Category: Covid-19

  • ក្រសួងសុខាភិបាលបានរកឃើញអ្នកមានផ្ទុកជម្ងឺកូវីដ១៩ចំនួន ៤ករណីថ្មីទៀត​ និង​បានជាសះស្បេីយ៤នាក់វិញ​ គិតត្រឹមថ្ងៃ២៤​ មីនា​ ២០២០

    ក្រសួងសុខាភិបាលបានរកឃើញអ្នកមានផ្ទុកជម្ងឺកូវីដ១៩ចំនួន ៤ករណីថ្មីទៀត​ និង​បានជាសះស្បេីយ៤នាក់វិញ​ គិតត្រឹមថ្ងៃ២៤​ មីនា​ ២០២០
  • សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការរកឃើញ ០៤ករណីថ្មីទៀត ជាជនបរទេសដែលជាអ្នកទេសចរតាមនាវា Viking Cruise Journey និងអ្នកជាសះស្បើយ ០៤ករណី ជាជនជាតិខ្មែរ

    សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការរកឃើញ ០៤ករណីថ្មីទៀត ជាជនបរទេសដែលជាអ្នកទេសចរតាមនាវា Viking Cruise Journey និងអ្នកជាសះស្បើយ ០៤ករណី ជាជនជាតិខ្មែរ
  • អ្នកជំងឺកូវីដ-19 នៅខេត្តបាត់ដំបង២នាក់ អះអាងថា ដោយសារតែអនុវត្តតាមការណែនាំ គួបផ្សំ នឹងការថែទាំបានល្អ ពីគ្រូពេទ្យ ទើបធ្វើឲ្យគាត់ឆាប់ជា សះស្បើយនិងមានសុខភាពល្អប្រសើរឡើងវិញ (មានវីដេអូ)

    អ្នកជំងឺកូវីដ-19 នៅខេត្តបាត់ដំបង២នាក់ អះអាងថា ដោយសារតែអនុវត្តតាមការណែនាំ គួបផ្សំ នឹងការថែទាំបានល្អ ពីគ្រូពេទ្យ ទើបធ្វើឲ្យគាត់ឆាប់ជា សះស្បើយនិងមានសុខភាពល្អប្រសើរឡើងវិញ (មានវីដេអូ)

     អ្នកជម្ងឺដែលបាន ឆ្លងកូវីដ-19 រស់នៅក្នុងខេត្តបាត់ដំបង ចំនួន ២នាក់ ដែលជាខ្មែរឥស្លាមបានជាសះស្បើយប្រសើរឡើងវិញហើយ ក្នុងចំណោមអ្នកជម្ងឺឆ្លង(កូវីដ-19)ចំនួន៨នាក់ ត្រូវបានក្រុមគ្រូពេទ្យខេត្តបាត់ដំបង  ព្យាបាលបានជាសះស្បើយឡើងវិញនិងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើ យនៅថ្ងៃទី២៤ខែមីនាម្សឹលម៉ិញនេះ។ពួកគាត់ទាំង២នាក់ មានទីលំនៅភូមិសូភី២. សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង ។      នេះបើតាមការគូសបញ្ជាក់ឲ្យដឹងពីលោក វឿងប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង នៅថ្ងៃរសៀលម្សឹលម៉ិញនេះ ក្នុងពិធីសំណេះសំណាលនិងផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺកូវីដ-19 លោក វឿង ប៊ុនរេត បានលើកឡើងថា អ្នកជំងឺកូវីដ-19 ទាំង២នាក់ខាងលើនេះ បានជាសះស្បើយវិញហើយ។ពួកគាត់ទាំង២នាក់នេះ គឺជាអ្នកឆ្លងដំបូងគេក្នុងចំណោម៤នាក់ ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី ដោយពួកគាត់បានធ្វើតេស្ត និង បន្ទាប់ពីធ្វើតេស្តរកឃើញមេរោគកូវីដ-19។ពួកគាត់ ត្រូវបានឃាត់ទុកដើម្បីធ្វើការព្យាបាល ដោយដាក់នៅក្នុងអគារសុវត្ថិភាពដាច់ដោយឡែកមួយ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ក្រោយពីសម្រាក់ព្យាបាលអស់រយៈពេលជាង ១០ថ្ងៃ ក្រុមគ្រូពេទ្យបានយកសំណាកគាត់ទៅពិនិត្យចំនួន៣ដង គឺ៖ពុំឃើញមានសញ្ញាវិជ្ជមានពីជំងឺកូវីដ-19នេះទៀតឡើយ។ ហើយក៏ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅកាន់ផ្ទះសម្បែងខ្លួនវិញ ។       អ្នកជម្ងឺទាំង២នាក់ ដែលបានជាសះស្បើយពីកូវីដ-19នេះ ១- ឈ្មោះ ហ៊ុន ស្លៃម៉ាន, ២- ឈ្មោះអែល ម៉ាត់លី ទាំង២នាក់ រសនៅភូមិ-សង្កាត់ខាងលើជាមួយគ្នា។ ក្រោយពីបានជាស្បើយពីជំងឺកូវីដ-19 ក្នុងនោះលោក…

  • លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដឹកនាំមន្រ្តីចំរុះស្រុកចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីឌ-១៩

    លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដឹកនាំមន្រ្តីចំរុះស្រុកចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីឌ-១៩

    លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដឹកនាំមន្រ្តីចំរុះ មានអាជ្ញាធរស្រុក-ឃុំ មន្រ្តីសុខាភិបាល និងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចុះធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីជំងឺកូវីឌ-១៩ និងវិធានការទប់ស្កាត់នៃជំងឺនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំចំនួន៤  មានឃុំទ្រាល ឃុំពង្រ ឃុំច្រនាង និងឃុំស្រយួង រួមទាំងផ្សារសំខាន់ៗចំនួន៣ផងដែរ ដើម្បីបង្ការកុំអោយរីករាលដាលតទៅទៀត ។ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានធ្វើការណែនាំឲ្យយល់ដឹង និងអនុវត្តវិធានការបង្ការ រួមមាន៖*ផ្សព្វផ្សាយដល់កងកម្លាំង១៖ ត្រូវធ្វើអនាម័យ ជាប់ជាប្រចាំទាំងកន្លែងធ្វើការ និងធ្វើអនាម័យផ្ទាល់ខ្លួន ដោយត្រូវប្រើប្រាស់ថ្មាំសម្លាប់មេរោគ និងត្រូវលាងដៃជាមួយសាប៊ូ ឬអាល់កុល ។២៖ ត្រូវរៀបចំឲ្យមានការត្រួតពិនិត្យសុខភាព ដោយមានរៀបចំឧបករណ៍វាស់កម្ដៅ គ្រប់កងកម្លាំងទាំងអស់មុន និងក្រោយពេលធ្វើការងារ ។៣៖ ករណីមានការសង្ស័យ មានរោគសញ្ញាផ្ទុកវីរ៉ុស COVID-19 ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ឬតាមលេខទូរស័ព្ទទាន់ហេតុការណ៍ លេខ១១៥ ។៤៖ ករណីចាំបាច់ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ។៥៖ ត្រូវអនុវត្តយុទ្ធនាការផ្សព្វផ្សាយវិធានការបង្ការ នៅតាមទីប្រជុំជន។ …

  • លោកឧកញ៉ា វិញ ហ៊ួរ អគ្គនាយកក្រុមហ៊ុន Kampot Port Co.,Ltd ប្រគល់ថវិកា៥ម៉ឺនដុល្លារ អាវការពារ១ពាន់កំផ្លេ និងក្រម៉ា១ពាន់ ដល់ក្រសួងសុខាភិបាល សម្រាប់យុទ្ធនាការទប់ស្កាត់មេរោគកូវីដ១៩

    លោកឧកញ៉ា វិញ ហ៊ួរ អគ្គនាយកក្រុមហ៊ុន Kampot Port Co.,Ltd  ប្រគល់ថវិកា៥ម៉ឺនដុល្លារ អាវការពារ១ពាន់កំផ្លេ និងក្រម៉ា១ពាន់ ដល់ក្រសួងសុខាភិបាល សម្រាប់យុទ្ធនាការទប់ស្កាត់មេរោគកូវីដ១៩

