-
យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល រហូតម៉ោង៩នាទីព្រឹក ថ្ងៃទី១ មេសា ២០២០ យេីងពុំរកឃេីញអ្នកជំងឺ COVID-19 ថ្មីទេ
ប្រទេសយេីងមានចំនួន ១០៩ ករណី និងបានព្យាបាលជាសះស្បេីយ ចំនួន ២ករណីទៀត សរុប ២៥នាក់ ស្លាប់គ្មាន។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
-
កម្មករជួបការលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ក្នុងបុរីអង្គរភ្នំពេញ បានទទួលអំណោយពីលោកឧបាសិកា ឈន សម្បត្តិ
ដើម្បីកាត់បន្ថយជីភាពខ្វះខាត និងរងផលប៉ះពាល់ក្នុងជីវភាពដោយសារឥទ្ធិពលនៃជម្ងឹកូវីដ១៩ កម្មករ កម្មការីនីចំនួន៨៨នាក់ នៅក្នុងបុរីអង្គរភ្នំពេញ ដែលកំពុងជួបការលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃនោះ ត្រូវបានលោកឧបាសិកា ឈន សម្បត្តិ និង លោក ឧបាសិកា ញៀន ទិត ព្រមទាំងកូនចៅ បានមូលមតិគ្នាបរិចាកនូវធនធានផ្ទាល់ខ្លួន នូវអំណោយចែកជូនដល់កម្មករ កម្មការីនីចំនួន៨៨នាក់ ដោយក្នុងមួយម្នាក់ៗទទួលបាន ម៉ាស់ ត្រីខ អង្ករ និងថវិកាមួយចំនួនផងដែរ កាលពីរសៀលថ្ងៃ ទី៣១ ខែមីនា ឆ្នាំ ២០២០ ស្ថិតក្នុងសង្កាត់ ទូលសង្កែ ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នៅក្នុងពិធីចែកអំណោយនេះដែរ តាងនាមជាចាស់ព្រឹទ្ធធាចារ្យ ក៏ធ្វើកាណែនាំដល់បងប្អូន ជាកម្មករដែលនៅក្នុងបុរីអង្គរភ្នំពេញ ដោយបានផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាល នៃជំងឺរលាកផ្លូវដង្ហើមថ្មី កូវិដ១៩ផងដែរ ជាពិសេសនោះក្រៅតែពីការអប់រំធ្វើអនាម័យជាប្រចាំហើយនោះ ក្នុងករណីសង្ស័យថាខ្លួនមានរោគសញ្ញាមិនស្រួល ត្រូវទៅពិគ្រោះយោបល់ និងពិនិត្យនៅមណ្ឌលសុខភាព និងត្រូវដាក់ខ្លួនឯងអោយនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ជៀសវាងការចម្លងក្នុងគ្រួសារ និងការរីរាលដាលក្នុងសហគមន៍ ហើយត្រូវរស់នៅស្អាត ផឹកស្អាត ហូបស្អាត អនាម័យ ល្អ…
-
អភិបាលខេត្តបាត់ដំបង អំពាវនាវឲ្យប្រជាពលករដែលវិលត្រឡប់ពីប្រទេសថៃ ត្រូវចេះតាមដានពីសុខភាពផ្ទាល់ខ្លួន និងចូលរួមអនុវត្តនូវវិធានការ និងការណែនាំរបស់មន្ត្រីសុខាភិបាលក្នុងមូលដ្ឋានក្នុងការការពារ ការឆ្លង និង បង្ការពីការចម្លងជម្ងឺកូវីដ-19 ពេលទៅរស់នៅក្នុងមូលដ្ឋាននិងជាមួយក្រុមគ្រួសារខ្កួន
ក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយ និងបងប្អូនប្រជាពលករចំនួនប្រមាណ២០០នាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិដូងនៃស្រុកកំរៀងខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំសំខាន់ៗ បណ្តាស្ថាប័ន មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត និងកងកម្លាំងទាំង៣ ប្រភេទ ព្រមទាំងវត្តមាន ពីឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំ និង ខេត្តស្វាយរៀង ផងនោះ។ ឯកឧត្តម ងួន រតនៈ បានថ្លែងអំពាវនាវ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលករ ទាំងនោះ ព្រមទាំងបានធ្វើការអប់រំ ផ្សព្វផ្សាយ ពីវិធានការ ការការពារ ពីការឆ្លងនិងការចម្លងមេរោគកូវីដ-១៩ និងបានធ្វើការណែនាំដល់មន្ត្រីច្រកទ្វារត្រូវធ្វើការត្រួតពិនិត្យសុខភាពរបស់បងប្អូនដែលបាន វិលត្រឡប់មកវិញឲ្យបានម៉ត់ចត់គ្រប់ៗគ្នា មិនត្រូវធ្វេសប្រហែសឡើយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងរំលឹកសង្កត់ធ្ងន់ថា៖ សូមបងប្អូន ដែលបានវិលត្រឡប់ត្រូវធ្វើការត្រួតពិនិត្យសុខភាពនិងត្រូវទៅពិគ្រោះសុខភាពរបស់ខ្លួនជាមួយមន្ត្រីសុខាភិបាលដែលនៅជិតផ្ទះខ្លួន ដើម្បីងាយស្រួល ក្នុងការតាមដានពីសុខភាពរបស់បងប្អូននៅពេលដែលបងប្អូនបានវិលត្រឡប់ទៅដល់ភូមិដ្ឋានខ្លួនរស់នៅ ក្នុងការទប់ស្កាត់ការឆ្លងនិងចម្លងមេរោគកូវីដ-១៩ ដល់ខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍ដែលរស់នៅទីនោះ និងត្រូវស្តាប់ពីវិធានណែនាំ និងការការពារ អនាម័យ របស់ភ្នាក់ងារសុខាភិបាល និងសារណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់និងបញ្ចៀសពីការឆ្កងនិងចម្លងមេរោគកូវីដ-19ទៅអ្នកដទៃនិងសុខភាពផ្ទាល់របស់ខ្លួន។ ជាពិសេសបងប្អូនដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ដែលមានការប្រឈមជាងគេ។…
-
ឯកឧត្តម ខៀវ កាញារីទ្ធ ប្រជុំរៀបចំកម្មវិធីបង្រៀនពីចម្ងាយ E-Learning តាម App ក្រសួង ព័ត៌មាន និង តេជោ DTV
ជាការចូលរួបចំណែកជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្រៀនតាម E-Learning នៅក្នុងដំណាក់កាលផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះដ្ឋានសាធារណះ និងឯកជន ទូទាំងប្រទេស ដោយសារបញ្ហាជំងឺ កូវីត១៩ ឯ ឧ ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន បានបើកកិច្ចប្រជុំជាលើកទី ២ ដើម្បីពិនិត្យត្រៀម រៀបចំកម្មវិធីបង្រៀនពីចម្ងាយ E-Learning តាមរយះ App ក្រសួង ព័ត៌មាន និងផ្សាយបន្ត ផ្ទាល់ទៅកាន់ទូរទស្សន៏ Satellite តេជោ DTV ។ ឯ.ឧរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលដែល មានការបិទសាលារៀននៅទូទាំងប្រទេស ដោយសារការព្រួយបារម្មណ៏ ពីការឆ្លងនៃមេរោគ កូវីត១៩ ហើយសិស្សានុសិស្សមិនបានមករៀននៅសាលានោះ ក្រសួង ព័ត៌មាន បានរៀបចំជាកម្មវិធី បង្រៀននៅតាមប្រពន្ធ័ចំនួន ២ ទីមួយ តាមរយះ App ក្រសួង…
-
ពលករខ្មែរ១១៧នាក់ ឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រករបៀង ចម្ការគរ ស្រុកស្វាយចេក ពិនិត្យរកឃើញ០២នាក់ ឡើងកំដៅខុសប្រក្រីត្រូវបានឃាត់ទុកតាមដានសុខភាពនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរចំនួន១១៧នាក់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រករបៀងព្រំដែនចម្ការគរ នៅក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានមន្រ្តីសុខាភិបាលពិនិត្យសុខភាពរកឃើញពលករ០២នាក់ ឡើងកំដៅខុសប្រក្រតីត្រូវបានឃាត់ទុកដាក់នៅដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីតាមដានសុខភាព និងយកសំណាកទៅពិនិត្យនៅមន្ទីរពិសោធន៍ប៉ាស្ទ័រធ្វើតេស្តរកវីរុសកូវីដ១៩។ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុ រាត្រី ដែលអញ្ជើញទៅទទួល និងត្រួតពិនិត្យពលករខ្មែរទាំងនោះផ្ទាល់នៅច្រករបៀងចម្ការគរប្រាប់ឱ្យដឹងថា ពលករពួកគាត់គ្មានការងារធ្វើនៅក្នុងប្រទេសថៃ ដោយសារតែច្រកអន្តរជាតិប៉ោយប៉ែតត្រូវបានបិទដូច្នេះពួកគាត់ត្រូវបង្ខំចិត្តឆ្លងដែនចូលមកម្ពុជាតាមច្រករបៀងខាងលើ។ក្នុងចំណោមពលករខ្មែរ១១៧នាក់ មានតែ០២នាក់ប៉ុណ្ណោះដែលត្រូវឃាត់ទុកដើម្បីតាមដានសុខភាព នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងបោយប៉ែត។ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងទៀតថា អាជ្ញាធរខេត្តក៏បានអប់រំណែនាំឱ្យពួកគាត់នៅពេលធ្វើដំណើរត្រឡប់ដល់ស្រុកកំណើតត្រូវរស់នៅដាច់ដោយឡែក ពីក្រុមគ្រួសារដើម្បីចូលរួមអនុវត្តវិធានការបង្ការជម្ងឺឆ្លងវីរុសកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងទៀតថា ខេត្តបន្ទាយមានជ័យរហូតមកដល់ពេលនេះ អ្នកជម្ងឺកូវីដ១៩ចំនួន០២នាក់បុរសជនជាតិខ្មែរ និងខ្មែរឥស្លាម រស់នៅក្នុងក្រុងសិរីសោភ័ណ ឆ្លងកូវីដ១៩ពីប្រទេសថៃនិងពីប្រទេសម៉ាឡេស៊ី ត្រូវបានព្យាបាលជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញហើយ។ ប៉ុន្តែចុងក្រោយនេះទើបរកឃើញឆ្លងវីរុសកូវីដ១៩ចំនួន២ករណីទៀតនៅក្រុងប៉ោយប៉ែត ។អ្នកជម្ងឺទាំង០២នាក់ កំពុងត្រូវបានដាក់សម្រាកព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត៕ ដោយ៖ សំ វិច្ឆិកា
-
ប្រធានអង្គការសុខភាពពិភពលោក WHO ថ្លែងថា ប្រទេសមានសេដ្ឋកិច្ចខ្លាំងត្រូវតែជួយប្រទេសខ្សោយជាងខ្លួន សម្រាប់ជំនួយដ៏ចាំបាច់
ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានអំពាវនាវយ៉ាងទទូចឱ្យប្រទេសមានសេដ្ឋកិច្ចខ្លាំង ជួយដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ដើម្បីជួយសម្រាលផលប៉ះពាល់ដោយសារតែជម្ងឺ COVID-19 នេះបើសារព័ត៌មាន CGTN នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ។ ប្រធានអង្គការសុខភាពពិភពលោករូបនេះ បាននិយាយយ៉ាងដូច្នេះថា ប្រទេសអ្នកមាន ត្រូវបង្កើនការផលិតសម្ភារសុខាភិបាលសំខាន់ៗ ដើម្បីធានាថា ការផ្គត់ផ្គង់នៅជុំវិញពិភពលោកមានសមភាព និង ដោយផ្អែកតាមតម្រូវការជាក់ស្ដែងផងដែរ ។ លោកបន្ថែមថា ការយកចិត្តទុកដាក់ជាពិសេស គួរផ្តល់ជូនដល់បណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យមនៅក្នុងទ្វីបអាហ្វ្រិក អាស៊ី និងអាម៉េរិកឡាទីនជាដើម។ ការអំពាវនាវខាងលើនេះរបស់លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ត្រូវបានធ្វើឡើងតួលេខអ្នកឆ្លងជម្ងឺ COVID-19 សរុបនៅទូទាំងពិភពលោក គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានជាង៧៨ម៉ឺនករណី អ្នកជាសះស្បើយមានចំនួន ១៦ម៉ឺន៥ពាន់២៨៨ករណី និង អ្នកស្លាប់មានចំនួន៣ម៉ឺន៧ពាន់៦៣៨នាក់ នេះបើតាមការធ្វើបច្ចុប្បន្នភាពដោយសាកលវិទ្យាល័យអាម៉េរិក ចន…
