-
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលកំពុងស្នាក់នៅដាច់ដោយឡែកពីគេ បន្ទាប់ពីមនុស្សជំនិតរបស់លោកម្នាក់ធ្វើតេស្តមានផ្ទុកវីរុស COVID-19
អ៊ីស្រាអែល៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ កំពុងអនុវត្តន៍វិធានការស្នាក់នៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ក្រោយមនុស្សជំនិតម្នាក់របស់លោកធ្វើតេស្តរកឃើញមានផ្ទុកវីរុស COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ ការស្នាក់នៅដាច់ដោយឡែកពីគេរបស់លោក ណឺតាន់យ៉ាហ៊ូ នេះ បានកើតមានឡើងបន្ទាប់ពីមនុស្សជំនិតម្នាក់របស់លោក ដែលឆ្លងជម្ងឺ COVID-19 បានចូលរួមនៅក្នុងសម័យប្រជុំសភាកាលពីសប្ដាហ៍មុន ហើយលោក ណឺតាន់យ៉ាហ៊ូ និងសមាជិកសភាជាច្រើនរូបទៀតក៏មានវត្តមានក្នុងកិច្ចប្រជុំនេះដែរ ។ សូមបញ្ជាក់ផងដែរថា ប្រទេសអ៊ីស្រាអែល គិតត្រឹមថ្ងៃទី២៩ ខែមីនា (ម៉ោងក្នុងតំបន់) មានអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៤ពាន់៣៤៧នាក់ ក្នុងនោះមានអ្នកជម្ងឺ១៥នាក់ហើយបានបាត់បង់ជីវិត៕
-
អ៊ីតាលីត្រៀមអូសបន្លាយពេលបិទប្រទេសបន្ថែមទៀត រហូតដល់ពាក់កណ្តាលខែ ឬចុងខែមេសាខាងមុខ ដើម្បីទប់ស្កាត់ជម្ងឺ COVID-19
អ៊ីតាលី៖ រដ្ឋាភិបាលអ៊ីតាលីត្រៀមអូសបន្លាយពេលបិទប្រទេសបន្ថែមទៀត រហូតដល់ពាក់កណ្តាលខែ ឬចុងខែមេសាខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។ បច្ចុប្បន្នប្រទេសអ៊ីតាលីមានអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១០ម៉ឺន១ពាន់៧៣៩នាក់ ក្នុងនោះមានអ្នកជម្ងឺ១ម៉ឺន១ពាន់៥៩១នាក់ស្លាប់ និងជាសះស្បើយឡើងវិញចំនួន១ម៉ឺន៤ពាន់៦២០នាក់។ រដ្ឋាភិបាលអ៊ីតាលីបានបញ្ជាក់ថា ការបិទប្រទេសអាចនឹងត្រូវពន្យារដល់រដូវកាលអ៊ីស្ទឺរ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឬក៏អាចយូរជាងនេះទៀត ទៅតាមស្ថានភាពជាក់ស្តែង។ គួរបញ្ជាក់ថា អ៊ីតាលីកំពុងស្ថិតនៅក្នុងការបិទទ្វាររយៈពេល០៣សប្តាហ៍ ដើម្បីប្រយុទ្ធនឹងជម្ងឺផ្លូវដង្ហើមថ្មីនេះ ក្នុងនោះហាងលក់ទំនិញស្ទើរតែទាំងអស់ ក្លិបកម្សាន្ត ភោជនីយដ្ឋាន និងទីកន្លែងកម្សាន្តនានាត្រូវបិទទ្វារជាបណ្តោះអាសន្ន ហើយប្រជាជនទាំងអស់ត្រូវបានណែនាំឲ្យស្ថិតនៅក្នុងផ្ទះ ដោយអាចចេញបានតែក្នុងករណីបន្ទាន់៕
-
នៅតួកគី តួលេខអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់១ម៉ឺន៨២៧ករណី បន្ទាប់ពីទើបរកឃើញអ្នកឆ្លងថ្មីចំនួន១ពាន់៦១០ករណីទៀត
តួកគី៖ ចំនួនអ្នកឆ្លងថ្មីៗនៃជម្ងឺ COVID-19 ចំនួន១ពាន់៦១០នាក់បន្ថែមទៀត ត្រូវបានបញ្ជាក់គិតត្រឹមរយៈពេល២៤ម៉ោង ដែលប្រការនេះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនដល់១ម៉ឺន៨២៧ករណីនៅទូទាំងប្រទេសតួកគី នេះបើតាមសារព័ត៌មានស៊ីនហួរ ដកស្រង់ប្រភពពីអាជ្ញាធរសុខាភិបាលតួកគី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។ ស្របពេលជាមួយគ្នានេះដែរ តួលេខអ្នកស្លាប់ថ្មីៗនៃជម្ងឺ COVID-19 ចំនួនន៣៧នាក់បន្ថែមទៀតត្រូវបានបញ្ជាក់នៅថ្ងៃទី៣០ ខែមីនានេះ ខណៈតួលេខថ្មីនេះ នាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសអ៊ីតាលី កើនឡើងដល់១៦៨នាក់ ខណៈអ្នកជម្ងឺចំនួន១៦២នាក់បានជាសះស្បើយឡើងវិញ។ ជាវិធានការបង្ការ និងទប់ស្កាត់បន្ទាន់នោះ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ នាពេលថ្មីៗនេះ បានប្រកាសពីវិធានការណ៍ចុងក្រោយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 ដូចជាការរឹតបន្តឹងលើការធ្វើដំណើរចេញចូលប្រទេស និងការផ្អាកជើងហោះហើរអន្តរជាតិជាដើម ៕
-
នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះបង្ក្រាបការលួចនាំចេញអាវពេទ្យការពារ មេរោគ, ម៉ាស់មនុស្សចាស់ កូនក្មេង បានរាប់ម៉ឺនម៉ាស់ និងឃាត់ខ្លួនជនសង្ស័យ២នាក់
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សហការជាមួយមន្ត្រីមន្ទីរសុខាភិបាល រាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធី ពីលោក សាយ ណូរ៉ា ព្រះរាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេ ចាប់យកនូវបទល្មេីសលួចនាំម៉ាស់ និងអាវពេទ្យការពារជំងឺមេរោគ រាប់ម៉ឺនម៉ាស់ទៅទីតាំងចំនួន៣កន្លែង ស្ថិតក្នុងបុរីអាកាសចរណ៍ ស្ថិតក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឱ្យដឹងថា ៖ ប្រតិបត្តិការនេះ មានការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងមានការសម្របសម្រលពីតំណាងអយ្យការ លោក សាយ ណូរ៉ា នោះ។ លោកបានដឹកនាំកម្លាំងចុះឆែកឆេនិងចាប់យកនូវវត្ថុតាងបទល្មេីស ទីតាំងទី១រួមមាន៖ អាវពេទ្យការពារមេរោគចំនួន៨កាតុង ស្មេីនិង៤០០អាវ ម៉ាស់មនុស្សចាស់ផលិតនូវប្រទេសចិន៤០កាតុង ស្មេី៨០០០០ម៉ាស់ ម៉ាស់ក្មេងចំនួន៧កាតុង ស្មេីនិង៨៥០០០ម៉ាស់, ម៉ាស់ផលិតនូវប្រទេសវៀតណាមចំនួន១៣កាតុង ស្មេីនិង៣២៥០០ម៉ាស់។ដោយឡែកទីតាំងទី២ ចាប់យកម៉ាស់ដែលលួចផលិតខុសបច្ចេកទេសបន្លំធ្វេីពីក្រដាស់ មានចំនួនជាង១៩ម៉ឺនម៉ាស់។ …
-
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ចំនួន២បន្ថែមទៀត ដែលគិតរហូតដល់ថ្ងៃ៣១មីនានេះ មានអ្នកឆ្លងចំនួន១០៩នាក់ ក្នុងចំណោមនោះ អ្នកជាសះស្បើយ២៣នាក់
ហូតម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី៣១ មីនា ២០២០ យេីងរកឃេីញអ្នកជំងឺ COVID-19 ២នាក់ទៀត សរុបទាំងអស់ប្រទេសយេីងមានចំនួន១០៩ ករណី និងយេីងបានព្យាបាលជាសះស្បេីយ២៣នាក់ និងគ្មានករណីស្លាប់នោះទេ។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង។ សូមបញ្ជាក់៖ ករណីជនជាតិអង់គ្លេសពីរនាក់ព្យាបាលជាសះស្បេីយនៅមន្ទីរខ្មែរ សូវៀត គាត់ទាំងពីរនាក់រកឃេីញវិជ្ជមាននៅមន្ទីរពេទ្យខេត្តកំពង់ចាម តែត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ៕ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
-
អាមេរិកស្នើកម្ពុជាយោគយល់ដល់ពលរដ្ឋខ្លួន ដែលផុតទិដ្ឋការមិនទាន់អាចត្រលប់ទៅវិញបាន ដោយសារវិបត្តិ Covid-19
