-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២១៤លាន៧២ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៤៧ម៉ឺននាក់ និងជាសះស្បើយ១៩២លាន៥ម៉ឺននាក់

-
រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ០៤នាក់

-
ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣០នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

-
លោក នុត ពុធដារ៉ា បន្តនាំយកសម្ភារៈមួយចំនួន ប្រគល់ជូនដល់រដ្ឋបាលស្រុក និងពិនិត្យដំណើរការចាក់វ៉ាក់សាំងដូស្តទី២ ដល់កុមារ និងយុវវ័យក្រោម ១៨ឆ្នាំ

-
ក្រសួងសុខាភិបាល បញ្ជាក់ពីប្រភេទវ៉ាក់សាំង និងរយៈពេលដែលត្រូវចាក់ដូសជំរុញ

-
ប្រជាពលរដ្ឋជាង ១០លាន ៧ម៉ឺននាក់ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៥សីហាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន១០លាន៧ម៉ឺន១ពាន់៤៦១នាក់ហើយ។ ក្នុងនោះបានចាក់វ៉ាក់សាំងទី២ដូសរួចមានចំនួន៨លាន១សែន៣ម៉ឺន៤៥៩នាក់។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យចន្លោះពី១២ទៅ១៨ឆ្នាំ ក្នុងរយៈពេល២៥ថ្ងៃចាក់បាន១លាន២សែន៣ម៉ឺន៦ពាន់៦៨០នាក់ ស្មើនឹង៦២,៨៧%នៃអ្នកដែលត្រូវចាក់ជិត២លាននាក់។ យោងតាមក្រសួងសុខាភិបាល គិតមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមប្រជាជនសរុបជាង១៦លាននាក់នៅទូទាំងប្រទេស មានប្រជាពលរដ្ឋប្រមាណ៦២,៩៥%ហើយ បានទទួលវ៉ាក់សាំងកូវីដ-១៩ ។ រីឯការចាក់ដូសទី៣ ឬដូសជម្រុញវិញ គិតមកដល់ថ្ងៃទី២៥សីហាឆ្នាំ២០២១ ចាក់បានចំនួន៥៤ម៉ឺន៨ពាន់៦៧០នាក់។
-
មនុស្សជាង ២០០នាក់ ត្រូវបានឃាត់ខ្លួនចំពោះការល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនៅថ្ងៃទី២៥សីហា

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅថ្ងៃទី២៦ សីហា បានជូនដំណឹងថា លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៥ សីហា ឆ្នាំ២០២១ គឺគេបានអនុវត្តវិធានការច្បាប់មានចំនួន១០២ករណី។ ក្នុងនោះ ឃាត់ខ្លួនមនុស្សចំនួន២៩៧នាក់ ដើម្បីអប់រំ និងផាកពិន័យ។ ក្នុងការអនុវត្តច្បាប់នោះ សមត្ថកិច្ចបានឃាត់យានយន្តចំនួន៦៨គ្រឿង, និង ពិន័យជាប្រាក់ចំនួ១លាន៤សែនរៀលផងដែរ។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
-
រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៣នាក់ ក្នុងនោះមានករណីស្លាប់ពិនិត្យឃើញវិជ្ជមាន ០១នាក់ សម្រាប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅក្នុងខេត្តរតនគិរី

រតនគិរី ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានស្រាវជ្រាវ ធ្វើតេស្ដរហ័ស(Rapid-Test) និងPCR លើមនុស្សចំនួន ៨៣៣នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៣នាក់ ក្នុងនោះមានករណីស្លាប់ពិនិត្យឃើញវិជ្ជមាន ចំនួន ០១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានជំងឺកូវីដ-១៩ សរុប ១,០២៨នាក់(ករណីDelta ១០នាក់) ព្យាបាលជាសះស្បើយចំនួន ៧០៣នាក់ និងស្លាប់ចំនួន ០៨នាក់ ៕
-
គ្រួសារក្រីក្រ តំបន់បិទខ្ទប់និងបញ្ចប់ពីការធ្វើចត្តាឡីស័ក និងអ្នកជំងឺជាសះស្បើយពីជំងឺ កូវីដ-19 ចំនួន២៩គ្រួសារ ក្នុងស្រុកសំពៅលូន បានទទួលអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានពាំនាំនូវអំណោយមួយចំនួនរបស់សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជា ប្រធានក្រុមការងារចុះជួយខេត្ត និងលោកជំទាវ ដើម្បីចែកជូនដល់គ្រួសាររស់នៅក្នុងតំបន់បិទខ្ទប់, ខ្លះទៀតទើបតែបញ្ចប់ការធ្វើចត្តាឡីស័ក និង បងប្អូនដែលទើបជាសះស្បើយពីការព្យាបាលជំងឺកូវីដ-19 ចំនួន ២៩គ្រួសារ ដែលរស់នៅក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងនិងចុះចែកផ្ទាល់ដល់ខ្នងផ្ទះនៅព្រឹកថ្ងទី២៥ខែសីហាឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោក អភិបាលរងស្រុក និងលោកប្រធានក្រុមប្រឹក្សាស្រុកសំពៅលូន ខេត្តបាត់ដំបង និងមន្ត្រីមូលដ្ឋាន ក្នុងឃុំសន្តិភាព មួយចំនួនផងដែរ។ អំណោយសម្តេចក្រឡាហោមនិងលោកជំទាវដែលត្រូវចែកជូនដល់គ្រួសារក្រីក្រ ក្នុងភូមិសាស្ត្រខាងលើនេះគឺក្នុងមួយគ្រួសារៗទទួលបាននូវ អង្ករ២០គ.ក្រ, មី០១កេស, ត្រីខ ០១យួរ និងទឹកសុទ្ធមួយកេសធំ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយនិងបងប្អូនដែលជាគ្រួសារស្ថិតក្នុងតំបន់បិទខ្ទប់កន្លងមក និងបងប្អូនដែលទើបតែបញ្ចប់ការធ្វើចត្តាឡីស័ក។ជាពិសេសបងប្អូនដែលទើបតែព្យាបាលបានជាសះស្បើយ ពីជំងឺកូវីដ-19 ទាំង២៩គ្រួសារខាងលើនេះ ក្នុងនោះឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបងបានសំដែងនូវការត្រេកអរចំពោះបងប្អូនដែលបានព្យាបាលជាសះស្បើយពីជម្ងឺនិងបានវិលត្រឡប់មកជួបជុំកូនចៅក្រុមគ្រួសាររបស់ខ្លួនវិញ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្តបានថ្លែងទៅកាន់បងប្អូនដែលទើបតែបញ្ចប់ពីការបិទខ្ទប់និងបានធ្វើចត្តាឡីស័កកន្លងមកនេះឲ្យបន្តនូវការរក្សាអនាម័យខ្ពស់ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះឲ្យបាន។ដោយម្នាក់ៗត្រូវប្រកាន់ខ្ជាប់និងអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុខាភិបាល ការពាក់ម៉ាស់ បាញ់អាល់កុលឬជែល…
-
ឯកឧត្តម ជាវ តាយ ជួបសំណេះសំណាល លើកទឹកចិត្តក្នុងយុទ្ធនាការការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ថ្ងៃដំបូងជូនដល់កុមារនិងយុវវ័យនៅមន្ទីរពេទ្យបង្អែកខេត្តកំពត