    ភ្នំពេញ ៖ ក្នុងឱកាសដែលកម្ពុជាកំពុងយកចិត្តទុកដាក់ និងប្រយុទ្ឋប្រឆាំងកូវីដ១៩ ជាមួយនឹងអំពាវនាវឱ្យប្រជាពលរដ្ឋការពារសុវត្ថិភាព អនាម័យខ្លួនប្រាណបញ្ជៀសជម្ងឺនេះ លោកឧកញ៉ា វិញ ហ៊ួរ អគ្គនាយកក្រុមហ៊ុន Kampot Port Co.,Ltd បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើការប្រគល់ថវិកា៥ម៉ឺនដុល្លារ អាវការពារ១ពាន់កំផ្លេ និងក្រម៉ា១ពាន់ ដល់ក្រសួងសុខាភិបាល សម្រាប់យុទ្ធនាការទប់ស្កាត់មេរោគកូវីដ១៩ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ លោកឧកញ៉ា វិញ ហ៊ួរ អគ្គនាយកក្រុមហ៊ុន  Kampot Port Co.,Ltd  បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក បាននាំយកសម្លៀកបំពាក់សុវតិ្ថភាពរបស់មន្រី្តសុខាភិបាល សម្រាប់បម្រើឲ្យការងារឆ្លើយតបការរាតត្បាត នៃជំងឺកូវីដ១៩ ចំនួន១០០០អាវ ក្រម៉ា១០០០ រួមនិងថវិកា៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រើបា្រស់ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន នៃវីរុសកូរ៉ូណាថ្មី ឬកូវដី១៩ ។ ជាពិសេសសូមជូនពរដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលកំពុងឈរជើងនៅជួរមុខ ដើម្បីសង្រ្គោះពលរដ្ឋដែលកំពុងឆ្លងមេរោគកូវីដ១៩ សូមឲ្យមានសុខភាពល្អ ដើម្បីបន្តការងារមនុស្សធម៌នេះ ។ លោកឧកញ៉ា បញ្ជាក់បន្ថែមថា កាលពីពេលថ្មីកន្លងទៅនេះ…

  • យុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ចុះ បាញ់ទឹកអាល់កុល ដើម្បីសម្លាប់មេរោគនៅតាមច្រកទ្វារទីប្រជុំជន និងតាមលំនៅដ្ឋាន ប្រជាជនក្នុងខេត្តប៉ៃលិន

    យុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ចុះ បាញ់ទឹកអាល់កុល ដើម្បីសម្លាប់មេរោគនៅតាមច្រកទ្វារទីប្រជុំជន និងតាមលំនៅដ្ឋាន ប្រជាជនក្នុងខេត្តប៉ៃលិន

    ប៉ៃលិន ៖ យុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ដឹកនាំ ដោយ លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមសហការជាមួយយុវជនកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងស្នងការនគរបាលខេត្ត បានចុះសម្អាត បាញ់ទឹកអាល់កុល នៅតាមច្រកទ្វារព្រំដែន នៅតាមលំនៅដ្ឋានប្រជាជន និងនៅតាមទីផ្សារនានា ដើម្បីសម្លាប់មេរោគ និងបង្ការការពារសុខភាពប្រជាពលរដ្ឋឲ្យបានល្អ ។ យុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានរួមគ្នាអនុវត្តការងារអនាម័យ សហគមន៍នេះ បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។ សកម្មភាពនេះបានរួមចំណែក បង្កើតស្នាមញញឹម និងភាពកក់ក្តៅ ពីការជៀសឆ្ងាយCOVID-19 ដែលកំពុងយាយីមនុស្សជាតិនៅជុំវិញ ពិភពលោក និងនៅកម្ពុជាផងដែរ ។ នៅក្នុងគ្រាខិតខំជម្នះការលំបាករួមនេះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម  ហ៊ុន ម៉ានី បានបង្ហោះសារលើកកម្លាំងចិត្ត ផ្ញើក្តីសង្ឃឹមខ្ពស់ថា៖ «យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា»៕

  • ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា ៣០០០កេស ជូនក្រសួងសុខាភិបាល សម្រាប់យុទ្ធនាការទប់ស្កាត់កូវីដ១៩

    ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា ៣០០០កេស ជូនក្រសួងសុខាភិបាល សម្រាប់យុទ្ធនាការទប់ស្កាត់កូវីដ១៩

