-
បុរសសង្ស័យឆ្លងវីរុសបំប្លែង Delta បង្ហាញមុខវិញក្រោយគេចខ្លួន៣ថ្ងៃ (Video Inside)

បុរសអាយុ៣០ឆ្នាំម្នាក់ដែលសង្ស័យឆ្លងវីរុសបំប្លែង Delta និងបានបានរត់គេចចេញពីមណ្ឌលចត្តាឡី ស័ក នៅខេត្តបន្ទាយមានជ័យ បានប្រគល់ខ្លួនមកឲ្យអាជ្ញាធរព្យាបាលហើយ ក្រោយការគេចខ្លួនរយៈពេល៣ថ្ងៃ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានថ្លែងថា ឈ្មោះ ធឿន ប៊ុនពេជ្រ ដែលជាពលករមកពី ប្រទេសថៃ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ១៩ ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មី Delta នៅឡើយទេ។ បុរសរូបនោះ បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កកាលពីថ្ងៃទី១៦កក្កដា នៅក្នុងខេត្តបន្ទាយ មានជ័យ និងបានប្រគល់ខ្លួនមកឲ្យអាជ្ញាធរវិញនៅថ្ងៃនេះ។ ឈ្មោះធឿន ប៊ុនពេជ្រ ត្រូវគេរកឃើញ មានទីលំ នៅ នៅភូមិភ្នំកន្ទួត, សង្កាត់កំពង់ស្វាយ,ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងការបង្ហាញខ្លួនមកឲ្យអាជ្ញាធរ សុខាភិបាលព្យាបាលវិញថ្ងៃនេះ ឈ្មោះ ធឿន ប៊ុនពេជ្រ បានធ្វើដំណើរមក ជាមួយភរិយាមានផ្ទៃពោះពីផ្ទះផង ដែរ មកកាន់មណ្ឌលព្យាបាលនៅមណ្ឌលវិទ្យាល័យខ្លាកូន ភូមខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ នៃក្រុងសិរីសោ ភ័ណ។ អាជ្ញាធរបានអំពាវនាវមនុស្សជាប់ពាក់ព័ន្ធជាមួយឈ្មោះធឿន ប៊ុនពេជ្រ ត្រូវតាមដានសុខភាពរបស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដក…
-
ការចាក់វ៉ាក់សាំងទូទាំងប្រទេស លើពលរដ្ឋបានជិត៦០ភាគរយ (Video Inside)

ប្រជាពលរដ្ឋជិត៦០%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស។ យោងតាមរបាយការណ៍ថ្ងៃ ទី១៩កក្កដារបស់ក្រសួងសុខាភិបាល កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៥លាន៩សែន១ម៉ឺន ២ពាន់៥៤៥នាក់ ដែលស្មើនឹង៥៩,១៣%នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់។ អ្នកដែលបានចាក់ វ៉ាក់សាំងដូសទី២រួចមានចំនួន ៤លាន១សែន៣ម៉ឺន១ពាន់៥៧នាក់។ យុទ្ធនាការចាក់វ៉ាក់សាំងត្រូវគេរាយការណ៍ ថាបានចាប់ផ្តើមធ្វើតាមបណ្តាខេត្តជាច្រើនហើយនាពេលនេះ។ ដោយឡែកខេត្តដែលក្រុមគ្រូពេទ្យយោធាបាន ចុះចាក់ចំនួន៨ខេត្ត គឺខេត្តសៀមរាប, បន្ទាយមានជ័យ,ខេត្តតាកែវ, កំពង់ស្ពឺ, ខេត្តព្រះសីហនុ, ខេត្តកោះកុង, កំពង់ចាម និងស្វាយរៀង ការចាក់លើពលរដ្ឋក្នុងខេត្តទាំង៨នេះ អ្នកចាក់ដូសទី១មានចំនួន១លាន៣ម៉ឺន៥ពាន់ ៨១៦នាក់ , និងអ្នកចាក់ដូសទី២មានចំនួន៥៤ម៉ឺន១៣៣នាក់។
-
ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជិត២៥ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២៤ម៉ឺន៩ពាន់ ៤៧ករណី និងការស្លាប់ថ្មីមានចំនួន៥ពាន់៣៥៤នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ មានការឆ្លង ២ពាន់៤៧១ករណី, ការស្លាប់ចំនួន៧៦នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុង ក្រោយនេះនៅ អាស៊ាន មានប្រទេសចំនួន១០។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល៧២ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។
-
ការឆ្លងកូវីដ១៩ ថយចុះមកជាង៧០០ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅថ្ងៃនេះ មានចំនួន៧៩០ករណី ដែលជាការថយចុះលើកដំបូងមកខ្ទង់៧០០ចាប់តាំងពី ដើមខែកក្កដានេះមក។ ការឆ្លង២៤ម៉ោងចុងក្រោយ មានការធ្លាក់ចុះ៥៥ករណីប្រៀបធៀបនឹងម្សិលមិញដែល មានការឆ្លង៨៤៥ករណី។ កម្ពុជាចាប់តាំងពីដើមខែកក្កដានេះមក ការឆ្លងជាង៩០០ករណីមាន១៣លើក និងការ ឆ្លងខ្ទង់ជាង៨០០ករណី មាន៥លើក និងការឆ្លងចុះមកខ្ទង់៧០០ករណីថ្ងៃនេះ គឺជាលើកដំបូងហើយ។ ការស្លាប់ថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន២២នាក់ដែលថយចុះ៨នាក់បើប្រៀបធៀបនឹង ម្សិលមិញ។ ក្នុងចំណោមការឆ្លងថ្មី៧៩០ករណីថ្ងៃនេះ, ការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងកន្លង មកនេះ មានចំនួន៥៨១ ករណីដែលថយចុះ៥១ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងមកពីក្រៅប្រទេសថ្ងៃនេះ មានចំនួន ២០៩ករណីដែលថយ១០៦ករណីប្រៀបធៀបនឹងម្សិលមិញ។ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៤៩ថ្ងៃកន្លងមកនេះ បានកើន ឡើង ដល់៦ម៉ឺន១ពាន់៤៤៧នាក់ហើយ ។ កម្ពុជាគិតត្រឹមថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១ ការឆ្លង សរុបទូទាំងប្រ ទេស មានចំនួន៦ម៉ឺន៧ពាន់៩៧១នាក់, ការស្លាប់សរុបមានចំនួន១ពាន់១២៨នាក់ និងការព្យាបាលជាសះស្បើយ សរុបមានចំនួន៦ម៉ឺន១៧នាក់ ក្រោយការព្យាបាលជាសះស្បើយ១៨៧៧នាក់ក្នុងរយ: ពេល ២៤ ម៉ោង កន្លង មកនេះ។
-
កម្ពុជាផ្តល់សម្ភារៈ និងបរិក្ខាពេទ្យបង្កាកូវីដ១៩ដល់ប្រទេសវៀតណាម (Video Inside)

