Category: Covid-19

  • ករណីកូវីដ១៩៖ អូស្ត្រាលីចេញច្បាប់ថ្មី ពិធីរៀបការឲ្យចូលរួមត្រឹមតែមនុស្ស៥នាក់ប៉ុណ្ណោះ

    ករណីកូវីដ១៩៖ អូស្ត្រាលីចេញច្បាប់ថ្មី ពិធីរៀបការឲ្យចូលរួមត្រឹមតែមនុស្ស៥នាក់ប៉ុណ្ណោះ

    អូស្រ្តលី៖ សារព័ត៌មាន BBC បានចេញផ្សាយ កាលពីម្សិលមិញថា អូស្ត្រាលីបានចេញច្បាប់ថ្មី ដោយអនុញ្ញាតឲ្យមនុស្សច្រើនបំផុត ១០នាក់ប៉ុណ្ណោះ ចូលរួមក្នុងពិធីបុណ្យសព និង ៥នាក់ សម្រាប់ពិធីមង្គលការ ដោយស្ថិតក្រោមកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩។ ច្បាប់ថ្មីដែលបានចូលជាធរមាននៅរំលងអធ្រាត្រ ថ្ងៃពុធ ទី២៤ ខេមីនា ២០២០ម្សិលមិញ ត្រូវបានបង្កើតឡើង បន្ទាប់ពីចំនួននៃការឆ្លងបានកើនឡើង។ ប្រទេសអូស្ត្រាលីមានចំនួនករណីឆ្លងជម្ងឺកូវីដ១៩ សរុប ២១៣៦នាក់ហើយ និងមានអ្នកស្លាប់ ៨នាក់ទៀតផង គិតត្រឹមម្សិលមិញ៕

  • ក្រុមហ៊ុន Socfin Cambodia ផ្តល់សម្ភារបរិក្ខាវេជ្ជសាស្រ្តអេឡេចត្រូនិច សម្រាប់វាស់កម្តៅដល់មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី សម្រាប់យុទ្ធនាការទប់ស្កាត់មេរោគកូវីដ១៩

    ក្រុមហ៊ុន Socfin Cambodia ផ្តល់សម្ភារបរិក្ខាវេជ្ជសាស្រ្តអេឡេចត្រូនិច សម្រាប់វាស់កម្តៅដល់មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី សម្រាប់យុទ្ធនាការទប់ស្កាត់មេរោគកូវីដ១៩

