Category: Covid-19

  • កម្លាំងនគរបាលរាជធានីភ្នំពេញ បង្រ្កាបចាប់ខ្លួន និងអប់រំមនុស្ស០៦នាក់ ជនជាតិខ្មែរផ្សព្វផ្សាយតាមហ្វេសប៊ុក លក់ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ខុសច្បាប់

    កម្លាំងនគរបាលរាជធានីភ្នំពេញ បង្រ្កាបចាប់ខ្លួន និងអប់រំមនុស្ស០៦នាក់ ជនជាតិខ្មែរផ្សព្វផ្សាយតាមហ្វេសប៊ុក លក់ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ខុសច្បាប់

    ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញរយៈពេល២ថ្ងៃដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានស្រាវជ្រាវ និងបង្រ្កាបចាប់ខ្លួនហើយបានអប់រំមនុស្សប្រុសស្រី០៦នាក់ ជនជាតិខ្មែរដែលបានផ្សព្វផ្សាយតាមហ្វេសប៊ុកលក់ ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ខុសច្បាប់។ មនុស្សប្រុសស្រី០៦នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៩ និង៣០មីនា ឆ្នាំ២០២០  នៅក្នុងរាជធានីភ្នំពេញក្រោមការអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ សែន បានបញ្ជាឱ្យមានការចាប់ខ្លួនជនណាដែលផ្សព្វផ្សាយតាមហ្វេសប៊ុក លក់ឧបរណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ គ្មានការទទួលស្គាល់ដោយក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក។ ការឃាត់ខ្លួនមនុស្សស្រី០៦នាក់ សមត្ថកិច្ចមិនបានរកឃើញវត្ថុតាងនោះទេ ប៉ុន្តែបានទទួលកំហុសផ្សព្វផ្សាយលក់ឧបករណ៍នោះពិតប្រាកដមែន។ ពួកគេសារភាពទៀតថា បើមានអ្នកទទួលទិញឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩គឺពួកគេកំម៉ង់ទិញបន្តពីក្រុមហ៊ុនបរទេស។លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា អនុវត្តន៍តាមគោលការណ៍របស់ថ្នាក់លើ មនុស្សប្រុសស្រី០៦នាក់ ជាជនជាតិខ្មែរត្រូវបានអប់រំ និងដោះលែងឱ្យត្រឡប់ទៅផ្ទះវិញក្រោយឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ករណីនេះសមត្ថកិច្ចកំពុងបន្តស្រាជ្រាវស្វែងរកចាប់ខ្លួនមនុស្ស នៃការផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ ខុសច្បាប់ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ សូមបញ្ជាក់ថាកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា…

  • ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ ត្រូវពន្យាពេលដោយសារបញ្ហារីករាលដាល នៃជម្ងឺ Covid-19

    ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ ត្រូវពន្យាពេលដោយសារបញ្ហារីករាលដាល នៃជម្ងឺ Covid-19

    ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង គោរពជូនសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមលោកជំទាវ អភិបាល នៃគណៈអភិបាលរាធានី ខេត្ត រួមនឹងឯកឧត្តម លោកជំទាវ លោកឧកញ្ញ៉ា លោកលោកស្រីប្រធានសហព័ន្ធកីឡាជាតិ ស្តីពីការពន្យារពេលរៀបចំការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ខេត្តកែប និងខេត្តកំពង់ធំ ។ នេះបើតាមសេចក្តីជូនដំណឹងដែលបានបង្ហោះលើបណ្តាញសង្គម ទំនាក់ទំនងដែលមានឈ្មោះថា អគ្គនាយកដ្ឋានកីឡា ដែលក្រុមការងារព័ត៌មានកីឡារបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាទទួលបាន នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ។ ក្នុងក្លឹមសារនៃសេចក្តីជូនដំណឹង បានបញ្ជាក់អោយដឹងទៀតថា ក្នុងស្មារតីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជម្ងឺ Covid-19 រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឲ្យក្រសួងអប់រំយុវជន និងកីឡាពន្យាពេលរៀបចំការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០នៅរាជធានីភ្នំពេញខេត្តកែប និងខេត្តកំពង់ធំរហូតដល់ស្ថានភាពវិលមករកប្រក្រតីឡើងវិញ ៕

  • មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានក្រើនរំលឹកដល់នាយទាហាន ពលទាហាន និងគ្រួសារកងទ័ព នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវរស់នៅស្អាត និងមានអនាម័យល្អជានិច្ច ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

    មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានក្រើនរំលឹកដល់នាយទាហាន ពលទាហាន និងគ្រួសារកងទ័ព នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវរស់នៅស្អាត និងមានអនាម័យល្អជានិច្ច ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

    ខេត្តព្រះវិហារ៖ សេចក្តីក្រើនរំលឹកនោះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០មីនា ម្សិលមិញ ក្នុងគ្រាដែល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ដឹកនាំមន្ត្រីយោធាសំខាន់ៗ ចុះទៅកាន់តំបន់បុស្សស្បូវ និងជាំតែ ស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងដែនដីរដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ របស់មេទ័ពប្រចាំខេត្តព្រះវិហារនោះ ត្រូវគេដឹងថា ដើម្បីជួបសួរសុខទុក្ខ និងផ្សព្វផ្សាយ ស្តីពី ការទប់ស្កាត់ ការរីករាយដាល នៃជម្ងឺផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណាវីរុស Covid-19 ដល់នាយទាហាន ពលទាហាន និងគ្រួសារកងទ័ព ដែលកំពុងស្ថិតនៅតំបន់បុស្សស្បូវ និងជាំតែ នៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា លោកបានធ្វើការផ្សព្វផ្សាយ អំពី វិធីនៃការទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ១៩ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព ជាច្រើនរយនាក់ ដែលកំពុងឈរជើងនៅលើខ្សែត្រៀមជួរមុខ ក្នុងទិសបុស្សស្បូវ និងជាំតែ នៃខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនោះ។ លោកឧត្តមសេនីយ៍ បានណែនាំអោយលាងដៃនឹងសាប៊ូ អាល់កុល…

  • ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលខេត្ត បាត់ដំបង និងជា ប្រធានក្រុមការងារគណៈពង្រឹង មូលដ្ឋាន ក្រុងបាត់ដំបង អញ្ជើញជួបសំណេះសំណាលជាមួយពលករដែលមកពីប្រទេសថៃចំនួន ១៣៥នាក់ ក្នុងសង្កាត់ទាំង៣ ក្រុងបាត់ដំបង

    ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលខេត្ត បាត់ដំបង និងជា ប្រធានក្រុមការងារគណៈពង្រឹង មូលដ្ឋាន ក្រុងបាត់ដំបង អញ្ជើញជួបសំណេះសំណាលជាមួយពលករដែលមកពីប្រទេសថៃចំនួន ១៣៥នាក់ ក្នុងសង្កាត់ទាំង៣ ក្រុងបាត់ដំបង

      នៅព្រឹកថ្ងៃទី៣១ ខែមីនានេះ ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋាន ក្រុង-ខេត្តបាត់ដំបង បានអញ្ជើញចុះសាកសួរសុខទុក្ខជួបសំណេះសំណាល ជាមួយនិងបងប្អូនប្រជាពលករដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៣៥នាក់ រស់នៅក្នុងសង្កាត់ទាំង៣ រួមមានៈសង្កាត់អូរចារ, សង្កាត់អូរម៉ាល់និងសង្កាត់វត្តគរ ក្រុងបាត់ដំបង។      ក្នុងការចុះជួបផ្ទាល់នៅតាមសង្កាត់ទាំង៣ខាងលើនេះក៏មានវត្តមានឯកឧត្តម សៀង ស៊ុតថង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានក្រុមការងារ និងវត្តមានឯកឧត្តមអភិបាលរងខេត្ត លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្តនិងអស់លោកអភិបាលក្រុង សមាជិកសមាជិកាក្រុមប្រឹក្សាក្រុងពីចៅសង្កាត៎និងក្រុមប្រឹក្សាសង្កាត់ទាំង៣ខាងលើនិងមន្ត្រីមន្ទីរសុខាភិបាលខេត្តបាត់ដំបងដើម្បីចូលរួមក្នុងការចុះអប់រំផ្ទាល់ពីរបៀបរស់នៅនិងផ្សព្វផ្សាយពីការថែទាំ និងការ ការពារសុខភាព អនាម័យក្នុងការចូលរួមទប់ស្កាត់ការឆ្លងនិងការចម្លងពីជម្ងឺកូវីដ-19ជូនដល់បងប្អូនពលករ ដែលបានវិលត្រឡប់មកវិញ ផងដែរ។      ក្នុងឱកាសជួបប្រាស្រ័យផ្ទាល់ ជាមួយបងប្អូនទាំងនោះ ឯកឧត្តម ងិន ឃន និងថ្នាក់ដឹកនាំក្រុមការងារទាំងអស់បានថ្លែងនិងពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខនៃរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារខេត្តបាត់ដំបងនិងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ដែលតែងតែផ្សារភ្ជាប់ពីសុខទុក្ខពីជីវភាពរស់នៅនិងដោះស្រាយនូវរាល់បញ្ហាការលំបាក និង បញ្ហាប្រឈមនានារបស់បងប្អូន នៅគ្រប់កាលៈទេសៈតាមរយៈក្រុមការងារនៅទីនេះ។ ឯកឧត្តម ប្រធានក្រុមការងារ ក៏បានធ្វើការក្រើនរំលឹកនិងដាស់តឿនណែនាំដល់បងប្អូនដែលទើបវិលត្រឡប់ ពីប្រទេសថៃ…

  • ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីណែនាំស្តីពីវិធានការបន្ថែមក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩

    ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីណែនាំស្តីពីវិធានការបន្ថែមក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩
  • រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការបន្ថែមជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺ Covid-19

    រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការបន្ថែមជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺ Covid-19
  • មីយ៉ាន់ម៉ាមានអ្នកស្លាប់ដំបូង ព្រោះកូវិដ១៩ អ្នកផ្ទុកសរុបត្រឹម១៤នាក់

    មីយ៉ាន់ម៉ាមានអ្នកស្លាប់ដំបូង ព្រោះកូវិដ១៩ អ្នកផ្ទុកសរុបត្រឹម១៤នាក់

    មីយ៉ាន់ម៉ា៖ លោក Khin Khin Gyi អ្នកនាំពាក្យ ក្រសួងសុខាភិបាល និងកីឡា មីយ៉ាន់ម៉ា បញ្ជាក់ថា ជនរងគ្រោះ មានវ័យ៦៩ឆ្នាំ បានស្លាប់ ដោយសារ COVID-19 នៅព្រឹក ថ្ងៃទី៣១ ខែមីនា ក្នុងមន្ទីរពេទ្យ Way Bar Gyi ក្នុងទីក្រុងយ៉ាំងហ្គោន។ បុរសរូបនេះ ទៅដល់ មីយ៉ាន់ម៉ា នៅថ្ងៃទី១៤ ខែមីនា ដោយធ្វើដំណើរ ពីអូស្ត្រាលីជាទីដែលលោកព្យាបាលជំងឺមហារីកច្រមុះ ។ មុន ទៅដល់មីយ៉ាន់ម៉ាលោកក៏ស្នាក់នៅសិង្ហបុរីបួនថ្ងៃផងដែរ។ នេះ បើតាម ការផ្សាយ របស់ទូរទស្សន៍ Channel NewsAsia។ នៅ ថ្ងៃទី ១៨ បុរសនេះចេញរោគសញ្ញា និងបញ្ជូនទៅកាន់ បន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរទូទៅ យ៉ាំងហ្គោន នៅថ្ងៃទី ២៥ ខែមីនា ។ មួយថ្ងៃ បន្ទាប់…

