Category: Covid-19

  • អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា វីរុស COVID-19 បានវាយលុកចូលដល់ប្រទេស និង ដែនដីចំនួន២០០ហើយនៅទូទាំងសកលលោក

    អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា វីរុស COVID-19 បានវាយលុកចូលដល់ប្រទេស និង ដែនដីចំនួន២០០ហើយនៅទូទាំងសកលលោក

    ស្វីស៖ ចំនួនសរុបនៃប្រទេស និង ដែនដីចំនួន២០០ហើយ ត្រូវបានរាយការណ៍ពីករណីឆ្លងរាតត្បាតនៃមេរោគ COVID-19 គិតត្រឹមថ្ងៃទី២៧ ខែមីនា (ម៉ោងក្នុងតំបន់) នេះបើតាមទិន្នន័យចុងក្រោយពីគេហទំព័រអង្គការសុខាភាពពិភពលោក WHO និងត្រូវបានចុះផ្សាយដោយសារព័ត៌មានចិនស៊ីនហួរនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ។ បើតាមរបាយការណ៍ខាងលើនេះ ជំងឺរាតត្បាតជាសកលដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន៥៤ម៉ឺន៨៣២ករណី ដែលក្នុងនោះមានអ្នកជម្ងឺចំនួន២ម៉ឺន៤ពាន់២៩៣នាក់បានបាត់បង់ជីវិត និង ១២ម៉ឺន៥ពាន់២៩៧នាក់ផ្សេងទៀតជាសះស្បើយនៅទូទាំងសកលលោក ។ ទន្ទឹមគ្នា បណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងលើសពី ១០០ករណីនោះ គឺមានចំនួន៩៦ប្រទេស និងដែនដី ដោយក្នុងនោះមាននៅអាស៊ីចំនួន៣៣ប្រទេស និងដែនដី អឺរ៉ុបចំនួន៤៨ប្រទេស ទ្វីបអាមេរិកចំនួន៧ប្រទេស ទ្វីបអូស្ត្រាលីចំនួន១ប្រទេស និងទ្វីបអាហ្វ្រិកចំនួន៧ប្រទេស ៕ធ.ដ

  • នៅសហរដ្ឋអាម៉េរិក ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់ ៩៤.២៣៨ករណី ក្នុងនោះអ្នកជម្ងឺ១.៤៣៨នាក់ស្លាប់

    នៅសហរដ្ឋអាម៉េរិក ចំនួនសរុបនៃអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់ ៩៤.២៣៨ករណី ក្នុងនោះអ្នកជម្ងឺ១.៤៣៨នាក់ស្លាប់

    សហរដ្ឋអាម៉េរិក៖ មនុស្សច្រើនជាង៩០ម៉ឺននាក់ហើយនៅទូទាំងសហរដ្ឋអាម៉េរិក ត្រូវបានរាយការណ៍ថា បានឆ្លងវីរុស COVID-19 នេះបើតាមទិន្នន័យចងក្រងដោយមជ្ឈមណ្ឌលវិស្វករ និងប្រព័ន្ធវិទ្យាសាស្រ្តនៅឯសាកលវិទ្យាល័យ Johns Hopkins និងត្រូវបានចុះផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ។ ប្រភពដដែលបានឱ្យដឹងទៀតថា គិតត្រឹមរសៀលថ្ងៃទី២៧ ខែមីនា (ម៉ោងក្នុងតំបន់) អ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីនេះ បានកើនឡើងដល់៩ម៉ឺន៤ពាន់២៣៨ករណីនៅទូទាំងសហរដ្ឋអាម៉េរិក ដោយក្នុងនោះមានអ្នកជំងឺ១ពាន់៤៣៨នាក់បានបាត់បង់ជីវិត ។ នៅសហរដ្ឋអាម៉េរិក ទីក្រុងញូយ៉ក បានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានអ្នកឆ្លងវីរុស COVID-19 ចំនួន៤ម៉ឺន៤ពាន់៦៣៥ករណី តាមពីក្រោយដោយរដ្ឋញូជើស៊ី និងរដ្ឋកាលីហ្វរញ៉ា ដោយមានអ្នកឆ្លងចំនួន៦ពាន់៨៧៦ករណី និង៤ពាន់២០៣ករណី ៕ធ.ដ