    មណ្ឌលគិរី៖ ក្រុមហ៊ុន Socfin Cambodia ដែលជាក្រុមហ៊ុនឯកជនគ្រប់គ្រងចម្ការកៅស៊ូ បានប្រគល់សម្ភារបរិក្ខាវេជ្ជសាស្រ្ត ដែលជាឧបករណ៍សម្រាប់វាស់កម្តៅអេឡេចត្រូនិចចំនួនប្រាំ ជូនទៅដល់មន្ទីរសុខាភិបាលខេត្តមណ្ឌគិរី ។ ឧបករណ៍វេជ្ជសាស្រ្តទាំងនេះ ត្រូវបានទទួលដោយវេជ្ជបណ្ឌិត ប៊ុន សួរ ដែលជាប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី ហើយនឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងការបង្ការនៃការរីករាលដាលនៃជំងីផ្លូវដង្ហើមដ៏កាចសាហាវនេះ ក៏ដូចជាដើម្បីដោះស្រាយស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន ។ ក្រៅពីសកម្មភាពដែលបានអនុវត្តន៍ក្នុងការបង្ការ នៃការរីករាលដាលនៅក្នុងចម្ការរបស់ខ្លួន ក្នុងលើកកម្ពស់ការយល់ដឹងពីសំណាក់និយោជិករបស់ខ្លួន ក្រុមហ៊ុន Socfin Cambodia ក៏កំពុងពង្រឹងកិច្ចសហការយូរអង្វែងជាមួយមន្ទីរសុខាភិបាលក្នុងតំបន់ផងដែរ។ ការគាំទ្រដល់សេវាសាធារណៈដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន គឺជាឆន្ទៈរបស់ក្រុមហ៊ុនក្នុងការចូលរួមក្នុងទំនួលខុសត្រូវចំពោះសង្គម គឺចាប់មានតាំងពីការឈានជើងចូលរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រតាំងពីលើកដំបូងមកម្លេះ។ លោក Jef Boedt អគ្គនាយក ប្រតិបត្តិទូទៅនៃក្រុមហ៊ុន Socfin Cambodia បានមានប្រសាសន៍ថា“ សេវាសុខាភិបាលសាធារណៈកំពុងត្រូវបានរៀបចំក្នុងការការពារពីជម្ងឺផ្លុវដង្ហើមដ៏កាចសាហាវ កូវីត១៩មួយនេះ គឺតាមរយៈការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្នុងការតាមដានពីស្ថានភាពសុខភាពរបស់ខ្លួន និងការប្រុងប្រយ័ត្នជាមួយមនុស្សនៅជុំវិញខ្លួនផងដែរ ។ ក្រុមហ៊ុនរបស់យើងមានគោលបំណងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងសេវាសាធារណៈក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់វីរុស ហើយនឹងការការពារពីការរីករាលដាលនៅក្នុងខេត្តទាំងមូល ពោលគឺតាមរយៈការផ្តល់សម្ភារវេជ្ជសាស្រ្តអេឡិចត្រូនិច សម្រាប់វាស់កម្តៅដល់មន្ទីរសុខាភិបាលខេត្តសម្រាប់ធ្វើការសម្របសម្រួល ក្នុងការស្វែករក និងតាមដានករណី ដែលនឹងអាចកើតមានពីការរីករាលដាលនៃជំងឺនេះ ។ កិច្ចប្រជុំនេះក៏ជាឱកាសមួយសម្រាប់ លោកវេជ្ជបណ្ឌិត ប៊ុន សួរ…

  • នៅបារាំង ចំនួនអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់២២.៣០០ករណី ខណៈអ្នកជំងឺសរុប១.១០០នាក់ស្លាប់

    នៅបារាំង ចំនួនអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់២២.៣០០ករណី ខណៈអ្នកជំងឺសរុប១.១០០នាក់ស្លាប់

    បារាំង៖ អ្នកជំងឺ COVID-19 ចំនួន២៤០នាក់បន្ថែមទៀតបានស្លាប់គិតត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលប្រការនេះ នាំឲ្យតួលេខមនុស្សបាត់បង់ជីវិតសរុបកើនឡើងដល់១.១០០នាក់ នៅទូទាំងប្រទេស នេះបើតាមសារព័ត៌មាន CNA ដកស្រង់ប្រភពពីអាជ្ញាធរសុខាភិបាលបារាំង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។ ប្រភពដដែលបានឱ្យដឹងទៀតថា តួលេខអ្នកស្លាប់ជាផ្លូវការខាងលើនេះគឺត្រូវបានរាប់ចំពោះមនុស្សដែលបានស្លាប់ដោយសារវីរុស COVID-19 នៅក្នុងមន្ទីរពេទ្យនានាទូទាំងប្រទេសប៉ុណ្ណោះ ខណៈអ្នកដែលបាត់បង់ជីវិតនៅតាមមណ្ឌលចាស់ជរានោះ គឺមិនទាន់ត្រូវបានរាប់បញ្ចូលនៅឡើយទេ ។ ដោយឡែកក្រៅពីតួលេខអ្នកស្លាប់នោះ ចំនួនអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសបារាំងក៏បានកើនឡើងដល់២២.៣០០ករណីផងដែរ ក្នុងនោះអ្នកជំងឺ ១០.១៧៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ២.៥១៦នាក់នៅក្នុងចំណោមនោះទៀត កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ៕