-
លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាម៉េរិកឈានជើងដល់តំណាក់កាលជាប្រវត្តិសាស្រ្តមួយ ក្នុងសង្គ្រាមប្រឆាំងនឹងជម្ងឺ COVID-19
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថ្លែងថា នៅថ្ងៃនេះ យើងបានឈានជើងដល់តំណាល់កាលជាប្រវត្តិសាស្ត្រមួយ នៅក្នុងសង្រ្គាមប្រឆាំងនឹងជម្ងឺ COVID-19 របស់យើង… ដោយប្រជាជនអាម៉េរិកមួយលាននាក់ បានទទួលការធ្វើតេស្ដ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ។ ការអះអាងបែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅឯសេតវិមាននៅថ្ងៃទី៣០ ខែមីនានេះ ខណៈលោកបានបញ្ជាក់ថា ពលរដ្ឋអាម៉េរិកសរុបមួយលាននាក់ហើយ បានទទួលការធ្វើតេស្ដរកជម្ងឺ COVID-19 ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីសុខាភិបាល និងសេវាមនុស្សអាម៉េរិក លោក អេឡិច អាហ្សា បានបញ្ជាក់ថា សំណាកប្រជាជនអាម៉េរិក១០ម៉ឺននាក់ត្រូវបានយកទៅធ្វើតេស្ដរកជម្ងឺ COVID-19 ក្នុងមួយថ្ងៃ ។លោក ដូណាល់ ត្រាំ បាននិយាយដែរថា ទីភ្នាក់ងារចំណីអាហារ និងថ្នាំពេទ្យ (FDA)បានអនុម័តយល់ព្រមឱ្យប្រើប្រាស់នូវម៉ាស៊ីនមួយ ដែលអាចសម្លាប់មេរោគនៅលើម៉ាស N95 ដើម្បីឱ្យបុគ្គលិកសុខាភិបាលអាចប្រើប្រាស់វាជាថ្មីម្ដងទៀត ៕
-
លោក វ៉្លាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្តីពីពង្រឹងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទដោយផ្តោតសំខាន់លើក្នុងការលើកកម្ពស់កិច្ចសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 ដែលកំពុងរាតត្បាតនៅទូទាំងសកលលោក នេះបើតាមសារព័ត៌មានស៊ីនហួរ ដកស្រង់ប្រភពពីវិមានក្រឹមឡាំង នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ។ បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ប្រមុខរដ្ឋទាំងពីរបានបង្ហាញការព្រួយបារម្ភខ្លាំង ជុំវិញការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃជម្ងឺផ្លូវដង្ហើមថ្មីនេះនៅទូទាំងពិភពលោក ក៏ដូចជាជូនដំណឹងគ្នាទៅវិញទៅមកអំពីវិធានការ ដែលបានអនុវត្តន៍នៅក្នុងប្រទេសទាំងពីរ ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយសារតែជម្ងឺឆ្លងជាសកលមួយនេះ ។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ មេដឹកនាំទាំងពីរក៏បានធ្វើកិច្ចពិភាក្សាគ្នាទៅលើស្ថានភាព បច្ចុប្បន្ននៃទីផ្សារប្រេងពិភពលោកផងដែរ ដោយសហរដ្ឋអាម៉េរិក និង រុស្ស៊ីបានឯកភាពគ្នាទៅលើការពិគ្រោះយោបល់លើប្រធានបទនេះ តាមរយៈរដ្ឋមន្រ្តីថាមពល ៕
-
