Category: Covid-19

  • អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងត្រៀមបង្ការ សម្រាប់ដាក់អ្នកសង័្សយឆ្លងជម្ងឺកូវិដ១៩

    អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងត្រៀមបង្ការ សម្រាប់ដាក់អ្នកសង័្សយឆ្លងជម្ងឺកូវិដ១៩

    ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ ចុះពិនិត្យទីតាំង ដើមី្បត្រៀបបង្កាសម្រាប់ដាក់អ្នកសង័្សយឆ្លងនូវជម្ងឺកូវិដ១៩  ក្រោយពេលដែលប្រជាពលករកម្ពុជា បានវិលត្រឡប់ពីក្រៅប្រទេស មកកាន់ស្រុកកំណើត នៅតាមមូលដ្ឋាន ក្នុងខេត្តសៀមរាប ។ តាមការបញ្ជាក់របស់ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត ទទួលបន្ទុកផ្នែកសុខាភិបាលបានឲ្យដឹងថា  ដើមី្បអនុវត្តតាមបទបញ្ជា និងអនុសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី អាជ្ញាធរខេត្តបានកំណត់នូវទីកន្លែងដើមី្បត្រៀមបង្កាសម្រាប់ដាក់អ្នកសង័្សយឆ្លងនូវជម្ងឺកូវិដ១៩ ដោយរដ្ឋបាល ខេត្ត ត្រៀមបម្រុងក្នុងការពិនិត្យព្យាបាល អ្នកមានជម្ងឺកូវិដ ១៩ មានចំនួន៤ទីតាំងបន្ថែមទៀត សរុប ១៤៣បន្ទប់ ស្មើ២៨៦គ្រែ ក្នុងនោះមាន  សាលាគរុកោសល្យ និង វិក្រឹត្យការខេត្ត មាន ២៥បន្ទប់ ស្មើរនឹង ៥០គ្រែ និង អន្តេវាសិកដ្ឋាន ចំនួន ២៨បន្ទប់ ស្មើរនឹង៥៦គ្រែ និង ផ្ទះសំណាក់គ្រូបង្រៀន មាន៣០បន្ទប់ ស្មើរនឹង៦០គ្រែ ព្រមទាំងសណ្ឋាគារញូរីវើសាយ…

  • អាជ្ញាធរខេត្ត កំពង់ចាម បើកយុទ្ធនាការឃោសនាផ្សព្វផ្សាយ នៅតាមមូលដ្ឋាន ទូទាំងខេត្ត ដើម្បីបញ្ជាប់ការយល់ដឹងអំពីការ ទប់ស្កាត់ការ រាតត្បាត នៃជម្ងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ

    អាជ្ញាធរខេត្ត កំពង់ចាម បើកយុទ្ធនាការឃោសនាផ្សព្វផ្សាយ នៅតាមមូលដ្ឋាន ទូទាំងខេត្ត ដើម្បីបញ្ជាប់ការយល់ដឹងអំពីការ ទប់ស្កាត់ការ រាតត្បាត នៃជម្ងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ

    កំពង់ចាម៖ ដើម្បីទប់ស្កាត់ការឆ្លង រាតត្បាតនៃជម្ងឺកូវីដ ១៩ នៅគ្រប់មូលដ្ឋាន ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ក្រោយ ពីទទួលការ ណែនាំពីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជម្ងឺ covid19 ខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាននានាទាំង១០ ក្រុង-ស្រុក នៃ ខេត្ត កំពង់ចាម បាន បើក យុទ្ធនាការ យ៉ាងក្ដៅគគុកដោយប្រើប្រាស់ រថយន្ត ឬ ម៉ូតូជាមធ្យោបាយភ្ជាប់ជាមួយឃោសនាស័ព្ទដើម្បីធ្វើការផ្សព្វផ្សាយសារអប់រំ អំពីវិធានការនានា ក្នុងការទប់ស្កាត់ការរាតត្បាតនៃ ជម្ងឺកូវីដ ១៩ នៅ គ្រប់ច្រកល្ហកផងដែរ។ តាមសេចក្ដីជូន សេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល អំពីការកំពុងរីក រាតត្បាតរបស់មេរោគនេះ ធ្វើអោយមនុស្សស្លាប់យ៉ាងច្រើននៅតាមប្រទេសនានា ហើយប្រទេសយើងក៏មានអ្នកកើតជំងឺនេះមួយចំនួនផងដែរ។ ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងជម្ងឺកូវីដ ១៩ មកលើបងប្អូន ក្រុមគ្រួសារ និងសហគមន៍មូលដ្ឋានរបស់ខ្លួនសូមបងប្អូន អនុវត្តន៍វិធានការចាំបាច់មួយចំនួនដូចខាងក្រោម៖ ១. ត្រូវលាងដៃអោយបានស្អាតល្អជាមួយសាប៊ូ និងទឹកស្អាត ឬអាលកុលលាងដៃឱ្យបានញឹកញាប់ ២.…

