Category: អប្សរាណេត

  • ខេត្តកែប ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តកែប ឆ្លងថ្មី៧នាក់ (Video Inside)

    ខេត្តកែប បានបន្តរកឃើញអ្នកឆ្លងជំងឺកូវិដ១៩ ចំនួន ៧នាក់ ថ្មីទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខកើនឡើងជាងម្សិលមិញចំនួន៣នាក់ ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បាន កើតលើពលរដ្ឋនៅក្នុងក្រុងកែប៥និង នៅស្រុកដំណាក់ចង្អើរ ២នាក់ ។

  • ខេត្តកោះកុង ឆ្លងថ្មី២១នាក់ (Video Inside)

    ខេត្តកោះកុង ឆ្លងថ្មី២១នាក់ (Video Inside)

    ខេត្តកោះកុងបានរកឃើញអ្នកឆ្លងថ្មីចំនួន២១នាក់នៅថ្ងៃនេះដែលជាតួលេខឆ្លងកើន២នាក់ប្រៀបធៀបនឹង ម្សិលមិញ។ ខេត្តកោះកុង គឺជាខេត្តដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta មួយករណីផងដែរក្នុងសប្តាហ៍នេះ។ យោងតាមរដ្ឋបាលខេត្តការឆ្លងរយៈពេល២៤ ម៉ោងកន្លងមកនេះ បានកើតលើពលរដ្ឋក្នុងស្រុក ស្រុកស្រែអំបិល ចំនួន៧នាក់, ស្រុកគីរីសាគរ៦នាក់, ក្រុមខេមរភូមិន្ទ២នាក់, និងស្រុកមណ្ឌលសីមាចំនួន៣នាក់ ,ស្រុកកោះកុង ម្នាក់ ,ស្រុកបូទុមសាគរម្នាក់ និងស្រុកកំពង់សិលាម្នាក់។ ខេត្តកោះកុងនៅថ្ងៃនេះ បានព្យាបាលអ្នកឆ្លងកូវីដ ១៩ ជាសះស្បើយ ចំនួន៣៨នាក់។

  • ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៣នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៣នាក់ (Video Inside)

    ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ដែលជាតួលេខឆ្លងថយចុះ ១០នាក់ បើប្រៀបធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ ខេត្តឧត្តរ មានជ័យ គឺជាខេត្តដែលមានការឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន១៤ករណីផងដែរក្នុងសប្តាហ៍នេះ។ យោងតាមរដ្ឋ បាលខេត្ត ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងលើពលករដែលកំពង់ធ្វើចត្តាឡីស័កចំនួន ៣នាក់ និង ៣០ នាក់ ដទៃទៀតជាករណីឆ្លងនៅក្នុងសហគមន៍ ។ ពលរដ្ឋដែលឆ្លងនៅក្នុងសហគមន៍ទាំងនោះ មានទីលំនៅក្នុង ក្រុងសំរោង ២៧នាក់ និងនៅស្រុកអន្លង់វែង ៣នាក់ ។ ខេត្តឧត្តមានជ័យបច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ៥ពាន់ ៤២៥នាក់, ជាសះស្បើយមានចំនួន ១ពាន់ ៩៨៦នាក់ និងមានអ្នកស្លាប់ចំនួន ៩នាក់ ៕

  • ខេត្តព្រះវិហារ ធ្វើក្បួនដង្ហែររថយន្តដាក់ពញ្ញាក់ស្មារតី (Video Inside)

    ខេត្តព្រះវិហារ ធ្វើក្បួនដង្ហែររថយន្តដាក់ពញ្ញាក់ស្មារតី (Video Inside)

    នៅក្នុងខេត្តព្រះវិហារដដែល៖ ខេត្តបានរៀបចំនូវក្បួនដង្ហែររថយន្តជាង១២០គ្រឿងនៅថ្ងៃនេះជាមួយនឹងការចាក់ មេក្រូពញ្ញាក់ស្មារតីពលរដ្ឋដើម្បីបង្កើនការប្រុងប្រយ័ត្នការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។ ការធ្វើក្បួន ដង្ហែររថយន្តនោះបានប្រព្រឹត្តទៅនៅថ្ងៃទីសុក្រទី១៣សីហានេះ។