  • ក្រុមគ្រូពេទ្យចិន ចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រក្នុងការព្យាបាល និងការទប់ស្កាត់ការឆ្លងជម្ងឺ Covid-19 ដល់គ្រូពេទ្យនៅខេត្តព្រះសីហនុ

    ក្រុមគ្រូពេទ្យចិន ចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រក្នុងការព្យាបាល និងការទប់ស្កាត់ការឆ្លងជម្ងឺ Covid-19 ដល់គ្រូពេទ្យនៅខេត្តព្រះសីហនុ

    ព្រះសីហនុ៖ នារសៀលថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ គណៈប្រតិភូក្រុមគ្រូពេទ្យចិន ដឹកនាំដោយលោក អៃ ស៊ាង (AI XIANG) អនុប្រធានការិយាល័យសុខាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលជួបពិភាក្សាការងារជាមួយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីធ្វើការចែករំលែកបទពិសោធ ក្នុងការព្យាបាល និងទប់ស្កាត់ជំងឺ Covid-19 នៅព្រះរាជាណាចក្រកម្ពុជា។ លោក អៃ ស៊ាង (AI XIANG) បាននិយាយថា វិធានការ ផ្សព្វផ្សាយរបស់ចិន និងកម្ពុជា អំពីវិធីការពារ និងទប់ស្កាត់ជំងឺ Covid-19 ជូនដល់សាធារណជនមានលក្ខណៈប្រហាក់ប្រហែលគ្នា។ប៉ុន្តែការព្យាបាលមានការខុសគ្នាខ្លះ ។ លោក អៃ ស៊ាង បន្តថា ដោយសារប្រទេសចិន និងប្រទេសកម្ពុជាមានទំនាក់ទំនងល្អ…

  • ខេត្តកំពង់ស្ពឺមកដល់ពេលនេះរក្សាបានការមិនមានករណីឆ្លងជម្ងឺ COVID-19 និងមានវិធានការអប់រំប្រជាពលរដ្ឋដល់មូលដ្ឋានរាល់ថ្ងៃ

    ខេត្តកំពង់ស្ពឺមកដល់ពេលនេះរក្សាបានការមិនមានករណីឆ្លងជម្ងឺ COVID-19 និងមានវិធានការអប់រំប្រជាពលរដ្ឋដល់មូលដ្ឋានរាល់ថ្ងៃ

    កំពង់ស្ពឺ៖ គិតចាប់ករណីផ្ទុះជម្ងឺឆ្លងនៃមេរោគ covid-19 រាលដាលនៅលើពិភពលោកមក កម្ពុជាក៏ជាប្រទេសរងផលប៉ះពាល់ក្នុងចំណោមប្រទេសជាច្រើនលើពិភពលោកផង ក្នុងនោះមានខេត្តមួយចំនួននៃប្រទេសបានឆ្លងជម្ងឺនេះ ដោយឡែកតែខេត្តកំពង់ស្ពឺស្ថិតក្នុងចំណោម២៥រាជធានី/ខេត្តរក្សាបានការ ការពារការឆ្លងករណី COVID-19 បានប្រសើរបើគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ។ បើទោះបីពលករចំណូលស្រុកបានវិលមកកាន់ស្រុកកំណើតមានចំនួន ៤២៥នាក់ ក្នុងចំណោមពលករចំណាកស្រុកបានចេញទៅធ្វើការនៅបរទេសសរុប៧១៩៣នាក់ ។ លោកវិជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឲ្យភ្នាក់ងារ FN ដឹងថា ក្នុងចំណោមពលករចំណូលស្រុកទាំងអស់ខាងមន្ទីរសុខាភបាលមិនបានធ្វើតេស្ត ឬយកកំហាកទៅពិនិត្យនៅប៉ាស្ទ័រទេ លុះត្រាតែករណីណាដែលសង្ស័យជាក់ស្តែង និងមានការផ្តល់ព័ត៌មានច្បាស់លាស់អំពីស្ថានភាពទាំងនោះ ។ លោកវិជ្ជបណ្ឌិតបានបន្តថា ក្រោយមានពលករចំណូលស្រុកបានវិលមកវិញលោកសង្កេតឃើញ អជ្ញាធរមូលដ្ឋានមានការយកចិត្តទុកដាក់តាមដាន ជាពិសេសមើលថែរពួកគាត់ អប់រំជាប្រចាំ ធ្វើឲ្យមានយល់ដឹងអំពីបញ្ហាជម្ងឺឆ្លងCOVID-19ទើបធ្វើឲ្យពួកគាត់ចេះការពារខ្លួនបានយ៉ាងប្រសើរ ហើយគិតមកដល់ពេលនេះខេត្តកំពង់ស្ពឹមិនទាន់មានករណី កូវីត១៩នេះមួយករណីនៅឡើយទេ ។ ក្រោមកិច្ចការបញ្ជា ត្រួតពិនិត្យ និងសម្របសម្រួលដោយផ្ទាល់ពីសំណាក់ លោក វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្ត ជាប្រធានគណកម្មការថ្នាក់ខេត្ត ដើម្បីប្រយុទ្ធ និងជម្ងឺ កូវីត១៩(COVID-19) គេសង្កេតឃើញថានៅក្នុងមូលដ្ឋាន…

  • កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនយុវតីម្នាក់ និងបានធ្វើការអប់រំណែនាំ ឲ្យបញ្ឈប់បំពុលសង្គម ពាក់ព័ន្ធករណី ក្លែងព័ត៌មាន

    កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនយុវតីម្នាក់  និងបានធ្វើការអប់រំណែនាំ  ឲ្យបញ្ឈប់បំពុលសង្គម ពាក់ព័ន្ធករណី ក្លែងព័ត៌មាន

    កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួននារីម្នាក់ឈ្មោះ ដុស សុខឡី ដែលបានផុសវីដេអូ តាមបណ្ដាញសង្គម Tik Tok ថា ហូបពងមាន់អាចការពារជម្ងឺកូវីដ ១៩  ដែលធ្វើឲ្យប្រជាពលរដ្ឋ ផ្អើលនាំគ្នាទៅទិញពងមាន់ ធ្វើឲ្យតម្លៃពងមាន់ ពងទានៅខេត្តសៀមរាបឡើងថ្លៃហូសពីការនឹកមិនដល់ ។ តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា តាមរយៈក្លឹបវីដេអូ និងខ្លឹមសារនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការជ្រុលច្របល់ ប៉ះពាល់សេដ្ឋកិច្ច និងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងពេលដែលប្រទេសយើង បានកំពុងបើក យុទ្ធការ ផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល អំពីនីតិវិធីបង្កា ការពារជម្ងឺរលាកផ្លូវដង្ហើមថ្មី កូវិដ១៩ ដល់ ប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាប ក៏ដូចទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រោយពីកម្លាំងជំនាញសួរនាំ សាម៉ីខ្លួនម្ចាស់គណនីហ្វេសប៊ុកខាងលើ បានសារភាពថា ខ្លួនពិតជាបានបង្ហោះសារក្លិបវីដេអូ តាមបណ្ដាញសង្គម Tik Tok ថា ហូបពងមាន់អាចការពារជម្ងឺកូវីដ ១៩ ពិតប្រាកមែន ។  ក្រោយពេលសាកសួរចប់រួចរាល់នោះ បច្ចុប្បន្ននេះម្ចាស់គណនីរូបនេះត្រូវបានកម្លាំងជំនាញ ឲ្យធ្វើកិច្ចសន្យាមិនត្រូវ ឲ្យមានការបង្ហោះនូវព័ត៌នមិនពិត…