(ភ្នំពេញ)៖ ស្ថាតទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានស្នើមកខាងភាគីកម្ពុជាសុំការយោគយល់ដល់ប្រជាជន និងភ្ញៀវទេសចររបស់ខ្លួននៅកម្ពុជា ដែលត្រូវហួសសុពលភាពទិដ្ឋការ (Visa) ប៉ុន្តែមិនអាចត្រលប់ទៅមាតុភូមិវិញបាន ដោយសារវិបត្តិ Covid-19 ដែលកំពុងរាតត្បាតពាសពេញពិភពលោក។ ការស្នើយ៉ាងដូច្នេះត្រូវធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ផាតទ្រីក មូហ្វី (W.Patrick Murrphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។ លោក មូហ្វី បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែថ្លែងអំណរគុណ និងមិនភ្លេចចំពោះទឹកចិត្តរបស់កម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអន្តរាគមន៍ជួយឱ្យនាវា Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ និងបានជួយយកអាសារភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្ញៀវទេសចរអាមេរិកនៅលើនាវានោះផងដែរ។ លោកបានបន្តថា នៅឆ្នាំ២០២០នេះ ជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ប៉ុន្តែដោយសារការរាតត្បាតរបស់ជំងឺ Covid-19 ភាគីទាំងពីរក៏ពន្យារការប្រារព្ធរំឭកខួបទំនាក់ទំនតនេះសិន។ ប៉ុន្តែបើតាមលោក មូហ្វី អាមេរិកនៅតែមានទំនាកទំនងល្អជាមួយកម្ពុជាលើវិស័យទេសចរណ៍ ដោយបានសន្យាថានៅពេលស្ថានការណ៍ជំងឺ Covid-19 បានធូរស្រាលទៅ លោកនឹងជំរុញឱ្យមានចលនាទេសចរពីអាមេរិកមកកម្ពុជា ដើម្បីឱ្យពួកគេបានស្គាល់កម្ពុជា «ប្រទេសតូច…
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះរុស្ស៊ី ដែលតែងតែជួយកម្ពុជាកន្លងមក និងបន្តជួយដល់ កម្ពុជាតទៅទៀត លើបញ្ហាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ដូចជាការរៀបចំផ្ដល់ម៉ាស ដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
ភ្នំពេញ៖ ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម ឌីមីទ្រី ស្វិតកូវ (Dmitry Tsvetkov) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ដែលត្រូវចប់អាណត្តិការទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នារសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្ស៊ី បានប្រាប់សម្ដេច តេជោ ថា នៅក្នុងពេលខាងមុខនេះ រុស្សី នឹងផ្ដល់ជំនួយដល់កម្ពុជា ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ និងជួយគាំទ្រដល់កម្ពុជា ដើម្បីឱ្យមានការចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ហើយរុស្ស៊ី ក៏កំពុងតែត្រៀមរៀបចំបញ្ជូនម៉ាស ផ្ដល់ជូនកម្ពុជាផងដែរ ដើម្បីជាការ ចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ។ ជាមួយនេះដែរ សម្ដេចបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ដែលតែងតែ ជួយកម្ពុជាកន្លងមក ហើយបន្តជួយដល់កម្ពុជាតទៅទៀត លើបញ្ហាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ…
-
ក្រសួងអប់រំយុវជន និងកីឡា សេចក្ដីជូនដំណឹងស្ដីពីការអនុវត្តសកម្មភាពនានាក្នុងបរិវេណពហុកីឡដ្ឋានជាតិ
