំងដោយច្នៃចេញជាចង្កឹះ ផ្លែដាវ ឈើច្រត់ វែកបាយ កន្ទេល ធ្នូលក់ចេញលើទីផ្សារ ក្លាយជារបរមួយបន្ថែមទៀតក្រៅពីរបរកសិករ។ កំពុងឈរលក់សម្ភារៈដែលកែច្នៃចេញពីដើមទ្រាំង អ្នកស្រី ហឿនឡាបានឱ្យដឹងថាចាប់ពីក្រុមគ្រួសារអ្នកស្រីចេះកែច្នៃដើមទ្រាំងចេញជាសម្ភារៈប្រើប្រាស់មកឃើញថាជីវភាពគ្រាន់គាប់ប្រសើរជាងមុន។អ្នកស្រីអាចរកចំណូលគ្រាន់ដោះស្រាយក្នុងគ្រួសារ។ ដោយឡែក អ្នកស្រីទិត្យសុខុនរស់នៅភូមិសង្កែ ឃុំសង្កែ ស្រុកឆែប ខេត្តព្រះវិហា បានឱ្យដឹងពីផលប្រយោជន៍ដើមទ្រាំងនេះថាអ្នកស្រីអាចប្រើប្រាស់បានច្រើនយ៉ាងណាស់ ទាំងគមវាធ្វើម្ហូប ស្លឹកប្រក់ផ្ទះ ធ្វើកន្ទេល និងដើមវាអាចកែច្នៃធ្វើសម្ភារៈច្រើនបែបយ៉ាងណាស់ពេលបច្ចុប្បន្ន។ អ្នកផលិតសម្ភារៈដែលកែច្នៃចេញពីដើមទ្រាំងមានឈ្មោះបោះសម្លេងមួយរូបនៅស្រុកឆែបខេត្តព្រះវិហារនេះគឺលោក លោក មាស ហឿ ប្រធានក្រុមសហគមន៍កែច្នៃចង្កឹះទ្រាំង ស្រុកឆែប បានឱ្យដឹងថាតាមរយៈការកែច្នៃសម្ភារៈធ្វើពីដើមទ្រាំងនេះគឺប្រជាពលរដ្ឋក្នុងសហគមន៍អាចរកចំណូលបានក្នុងមួយខែ៥០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល។ចំណូលទាំងនេះអាចធ្វើឱ្យពួកគាត់គ្រាន់ដោះស្រាយជីវភាព និងមិនចាំបាច់ចូលព្រៃកាប់ឈើ ឬបរបាញ់សត្វដូចកាលពីមុនឡើយ។ លោកមាស ហឿបានឱ្យដឹងជុំវិញបញ្ហានេះថាពលរដ្ឋក្នុងតំបន់នេះគឺដកហូតធាងទ្រាំងដែលចាស់ៗមកប្រើ ក្នុងនេះអាចកែច្នៃជាសម្ភារៈច្រើនមុខ ។សម្ភារៈទាំងនេះលក់ដាច់គួរសម ហើយពេលខ្លះសឹងតែធ្វើមិនទាន់ដែលគេកុម្ម៉ង់ផង។ គួរបញ្ជាក់ថា ដើមទ្រាំង ជាប្រភេទរុក្ខជាតិពពួកត្នោត…
-
ពលរដ្ឋនៅតំបន់អភិរក្សសត្វព្រៃព្រះរកា ខេត្តព្រះវិហារចៀរជ័រច្បោះជាមុខរបរទំនៀមទម្លាប់ដូនតា
រាជធានីភ្នំពេញ៖ជ័រទឹក ឬក៏បងប្អូនប្រជាជនជនជាតិដើមភាគតិចកួយហៅថា ជ័រច្បោះនោះ គឺជាមុខរបរទំនៀមទម្លាប់បន្តវេនពីដូនតារបស់ពួកគាត់បានបន្សល់ទុក ឲ្យមកដល់សព្វថ្ងៃនេះ។ ជ័រច្បោះត្រូវបានយកចេញពីដើមឈើមួយចំនួនដូចជាដើមឈើទាល ដើមឈើផ្ចឹកនិងឈើត្រាច ជាដើម។ ពាក់ព័ន្ធក្នុងមុខរបរចៀរជ័រច្បោះនេះ លោក នងដេង ប្រធានសហគមន៍ស្រែទ័ពស្ថិតនៅក្នុងតំបន់អភិរក្សសត្វព្រៃព្រះរកា ខេត្តព្រះវិហារបានឱ្យដឹងថាសព្វថ្ងៃលោកមានដើមច្បោះ១០០៨ដើម