Category: Covid-19

  • នៅថៃ ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់១.១៣៦ករណី ក្រោយរកឃើញអ្នកឆ្លងថ្មី៩១នាក់ទៀត

    នៅថៃ ចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់១.១៣៦ករណី ក្រោយរកឃើញអ្នកឆ្លងថ្មី៩១នាក់ទៀត

    ថៃ៖ តួលេខអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេសថៃ សរុបកើនឡើងដល់១.១៣៦ករណី ក្រោយទើបរកឃើញករណីឆ្លងថ្មីចំនួន៩៦ករណីទៀត ហើយក្នុងនោះមានម្នាក់ស្លាប់ នេះបើតាមសារព័ត៌មាន រ៉យទ័រ ដកស្រង់ប្រភពពីអាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ចំនួនសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងប្រទេសថៃ បានកើនឡើងដល់៥នាក់ ខណៈអ្នកជម្ងឺ៩៧នាក់បានជាសះស្បើយឡើងវិញ ។ ដោយឡែកក្នុងចំណោមករណីឆ្លងថ្មីៗទាំង៩៦ករណីខាងលើនេះ មាន៣០ករណីជាប់ពាក់ព័ន្ធនឹងករណីឆ្លងពីមុនៗ ហើយ១៩នាក់ទៀតជាករណីនាំចូល ខណៈ៤២ករណីទៀតនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។ ជាវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់នោះ រដ្ឋាភិបាលថៃបានប្រកាសដាក់ប្រទេសឲ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ដែលនឹងប្រព្រឹត្តទៅរហូតដល់ចុងខែមេសា ឆ្នាំ២០២០ខាងមុខនេះ ៕ធ.ដ

  • ស្ដ្រីម្នាក់ ដែលបង្ហោះលក់ថ្នាំក្លែងក្លាយការពារជម្ងឺ COVID-19 ត្រូវសមត្ថកិច្ចចាប់ខ្លួនធ្វេីការអប់រំ

    ស្ដ្រីម្នាក់ ដែលបង្ហោះលក់ថ្នាំក្លែងក្លាយការពារជម្ងឺ COVID-19 ត្រូវសមត្ថកិច្ចចាប់ខ្លួនធ្វេីការអប់រំ

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កោះហៅស្ដ្រីម្នាក់ឈ្មោះ កង សម្បត្តិនី អាយុ២៥ឆ្នាំ មកធ្វើការសួរនាំពាក់ព័ន្ធការធ្វើអាជីវកម្មតាមអនឡាញ ផ្សព្វផ្សាយលក់ថ្នាំដែលគ្មានបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ សមត្ថកិច្ចបានឲ្យដឹងថា ស្ដ្រីខាងលើត្រូវបានកោះហៅមកសួរនាំ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដោយមានការអនុញ្ញាតពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសារកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដ្រីឈ្មោះ កង សម្បត្តិនី បានប្រើប្រាស់ទំព័រហ្វេសប៊ុកឈ្មោះ Eva Cambodia ដើម្បីបង្ហោះលក់ថ្នាំ Chloramine B ជាសាធារណៈនៅក្នុងបណ្ដាយសង្គមហ្វេសប៊ុក ប៉ុន្ដែឈ្មោះ កង សម្បត្តិនី មិនបានបញ្ជាទិញពីបរទេសមកនោះទេ ដោយសារខ្លួនមិនទាន់ស្នើរសុំសិទ្ធិ ពីក្រសួងសុខាភិបាល ហើយក៏មិនទាន់មានអតិថិជនបញ្ជាទិញនៅឡើយដែរ។ តែរហូតមកដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ទើបឈ្មោះ កង សម្បត្តិនី បានឃើញទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថា ថ្នាំដែលខ្លួនបានបង្ហោះក្នុងហ្វេសប៊ុស Eva…

  • លោកអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងទាំង៣ ចុះពិនិត្យទីតាំងផ្ទាល់នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដែលជាទីតាំង សម្រាប់ដាក់ប្រជាពលរដ្ឋ ដែលមានការសង្ស័យមានផ្ទុក covid-19

    លោកអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងទាំង៣ ចុះពិនិត្យទីតាំងផ្ទាល់នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដែលជាទីតាំង សម្រាប់ដាក់ប្រជាពលរដ្ឋ ដែលមានការសង្ស័យមានផ្ទុក covid-19

    ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងទាំង៣ ចុះពិនិត្យទីតាំងផ្ទាល់នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាទីតាំង សម្រាប់ដាក់ប្រជាពលរដ្ឋ ដែលមានការស្និទ្ធស្នាលជាមួយអ្នកដែលមានផ្ទុក covid-19 និងប្រជាពលរដ្ឋដែលមានការសង្ស័យ ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្ដមអភិបាលខេត្ត បានឲ្យដឹងថា នៅទីតាំងសាលាវិទ្យាល័យ ហ៊ុន សែន តាខ្មៅនេះ ជាទីតាំងមួយដែលខេត្តបាន ត្រៀមសម្រាប់ដាក់អ្នកដែលមានការសង្ស័យ ថាមានផ្ទុកជំងឺកូវីដ១៩ អោយនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ។ ឯកឧត្ដមអភិបាលខេត្ត បន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល ដែលមានការសង្ស័យ ថាមានផ្ទុកជំងឺកូវីដ១៩ បានមកពិនិត្យ តាមដាន និងព្យាបាល នៅក្នុងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានចំនួន៣២នាក់។ ឯកឧត្ដមបានឲ្យដឹងទៀតថា…

  • អភិបាលខណ្ឌចំការមន ប្រាប់ក្រុមប្រឹក្សាខណ្ឌពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺ Covid 19 ក្នុងមូលដ្ឋាន

    អភិបាលខណ្ឌចំការមន ប្រាប់ក្រុមប្រឹក្សាខណ្ឌពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺ Covid 19 ក្នុងមូលដ្ឋាន

    ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣ របស់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក្រោមវត្តមានលោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សា លោកអភិបាលខណ្ឌចំការមន បានលើកពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលរបស់ជម្ងឺ វីរុស កូរ៉ូណា (Covid 19)។ -ពង្រឹងរបៀបរបបធ្វើការងារក្នុងរដ្ឋបាលខណ្ឌចំការមន ។ – ការងារសន្តិសុខ អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងខណ្ឌ ។– ការផ្សព្វផ្សាយការបង្កលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាកាសដល់ខណ្ឌ និងវិស័យឯកជននៅក្នុងរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះដែរ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពខណ្ឌ លើការបង្ក្រាបបទល្មើស និងខំទប់ស្កាត់បញ្ហាគ្រឿងញៀនតាមមូលដ្ឋានសំរេចបានស្នាដៃ ដោយទទួលបានលទ្ធផលល្អ និងទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ ដែលបានមកទទួលសេវា ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហាប្រឈមនៅតែកើតមានតាមសង្កាត់ ដូចជាការយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ ការបង្កភាពអនាធិតេយ្យ បញ្ហាសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ បញ្ហាចរាចរណ៍ និងបញ្ហាគ្រឿងញៀនជាដើម ដែលអាជ្ញាធរខណ្ឌត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយ ។ …

  • ស្ថានឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុនអំពាវនាវប្រជាពលរដ្ឋខ្មែរកុំធ្វើដំណើរចេញចូលទីក្រុងតូក្យូ គ្រាដែលទីក្រុងនោះមានចំនួនអ្នកឆ្លងវីរុសកូវីដកើនឡើងខ្លាំង

    ស្ថានឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុនអំពាវនាវប្រជាពលរដ្ឋខ្មែរកុំធ្វើដំណើរចេញចូលទីក្រុងតូក្យូ គ្រាដែលទីក្រុងនោះមានចំនួនអ្នកឆ្លងវីរុសកូវីដកើនឡើងខ្លាំង

    ស្ថានទូតខ្មែរប្រចាំបរ្ទេសជប៉ុន នៅថ្ងៃ២៧មីនានេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុនថា នៅទីក្រុងតូក្យូ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ បានកើនឡើងខ្ពស់ជាបន្តបន្ទាប់គួរឲ្យបារម្ភ ហើយអភិបាលក្រុងតូក្យូ និងខេត្តដែលនៅជុំវិញតូក្យូ បានណែនាំប្រជាជន មិនគួរធ្វើដំណើរមកទីក្រុងតូក្យូ បើមិនចាំបាច់និងមិនបន្ទាន់ នៅថ្ងៃសៅរ៍ ទី២៨ និងអាទិត្យ ទី២៩ ខែមីនា។ ស្ថានទូតខ្មែរ បានអំពាវនាវដល់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ជាពិសេសពលរដ្ឋដែលកំពុងស្នាក់នៅទីក្រុងតូក្យូ និងខេត្តទាំង៤ជាប់នឹងក្រុងតូក្យូ ត្រូវសហការ និងប្រតិបត្តិ តាមការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចពេលធ្វើដំណើរក្នុងករណីចាំបាច់បំផុត ។ ជាមួយគ្នានោះ ស្ថានទូតក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ចៀសវាងការជួបជុំគ្នាច្រើន នៅឲ្យឆ្ងាយពីគ្នាពេលជួបគ្នា និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវការណែនាំ និងវិធានការការពាររបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន។ តាមរបាយការណ៍របស់ក្រសួងការងារ បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅប្រទេសជប៉ុនប្រមាណជិត១ម៉ឺន៥ពាន់នាក់ ដែលធ្វើនៅក្នុងវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត-លោហធាតុ និងវិស័យផ្សេងៗទៀត៕ធ.ដ

