-
ក្រុមហ៊ុន កូកា-កូឡា កម្ពុជាផ្អាកការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ដើម្បីបង្វែរថវិកាជាជំនួយសម្រាប់ឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ និងភាពប្រសើរឡើងនៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានប្រកាសបរិច្ចាគជាសម្ភារបង្ការ និងការពារ ដែលគិតជាសាច់ប្រាក់មានចំនួន២០ម៉ឺនដុល្លារអាម៉េរិកនៅថ្ងៃទី៣០ ខែមីនានេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងជួយសម្រាលការរីករាលដាលនៃវីរុសកូវីដ-១៩ក្នុងតំបន់ ព្រមទាំងសម្រាប់ឆ្លើយតបទៅសហគមន៍ដែលកំពុង និង ងាយទទួលរងផលប៉ះពាល់បំផុតនៅកម្ពុជា ។ ចាប់ពីថ្ងៃនេះ ក្រុមហ៊ុនកូកា-កូឡានឹងសហការយ៉ាងស្អិតរមួតជាមួយក្រសួងសុខាភិបាល សាលារាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីផ្តល់ជូននូវសម្ភារបង្ការ និងការពារ រួមមាន៖ សាប៊ូ អាល់កុល ឧបករណ៍វាស់កម្តៅ ម៉ាស់ ឯកសណ្ឋាន-ឧបករណ៍ការពារផ្ទាល់ខ្លួន និងសម្ភារជាសារអប់រំអំពីការបង្ការនៃវីរុស ព្រមទាំងភេសជ្ជៈជូនដល់បុគ្គលិកសុខាភិបាល សហគមន៍ដែលបានកំពុង និងងាយរងផលប៉ះពាល់នៅតាមបណ្តាមន្ទីរពេទ្យ មណ្ឌលសុខភាព តំបន់ចត្តាឡីស័កជាដើមនៅទូទាំងប្រទេស ។ លោក ដេវីដ វ៉ីងហ្គល់វើដ ជានាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា នេះជាពេលវេលាដ៏លំបាកសម្រាប់យើងទាំងអស់គ្នា យើងប្តេជ្ញាយ៉ាងមុតមាំថានឹងព្យាយាមធ្វើគ្រប់យ៉ាងតាមដែលអាចជួយបាន ដើម្បីជួយសម្រាលដល់ស្ថានភាពនាពេលនេះ ។ អាទិភាពចម្បងរបស់យើងនាពេលនេះ គឺរក្សាសុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលិកយើង ព្រមទាំងសហគមន៍របស់យើងទាំងមូល។ យើងសង្ឃឹមថា ការបរិច្ចាគរបស់យើង…
-
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ចុះរដ្ឋបាលជុំវិញផ្សារអូរឡាំពេជ្រ
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប់ការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ឲ្យមន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប់ការក្លែងបន្លំ បន្តយុទ្ធនាការ ចុះប្រតិបត្តិការឆែកឆេរ នៅតាមឱសថស្ថាននានា និងហ្វាម៉ាស៊ី ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែករកនូវផលិតផលម៉ាស់ និងអាកុល សម្រាប់លាងសំអាតដៃ ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ។ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យឱសថស្ថានចំនួន៧០ នៅម្តុំផ្សារអូឡាំពិក ខណ្ឌបឹងកេងកង ដេីម្បីត្រួតពិនិត្យរកទីតាំងដែលលក់ឧបករណ៍តេស្តកូវីដ ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់ ក្រោមការដឹកនាំផ្ទាល់របស់លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ជាលទ្ធផលមិនមានឱសថស្ថានណាមួយលក់ឧបករណ៍ដែលក្រសួងហាមឃាត់នោះទេ ហេីយក្រុមការងារក៏បានណែនាំអបរំបន្ថែមដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ជាពិសេសគឺចូលរួមសហការក្នុងការទប់ស្កាត់ការលក់ឧបករណ៍ដែលក្រសួងហាមឃាត់នេះ ។ ក្រុមការងារ នឹងបន្តចុះត្រួតពិនិត្យ តាមឱសថស្ថានផ្សេងទៀត…