ប្រធានាធិបតីតួកគីបញ្ជាក់ថា តំបន់ចំនួន៣៩នឹងស្ថិតនៅក្រោមការដាក់បង្ខាំងដើម្បីទប់ស្កាត់ជម្ងឺ Covid-19 ខណៈអ្នកឆ្លងកើនដល់១ម៉ឺន៨២៧នាក់
តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ បានគូសបញ្ជាក់ថា ទីតាំងសរុបចំនួន៣៩កន្លែងនៅទូទាំងប្រទេស ត្រូវបានដាក់ឲ្យស្ថិតក្រោមការដាក់បង្ខាំង និងត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការបន្តរីករាលដាលនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។ អំឡុងថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេសតួកគី លោក អឺដូហ្គាន បាននិយាយថា បច្ចុប្បន្ននេះ តំបន់ចំនួន៣៩ និងរាល់ពលរដ្ឋណាដែលឆ្លងកាត់ប្រទេសនេះកំពុងស្ថិតនៅដាច់ដោយឡែកពីគេ ។ ជាថ្មីម្តងទៀត លោកបានជំរុញឱ្យប្រជាជនតួកគី អនុវត្តន៍គោលការណ៍នេះ ដោយខ្លួនឯង ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ។ លោកបន្ថែមទៀតថា បច្ចុប្បន្នតួកគីកំពុងបើកមន្ទីរពេទ្យថ្មីៗ ហើយក៏កំពុងពង្រឹងមន្ទីរពេទ្យដែលមានស្រាប់ ឲ្យស្របតាមតម្រូវការនៃការផ្ទុះឡើងនៃជម្ងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនេះ ។ សូមជម្រាបថា ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅក្នុងប្រទេសតួកគីបានកើនឡើងដល់១៦៨នាក់ ស្របពេលដែលអ្នកឆ្លងសរុបក៏បានកើនឡើងដល់ ១ម៉ឺន៨២៧ករណីផងដែរ គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះបើតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលតួកគី ៕
-
ក្រុមគ្រូពេទ្យសម្តេចតេជោ បានចុះផ្សព្វផ្សាយ ពីវិធានការ ការពារជម្ងឺកូរ៉ូណាវីរុស COVID-19 ដល់គ្រួសារកងទ័ព និងកូនចៅប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ នៅទិសទី១ ប្រាសាទព្រះវិហារ !
ខេត្តព្រះវិហារ៖ ដំណើរចុះពិនិត្យ ផ្សព្វផ្សាយ និងណែនាំ អំពីវិធានការការពារជម្ងឺ COVID-19 របស់ក្រុមគ្រូពេទ្យ សម្តេចតេជោ សែន ស្រអែម នោះគឺបានធ្វើឡើងក្រោមការគាំទ្រ និងកិច្ចសហការណ៍ល្អ ពីមេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកជាំក្សាន្ត លោកឧត្តមសេនីយ៍ទោ ជូ តុងអាន និងអាជ្ញាធរប្រចាំមូលដ្ឋាន កាលពីថ្ងៃទី៣០មីនាឆ្នាំ២០២០ នៅទិសទី១ ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងភូមិ ចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ជាប់ព្រំដែនកម្ពុជា-ថៃ ។ ក្រុមគ្រូពេទ្យសម្តេចតេជោ សែន ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី នូ សារិន វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ សម្តេចតេជោ ស្រអែម រួមនឹងក្រុមការងារ បានចុះទៅដល់ផ្ទះប្រជាពលរដ្ឋ និងគ្រួសារកងទ័ព នៅក្នុងមូលដ្ឋាននោះ ហើយបានធ្វើការពិនិត្យ វាស់កំដៅ ព្រមទាំងបានផ្សព្វផ្សាយ នូវវិធានការការពារមេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ …