Category: Covid-19

  • ឯកឧត្តម អ៊ឹម ស៊ីថុល អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បរិច្ចាគប្រាក់ខែចំនួន ៣ខែជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

    ឯកឧត្តម អ៊ឹម ស៊ីថុល អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បរិច្ចាគប្រាក់ខែចំនួន ៣ខែជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩
  • ប្រធានក្រុមការងារចុះជួយឃុំពងទឹក ស្រុករំដួលអំពាវនាវដល់អាជ្ញាធរ ប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ និងបង្ការជម្ងឺ covid-19

    ប្រធានក្រុមការងារចុះជួយឃុំពងទឹក ស្រុករំដួលអំពាវនាវដល់អាជ្ញាធរ ប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ និងបង្ការជម្ងឺ covid-19

    ស្វាយរៀង៖ លោក  ចាន់ កុល បុត្រអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួលខេត្ត ស្វាយរៀងបានថ្លែងអំពាវនាវដល់ក្រុមប្រឹក្សាឃុំ សមាជិក សមាជិការបក្សបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ និងបង្ការជំងឺ Covid-19 ដោយធ្វើអនាម័យជាប្រចាំ។ ការថ្លែងលើកឡើងរបស់ប្រធានក្រុមការងារចុះជួយឃុំពងទឹករូបនេះនៅគ្រាដែលលោកបានចុះមកមូលដ្ឋានដើម្បី សំណេះសំណាលជាមួយលោកប្រធានក្រុមប្រឹក្សា សមាជិក សមាជិកា មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិ សមាជិកភូមិ និងប្រជាការពារ នៅព្រឹកថ្ងៃទី៣ខែមេសារឆ្នាំ២០២០ដើម្បីនាំយក ទឹកអាកុល ២០០ដប ម៉ាសក្រមា ៣០០ ទឺកក្រូច ១៥កេស និងថវិកា ១លានរៀល ជួយដល់ឃុំពងទឹកផងដែរ។ លោកចាន់ កុលបុត្រក៏បានពាំនាំនូវការសាកសួរសុខទុកផ្តាំផ្ញើពី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងលោកលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងជូនដល់ក្រុមប្រឹក្សាឃុំ និងសមាជិក សមាជិការបក្សឃុំពងទឹកផងដែរ។ លោកបានថ្លែងផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋត្រូវលាងដៃជាមួយសាប៊ូ ទឹកអាកុលរឺជែលជាប្រចាំចៀសវៀងការចាប់រលាក់ដៃគ្នា ត្រូវប្រើកាយវិការសំពះត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន និងរក្សាគម្លាត២ម៉ែត្រពីគ្នា ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង…

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដាក់បទបញ្ជាឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញ បន្តតាមដានស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកផ្សព្វផ្សាយព័ត៌មានបំពុលសង្គម និងការផ្សព្វផ្សាយលក់ថ្នាំព្យាបាលរឺឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ ខុសច្បាប់

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដាក់បទបញ្ជាឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញ បន្តតាមដានស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកផ្សព្វផ្សាយព័ត៌មានបំពុលសង្គម និងការផ្សព្វផ្សាយលក់ថ្នាំព្យាបាលរឺឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ ខុសច្បាប់

