Category: Covid-19

  • ប្រមុខដឹកនាំអង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់សកល ដើម្បីងាកមកប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19

    ប្រមុខដឹកនាំអង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់សកល ដើម្បីងាកមកប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19

    បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃទី២៣ ខែមីនានេះ បានទទូចឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងជំម្លោះនានានៅជុំវិញពិភពលោក ដើម្បីងាកមកដោះស្រាយបញ្ហាជំងឺរាតត្បាតសកល COVID-19 នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិនេះ បាននិយាយថា ពិភពលោកកំពុងប្រឈមនឹងសត្រូវរួមមួយ គឺ COVID-19 ដែលវាមិនខ្វល់អំពីសញ្ជាតិ ឬជាតិសាសន៍ និងក្រុម ឬជំនឿសាសនា អ្វីនោះទេ ។ លោកបន្ថែមថា ស្ត្រី កុមារ ជនពិការ អ្នកបាត់បង់ទីជម្រក ជនភៀសខ្លួន និងមនុស្សដែលជាប់នៅក្នុងជម្លោះប្រដាប់អាវុធដែលកំពុងកើតឡើងនៅជុំវិញពិភពលោកនោះ គឺជាជនងាយរងគ្រោះបំផុត ហើយក៏មានហានិភ័យខ្ពស់បំផុតផងដែរនៃការឆ្លងជម្ងឺ COVID-19 ។   បើតាមលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស អង្គការសហប្រជាជាតិគ្រោងនឹងអំពាវនាវស្នើជំនួយមនុស្សធម៌ ចំនួន២ពាន់លានដុល្លារអាម៉េរិកនៅថ្ងៃទី២៥ ខែមីនានេះ (ម៉ោងក្នុងតំបន់) ដើម្បីដោះស្រាយបញ្ហាជម្ងឺឆ្លងរាតត្បាតជាសកលនេះ ដោយរួមទាំងបញ្ហាជនភៀសខ្លួន និងជនផ្លាស់ទីជម្រកជាដើម ៕

  • នៅកូរ៉េខាងត្បូង តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់៩.០៣៧ករណី ក្រោយរកឃើញអ្នកឆ្លងថ្មីចំនួន៧៦នាក់ថែមទៀត

    នៅកូរ៉េខាងត្បូង តួលេខសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់៩.០៣៧ករណី ក្រោយរកឃើញអ្នកឆ្លងថ្មីចំនួន៧៦នាក់ថែមទៀត

    កូរ៉េខាងត្បូង៖ ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូង បន្តកើនឡើងដល់៩.០៣៧ករណី បន្ទាប់ពីទើបរកឃើញអ្នកឆ្លងថ្មីចំនួន៧៦នាក់បន្ថែមទៀត នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២០ ។ បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជម្ងឺ KCDC ក្រៅពីតួលេខសរុបនៃអ្នកឆ្លងខាងលើនេះ ក៏អ្នកជំងឹស្លាប់ដោយសារតែវីរុស COVID-19 កើនឡើងដល់១២០នាក់ផងដែរ ខណៈអ្នកជំងឺ៣.៥០៧នាក់ទៀតបានជាសះស្បើយទាំងស្រុង ។ សូមបញ្ជាក់ថា កូរ៉េខាងត្បូងដែលត្រូវបានគេចាត់ទុកថា ជាប្រទេសដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតនៅអាស៊ី ដោយសារជំងឺ COVID-19 បន្ទាប់ពីចិននោះ នារយៈពេល១៣ថ្ងៃចុងក្រោយនេះ បានស្គាល់ភាពធូរស្រាលឡើងវិញបណ្តើរៗហើយ ៕

  • នៅហ្វីលីពីន ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់៥០១ករណី

    នៅហ្វីលីពីន ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់៥០១ករណី

    ហ្វីលីពីន៖ ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃទី២៤ ខែមីនានេះ បានអះអាងពីការរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន៣៩ករណីបន្ថែមទៀត ដែលប្រការនេះបានធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីនេះ កើនឡើងដល់៥០១នាក់ហើយ នេះបើតាមសារព័ត៌មាន CNA ។ បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលហ្វីលីពីន រហូតមកទល់នឹងពេលនេះ ចំនួនអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសហ្វីលីពីន បានកើនឡើងដល់៣៣នាក់ ស្របពេលដែលអ្នកជំងឺចំនួន១៩នាក់បានជាសះស្បើយឡើងវិញ ៕

  • នាយករដ្ឋមន្រ្តីថៃ ត្រៀមប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល១ខែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19

    នាយករដ្ឋមន្រ្តីថៃ ត្រៀមប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នរយៈពេល១ខែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19

    ថៃ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី២៤ ខែមីនានេះ បានប្រកាសថា រូបលោកត្រៀមដាក់ប្រទេសក្នុងគ្រាមានគ្រោះអាសន្នរយៈពេល១ខែ ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុស COVID-19 នេះបើតាមសារព័ត៌មាន Bloomberg ។ នាយករដ្ឋមន្រ្តីថៃរូបនេះបានបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែមីនាខាងមុខ ដោយលោក ប្រាយុទ្ធ បានសម្រេចទុកពេលប៉ុន្មានថ្ងៃឲ្យប្រជាជនត្រៀមលក្ខណៈ ។ ការប្រកាសជូនដំណឹងខាងលើនេះរបស់លោក ប្រាយុទ្ធ ត្រូវបានធ្វើឡើងស្របពេលដែលក្រសួងសុខាភិបាលថៃបានឱ្យដឹងថា អ្នកឆ្លងវីរុស COVID-19 ចំនួន១០៦នាក់ថ្មីទៀតត្រូវបានរាយការណ៍ ហើយអ្នកជំងឺ៣នាក់ថែមទៀតបានស្លាប់ ដែលប្រការនេះធ្វើ ឲ្យតួលេខសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេស បន្តកើនឡើងដល់៨២៧នាក់ និងស្លាប់សរុប៤នាក់ ៕

  • ទីបំផុត! ឡាវរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន០២ករណីជាលើកដំបូង បន្ទាប់ពីមីយ៉ាន់ម៉ាទើបរកឃើញអ្នកឆ្លង២ករណីដូចគ្នា

    ទីបំផុត! ឡាវរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន០២ករណីជាលើកដំបូង បន្ទាប់ពីមីយ៉ាន់ម៉ាទើបរកឃើញអ្នកឆ្លង២ករណីដូចគ្នា

    ឡាវ៖ មន្រ្តីក្រសួងសុខាភិបាលឡាវ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី២៤ ខែមីនានេះថា ខ្លួនបានរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន០២ករណីជាលើកដំបូងនៅក្នុងប្រទេស នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ។ បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលឡាវ អ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីទាំង២ករណីនេះ គឺជាជនជាតិឡាវទាំងអស់ ហើយពួកគេទំនងជាទើបវិលត្រឡប់មកពីក្រៅប្រទេសវិញ ។ យោងតាមប្រភពពីមន្រ្តីសុខាភិបាលឡាវ បច្ចុប្បន្នទាំងអ្នកឆ្លង និងអ្នកនៅជិតសិ្នទ្ធ ត្រូវបានដាក់នៅដាច់ដោយឡែកពីគេ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ៕

  • អាជ្ញាធរខេត្តស្ទឹងត្រែង យកសណ្ឋាគារ សេកុងស្តារ ធ្វើមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ១៩

    អាជ្ញាធរខេត្តស្ទឹងត្រែង យកសណ្ឋាគារ សេកុងស្តារ ធ្វើមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជម្ងឺកូវីដ១៩

    ខេត្តស្ទឹងត្រែង៖ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ តបតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី អាជ្ញាធរខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និងក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ បានយកសណ្ឋាគារសេកុងស្តារនៅថ្ងៃទី២៤មីនានេះបន្ទាប់ពីយកអគារគរុកោសល្យភូមិភាគស្ទឹងត្រែងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៣មីនា ម្សិលម៉ិញ សម្រាប់ត្រៀមបង្ការ និងការពារក្នុងពេលដែលជម្ងឺកូវីដ១៩ ផ្ទុះឡើងក្នុងទឹកដីខេត្តស្ទឹងត្រែង។ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ឲ្យបន្តកិច្ច ប្រយុទ្ធប្រឆាំងជាមួយជម្ងឺមួយនេះ ដែលកំពុងរីករាលដាល ក្នុងប្រទេសកម្ពុជា ពិសេសក្នុងឱកាសដែលមាន ប្រជាពលរដ្ឋ ជាប្រជាពលករក្រៅប្រទេស ដែលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ។ ក្នុងនោះឯកឧត្តម អភិបាលខេត្តជំរុញ ឲ្យគ្រប់មន្ទីរ អង្គភាព ដែលពាក់ព័ន្ធ និងក្រុមការងារ ប្រយុទ្ធជាមួយជម្ងឺកូវីដ១៩ ត្រូវមានវិធានការ ដើម្បីធ្វើការផ្សព្វផ្សាយដល់ពួកគាត់ ដែលជាប្រជាពលករ ចំណាកស្រុក ដែលទើបនិងមកវិញ ត្រូវដាក់ខ្លួនឯងឲ្យនៅឆ្ងាយ ពីក្រុមគ្រួសារ បងប្អូន រឺអ្នកជិតស្និទ្ធ ឲ្យបាន១៤ថ្ងៃ ដើម្បីបង្ការកុំឲ្យឆ្លងជម្ងឺមួយនេះ បើមានអាការៈ ដូចក្រសួងសុខាភិបាល បានណែនាំនោះ ត្រូវជំរុញឲ្យពួកគាត់ ប្រញ៉ាប់ទៅរកក្រុមគ្រូពេទ្យ ដើម្បីពិនិត្យ និងព្យាបាល…

  • អ្នកឆ្លងជំងឺកូវីដ២នាក់នៅខេត្តត្បូងឃ្មុំ ត្រូវគេបញ្ជាក់ថាបានជាសះស្បើយ

    អ្នកឆ្លងជំងឺកូវីដ២នាក់នៅខេត្តត្បូងឃ្មុំ ត្រូវគេបញ្ជាក់ថាបានជាសះស្បើយ

    យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី២៤ខែមិនាឆ្នាំ២០២០នេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃ២៤មីនានេះ មានអ្នកជំងឺចំនួន២រូបទទួលបានលទ្ធផលអវិជ្ជមាន ពោលគឺមិនមានផ្ទុកមេរោគកូវីដ១៩នោះទេ ដោយបានជាសះសប្បើយ ក្រោយពីធ្វើតេស្ដបញ្ជាក់ចំនួន២លើករួចមក។ អ្នកទាំង២នាក់មានឈ្នោះ ជិ សំ ហៅសាន់ ភេទប្រុសអាយុ៥៦ឆ្នាំ រស់នៅភូមិពោធិឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក និងទី២ឈ្មោះ អុស្មាន សូកូត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទ្រា២ ឃុំទ្រា ស្រុកក្រូចឆ្មារ។ រដ្ឋបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ការពិសោធន៍លើអ្នកជំងឺទាំង២នាក់នោះ ទទួលបានលទ្ធផលអវិជ្ជមានដូចគ្នាក្រោយពីធ្វើតេស្ដចំនួន២លើក។ បច្ចុប្បន្ន ក្រុមពេទ្យជំនាញ បានអនុញ្ញាតឲ្យពួកគេទាំង២នាក់ត្រលប់ទៅគេហដ្ឋានរបស់ខ្លួនវិញហើយ។ ពួកគេទាំង២នាក់ ស្សថិតក្នុងចំណោមមនុស្ស៤នាក់ ក្នុងខេត្តត្បូងឃ្មុំ ដែលក្រុមគ្រូពេទ្យជំនាញបានយកវត្ថុសំណាកវិភាគ ទៅធ្វើការពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។

  • ខេត្តស្ទឹងត្រែង បានកំណត់យកអគារ នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង ធ្វើជាកន្លែងសម្រាប់ពិនិត្យ និងព្យាបាលពលរដ្ឋណា ដែលសង្ស័យកើតជម្ងឺកូរ៉ូណាវីរុស កូវីដ១៩ COVID-19 !

    ខេត្តស្ទឹងត្រែង បានកំណត់យកអគារ នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង ធ្វើជាកន្លែងសម្រាប់ពិនិត្យ និងព្យាបាលពលរដ្ឋណា ដែលសង្ស័យកើតជម្ងឺកូរ៉ូណាវីរុស កូវីដ១៩ COVID-19 !

    ខេត្តស្ទឹងត្រែង៖ ការសម្រេចជ្រើសរើសយកអគារ នៃមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគស្ទឹងត្រែង ធ្វើជាកន្លែងសម្រាប់ពិនិត្យ និងព្យាបាលជុម្ងឺកូវីដ១៩ របស់អភិបាលខេត្ត និងជាប្រធានគណៈកម្មការបង្ការ និងទប់ស្កាត់ជំងឺកូវីត១៩ ខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន គឺនៅគ្រាដែលលោក បានដឹកនាំក្រុមការងាថ្នាក់ខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធ ចុះទៅពិនិត្យទីតាំងនោះ កាលពីថ្ងៃទី២៣មីនាឆ្នាំ២០២០។ ដែលអគារ នៃមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគស្ទឹងត្រែងនោះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រធានគណៈកម្មការបង្ការ និងទប់ស្កាត់ជម្ងឺកូវីត១៩ ខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា ការសម្រេចជ្រើសរើសយក អគារមជ្ឈមណ្ឌលគរុកោសល្យនេះ មកធ្វើជាកន្លែងត្រៀមប្រើប្រាស់ពិនិត្យ ថែទាំ និងព្យាបាលជម្ងឺកូរ៉ូណាវីរុស (COVID-19) ព្រោះទីនេះមានបរិវេណធំទូលាយ និងមានផាសុខភាព ហើយនៅឃ្លាតឆ្ងាយពីទីប្រជុំជន ងាយស្រួលក្នុងការពិនិត្យ ព្យាបាល និងក៏ដើម្បីបញ្ចៀសបាន នូវការចម្លងនៅក្នុងសហគមន៍ ដែលកើតឡើងជាយថាហេតុ ផងដែរ។ លោកអភិបាលខេត្តស្ទឹងត្រែង…

  • ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ដឹកនាំក្រុមការងារចូលរួមសហការជាមួយក្រុមគ្រូពេទ្យចត្តាឡីស័ក ពិនិត្យសុខភាព និងចែកម៉ាសជូនបងប្អូនពលករដែលឆ្លងកាត់តាមច្រកទ្វារអន្តរជាតិព្រំដែន កម្ពុជា-ថៃ ខេត្តប៉ៃលិន

    ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន  ស្រីមុំ ដឹកនាំក្រុមការងារចូលរួមសហការជាមួយក្រុមគ្រូពេទ្យចត្តាឡីស័ក ពិនិត្យសុខភាព និងចែកម៉ាសជូនបងប្អូនពលករដែលឆ្លងកាត់តាមច្រកទ្វារអន្តរជាតិព្រំដែន កម្ពុជា-ថៃ ខេត្តប៉ៃលិន

    ភ្នំពេញ៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ សហការជាមួយក្រុមគ្រូពេទ្យចត្តាឡីស័ក ចុះសម្របសម្រួលចែកម៉ាស់ ពិនិត្យសុខភាព និងវាស់កំដៅជូនបងប្អូនពលករកម្ពុជាដែលបម្រើការងារនៅប្រទេសថៃត្រឡប់មកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអន្តរជាតិព្រំដែន កម្ពុជា ថៃ ខេត្តប៉ៃលិន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។ ក្នុងឱកាសនោះឯកឧត្តម អ៊ី ឈាន បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលមកដល់ស្រុកកំណើតវិញត្រូវរក្សាខ្លួនឱ្យនៅដាច់ពីបងប្អូន ញាតិមិត្ត រយៈពេល១៤ថ្ងៃសិន ដើម្បីបង្ការទប់ស្កាត់ការឆ្លងវីរុស Covid_19 ក្នុងករណីបើបងប្អូនមានការឆ្លងវីរុសនេះដោយមិនដឹងខ្លួនពីប្រទេសថៃ ដែលបងប្អូនបានរស់នៅប្រកបរបររកទទួលទានកន្លងមក។ ម្យ៉ាងទៀតក្នុងរយ:ពេលនេះបើបងប្អូនមានអាការ: ក្តៅខ្លួន ក្អក ពិបាកដកដង្ហើមខុសពីធម្មតា សូមទំនាក់ទំនងមកក្រុមការងាររបស់លោកជំទាវបណ្ឌិតតំណាងរាស្រ្ត ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដើម្បីបានបញ្ជូនពុកម៉ែបងប្អូនមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត ធ្វើការពិនិត្យព្យាបាលជូនដោយឥតគិតថ្លៃ។ ឯកឧត្តមបន្តថា យើងត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងវីរុសគូវីដ១៩ ដែលជាមេរោគដ៏កាចសាហាវកុំឱ្យមានវត្តមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបន្តទៀត…

  • អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីមូលដ្ឋានចុះសំណេះសំណាល និងអប់រំដល់ប្រជាពលរដ្ឋឲ្យមានវិធានការការពារ ការឆ្លងមេរោគCovid-19

    អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីមូលដ្ឋានចុះសំណេះសំណាល និងអប់រំដល់ប្រជាពលរដ្ឋឲ្យមានវិធានការការពារ ការឆ្លងមេរោគCovid-19

    ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងលោក វរសេនីយ៍ទោ ម៉ៅ សឿត អធិការខណ្ឌ បានដឹកនាំកម្លាំងចុះល្បាត និងក្តាប់សភាពការណ៍ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ទាំងមូល ព្រមទាំងជួបសំណេះសំណាល និងអប់រំដល់ប្រជាពលរដ្ឋឲ្យមានវិធានការការពារ ការឆ្លងមេរោគCovid-19 ។  នេះបេីយោងតាមរបាយការណ៍របស់មន្ត្រីនគរបាលខណ្ឌច្បារអំពៅបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។ គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជម្ងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់ ៕