  • អភិបាលខេត្តមណ្ឌលគិរី ខេត្តប៊ិញភឿក និងខេត្តដាក់ណុង បើកកិច្ចប្រជុំពិភាក្សា ការងារកិច្ចសហប្រតិបត្តិ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ និងកិច្ចសហការសម្របសម្រួលទំនិញឆ្លងកាត់ព្រំដែន រវាងកម្ពុជា-វៀតណាម

    អភិបាលខេត្តមណ្ឌលគិរី ខេត្តប៊ិញភឿក និងខេត្តដាក់ណុង បើកកិច្ចប្រជុំពិភាក្សា ការងារកិច្ចសហប្រតិបត្តិ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ និងកិច្ចសហការសម្របសម្រួលទំនិញឆ្លងកាត់ព្រំដែន រវាងកម្ពុជា-វៀតណាម

    មណ្ឌលគិរី៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ១៩ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់នៅតាមច្រកទ្វារព្រំដែន កុំឱ្យមានការកក់ស្ទះ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ការងារកិច្ចសហប្រតិបត្តិ បង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ ១៩ និងកិច្ចសហការសម្របសម្រួលទំនិញឆ្លងកាត់ព្រំដែន ដោយមានការចូលរួមពីលោកស្រី ត្រឹង ទ្វេហៀន  ប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក លោកស្រី តូន ធីង៉ុកហាន់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ណុង និងគណៈប្រតិភូពាក់ព័ន្ធមួយចំនួន ដែលប្រព្រឹត្តទៅនៅច្រកទ្វារភាគីព្រំដែនទាំងពីរ នៃខេត្តជាប់ព្រំដែនរវាងកម្ពុជា-វៀតណាម។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណាប្រភេទថ្មី ឫកូវីត ១៩ បាននឹងកំពុងរីករាលដាលយ៉ាងខ្លាំងនៅពាសពេញនៅក្នុងតំបន់ និងពិភពលោក។ ដោយឡែក សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឫផ្ទុកជម្ងឺកូវីត១៩នោះទេ ដូច្នេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត…

  • លោកនុត ពុធដារ៉ា ប្រគល់ថវិកាដល់អាជ្ញាធរ កងកម្លាំង មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងពិនិត្យផ្ទាល់នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ដើម្បីត្រៀមបង្កាទប់ស្កាត់ជម្ងឺកូវីដ-១៩ (COVID-19)

    លោកនុត ពុធដារ៉ា ប្រគល់ថវិកាដល់អាជ្ញាធរ កងកម្លាំង មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងពិនិត្យផ្ទាល់នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ដើម្បីត្រៀមបង្កាទប់ស្កាត់ជម្ងឺកូវីដ-១៩ (COVID-19)

    កណ្តាល ៖ លោក នុត ពុធដារ៉ា  អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្តកណ្តាល បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកថវិកាមកជូនដល់អាជ្ញាធរ កងកម្លាំង មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ក្នុងស្រុកខ្សាច់កណ្តាល សម្រាប់ជួយសម្រួលដល់ការចាត់វិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩ (COVID-19) និងបានចុះពិនិត្យផ្ទាល់នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ដើម្បីត្រៀមបង្ការទុកជាមុន ក្នុងករណីមានការរាលដាលជម្ងឺកូវីដ-១៩ (COVID-19) នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានណែនាំដល់អជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ និងមណ្ឌលសុខភាពទាំងអស់ អោយ  យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលទើបមកពីប្រទេសថៃ និងប្រទេសផ្សេងៗទៀត តាមដានសុខភាព ជាពិសេសនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ  និងថែរក្សាសុខភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ជាមួយគ្នាត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់ដឹងពីការថែរក្សាអនាម័យ និងការពារខ្លួនពីការឆ្លងជម្ងឺផងដែរ។ នាឱកាសនោះដែរ លោកអភិបាលរងខេត្តបានប្រគល់ថវិកាជូនដល់ អធិការស្រុក  កងរាជអាវុធហត្ថស្រុក  ផ្នែកសឹករងស្រុក  មន្ទីរពេទ្យបង្អែកស្រុក  ការិយាល័យប្រតិបត្តិស្រុក  មណ្ឌលសុខភាពឃុំ  និងប៉ុស្តិ៍នគបាលឃុំ  សរុបទាំងអស់ចំនួន ៤០លានរៀល ៕ធ.ដ…

