Category: អប្សរាណេត

  • ការឆ្លងកូវីដ១៩ មានចំនួន៦៦៨ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ការឆ្លងកូវីដ១៩ មានចំនួន៦៦៨ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

    ការឆ្លងកូវីដ១៩នៅថ្ងៃនេះ បានថយចុះមកខ្ទង់ជាង៦០០ករណី ដែលខ្ទង់ឆ្លងថយចុះជាលើកទី២ក្នុងខែកក្កដា ជិតនឹងដាច់នេះ។ ការឆ្លងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៦៦៨ករណី ដែលថយចុះ៩៧ករណី ប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការ ឆ្លង ៦៦៨ករណីនេះ ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ ម៉ោង ចុងក្រោយនេះ មានចំនួន៤២៨ករណី ដែលជា តួលេខថយចុះចំនួន៩ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ចំណែកការឆ្លងមកពីក្រៅប្រទេសមាន ចំនួន២៤០ករណីដែលថយចុះ៨៨ករណីផងដែរ ប្រៀបធៀប នឹងម្សិល មិញ។ កម្ពុជាក្នុងរយៈ៣០ថ្ងៃនៃខែកក្កដានេះ, ការឆ្លង មានចំនួន២ម៉ឺន៦ពាន់២០០ករណី ក្នុងនោះការឆ្លងជាង ៩០០ករណីមាន១៣លើក, ការឆ្លងជាង៨០០ករណី មាន១១លើក ,ការឆ្លងជាង៧០០ករណីមាន៤លើក, និងការ ឆ្លងជាង៦០០ករណីមាន២លើក។ ការស្លាប់ថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២៥នាក់ដែល កើនឡើង១៤នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៦២ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៦ម៉ឺន៦ពាន់២៩៦ករណី ។ កម្ពុជាគិតត្រឹមថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៧ម៉ឺន ៦ពាន់៥៨៥ករណី,ការស្លាប់សរុបមានចំនួន១ពាន់៣៥៥ នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន ៦ម៉ឺន ៩ពាន់១៩៨នាក់។

  • វ៉ាក់សាំងស៊ីណូវ៉ាក់ចិន១លានដូសនឹងដឹកមកដល់កម្ពុជាបន្ថែមទៀត (Video Inside)

    វ៉ាក់សាំងស៊ីណូវ៉ាក់ចិន១លានដូសនឹងដឹកមកដល់កម្ពុជាបន្ថែមទៀត  (Video Inside)

    វ៉ាក់សាំងចិនស៊ីណូវ៉ាក់ចំនួន១លានដូសបន្ថែមទៀត នឹងគ្រោងដឹកមកដល់កម្ពុជានៅថ្ងៃស្អែកទី៣១ខែកក្កដា ទន្ទឹមនឹងការសម្រុកចាក់នៅទូទាំងប្រទេសបាននិងកំពុងធ្វើយ៉ាងសកម្មដើម្បីរកភាពស៊ាំក្នុងសហគមន៍។ រដ្ឋលេ ខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ បានថ្លែងនៅថ្ងៃនេះថា វ៉ាក់សាំងដែលនឹងមកដល់ថ្ងៃស្អែក នេះ គឺជាវ៉ាក់សាំងបញ្ជាទិញដោយរាជរដ្ឋាភិបាលកម្ពុជា។ កម្ពុជាបានចាក់វ៉ាក់សាំងលើពលរដ្ឋដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើងទៅ មានចំនួនសរុប៧លាន១សែន៣ម៉ឺន១ពាន់១៨៤នាក់ហើយ ក្នុងនោះអ្នកបានចាក់វ៉ាក់ សាំងដូសទី២រួច មានចំនួន៤លាន៦សែន៧ម៉ឺន៩៥៤នាក់។ កម្ពុជាគ្រោងនឹងសម្រេចការចាក់វ៉ាក់សាំងរូចរាល់ លើមនុស្ស១០លាននាក់ដែលជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ នៅក្នុងរង្វង់ខែតុលាឆ្នាំ២០២១។ នៅថ្ងៃ អាទិត្យទី១សីហាខាងមុខនេះ, យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ចាប់ ពីអាយុ១២ដល់ ១៧ឆ្នាំប្រមាណ ជិត២លាននាក់ នឹងត្រូវធ្វើជាលើកដំបូងដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់ នៅខេត្តកណ្ដាល, ខេត្តព្រះសី ហនុ, និង ខេត្តកោះកុង ។

  • វ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកជើងដំបូងបានដឹកមកដល់កម្ពុជា (Video Inside)

    វ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកជើងដំបូងបានដឹកមកដល់កម្ពុជា (Video Inside)

