-
គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការស្តីពី ភាពជាដៃគូរ និងសាមគ្គីភាពជាសកលដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩ (Covid19)
-
ពលរដ្ឋខ្មែរ៤នាក់ ដែលជាប់នៅព្រលានយន្តហោះសឹង្ហបុរី ត្រូវស្ថានទូតកម្ពុជា ជួយសម្របសម្រួលឲ្យបានត្រឡប់មកមាតុប្រទេសវិញ
យោងតាមក្រសួងការបរទេសនៅថ្ងៃ២៧មីនានេះ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរចំនួន ៤រូប គឺនារី២រូប និងបុរស២រូប បានជាប់នៅព្រលានយន្តហោះ Changi ប្រទេសសឹង្ហបូរី។ អាស្រ័យដោយមានការសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំសឹង្ហបូរី និងកិច្ចសហការពីក្រសួងការបរទេសសឹង្ហបុរី អាជ្ញាធរអាកាសចរណ៍ស៊ីវិលសឹង្ហបុរី (CAAS) និងតំណាងក្រុមហ៊ុនអាកាសចរណ៍អេស្យូពី បានជួយរកជើងហោះហើរសម្រាប់អ្នកទាំង៤ ដោយទិញសំបុត្រជាថ្មីមកកម្ពុជា ពីសឹង្ហបុរី និងដោយត្រូវឆ្លងកាត់ទីក្រុងដូហា និងហូជីមិញ តាមជើងយន្តហោះអាកាសចរណ៍កាតា (Qatar Airway)។ ដោយចេញដំណើរពីសឹង្ហបុរី នៅវេលាម៉ោង៨ និង២៥ ក្នុងយប់ ថ្ងៃ២៦ មីនា ពលរដ្ឋខ្មែរទាំង៤នាក់ គ្រោងមកដល់កម្ពុជានៅព្រឹកព្រហាមថ្ងៃទី២៨មីនា។ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសឹង្ហបុរីលោក ងួន សុខវេង និងលោកទីប្រឹក្សាស្ថានទូត បានទៅជួបសំណេះសំណាលជាមួយពួកគេនៅព្រលានយន្តហោះ រហូតដល់គាត់ចេញដំណើរទៅ។ ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានផ្តល់ជូនទឹកអនាម័យសំអាតដៃ និងម៉ាស ព្រមទាំងណែនាំឲ្យពួកគាត់អនុវត្តន៍អនាម័យឲ្យបានខ្ជាប់ខ្ជួន ទាំងក្នុងយន្តហោះ និងក្នុងព្រលានដែលត្រូវឆ្លងកាត់។ សូមបញ្ជាក់ផងដែរថា ពលរដ្ឋខែ្មរទាំង៤នាក់នោះ បានធ្វើការជាបុគ្គលិកកាស៊ីណូអស់រយៈពេល ១០ខែមកហើយ នៅក្នុងប្រទេសហ្កាណា។ ដោយកាស៊ីណូត្រូវបិទ ដោយសារបញ្ហាវីរុសកូវីដ១៩ ពួកគាត់ត្រូវត្រលប់មកកម្ពុជាវិញ ហើយបានជាប់គាំងនៅសឹង្ហបុរីតែម្តង៕…
-
ចិនបញ្ជូនក្រុមគ្រូពេទ្យអ្នកជំនាញវេជ្ជសាស្ត្រ៤រូប ដើម្បីមកជួយបង្ហាត់បង្រៀនដល់កងទ័ពកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៦ មីនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៃកងទ័ពរំដោះប្រជាជនចិន ដែលត្រូវបានមកកាន់ប្រទេសកម្ពុជា។ តាមរបាយការណ៍របស់ វរសេនីយ៍ឯកពិសេស ជាង ជែ ហ្វូ ប្រធានក្រុមគ្រូពេទ្យអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ បានឲ្យដឹងថា យោងតាមស្ថានភាពជាក់ស្តែងនៃការរីករាលដាលជម្ងឺកូវីដ១៩នៅកម្ពុជា និងយោងតាមសំណូមពររបស់អនុព័ន្ធយោធាចិនប្រចាំកម្ពុជា ក្រសួងការពារប្រទេសចិន បានចាត់តាំងក្រុមការងារ៤រូប រួមជាមួយឧបករណ៍ សម្ភារមួយចំនួនមកកម្ពុជា ដែលជាក្រុមទី១ ចេញមកបំពេញបេសកកម្មនៅក្រៅប្រទេស។ គ្រូពេទ្យទាំង៤រូបនោះ រួមមាន សាស្ត្រាចារ្យ៣រូប សាស្ត្រាចារ្យរង១រូប មានជំនាញជម្ងឺឆ្លង សម្លាប់មេរោគ រកមេរោគ បង្ការ និងមានភារកិច្ចស្រាវជ្រាវហ្វឹកហ្វឺនបច្ចេកទេស ហើយក្នុងពេលដំណើរការក្រុមការងារនោះ បានរៀបចំផែនការគ្រប់ជ្រុងជ្រោយទាំងឧបករណ៍ សម្ភារៈ និងមធ្យោបាយគ្រប់ប្រភេទ តភ្ជាប់ពីជួរមុខដល់ជួរក្រោយ។ លោកវរសេនីយ៍ឯកពិសេស ជាង ជែ ហ្វូ ក៏បានបញ្ជាក់បន្ថែមថា ចំពោះវិធានការដែលត្រូវបង្ហាត់បង្រៀនក្រុមគ្រូពេទ្យបង្គោលក្នុងកងយោធពលខេមរភូមិន្ទ…