  • ខេត្តព្រះវិហារ រកឃើញអ្នកឆ្លង៨នាក់ (Video Inside)

    ខេត្តព្រះវិហារ រកឃើញអ្នកឆ្លង៨នាក់ (Video Inside)

    ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨ នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងទាបជាងម្សិលមិញចំនួន ៣នាក់។ ខេត្តព្រះវិហារក្នុងសប្តាហ៍នេះ បានរកឃើញការឆ្លងវីរុស បំប្លែងថ្មី Delta ចំនួន៤ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋមានទៅលំនៅនៅក្នុងស្រុកជាំក្សាន្ត ៣នាក់ និងស្រុកឆែបចំនួន ៥នាក់ ។ ខេត្តព្រះវិហារ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៨១ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៥៩នាក់ និងមានអ្នកស្លាប់ចំនួន ២នាក់ ៕

  • ខេត្តបន្ទាយមានជ័យ ឆ្លងកូវីដ១០៧នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ ឆ្លងកូវីដ១០៧នាក់ (Video Inside)

    ខេត្តបន្ទាយមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០៧ នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខឆ្លងបានថយចុះចំនួន ១៧ បើប្រៀបធៀបនឹងការរកឃើញកាលពីម្សិលមិញ ។ យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៨២នាក់ និង២៥នាក់ ដទៃ ទៀត ជាករណីឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ ។ ខេត្តឧត្តរមានជ័យ គឺជាខេត្តដែលទើបបានប្រ កាសការរកឃើញវីរុសបំប្លែងថ្មី Delta យ៉ាងហោចចំនួន ១៣ករណី ផងដែរនៅក្នុងសប្តាហ៍នេះ។ អ្នកជំងឺកូវីដ១៩ ថ្មីនៅថ្ងៃនេះ ជាពលរដ្ឋនៅក្នុងស្រុកថ្មពួក , ក្រុងសិរីសោភ័ណ, ស្រុកស្វាយចេក, ស្រុកមង្គលបុរី, ស្រុកព្រះនេត្រ ព្រះ, ស្រុកអូរជ្រៅ, ស្រុកម៉ាឡៃ , ក្រុងប៉ោយប៉ែត, ស្រុកភ្នំស្រុក និងពលមកពីខេត្តផ្សេង រួមមានខេត្តព្រៃវែង, ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជា សះស្បើយចំនួន ២១០នាក់៕

  • ខេត្តកំពង់ធំ ឆ្លងថ្មី១០៩នាក់ (Video Inside)

    ខេត្តកំពង់ធំ ឆ្លងថ្មី១០៩នាក់ (Video Inside)

    ខេត្តកំពង់ធំបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០៩នាក់ និងមានអ្នកស្លាប់ថ្មី ៤នាក់ ថែមទៀត ក្នុង រយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងពីម្សិលមិញចំនួន ៤២នាក់ ។ ខេត្តកំពង់ ធំ មានការឆ្លងវីរុសបំប្លែងថ្មី Delta ក្នុងសប្តាហ៍នេះយ៉ាងហោចចំនួន២ករណី។ យោងតាម រដ្ឋបាលខេត្តអ្នកឆ្លងថ្មីនៅក្នុងខេត្តកំពង់ធំនៅថ្ងៃនេះ គឺជាពលរដ្ឋមានទីលំនៅក្នុងក្រុងស្ទឹងសែនចំនួន ៤២នាក់, ស្រុកសន្ទុក ១១នាក់, ស្រុកកំពង់ស្វាយ ១០នាក់, ស្រុកស្ទោង ៩នាក់, ស្រុកប្រាសាទបល្ល័ង្គ ៥នាក់, ស្រុក បារាយណ៍៨នាក់, ស្រុកតាំងគោក ម្នាក់, ស្រុកសំបូរ ២ នាក់ និងឆ្លងលើពលរដ្ឋមកពីខេត្តកំពង់ចាម ៨នាក់, ខេត្តសៀមរាប ៥នាក់, ខេត្តព្រះវិហារ ២នាក់, ខេត្តត្បូងឃ្មុំ ម្នាក់, ខេត្ត ព្រៃវែង ២នាក់, ខេត្តកំពត ២នាក់ និងនៅ ខេត្តកណ្តាល ម្នាក់ ។…

  • ខេត្តសៀមរាប ឆ្លងថ្មី៩២នាក់ (Video Inside)

    ខេត្តសៀមរាប ឆ្លងថ្មី៩២នាក់ (Video Inside)

    ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខ ឆ្លងកើនឡើង៦នាក់ ប្រៀបធៀបនឹងម្សិលមិញ។ ខេត្តសៀមរាបក៏ជាខេត្តដែលទើប បានរកឃើញការឆ្លងវីរុស បំប្លែងថ្មី Delta ចំនួន៤ករណីផងដែរ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកពួក ១៩នាក់, ស្រុកក្រឡាញ់៦នាក់, ក្រុងសៀមរាប២៩នាក់, ស្រុកសូទ្រនិគម១៩នាក់, ស្រុកជីក្រែង៣នាក់, ស្រុក អង្គរជុំ១០នាក់, ស្រុកប្រាសាទបាគង៤នាក់, ស្រុកអង្គរធំម្នាក់ និងស្រុកវ៉ារិនម្នាក់។ ខេត្តសៀមរាប មានអ្នកឆ្លង ជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៩៥៦នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៧១៤ នាក់ និងស្លាប់៦៥នាក់។

  • ខេត្តបាត់ដំបង ឆ្លងថ្មី៤៥នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តបាត់ដំបង ឆ្លងថ្មី៤៥នាក់ និងស្លាប់២នាក់ (Video Inside)

    ខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៥នាក់និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ ខេត្តបាត់ដំបង គឺជាខេត្តដែលមានអ្នកឆ្លងនឹងវិរុសបំប្លែងថ្មី Delta យ៉ាងហោចចំនួន ១២ករណីផង ដែរ។ យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង៤៥នាក់នោះ រួមមាននៅស្រុកថ្មគោល៧នាក់, ស្រុករតនមណ្ឌល ៣នាក់, ក្រុងបាត់ដំបង១១នាក់, ស្រុកបរវេល៣នាក់,ស្រុកមោងឫស្សី៦នាក់, ស្រុករុក្ខគិរី៣នាក់, ស្រុកឯកភ្នំ២ នាក់, ស្រុកកំរៀង២នាក់, ស្រុកបាណន់ម្នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់ និងពលករមកពីប្រទេសថៃចំនួន ៦នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានបុរសអាយុ៧២ឆ្នាំនៅស្រុកថ្មគោល និង បុរសអាយុ៨០ឆ្នាំនៅ​ស្រុកបាណន់។ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៤៥០នាក់, ព្យាបាលជាសះស្បើយ ចំនួន២ពាន់៩២៩នាក់ និងមានអ្នកស្លាប់សរុបចំនួ៥៤នាក់។

  • ខេត្តកំពង់ចាម ឆ្លងថ្មី៣៨នាក់ (Video Inside)

    ខេត្តកំពង់ចាម ឆ្លងថ្មី៣៨នាក់ (Video Inside)

    ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជា តួលេខឆ្លងថយចុះ៩នាក់ប្រៀបធៀបនឹងម្សិលមិញ។ យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣៨នាក់ថ្ងៃនេះ រួមមាននៅស្រុកកំពង់សៀម ២នាក់, ស្រុកកងមាស១០នាក់, ស្រុកកោះសូទិន២នាក់, ស្រុកចំការលើម្នាក់, ស្រុក ជើងព្រៃ ៧នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ២នាក់, ស្រុកស្ទឹងត្រង់៨នាក់ និងស្រុកស្រីសន្ធរ៥នាក់។  ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៤៩៦ករណី ក្នុងនោះ បាន ព្យាបាលជាសះស្បើយចំនួន៣ពាន់៦៦២នាក់, ចំណែកចំនួនអ្នកស្លាប់បានកើនដល់១០៨នាក់។