-
សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារខេត្តបាត់ដំបងប្រឆាំងកូវីដ១៩ (Video Inside)

កិច្ចប្រជុំស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តបាត់ដំបង បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅ ថ្ងៃទី៩សីហានេះ ទន្ទឹមនឹងសេចក្តីរាយការណ៍អំពីខេត្តដែលជាប់ព្រំដែនថៃនេះ មានករណីរកឃើញការឆ្លងវីរុស បំប្លែងថ្មី Delta ជាបន្តបន្ទាប់។ កិច្ចប្រជុំថ្ងៃនេះ បានអញ្ជើញចូលរួមដោយប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះ ជួយមូល ដ្ឋានខេត្តបាត់ដំបងគឺសម្តេចក្រឡាហោមសខេង។ អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិ បណ្ឌិតនេត សាវឿន, មន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃ, អភិបាលខេត្តបាត់ដំបងនិងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត បានអញ្ជើញចួលរួមក្នុងកិច្ចប្រជុំ Zoom ថ្ងៃទី៩សីហានេះ។ សម្តេចក្រឡាហោមសខេង បានថ្លែងថា «កិច្ចប្រជុំ នៅថ្ងៃនេះ គឺទាក់ទងនឹងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសការដោះស្រាយបញ្ហាប្រឈមនានាបង្ក ឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបងក៏ស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះ»ផងដែរ។ ខេត្តបាត់ដំបង គឺជាខេត្តដែលកំពុងស្ថិតក្នុងការបិទខ្ទប់រយៈពេល១៤ថ្ងៃដើម្បីការទប់ស្កាត់ការឆ្លងកូវីដ១៩។ កាលពីថ្ងៃទី៧សីហា ក្នុងចំណោមការរកឃើញឆ្លងវីរុសកូវីដ ១៩បំប្លែងថ្មី Delta ចំនួន៥៨ករណី, ខេត្តបាត់ដំ បងក៏បានរកឃើញការឆ្លងចំនួន២ករណីផងដែរ ដែលនាំឲ្យតួលេខឆ្លងវីរុសបំប្លែងថ្មី Delta ក្នុងខេត្តនេះ បាន កើនឡើងយ៉ាងហោចជាង១០ករណីហើយ។
-
សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយ៤លានដុល្លារ បន្ថែមដល់កម្ពុជាសម្រាប់ប្រឆាំងកូវីដ១៩ (Video Inside)

សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយបន្ថែម៤លានដុល្លារដល់ប្រទេសកម្ពុជា ដែលជាជំនួយសម្រាប់ប្រើ ប្រាស់ក្នុងភាពបន្ទាន់ទាក់ទងនឹងជំងឺកូវីដ-១៩ ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់នៅថ្ងៃទី៩ សីហានេះជុំវិញការផ្តល់ជំនួយ៤លានដុល្លារតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ដោយបញ្ជាក់ជាជំនួយបន្ទាន់សម្រាប់ប្រើប្រាស់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការប្រកាសជំនួយ នេះ គឺនៅបន្ទាប់ពីអំណោយវ៉ាក់សាំង Johnson & Johnson ចំនួន ១លាន៦ម៉ឺន១០០ ដូស