Category: អប្សរាណេត

  • កីឡាករបាល់ទាត់ លោកចាន់ វឌ្ឍនាកា វះកាត់ជង្គង់ខាងស្ដាំចុងសប្ដាហ៍នេះ (Video Inside)

    កីឡាករបាល់ទាត់ លោកចាន់ វឌ្ឍនាកា វះកាត់ជង្គង់ខាងស្ដាំចុងសប្ដាហ៍នេះ (Video Inside)

    កីឡាករបាល់ទាត់កម្ពុជា លោក ចាន់ វឌ្ឍនាកា នឹងត្រូវធ្វើការវះកាត់ជង្គង់ខាងស្តាំរបស់ខ្លួននៅថ្ងៃសៅរ៍ ចុងស​ប្តាហ៍ខាងមុខនេះ ហើយបន្ទាប់ពីការរងរបួសរយៈពេល១០ថ្ងៃ។ លោកចាន់វឌ្ឍនាកា​ បានសរសេរក្នុង បណ្តាញសង្គមរបស់លោកថា ការវះកាត់នៅថ្ងៃទី៥កុម្ភៈខាងមុខនេះ នឹងធ្វើនៅក្នុងមន្ទីរពេទ្យមួយនៅរាជធានី ភ្នំពេញ។

  • តួលេខភ្ញៀវទេសចរណ៍បរទេសកើនឡើងវិញ (Video Inside)

    តួលេខភ្ញៀវទេសចរណ៍បរទេសកើនឡើងវិញ (Video Inside)

    តួលេខនៃចំនួនអ្នកដំណើរទេសចរអន្តរជាតិមកកាន់កម្ពុជា មានការកើនឡើងថែមទៀតក្រោយព្រឹត្តិការណ៍ វេទិកាទេសចរណ៍អាស៊ានលើកទី៤០នៅក្នុង ខេត្តព្រះសីហនុ។ មន្ត្រីនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល លោកជាអូន បានថ្លែងថារហូតមកដល់ពេលនេះ ចំនួនអ្នកដំណើរអន្តរជាតិធ្វើដំណើរតាមផ្លូវអាកាសចូល មកកម្ពុជា មានកំណើនឡើងជាង១៦% ដោយជើងហោះហើរបានកើនពី៧ទៅដល់១២ជើងក្នុងមួយថ្ងៃ។

  • រយៈពេល២៤ម៉ោង ឆ្លងកូវីដជាង ៥ម៉ឺននាក់ នៅអាស៊ាន (Video Inside)

    រយៈពេល២៤ម៉ោង ឆ្លងកូវីដជាង ៥ម៉ឺននាក់ នៅអាស៊ាន (Video Inside)

    តួលេខឆ្លងក្នុងប្រទេសអាស៊ានទាំង១០ រយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៥ម៉ឺន ៤ពាន់ ១៣៥ករណី ដែលជាតួលេខឆ្លងថយចុះជាងពីម្សិលមិញចំនួន ២ពាន់ ២៤ករណី ។ ចំណែកការស្លាប់ថ្មីនោះវិញ មានចំនួន ១០៧នាក់ ដែលជាតួលេខស្លាប់កើនឡើងចំនួន ២០នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ ក្នុងចំណោមតួលេខឆ្លង ថ្មីនៃប្រទេសទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺប្រទេសឥណ្ឌូនេស៊ី បានឆ្លងច្រើនជាងគេ ។

  • ពលរដ្ឋ៧ពាន់៧០៣នាក់ បានចាក់វ៉ាក់សាំងដូសទី៤ (Video Inside)

    ពលរដ្ឋ៧ពាន់៧០៣នាក់ បានចាក់វ៉ាក់សាំងដូសទី៤ (Video Inside)

    តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ និងទី៤ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៣ម៉ឺន ៤ពាន់ ១៣៥នាក់។ យោងតាមក្រសួងសុខាភិបាល ពលរដ្ឋនៅរាជធានីភ្នំពេញដែលបានមកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះមានចំនួនតែ ៧ពាន់ ៧០៣នាក់ ដែលនាំឲ្យតួលេខអ្នកចាក់វ៉ាក់សាំងដូស ជម្រុញទី២ រយៈ ពេល ២១ថ្ងៃ កន្លងមកនេះបានកើនដល់ចំនួន ៤៦ម៉ឺន៧ពាន់ ៦៣៣នាក់ហើយ ។ ដោយឡែក ការចាក់វ៉ាក់សាំងដូសទី៣ នៅថ្ងៃនេះបានចំនួន ២ម៉ឺន ៦ពាន់ ៤៣២នាក់ ។

  • កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងរយ:ពេលពេញមួយខែ (Video Inside)

    កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ក្នុងរយ:ពេលពេញមួយខែ (Video Inside)

    កម្ពុជាក្នុងរយ:ពេលពេញមួយខែកន្លងមកនេះ មិនមានអ្នកសា្លប់ដោយសារជំងឺកូវីដនោះទេ។ នេះជាតួលេខ បង្ហាញភាពធូរស្រាលបំផុតរបស់កម្ពុជាក្នុងចំណោមបណ្តាប្រទេសអាស៊ានដែលនៅតែមានសេចក្តីរាយការណ៍ ជុំវិញតួលេខអ្នកស្លាប់ស្ទើររៀងរាល់ថ្ងៃ។ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នៅមានតួលេខ ដដែលចំនួន៣ពាន់១៥នាក់ចាប់តាំងពីថ្ងៃទី៣មករាឆ្នាំ២០២២នោះមក។