-
អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា ជម្ងឺ COVID-19 សម្លាប់មនុស្សកើនឡើងច្រើនជាង៣ម៉ឺននាក់ហើយនៅទូទាំងសកលលោក
ស្វីស៖ នៅទូទាំងសកលលោក ចំនួនអ្នកស្លាប់ដោយសារជម្ងឺ COVID-19 បានកើនឡើងដល់៣ម៉ឺន១០៥នាក់ហើយ គិតត្រឹមថ្ងៃទី២៩ ខែមីនានេះ (ម៉ោងក្នុងតំបន់) នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO និងត្រូវបានចុះផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ។ រហូតមកទល់នឹងពេលនេះ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 ក៏បានកើនឡើងដល់៦៣ម៉ឺន៨ពាន់១៤៦នាក់ត្រូវបានរាយការណ៍នៅទូទាំងសកលលោកផងដែរ នៅក្នុងចំណោមនោះ មានអ្នកឆ្លង៥៥ម៉ឺន៥ពាន់៧៩០នាក់នៅក្រៅប្រទេសចិន ខណៈសហរដ្ឋអាមេរិកក្លាយជាប្រទេស មានអ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីនេះច្រើនជាងគេបំផុត រហូតដល់១០ម៉ឺន៣ពាន់៣២១នាក់ឯណោះ ។ ស្របពេលដែលជម្ងឺឆ្លង COVID-19 បាននឹងកំពុងឆ្លងរាតត្បាតនៅទូទាំងសកលលោកនោះ អង្គការសុខភាពពិភពលោក WHO រួមជាមួយអាជ្ញាធរជាតិកំពុងឃ្លាំមើលពីផលប៉ះពាល់ដោយសារតែជម្ងឺ COVID-19 ទៅលើសុខភាពផ្លូវចិត្តរបស់ប្រជាជន ក៏ដូចជាការផ្តល់ព័ត៌មាន និងការណែនាំដល់រដ្ឋាភិបាល និងសាធារណៈជន ក្នុងន័យទប់ស្កាត់ការរីករាលដាលនៃជម្ងឺផ្លូវដង្ហើមថ្មីដ៏សាហាវនេះ ៕ធ.ដ
-
សហរដ្ឋអាម៉េរិកអនុញ្ញាតឲ្យប្រើថ្នាំគ្រុនចាញ់ព្យាបាលអ្នកជម្ងឺ COVID-19 ប៉ុន្តែត្រូវមានកម្រិត
សហរដ្ឋអាម៉េរិក៖ ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ចំនួនពីរប្រភេទ ក្នុងនោះរួមមាន ក្លររ៉ូឃ្វីន (Chloroquine) និងហាយដ្រូស៊ីក្លររ៉ូឃ្វីន (Hydroxychloroquine) ត្រូវបានទីភ្នាក់ងារផ្នែកសុវត្ថិភាពស្បៀងអាហារ និងឱសថរបស់អាមេរិក FDA អនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលបន្ទាន់ ដើម្បីព្យាបាលអ្នកជំងឺផ្ទុកវីរុស COVID-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ។ ការអនុញ្ញាតនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសលោកកំពុងតែពន្លឿនការអភិវឌ្ឈថ្នាំព្យាបាលជំងឺ COVID-19 ឲ្យបានកាន់តែយ៉ាងសកម្ម រួមមានទាំងការដកពិសោធន៍លើថ្នាំ ប្រឆាំងនឹងជំងឺគ្រុនចាញ់ ហាយដ្រូស៊ីក្លររ៉ូឃ្វីន និង វិធីព្យាបាលតាមរយៈឈាមផ្សេងទៀតផងដែរ ។ សូមជម្រាបថា រហូតមកទល់នឹងពេលនេះ សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេស កើនឡើងដល់១៤ម៉ឺន២ពាន់៥០២ករណីហើយ ក្នុងនោះមានអ្នកជម្ងឺ២ពាន់៤៩៣នាក់បាត់បង់ជីវិត និង ៤ពាន់៨៥៦នាក់បានជាសះស្បើយឡើងវិញ នេះបើតាមសាកលវិទ្យាល័យស្រាវជ្រាវ ចនស៍ ហប់ឃីនស៍នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ៕ធ.ដ
