Category: Covid-19

  • លោកអភិបាលខេត្តបន្ទាយមានជ័យ សម្រេចយកសណ្ឋាគារព្រះច័ន្ទត្រៀមទុកជាកន្លែងសម្រាប់បង្ការទប់ស្កាត់អ្នកកើតជម្ងឺឆ្លងកូវីដ១៩

    លោកអភិបាលខេត្តបន្ទាយមានជ័យ សម្រេចយកសណ្ឋាគារព្រះច័ន្ទត្រៀមទុកជាកន្លែងសម្រាប់បង្ការទប់ស្កាត់អ្នកកើតជម្ងឺឆ្លងកូវីដ១៩

    ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ  លោក ហុឹល  រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកយ៉ាន់សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ អង្គភាពយោធភូមិភាគទី៥ទិសទី១បន្ទាយមានជ័យដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជុំសេដ្ឋាបាន ចុះពិនិត្យនិងកំណត់យកទីតាំងសណ្ឋាគារព្រះច័ន្ទត្រៀមទុកជាកន្លែងសម្រាប់បង្ការទប់ស្កាត់អ្នកជំងឺ ឆ្លងកូវីដ១៩  ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០។ ក្នុងការចុះពិនិត្យទីតាំងនេះលោក អ៊ុ រាត្រី បានមានប្រសាសន៍ថាក្រោយពីមានការយល់ព្រមពីម្ចាស់សណ្ឋាគាររដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការជួលសណ្ឋាគារនេះក្នុងរយៈពេល២ខែក្នុងនោះគេឃើញមានវត្តមាន រដ្ឋបាលខេត្ត រដ្ឋបាលក្រុង កម្លាំងអាវុធហត្ថ និងអង្គភាពយោធភូមិភាគទី៥ទិសទី១បន្ទាយមានជ័យបានពួតដៃគ្នាបាញ់ថ្នាំសម្លាប់មេរោគ ចោសសម្អាតអនាម័យជំវិញសណ្ឋាគារនេះយ៉ាងសរស្រាក់សរស្រាំដើម្បីឲ្យមានផាសុខភាពត្រៀមទុកទទួលអ្នកកើតជម្ងឺឆ្លងកូវីដ១៩ នៅពេលខាងមុខនេះ។ លោក អ៊ុ រាត្រី  បានបញ្ជាក់ឲ្យដឹងទៀតថាសណ្ឋាគារព្រះច័ន្ទនេះជាផ្នែកមួយរៀបចំ និងត្រៀមបង្ការទុកជា មុនដើម្បីទទួលបងប្អូន ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត និងមកពិគ្រោះទទួលការពិនិត្យ និងការការពារ ដើម្បីប្រយុទ្ធ ប្រឆាំងពីការរាតត្បាតឆ្លងជម្ងឺកូវីដ១៩។លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការចុះត្រួតពិនិត្យទីតាំងសណ្ឋាគារនេះ ដើម្បីត្រៀមបម្រុងទុកជាមុនក្នុងករណីចាំបាច់ដើម្បី បង្ការទប់ស្កាត់…

  • ឯកឧត្តម ងួន រតនៈ ចុះពិនិត្យទីតាំងសណ្ឋាគារ និងសាលារៀន ដែលត្រៀមបម្រុងទីកន្លែង និងបន្ទប់ជិត២០០បន្ទប់ ដើម្បីការទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យជម្ងឺចំពោះបងប្អូនដែលស្ម័គ្រ ចិត្តធ្វើតេស្តពីជម្ងឺឆ្លង (កូវីដ-19) និង សង្ស័យថាពាក់ព័ន្ធមកពីតំបន់ដែលកំពុងឆ្លង(កូវីដ-១៩)