-
ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលរដ្ឋានខេត្តព្រះវិហារ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំខេត្ត មិនត្រូវធ្វេសប្រហែស និងមើលស្រាល លើជំងឺកូរ៉ូណាវីរុស កូវីដ១៩ ជាដាច់ខាត ព្រោះវាជាមេរោគដ៏កាចសាហាវមួយ អាចចម្លងបានគ្រប់ពេលវេលា
ខេត្តព្រះវិហារ៖ ប្រសាសន៍ក្រើនរំលឹករបស់លោកទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើឡើងក្នុងគ្រាដែលលោកទេសរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យមណ្ឌលសុវត្ថិភាពទាំង៤ទីតាំង ដែលអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំ និងបំរុងត្រៀមទុក សម្រាប់ពិនិត្យ និងព្យាបាលអ្នកផ្ទុកជំងឺកូរ៉ូណាវីរុស កូវីដ១៩ នៅក្នុងខេត្តព្រះវិហារ នាពេលកន្លងទៅ នៅថ្ងៃទី២៦មីនាឆ្នាំ២០២០នេះ។ នៅក្នុងដំណើរចុះទៅពិនិត្យ មណ្ឌលសុវត្ថិភាពទាំង៤ទីតាំងក្នុងខេត្តនោះ ក៏មានការអញ្ជើញចូលរួមពី អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លោក ប្រាក់ សុវណ្ណ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា ជាច្រើនរូបទៀតផង។ ទីតាំងទាំង៤ ដែលលោកទេសរដ្ឋមន្ត្រី មាស សុភា និងថ្នាក់ដឹកនាំខេត្តព្រះវិហារ បានចុះទៅពិនិត្យជាថ្មីម្តងទៀតនោះ គឺ មណ្ឌលសុវត្ថិភាពតាកឹង សណ្ឋាគារហ្គ្រីនផាលែស សណ្ឋាគារព្រះវិហារជ័យ និងផ្ទះស្នាក់នៅរបស់គ្រូបង្រៀន ដែលស្ថិតនៅទីតាំងដាច់ដោយឡែកពីគ្នា នៅក្នុងខេត្តព្រះវិហារ។ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលរដ្ឋានខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា បើទោះបីជាជំងឺកូវីដ១៩ ដែលជាចំងឺដ៏កាចសាហាវមួយនេះ…
-
ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកសម្រេចអនុម័តលើកញ្ចប់ថវិកា២ទ្រីលានដុល្លារ ដើម្បីទប់ទល់នឹងវីរុស COVID-19 និងស្តារសេដ្ឋកិច្ចជាតិ
សហរដ្ឋអាម៉េរិក៖ ព្រឹទ្ធសភាអាម៉េរិកបានសម្រេចបោះឆ្នោតអនុម័តលើកញ្ចប់ថវិកាជាជំនួយសង្រ្គោះចំនួន២ទ្រីលានដុល្លារ នៅថ្ងៃទី២៥ ខែមីនានេះ (ម៉ោងក្នុងតំបន់) ដើម្បីជួយដល់ពលរដ្ឋអាម៉េរិក មន្ទីរពេទ្យ និងសេដ្ឋកិច្ចជាតិ ដែលទទួលរងផលប៉ះពាល់ដោយសារវីរុស COVID-19 នេះបើតាមសារព័ត៌មាន CNA ។ បើតាមការគ្រោងទុកនោះ កញ្ចប់ថវិកា២ទ្រីលានដុល្លារខាងលើនេះនឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាម៉េរិក ហើយបើសិនជាត្រូវបានអនុម័តនោះ វានឹងត្រូវបញ្ជូនឱ្យប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចុះហត្ថលេខា ។ កញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះទៀតសោត ក៏នឹងត្រូវយកទៅជួយមន្ទីរពេទ្យ ដែលកំពុងត្រូវការបរិក្ខាជាបន្ទាន់ ព្រមទាំងផ្ដល់ផលប្រយោជន៍ដល់អ្នកគ្មានការធ្វើផងដែរ ៕
-
នៅសហរដ្ឋអាម៉េរិក ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់៦៨.៩៦០ករណី ក្នុងនោះអ្នកជម្ងឺជាង១.០៤១នាក់ស្លាប់