    យន្តហោះជើងដំបូងដែលផ្ទុកវ៉ាក់សាំង Johnson & Johnson ចំនួន ៤៥ម៉ឺន៥ពាន់ដូស នៃជំនួយរបស់សហរដ្ឋ អាមេរិកតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី៣០កក្កដា។ វ៉ាក់សាំង Johnson & Johnson គឺជាវ៉ាក់សាំងដែលតម្រូវការចាក់លើមនុស្សតែមួយដូសម្តងនោះទេ ដែលខុសពីវ៉ាក់សាំងដទៃ ដែល តម្រូវការចាក់២ដូស។ សហរដ្ឋអាមេរិកបានសន្យា ផ្តល់វ៉ាក់សាំង Johnson & Johnsonនេះចំនួន១លាន ៦ម៉ឺន ១០០ដូសដល់កម្ពុជា ដែលនឹងអាចចាក់បានលើមនុស្សជាង១លាននាក់។

  • សាធារណរដ្ឋកោះ ម៉ាស្ហាល់ផ្តល់ម៉ាសមួយលានដល់កម្ពុជា

    សាធារណរដ្ឋកោះ ម៉ាស្ហាល់ផ្តល់ម៉ាសមួយលានដល់កម្ពុជា

    ម៉ាសចំនួន១លានម៉ាស់ ដែលជាជំនួយរបស់សាធារណរដ្ឋកោះ ម៉ាស្ហាល់ ត្រូវបានប្រគល់ជូនដល់ក្រសួងសុខា ភិបាលកម្ពុជាដើម្បីបង្កាជំងឺកូវីដ១៩។

  • ទីភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិថៃផ្តល់ជំនួយបង្កាកូវីដ១៩

    ទីភ្នាក់ងារសហប្រតិ្តបត្តិការអន្តរជាតិថៃផ្តល់ជំនួយបង្កាកូវីដ១៩

    ឧបករណ៍និងសម្ភារៈប្រឆាំងជំងឺកូវីដ១៩របស់ប្រទេសថៃបានប្រគល់ជូនដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បី ប្រឆាំងនឹងជំងឺកូវីដ១៩។

  • វ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកជើងដំបូងដឹកមកដល់កម្ពុជា

    វ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាមេរិកជើងដំបូងដឹកមកដល់កម្ពុជា

    យន្តហោះជើងដំបូងដែលផ្ទុកវ៉ាក់សាំង Johnson & Johnson ចំនួន ៤៥ម៉ឺន៥ពាន់ដូស នៃជំនួយរបស់សហរដ្ឋ អាមេរិកតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់

  • អាជ្ញាធរជាតិអប្សរា បិទការចូលទស្សនាប្រាសាទអង្គរ (Video Inside)

    អាជ្ញាធរជាតិអប្សរា បិទការចូលទស្សនាប្រាសាទអង្គរ (Video Inside)

    អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានបិទការចូលទស្សនាប្រាសាទក្នុងរមណីយ៍ដ្ឋានអង្គរ និងផ្អាកលក់ សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ។ ខេត្តសៀមរាបដែល ជាប់នឹងព្រំដែននៃប្រទេសថៃ ត្រូវរាជរដ្ឋាភិបាលបិទខ្ទប់ការធ្វើសកម្មភាពរយៈពេល១៤ថ្ងៃដើម្បីបង្កាការឆ្លងជម្ងឺ រាតត្បាតជាពិសេសវិរុសបំប្លែងថ្មី Delta។ អាជ្ញាធរអប្សរា និងគ្រឹះស្ថានអង្គរ នៅថ្ងៃទី២៩ ខែកក្កដាបានថ្លែងថាការ បិទការចូលទស្សនា ប្រាសាទ នានា និងផ្អាកការលក់សំបុត្រការចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ នឹងមាន រយៈពេល១៤ថ្ងៃ គិតចាប់ពី ថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

  • ការស្លាប់ដោយសារពុលស្រាស នៅកំពត កើនដល់៧នាក់ (Video Inside)

    ការស្លាប់ដោយសារពុលស្រាស នៅកំពត កើនដល់៧នាក់ (Video Inside)