  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ញើតបចំពោះសមាជិករដ្ឋសភាអាមេរិកប្រចាំរដ្ឋផ្លរីដា Ted Yoho ក្រោយសមាជិកសភារូបនោះផ្ញើសាថ្លែងអំអរគុណសម្ដេចតេជោ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ញើតបចំពោះសមាជិករដ្ឋសភាអាមេរិកប្រចាំរដ្ឋផ្លរីដា Ted Yoho ក្រោយសមាជិកសភារូបនោះផ្ញើសាថ្លែងអំអរគុណសម្ដេចតេជោ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ញើតបចំពោះសមាជិករដ្ឋសភាអាមេរិកប្រចាំរដ្ឋផ្លរីដា Ted Yoho ក្រោយសមាជិកសភារូបនោះផ្ញើសាថ្លែងអំអរគុណសម្ដេចតេជោ។ សមាជិករដ្ឋសភាអាមេរិកប្រចាំរដ្ឋផ្លរីដា Ted Yoho ត្រូវគេឃើញថា ធ្លាប់បានធ្វើសេចក្ដីស្នើច្បាប់ដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជា។ ប៉ុន្តែនៅពេលថ្ងៃនេះ សមាជិកសភាសហរដ្ឋអាមេរិក លោកTed S. Yoho បានផ្ញើលិខិតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងឱកាសដែលកម្ពុជាបានអនុញ្ញាតឱ្យនាវា MS Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ លិខិតរបស់សម្ដេចសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី តបចំពោះលោក Ted Yoha នៅថ្ងៃ២៥មីនា និងវត្រូវបានក្រសួងការបរទេសផ្សព្វផ្សាយនៅថ្ងៃ២៧មីនានេះ បានសរសេរថា ខ្ញុំសូមថ្លែងអំណរគុណចំពោះពាក្យពេចន៍ល្អៗរបស់ឯកឧត្តមដែលបានលើកឡើងក្នុងលិខិតផ្ញើមកខ្ញុំពាក់ពន្ធ័ នឹងសកម្មភាពមនុស្សធម៌ដែលកម្ពុជាបានធ្វើក្នុងការអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ដែលស្ថិតនៅក្នុងគ្រោះអាសន្ន បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដែលនៅលើនាវានោះ មានពលរដ្ឋអាមេរិកប្រមាណ៦០០នាក់ ដែលទីបំផុតពួកគេបានត្រលប់ទៅកាន់គោលដៅដែលគេចង់ទៅរៀងៗខ្លួនវិញ។ លិខិតសម្ដេចតេជោបានបញ្ជាក់ថា ជាប្រទេសតូច ប៉ុន្តែមានចិត្តទូលាយ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ខ្ញុំឲ្យតម្លៃខ្ពស់ទៅលើប្រពន្ធ័ពហុនិយម រួមទាំងការសាមគ្គីភាពជាអន្តរជាតិដោយគ្មានការរើសអើង ជាពិសេសនៅពេលប្រឈមទៅនឹងការដោះស្រាយនញ្ហាតំបន់ឬអន្តរជាតិផ្សេងៗ។…

  • ដោយសារបារម្មណ៍ការឆ្លងវីរុសឆ្លង COVID 19 គណៈកម្មាធិការ អូឡាំពិក អន្តរជាតិ IOC សម្រេចលើកពេល ព្រឹត្តិការកីឡាអូឡាំពិករដូវក្តៅដែលគ្រោងរៀបចំនៅប្រទេសជប៉ុន ឆ្នាំ២០២០ ទៅឆ្នាំ២០២១វិញ

    ដោយសារបារម្មណ៍ការឆ្លងវីរុសឆ្លង COVID 19 គណៈកម្មាធិការ អូឡាំពិក អន្តរជាតិ IOC សម្រេចលើកពេល ព្រឹត្តិការកីឡាអូឡាំពិករដូវក្តៅដែលគ្រោងរៀបចំនៅប្រទេសជប៉ុន ឆ្នាំ២០២០ ទៅឆ្នាំ២០២១វិញ

    ព្រឹត្តិការណ៍ដ៍ធំរបស់ពិភពលោកកីឡាអូឡាំពិករដូវក្តៅដែលគេប្រារព្ធរៀងរាល់៤ឆ្នាំម្តង ដែលប្រទេសជប៉ុននិងទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២០នេះ ត្រូវបានគណៈកម្មាធិការ អូឡាំពិក អន្តរជាតិ IOC នឹងសមីម្ចាស់ផ្ទះជប៉ុនសម្រេចលើកពេលទៅរៀបចំនៅឆ្នាំ២០២១វិញ ដែលការប្រកាសលើកពេលរៀបចំនេះកើតឡើងដោយសាតែការព្រួយបារម្មណ៍ខ្លាចឆ្លងវិរុស COVID 19 ដល់អត្តពលិកកីឡាមកពីគ្រប់ប្រទេសនៅលើពិភពលោក និងប្រតិភូចូលរួម។ ការប្រកាសលើកពេលរៀបចំព្រឹត្តិការណ៍ដ៍ធំនេះបានសម្រេចនៅក្នុងកិច្ចប្រជុំតស៊ូមតិរវាងភាគីគណៈកម្មាធិការ អូឡាំពិក អន្តរជាតិ IOC និងភាគីជប៉ុនដែលជាម្ចាស់ផ្ទះកាលពីថ្ងៃម្សិលមិញ។ ពាក់ព័ន្ធនិងការលើកពេល ការរៀបចំព្រឹត្តិការណ៍ ដ៍ធំរបស់ពិភពលោកខាងលើនេះឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បានបញ្ជាក់ថា ការសម្រេចលើកពេល រៀបចំព្រឹត្តិការណ៍អូឡាំពិកទៅឆ្នាំ២០២១វិញនោះ វាបបានបង្កផលប៉ះពាល់ដល់កីឡាករ ការិនី លើការរៀបចំផែនការ ហ្វឹកហាត់ឡើងវិញ រយៈពេល១ឆ្នាំទៀត ហើយ អ្វីដែលបង្កផលប៉ះពាល់កាន់តែខ្លាំងទៀតនោះ គឺកីឡាករការិនីមិនបានហ្វឹកហាត់ជាមួយគ្រូបង្វឹករយៈពេលវែងដែលធ្វើឲ្យធ្លាក់ចុះនៅសិទ្ធិផល។ ឯកឧត្តម អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានបញ្ជាក់ទៀតថា សម្រាប់ព្រះរាជាណាចក្រកម្ពុជាវិញចំពោះការលើកពេលព្រឹត្តិការណ៍អូឡាំពិកនេះ មានផលប៉ះពាល់មួយចំនួនដែរ ដោយសា នៅឆ្នាំ ២០២១ គឺជាឆ្នាំ ដែលកម្ពុជាក៍ត្រៀមខ្លួនចូលរួមព្រឹត្តិការណ៌ អាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ ប៉ុន្តែយើងមិនផ្តោតសំខាន់លើកីឡា អូឡាំពិក នៅឆ្នាំ…

  • លោក ដូណាល់ ត្រាំ ច្រានចោលការផ្អាកសន្និបាតរបស់គណបក្សសាធារណៈរដ្ឋក្នុងខែសីហាខាងមុខ ដោយសារតែបញ្ហាវីរុស COVID-19

    លោក ដូណាល់ ត្រាំ ច្រានចោលការផ្អាកសន្និបាតរបស់គណបក្សសាធារណៈរដ្ឋក្នុងខែសីហាខាងមុខ ដោយសារតែបញ្ហាវីរុស COVID-19

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បញ្ជាក់ថា រូបលោកនឹងមិនផ្អាកសន្និបាតគណបក្សសាធារណៈរដ្ឋ ដែលគ្រោងធ្វើឡើងនៅខែសីហា ឆ្នាំ២០២០ ដោយសារតែបញ្ហាមេរោគ COVID-19 នោះឡើយ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក ដូណាល់ ត្រាំ បានបង្ហាញការជឿជាក់ថា សហរដ្ឋអាម៉េរិកនឹងអាចវិលត្រឡប់ទៅរកភាពប្រក្រតីវិញបាននាពេលនោះ ដូច្នេះហើយលោកនឹងមិនលុបចោលសន្និបាតដ៏ធំនេះឡើយ ។ សូមបញ្ជាក់ថា សន្និបាតខាងលើនេះ គឺសម្រាប់ការតែងតាំងបេក្ខជនប្រធានា ធិបតីរបស់បក្សសាធារណៈរដ្ឋ ដើម្បីទៅប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាម៉េរិកនៅខែវិច្ឆិការ ឆ្នាំ២០២០ខាងមុខនេះ ៕ធ.ដ