សហរដ្ឋអាម៉េរិក៖ គិតត្រឹមថ្ងៃទី២៦ ខែមីនានេះ នៅទូទាំងសហរដ្ឋអាម៉េរិកមានអ្នកឆ្លងវីរុស COVID-19 ចំនួន៦ម៉ឺន៨ពាន់៩៦០នាក់ ហើយក្នុងចំណោមនោះ អ្នកជំងឺ១ពាន់៤១នាក់បានបាត់បង់ជីវិត ភាគច្រើននៅរដ្ឋវ៉ាស៊ីនតោន និងទីក្រុងញូយ៉ក នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ដកស្រង់ទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាម៉េរិក ចន ហូបឃីនស៍ ។ ស្របពេលជាមួយគ្នានេះដែរ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាម៉េរិក បានគូសបញ្ជាក់ថា ការឆ្លងរាតត្បាតនៃមេរោគ COVID-19 បាននឹងកំពុងតែមានសន្ទុះខ្លាំង ឡើងនៅទូទាំងសហរដ្ឋអាម៉េរិក ដែលវាគឺជាការព្រួយបារម្ភជាទីបំផុត ។ បន្ថែមលើនេះ វេជ្ជបណ្ឌិតអាម៉េរិកមួយចំនួនក៏បានបង្ហាញការព្រួយបារម្ភផងដែរថា មន្ទីរពេទ្យនៅសហរដ្ឋអាម៉េរិក ជាពិសេសនៅតំបន់ដែលរងគ្រោះខ្លាំង ហាក់កំពុងចាប់ផ្តើមទប់ទល់នឹងការកើនឡើងចំនួនអ្នកជំងឺ ស្ទើរលែងចង់ជាប់ហើយ ៕
-
នៅអង់គ្លេស តួលេខសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់៩.៥២៩ករណី ក្នុងនោះអ្នកជំងឹ៤៦៣នាក់ស្លាប់
អង់គ្លេស៖ អង់គ្លេសបានរាយការណ៍ពីចំនួនអ្នកឆ្លងវីរុស COVID-19 ចំនួន១ពាន់៤៥២ករណីថ្មីទៀត ដែលប្រការនេះធ្វើឱ្យចំនួនសរុបកើនឡើងដល់៩ពាន់៥២៩ករណី ក្នុងនោះអ្នកជំងឺ៤៦៣នាក់បានបាត់បង់ជីវិត នេះបើតាមសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ។ ជាវិធានការបង្ការ និងទប់ស្កាត់បន្ទាន់នោះ បច្ចុប្បន្នក្រុមជំនាញសុខាភិបាលអង់ គ្លេសបានឹងកំពុងបង្កើនការធ្វើតេស្តរកអ្នកផ្ទុកវីរុស COVID-19 ឲ្យបានកាន់តែខ្លាំងក្លាជាងមុន យ៉ាងហោចណាស់ក៏២ម៉ឺន៥ពាន់ក្នុងមួយថ្ងៃ ។ ជាមួយគ្នានេះ ម៉ាសសរុបជាង១៥លានម៉ាសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនា នាទូទាំងប្រទេស ខណៈទាំងអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបផ្សេងៗទៀតនៅតែគ្មានសញ្ញាបង្ហាញអំពីភាពធូរស្រាលនៅឡើយទេ ចំពោះការរីករាតត្បាតនៃជម្ងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ ៕
-
សម្តេចក្រឡាហោម សខេងចុះជួបសំណេះសំណាលជាមួយមន្រ្តីអង្គភាពពាក់ព័ន្ធនៅតាមបណ្តាច្រកព្រំដែនកម្ពុជាថៃ ក្នុងទឹកដីខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលពិធីជួបសំណេះសំណាលនេះ បានប្រារព្ធឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងថាវត្តមានរបស់សម្ដេចព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនាឱកាសនេះ គឺជាការរួមគ្នាមកផ្ដល់ការលើកទឹកចិត្តខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃបណ្ដាអង្គភាព និងស្ថាប័នានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសនៅក្នុងស្ថានភាពនៃការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ។ សម្ដេចក្រឡាហោមបានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល ពិសេសក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្នុងសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្ត្រីរាជការ កងកម្លាំងសមត្ថិកិច្ច និងអ្នកពាក់ព័ន្ធ ដែលបានខិតខំបំពេញភារកិច្ចទទួលបានជោគជ័យ រួមណែករក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនជាតិមាតុភូមិ បង្កលក្ខណៈសម្បត្តិជូនពលរដ្ឋរស់នៅតាមព្រំដែន និងពលរដ្ឋនៅក្នុងប្រទេសបានបំពេញការងារ អាជីវកម្ម និងធ្វើដំណើរចេញចូលប្រកបដោយសេចក្ដីសុខ និងសុវត្ថិភាព។…