    ភ្នំពេញ ៖  ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជា ចំនួន៣០០០កេស ជូនក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងការចម្លងជំងឺកូវីដ១៩ ដែលពិធីប្រគល់ និងទទួល ទឹកបរិសុទ្ធកម្ពុជា ធ្វើឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ លោកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស បានឲ្យដឹងថា ការបរិច្ចាគនេះ គឺដើម្បីគាំទ្រនិងចូលរួមលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល និងវេជ្ជបណ្ឌិតទាំងអស់ ដែលជាវិរៈបុរសក្នុងការព្យាបាល និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ ។ កាលពីសប្តាហ៍មុនក្រុមហ៊ុន ជីបម៉ុង ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានបរិច្ចាគថវិកា៥០ម៉ឺនដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រតិបត្តិការទប់ស្កាត់វីរុសកូវីដ១៩។ លោកស្រីបានលើកឡើងទៀតថា ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស តែងតែចូលរួមក្នុងសកម្មភាពសង្គមយ៉ាងច្រើនដូចជា កាលខែកុម្ភៈក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធកម្ពុជា ចំនួន៣៣០០០កេស ជូនមន្ទីរពេទ្យចំនួន៥ក្នុងរាជធានីភ្នំពេញ សម្រាប់ចែកជូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ដោយឥតគិតថ្លៃ។ទឹកបរិសុទ្ធកម្ពុជា ជាទឹកពិសាស្តង់ដារខ្ពស់ ត្រូវបានបន្សុទ្ធ១០០% ដោយបច្ចេកវិទ្យាទំនើបបំផុតរបស់ អាល្លឺម៉ង់ ដែលអាចជួយបំពេញជាតិទឹកក្នុងខ្លួន…

  • ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយប្រធានផ្នែកសុខសភាព និងបង្ការជម្ងឺឆ្លង របស់អង្គការយូនីស៊ែហ្វ ប្រចាំនៅកម្ពុជា

    ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយប្រធានផ្នែកសុខសភាព និងបង្ការជម្ងឺឆ្លង របស់អង្គការយូនីស៊ែហ្វ ប្រចាំនៅកម្ពុជា

    ខេត្តស្ទឹងត្រែង៖ លោក  Dr. Etienne Poirlot ប្រធានផ្នែកសុខសភាព និងបង្ការជម្ងឺឆ្លងរបស់អង្គការយូនីស៊ែហ្វ ប្រចាំនៅកម្ពុជាព្រមទាំងសហការី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាឱកាសព្រឹកថ្ងៃទី២៤មីនានេះ ។ ក្នុងជំនួបពិភាក្សានោះ លោកអភិបាលខេត្តបានថ្លែងអំណរគុណ ព្រមទាំងបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការយូនីស៊ែហ្វ ជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង និងជម្រាបជូនពីស្ថានភាព និងវិធានការរបស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩របស់ខេត្តផងដែរ ។ លោកអភិបាលខេត្ត ស្នើឲ្យអង្គការយូនីស៊ែហ្វ សូមបន្តនូវសកម្មភាពការងាររបស់ខ្លួន ពិសេសជួយគាំទ្រ ទាំងធនធាន និងសម្ភារ ការអប់រំសុខភាព អនាម័យ និងវិធានការការពារជម្ងឺកូវីដ-១៩ នៅតាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង៕

  • ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនមកដល់កម្ពុជាភ្លាម ក៏ចាប់ផ្ដើមធ្វើការជាមួយក្រសួងសុខាភិបាលភ្លាមក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩

    ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនមកដល់កម្ពុជាភ្លាម ក៏ចាប់ផ្ដើមធ្វើការជាមួយក្រសួងសុខាភិបាលភ្លាមក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩

    នារសៀលថ្ងៃ២៣មីនា ក្រោយពីធ្វើដំណើរមកដល់ រាជធានីភ្នំពេញ នាពេលព្រឹក ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនបានបើកកិច្ចប្រជុំការងារជាមួយលោកសាស្រ្តចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាល ដែលប្រព្រឹត្តទៅនៅក្នុងក្រសួងសុខាភិបាលកម្ពុជា។ ក្នុងកិច្ចប្រជុំនោះ លោកសាស្រ្តចារ្យ ម៉ម ប៊ុនហេង បានណែនាំអំពីគោលនយោបាយ និងវិធានការទប់ស្កាត់ជម្ងឺវីរុសCOVID-19 របស់រាជរដ្ឋាភិបាលកម្ពុជា និងព្រមទាំងបានណែនាំអំពីស្ថានភាពបច្ចុប្បន្ននៃជម្ងឺវីរុសក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនមានប្រសាសន៍ថា មនោសញ្ចេតនារវាងចិន និងកម្ពុជាប្រៀបដូចបងប្អូន គឺជាសហគមន៍ជោគវាសនារួមដែលមិនអាចបំបែកបាននោះឡើយ។ ស្ថិតក្នុងស្ថានភាពដ៏សំខាន់នេះ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនដែលត្រូវបានចាត់តាំងដោយរដ្ឋាភិបាលចិន ក្នុងការជួយទប់ស្កាត់ជម្ងឺវីរុសនៅក្នុងប្រទេសកម្ពុជា សមាជិកនីមួយៗមានទំនួលខុសត្រូវខ្ពស់ និងបេសកកម្មដ៏ឧដុង្គឧត្តម។ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនបានបញ្ជាក់ថា ពួកគេទាំងអស់គ្នានឹងធ្វើការកែសម្រួលផែនការការងារប្រកបដោយភាពទាន់ពេលវេលា និងចំចំណុចគោលដៅ ដោយផ្អែកលើដំណឹងព័ត៌មានថ្មីៗដែលរាយការណ៍ជូនដោយភាគីកម្ពុជា ដើម្បីផ្តល់ជាភាពងាយស្រួលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជាមួយនឹងជម្ងឺវីរុសCOVID-19 និងព្រមទាំងផ្តល់ជាយោបល់ណែនាំក្នុងការព្យាបាលអ្នកជម្ងឺផងដែរ៕

  • លោក ដូណាល់ ត្រាំ ទទូចឱ្យការពារជនជាតិអាម៉េរិកដើមកំណើតអាស៊ី បន្ទាប់ពីការប្រើពាក្យ “វីរុសចិន” ធ្វើឱ្យមានការកើនឡើងនៃការរើសអើងជនជាតិអាស៊ី

    លោក ដូណាល់ ត្រាំ ទទូចឱ្យការពារជនជាតិអាម៉េរិកដើមកំណើតអាស៊ី បន្ទាប់ពីការប្រើពាក្យ “វីរុសចិន” ធ្វើឱ្យមានការកើនឡើងនៃការរើសអើងជនជាតិអាស៊ី

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី២៣ ខែមីនានេះ បានអំពាវនាវឱ្យការពារជនជាតិអាម៉េរិកដើមកំណើតអាស៊ី ក្រោយមានការចោទប្រកាន់ថា ការប្រើប្រាស់ពាក្យថា “វីរុសចិន” បានជះផលប៉ះពាល់មកលើសហរដ្ឋអាម៉េរិកវិញ នេះបើតាមសារព័ត៌មាន CNA ។ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងត្រូវការពារសហគមន៍អាម៉េរិកអាស៊ីរបស់យើងទាំងស្រុងនៅសហរដ្ឋអាម៉េរិក និងនៅជុំវិញពិភពលោក ។ លោក ត្រាំ បន្តថា ពួកគេជាមនុស្សអស្ចារ្យ ហើយការរីករាលដាលនៃវីរុសមិនមែនជាកំហុសរបស់ពួកគេទេ ទោះតាមរបៀបណា រូបរាងណា ឬ ទម្រង់ណាមួយក៏ដោយ… ពួកគេកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយយើងដើម្បីកម្ចាត់វា… យើងនឹងឈ្នះជាមួយគ្នា ។ ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមសកម្មជនជនជាតិអាម៉េរិកដើមកំណើតអាស៊ី បានរាយការណ៍ពីការកើនឡើងនូវឧបទ្ទវហេតុរើសអើងរីករាលដាលបានកើតឡើង រួមទាំងស្ត្រីអាស៊ីម្នាក់ដែលត្រូវគេតាមពីក្រោយរួចវាយដំនៅលើរថភ្លើងក្រោមដីក្នុងទីក្រុងញូយ៉ក ៕