ហើយក្នុងនេះមួយដើមអាចផ្តល់ជាជ័រក្នុងមួយខែ១០២៥កានហើយអាចលក់បាន៨ម៉ឺនរៀល។ បុរសរូបនេះបានឱ្យដឹងបន្ថែមថានៅតំបន់នេះមានទំហំដីចំនួន៣៤៩០ហិកតា ហើយក្នុងចំណោមនេះពលរដ្ឋរស់នៅ ៣០០គ្រួសារបាន ប្រកបរបរចៀរជ័រច្បោះ នេះជាងពាក់កណ្តាលទៅហើយ។ លោកបានពន្យល់ប្រាប់ថា”ដើមច្បោះមួយដើមគេអាចយកជ័រក្នុងមួយខែ៣ដង ហើយគេអាចដងគ្រប់ខួបពោលគឺអាចទាញយកជ័របានពេញមួយឆ្នាំតែម្តង។ចំពោះដើមច្បោះមួយដើមក្នុង១ថ្ងៃអាចផ្តល់ជ័រ២ទៅ៣លីត្រនិងដើមខ្លះក៏បានតិចជាងនេះ។ចំពោះដើមច្បោះដែលផ្តល់ជ័របានតិចបំផុតគឺស្ថិតខែ៣ និងខែ៤ដែលជាខែក្តៅបំផុតនោះជ័រមិនសូវចេញទេ ។បន្ទាប់ពីឈានចូលដល់ខែ៥ទៅជ័រច្បោះវា នឹងផ្តល់ជ័រច្រើនដូចធម្មតាវិញ”។ លោកបានប្រាប់បន្ថែមថាសព្វថ្ងៃប្រជាជនជនជាតិដើមភាគតិច អាចប្រមូលអនុផលពីជ័រច្បោះម្តងៗបានចាប់ពី ៣ ទៅ ៤កាន ដែលក្នុងមួយកានមានចំណុះ៣០ លីត្រ ឬក៏លើសពីនេះទៅតាមដើមច្បោះដែលពួកគាត់មាន។ ដោយពួកគាត់ត្រូវចំណាយពេលប្រហែលជា២យប់ ៣ថ្ងៃក្នុងការចូលព្រៃដើម្បីប្រមូលផល ហើយពួកគាត់អាចលក់ជ័រទឹកទៅឲ្យឈ្នួញកណ្តាលបានមួយកានចាប់ពីតម្លៃ ៧ម៉ឺនរៀល ទៅដល់ ៨ម៉ឺនរៀលគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារដែរ។ គួរបញ្ជាក់ថាជនជនដើមភាគតិចកួយ បានចែកកេរ្តិ៍មរតដើមជ័រច្បោះដែលមាននៅក្នុងព្រៃព្រះរការឲ្យទៅកូនចៅរបស់ពួកគាត់ ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីប្រកបរបរចិញ្ជឹមជិវិតជាប្រចាំថ្ងៃ។ចំពោះ វិធីដែលបងប្អូនជនជាតិដើមភាគតិចកួយដងជ័រច្បោះពីដើមឈើទាល ដើមផ្ចឹកនិងដើមឈើត្រាច គឺពួកគាត់ត្រូវចោះដើមឈើយកមុខប្រហែលជា៦០សង់ទីម៉ែត្រ និងធ្វើការដុតភ្លើងត្រង់កន្លែងចោះនោះ ដើម្បីឲ្យវាចេញជ័របានល្អ និងដងយកជ័រច្បោះដាក់កាន បន្ទាប់មកទៀតពួកគាត់មានធ្វើជាឧបរកណ៍ដាក់បាំងទឹកភ្លៀង កុំឲ្យហូរចន្លោះនាំឲ្យខួចខាតជ័រច្បោះរបស់ពួកគាត់។ សូមបញ្ជាក់ថាអត្ថប្រយោជន៍របស់ជ័រច្បោះ គេអាចយកវាមកលាយជាមួយជ័រចុង ទុកសម្រាប់បិតឬក៏លាបទូកកុំឲ្យជ្រាបទឹក និងប្រើសម្រាប់ធ្វើគប់ភ្លើង ឬចន្លុះក៏បាន។…
-
មន្រ្តីក្រសួងបរិស្ថាន និងអាជ្ញាធរ អញ្ជើញពិនិត្យទីតាំងស្នើសុំវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ចំនួន ៣ គម្រោង ក្នុងខេត្តកោះកុង
លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានទទួលស្វាគមន៍ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីចុះពិនិត្យទីតាំងស្នើសុំវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ចំនួន ៣ គម្រោង ទំហំសរុប ២៩,៩៨៤៣ ហិកតា ស្ថិតនៅក្នុងដែនជម្រកសលោកត្វព្រៃតាតៃ ក្នុងភូមិសាស្រ្ត សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៃខេត្តកោះកុង។ ការចុះពិនិត្យទីតាំងដីស្នើសុំវិនិយោគនេះ បានធ្វើឡើងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២ឲ២១ និងមានការចូលរួមពីលោកអភិបាលក្រុងខេមរភូមិន្ទ លោកអភិបាលរងស្រុកមណ្ឌលសីមា អាជ្ញាធរឃុំ សង្កាត់ពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនស្នើសុំវិនិយោគ។ *ក្រោយពីការចុះពិនិត្យទីតាំងជាក់ស្តែង រដ្ឋបាលខេត្តក៏បានស្នើសុំនូវចំណុចមួយចំនួនដូចខាងក្រោម ៖ ១- សូមដោះស្រាយផលប៉ះពាល់ និងសំណងនានាប្រសិនបើការអនុវត្តគម្រោងនេះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ រឺកម្មសិទ្ធិឯកជន២- សូមជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការជ្រើសរើសកម្លាំងពលកម្មពីមូលដ្ឋានដែលជាផ្នែកមួយ នៃការលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋ៣- សូមចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ នៅក្នុង និងក្បែរទីតាំងស្នើសូមវិនិយោគទេសចរណ៍ធម្មជាតិ ពិសេសគឺការគ្រប់គ្រងសំណល់រឹង រាវ និងសំរាម៤- ការអនុវត្តគម្រោងរបស់ក្រុមហ៊ុនត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានាដែលបានអនុញ្ញាតជូនក្រុមហ៊ុន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានប្រសិនបើមានតម្រូវការ…
-
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃកោះក្របី ក្នុងទឹកដីខេត្តព្រះសីហនុ
សូមទស្សនាទេសភាពយ៉ាងស្រស់ត្រកាល នៃកោះក្របី ក្នុងទឹកដីខេត្តព្រះសីហនុ៖
-
សិប្បកម្មកែច្នៃដើមទ្រាំងនៅដែនជម្រកសត្វព្រៃឆែប ជួយបង្កើនជីវភាពពលរដ្ឋមូលដ្ឋាន
-
សិប្បកម្មកែច្នៃដើមទ្រាំងនៅដែនជម្រកសត្វព្រៃឆែប ជួយបង្កើនជីវភាពពលរដ្ឋមូលដ្ឋាន