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំគណៈស្នងការ និងមានការចូលរួមពីលោកអធិការទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានដាក់បទបញ្ជាទៅកម្លាំងនគរបាលរាជធានីភ្នំពេញ បន្តចាត់វិធានការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនណាដែលផ្សព្វផ្សាយតាមហ្វេសប៊ុករាល់ព័ត៌មានបំពុលសង្គម និងអ្នកផ្សព្វផ្សាយមានលក់ថ្នាំព្យាបាលជម្ងឺវីរុសកូវីដ១៩ និងឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ខុសច្បាប់ ដែលគ្មានការទទួលស្គាល់ដោយក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក។ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ក្នុងវិធានការទប់ស្កាត់ជនខិលខូចផ្សព្វផ្សាយព័ត៌មានបំពុលសង្គម និងផ្សព្វផ្សាយបោកប្រាស់ប្រជាពលរដ្ឋ ដែលអនុវត្តផ្ទុយតាមគោលការណ៍ និងរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជាពីបញ្ហាជម្ងឺកូវី១៩ ដែលនាំឱ្យបង្កប៉ះពាល់ភាពវឹកវរក្នុងសង្គម។ក្រោយគេមើលឃើញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយកម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញប្រតិបត្តិការធ្វើការទប់ស្កាត់ និងចាប់ឃាត់ខ្លួនជនជាតិខ្មែរ និងជនជាតិចិនជាបន្តបន្ទាប់ ក្នុងនោះអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត និងផ្សព្វផ្សាយលក់ឧបកឬណ៍ធ្វើតេស្តរកវីរុសកូវីដ១៩មួយចំនួនត្រូវបានអប់រំធ្វើកិច្ចសន្យា។ ដោយឡែកជនជាតិចិនដែលផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ក្រោយធ្វើសកម្មភាពខុសច្បាប់ទៅនឹងការហាមឃាត់របស់ក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាអង្គការសុខភាពពិភពលោក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានបញ្ជាឱ្យមានការតាមត្រួតពិនិត្យចំពោះអ្នកដែលត្រូវបានអប់រំឱ្យត្រឡប់ទៅផ្ទះវិញបើក្នុងករណីពួកគាត់មិនរាងថចាល ហើយបន្តធ្វើសកម្មភាពខុសច្បាប់ទៅ និងការហាមឃាត់របស់ក្រសួងសុខាភិបាលកម្ពុជាត្រូវសុំគោលការណ៍ថ្នាក់លើដើម្បីអនុវត្តន៍តាមផ្លូវច្បាប់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានជំរុញឱ្យក្រុមការងារចុះពង្រឹងតាមមូលដ្ឋានត្រូវចុះត្រួតពិនិត្យប្រជាពលរដ្ឋតាមខ្នងផ្ទះនៅក្នុងមូលដ្ឋាន និងធ្វើរបាយការណ៍ឱ្យបានច្បាស់លាស់ដើម្បីរកឱ្យឃើញប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដ…

  • គណៈអភិបាលខេត្តបាត់ដំបង បានផ្ញើលិខិតរដ្ឋបាលខេត្តបាត់ដំបង ១ច្បាប់

    គណៈអភិបាលខេត្តបាត់ដំបង បានផ្ញើលិខិតរដ្ឋបាលខេត្តបាត់ដំបង ១ច្បាប់

    លិខិតរដ្ឋបាល ខេត្តបាត់ដំបង លេខៈ ០៩៦/២០សជណ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ សូមគោរពជូន ឯកឧត្តមវេជ្ជបណ្ឌិតសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19)។ ឯកឧត្តមរដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! គោរពប្រតិបត្តិតាមគំរូវីរភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិការណ៍ដែលស្ថានភាពជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ១៩(COVID-19) បាននិងកំពុងបន្តរីករាលដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំបាទអភិបាល នៃ គណៈអភិបាលខេត្តបាត់ដំបង និង អភិបាលរង នៃគណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្តបាត់ដំបង សូមចូលរួមសម្តែង នូវសមានចិត្ត តាមរយៈការស្ម័គ្រចិត្ត ជូនទៅគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19)នូវប្រាក់បៀវត្ស ចំនួន០៦ខែ ដោយគិតចាប់ពីខែ ឧសភា -រហូតដល់ ខែតុលា ឆ្នាំ២០២០ ដូចមានរាយនាម និងចំនួនទឹកប្រាក់នៃខែនីមួយៗដូចខាងក្រោម៖ (សូមជូនភ្ជាប់នូវបញ្ជីឈ្មោះ)   …

  • នៅទូទាំងពិភពលោក ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងលើស១លាននាក់ ខណៈអ្នកស្លាប់កើនឡើងលើស៥០ម៉ឺនផងដែរ

    នៅទូទាំងពិភពលោក ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងលើស១លាននាក់ ខណៈអ្នកស្លាប់កើនឡើងលើស៥០ម៉ឺនផងដែរ

    បរទេស៖ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងលើស១លាននាក់ហើយ គិតត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ខណៈតួលេខអ្នកស្លាប់វិញ ក៏បានកើនឡើងលើស៥ម៉ឺននាក់ផងដែរ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ។ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ (ម៉ោងក្នុងតំបន់) មនុស្សទូទាំងពិភពលោកសរុប១លាន១ម៉ឺន៥ពាន់៥៩នាក់ហើយ បានឆ្លងជំងឺរាតត្បាតសកល COVID-19 ក្នុងនោះមានអ្នកជម្ងឺ៥ម៉ឺន៣ពាន់១៦៧នាក់បានបាត់បង់ជីវិត ។ តួលេខខាងលើនេះ យើងអាចគណនាបានថា ក្នុងចំណោមមនុស្សដែលបានឆ្លងជម្ងឺ COVID-19 ចំនួន១០០ភាគរយ មានជាង២០ភាគរយបានជាសះស្បើយឡើងវិញ និងជាង៥ភាគរយប៉ុណ្ណោះបានស្លាប់ ហើយភាគច្រើនបំផុតនៃអ្នកដែលបានស្លាប់នៅតាមបណ្តាប្រទេសនានានោះ គឺក្រុមមនុស្សដែលមានវ័យចំណាស់ ឬ មានជំងឺធ្ងន់ធ្ងរប្រចាំកាយស្រាប់ ៕