ជំនួយសម្ភារៈបរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ ជូនរដ្ឋាភិបាលវៀតណាមនៅថ្ងៃទី១៩កក្កដានេះ ក្នុងពិធីមួយក្នុងក្រុងហូជីមិញនៃប្រទេសវៀតណាម។ ម៉ាសធម្ម តា១លានបន្ទះ, ម៉ាស N95 ចំនួន១០ម៉ឺនបន្ទះ, ម៉ាស៊ីនស្វ័យប្រវត្តិផលិតអុកស៊ីសែន ១០០គ្រឿង បានដឹកតាម ជើងយន្តហោះពិសេសរបស់កម្ពុជា និងបានចុះចតនា ព្រលានយន្តហោះអន្តរជាតិក្រុងហូជីមិញនាព្រឹកថ្ងៃច័ន្ទ នេះ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ ដែលតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងពីភាគីវៀតណាមតំណាង ដោយអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ លោកយឿង អាញ់ឌឹក បានធ្វើសុន្ទរកថាក្នុងពិធី ប្រគល់និងទទួលនាបរិវេណអាកាសយានដ្ឋានអន្តរ ជាតិទីក្រុងហូជីមិញ។ សេចក្តីរាយការណ៍បានបញ្ជាក់បន្ថែមថានៅថ្ងៃច័ន្ទនេះផងដែរ នៅជាមួយនឹងការផ្តល់ ជំនួយជាសម្ភារៈបរិក្ខាពេទ្យ, កម្ពុជានៅបានផ្តល់ថវិកាចំនួន៣៥ម៉ឺនដុល្លារបន្ថែមទៀតក្នុងនោះ២០ម៉ឺនដុល្លារជា ថវិការបស់សម្តេចនាយករដ្ឋមន្ត្រី, ១០ម៉ឺនដុល្លារជាថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធាន កាកបាទក្រហមកម្ពុជា ជួយកាកបាទក្រហមនៃប្រទេសវៀតណាម និង៥ម៉ឺនដុល្លារទៀតជាថវិការបស់លោកជំ ទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអន ប្រធាន សមាគម មិត្តភាពកម្ពុជាវៀតណាម។ វៀតណាមគឺជាប្រទេសទី៥ហើយ ដែលកម្ពុជាបានផ្ដល់ជំនួយជាម៉ាស និងសម្ភារៈ ពេទ្យ នោះ បន្ទាប់ពីប្រទេស ឡាវ, នេប៉ាល់, មីយ៉ាន់ម៉ា និងទីម័រ…
-
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ មានអ្នកឆ្លងកូវីដ១៩ (Video Inside)

អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ មានទី តាំងស្ថិតនៅផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ គឺជា បុគ្គលិកធ្វើការនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សាខាផ្លូវ ២៧១ នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលា នោះ រវាងពីថ្ងៃទី៦ខែកក្កដាដល់ថ្ងៃទី១២ កក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី មានអ្នកឆ្លងកូវីដ១៩ (Video Inside)

អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ីមានទីតាំងស្ថិតនៅផ្លូវ២៧១ សង្កាត់ បឹងទំពន់, ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា អ្នកជំងឺ កូវីដ១៩ ជាច្រើនអ្នក គឺជា បុគ្គលិកធ្វើការនៅ ការិយាល័យប្រតិបត្តិការ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិល ស៊ី នោះ។ អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ រវាងពីថ្ងៃទី៦ខែកក្កដាដល់ថ្ងៃទី១២ កក្កដា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាម ដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ។
-
សំណង់ផ្លូវជាតិលេខ១១ប្រគល់ឲ្យភាគីកម្ពុជាប្រើប្រាស់បន្ទាប់ពីការសាងសង់រួច និងធ្វើតេស្តបញ្ជាក់គុណភាព (Video Inside)

ផ្លូវជាតិលេខ១១ ត្រូវបានក្រុមហ៊ុនសាងសង់របស់ចិន បានប្រគល់ជូនកម្ពុជាក្រោយការសាងសង់និងធ្វើតេស្ត បញ្ជាក់គុណភាពរួចរាល់នោះមក។ យោងតាមស្ថានទូតចិនប្រចាំកម្ពុជា វិញ្ញាបនប័ត្រតេស្តគុណភាពចុងក្រោយ សម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ ១១ដែលមានប្រវែងសរុប៩៦គីឡូម៉ែត្រ តភ្ជាប់ពីអ្នកលឿង ទៅខេត្តព្រៃវែង, ទៅខេត្តត្បូងឃ្មុំ ត្រូវបានចុះទទួលស្គាល់ និងបានប្រគល់មកភាគីកម្ពុជា។ ស្ថានទូតចិនបញ្ជាក់ថា ក្នុងអម្លុងពេល សាងសង់នោះ ក្រុមហ៊ុនបានប្រើប្រាស់កម្មករចំនួន១ពាន់១០០នាក់ ក្នុងការធ្វើផ្លូវរយៈពេល៤៤ខែគិត ចាប់តាំង ពីខែធ្នូឆ្នាំ២០១៧ និងបានបញ្ចប់នៅចុងឆ្នាំ២០២០ ដោយការចំណាយទឹកប្រាក់ចំនួន៩៨លាន៣សែន៨ម៉ឺន ៨ពាន់ ដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។
-
សមត្ថកិច្ចបង្ក្រាបជនសង្ស័យផ្ទុះអាវុធ កណ្តាលក្រុង (Video Inside)

-
រូបចម្លាក់បុរាណពាន់ឆ្នាំព្រះស្កន្ទគង់លើក្ងោករបស់ខ្មែរ រកឃើញនៅញូយ៉ក (Video Inside)

កម្ពុជាត្រៀមនឹងទទួលបានមកវិញនូវរូបចម្លាក់បុរាណអាយុជាង១ពាន់ឆ្នាំពីអាជ្ញាធរសហរដ្ឋអាមេរិក។ ក្រសួង វប្បធម៌នៅថ្ងៃទី១៦កក្កដាឆ្នាំ២០២១ បានឲ្យដឹងថា រូបចម្លាក់បុរាណព្រះស្កន្ទគង់លើក្ងោក ដែលគេបានលួច ចេញពីប្រទេសកម្ពុជាក្នុងអម្លុងពេលមានវិបត្តិសង្គ្រាមស៊ីវិលកន្លងមកនោះត្រូវបានអាជ្ញាធរអាមេរិករកឃើញនិងបានរឹបអូសយកពីម្ចាស់ដែលរក្សាទុកនៅក្នុងក្រុងញូយ៉ក និងរូបចម្លាក់បុរាណនោះ នឹងត្រៀម ប្រគល់មកឲ្យ កម្ពុជាវិញនាពេលខាងមុខនេះ។ រូបព្រះស្កន្ទគង់លើក្ងោក ត្រូវបានលួចយកចេញពីប្រាសាទក្រចាប់ ដែលជា ប្រាសាទ មួយក្នុងរមណីដ្ឋានប្រាសាទកោះកេរ នៃអតីតរាជធានីអាណាចក្រខ្មែរក្នុងសតវត្សទី១០គ្រឹស្ត សករាជ ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា បានថ្លែងចាត់ទុកការវិលត្រឡប់មកវិញនៃរូបចម្លាក់ នោះ បញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរក និងការនាំយកមកវិញ នូវព្រលឹងរបស់បុព្វបុរសខ្មែរ ដែល បានចាកចេញពីមាតុភូមិកំណើតអស់រយៈពេលច្រើនឆ្នាំកន្លងមក ក្នុងអំឡុងសម័យសង្គ្រាម។