-
អ៊ីតាលីគ្រោងពន្យាពេលដាក់ប្រទេសក្នុងគ្រាអាសន្នបន្ថែមទៀត ខណៈអ្នកឆ្លងជម្ងឺ COVID-19 កើនជិត១០ម៉ឺននាក់ និងស្លាប់ជាង១ម៉ឺននាក់
អ៊ីតាលី៖ អាជ្ញាធរអ៊ីតាលីបានប្រកាសនៅថ្ងៃទី២៩ ខែមីនាថា ពួកគេនឹងបន្តអូសបន្លាយពេលដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល១ខែបន្ថែមទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃជម្ងឺ COVID-19 ខណៈចំនួនអ្នកឆ្លងនៅទូទាំងប្រទេសកើនជិត១០ម៉ឺននាក់ និងអ្នកជម្ងឺ១ម៉ឺន៧៩៩នាក់ទៀតស្លាប់ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ។ កន្លងមក ប្រទេសអ៊ីតាលីបានបិទសាលារៀនរបស់ខ្លួនទាំងអស់ កាលពីដើមខែនេះ ហើយបន្ទាប់មកបានចាប់ផ្តើមដាក់អនុវត្តន៍ការរឹតបន្តឹងជាបន្តបន្ទាប់ រហូតដល់ហាងលក់ទំនិញត្រូវបានបិទកាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០២០ ។ វិធានការបង្ការ និងទប់ស្កាត់ជម្ងឺ COVID-19 ដ៏តឹងរឹងនេះ ត្រូវបានអនុម័តក្នុងកម្រិតខុសៗគ្នានៅទូទាំងតំបន់អឺរ៉ុប ប៉ុន្តែវាហាក់ដូចជាមិនទាន់ជួយការពារចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលី ពីការកើនឡើងខ្ពស់ជាងប្រទេសចិន ចាប់តាំងពី ជម្ងឺផ្លូវដង្ហើមដ៏សាហាវនេះផ្ទុះឡើងលើកដំបូងនៅអ៊ីតាលី កាលពីថ្ងៃទី១៩ ខែមីនា នៅឡើយនោះ ៕ធ.ដ
-
អូស្ត្រាលីព្រមានពិន័យប្រាក់ ឬចាប់ដាក់ពន្ធធនាគារ បើសិនពលរដ្ឋខ្លួនល្មើសនឹងបំរាមទប់ស្កាត់ជម្ងឺ COVID-19
អូស្រ្តាលី៖ អាជ្ញាធរអូស្រ្តាលីគំរាមដាក់ពិន័យប្រាក់ ឬចាប់ដាក់ពន្ធធនាគារតែម្តង ប្រសិនបើប្រជាជនទាំងឡាយណាល្មើសនឹងច្បាប់ថ្មី ដែលមានគោលដៅរឹតត្បិតការប្រមូលផ្តុំ ឬការជួបជុំគ្នាលើសពី២នាក់ឡើងទៅ ខណៈអត្រាឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសកំពុងថយចុះ ប៉ុន្តែបែរជាអត្រាស្លាប់កើនឡើង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ។ ច្បាប់ថ្មីដែលមានគោលដៅរឹតត្បិតការប្រមូលផ្តុំ ឬការជួបជុំគ្នាលើសពី២នាក់ឡើងទៅខាងលើនេះ នឹងចាប់ផ្តើមអនុវត្តជាផ្លូវការ គិតចាប់ពីពាក់កណ្ដាលយប់ថ្ងៃទី៣០ ខែមីនានេះ (ម៉ោងក្នុងតំបន់) ដែលនេះជាផ្នែកមួយនៃវិធានការដើម្បីកាត់បន្ថយល្បឿននៃអត្រាឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសអូស្រ្តាលី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមីនានេះ អូស្ត្រាលីមានអ្នកឆ្លងជម្ងឺ COVID-19 ប្រមាណជាង៤ពាន់២រយនាក់ ក្នុងនោះមានអ្នកជម្ងឺ១៧នាក់បាត់បង់ជីវិត ហើយរដ្ឋ ញូស៊ោវែល និងរដ្ឋ វ៉ីកតូរៀ មានករណីឆ្លងច្រើនជាងគេបំផុតនៅទូទាំងប្រទេស ៕ធ.ដ