  • សហរដ្ឋអាម៉េរិកក្លាយជាប្រទេសមានអ្នកឆ្លងមេរោគ COVID-19 ច្រើនជាងគេនៅលើពិភពលោក

    សហរដ្ឋអាម៉េរិកក្លាយជាប្រទេសមានអ្នកឆ្លងមេរោគ COVID-19 ច្រើនជាងគេនៅលើពិភពលោក

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានក្លាយជាប្រទេសមានអ្នកឆ្លងវីរុស COVID-19 ច្រើនជាងគេនៅលើពិភពលោក ខណៈមានអ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីនេះសរុបកើនឡើងដល់៨ម៉ឺន៣ពាន់៥០០ករណី នេះបើតាមសារព័ត៌មានចិន CGTN នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ។ ដោយឡែក បើនិយាយពីចំនួនអ្នកជំងឺបាត់បង់ជីវិតវិញនោះ សហរដ្ឋអាម៉េរិកស្ថិតនៅក្នុងកម្រិតទាបជាងចិន និងអ៊ីតាលីនៅឡើយទេ ដោយពេលនេះសហរដ្ឋអាម៉េរិកមានអ្នកជំងឺស្លាប់ដោយសារវីរុស COVID-19 សរុបកើនជាង១ពាន់២០០នាក់ប៉ុណ្ណោះ ខណៈនៅអ៊ីតាលីវិញ មានរហូតដល់៨ពាន់២១៥នាក់ និងចិន៣ពាន់២៩១នាក់ ។ ជាវិធានការបង្ការ និងទប់ស្កាត់បន្ទាន់នោះ គិតត្រឹមថ្ងៃទី២៦ ខែមីនានេះ សហរដ្ឋអាម៉េរិកបានធ្វើតេស្តមនុស្សសរុបជាង៥៥ម៉ឺន២ពាន់នាក់ នៅក្នុងរដ្ឋទាំង៥០របស់ខ្លួន ហើយករណីសង្ស័យនៃវីរុស COVID-19 ជាច្រើនទៀតកំពុងតែស្ថិតនៅក្នុងការធ្វើតេស្តនៅឡើយ ៕

  • លោក វ៉្លាឌីមៀ ពូទីន អះអាងថា រុស្ស៊ីនឹងជោគជ័យក្នុងការប្រឆាំងមេរោគCOVID-19 ក្នុងរយៈពេល២ទៅ៣ខែ តាមរយៈការចាត់វិធានការដ៏តឹងរឹង

    លោក វ៉្លាឌីមៀ ពូទីន អះអាងថា រុស្ស៊ីនឹងជោគជ័យក្នុងការប្រឆាំងមេរោគCOVID-19 ក្នុងរយៈពេល២ទៅ៣ខែ តាមរយៈការចាត់វិធានការដ៏តឹងរឹង

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី២៦ ខែមីនានេះ ថ្លែងថា រូបលោកសង្ឃឹមថា រុស្ស៊ីនឹងទទួលជោគជ័យក្នុងរយៈពេល២ទៅ៣ខែទៀត ក្នុងសង្គ្រាមប្រឆាំងនឹងវីរុស COVID-19 នេះបើតាមសារព័ត៌មាន CNA ។ ជាមួយគ្នានេះ លោក ពូទីន បានសង្កត់ធ្ងន់ថា ជោគជ័យនេះអាចកើតឡើងបាន ខណៈណាអាជ្ញាធររុស្ស៊ីចាត់វិធានការតឹងរឹង ដូចជា ផ្អាកជើងហោះហើរអន្តរជាតិ ចេញបញ្ជាឲ្យហាងភាគច្រើននៅក្នុងរដ្ឋធានីបិទ និងផ្អាកការធ្វើពិធីសាសនានៅព្រះវិហារនានាជាដើម ។ សូមជម្រាបថា រហូតមកទល់នឹងពេលនេះ រុស្ស៊ីបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីនៃវីរុស COVID-19 ចំនួន១៨២ករណីទៀត ដែលប្រការនេះ ធ្វើឱ្យ ចំនួនអ្នកឆ្លងសរុបកើនឡើងដល់៨៤០ករណីហើយ ៕

  • នៅអ៊ីតាលី ចំនួនសរុបនៃអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់៨.១៦៥ករណី ក្រោយអ្នកជំងឺ៦៦២នាក់ទៀតបាត់បង់ជីវិត

    នៅអ៊ីតាលី ចំនួនសរុបនៃអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់៨.១៦៥ករណី ក្រោយអ្នកជំងឺ៦៦២នាក់ទៀតបាត់បង់ជីវិត