    ឯកឧត្តម ងួន រតនៈ ចុះពិនិត្យទីតាំងសណ្ឋាគារ និងសាលារៀន ដែលត្រៀមបម្រុងទីកន្លែង និងបន្ទប់ជិត២០០បន្ទប់ ដើម្បីការទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យជម្ងឺចំពោះបងប្អូនដែលស្ម័គ្រ ចិត្តធ្វើតេស្តពីជម្ងឺឆ្លង (កូវីដ-19) និង សង្ស័យថាពាក់ព័ន្ធមកពីតំបន់ដែលកំពុងឆ្លង(កូវីដ-១៩)

       បន្ទាប់ពីបើកកិច្ចប្រជុំបន្ទាន់ និងដាក់ចេញនូវវិធានការក្នុងការទប់ស្កាត់ការរាតត្បាតជម្ងឺឆ្លង (កូវីដ-19) និងដើម្បីឆ្លើយតបបន្ទាន់ ពីការដាក់ចេញនូវវិធានបន្ទាន់ចាំបាច់ របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវិធានណែនាំរបស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នៅវេលារសៀល ថ្ងៃទី២៣ ខែមីនាម្សឹលម៉ិញនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញពិនិត្យទីតាំងសណ្ឋាគារផាក (Park) ដែលគ្រោងត្រៀមបម្រុងទុក ក្នុងការទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តជម្ងឺឆ្លង(កូវីដ-19) និងបងប្អូនពលរដ្ឋ ដែលពាក់ព័ន្ធមកពីតំបន់ដែលឆ្លង(កូវីដ-19)និងសង្ស័យថាមានការឆ្លងមេរោគនៅទីនោះ។       ដើម្បីឆ្លើយតបវិធានការចាំបាច់ចំពោះមុខនេះក្នុងនេះរដ្ឋបាលខេត្តបាត់ដំបង ក៏បានត្រៀមរៀបចំបម្រុងទុកជាស្រេច នូវទីតាំងសំខាន់ៗ សម្រាប់ធ្វើការទទួលពិគ្រោះ និងផ្តល់សេវាត្រួតពិនិត្យ ចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជម្ងឺឆ្លង(កូវីដ-19) និងបងប្អូនសង្ស័យមានការពាក់ព័ន្ធមកពីតំបន់ដែលកំពុងឆ្លងកូវីដ-19។ ដោយក្នុងនោះនៅសណ្ឋាគារ”ផាក”ចំនួន១៥០បន្ទប់ និងនៅសាលាវិទ្យាល័យព្រះមុនីវង្ស”ចំនួន៣០បន្ទប់” និងទីតាំងបម្រុងសម្រាប់សម្រាកព្យាបាល អ្នកដែលធ្វើតេស្តលទ្ធផល វិជ្ជមានជម្ងឺកូវីដ-19 រួមមាន៖ទីតាំងក្នុងបិវេណមន្ទីរពេទ្យបង្អែកខេត្តនិងមន្ទីរពេទ្យEmergency ខេត្តបាត់ដំបង។        ដោយឡែកនៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម ហឿង សុគន្ធ អភិបាលរង ខេត្តបាត់ដំបង ក៏បានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទចុះធ្វើអនាម័យសម្អាតអាគាសិក្សានិងបន្ទប់ដែលត្រៀមបម្រុងទុកក្នុងការផ្តល់សេវាពិគ្រោះនិងពិនិត្យធ្វើតេស្តយកសំណាក នៅក្នុងបរិវេណវីទ្យាល័យព្រះមុនីវង្ស ដោយក្នុងនោះកងកម្លាំងមកពីផ្នែកសឹករងខេត្ចំនួន២៥នាក់ មកពីទីបញ្ជាការអាវុធហត្ថខេត្ត ៣០នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តនិងរថយន្តដឹកទឹកពន្លត់អគ្គីភ័យ ចំនួន០២ឡាននិងកម្លាំងសសយកក្រុង និងមន្ត្រីសាលាក្រុងជិត២០នាក់ដើម្បីចូលរួមអនាម័យបោសសម្អាតលាងអាគារនិងនៅក្នុងបន្ទប់ថ្នាក់រៀន…

  • អភិបាលខេត្តព្រះវិហារ បានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ ក្នុងការបង្ការ ទប់ស្កាត់ និងការព្យាបាលជម្ងឺកូវីដ១៩ (COVID-19) ដែលកំពុងតែឆ្លងរីករាលដាល នៅក្នុងគ្រាបច្ចុប្បន្ន !

