-
ក្រុមហ៊ុន Yunnan Investment Group Co., Ltd បានប្រគល់អាវអៀមសុវត្តិភាព ចំនួន១០០៨ឈុត និងឧបករណ៍ពិនិត្យមេរោគកូវីដ១៩ ចំនួន១០០៨ឈុត ដល់ក្រសួងសុខាភិបាល
អាវអៀមសុវត្តិភាព ចំនួន១០០៨ឈុត និងឧបករណ៍ពិនិត្យមេរោគកូវីដ១៩ ចំនួន១០០៨ឈុត ដែលអាចប្រើប្រាស់ដើម្បីយកសំណាកពីអ្នកជំងឺចំនួន១០០៨នាក់ ដែលជាអំណោយរបស់ក្រុមហ៊ុន Angkor International Airport Investment Co., Ltd និង Yunnan Investment Group Co., Ltd តាមរយៈ ឯ ឧ តឹក រ៉េតសំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ពិធីប្រគល់-ទទួលខាងលើ ធ្វើឡើង នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯ ឧ បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ។ ឯ.ឧ តឹក រ៉េតសំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ អំណោយរបស់ក្រុមហ៊ុន Yunnan Investment Group Co., Ltd គឺឆ្លើយតបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន…
-
ក្រសួងសេដ្ឋកិច្ច បានដាក់ចេញនូវវិធានការចំនួន០៣ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងចម្លងនៃវីរុសកូវីដ១៩
-
ប្រធានមូលនិធិហិរញ្ញវត្ថុអន្ដរជាតិ IMF ព្រមានថា ជម្ងឺ COVID-19 នឹងបំផ្លាញសេដ្ឋកិច្ចសកលលោកនៅឆ្នាំនេះ ធ្ងន់ធ្ងរជាងវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ២០០៨-២០០៩ទៅទៀត
សហរដ្ឋអាម៉េរិក៖ ជំងឺរាតត្បាតជាសកលកូវីដ១៩ បានបន្ទុចបង្អាក់សេដ្ឋកិច្ចពិភពលោក ហើយថែមទាំងរុញច្រានឱ្យធ្លាក់ក្នុងស្ថានភាពមួយ ដែលនឹងត្រូវការថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ នេះបើតាមប្រធានមូលនិធិហិរញ្ញវត្ថុអន្ដរជាតិ IMF លោកស្រី គ្រីស្តាលីណា ចចជីវ៉ា និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN ។ ប្រធានមូលនិធិហិរញ្ញវត្ថុអន្ដរជាតិរូបនេះបានកត់សម្គាល់យ៉ាងដូច្នេះថា យើងបានធ្លាក់ចូលការដើរថយក្រោយនៃសេដ្ឋកិច្ច ដែលអាចនឹងកាន់តែអាក្រក់ជាងវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ២០០៨ទៅទៀត ។ ការព្រមានបែបនេះរបស់លោកស្រី គ្រីស្តាលីណា ចចជីវ៉ា បានកើតឡើងនៅពេលដែលមូលនិធិហិរញ្ញវត្ថុអន្ដរជាតិ IMF និង ធនាគារពិភពលោក បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវឲ្យរដ្ឋាភិបាលពិភពលោក ផ្អាកការសងបំណុលបណ្ដោះអាសន្ន ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ។ បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករណ៍ថ្មីៗនេះថា ជម្ងឺកូវីដ១៩នឹងបំផ្លាញសេដ្ឋកិច្ចសកលលោកនៅឆ្នាំ២០២០នេះ ធ្ងន់ធ្ងរជាងវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ២០០៨-២០០៩ទៅទៀត ។ ប៉ុន្ដែមូលនិធិរូបិយវត្ថុអន្តរជាតិរំពឹងថា សេដ្ឋកិច្ចពិភពលោក អាចនឹងងើបឡើងវិញនៅក្នុងឆ្នាំ២០២១ លុះត្រាតែ ប្រទេសនានាត្រូវផ្ដល់អាទិភាពដល់ការគ្រប់គ្រង និងពង្រឹងប្រព័ន្ធសុខាភិបាល ៕ធ.ដ
-
ថៃសម្រេចបិទខេត្តភូកេត ជាខេត្តមានអ្នកឆ្លងកូវីដ១៩ ចំនួន៥៣នាក់ហើយ
សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយ នៅថ្ងៃទី៣០ មីនា ២០២០នេះថា អភិបាលខេត្តភូកេតនៃប្រទេសថៃ បានចេញបទបញ្ជាហាមឃាត់ប្រជាជន និងយានយន្ត ពីការចាកចេញ និងចូលខេត្តរបស់ខ្លួន ខណៈខេត្តនេះមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦ករណីទៀត សរុប ៥៣ករណី។ ដោយមានការយល់ព្រមពីគណៈកម្មាធិការប្រយុទ្ធនឹងជំងឺឆ្លងខេត្ត អភិបាលខេត្តភូកេត លោក Pakkapong Taweepat ទទួលបន្ទុកស្ថានភាពបន្ទាន់ក្នុងខេត្ត បានបញ្ជាឲ្យបិទរាល់ច្រកចេញចូលក្នុងខេត្ត លើកលែងតែការធ្វើដំណើរតាមផ្លូវអាកាស ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ ទី៣០ ខែមីនា រហូតដល់ ថ្ងៃទី៣០ ខែមេសា ឬរហូតដល់ការជូនដំណឹងបន្ថែមទៀត។ ស្ថិតក្រោមបទបញ្ជានេះ ប្រជាពលរដ្ឋ និងយានយន្តគ្រប់ប្រភេទ ត្រូវបានហាមឃាត់មិនឲ្យចូល និងចេញពីខេត្តឡើយ លើកលែងតែអ្នកដឹកជញ្ជូនម្ហូបអាហារ និងរបស់របរសំខាន់ៗ ប្រេងឥន្ធនៈ សំភារៈសំណង់ ឧបករណ៍វេជ្ជសាស្រ្ត រថយន្តប្រតិបត្តិការសង្គ្រោះ រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តរដ្ឋ៕ធ.ដ
-
ភរិយានាយករដ្ឋមន្រ្តីកាណាដាជាសះស្បើយឡើងវិញ ក្រោយឆ្លងជម្ងឺ COVID-19
កាណាដា៖ ភរិយានាយករដ្ឋមន្រ្តីកាណាដា គឺលោកស្រី Sophie Gregoire Trudeau បានប្រកាសនៅថ្ងៃទី២៩ ខែមីនាថា លោកស្រីបានជាសះស្បើយទាំង ស្រុងឡើងវិញហើយពីជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន Sputnik ។ លោកស្រី Sophie បានចាប់ផ្តើមទទួលការព្យាបាលជំងឺកាលពីថ្ងៃទី១៣ ខែមីនា បន្ទាប់ពីការិយាល័យនាយករដ្ឋមន្រ្តីកាណាដា បានប្រកាសពីការធ្វើតេស្តវិជ្ជមាននៃជម្ងឺ COVID-19 លើរូបលោកស្រី ។ ដោយឡែកស្វាមីរបស់លោកស្រី គឺលោកនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau មិនបានឆ្លងនោះទេ ហើយក៏ពុំមានរោគសញ្ញាសង្ស័យអ្វីដែរ ប៉ុន្តែបច្ចុប្បន្ននេះ លោកបានសម្រេចអនុវត្តវិធានការនៅដាច់ដោយឡែកពីគេ ។ សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសកាណាដា សរុបកើនឡើងដល់៥ពាន់៤២៥នាក់ ក្នុងនោះមានអ្នកជម្ងឺ៦០នាក់បាត់បង់ជីវិត គិតត្រឹមថ្ងៃ២៨ ខែមីនា ឆ្នាំ២០២០ ៕ធ.ដ
-
នៅបារាំង តួលេខអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៤០.១៧៤ករណី ក្រោយរកឃើញអ្នកឆ្លងថ្មីចំនួន២.៥៩៩ករណីបន្ថែមទៀត
បារាំង៖ នៅក្នុងប្រទេសបារាំង អ្នកឆ្លងជម្ងឺ COVID-19 ចំនួន២ពាន់៥៩៩នាក់បន្ថែមទៀតត្រូវបានរកឃើញ គិតត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ក្នុងនោះមានអ្នកជំងឺ២៩២នាក់ទៀតបានស្លាប់ នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ដកស្រង់ប្រភពពីអាជ្ញាធរសុខាភិបាលបារាំង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាលបារាំងបានឱ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន នៅថ្ងៃទី២៩ ខែមីនាថា ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសបារាំង បានកើនឡើងដល់៤ពាន់១៧៤ករណី ក្នុងនោះអ្នកជំងឺសរុប២ពាន់៦០៦បានបាត់បង់ជីវិត ។ បច្ចុប្បន្នបារាំងនៅស្ថិតក្នុងការរឹតបន្តឹងនៅឡើយ ដោយប្រជាជននានាត្រូវណែនាំឲ្យស្ថិតនៅក្នុងផ្ទះ ដើម្បីបង្ការការឆ្លងជំងឺ COVID-19 រហូតដល់ថ្ងៃទី១៥ ខែមេសាខាងមុខ ហើយវាអាចនឹងត្រូវអូសបន្លាយបន្ថែមទៀត ៕ធ.ដ
-
នៅសិង្ហបុរី តួលេខអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់៨៤៤ករណី បន្ទាប់ពីទើបរកឃើញអ្នកឆ្លងថ្មីចំនួន៤២ករណីទៀត
