Category: Covid-19

  • លោក វ៉ា្លឌីមៀ ពូទីន សម្រេចចិត្តអនុវត្តន៍វិធានការស្នាក់នៅដាច់ពីគេ ក្រោយរូបលោកជួបជាមួយវេជ្ជបណ្ឌិតម្នាក់ដែលឆ្លងជម្ងឺ COVID-19

    លោក វ៉ា្លឌីមៀ ពូទីន សម្រេចចិត្តអនុវត្តន៍វិធានការស្នាក់នៅដាច់ពីគេ ក្រោយរូបលោកជួបជាមួយវេជ្ជបណ្ឌិតម្នាក់ដែលឆ្លងជម្ងឺ COVID-19

    រុស្ស៊ី៖ វិមានក្រឹមឡាំងបានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន បានអនុវត្តន៍វិធានការស្នាក់នៅដាច់ពីគេ និង ធ្វើការពីចម្ងាយ ក្រោយរូបលោកបានជួបជាមួយវេជ្ជបណ្ឌិតម្នាក់ មានផ្ទុកវីរុស COVID-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានជួបលោកវេជ្ជបណ្ឌិត Denis Protsenko កាលពីសប្ដាហ៍មុន កំឡុងពេលបំពេញទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ Kommunarka ក្នុងទីក្រុងម៉ូស្គួ។ ហើយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិតរូបនោះស្រាប់តែត្រូវបានគេធ្វើតេស្ដរកឃើញមានផ្ទុកមេរោគ COVID-19 ។ សូមជម្រាបថា ប្រជាជនរុស្ស៊ីជិត៧០ភាគរយនៃប្រជាជនសរុប១៤៧លាននាក់ កំពុងស្ថិតនៅក្រោមការអនុវត្តវិធានការរឹតត្បិត ក្នុងនោះរួមមានទាំងការស្នាក់នៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺផ្លូវដង្ហើមថ្មីនេះ ដែលបានចម្លងដល់ប្រជាជនរុស្ស៊ី២ពាន់៧៧៧នាក់ ក្នុងនោះមានអ្នកជំងឺ២៤នាក់ស្លាប់ ៕

  • នៅអ៊ីតាលី ចំនួនសរុបនៃអ្នកស្លាប់ដោយសារជម្ងឺ COVID-19 កើនឡើងដល់១ម៉ឺន៣ពាន់១៥៥នាក់ ក្រោយអ្នកជំងឺចំនួន៧២៧នាក់ទៀតស្លាប់

    នៅអ៊ីតាលី ចំនួនសរុបនៃអ្នកស្លាប់ដោយសារជម្ងឺ COVID-19 កើនឡើងដល់១ម៉ឺន៣ពាន់១៥៥នាក់ ក្រោយអ្នកជំងឺចំនួន៧២៧នាក់ទៀតស្លាប់

    អ៊ីតាលី៖ តួលេខសរុបនៃអ្នកស្លាប់ដោយសារជម្ងឺ COVID-19 នៅទូទាំងប្រទេសអ៊ីតាលី កើនឡើងដល់១ម៉ឹន៣ពាន់១៥៥នាក់ហើយ ក្រោយអ្នកជំងឺ៧២៧នាក់ទៀតបានស្លាប់ គិតត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ នេះបើតាមសារព័ត៌មានស៊ីនហួរ ផ្អែកលើប្រភពពីអាជ្ញាធរអ៊ីតាលី ចុះផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ ជាមួយគ្នានេះ ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសអ៊ីតាលីវិញ បានកើនឡើងដល់១១ម៉ឺន៥៧៤ករណីផងដែរ បន្ទាប់ពីទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន២ពាន់៩៣៧ករណីទៀត ខណៈអ្នកជំងឺជាសះស្បើយវិញ ក៏បានកើនឡើងដល់១ម៉ឺន៦ពាន់៨៤៧នាក់ផងដែរ។ ជាវិធានការបង្ការ និងទប់ស្កាត់បន្ទាន់នោះ អាជ្ញាធរអ៊ីតាលីនៅថ្ងៃទី៣១ ខែមីនាឆ្នាំ២០២០ បានសម្រេចចិត្តបង្កើនពេលវេលាបិទប្រទេសរហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19៕