    អភិបាលខេត្តព្រះវិហារ បានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ ក្នុងការបង្ការ ទប់ស្កាត់ និងការព្យាបាលជម្ងឺកូវីដ១៩ (COVID-19) ដែលកំពុងតែឆ្លងរីករាលដាល នៅក្នុងគ្រាបច្ចុប្បន្ន !

    ខេត្តព្រះវិហារ៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូរ៉ូណាវីរុស COVID-19 លោក ប្រាក់ សុវណ្ណ បានដឹកនាំក្រុមការងារ ចុះទៅកាន់ទីតាំងចំនួន ៣ក្នុងខេត្ត ដើម្បីពិនិត្យរកទីតាំងសមរម្យ ក្នុងការកំណត់យកមកធ្វើជាកន្លែង សម្រាប់ពិនិត្យ និងព្យាបាលពលរដ្ឋណា ដែលរងការសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩នោះ។ នៅក្នុងការចុះទៅកាន់ទីតាំងសំខាន់ៗចំនួន ៣ នៅក្នុងខេត្ត របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូរ៉ូណាវីរុស COVID-19 ខេត្តព្រះវិហារ នោះ ក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្តលោក ឡុង សុវណ្ណ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក សមាជិក សមាជិការ នៃគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ថ្នាក់ខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា ជាច្រើនរូប ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៣មីនាឆ្នាំ២០២០។ ចំពោះទីតាំងទាំង៣ ដែលត្រូវត្រួតពិនិត្យនោះ គឺ ១.មណ្ឌលសុវត្ថិភាពតាកឹង ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន, ២.មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ ស្ថិតនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ និង ៣.សណ្ឋាគារហ្គ្រីនផាលែស…

  • ប្រទេសថៃមានអ្នកស្លាប់បន្ថែមទៀត ដោយសារជម្ងឺកូវីត១៩

    ប្រទេសថៃមានអ្នកស្លាប់បន្ថែមទៀត ដោយសារជម្ងឺកូវីត១៩

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីករណីស្លាប់ទី២ នៃអ្នកជំងឺ COVID-19 នៅក្នុងប្រទេសនេះ ខណៈករណីឆ្លងសរុបមាន ៧២១នាក់ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។ គួរបញ្ជាក់ថា នៅល្ងាចថ្ងៃអង្គារនេះដែរ គណៈរដ្ឋមន្ត្រីថៃក៏បានប្រកាសពីការពិចារណាចាត់វិធានការបន្ថែម ជួយដល់អ្នកដែលរងផលប៉ះពាល់ដោយសារ COVID-19ផងដែរ៕ធ.ដ

  • នៅសហរដ្ឋអាម៉េរិក ចំនួនសរុបនៃស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់៥២០នាក់ ក្រោយអ្នកជម្ងឺ១០០នាក់ទៀតបានស្លាប់

    នៅសហរដ្ឋអាម៉េរិក ចំនួនសរុបនៃស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់៥២០នាក់ ក្រោយអ្នកជម្ងឺ១០០នាក់ទៀតបានស្លាប់