  • រុស្ស៊ីបញ្ជាឱ្យបិទទីតាំងជួបជុំតូច-ធំមួយចំនួនទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19

    រុស្ស៊ីបញ្ជាឱ្យបិទទីតាំងជួបជុំតូច-ធំមួយចំនួនទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19

    រុស្ស៊ី៖ ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសរុស្ស៊ី រហូតមកទល់នឹងពេលនេះ បានកើនឡើងពី៥៧នាក់ ដល់៤៩៥ករណីហើយ ក្នុងនោះមានអ្នកជំងឺសរុប២២នាក់ បានជាសះស្បើយឡើងវិញ នេះបើតាមសារព័ត៌មាន RT នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។ ជាវិធានការបង្ការ និងទប់ស្កាត់បន្ទាន់នោះ រុស្ស៊ីបានសម្រេចឲ្យបិទក្លិបកម្សាន្ត រោងកុន និងកន្លែងជួបជុំបែបកម្សាន្តមួយចំនួនទៀតនៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីជាវិធានការក្តៅបន្ថែមទៀត ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃវីរុស COVID-19 ។ បន្ថែមលើនេះ ប្រជាជនដែលមកពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារតែជម្ងឺផ្លូវដង្ហើមថ្មីនេះ ហើយចូលមកកាន់ប្រទេសរុស្ស៊ីនោះ អាជ្ញាធររុស្ស៊ីនឹងតម្រូវឱ្យស្នាក់នៅដាច់ដោយឡែកពីគេសិន ដើម្បីពិនិត្យសុខភាពស្របតាមស្តង់ដា ៕

  • ប្រធានាធិបតីហ្វីលីពីនចុះហត្ថលេខាលើច្បាប់ពិសេសមួយ ដើម្បីបង្កើនវិធានការប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 កាន់តែខ្លាំងក្លា

    ប្រធានាធិបតីហ្វីលីពីនចុះហត្ថលេខាលើច្បាប់ពិសេសមួយ ដើម្បីបង្កើនវិធានការប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 កាន់តែខ្លាំងក្លា

    ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ សម្រេចចុះហត្ថលេខាលើច្បាប់ពិសេសមួយ ដែលនឹងផ្តល់សិទ្ធិអំណាចដល់រូបលោកនូវអំណាចបម្រុង ដែលចាំបាច់អនុវត្តន៍វិធានការជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហារាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា បើតាមអ្នកនាំពាក្យវិមានប្រធានាធិបតីហ្វីលីពីន លោក សាល់វ៉ាដឺ ផេនេឡូ ច្បាប់នេះនឹងផ្តល់អំណាចដល់លោក ឌូទើតេ ដើម្បីអនុវត្តន៍គោលនយោបាយជាតិប្រកបដោយប្រសិទ្ធភាព ក្នុងការទប់ស្កាត់មេរោគ COVID-19 ។ បន្ថែមលើនេះ ច្បាប់ខាងលើក៏នឹងជួយពន្លឿននីតិវិធីនានា ដែលមានជាប់ពាក់ព័ន្ធនឹងបញ្ហាCOVID-19 ផងដែរ ក្នុងនោះរួមមានការទទួលស្គាល់ឧបករណ៍ធ្វើតេស្ត ជួយសម្រួលដល់ការធ្វើតេស្តរោគភ្លាមៗលើករណីដែលសង្ស័យ និងផ្តល់ប្រាក់ឧបត្ថមបន្ទាន់ដល់គ្រួសារដែលមានប្រាក់ចំណូលទាបជាដើម ។ សូមជម្រាបថា រហូតមកទល់នឹងពេលនេះ ហ្វីលីពីនបានកត់ត្រាអ្នកឆ្លងមេរោគ COVID-19 ចំនួន៥៥២ករណីនៅទូទាំងប្រទេស ក្នុងនោះមានអ្នកជំងឺ៣៥នាក់ បាត់បង់ជីវិត ខណៈអ្នកជំងឺ២០នាក់ ទៀតបានជាសះស្បើយឡើងវិញ ៕

