Category: Covid-19

  • រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

    រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
  • ប្រធានាធិបតីតួកគីព្រមានចាត់វិធានការរឹតបន្តឹងកាន់តែខ្លាំង ប្រសិនបើជម្ងឺ COVID-19 ឆ្លងរាតត្បាតកើនឡើងខ្ពស់

    ប្រធានាធិបតីតួកគីព្រមានចាត់វិធានការរឹតបន្តឹងកាន់តែខ្លាំង ប្រសិនបើជម្ងឺ COVID-19 ឆ្លងរាតត្បាតកើនឡើងខ្ពស់

    តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ នៅថ្ងៃទី០១ ខែមេសានេះ បានអះអាងថា បើសិនជាជម្ងឺ COVID-19 កាន់តែឆ្លងរាតត្បាតកាន់តែធ្ងន់ធ្ងរឡើងនៅទូទាំងប្រទេសនោះ ការចាត់វិធានការរឹតបន្តឹងកាន់តែខ្លាំងនឹងក្លាយជារឿងដែលមិនអាចជៀសផុត នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ។ ក្នុងអំឡុងចូលរួមកិច្ចប្រជុំតាមរយៈវីដេអូក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោក អឺដូហ្គាន់ បានបញ្ជាក់សាជាថ្មីម្តងទៀតនូវការអំពាវនាវរបស់លោក ឲ្យប្រទេសជាតិទាំងមូលស្នាក់នៅផ្ទះ និងរក្សាចម្ងាយសង្គម ដែលជាផ្នែកមួយនៃវិធានការណ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ COVID-19 ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ចំនួនសរុបនៃអ្នកស្លាប់ដោយសារជម្ងឺ COVID-19 នៅទូទាំងប្រទេសតួកគី បានកើនឡើងដល់២១៤នាក់ហើយ ក្នុងគ្រាដែលអ្នកឆ្លងសរុបវិញ កើនឡើងដល់១ម៉ឺន៣ពាន់៥៣១ករណី នេះបើតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសុខាភិបាលតួកគី ៕

  • ប្រធានាធិបតីរុស្ស៊ី និងតួកគី ធ្វើកិច្ចពិភាក្សាលើមធ្យោបាយបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹងជម្ងឺ COVID-19

    ប្រធានាធិបតីរុស្ស៊ី និងតួកគី ធ្វើកិច្ចពិភាក្សាលើមធ្យោបាយបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹងជម្ងឺ COVID-19

    តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានធ្វើកិច្ចពិភាក្សាគ្នាលើវិធីសាស្រ្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរ ផ្អែកលើប្រភពពីការិយាល័យប្រធានាធិបតីតួកគី ចុះផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ។ បើតាមសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយការិយាល័យប្រធានាធិបតីតួកគី អំឡុងពេលសន្ទាគ្នាតាមទូរស័ព្ទនៅថ្ងៃទី០១ ខែមេសា (ម៉ោងក្នុងតំបន់) មេដឹកនាំប្រទេសទាំងពីរថែមទាំងបានធ្វើកិច្ចពិភាក្សាស្តីពីស្ថានការណ៍វិវត្តន៍ក្នុងតំបន់ ក៏ដូចជាបញ្ហារឹតបន្តឹងទំនាក់ទំនងទ្វេភាគីរវាងតួកគី និងរុស្ស៊ី ។ គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងសកលលោក បានកើនឡើងដល់៩៣ម៉ឺន៥ពាន់៥៨១នាក់ ដោយក្នុងនោះមានអ្នកជំងឺ៤ម៉ឺន៧ពាន់២២៣នាក់បាត់បង់ជីវិត និង១៩ម៉ឺន៤ពាន់២៦០នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ នេះបើតាមគេហទំព័រពិភពលោក វើលដូម៉េតធើ (worldometers) ៕

  • នាយករដ្ឋមន្រ្តីអ៊ីតាលីប្រកាសបិទប្រទេសរហូតដល់ថ្ងៃទី១៣ ខែមេសាខាងមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19

    នាយករដ្ឋមន្រ្តីអ៊ីតាលីប្រកាសបិទប្រទេសរហូតដល់ថ្ងៃទី១៣ ខែមេសាខាងមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19