    សហរដ្ឋអាម៉េរិក៖ មន្រ្តីសុខាភិបាលរដ្ឋបានរាយការណ៍ពីអ្នកជំងឺស្លាប់ដោយសារមេរោគ COVID-19 ចំនួន១០១នាក់បន្ថែមទៀត ដែលប្រការនេះធ្វើឱ្យចំនួនសរុបនៃមនុស្សបាត់បង់ជីវិតនៅទូទាំងសហរដ្ឋអាម៉េរិក បន្តកើនឡើងដល់៥២០នាក់ នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃក៍ ភែន បានលើកឡើងថា រហូតមកទល់នឹងពេលនេះ សហរដ្ឋអាម៉េរិកបានធ្វើតេស្តលើមនុស្សសរុប៣១ម៉ឺន៣ពាន់នាក់ ដើម្បីរកមើលអ្នកផ្ទុកមេរោគ COVID-19 ក្នុងនោះជាង៤ម៉ឺន១ពាន់នាក់ចេញលទ្ធផលវិជ្ជមាន ។ ជាវិធានការទប់ស្កាត់បន្ទាន់ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ទីភ្នាក់ងារសង្គ្រោះបន្ទាន់នៃសហព័ន្ធអាម៉េរិក (FEMA) នឹងបរិច្ចាគម៉ាសប្រភេទ N95 ប្រមាណ៨លាន និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនទៀត ទៅកាន់ក្រុមជំនាញទប់ស្កាត់វីរុស COVID-19 ដើម្បីបំពេញភារកិច្ចនៅតាមតំបន់ ដែលមានផ្ទុះករណីឆ្លងខ្លាំងក្លាបំផុតដូចជា រដ្ឋធានីវ៉ាស៊ីនតោន ទីក្រុងញូយ៉ក និងរដ្ឋកាលីហ្វរញ៉ា ជាដើម ៕

  • អធិការបតីអាល្លឺម៉ង់មិនមានផ្ទុកវីរុស Covid-19 ទេ បន្ទាប់ពីការធ្វើតេស្តលើកដំបូង

    អធិការបតីអាល្លឺម៉ង់មិនមានផ្ទុកវីរុស Covid-19 ទេ បន្ទាប់ពីការធ្វើតេស្តលើកដំបូង

    អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល មិនមានផ្ទុកវីរុស COVID-19 នោះទេ បន្ទាប់ពីលទ្ធផលធ្វើតេស្តលើកដំបូងបានបង្ហាញថា លោកស្រីអវិជ្ជមាន នេះបើតាមសារព័ត៌មានចិន CGTN នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ។ ការធ្វើតេស្តរកមេរោគ COVID-19 របស់លោកស្រី មឺគែល ត្រូវបានធ្វើឡើងបន្ទាប់ពីលោកស្រីបានទទួលការចាក់វ៉ាក់សាំងការពារជំងឺរលាកសួតពីវេជ្ជបណ្ឌិតម្នាក់ កាលពីថ្ងៃទី២០ ខែមីនានេះ ដែលក្រោយមកត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុកវីរុស COVID-19 ។ ទន្ទឹមគ្នា អ្នកនាំពាក្យរបស់លោកស្រីបានបញ្ជាក់ថា លោកស្រីនឹងបន្តធ្វើការពីផ្ទះ ហើយនឹងទទួលការធ្វើតេស្ដសុខភាពជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ។ សូមរំលឹកថា លោកស្រី អាន់ជែលឡា មឺគែល នៅថ្ងៃទី២២ ខែមីនានេះ ក៏បានប្រកាសដាក់ចេញវិធានការថ្មីផងដែរ ដោយហាមឃាត់ការជួបជុំមនុស្សច្រើនជាង ២នាក់ឡើងទៅ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងវីរុស COVID-19 ។ បើតាមតួលេខចុងក្រោយនោះ នៅអាល្លឺម៉ង់មានអ្នកឆ្លងជំងឺផ្លូវដង្ហើមថ្មីនេះ សរុបកើនឡើងដល់២ម៉ឺន៣ពាន់៩៧៤ករណី ក្នុងនោះមានអ្នកជម្ងឺ៨៤នាក់បាត់បង់ជីវិត ៕