  • ម្សិលមិញ ថៃរកឃើញ១៣៦ករណីថ្មី ធ្វើឲ្យអ្នកជម្ងឺកូវីដ១៩ កើនដល់១៥២៤នាក់ហើយ

    ម្សិលមិញ ថៃរកឃើញ១៣៦ករណីថ្មី ធ្វើឲ្យអ្នកជម្ងឺកូវីដ១៩ កើនដល់១៥២៤នាក់ហើយ

    ថៃ៖ ក្រសួងសុខាភិបាលថៃ កាលពីថ្ងៃចន្ទ ទី៣០ មីនា ២០២០បានចេញផ្សាយថា ថៃបានរកឃើញករណីជម្ងឺកូវីដ១៩ ចំនួន១៣៦នាក់ថ្មីទៀត ជាហេតុនាំឲ្យថៃកើនដល់១៥២៤ករណីហើយ។ ក្រសួងក៏បានឲ្យដឹងដែរថា អត្រាឆ្លងថ្មីនេះ នៅតាមបណ្តាខេត្តនឹងមានច្រើនជាងនៅរាជធានីបាងកក ក្នុងពេលឆាប់ៗនេះ។ បើតាមក្រសួងសុខាភិបាលក៏បានឲ្យដឹងដែរថា ក្នុងចំណោម៧៦ខេត្ត មាន៥៩ខេត្តហើយដែលមានជម្ងឺកូវីដ១៩ ខណៈដែលភាគច្រើន គឺមាននៅបាងកក ហើយសញ្ញាកើនឡើងករណីថ្មីៗ គឺមាននៅភូកេត ក្រាប៊ី យ៉ាឡា ប៉ាតានី ណារ៉ាធីវ៉ាត់ ស្រះកែវ និង អ៊ូបុន រ៉ាឆាថានី។ គួរបញ្ជាក់ដែរថា ថៃមានអ្នកស្លាប់ដោយសារតែកូវីដ១៩ ចំនួន០៩នាក់ហើយ គិតត្រឹមម្សិលមិញ៕

  • នៅសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនដល់១៦ម៉ឺន៣ពាន់៤២៩ករណី ខណៈទីក្រុងញូវយ៉ក ទទួលបាននាវាមន្ទីរពេទ្យមួយគ្រឿង

    នៅសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនដល់១៦ម៉ឺន៣ពាន់៤២៩ករណី ខណៈទីក្រុងញូវយ៉ក ទទួលបាននាវាមន្ទីរពេទ្យមួយគ្រឿង

    សហរដ្ឋអាម៉េរិក៖ ចំនួនអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងសហរដ្ឋអាម៉េរិក បន្តកើនឡើងដល់៣ពាន់៨នាក់ហើយ គិតត្រឹមថ្ងៃទី៣០ ខែមីនា (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ដកស្រង់ប្រភពពីសាកលវិទ្យាល័យអាម៉េរិក Johns Hopkins នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។ ប្រភពដដែលបានឱ្យដឹងទៀតថា តួលេខសរុបនៃអ្នកឆ្លងជំងឺផ្លូវដង្ហើមថ្មីនេះ បើបូកសរុបពីបណ្តារដ្ឋទាំង៥០របស់សហរដ្ឋអាម៉េរិកនោះ ក៏បានកើនឡើងដល់១៦ម៉ឺន៣ពាន់៤២៩ករណីផងដែរ ។ ទន្ទឹមគ្នា នាវាមន្ទីរពេទ្យយោធាមួយគ្រឿងបានទៅដល់ទីក្រុងញូវយ៉កហើយ នៅថ្ងៃទី៣០ ខែមីនានេះ ខណៈទីក្រុងផ្ទុះមេរោគ COVID-19 ធំបំផុតរបស់សហរដ្ឋអាម៉េរិកមួយនេះ ត្រៀមខ្លួនសម្រាប់ការផ្ទុះឡើងដល់កំពូលនៃជំងឺផ្លូវដង្ហើមថ្មីនេះ ខណៈការរឹតបន្តឹងបន្ទាន់ត្រូវបានបន្លាយពេល ក្នុងគ្រាមានការព្រមានយ៉ាងធ្ងន់ធ្ងរអំពីចំនួនអ្នកស្លាប់កើនឡើងខ្ពស់ ៕

  • ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១វិញ ដោយសារតែបញ្ហាមេរោគ COVID-19

    ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១វិញ ដោយសារតែបញ្ហាមេរោគ COVID-19

    ជប៉ុន៖ គណៈកម្មាធិការអន្តរជាតិអូឡាំពិក (IOC) បានប្រកាសនៅថ្ងៃទី៣០ ខែមីនានេះថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០ ដែលត្រូវបានលើកពេលដោយសារបញ្ហាមេរោគ COVID-19 នោះ នឹងចាប់ផ្តើមដំណើរឡើងវិញពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ខាងមុខ នេះបើតាមសារព័ត៌មានចិន CGTN ។ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ ទីក្រុងតូក្យូឆ្នាំ២០២០ ដំបូងឡើយ នឹងដំណើរការទៅពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំនេះ ប៉ុន្តែត្រូវបានលើកពេលរហូតដល់ឆ្នាំក្រោយ ដោយសារការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 និងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ និងគណៈកម្មាធិការអន្តរជាតិអូឡាំពិក IOC សម្រេចយល់ព្រម ។ ដោយឡែកកាលបរិច្ឆេទថ្មីនៃព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិកវិញ ក៏នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ខាងមុងផងដែរ ៕