  • តំណាងក្លឹបបាល់ទាត់វិសាខា នាំយកថវិកាចំនួន១០លានរៀល ជូនរដ្ឋបាលខេត្តព្រៃវែង ដើម្បីចូលរួមបង្ការ គាំទ្រ ទប់ស្កាត់ ការរីករាលដាជម្ងឺឆ្លងCovid -១៩

    តំណាងក្លឹបបាល់ទាត់វិសាខា នាំយកថវិកាចំនួន១០លានរៀល ជូនរដ្ឋបាលខេត្តព្រៃវែង ដើម្បីចូលរួមបង្ការ គាំទ្រ ទប់ស្កាត់ ការរីករាលដាជម្ងឺឆ្លងCovid -១៩

    ព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តព្រៃវែង លោក លី ឡាយ ប្រធានគ្រប់គ្រងអ្នកគាំទ្រក្លិបកីឡាបាល់ទាត់ វិសាខា (VISAKHA FC) តំណាងអោយលោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា (VISAKHA FC) បាននាំយកថវិកាចំនួន១០លានរៀល ជូនរដ្ឋបាលខេត្តព្រៃវែង ដើម្បីចូលរួមបង្ការ គាំទ្រ និងទប់ស្កាត់ការរីករាលដាជម្ងឺឆ្លងCovid -១៩ ៕

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបគ្រូពេទ្យស្ម័គ្រចិត្ត ជាង៤០០នាក់ មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបគ្រូពេទ្យស្ម័គ្រចិត្ត ជាង៤០០នាក់ មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩

    នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤២២នាក់ មុននឹងពួកគេចេញ បេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។ តាមរបាយការណ៍របស់ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលបានក្រុមគ្រូពេទ្យស័គ្រចិត្តសម្តេចតេជោបានអោយដឹងថា ក្រោយពីការមានការពីការអំពាវនាវពីក្រសួងសុខាភិបាល ក្នុងការចូលរួមជាកម្លាំងក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នោះ ក៏មានអ្នកប្រកបវិជ្ជាជីវៈពេទ្យ សិស្ស និងនិស្សិត ដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សា ក៏បានដាក់ពាក្យចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាបន្តបន្ទាប់។ ក្រោយបានទទួលអ្នកស្ម័គ្រចិត្តហើយនោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានបើកវគ្គបណ្តុះបណ្តាល និងបំពាក់បំប៉នបច្ចេកទេសបន្ថែម ទៅលើការបង្ការ និងត្រួតពិនិត្យការចម្លងជំងកូវីដ១៩នេះ។ បានចាត់ទុកការចូលរួមរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធជំងឺកូវីដ១៩ ថាជាខ្សែត្រៀមទី១ ដើម្បីសង្គមជាតិ និងគ្រួសារ ហើយការចូលរួមនេះ គឺប្រកបដោយទឹកចិត្តដ៏អង់អាច។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបក្រុមគ្រូពេទ្យប្រឆាំងជម្ងឺកូវីដនាពេលនេះ ហើយក៏ជាពេលវេលាមួយដែលសម្តេចតេជោបានថ្លែងជូនសារដ៏សំខាន់ៗទៅដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោបានអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានចូលរួមលះបង់កម្លាំងកាយចិត្ត…

  • នៅមានពលករខ្មែរបន្តបន្ទាប់វិលមកកម្ពុជាព្រោះកន្លែងការងារពួកគេក៏ត្រូវផ្អាកដោយសារការរីករាលដាលCOViD-19 ក្រោយព្រំដែនថៃ កម្ពជាត្រូវបានបិទ

    នៅមានពលករខ្មែរបន្តបន្ទាប់វិលមកកម្ពុជាព្រោះកន្លែងការងារពួកគេក៏ត្រូវផ្អាកដោយសារការរីករាលដាលCOViD-19 ក្រោយព្រំដែនថៃ កម្ពជាត្រូវបានបិទ