  • នៅអ៊ីតាលី តួលេខអ្នកស្លាប់ដោយសារ COVID-19 កើនឡើងដល់៦.០៧៨នាក់ បន្ទាប់ពីអ្នកជំងឺ៦០២នាក់ទៀតបានបាត់បង់ជីវិត

    នៅអ៊ីតាលី តួលេខអ្នកស្លាប់ដោយសារ COVID-19 កើនឡើងដល់៦.០៧៨នាក់ បន្ទាប់ពីអ្នកជំងឺ៦០២នាក់ទៀតបានបាត់បង់ជីវិត

    អ៊ីតាលី៖ ចំនួនសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងប្រទេសអ៊ីតាលី បន្តកើនឡើងដល់៦ពាន់៧៨នាក់ បន្ទាប់ពីអ្នកជំងឺចំនួន៦០២នាក់ បន្ថែមទៀតបានបាត់បង់ជីវិត គិតត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ ស្របពេលជាមួយគ្នានេះដែរ ក្រៅពីការកើនឡើងនៃចំនួនមនុស្សស្លាប់នោះ ករណីឆ្លងសរុបនៃមេរោគ COVID-19 នៅទូទាំងប្រទេសអ៊ីតាលី ក៏បានបន្តកើនឡើងពីចំនួន៥ម៉ឺ៩ពាន់១៣៨នាក់ ទៅដល់៦ម៉ឺន៣ពាន់៩២៨នាក់ផងដែរ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣៤ម៉ឺន៣ពាន់៣៩៤ករណី ដែលក្នុងនោះ អ្នកជំងឺ១ម៉ឺន៤ពាន់៧៧០នាក់បានស្លាប់ និង ៩ម៉ឺន៩ពាន់៤៦នាក់ ទៀតបានជាសះស្បើយនៅទូទាំងសកលលោក ៕

  • នាយករដ្ឋមន្ត្រីអង់គ្លេសចេញបទបញ្ជាឲ្យប្រជាជនត្រូវស្នាក់នៅក្នុងលំនៅដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19

    នាយករដ្ឋមន្ត្រីអង់គ្លេសចេញបទបញ្ជាឲ្យប្រជាជនត្រូវស្នាក់នៅក្នុងលំនៅដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19

    អង់គ្លេស៖ ថ្លែងតាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃទី២៣ ខែមីនានេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសថា វិធានការបន្ថែមទៀតនឹងត្រូវដាក់ចេញ ដើម្បីទប់ស្កាត់ទំនាក់ទំនងនានាក្នុងសង្គម ដែលបង្កហានិភ័យខ្ពស់នៃការឆ្លងវីរុស COVID-19 នេះបើតាមសារព័ត៌មានចិន CGTN ដកស្រង់ប្រភពពីសារព័ត៌មាន Guardian ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានបញ្ជាក់ថា ប្រជាជនអង់គ្លេសនឹងត្រូវអនុញ្ញាតឲ្យចេញពីផ្ទះនៅក្នុងលក្ខខណ្ឌអនុញ្ញាតមួយចំនួនប៉ុណ្ណោះ ដូចជាពួកគេអាចទៅផ្សារដើម្បីទិញទំនិញចាំបាច់ និងទៅកាន់ឱសថស្ថានជាដើម ហើយក៏អាចចេញទៅធ្វើការងារចាំបាច់ និង ត្រឡប់មកផ្ទះវិញផងដែរ ខណៈអាជ្ញាធរមានអំណាចក្នុងការបំបែកការជួបជុំសាធារណៈណាមួយ ដែលល្មើសនឹងបំរាម ។ សូមជម្រាបថា បច្ចុប្បន្នអង់គ្លេសក៏ស្ថិតនៅក្នុងចំណោមប្រទេសកំពូលៗនៅអឺរ៉ុប ដែលមានករណីឆ្លង និងស្លាប់ដោយសារវីរុស COVID-19 ខ្លាំងក្លាផងដែរ ខណៈអ្នកឆ្លងបានកើនឡើងជិត៦ពាន់ករណី ក្នុងនោះអ្នកជំងឺ៣៣៥នាក់ស្លាប់ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ៕