សិង្ហបុរី៖ ក្រសួងសុខាភិបាលសិង្ហបុរីបានរកឃើញអ្នកឆ្លងថ្មីនៃជម្ងឺ COVID-19 ចំនួន៤២ករណីបន្ថែមទៀត ដែលប្រការនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់៨៤២នាក់ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ។ ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នេះ មាន២៤នាក់ជាករណីនាំចូល ដែលត្រូវបានរកឃើញលើអ្នកធ្លាប់ធ្វើដំណើរទៅអឺរ៉ុប អាមេរិកខាងជើង មជ្ឈិមបូព៌ា តំបន់អាស៊ាន និងតំបន់មួយចំនួនទៀតនៃទ្វីបអាស៊ី ។ ដោយឡែកអ្នកជំងឺជាសះស្បើយសរុបកើនឡើងដល់២១២នាក់ ខណៈអ្នកជំងឺជាវិធានការបង្ការ និងទប់ស្កាត់នោះ រដ្ឋាភិបាលសិង្ហបុរីកំពុងចាត់វិធានការរឹតត្បិតជាច្រើន ក្នុងនោះរួមមានទាំងការរក្សាគម្លាតសង្គម សំដៅរាំងខ្ទប់ការឆ្លងរាលដាលនៃជម្ងឺ COVID-19 ខណៈសិង្ហបុរីនៅមិនទាន់សម្រេចចិត្តដាក់ប្រទេសក្នុងគ្រាអាសន្ននៅឡើយទេ ៕ធ.ដ
-
ផ្ទុះកុបកម្មនៅក្នុងពន្ធនាគារមួយកន្លែងនៅថៃ ដោយសារអ្នកទោសភ័យខ្លាចឆ្លងជម្ងឺ COVID-19
ថៃ៖ កុបកម្មមួយបានផ្ទុះឡើងនៅឯពន្ធនាគារក្នុងខេត្ត ប៊ូរីរ៉ាំ ភាគឦសានប្រទេសថៃ ដោយសារតែអ្នកទោសភ័យខ្លាចការឆ្លងរាលដាលនៃជងឺ COVID-19 នេះបើតាមសារព័ត៌មានចិន CGTN នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ។ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ថៃម្នាក់ បានឱ្យដឹងថា ក្នុងអំឡុងពេលផ្ទុះអំពើហិង្សាខាងលើនេះ អ្នកទោសមួយចំនួនបានរត់គេចចេញពីពន្ធនាគារនៅខេត្តប៊ូរីរ៉ាំ ដែលមានផ្ទុកអ្នកទោសស្រីប្រុសសរុបទាំងអស់ប្រមាណ២ពាន់នាក់ ។ អាជ្ញាធរថៃមិនបានបញ្ជាក់លំអិតនោះទេថា អ្នកទោសប៉ុន្មាននាក់បានរត់គេចខ្លួន ក៏ប៉ុន្តែក្រសួងយុត្តិធម៌ថៃបានឲ្យដឹងថា អ្នកទោស៧នាក់ត្រូវបានចាប់ខ្លួនមកវិញ ។ រដ្ឋមន្ត្រីយុត្តិធម៌ថៃលោក សំសាក់ ថេបស៊ូទីន បានបញ្ជាក់ថា ការពិតជាក់ស្តែង គ្មានអ្នកទោសណាម្នាក់នៅក្នុងខេត្តប៊ូរីរ៉ាំ បានឆ្លងជម្ងឺ COVID-19 នោះទេ ដោយអ្នកទោសខ្លះបានបង្កើតជាព័ត៌មានក្លែងក្លាយ ដើម្បីប្រមូលគ្នីគ្នាបង្កចលាចល និង ដើម្បីបង្កើតឱកាសរត់គេចខ្លួនតែប៉ុណ្ណោះ ៕ធ.ដ
-
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី៤នាក់ថ្មីទៀត ហើយអ្នកជាសះស្បើយចំនួន២នាក់បន្ថែម
-
ក្រុមការងារចុះជួយឃុំត្បែង ចុះធ្វើការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩ (Covid-19)
កណ្តាល៖ នៅថ្ងៃទី២៩ខែមីនា ឆ្នាំ២០២០ ក្រុមការងារចុះជួយឃុំត្បែង ដឹកនាំដោយលោកហាន់ស៊ីណាត អនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំត្បែង តំណាងលោកឧកញ៉ា បណ្ឌិតទ្រីភាពរួមជាមួយអាជ្ញាធរដែនដីនៅក្នុងមូលដ្ឋានបានចុះធ្វើការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរាល់ដាលជម្ងឺកូវីដ១៩ (Covid-19) តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងពាំនាំនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន តាមរយះលោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៧ភូមិ នៅក្នុងឃុំត្បែងទាំងមូល ដែលមានចំនួន១,២៦៩គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានក្រមា១ មី១កេះ និងសាប៊ូ១ដុំ។ ដោយឡែក សម្រាប់បងប្អូន១៩គ្រួសារដែលមានជីវភាពលំបាកខ្លាំង ក្នុង១គ្រួសារ ទទួលបាននូវគ្រឿងឧបភោគបរិភោគ ដូចជា អង្ករ ៥០គីឡូ មី១កេះ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប៊ីចេង០.៥គីឡូ ស្ករស ១គីឡូ និងថវិកា ចំនួន៥០,០០០រៀល។ សរុបអំណោយគិតជាទឹកប្រាក់ចំនួន ៥៥.០០០.០០០ រៀល។ ឯកឧត្តម ហាន់ ស៊ីណាតបានណែនាំវិធីលាង…