-
ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមគ្នាបន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាញការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងកូវីដ ១៩ នៅទូទាំងខេត្តប៉ៃលិន
ប៉ៃលិន ៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានបន្តចុះអប់រំ ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងកូវីដ ១៩ នៅទូទាំងខេត្តប៉ៃលិន តាមរយៈការចាក់ឧឃោសនស័ព្ទ និងការចុះអប់រំបាញ់ទឹឹកអាល់កុលលាងដៃ និងបាញ់សម្លាប់មេរោគ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តប៉ៃលិន ដើម្បីបង្ការទប់ស្កាត់កុំអោយជម្ងឺនេះរីករាលដាលតទៅទៀត។ សូមបញ្ជាក់ថាក្រៅពីចុះអប់រំ ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងទប់ស្កាត់វីរុសឆ្លងកូវីដ_១៩ យុវជន ស . ស . យ . ក. និងយុវជនកាកបាទក្រហមខេត្តប៉ៃលិន បានស្ម័គ្រចិត្តចុះបាញ់ទឹកអាល់កុលកុល ដើម្បី សម្លាប់ មេរោគ នៅតាម ច្រកទ្វារ ទីប្រជុំជន និង តាម លំនៅដ្ឋាន ប្រជាជន ក្នុង ខេត្ត ប៉ៃលិន នាប៉ុន្មានថ្ងៃនេះផងដែរ។ ករណីសង្ស័យមានជំងឺកូវីដ ១៩ទី១) បុគ្គលដែលមានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចតទៅ :…
-
មន្ត្រីកាំកុងត្រូល ចុះប្រតិបត្តិការទ្រុងទ្រាយធំ ត្រួតពិនិត្យ ម៉ាស់ និងទឹកអាកុល មួយចំនួន ដែលកំពុងចរាចរលេីទីផ្សារ គ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ
ភ្នំពេញ៖ បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានដល់ឱសថស្ថានដែលលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុប្រឈមនឹងការបិទអាជីវកម្ម នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ចុះប្រតិបត្តិការទ្រុងទ្រាយធំ ត្រួតពិនិត្យ ម៉ាស់ និងទឹកអាកុល មួយចំនួន ដែលកំពុងចរាចរលេីទីផ្សារ គ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ ជូនប្រជាពលរដ្ឋ ។ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ចុះប្រតិបត្តិការ ឆែកឆេរ នៅតាមឱសថស្ថាននានា ចំនួន៤ទីតាំង រួមមាននៅម្តុំផ្សារអូឡាំពិក ម្តុំផ្សារតាប៉ាង ផ្សាទំនេីបម៉ាក្រូ និងផ្សារទំនេីបអុីអនសែនសុខ ដេីម្បីស្វែករក នូវផលិតផល ម៉ាស់ និងអាកុលសម្រាប់លាងសំអាតដៃ ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃជូនដល់ប្រជាពលរដ្ឋ ឆ្លៀតឱកាស ដែលវីរុស កូវីត១៩ (COVIT19)កំពុងរីករាលដាល ។ ក្នុងឱកាសចុះប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញ បាននាំយកនូវអាកុល និងម៉ាស់មួយចំនួន មកធ្វេីការពិសោធន៍ និងបានធ្វេីការណែនាំ ឲ្យម្ចាស់ទីតាំង ឱសថស្ថាន…