  • ទីបំផុត! មីយ៉ាន់ម៉ាផ្ទុះករណីឆ្លងវីរុស COVID-19 ចំនួន២ករណីជាលើកដំបូង

    ទីបំផុត! មីយ៉ាន់ម៉ាផ្ទុះករណីឆ្លងវីរុស COVID-19 ចំនួន២ករណីជាលើកដំបូង

    មីយ៉ាន់ម៉ា៖ ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍លើកដំបូងពីករណីឆ្លងមេរោគ COVID-19 ចំនួន២ករណី នេះបើតាមសារព័ត៌មានចិន CGTN នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អាជ្ញាធរមីយ៉ាន់ម៉ាបានលើកឡើងថា ករណីឆ្លងវីរុស COVID-19 ទាំង២ខាងលើនេះ ក្នុងនោះមានម្នាក់ជាអ្នកដំណើរមកពីសហរដ្ឋអាម៉េរិក និងអង់គ្លេស។ សូមបញ្ជាក់ថា បើតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាម៉េរិក Johns Hopkins គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងវីរុស COVID-19 នៅទូទាំងសកលលោក បានកើនឡើងដល់៣៥ម៉ឺន១ពាន់៧៣១ករណី ក្នុងនោះអ្នកជំងឺ១ម៉ឺន៥ពាន់៣៧៤នាក់បានស្លាប់ និង១០ម៉ឺន៤៣០នាក់បានជាសះស្បើយ ៕

  • សហរដ្ឋអាម៉េរិកគំរាមបិទការចែករំលែកព័ត៌មានសម្ងាត់ជាមួយប្រទេសណា ដែលជ្រើសរើសយកសេវាជំនាន់ថ្មី 5G របស់ក្រុមហ៊ុនចិន Huawei

    សហរដ្ឋអាម៉េរិកគំរាមបិទការចែករំលែកព័ត៌មានសម្ងាត់ជាមួយប្រទេសណា ដែលជ្រើសរើសយកសេវាជំនាន់ថ្មី 5G របស់ក្រុមហ៊ុនចិន Huawei

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ការចែករំលែកព័ត៌មានសម្ងាត់ជាមួយប្រទេសទាំងឡាយណា ដែលស្វាគមន៍ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ហូវៃ របស់ចិន នេះបើតាមឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអាល្លឺម៉ង់លោក រីឆាដ ហ្គ្រេណែល ។ បច្ចុប្បន្នសហរដ្ឋអាម៉េរិកត្រូវបានគេមើលឃើញថា កំពុងបន្តប្រឹងប្រែងដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួន កុំឲ្យស្វាគមន៍ ក្រុមហ៊ុន ហូវៃ របស់ចិន ឲ្យចូលទៅពាក់ព័ន្ធក្នុងការស្ថាបនាបណ្តាញសេវាជំនាន់ថ្មី 5G នៅក្នុងប្រទេសពួកគេ ជាមួយការអះអាងថា វាគឺជាហានិភ័យយ៉ាងធំមួយផ្នែកសន្តិសុខជាតិ ។ ប៉ុន្តែសម្ព័ន្ធមិត្តធំៗរបស់សហរដ្ឋអាម៉េរិកនៅអឺរ៉ុប ដូចជាបារាំង និង អង់គ្លេស បានប្រកាសរួចទៅហើយថា ពួកគេនឹងមិនហាមក្រុមហ៊ុន ហូវៃ ពីការចូលរួមស្ថាបនាបណ្តាញ 5G ឡើយ ប៉ុន្តែនឹងដាក់ការរឹតត្បិតមួយចំនួន ៕