  • មេដឹកនាំប្រទេស G20 សន្យាបញ្ចេញកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19

    មេដឹកនាំប្រទេស G20 សន្យាបញ្ចេញកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19

    រីយ៉ាដ៖ ក្រុមប្រទេស G20 បានសន្យារួបរួមគ្នាជាធ្លុងមួយនៅថ្ងៃទី២៦ ខែមីនានេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគCOVID-19 ដោយបញ្ជាក់ថា ពួកគេនឹងចាក់បញ្ចូលកញ្ចប់ថវិកាចំនួន៥លានលានដុល្លារទៅក្នុងសេដ្ឋកិច្ចពិភពលោក ខណៈមានការព្យាករណ៍អំពីការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងគំហុក ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនបានចូលរួមក្នុងកិច្ចប្រជុំបន្ទាន់ តាមរយៈវីដេអូជាក្រុមដែលដឹកនាំដោយព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត សាល់ម៉ាន់ ដែលអំពាវនាវឱ្យមានចំណាត់ការសម្របសម្រួល ចំពេលកំពុងប្រឈមមុខនឹងសម្ពាធ ដើម្បីបញ្ចប់សង្រ្គាមតម្លៃប្រេងរវាងអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ។ ក្រុមមេដឹកនាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចប្រជុំកំពូលនេះថា យើងប្តេជ្ញាយ៉ាងមុតមាំដើម្បីបង្ហាញនូវការរួបរួមគ្នា ប្រឆាំងនឹងការគំរាមកំហែងរួមមួយនេះ ។ យើងនឹងចាក់បញ្ចូលថវិការជាង៥លានលានដុល្លារទៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលជាផ្នែកមួយនៃគោលនយោបាយសារពើពន្ធ វិធានការសេដ្ឋកិច្ច និង ផែនការធានាការពារ ដើម្បីទប់ទល់នឹងផលប៉ះពាល់សង្គមសេដ្ឋកិច្ច និង ហិរញ្ញវត្ថុពីជំងឺរាតត្បាត ៕ធ.ដ

  • ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីគ្រោងធ្វើតេស្តវ៉ាក់សាំងប្រឆាំងមេរោគរបេង មុនពេលយកទៅប្រើទប់ទល់នឹងវីរុស COVID-19

    ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីគ្រោងធ្វើតេស្តវ៉ាក់សាំងប្រឆាំងមេរោគរបេង មុនពេលយកទៅប្រើទប់ទល់នឹងវីរុស COVID-19

    អូស្រ្តាលី៖ ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីកំពុងត្រៀមធ្វើតេស្ដទ្រង់ទ្រាយធំមួយលើមនុស្សជាច្រើន ដោយប្រើវ៉ាក់សាំងប្រឆាំងមេរោគរបេងឈ្មោះ BCG ដើម្បីការ ពារបុគ្គលិកសុខាភិបាលពីវីរុស COVID-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ក្រុមអ្នកវិទ្យាសា្រវជ្រាវអូស្ត្រាលីបានបញ្ជាក់ថា បុគ្គលិកសុខាភិបាល៤ពាន់នាក់នឹងចូលរួមក្នុងការធ្វើតេស្ដវ៉ាក់សាំង BCG ក្នុងរយៈពេលច្រើនសប្ដាហ៍ ក្រោមនីតិវិធីតាមដានស្ថានការណ៍ដ៏រហ័ស ដែលទទួលបានការអនុញ្ញាតពីរដ្ឋ និងអាជ្ញាធរសុខាភិបាលសហព័ន្ធ ។ បើតាមក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីមកពីវិទ្យាស្ថានស្រាវជ្រាវកុមារ មើដុក មានមូលដ្នានក្នុងទីក្រុង មែលប៊ន ពួកគេសង្ឃឹមថា ខ្លួនអាចនឹងបានឃើញវ៉ាក់សាំងនេះ ជួយកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងរនៃវីរុស COVID-19 នៅក្នុងខ្លួនបុគ្គលិកសុខាភិបាល ដែលទទួលការចាក់វ៉ាក់ BCG ជាការសាកល្បង ៕ធ.ដ