  • ក្រសួងអប់រំបញ្ជាក់សម្រេចរក្សាទុកលទ្ធផលប្រឡងនៅដដែលក្រោយការតវ៉ា (Video Inside)

    ក្រសួងអប់រំបញ្ជាក់សម្រេចរក្សាទុកលទ្ធផលប្រឡងនៅដដែលក្រោយការតវ៉ា (Video Inside)

    ក្រសួងអប់រំ បានបញ្ចប់ការធ្វើកោសលវិច័យលទ្ធផលប្រឡងបាក់ឌុប និងសម្រេចរក្សាទុកលទ្ធផលនៅដដែល ជាមួយការបិទបញ្ចប់ការតវ៉ាទាំងអស់។ គួរបញ្ជាក់ថាលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខែ ធ្នូ ឆ្នាំ២០២១ដែលមានសិស្សជាប់ជាង៦៥ភាគរយ បានរងការប្តឹងតវ៉ាពីបេក្ខជន, មាតាបិតានិងអ្នកណាព្យាបាល សិស្សានុសិស្ស។

  • សមត្ថកិច្ចកំពុងស្វែងរកតម្រុយឃាតកម្មសម្លាប់មនុស្សមួយគ្រួសារនៅខេត្តមណ្ឌលគិរី (Video Inside)

    សមត្ថកិច្ចកំពុងស្វែងរកតម្រុយឃាតកម្មសម្លាប់មនុស្សមួយគ្រួសារនៅខេត្តមណ្ឌលគិរី (Video Inside)

    ឃាតកម្មសម្លាប់មនុស្សមួយគ្រួសារនៅក្នុងភូមិដាច់ស្រយាលមួយក្នុងខេត្តមណ្ឌលគិរី បានប្រញាប់ឱ្យអាជ្ញាក្នុង មូលដ្ឋានដាក់ពង្រាយកម្លាំងតាមស្វែងរកឃាតករដែលកំពុងលាក់មុខ។ មនុស្ស៥នាក់បានស្លាប់និងម្នាក់ទៀត ជាកុមារអាយុ១២ឆ្នាំបានរងរបួសធ្ងន់ក្នុងហេតុការណ៍មួយដែលគេជឿថាពាក់ព័ន្ធនឹងគំនុំសម្លាប់មួយគ្រួសារ ផ្តាច់ ពូជ។ មិនមានការបញ្ជាក់ថាតើគំនុំសម្លាប់មួយគ្រួសារផ្តាច់ពួជនោះ បានជាប់ទាក់ទងនឹងអ្វីនោះទេ។ អាជ្ញាធរ មូលដ្ឋានបានថ្លែងថាគេកំពុងស្វែងរកតម្រុយ។

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតមេបញ្ជាការកងទ័ពជើងគោកថៃចូលជួបសម្តែងការគួរសម (Video Inside)

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតមេបញ្ជាការកងទ័ពជើងគោកថៃចូលជួបសម្តែងការគួរសម (Video Inside)

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកថៃ នាយ ឧត្តម សេនីយ៍ ណារ៉ុងផាន ជីតកែវថា បានចូលជួបសម្តែងការគួរសមនារសៀលថ្ងៃទី៣កុម្ភៈឆ្នាំ២០២២។ នាយឧត្តម សេនីយ៍មេបញ្ជាការកងទ័ពជើងគោកថៃ កំពុងបំពេញទស្សនកិច្ច២ថ្ងៃនៅក្នុងប្រទេសកម្ពុជាតបតាមការអញ្ជើញ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក។ សម្តេចតេជោ បានបំពាក់គ្រឿងឥស្សរិយយសមេដាយសហមេត្រី ជូន ដល់មេបញ្ជាការកងទ័ពជើងគោកថៃ ក្នុងឳកាសជួបសម្តែងការគួរសមនោះ។

  • ប្រធានអាស៊ានអំពាវនាវមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា (Video Inside)

    ប្រធានអាស៊ានអំពាវនាវមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា (Video Inside)

    ប្រធានអាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញក្តីបារម្ភចំពោះអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ាដែល នៅតែបន្តមាន ទន្ទឹមនឹងភាពមិនរីកចំរើនទៅមុខនៃការអនុវត្តកិច្ចព្រមព្រៀង៥ចំណុចដែលអាស៊ានបានដាក់ ចេញនាពេលកន្លងមក។

  • កម្ពុជាមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានទេ (Video Inside)

    កម្ពុជាមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានទេ (Video Inside)

    ភាពមិនរីកចម្រើនទៅមុខនៃការអនុវត្តកិច្ចព្រមព្រៀង៥ចំណុចដែលជាផែនទីចង្អុលផ្លូវរបស់អាស៊ាន បានជម្រុញ ឱ្យប្រទេសជាសមាជិកអាស៊ានបានឯកភាពការមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំ ចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ានឡើយ។ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានលើកពេលកាលពីខែ មករាកន្លងមក ត្រូវបានកំណត់ពេលធ្វើសាឡើងវិញនៅថ្ងៃទី១៦និង១៧កុម្ភៈនៅក្នុងខេតុ្តសៀមរាបនៃប្រទេស កម្ពុជា។