    ករណីពុលស្រាក្នុងខេត្តកំពតបានកើនដល់៧នាក់ហើយ។ អ្នកស្លាប់ទី៧ជាបុរសអាយុ៣៥ឆ្នាំនៃភូមិដូនយ៉យ ឃុំដូនយ៉យ ក្នុងស្រុកឈូក បានស្លាប់កាលពីយប់ថ្ងៃទី២៨កក្កដា។ អាជ្ញាធរបានថ្លែងថាករណីពុលស្រាសក្នុង ខេត្តកំពតរវាងពីថ្ងៃទី២៦ដល់២៨កក្កដា ចំនួនមនុស្សស្លាប់មានសរុប៧នាក់និងដោយឡែកបុរស២រូបទៀត កំពុងស្ថិតក្នុងការជួយសង្គ្រោះជីវិតនៅឡើយទេ។ កម្ពុជាក្នុងឆ្នាំ២០២១នេះ មានមនុស្សប្រមាណ៣០នាក់ហើយ ដែលបានស្លាប់ដោយសារពុលស្រាស និងស្រាថ្នាំ រួមមាននៅខេត្តកណ្តាល, ខេត្តកំពត និងនៅខេត្តព្រៃវែង។  ការពុលស្រាដែលរកឃើញកន្លងមកត្រូវ ក្រុមជំនាញបញ្ជាក់ថាដោយសារតែការបិតស្រាមិនមាន បច្ចេកទេស ត្រឹមត្រូវដោយការបិតស្រាបានលាយ សារធាតុមេតាណុលកម្រិតខ្ពស់ជាង១០ភាគរយដែលធម្មតាគេអនុញ្ញាត ឲ្យមានជាតិមេតាណុលនោះត្រឹមតែ ក្រោម០.២%តែប៉ុណ្ណោះ។

  • គ្រឿងញៀន៦៣គីឡូ ត្រូវបានដុតកម្ទេចនៅបាត់ដំបង (Video Inside)

    គ្រឿងញៀន៦៣គីឡូ ត្រូវបានដុតកម្ទេចនៅបាត់ដំបង (Video Inside)

    គ្រឿងញៀនប្រមាណជាង៦០គីឡូក្រាម ដែលបង្រ្កាបបានពីបទល្មើសក្នុងខេត្តចំនួន៦ភាគពាយ័ព្យប្រទេស ត្រូវ បានដុតកម្ទេចនៅក្នុងពិធីមួយក្នុងខេត្តបាត់ដំបងនាថ្ងៃទី២៩កក្កដានេះ។ ការដុតកម្ទេចគ្រឿងញៀនប្រមាណ ៦៣ គីឡូក្រាម នៅទីលានបាល់ទាត់ ស្ថិតភូមិរំចេក សង្កាត់រតន: ក្នុងក្រុងបាត់ដំបង បានធ្វើឡើងដោយមានការចូល រួមពីអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ។ មន្ត្រីដែលចូលរួម បានបញ្ជាក់ថាគ្រឿងញៀនដែលបានដុតបំផ្លាញចោលនោះ គឺគឺជាគ្រឿងញៀនបង្ក្រាបក្នុងខេត្តបាត់ដំបង, ខេត្ត បន្ទាយមានជ័យ, សៀមរាប, ឧត្តរមានជ័យ, ពោធិសាត់  និងខេត្តប៉ៃលិន។  មន្ត្រីប្រឆាំងគ្រឿងញៀន បានថ្លែង ថាក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២១នេះសមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រ ទេសបានចំនួនជាង៣ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង៧ពាន់នាក់ និងចាប់យកគ្រឿងញៀនបានសរុបជាង ៨៥០គីឡូក្រាម៕

  • ស្នងការដ្ឋាននគរបាលរាជធានី ដាក់បទបញ្ជារឹតបន្តឹងអ្នកធ្វើដំណើរមិនពាក់ម៉ាស់ (Video Inside)

    ស្នងការដ្ឋាននគរបាលរាជធានី ដាក់បទបញ្ជារឹតបន្តឹងអ្នកធ្វើដំណើរមិនពាក់ម៉ាស់ (Video Inside)

    ក្តីព្រួយបារម្ភនឹងវីរុសបំប្លែងថ្មី Delta បានប្រញាប់ឲ្យស្នងការដ្ឋាននគរបាលរាជធានី បានដាក់បទបញ្ជាដល់មន្ត្រី នគរបាលក្រោមបង្គាបត្រូវត្រួតពិនិត្យនិងណែនាំអ្នកធ្វើដំណើរតាមថ្នល់ណាដែលមិនបានពាក់ម៉ាស់។ រាជធានី ភ្នំពេញនិងបណ្តាខេត្តទូទាំងប្រទេស បានដាក់បំរាមគោចរសាជាថ្មីនិងដោយឡែកខេត្តដែលជាប់នឹងព្រំដែនថៃ ក៏ត្រូវបានបិទខ្ទប់ការចេញចូលនិងរឹតបន្តឹងការធ្វើសកម្មភាពផងដែរ។