-
នៅអាល្លឺម៉ង់ អ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៥ម៉ឺន២ពាន់៥៤៧នាក់ហើយ
អាល្លឺម៉ង់៖ អាជ្ញាធរអាល្លឺម៉ង់បានរាយការណ៍ពីអ្នកឆ្លងវីរុស COVID-19 ចំនួន៣ពាន់៩៦៥ករណីបន្ថែមទៀត គិតត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលប្រការនេះធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេសអឺរ៉ុបមួយនេះ កើនឡើងដល់៥ម៉ឺន២ពាន់៥៤៧ករណី នេះបើតាមសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ។ យោងតាមប្រភពពីទីភ្នាក់ងារគ្រប់គ្រងជម្ងឺឆ្លង នៃវិទ្យាស្ថាន រ៉ូប៊ឺត ខូច ហៅកាត់ថា RKI បានឱ្យដឹងថា នៅក្នុងចំណោមអ្នកឆ្លងទាំង៥ម៉ឺន២ពាន់៥៤៧ករណីខាងលើនេះ មានអ្នកជម្ងឺចំនួន៣៨៩នាក់បានស្លាប់ ខណៈទិន្នន័យពីរដ្ឋចំនួន៣ ក្នុងនោះរួមមានរដ្ឋ បាឌិន វុតថាមប៊ឺគ, ហាសេស និង សាអាលែន មិនទាន់ត្រូវបានបញ្ជូននៅឡើយទេ ។ ដោយឡែកបើតាមការសរុបទិន្នន័យជារួមរបស់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់នោះ តួលេខអ្នកឆ្លងជម្ងឺ COVID-19 គឺមានរហូតដល់៥ម៉ឺន៦ពាន់២៨១ករណី ក្នុងគ្រាដែលអ្នកជម្ងឺ៤២៥នាក់ហើយបានបាត់បង់ជីវិតនៅក្នុងប្រទេសអឺរ៉ុបមួយនេះ ៕ធ.ដ
-
នៅតួកគី ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៩ពាន់២១៧ករណី ក្នុងនោះមានអ្នកជំងឺ១៣១នាក់ស្លាប់
តួកគី៖ តួលេខសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសតួកគី បន្តកើនឡើងដល់៩ពាន់២១៧ករណី ខណៈដែលអ្នកជម្ងឺ១៣១នាក់ហើយបានស្លាប់ នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ដកស្រង់ប្រភពនៅលើបណ្តាញសង្គមធ្វីតធើផ្លូវការរបស់រដ្ឋមន្រ្តីសុខាភិបាលតួកគី ចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ។ រដ្ឋមន្រ្តីសុខាភិបាលតួកគីលោក ហ្វារ៉េតធីន កូកា បានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី២៩ ខែមីនានេះ (ម៉ោងក្នុងតំបន់) អ្នកឆ្លងថ្មីនៃជម្ងឺ COVID-19 សរុបកើនឡើងចំនួន១ពាន់៨១៥ករណីបន្ថែមទៀត ស្របពេលដែលអ្នកជំងឺថ្មីចំនួន២៣នាក់ទៀតបានស្លាប់ ។ រដ្ឋមន្រ្តីសុខាភិបាលតួកគីរូបនេះ ទន្ទឹមគ្នា អ្នកជម្ងឺចំនួន១០៥នាក់ហើយបានជាសះស្បើយឡើងវិញ ចាប់តាំងពីជម្ងឺ COVID-19 បានផ្ទុះឡើងលើកដំបូងនៅក្នុងប្រទេសតួកគី កាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ ខណៈដែលអ្នកជំងឺ៥៦៨នាក់ផ្សេងទៀតបាននឹងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ៕ធ.ដ
-
សម្តេចតេជោ ហ៊ុន សែន ដាក់ចេញអនុសាសន៍សំខាន់ៗចំនួន០៨ចំនុច ទាក់ទងទៅនឹងវិធានការ ក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជា
នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ នៅក្នុងឱកាសនៃការថ្លែងសន្និសីទសារព័ត៌មាននោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនូវចំណុចសំខាន់ៗចំនួន០៨ចំនុច ទាក់ទងទៅនូវវិធានការក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជា៖ ១) សម្តេចតេជោ ហ៊ុន សែន ប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីត្រៀមទប់ទល់នឹងជំងឺកូវីដ១៩ ។ ដោយសម្តេចតេជោបានប្រកាសពីការរៀបចំធ្វើច្បាប់ថ្មីមួយ ដើម្បីដាក់ប្រទេសកម្ពុជា ចូលក្នុងគ្រាអាសន្ន ក្នុងបំណងទប់ទល់ នឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ២) សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវប្រកាស នៅថ្ងៃសុក្រ ខាងមុខនេះ ដោយដាក់ឆ្លងគណៈរដ្ឋមន្ត្រី ហើយបញ្ជូនមករដ្ឋសភា ដើម្បីប្រជុំអនុម័តជាការប្រញាប់ ។ ប៉ុន្តែសម្តេចតេជោបន្ថែមថា ច្បាប់ថ្មីនេះ នឹងមិន ប្រើប្រាស់ភ្លាមនោះទេ ដោយគ្រាន់តែជាការត្រៀមបម្រុង ក្នុងពេលជំងឺកូវីដ១៩ រីករាលដាលខ្លាំង រហូតដល់យើងមិនអាចគ្រប់គ្រងបាន នៅពេលខាងមុខ។ ៣) សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យផ្អាក់ការនាំចេញអង្ករ និងស្រូវ…
-
នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការណ៍បង្ការ ទប់ស្កាត់មេរោគ Covid-19
សៀមរាប ៖ ដោយអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប នាព្រឹកថ្ងៃច័ន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញអញ្ជើញជួបប្រជុំផ្សព្វផ្សាយ នូវសារអប់រំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការណ៍បង្ការ ទប់ស្កាត់មេរោគ Covid-19 ដល់បងប្អូនយោធិនពិការ និងគ្រួសារយោធិនពិការ។ ឯកឧត្តម ពៅ ស៊ា បានពន្យល់អប់រំណែនាំដល់យោធិនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នការពារអោយបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល ។ យោធិនមានបងប្អូនពលករចំណាកស្រុកដែលទើបវិលមកភូមិកំណើត ត្រូវរាយការណ៍មកអាជ្ញាធរភូមិឃុំ ដើម្បីរាបចំដាក់ពួកគាត់នៅដាច់ដោយឡែក និងតាមដានសុខភាពពួកគាត់ចំនួន១៤ថ្ងៃសិន អោយប្រកត់ថាពួកគាត់ មានសុខភាពធម្មតាជាមុនសិន។ យើងអនុវត្តន៍តាមវិធីនេះ ដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ១៩យ៉ាងមានប្រសិទ្ធភាព។យោធិន គ្រួសារយោធិន និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ ការពារកុំឲ្យមេរោគកូវីវ១៩ចូលដល់មូកដ្ឋានរបស់បងប្អូន ។ សូមប្រកាន់ភ្ជាប់នូវរបៀបថែរក្សាអនាម័យឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាដាលនៃមេរោគកូវីដ-១៩ ៕ធ.ដ