    អ៊ីតាលី៖ តួលេខសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងប្រទេសអ៊ីតាលី បន្តកើនឡើងដល់៨ពាន់១៦៥នាក់ ក្រោយអ្នកជំងឺ៦៦២នាក់ បន្ថែមទៀតបានបាត់បង់ជីវិត គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះបើតាម សារព័ត៌មាន Sky News ។ ប្រភពដដែលបានឱ្យដឹងទៀតថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ប្រទេសអ៊ីតាលីមានករណីឆ្លងសរុប៨ម៉ឺន៥៣៩ករណី ស្របពេលដែលអ្នកជំងឺសរុប១ម៉ឺន៣៦១នាក់បានជាសះស្បើយទាំងស្រុង ។ គួរបញ្ជាក់ថា នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃស្តីពីស្ថានការណ៍វិវត្តន៍ថ្មី មន្រ្តីគាំ ពារជនស៊ីវិលរបស់អ៊ីតាលី បានបញ្ជាក់ថា និន្នាការរាតត្បាតហាក់ដូចជាឆ្លើយតបទៅនឹងការរំពឹងទុក.. ដូច្នេះខ្លួនសូមអំពាវនាវជាថ្មីម្តងទៀតដល់ប្រជាជនឱ្យគោរពរាល់ច្បាប់ និងការរឹតត្បិតដែលត្រូវបានដាក់ចេញ តាមរយៈការបិទប្រទេសដែលនឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ៕

  • អាហ្វហ្គានីស្ថានត្រៀមដោះលែងអ្នកទោសប្រមាណ១ម៉ឺននាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19

    អាហ្វហ្គានីស្ថានត្រៀមដោះលែងអ្នកទោសប្រមាណ១ម៉ឺននាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19

    អាហ្គានីស្ថាន៖ អ្នកទោសប្រមាណ១ម៉ឺននាក់នឹងត្រូវបានដោះលែង ដែលនេះជាវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 នេះបើតាមរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងចុះផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា បើតាមអគ្គរដ្ឋអាជ្ញារបស់អាហ្វហ្គានីស្ថានលោក Farid Hamidi វិធានការនេះ ត្រូវបានដាក់ចេញក្រោមបទបញ្ជាផ្ទាល់របស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ។ លោក Hamidi បានអះអាងថា អ្នកទោសប្រមាណ១ម៉ឺននាក់នេះ នឹងត្រូវដោះលែងតាមដំណាក់កាលក្នុងកំឡុងពេល១០ថ្ងៃខាងមុខ ខណៈការដោះលែងនេះដែរ ធ្វើឡើងតែចំពោះអ្នកទោសណាដែលមានអាយុលើសពី៥៥ឆ្នាំ និងមិនបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ។ សូមជម្រាបថា រហូតមកទល់នឹងពេលនេះ តួលេខអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន មានប្រមាណ៨០ករណី ក្នុងនោះអ្នកជំងឺ២នាក់ បានជាសះស្បើយ និងមិនមានអ្នកស្លាប់ទេ ៕

  • ចិនប្រកាសផ្តល់ជំនួយដល់ប្រទេសចំនួន៨៩ និងអង្គការអន្តរជាតិចំនួន៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19

    ចិនប្រកាសផ្តល់ជំនួយដល់ប្រទេសចំនួន៨៩ និងអង្គការអន្តរជាតិចំនួន៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19

    ចិន៖ ចិនប្រកាសផ្តល់ជំនួយទៅកាន់ប្រទេសចំនួន៨៩ និងអង្គការអន្តរជាតិចំនួន៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតពីមេរោគ COVID-19 នេះបើតាមសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ។ អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) លោក Deng Boqing បានលើកឡើងថា វគ្គថ្មីនៃកម្មវិធីអនុវត្តន៍ជំនួយកំពុងរៀបចំឡើង លោកថា បុគ្គលិក និងបរិក្ខារវេជ្ជសាស្ត្ររបស់ចិនត្រូវបានបញ្ជូនទៅកាន់ប្រទេសចំនួន២៨នៅតំបន់អាស៊ី ១៦ប្រទេសនៅតំបន់អឺរ៉ុប ២៦ប្រទេសនៅតំបន់អាហ្វ្រិក ៩ប្រទេសនៅតំបន់អាម៉េរិក និង១០ប្រទេសនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ។ អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិនរូបនេះ បានអះអាងដែរថា ជំនួយអន្តរជាតិប្រឆាំងវីរ៉ុសខាងលើនេះ គឺជាជំនួយមនុស្សធម៌បន្ទាន់បំផុត ដែលមានលក្ខណៈទូលំទូលាយ បានប្រតិបត្តិការចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅក្នុងឆ្នាំ១៩៤៩ ៕