    អ៊ីតាលី៖ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក ហ្គីសេបប៉េ ខុនតេ បានថ្លែងក្នុងសន្និសីទកាសែតមួយនៅក្នុងកញ្ចក់ទូរទស្សន៍ថា អ៊ីតាលីនៅតែបន្តស្ថិតក្រោមវិធានការណ៍បិទប្រទេសជាបណ្តោះអាសន្នបន្ថែមទៀត រហូតដល់ថ្ងៃទី១៣ ខែមេសាខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។ ការប្រកាសពីការអូសបន្លាយពេលបិទប្រទេសបន្ថែមទៀតរបស់លោក ហ្គីសេបប៉េ ខុនតេ ខាងលើនេះ ត្រូវបានធ្វើឡើងពីរថ្ងៃមុនពេលដែលវិធានការបិទប្រទេសបច្ចុប្បន្ន ដែលបានដាក់ចេញចាប់តាំងពីថ្ងៃទី១០ ខែមីនា នឹងត្រូវអស់សុពលភាពត្រឹមថ្ងៃទី០៣ ខែមេសាខាងមុខនេះ (ម៉ោងក្នុងតំបន់) ។ សូមបញ្ជាក់ថា តួលេខសរុបនៃអ្នកស្លាប់ដោយសារជម្ងឺ COVID-19 នៅទូទាំងប្រទេសអ៊ីតាលី កើនឡើងដល់១ម៉ឹន៣ពាន់១៥៥នាក់ហើយ ស្របពេលដែលចំនួនសរុបនៃអ្នកឆ្លងវិញ បានកើនឡើងដល់១១ម៉ឺន៥៧៤ករណី ខណៈអ្នកជំងឺជាសះស្បើយវិញ ក៏បានកើនឡើងដល់១ម៉ឺន៦ពាន់៨៤៧នាក់ផងដែរ ៕

  • អូស្ត្រាលីចាប់ផ្តើមអនុវត្តន៍ការផាកពិន័យប្រាក់ជាង១ម៉ឺនដុល្លារអូស្រ្តាលី លើជនទាំងឡាយណាដែលល្មើសបទបញ្ជាប្រឆាំងនឹងជម្ងឺ COVID-19

    អូស្ត្រាលីចាប់ផ្តើមអនុវត្តន៍ការផាកពិន័យប្រាក់ជាង១ម៉ឺនដុល្លារអូស្រ្តាលី លើជនទាំងឡាយណាដែលល្មើសបទបញ្ជាប្រឆាំងនឹងជម្ងឺ COVID-19

    អូស្រ្តាលី៖ អាជ្ញាធរអូស្ត្រាលីនៅថ្ងៃទី០២ ខែមេសានេះ បានចាប់ផ្តើមប្រើកម្លាំងប៉ូលិស ដើម្បីចាប់បង្ខំឱ្យអនុវត្តន៍ការរឹតត្បិតលើចលនារបស់ប្រជាជន ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ COVID-19 ។ បណ្តារដ្ឋក្នុងប្រទេសអូស្ត្រាលី បានបញ្ជាទៅប៉ូលិសឱ្យចេញលិខិតពិន័យជាប្រាក់១ម៉ឺន១ពាន់ដុល្លារអូស្ត្រាលី ឬស្មើនឹងជាង៦ពាន់៦៩៧ដុល្លារអាម៉េរិកដល់ជនណាដែលរំលោភបទបញ្ជាសហព័ន្ធ ដែលហាមការធ្វើដំណើរមិនចាំបាច់ និងកំហិតលើការជួបជុំមនុស្សនៅក្រៅផ្ទះចាប់ពី២នាក់ឡើង ។ ដោយឡែកនៅរដ្ឋញូវ សោត វេលស៍ ដែលមានប្រជាពលរដ្ឋ២៥លាននាក់ ប៉ូលិសថែមទាំងបានគំរាមចាប់ដាក់ពន្ធនាគាររយៈពេល៦ខែចំពោះអ្នករំលោភច្បាប់ ឬបទបញ្ជាផងដែរ ។ គួរជម្រាបថា រដ្ឋាភិបាលអូស្ត្រាលីបានបំរុងទុកប្រាក់១៣០ពាន់លានដុល្លារ សំរាប់បញ្ជូនទៅក្រុមហ៊ុន ដើម្បីឱ្យបុគ្គលិកកម្មករអាចនៅទាក់ទងជាមួយនិយោជករបស់គេ ក្នុងបំណងធ្វើអោយសេដ្ឋកិច្ចស្ទុះឡើងវិញលឿន នៅពេលវិបត្តិជម្ងឺផ្លូវដង្ហើមថ្មីនេះចប់ ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក ស្កត់ ម័ររីសុន ក៏បានប្រកាសផែនការជួយចេញប្រាក់ខែដល់បុគ្គលិកកម្មករអូស្ត្រាលីរាប់លាននាក់ផងដែរ ដើម្បីកុំឱ្យពួកគេត្រូវនិយោជកបញ្ឈប់ពីការងារ ដោយសារការបិទក្រុមហ៊ុន រោងចក្រ ដែលបណ្តាលមកពីវិធានការទប់ស្កាត់ជម្ងឺ COVID-19 ៕

  • លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូល រួមឧបត្ថម្ភថវិកា និងសម្ភារៈ ក្នុងយុទ្ធនាការផ្សព្វផ្សាយវិធានការការពារ ទប់ស្កាត់ Covid-19

    លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូល រួមឧបត្ថម្ភថវិកា និងសម្ភារៈ ក្នុងយុទ្ធនាការផ្សព្វផ្សាយវិធានការការពារ ទប់ស្កាត់ Covid-19

    ដើម្បីទប់ស្កាត់ពីរីករាលដាលមេរោគជាសកល Covid-19 លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំមន្រ្តីចំរុះ មានអាជ្ញាធរស្រុក-ឃុំ មន្រ្តីសុខាភិបាល និងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចុះធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីជំងឺកូវីឌ-១៩ និងវិធានការទប់ស្កាត់នៃជំងឺនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅឃុំទាំង៨ ក្នុងស្រុកតាំងគោក ដោយមិនគិតពីការនឿយហ្មត់។ ដោយមើលឃើញពីសកម្មភាពមមាញឹកផ្សព្វផ្សាយវិធានការការពារ ទប់ស្កាត់ Covid-19 របស់រដ្ឋបាលស្រុកតាំងគោក គ្រប់ទីកន្លែង មិនថាថ្ងៃឬយប់ លោក ហាក់ ម៉ុងហួត ជានិច្ចជាកាលតែងតែដឹកនាំមន្រ្តីគ្រោមឪវាទ រួមទាំងព្រះសង្ឃជាច្រើនអង្គទៅជាមួយដើម្បីផ្សព្វផ្សាយ តាមប្រសាសន៍សម្ដេចនាយករដ្ឋមន្រ្តី ក្រសួង និងថ្នាក់លើ ។ ជាមួយនឹងសកម្មភាពចុះអប់រំផ្សព្វផ្សាយ តាមដានពីសុខភាព បង្ការការពារប្រជាពលរដ្ឋពីជំងឺ Covid-19 នេះដែរ លោកអភិបាលស្រុក ក៏បាននាំសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនពលរដ្ឋជនចាស់ជរា ឬអ្នកមានជីវភាពខ្សត់ខ្សោយផងដែរ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ ឯ ឧ ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក…

  • ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ដល់ប្រាក់បៀវត្សផ្ទាល់របស់ឯកឧត្តម ចំនួន ៧ខែជូន គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

    ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ដល់ប្រាក់បៀវត្សផ្ទាល់របស់ឯកឧត្តម ចំនួន ៧ខែជូន គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩
  • សេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (COVID-19)

    សេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ (COVID-19)
  • រដ្ឋមន្ត្រី និងមន្ត្រីៗចំនួន៣១រូបនៃក្រសួងបរិស្ថាន បរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនពី ១ ទៅ ៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    រដ្ឋមន្ត្រី និងមន្ត្រីៗចំនួន៣១រូបនៃក្រសួងបរិស្ថាន បរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនពី ១ ទៅ ៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

     (ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីៗរបស់ក្រសួង សរុបចំនួន៣១រូប នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែរបស់ខ្លួនចំនួនពី១ខែ ដល់៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សូមជម្រាបថា នៅថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។ ខាងក្រោមជាបញ្ជីឈ្មោះថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដែលចូលរួមបរិច្ចាគប្រាក់បៀវត្ស ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ រួមមាន៖              

  • អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា ពិភពលោកមានអ្នកឆ្លងជម្ងឺ COVID-19 កើនដល់១លានករណីក្នុងរយៈពេលពីរបីថ្ងៃ ក្នុងនោះមនុ្ស៥ម៉ឺនស្លាប់

    អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា ពិភពលោកមានអ្នកឆ្លងជម្ងឺ COVID-19 កើនដល់១លានករណីក្នុងរយៈពេលពីរបីថ្ងៃ ក្នុងនោះមនុ្ស៥ម៉ឺនស្លាប់

    ស្វីស៖ ក្នុងរយៈពេលពីរបីថ្ងៃមកនេះ នៅទូទាំងពិភពលោកបានអះអាងពីករណីឆ្លងជម្ងឺ COVID-19 កើនឡើងដល់១លានករណី និងអ្នកជំងឺស្លាប់សរុបកើនឡើងដល់៥ម៉ឺននាក់ នេះបើតាមសារព័ត៌មាន CGTN ផ្អែកលើប្រភពពីប្រធានអង្គការសុខភាពពិភពលោក WHO ចុះផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ។ យោងតាមរបាយការណ៍របស់អង្គការសុខភាពលោក WHO បានបង្ហាញថា មនុស្សច្រើនជាង៨២ម៉ឹននាក់ហើយ ត្រូវបានរាយការណ៍ថា បានឆ្លងជម្ងឺ COVID-19 នៅក្នុងប្រទេស និងដែនដីសរុបចំនួន ២០៥ ដោយក្នុងនោះមានអ្នកជំងឺ៤ម៉ឺន៧៧៧នាក់បាត់បង់ជីវិត ។ ទន្ទឹមនឹងរបាយការណ៍ខាងលើនេះ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានថ្លែងនៅក្នុងសន្និសីទកាសែតខ្លីប្រចាំថ្ងៃមួយនៅថ្ងៃ០១ ខែមេសានេះថា ខណៈពួកយើងឈានចូលដល់រយៈពេល៤ខែ ចាប់តាំងពីការផ្ទុះឡើងនៃជម្ងឺឆ្លងសកល COVID-19 រូបលោកពិតជាមានការព្រួយបារម្ភខ្លាំងអំពីការកើនឡើងយ៉ាងឆាប់រហ័ស និងការឆ្លងរាលដាលនៅទូទាំងពិភពលោក ៕