  • អភិបាលខេត្តកំពត ៖ បណ្ដាថ្នាក់ដឹកនាំ មន្ទីរអង្គ ភាពអាជ្ញាធរ ក្រុង ស្រុក ត្រូវតែយកចិត្តទុកដាក់សហការគ្នា ចំពោះពលរដ្ឋដែលមកពីប្រទេសថៃ និងបណ្តាប្រទេសមួយចំនួន ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ១៩

    អភិបាលខេត្តកំពត ៖ បណ្ដាថ្នាក់ដឹកនាំ មន្ទីរអង្គ ភាពអាជ្ញាធរ ក្រុង ស្រុក ត្រូវតែយកចិត្តទុកដាក់សហការគ្នា ចំពោះពលរដ្ឋដែលមកពីប្រទេសថៃ និងបណ្តាប្រទេសមួយចំនួន ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ១៩

    កំពត៖ នៅរសៀលថ្ងៃទី០១ ខែមេសាឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរៀបចំ ក្រុមការងារខេត្តទទួលខុសត្រូវលើកការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខេត្តកំពត ដែលនឹងវិលត្រឡប់មកពីក្រៅប្រទេស ពិសេសប្រទេសថៃ។ មានប្រសាសន៍នៅកិច្ចប្រជុំនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ដើម្បីអនុវត្តន៍តាមការណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីវិធានការគ្រប់គ្រងប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា វិញឲ្យប្រកបដោយសណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរនោះ បណ្ដាថ្នាក់ដឹកនាំ មន្ទីរអង្គ ភាពអាជ្ញាធរ ក្រុង ស្រុក ដែលជាក្រុមការងារ ត្រូវតែចូលរួមយកចិត្តទុកដាក់សហការគ្នា ក្នុងការរៀបចំក្រុមដឹកជញ្ជូន ពលរដ្ឋខេត្តកំពត ដែលមកពីប្រទេសថៃ និងបណ្តាប្រទេសមួយចំនួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ទាំងសុវត្ថិភាព សុខភាព ទ្រព្យសម្បត្តិ និងរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ក៏ដូចជាជីវភាពរស់នៅរបស់ពលរដ្ឋទាំងអស់នោះ ពេលមកដល់មូលដ្ឋានរៀងៗខ្លួន។ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរ ក្រុងស្រុក ត្រូវតាមដាន និងគាំទ្រដល់អាជ្ញាធរឃុំ សង្កាត់ និងភូមិឲ្យមានកិច្ចសហការល្អ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យជាប្រចាំ ដើម្បីធានាថាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ឬប្រទេសផ្សេងទៀត…

  • សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីករណីព្យាបាលជាសះស្បើយ ០៩នាក់ និងរកឃើញវិជ្ជមានកូវិដ១៩ ថ្មី ០១នាក់

    សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីករណីព្យាបាលជាសះស្បើយ ០៩នាក់ និងរកឃើញវិជ្ជមានកូវិដ១៩ ថ្មី ០១នាក់
  • អនុប្រធានក្រុមការងារ នៃ គណៈពង្រឹងមូលដ្ឋានស្រុកកំរៀងនិងជាប្រធានក្រុមការងារឃុំកំរៀង ស្រុ កកំរៀង ខេត្តបាត់ដំបង បានក្រើនរំលឹកណែនាំឲ្យ បងប្អូនប្រជាពលករត្រឡប់ពីប្រទេសថៃ ត្រូវចេះរ ស់នៅដាច់ដោយឡែកមួយរយៈពីក្រុមគ្រួសារ មិត្ត ភ័ក្ត្របងប្អូន ដើម្បីបញ្ចៀសពីការឆ្លងនិងការចម្លង នូវជម្ងឺឆ្លងកូវីដ-19

    អនុប្រធានក្រុមការងារ នៃ គណៈពង្រឹងមូលដ្ឋានស្រុកកំរៀងនិងជាប្រធានក្រុមការងារឃុំកំរៀង ស្រុ កកំរៀង ខេត្តបាត់ដំបង បានក្រើនរំលឹកណែនាំឲ្យ បងប្អូនប្រជាពលករត្រឡប់ពីប្រទេសថៃ ត្រូវចេះរ ស់នៅដាច់ដោយឡែកមួយរយៈពីក្រុមគ្រួសារ មិត្ត ភ័ក្ត្របងប្អូន ដើម្បីបញ្ចៀសពីការឆ្លងនិងការចម្លង នូវជម្ងឺឆ្លងកូវីដ-19

      ឯកឧត្តម សឿម ប៊ុនរិទ្ធិ អនុប្រធានក្រុមការងារ នៃគណៈពង្រឹងមូលដ្ឋានស្រុកកំរៀងនិងជាប្រធានក្រុមការងារ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បាននាំយកនូវឧបករណ៍វាស់កម្តៅ ចំនួន ៩គ្រឿង អង្ករចំនួន៧០ការុងតូច(៧០០គក្រ.) មី ទឹកសុទ្ធ ថវិកា និង ទឹកអាល់កុល ចំនួន៩០លីត្រ សរុបជាថវិកា១៤លានរៀល ដែលបានមកពីការកៀងគរការបរិច្ចាគពីសប្បុរសជន ក្រុមការងារ នៅទីនោះ ដើម្បីយកទៅចែកជូនដល់ពលករដែលវិលត្រឡប់ពីប្រទេសថៃ ចំនួន៧០នាក់ កំពុងតែរស់នៅ តាមបណ្តាភូមិទាំង៨ ក្នុងឃុំ-ស្រុក កំរៀង។ ពិធីជួបជុំសំណេះសំណាលនិងចែកស្បៀងជាគ្រឿងឧបភោគបរិភោគខាងលើនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០១ខែមេសានេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកំរៀង។ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ របស់ ក្រុមការងារចុះពង្រឹងមូលដ្ឋាន ភូមិ-ឃុំ នៅទីនោះ រួមមាន៖ លោក តូច ឈួនសៅរិទ្ធ, ឯកឧត្តម អ៊ុត ក្លឹង ព្រមទាំងសមាជិក-សមាជិកា នៃ ក្រុមការងារ ជាច្រើនទៀត។         ថ្លែងជួបសំណេះសំណាលជាមួយបងប្អូនដែលបានវិលត្រឡប់ពីប្រទេសថៃ  ឯកឧត្តម  សឿម ប៊ុនរិទ្ធិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំរៀង បានថ្លែងអំពាវនាវ និងជម្រុញឲ្យបងប្អូនប្រជាពលករ…

  • ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាំយកថវិកាមូលនីធិកូវីដ-19 ចំនួន ៤លានរៀលនិងអង្ករ ចំនួន១.៥០០គក្រ របស់ សប្បុរសជនតាមរយៈសាលាក្រុងបាត់ដំបង ជូនដល់ក្រុមគ្រូ ពេទ្យជួរមុខ និង អ្នកជំងឺកូវីដ-19 ក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាំយកថវិកាមូលនីធិកូវីដ-19 ចំនួន ៤លានរៀលនិងអង្ករ ចំនួន១.៥០០គក្រ របស់ សប្បុរសជនតាមរយៈសាលាក្រុងបាត់ដំបង ជូនដល់ក្រុមគ្រូ ពេទ្យជួរមុខ និង អ្នកជំងឺកូវីដ-19 ក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

      ថវិកា មូលនីធិកូវីដ-19 ចំនួន ៤លានរៀលរួមនិងអង្ករ ចំនួន១តោនកន្លះ ដែលជាអំណោយពីសប្បុរសជនក្នុងក្រុងបាត់ដំបង លោក តាន់ សុផល តាមរយៈលោក ផេង សិទ្ធី អភិបាលក្រុង-ខេត្តបាត់ដំបង ត្រូវបាននាំយកទៅប្រគល់ជូនដល់ក្រុមគ្រូពេទ្យជួរមុខដែលកំពុងតែប្រយុទ្ធប្រឆាំង ការរាតត្បាតពីជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរមួយនេះ។ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តទៅ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០១ខែមេសា២០២០នេះ ក្រោមវត្តមាន ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការកូវីដ-19 ខេត្តបាត់ដំបង និងលោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។        គោលបំណងពីម្ចាស់មូលនីធិកូវីដ-19 ក៏បានឲ្យដឹងផងដែរថា៖ នេះជាលើកទី៣ហើយ ដែលមន្ទីរពេទ្យបង្អែកខេត្ត បានទទួលអំណោយ ជាបន្តបន្ទាប់ពីមូលនីធិ និង ពីសប្បុរសជននានា ក្នុងខេត្តដើម្បីរួមចំណែកជួយឧបត្ថម្ភដល់ក្រុមគ្រូពេទ្យនិងអ្នកជម្ងឺកូវីដ-19 ដែលកំពុងតែសម្រាកព្យាបាលចំនួន០៥នាក់។ក្រោយពីព្យាបាលជាសះស្បើយត្រឡប់ចេញទៅលំនៅដ្ឋានខ្លួនវិញកាលពីពេលថ្មីៗកន្លងទៅ ក្នុងចំណោមអ្នកជម្ងឺកូវីដ-19 សរុប ៨នាក់។       ក្នុងឱកាសទទួលនូវថវិកានិងអង្ករ ដែលជាអំណោយមនុស្សធម៌មូលនីធិកូវីដតាមរយៈការអំពាវរបស់រដ្ឋបាលខេត្ត និងពីសប្បុរសជនផ្ទាល់ក្នុងថ្ងៃនេះ លោក កាក់ សិលាប្រធានមន្ទីរពេទ្យបង្អែកខេត្ត ក៏បានថ្លែងនូវការដឹងគុណនិងអរគុណចំពោះទឹកចិត្តមនុស្សនិងការចូលរួមពីសប្បុរសជនក្នុងខេត្តនិងពីការយកចិត្តទុកដាក់ពីឯកឧត្តមអៅបាលខេត្តផ្ទាល់ ដែលបានលះបង់ខិតខំប្រឹងប្រែងក្នុងកៀងគរធ្វើឲ្យមូលនីធិទទួលបានការគាំទ្រយ៉ាងខ្លាំងពីសប្បុរសជនក្នុងខេត្តបាត់ដំបង។ តាមរយៈ…

  • រដ្ឋបាលខេត្តព្រះសីហនុ ប្រគេនអង្ករត្រីខកំប៉ុង ភេសជ្ជៈ និងបច្ច័យខ្លះដែរ ដល់ព្រះសង្ឃគង់នៅតាមវត្តទាំងអស់នៅក្នុងខេត្តព្រះសីហនុ ខណៈពេលដែលជម្ងឺកូវីដ១៩ កំពុងតែរាតត្បាតហើយព្រះសង្ឃមិនត្រូវបានអនុញ្ញាតឱ្យនិមន្តបិណ្ឌបាត្រដូចធម្មតា

    រដ្ឋបាលខេត្តព្រះសីហនុ ប្រគេនអង្ករត្រីខកំប៉ុង ភេសជ្ជៈ និងបច្ច័យខ្លះដែរ ដល់ព្រះសង្ឃគង់នៅតាមវត្តទាំងអស់នៅក្នុងខេត្តព្រះសីហនុ ខណៈពេលដែលជម្ងឺកូវីដ១៩ កំពុងតែរាតត្បាតហើយព្រះសង្ឃមិនត្រូវបានអនុញ្ញាតឱ្យនិមន្តបិណ្ឌបាត្រដូចធម្មតា

    នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាប់ផ្តើមយកទេយ្យវត្ថុ និងបច្ច័យ ដើម្បីប្រគេនព្រះសង្ឃគង់នៅតាមបណ្តារវត្តនានាដោយចាប់ផ្តើមធ្វើនៅក្នុងភូមិសាស្រ្តស្រុកព្រៃនប់ និងស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ មុនគេបន្ទាប់មកនឹងរៀបចំយកទៅប្រគេននៅវត្តដទៃទៀតនៅក្រុងស្រុងផ្សេងទៀតរហូតគ្រប់វត្តទាំងអស់។នៅថ្ងៃដំបូងនេះនៅស្រុកព្រៃនប់បានចាត់ចែងបានចំនួន១៩វត្តហើយ។ ក្នុងនោះដែរ វត្តណាមានព្រះសង្ឃច្រើនទទួលបានទេយ្យទានច្រើនតាមការជាក់ស្តែង ចំណែកបច្ច័យមួយវត្ត១លានរៀកស្មើៗគ្នា។ លោក កង ឌីណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ បានបញ្ជាក់ថាព្រះសង្ឃត្រូវបានហាមមិនឱ្យនិមន្តចេញទៅបិណ្ឌបាត្រទេដោយសារបញ្ហាកូវីដ១៩ ប៉ុន្តែរហូតមកដល់ពេលនេះព្រះសង្ឃនៅតាមវត្តនានាមិនទាន់ប្រឈមធ្ងន់ធ្ងររឿងដាច់ចង្ហាន់នៅឡើយយទេ។ លោក កង ឌីណាត បានថ្លែងអំណរគុណជាអនេកចំពោះការគិតគូរ ចំពោះព្រះសង្ឃនៅតាមវត្តគ្រាដែលមិនអាចចេញទៅបិណ្ឌបាត្រដូចធម្មតាក្នុងកាលៈទេសៈកូវីដគម្រាមកំហែងនេះ។ គួរបញ្ជាក់ជូនថានៅទូទងខេត្តព្រះសីហនុ មានវត្តសរុបចំនួន៣៩ ត្រូវប្រើប្រាស់អង្ករ អស់២៧,៥០០គក ត្រីខកំប៉ុង៥៥កេះ ទឹកសុទ្ធ ៧៨០យួរ និងថវិកា ៣៩,០០០,០០០រៀល៕

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសបរិច្ចាកប្រាក់បៀវត្សចំនួន ៧ខែ ដែលស្មើរនឹង ៧០លានរៀល ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩

    សម្តេចតេជោ ហ៊ុន សែន ប្រកាសបរិច្ចាកប្រាក់បៀវត្សចំនួន ៧ខែ ដែលស្មើរនឹង ៧០លានរៀល ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានបរិច្ចាកប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជម្ងឺកូវីដ១៩៕ធ.ដ

  • ប្រមុខអង្គការសហប្រជាជាតិនិយាយថា ពិភពលោកខ្វះសកម្មភាពសម្របសម្រួលរបស់ប្រទេសទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19

    ប្រមុខអង្គការសហប្រជាជាតិនិយាយថា ពិភពលោកខ្វះសកម្មភាពសម្របសម្រួលរបស់ប្រទេសទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19

    សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស អះអាងថា ពិភពលោកកំពុងខ្វះសកម្មភាពសម្របសម្រួលរបស់ប្រទេសទាំងអស់ ក្នុងការលុបបំបាត់ជម្ងឺ COVID-19 ស្ថិតក្រោមការណែនាំរបស់អង្គការសុខភាពពិភពលោក WHO នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ ទន្ទឹមគ្នា ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់ថា ជម្ងឺ COVID-19 កំពុងតែបង្កការគំរាមកំហែងដល់គ្រប់គ្នាទាំងអស់នៅលើពិភពលោក ហើយវាក៏នឹងបង្កទៅជាវិបត្តិសេដ្ឋកិច្ច ដែលយើងមិនធ្លាប់បានជួបប្រទះនាពេលថ្មីៗនេះផងដែរ ដូច្នេះគ្រប់គ្នាត្រូវចែករំលែកនូវភាពទទួលខុសត្រូវជាសកល ឆ្លើយតបនឹងផលប៉ះពាល់ចំពោះសេដ្ឋកិច្ច និងសង្គម។ ការកត់សម្គាល់បែបនេះរបស់លោក ហ្គូដទែរ៉េស ធ្វើឡើងស្របពេលដែលជម្ងឺផ្លូវដង្ហើមថ្មីនេះ បានឆ្លងរាលដាលដល់ប្រទេស និងដែនដីសរុបចំនួន២០២ហើយ គិតត្រឹមថ្ងៃទី០១ ខែមេសានេះ ក្នុងនោះវាបានចម្លងដល់មនុស្ស៨៥ម៉ឺន៨ពាន់១២៦នាក់ ខណៈអ្នកជម្ងឺ៤ម៉ឺន២ពាន់១៤០នាក់ស្លាប់ និង ១៧ម៉ឺន៧ពាន់១៤១នាក់ទៀតបានជាសះស្បើយឡើងវិញ ៕

  • លោក ដូណាល់ ត្រាំ ព្រមានពីពេលវេលាឈឺចាប់នឹងអូសបន្លាយ២សប្តាហ៍ទៀត ខណៈអ្នកស្លាប់ដោយសារជម្ងឺ COVID-19 កើនលើស៤ម៉ឺននាក់

    លោក ដូណាល់ ត្រាំ ព្រមានពីពេលវេលាឈឺចាប់នឹងអូសបន្លាយ២សប្តាហ៍ទៀត ខណៈអ្នកស្លាប់ដោយសារជម្ងឺ COVID-19 កើនលើស៤ម៉ឺននាក់

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី៣១ ខែមីនា បានព្រមានថា សហរដ្ឋអាម៉េរិកទាំងមូលគួរតែត្រៀមខ្លួនសម្រាប់រយៈពេលដ៏គួរឲ្យឈឺចាប់ ដែលនឹងត្រូវអូសបន្លាយពីរសប្តាហ៍ទៀត ខណៈអ្នកជំនាញប្រចាំសេតវិមានក៏បានព្រមានដែរថា មនុស្ស១លាននាក់អាចនឹងឆ្លងជម្ងឺ COVID-19 ក្នុងនោះអ្នកស្លាប់អាចកើនដល់២០ម៉ឺននាក់ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃ០១ ខែមេសា ឆ្នាំ២០២០ ។ ការកត់សម្គាល់ខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងស្របពេលដែលសហរដ្ឋអាម៉េរិក គិតត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ មានអ្នកស្លាប់ដោយសារជម្ងឺ COVID-19 ចំនួន៧០០នាក់ជាលើកដំបូង ក្នុងគ្រាដែលរដ្ឋាភិបាលបានសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នរាប់រយ ដើម្បីទទួលព្យាបាលអ្នកជំងឺ ក៏ដូចជាបន្ធូរបន្ថយភាពតានតឹងលើប្រព័ន្ធថែទាំសុខភាព ។ បើតាមសាកលវិទ្យាល័យអាម៉េរិក ចន ហប់ឃីន ជម្ងឺ COVID-19 បានសម្លាប់ជីវិតមនុស្សកើនឡើងដល់៤ពាន់៧៦នាក់ ក្នុងចំណោមករណីឆ្លងសរុប១៨ម៉ឺន៩ពាន់៥១០នាក់នៅទូទាំងសហរដ្ឋអាម៉េរិក ដែលវាជាតួលេខខ្ពស់ជាងគេបំផុតនៅលើពិភពលោក ៕