    បន្ទាយមានជ័យ៖ នៅមានពលករខ្មែរបន្តបន្ទាប់បានវិលមកប្រទេសកម្ពុជា ព្រោះកន្លែងធ្វើការងារពួកគេក៏ត្រូវផ្អាកដោយសារការរីករាលដាលនៃមេរោគ/ជម្ងឺ COViD-19 ក្រោយព្រំដែនថៃ កម្ពជាបិទ។  កាលពីល្ងាចថ្ងៃទី២៤មីនា២០២០  នៅមណ្ឌលសំចតប៉ោយប៉ែត(PoiPet Transit Center ) មណ្ឌល៤ ភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានពលរករខ្មែរជិត១០០នាក់ បានត្រូវជួបមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងអ្នកសារព័ត៌មាន។ ពលករខ្មែរទាំងនោះមានលំនៅទីទៃពីគ្នាដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិសាត់ កំពត កណ្តាលជាដើម។ពួកគេបានធ្វើការងារដូចគ្នា និងផ្សេងគ្នាខ្លះនៅរាជធានីបាងកក ខេត្តសមុទ្រប្រាកាន ខេត្តនុនថាក់បូរី ខេត្តជលបូរី ខេត្តរ៉ាក់យ៉ងជាដើម ។ ពួកគេនិយាយថា ដោយសារការឆ្លងរីករាលដាលនៃមេរោគ/ជម្ងឺកូវីដ១៩ នៅប្រទេសថៃ អាជ្ញាធរមានសមត្ថកិច្ចក៏មានវិធានការតឹងរឹងយ៉ាងច្រើន ។ ក្នុងនោះក៏ប៉ះពាល់ដល់កន្លែងការងារពួកគេ ទើបពួកគេបង្ខំចិត្តខ្លួនឯងវិលមកស្រុកកំណើតសិនរង់ចាំកន្លែងការងារបើកឡើងវិញ។ ពួកគេភាគច្រើនមានលិខិតឆ្លងដែនការងារ តែពេលធ្វើដំណើរវិលមកព្រំដែនខាងថៃ ពួកគេត្រូវមេខ្យល់និងបុគ្គលសមត្ថកិច្ចកងកម្លាំងថៃទារលុយថ្លៃជិះរថយន្ត និងថ្លៃជូនផ្លូវពី១.០០០ទៅ១៥០០បាត/ម្នាក់ៗ ជាថ្នូរនឹងបានឆ្លងដែនមកកម្ពុជាវិញ ហើយមកតាមច្រករបៀង មិនមែនតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ឬច្រកផ្លូវការណាផ្សេងទៀតទេ ។ ប៉ុន្តែពួកគេបដិសេធងថា លើកនេះកងកម្លាំងការពារព្រំដែនកម្ពុជានៅច្រករបៀងចម្ការគរ មិនបានយកលុយទេ។ គឺមានតែជួយដឹកជញ្ជូនដោយឥតថ្លៃមកមណ្ឌលសំចតទៀត ។ …

  • ក្រុមគ្រូពេទ្យមកពីប្រទេសចិនចុះផ្សព្វផ្សាយនិងអប់រំដល់ប្រជាពលរដ្ឋពីបញ្ហាCovid 19 នៅច្បារអំពៅ

    ក្រុមគ្រូពេទ្យមកពីប្រទេសចិនចុះផ្សព្វផ្សាយនិងអប់រំដល់ប្រជាពលរដ្ឋពីបញ្ហាCovid 19 នៅច្បារអំពៅ

    ភ្នំពេញៈ អនុវត្តតាមគោលការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ រួមជាមួយក្រុមគ្រូពេទ្យមកពីប្រទេសចិន ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ បានចុះផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីការឆ្លង និងវិធីបង្កាទប់ស្កាត់មេរោគ Covid 19 នៅក្នុងមូល ដ្ឋានខណ្ឌជាពិសេសនៅតំបន់ដែល មានប្រជាពលរដ្ឋទើបតែត្រឡប់ពីបរទេស ។ ការងារចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីគ្រូពេទ្យជំនាញមកពីប្រទេសចិន រួមជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកផងដែរ ។ គោលដៅចំបងក្នុងការងារនេះគឺបញ្ជ្រាបការយល់ដឹងអំពីការឆ្លង និងវិធីបង្កាទប់ស្កាត់មេរោគ Covid 19 និងវិធីការពារសុខភាពក្នុងការរស់នៅប្រចាំថ្ងៃ ត្រូវមានអនាម័យ ។ ក្នុងនោះរដ្ឋបាលខណ្ឌ ក៏បានប្រើប្រាស់ឧបករណ៍ឧឃោសនស័ព្ទ និងបិទខិតប័ណ្ណផ្សព្វផ្សាយស្ដីពីវិធីបង្ការនៅតាមភូមិ និងផ្សព្វផ្សាយពីវីធីបង្ការ ការពារ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមភូមិសាស្ត្រសង្កាត់ទាំង៨ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញផងដែរ៕ សណ្តោស