បច្ចុប្បន្នជម្ងឺកូរវីដ១៩ កំពុងរាតត្បាតជាសកល ជាពិសេសកំពុងមានភាពធ្ងន់ធ្ងរនៅបណ្ដាប្រទេសអឺរ៉ុបមួយចំនួន ដែលនាំឱ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ។ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូរវីដ១៩នេះ ក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកលោកស្រី ប្រធានសហព័ន្ធកីឡាជាតិ ដែលមានទីស្នាក់ការនៅក្នុងបរិវេណ ពហុកីឡដ្ឋានជាតិនិងសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា រាល់ការអនុវត្តសកម្មភាព ឬការជួបជុំណាមួយឬការហាត់ប្រាណសូមរៀបចំ និងអនុវត្តន៍ក្នុងទ្រង់ទ្រាយតូច ក្រោម១០ នាក់ដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃការឆ្លងជម្ងឺកូរវីដ១៩ ។ ទទួលបាននូវសេចក្តីជូនដំណឹងនេះ សូមសាធារណជនចូលរួមអនុវត្តន៍នូវខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
-
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចេញសេចក្តីជូនដំណឹង ផ្តល់ដំបូន្មានធំៗចំនួន៣ ក្នុងដំណាក់ការផ្អាក់សកម្មភាពហ្វឹកហាត់របស់ កីឡាករកីឡាការិនីជម្រើសជាតិ
ដោយសារផលប៉ះពាល់ បណ្ដាលមកពីការរីករាលដាលនៃជម្ងឺផ្លូវដង្ហើម Covid-19 កីឡាករកីឡាការិនីជម្រើសជាតិភាគច្រើនបានសម្រាកក្នុងសភាពជាការសម្រាកអសកម្ម ដែលប៉ះពាល់ធ្ងន់ធ្ងរដល់គុណផលកីឡា (performance) ឬការចុះខ្សោយយ៉ាងកម្ហក់នៅសមត្ថភាពផ្លូវកាយ និងប្រព័ន្ធធាតុផ្សាំចលនាសកម្មនៃការហាត់ហ្វឹកហ្វឺនកន្លងមក ឈានទៅរកផលលំបាកក្នុងពេលស្ដារគុណភាពកម្លាំងកាយ បងនឹងបច្ចេកទេសកីឡាឡើងវិញយ៉ាងលំបាក និងប្រើពេលយូរពេលត្រឡប់ចូលហ្វឹកហាត់វិញ។ មូលហេតុខាងលើ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានអំពាវនាវ និងផ្ដល់វិធាន នៃការរក្សានិរន្តរភាពគុណផល កីឡាក៏ដូចជាសមត្ថភាពកីឡា សម្រាប់គ្រូបង្វឹកក៏ដូចជាកីឡាករកីឡាការនីដូចខាងក្រោម៖
-
បុរសជនជាតិខ្មែរទីមួយនៅកម្ពុជា និងរស់នៅក្នុងខេត្តសៀមរាប បានជាសះស្បើយពីជម្ងឺកូវីត១៩ហើយ
សៀមរាប៖ បុរសជនជាតិខ្មែរ វ័យ ៣៨ឆ្នាំដំបូងគេ ដែលបានឆ្លងជម្ងឺកូវីដ១៩ ពីបុរសជនជាតិជប៉ុនម្នាក់ក្នុងខេត្តសៀមរាប បានជាសះស្បើយ និងត្រឡប់ទៅលំនៅដ្ឋានវិញហើយ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បានឲ្យដឹងថា បុរសវ័យ៣៨ឆ្នាំរូបនេះ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ទី១០ ខែមីនា ឆ្នាំ២០២០ សរុបមានរយៈពេល ២៥ថ្ងៃ ទើបជាសះស្បើយ។ លោកប្រធានមន្ទីរ បញ្ជាក់ថា ការជាសះស្បើយនេះ មានល្បឿនយឺត ដោយសារបុរសរូបនេះ មានជំងឺថ្លើមប្រភេទបេ។ លោកប្រធានមន្ទីរសុខាភិបាល បញ្ជាក់ថា៖ ទោះបីបុរសរូបនេះ បានទទួលស្គាល់ពីវិទ្យាស្ថានជាតិប៉ាស្ទ័រ និងក្រសួងសុខាភិបាល ថាបានជាសះស្បើយពីជំងឺកូវីដ១៩ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក៏ដោយ ក៏មន្ត្រីសុខាភិបាលខេត្ត នៅតែបន្តទំនាក់ទំនង និងស្នើដល់បុរសរូនេះ ត្រូវនៅដាច់ដោយឡែកពីសមាជិកគ្រួសារ ព្រមទាំងមនុស្សនៅក្នុងសហគមន៍ រយៈពេល១៤ថ្ងៃបន្ថែមទៀត។ បុរសវ័យ៣៨រូបនេះ មានសេចក្ដីត្រេកអរ ដែលសមាជិកគ្រួសារ មិត្តភក្តិ រួមនិងប្រជាពលរដ្ឋ…