តាមរយៈយន្តការ កូវ៉ាក់កន្លងមកនេះ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy បានថ្លែងថា ការ លើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារៈសំខាន់ ណាស់ ដែលមិនត្រឹមតែដើម្បីការពារសុខភាពនិងសុវត្ថិភាពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីធានាវិបុល ភាពនៃសេដ្ឋកិច្ចនិងការពារសន្តិសុខរបស់សហរដ្ឋអាមេរិកផងដែរ។ លោក Patrick Murphy បានថ្លែងបន្តថា ជំនួយរបស់សហរដ្ឋអាមេរិកនោះ គឺជាការបន្ថែមលើជំនួយចំនួនជាង ១១ លានដុល្លារ របស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ១៩ ដល់កម្ពុជា ចាប់តាំងពីជំងឺនេះបានផ្ទុះឡើង ជា លើកដំបូងនោះមក។ ស្ថានទូតបានថ្លែងទៀតថា តាំងពីឆ្នាំ ១៩៩២ មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ ជាង ១ពាន់៥៤០លានដុល្លារជួយប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID…
-
កម្ពុជាក្នុងរយៈពេល២៤ម៉ោង មានការឆ្លងកូវីដ១៩ ចំនួន៥០៨ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះមានចំនួន៥០៨ករណី ដែលជាតួលេខឆ្លងទាបជាងគេគិតចាប់តាំងពីដើម សីហាមកនេះ។ ការឆ្លងបានធ្លាក់ចុះពី៦៧១ករណីថ្ងៃទី១សីហារហូតមកស្ថិតក្នុងខ្ទង់ជាង៥០០ករណីដែលមាន រយ:ពេល៨ថ្ងៃជាប់ៗគ្នាមកនេះ ។ ការឆ្លងចំនួន៥០៨ករណីនៅថ្ងៃច័ន្ទនេះ បានថយចុះចំនួន៤៨ករណីបើប្រៀប ធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លង ៥០៨ករណីថ្ងៃនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុង ក្រោយនេះ មានចំនួន៣៨៧ករណី។ នេះជាតួលេខថយចុះចំនួន១៥ករណីទៀត បើប្រៀបធៀបនឹង ម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន១២១ករណីដែលកើនឡើង៣៣ករណីប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២៣នាក់ដែលថយចុះ២នាក់ប្រៀបធៀបនឹងម្សិល មិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៧០ថ្ងៃកន្លង មកនេះ បាន កើនឡើងដល់៧ម៉ឺន២៨៩ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី៩ខែសីហា ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៨ម៉ឺន ២ពាន់ ៣៩៩ករណី, ការស្លាប់សរុបកើនចំនួន១ពាន់៥៨៥នាក់ និងការព្យាបាលជាសះស្បើយ សរុបមានចំនួន ៧ម៉ឺន៦ពាន់១៥៥នាក់។
-
តួលេខចាក់វ៉ាក់សាំង កើនជាង៨លាន១សែននាក់ (Video Inside)

កម្ពុជាបានបន្តការជម្រុញវ៉ាក់សាំងលើពលរដ្ឋបន្ថែមទៀត ដែលគិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះតួ លេខចាក់នៅទូទាំងប្រទេសបានកើនដល់៨លាន១សែន៥ម៉ឺន១ពាន់៩៥៩នាក់ហើយ, ក្នុងនោះអ្នកបានចាក់ វ៉ាក់សាំងដូសទី២រួចមានចំនួន ៥លាន៧សែន៨ម៉ឺន៥ពាន់៧៧នាក់។ កម្ពុជា បានពង្រីកការចាក់វ៉ាក់សាំងលើ មនុស្សចំនួន១២លាននាក់ រាប់បញ្ចូលទាំងការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់អាយុរវាងពី១២ ដល់១៧ឆ្នាំ។ បើ រាប់បញ្ចូលតួលេខចាក់រយៈពេល២៤ម៉ោងចុងក្រោយនេះ ចំនួនពលរដ្ឋដែលទទួលបាន ការចាក់ វ៉ាក់សាំងតាំងពី ខែកុម្ភៈមកនោះ បានកើនឡើងដល់៦៩កណ្តក់សញ្ញា៩៣ភាគរយក្នុងគោលដៅចាក់លើពលរដ្ឋ ចំនួន១២លាន នាក់។ កម្ពុជានៅជាមួយគ្នានេះផងដែរ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣លើពលរដ្ឋក្នុងខេត្តចំនួន៨ជាប់ព្រំដែន ថៃដែលកំពុងប្រឈមហានិភ័យ បានចាប់ផ្តើមធ្វើឡើងផងដែរចាប់ពីសប្តាហ៍នេះទៅ ដើម្បីការទប់ស្កាត់ការឆ្លង វីរុសបំប្លែង Delta ដែលកំពុងធ្វើសកម្មភាពឆ្លងតាមកន្លែងខ្លះគួរឲ្យកត់សម្គាល់។ ដោយឡែកយោងតាមប្រ សាសន៍របស់សម្តេចពិជ័យសេនាទៀបាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារពារជាតិ វ៉ាក់សាំងដូស ទី៣ នោះ ក៏នឹងត្រូវចាប់ផ្តើមចាក់លើកងទ័ពនិងក្រុមគ្រួសារកងទ័ព ចាប់ពីថ្ងៃទី៩សីហានេះផងដែរ។ ប្រធាន គណៈកម្មការចំពោះកិច្ចទទួលបន្ទុកការចាក់វ៉ាក់សាំងទូទាំងប្រទេសលោកស្រី ឳ វណ្ណឌីន បានថ្លែងបញ្ជាក់សា ជាថ្មីម្តងទៀត ជុំវិញភាពចាំបាច់នៃការត្រូវទទួលវ៉ាក់សាំងដូសទី៣ AstraZeneca ។ យោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី អ្នកចាក់វ៉ាក់សាំង AstraZeneca ២ដូសរួច នឹងមិនទាន់តម្រូវ ឲ្យរកវ៉ាក់សាំងដូសទី៣នាពេលនេះឡើយ ដោយសារការសិក្សាគម្លាតរយៈពេលនៅមិនទាន់បានកំណត់និង ចំនួនវ៉ាក់សាំង AstraZeneca នាពេលនេះ…
-
ខេត្ត៣ក្នុងចំណោមរាជធានីខេត្តចំនួន៩ រកឃើញតួលេខឆ្លង Delta ច្រើនជាងគេ (Video Inside)

ខេត្តសៀមរាប, ខេត្តឧត្តរមានជ័យនិងខេត្តបន្ទាយមានជ័យ គឺជាខេត្តទើបរកឃើញមានករណីឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ច្រើនជាងគេ ក្នុងចំណោមការឆ្លងនៅរាជធានីនិងខេត្តចំនួន៩ ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការរកឃើញឆ្លងថ្មីនៃវីរុសបំប្លែង Delta ចំនួន៥៨ករណីនាថ្ងៃទី៧សីហា, ខេត្តទាំង៣នេះ មានតួលេខ សរុបចំនួន៣៧ករណី ក្នុងនោះខេត្តសៀមរាបមាន១៣ករណី, ខេត្តបន្ទាយ មានជ័យ១២ករណីនិងខេត្ត ឧត្តរ មានជ័យមាន១២ករណី។ ចំណែករាជធានីនិងខេត្តចំនួន៥ទៀត ដែលរកឃើញមានការឆ្លងថ្មីនៃវីរុសបំប្លែង Delta ដែរនោះ គឺនៅរាជធានីភ្នំពេញមានមួយករណី, ព្រះវិហារ៤ ករណី, កំពង់ធំ១ករណី, កណ្តាល៤ករណី, រតនគិរី៩ ករណីនិងបាត់ដំបង២ករណី។ រាជធានីភ្នំពេញនិងខេត្តទាំង៥នោះ តួលេខបូកសរុបមានចំនួន២១ករណីនោះ ទេ។ ការរកឃើញវីរុសបំប្លែងថ្មី Delta ចំនួន៥៨ចុងក្រោយនេះ បាននាំឲ្យតួលេខឆ្លងនៃវីរុសបំប្លែងថ្មី Delta បាន កើនចំនួន៣៨៥ករណីហើយ។ ការរកឃើញ វីរុសកូវីដ-១៩ បំប្លែងថ្មី Delta ចំនួន៥៨ បន្ថែមចុងក្រោយនេះ បាននាំឲ្យការរកឃើញ ការឆ្លងនៃ វីរុសដ៏កាចសាហាវនេះ កើនសរុបចំនួន ៣៨៥នាក់ហើយក្នុងប្រទេសកម្ពុជា ។ ក្រសួងសុខាភិបាលបានបញ្ជាក់…
-
រយៈពេល៧ខែឆ្នាំ២០២១ កម្ពុជាបាននាំចេញស្វាយស្រស់ជាង១៦ម៉ឺនតោន (Video Inside)

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅក្រៅប្រទេសបានចំនួន ១៦ម៉ឺន១ពាន់២២៨កណ្តក់សញ្ញា៥៥តោន ក្នុង រយៈពេល៧ខែដើមឆ្នាំនេះ។ យោងតាមក្រសួងកសិកម្ម ការនាំចេញ៧ខែដើមឆ្នាំនេះ មានការកើនឡើងចំនួន ២៤៧កណ្តក់សញ្ញា៩២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ របាយការណ៍ដដែលបន្តថា ផ្លែស្វាយស្រស់ជាង ១៦ម៉ឺនតោននោះ បាននាំចេញទៅប្រទេសវៀតណាម, ប្រទេស ថៃ, ប្រទេសចិន, កូរ៉េខាងត្បូង, ក្រុងហុងកុង, ប្រទេសសិង្ហបុរី និងប្រទេសគុយវ៉ែត។ ក្រៅពីការនាំចេញផ្លែស្វាយស្រស់ កម្ពុជាក៏សម្រេចបានការនាំចេញដំណាប់ស្វាយផងដែរ ដែលមានចំនួន ១ម៉ឺន ៣ពាន់៥២៤កណ្តក់សញ្ញា៥តោន។ ដំណាប់ស្វាយនោះ ត្រូវបាននាំចេញទៅប្រទេសចិន, ប្រទេសជប៉ុន, កូរ៉េ ខាងត្បូង, ប្រទេសហ្វីលីពីន, ប្រទេសថៃ, សហរដ្ឋអាមេរិក, ប្រទេសវៀតណាម, ចក្រភពអង់គ្លេស និងប្រទេស កាហ្សាក់ស្ថាន។
-
ចាប់គ្រឿងញៀនជិត៤គីឡូ និងជនសង្ស័យ៤នាក់ (Video Inside)

ជនសង្ស័យ៤នាក់រួមនិងគ្រឿងញៀនជិត៤គីឡូក្រាមត្រូវបានសមត្ថកិច្ចបង្ក្រាបនៅរាជធានីភ្នំពេញ។ ការបង្ក្រាប នេះ បានធ្វើនៅចំណុចភូមិព្រៃខ្លា, សង្កាត់ក្រាំងធ្នង់ នៃខណ្ឌសែនសុខកាលពីថ្ងៃទី៣សីហាប៉ុន្តែទើបបានបង្ហើប ប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃនេះ។ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនសង្ស័យ៤នាក់ ឈ្មោះ សាក់ សិដ្ឋ អាយុ ២២ឆ្នាំ , ឈ្មោះ កែវ ណារ៉ុង អាយុ ២៩ឆ្នាំ , ឈ្មោះ ឡេង វណ្ណា អាយុ ២៧ឆ្នាំ និងជនទី៤ឈ្មោះ ឈ្មោះ ឡុង ដាណេ។ វត្ថុតាងដែលចាប់យកបានក្នុងការបង្ក្រាបនោះរួមមាន មេតំហ្វេតាមីនICEទម្ងន់៣គីឡូ និងជាង ៤៤៧ ក្រាម។ គ្រឿងញៀនវេលាចុងក្រោយនេះ ត្រូវគេឃើញថាបានកម្រើកសាឡើងវិញទន្ទឹមនឹងសមត្ថកិច្ចកំពុង ជាប់ រវល់ក្នុងការជួយទប់ស្កាត់ ការបង្កាការឆ្លងកូវីដ១៩។ កាលពីខែកក្កដាកន្លងមកនេះ ក្នុងរាជធានីភ្នំពេញ សមត្ថកិច្ច បានបង្ក្រាបគ្រឿងញៀននិង សារធាតុផ្សំជាង១ពាន់គីឡូក្រាមនៅក្នុងខណ្ឌចំនួន៣ គឺខណ្ឌច្បារអំពៅ, ខណ្ឌ សែនសុខនិងខណ្ឌឬស្សីកែវ ដោយបានចាប់ខ្លួនជនសង្ស័យយ៉ាងហោច៧នាក់ក្នុងនោះរួមមានជនជាតិ វៀត ណាម៤នាក់ផងដែរ។
-
ម៉ៃសាក់៥០០ដើម ដាំក្នុងពិធីរំលឹករុក្ខទិវា នៅកំពង់ឆ្នាំង (Video Inside)

កូនឈើប្រភេទម៉ៃសាក់លេខ១ ចំនួន៥០០ដើម ត្រូវបានដាំក្នុងស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងក្នុងពិធីរំលឹកខួបរុក្ខ ទិវា។ កម្ពុជាជារៀងរាល់ឆ្នាំ ការប្រារព្ធ រុក្ខទិវា តែងមកដល់ជាទៀងទាត់នៅថ្ងៃទី៩កក្កដា ប៉ុន្តែដោយសារតែកម្ពុ ជាកំពុងរងនឹងការឆ្លងរាលដាលដោយជម្ងឺកូវីដ១៩ រុក្ខទិវា៩កក្កដា ត្រូវបានខេត្តកំពង់ឆ្នាំងបានលើកយកមកធ្វើ នៅថ្ងៃទី៦សីហានេះ។
-
ការជួសជុលប្រាសាទបាយក្អែក ក្នុងខេត្តសៀមរាប គ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា (Video Inside)

ការជួសជុលប្រាសាទបាយក្អែកក្នុងខេត្តសៀមរាប គ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១នេះ។ ប្រាសាទ បាយក្អែកដែលស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត មុននេះបានដួលរលំទាំងស្រុង ដោយសារអាយុកាល, អាកាសធាតុ, សង្គ្រាមនិងកត្តាមនុស្ស។ប្រាសាទបុរាណខ្មែរនេះ ត្រូវបាននិងកំពុងធ្វើការជួសជុល និងរៀប ចំ លើក កម្ពស់សោភ័ណភាពប្រាសាទ, ទេសភាពវប្បធម៌សំដៅរក្សាតុល្យភាពរវាងការងារអភិរក្ស និងការងារ អភិវឌ្ឍន៍ ប្រកបដោយចីរភាព។ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ លោក ស្រ៊ុន តិច បានថ្លែងថា ប្រាសាទបាយក្អែកត្រូវបានជួសជុលចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១ និងរហូតមកទល់ពេលនេះ ដំណើរការជួសជុលដែលទើបបានរយៈពេលប្រមាណ៥ ខែរួមមកហើយ បានសម្រេចជាង ៦០ភាគរយហើយ។ ការជួសជុលប្រាសាទបុរាណនេះ គ្រោងនឹងបញ្ចប់នៅ២ ខែខាងមុខនេះ។ មន្ត្រីអភិរក្សប្រាសាទអង្គរបានថ្លែងទៀតថាដំណើរការជួសជុលពង្រឹងសំណង់ប្រាសាទបុរាណនេះត្រូវក្រុមការ ងារបច្ចេកទេសបានប្រកាន់យកគោលការណ៍អភិរក្ស, គោរពតាមអនុសាសន៍របស់អ្នកជំនាញអាយស៊ីស៊ី-អង្គរ និងគោរពតាមធម្មនុញ្ញអង្គរ ក្នុងគោលដៅរក្សារូបរាង ឬទម្រង់ស្ថាបត្យកម្មដើមរបស់ប្រាសាទ។ ការងារជួស ជុលនេះ ក្រុមការងារបានព្យាយាមប្រើប្រាស់ថ្មចាស់ៗឡើងវិញ ហើយជំនួសថ្មថ្មីក្នុងកម្រិតប្រមាណពី ១០ទៅ ១៥ ភាគរយផងដែរ។
-
អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ប្រគល់ជូនក្រុមយុទ្ធជនអាវស (Video Inside)