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានចុះពង្រឹងបន្ថែមទៀតដល់កម្លាំងនគរបាលតាមការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមានការប្រុងប្រយ័ត្នជម្ងឺឆ្លងកូវីដ១៩ និងឧបត្ថម្ភម៉ាស់៣ពាន់ម៉ាសរួមថវិកា១០លាន២សែនរៀល

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានចុះពង្រឹងបន្ថែមទៀតដល់កម្លាំងនគរបាលតាមការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យមានការប្រុងប្រយ័ត្នជម្ងឺឆ្លងកូវីដ១៩ និងឧបត្ថម្ភម៉ាស់៣ពាន់ម៉ាសរួមថវិកា១០លាន២សែនរៀល

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញចុះពង្រឹងបន្ថែមទៀតដល់កម្លាំងនគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យមានការប្រុងប្រយ័ត្នជម្ងឺឆ្លងកូវីដ១៩។ ខណៈដែលនៅកម្ពុជារបាយការណ៍នាយកដ្ឋានប្រយុទ្ធជម្ងឺឆ្លង របស់ក្រសួងសុខាភិបាលកម្ពុជាគិតត្រឹមម៉ោង១១យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានរកឃើញអ្នកជម្ងឺកូវីដ១៩កើនឡើងចំនួន៩១ករណី និងព្យាបាលឱ្យជាសះស្បើយចំនួន០៦នាក់ ហើយនៅកម្ពុជារហូតមកដល់ពេលនេះអ្នកជម្ងឺកូវីដ១៩ មិនទាន់មានអ្នកស្លាប់នោះទេ ។ ជាមួយគ្នានោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានឧបត្ថម្ភម៉ាស់ចំនួន៣ពាន់ម៉ាស់រួម និងថវិកាចំនួន១០លាន២សែនរៀលជូនដល់កម្លាំងនគរបាលដែលបានកំពុងបំពេញភារកិច្ច ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ី និងមន្ទីរពេទ្យបង្អែកចាក់អង្រែខណ្ឌមានជ័យ ដែលជាមន្ទីរពេទ្យសម្រាប់ទទួលព្យាបាលអ្នកជម្ងឺកូវីដ១៩។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី ក៏បានរំលឹកដល់កម្លាំងនគរបាលក្រោមឱវាទទាំងអស់ត្រូវរក្សាការពារសុខភាពឱ្យបានល្អ និងជាពិសេសអនុវត្តតាមសេចក្តីប្រកាសណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លើការអនុវត្តន៍ វិធានការបង្ការ ទប់ស្កាត់ ជម្ងឺឆ្លងកូវីដ១៩ នេះឱ្យបានខ្ជាប់ខ្ជួន ។…

  • ករណីកូវីដ១៩៖ អូស្ត្រាលីចេញច្បាប់ថ្មី ពិធីរៀបការឲ្យចូលរួមត្រឹមតែមនុស្ស៥នាក់ប៉ុណ្ណោះ

    ករណីកូវីដ១៩៖ អូស្ត្រាលីចេញច្បាប់ថ្មី ពិធីរៀបការឲ្យចូលរួមត្រឹមតែមនុស្ស៥នាក់ប៉ុណ្ណោះ

    អូស្រ្តលី៖ សារព័ត៌មាន BBC បានចេញផ្សាយ កាលពីម្សិលមិញថា អូស្ត្រាលីបានចេញច្បាប់ថ្មី ដោយអនុញ្ញាតឲ្យមនុស្សច្រើនបំផុត ១០នាក់ប៉ុណ្ណោះ ចូលរួមក្នុងពិធីបុណ្យសព និង ៥នាក់ សម្រាប់ពិធីមង្គលការ ដោយស្ថិតក្រោមកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩។ ច្បាប់ថ្មីដែលបានចូលជាធរមាននៅរំលងអធ្រាត្រ ថ្ងៃពុធ ទី២៤ ខេមីនា ២០២០ម្សិលមិញ ត្រូវបានបង្កើតឡើង បន្ទាប់ពីចំនួននៃការឆ្លងបានកើនឡើង។ ប្រទេសអូស្ត្រាលីមានចំនួនករណីឆ្លងជម្ងឺកូវីដ១៩ សរុប ២១៣៦នាក់ហើយ និងមានអ្នកស្លាប់ ៨នាក់ទៀតផង គិតត្រឹមម្សិលមិញ៕