  • អង្គការសុខាភាពពិភពលោកព្រមានថា សហរដ្ឋអាម៉េរិកទំនងជាក្លាយជាចំណុចកណ្ដាលថ្មីនៃការឆ្លងរាតត្បាតជម្ងឺ COVID-19

    អង្គការសុខាភាពពិភពលោកព្រមានថា សហរដ្ឋអាម៉េរិកទំនងជាក្លាយជាចំណុចកណ្ដាលថ្មីនៃការឆ្លងរាតត្បាតជម្ងឺ COVID-19

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកទំនងជានឹងក្លាយជាចំណុចកណ្ដាលសកលថ្មីនៃការឆ្លងរាតត្បាតរបស់វីរុស COVID-19 ខណៈករណីឆ្លងនៅក្នុងប្រទេសមហាអំណាចផុតលេខមួយនេះ ហាក់ដូចមិនមានភាពធូរស្រាលឡើយ នេះបើតាមការព្រមានរបស់អង្គការសុខាភាពពិភពលោក WHO និងត្រូវបានចុះផ្សាយដោយ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា អ្នកនាំពាក្យអង្គការសុខាភាពពិភពលោក WHO លោកស្រី Margaret Harris បានថ្លែងប្រាប់អ្នកយកព័ត៌មានថា បច្ចុប្បន្ន យើងបានឃើញករណីឆ្លងកើនឡើងយ៉ាងគំហុគនៅក្នុងសហរដ្ឋអាម៉េរិក… ដូច្នេះរឿងនេះ វាអាចនឹងកើតឡើង ។ ការព្រមានបែបនេះរបស់អង្គការសុខាភាពពិភពលោក WHO បានកើតមានឡើងស្របពេលដែលចំនួនអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងសកលលោក បានកើនឡើងច្រើនជាង៣៧ម៉ឺន៧ពាន់ករណីនៅទូទាំងប្រទេស និងដែនដីចំនួន១៩៤ ខណៈអ្នកជំងឺច្រើនជាង១ម៉ឺន៦ពាន់៥០០នាក់បានបាត់បង់ជីវិត ៕

  • នៅអេស្ប៉ាញ ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 សរុបកើនឡើងដល់២.៦៩៦នាក់ ក្រោយអ្នកជំងឺ៥១៤ករណីទៀតស្លាប់

    នៅអេស្ប៉ាញ ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 សរុបកើនឡើងដល់២.៦៩៦នាក់ ក្រោយអ្នកជំងឺ៥១៤ករណីទៀតស្លាប់

    អេស្ប៉ាញ៖ អ្នកជំងឺចំនួន៥១៤នាក់ បន្ថែមទៀតបានស្លាប់នៅទូទាំងប្រទេសអេស្ប៉ាញ គិតត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលប្រការនេះធ្វើឱ្យតួលេខសរុបនៃអ្នកស្លាប់កើនដល់២.៦៩៦នាក់ ខណៈអ្នកឆ្លងវីរុសសរុបវិញ ក៏បានកើនឡើងដល់៤ម៉ឺនករណីផងដែរ នេះបើតាមសារព័ត៌មាន CNA ដកស្រង់ប្រភពពីរដ្ឋាភិបាលអេស្ប៉ាញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ។ ស្របពេលដែលអាជ្ញាធរសុខាភិបាលអេស្ប៉ាញ ចាត់វិធានការធ្វើតេស្តរកឃើញអ្នកផ្ទុកវីរុសថ្មីទៀតនោះ ចំនួនមនុស្សដែលរកឃើញវិជ្ជមានចំពោះជម្ងឺ COVID-19 បានកើនឡើងជិត២០ភាគរយ ដល់ចំនួន៣ម៉ឹន៩ពាន់៦៧៣ករណី នេះបើតាមប្រភពពីក្រសួងសុខាភិបាលអេស្ប៉ាញ ។ ទន្ទឹមគ្នា តួលេខសរុបនៃអ្នកស្លាប់ដោយសារជម្ងឺផ្លូវដង្ហើមថ្មីនេះ ក៏បានកើនឡើងដល់២៣.៥ភាគរយផងដែរ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។ អត្រាកំណើនខាងលើនេះ បានបង្ហាញឱ្យដឹងស្របពេលដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez កំពុងព្យាយាមស្នើឱ្យសភាអនុម័តការពន្យាពេលប្រកាសដាក់រដ្ឋក្នុងគ្រាមានអាសន្នបន្ថែមរយៈពេល ២ សប្តាហ៍ទៀត ពោលគឺរហូតដល់ថ្ងៃទី១១ ខែមេសាខាងមុខ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ៕

  • ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាបញ្ចេញកញ្ចប់ថវិកាចំនួន៨០ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះក្រុមហ៊ុនដែលរងគ្រោះដោយសារវីរុស COVID-19

    ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាបញ្ចេញកញ្ចប់ថវិកាចំនួន៨០ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះក្រុមហ៊ុនដែលរងគ្រោះដោយសារវីរុស COVID-19

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានបង្កើនកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ចដល់១០០លានលានវ៉ុន ឬស្មើនឹង៨០ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះក្រុមហ៊ុនដែលរងគ្រោះដោយសារមេរោគ COVID-19 ក៏ដូចជាជួយទប់ទីផ្សារភាគហ៊ុន និងមូលបត្រ នេះបើតាមសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ។ នាអំឡុងកិច្ចប្រជុំស្តីពីគោលនយោបាយសេដ្ឋកិច្ចគ្រាអាសន្ន លោក មូន ជេអ៊ីន បានបញ្ជាក់ថា ថវិកាទាំងនេះ រួមមានប្រាក់២៩.១លានលានវ៉ុន ជាកំចីដល់បណ្តាក្រុមហ៊ុនខ្នាតតូច និងមធ្យម ហើយ២០លានលានវ៉ុនទៀតនឹងប្រើសំរាប់ទិញមូលបត្រ រួមទាំងឯកសាររបស់ក្រុមហ៊ុនដែលប្រឈមបញ្ហាឥណទាន ។ បច្ចុប្បន្ន បណ្តាក្រុមហ៊ុនកូរ៉េខាងត្បូងកំពុងតស៊ូដើម្បីរស់ចំពេលដាក់ខ្លួននៅឯកោ ដោយសារតែបណ្តាភោជ្ជនីយដ្ឋាន សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ និងឧស្សាហកម្មកម្សាន្តត្រូវបានបិទទ្វារ ។ សូមបញ្ជាក់ថា ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូង បន្តកើនឡើងដល់៩.០៣៧ករណី ក្នុងនោះមានអ្នកជំងឺ១២០នាក់បានស្លាប់ និង៣.៥០៧នាក់ទៀតជាសះស្បើយទាំងស្រុង ៕

  • ឥណ្ឌាត្រៀមប្រកាសបិទប្រទេសរយៈពេល២១ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃមេរោគ COVID-19

    ឥណ្ឌាត្រៀមប្រកាសបិទប្រទេសរយៈពេល២១ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃមេរោគ COVID-19

    ឥណ្ឌា៖ ឥណ្ឌានឹងដាក់ចេញនូវវិធានការបិទប្រទេសទាំងមូលរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០តទៅ ស្ថិតក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 នេះបើតាមនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bloomberg ។ ការប្រកាសបែបនេះរបស់លោក ម៉ូឌី ត្រូវបានធ្វើឡើងក្នុងគ្រាដែលប្រទេសឥណ្ឌាមានអ្នកឆ្លងវីរុស COVID-19 ចំនួន៤៨២ករណី គិតត្រឹមថ្ងៃទី២៣ ខែមីនា ក្នុងនោះមាន៩នាក់បានស្លាប់ ខណៈអ្នកជំនាញសុខាភិបាលព្រមានថា ករណីឆ្លងអាចនឹងមានច្រើនជាងនេះ ។ ជាវិធានការបង្ការ និងទប់ស្កាត់ការរីករាលនៃវីរុស COVID-19 បន្ទាន់នោះ អាជ្ញាធរឥណ្ឌាបានសម្រេចចិត្តដាក់ចេញបំរាមលើការជួបជុំមនុស្សច្រើនជាង៥នាក់ នៅតាមរដ្ឋជាច្រើននៅក្នុងប្រទេស ៕

  • សិង្ហបុរីរកឃើញករណីឆ្លងថ្មីនៃវីរុស COVID-19 ចំនួន៤៩ករណីថែមទៀត ក្នុងនោះ៣២ករណីនាំចូលពីក្រៅប្រទេស ភាគច្រើនពីអង់គ្លេស

    សិង្ហបុរីរកឃើញករណីឆ្លងថ្មីនៃវីរុស COVID-19 ចំនួន៤៩ករណីថែមទៀត ក្នុងនោះ៣២ករណីនាំចូលពីក្រៅប្រទេស ភាគច្រើនពីអង់គ្លេស

    សិង្ហបុរី៖ សងិ្ហបុរីបានរាយការណ៍ពីករណីឆ្លងថ្មីនៃមេរោគ COVID-19 ចំនួន៤៩ករណីបន្ថែមទៀតនៅថ្ងៃទី២៤ ខែមីនានេះ ក្នុងនោះមាន៣២ករណីនាំចូលមកពីក្រៅប្រទេស ដែលប្រការនេះ ធ្វើឱ្យប្រទេសអាស៊ីមួយនេះ មានអ្នកឆ្លងសរុបកើនដល់៥៥៨ករណី នេះបើតាមសារព័ត៌មាន CNA ។ ក្រសួងសុខាភិបាលសិង្ហបុរី MOH បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ភាគច្រើននៃករណីឆ្លងថ្មីមកពីក្រៅប្រទេសខាងលើនេះ គឺហូរចូលមកពីចក្រភពអង់គ្លេស ក្នុងនោះ៥ករណីនាំចូលពីសហរដ្ឋអាម៉េរិក ខណៈករណីឆ្លងផ្សេងទៀតធ្វើដំណើរមកពីម៉ាឡេស៊ី បារាំង ឥណ្ឌូនេស៊ី និងអូស្រ្តាលី ។ ក្រៅពីករណីឆ្លងថ្មីខាងលើនេះ ក៏មានអ្នកជំងឺចំនួន១៥៦នាក់ផ្សេងទៀតបានជាសះស្បើយទាំងស្រុងផងដែរ ។ ជាវិធានការទប់ស្កាត់បន្ទាន់នោះ ចាប់ពីថ្ងៃទី២៧ ខែមីនា តទៅនេះ អ្នកដំណើរទាំងអស់ ដែលអនុញ្ញាតឲ្យចូលប្រទេសសិង្ហបុរី ក្នុងនោះរួមមានទាំងពលរដ្ឋសិង្ហបុរីដែលរស់នៅទីនោះ និងអ្នកកាន់ប័ណ្ណស្នាក់នៅរយៈពេលវែង គឺត្រូវតែបំពេញទម្រង់បែបបទប្រកាសពីស្ថានភាពសុខភាពរបស់ពួកគេជាមុន តាមប្រព័ន្ធអនឡាញ ។ បន្ថែមលើនេះ ពលរដ្ឋសិង្ហបុរីទាំងអស់ ដែលត្រឡប់មកពីអង់គ្លេស និងសហរដ្ឋអាម៉េរិកវិញ នឹងត្រូវបានអាជ្ញាធរជូនដំណើរភ្លាមៗ ចេញពីអាកាសយានដ្ឋានទៅកាន់សណ្ឋាគារ ដើម្បីអនុវត្តន៍វិធានការស្នាក់នៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ៕ …