  • ធនាគារពិភពលោក WB ផ្តល់កញ្ចប់ថវិកា១.៩ពាន់លានដុល្លារដំបូង សម្រាប់មូលនិធិប្រឆាំងនឹងជម្ងឺ COVID-19

    ធនាគារពិភពលោក WB ផ្តល់កញ្ចប់ថវិកា១.៩ពាន់លានដុល្លារដំបូង សម្រាប់មូលនិធិប្រឆាំងនឹងជម្ងឺ COVID-19

    បរទេស៖ ធនាគារពិភពលោក World Bank នៅថ្ងៃទី២ ខែមេសានេះ យល់ព្រមលើថវិកាបន្ទាន់ចំនួន១.៩ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការឆ្លើយតបនឹងជំងឺCOVID-19 នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចំនួន២៥ ដោយជំនួយជាងពាក់កណ្តាលនេះ ត្រូវបានគ្រោងទុកដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវដង្ហើមថ្មីនេះនៅ ឥណ្ឌា នេះបើតាមសារព័ត៌មាន NDTV នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ។ ធនាគារពិភពលោក WB បានលើកឡើងថា ខ្លួនកំពុងពិនិត្យមើលធនធាននៅក្នុងគម្រោងដែលមានស្រាប់ ដែលផ្តល់ដោយធនាគារពិភពលោក ដែលមានទឹកប្រាក់១.៧ពាន់លានដុល្លារ ។ ធនាគារនេះបានបញ្ជាក់ទៀតថា ខ្លួនបានត្រៀមចំណាយរហូតដល់១៦០ពាន់លានដុល្លារក្នុងរយៈពេល១៥ខែទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ ទន្ទឹមគ្នា ប្រធានក្រុមធនាគារពិភពលោក WB បានបញ្ជាក់ដែរថា ស្ថាប័នផ្តល់ប្រាក់កម្ចីនេះកំពុងធ្វើការយ៉ាងសកម្ម ដើម្បីពង្រឹងសមត្ថភាពនៃប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ក្នុងការឆ្លើយតបនឹងវីរុសនេះ និងស្តារសេដ្ឋកិច្ច និង សង្គមឱ្យបានប្រសើរឆាប់ឡើងវិញ ៕

  • លោក ដូណាល់ ត្រាំ កំពុងពិចារណាបិទការហោះហើររវាងតំបន់មានករណីផ្ទុះការរាតត្បាតនៃជម្ងឺ COVID-19 នៅសហរដ្ឋអាម៉េរិក

    លោក ដូណាល់ ត្រាំ កំពុងពិចារណាបិទការហោះហើររវាងតំបន់មានករណីផ្ទុះការរាតត្បាតនៃជម្ងឺ COVID-19 នៅសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបដិសេធការចេញបទបញ្ជាថ្នាក់ជាតិមួយ ដែលតម្រូវឲ្យពលរដ្ឋទាំងអស់នៅផ្ទះ ដោយលោកទុកឲ្យរដ្ឋនីមួយៗធ្វើការសម្រេចដោយខ្លួនឯង ក៏ប៉ុន្តែលោកនិយាយថា រូបលោកអាចនឹងបញ្ជាឲ្យបញ្ឈប់ការហោះហើរ រវាងតំបន់មានករណីផ្ទុះការរាតត្បាតនៃជំងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន លោក ដូណាល់ ត្រាំ បាននិយាយថា ការសម្រេចចិត្តធ្វើបែបនេះមានការលំបាក ដោយសារការបិទជើងហោះហើរជាការដាក់សម្ពាធថែមទៀត លើវិស័យអាកាសចរណ៍ដែលកំពុងដុនដាបស្រាប់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែមេសានេះ ចំនួនអ្នកស្លាប់ដោយសារជម្ងឺ COVID-19 សរុបកើនឡើងជិត៦ពាន់នាក់ ខណៈដែលអ្នកឆ្លងសរុបកើនឡើងដល់២៤ម៉ឺនករណី នេះបើតាមសារព័ត៌មាន CGTN ផ្អែកលើប្រភពពីសាកលវិទ្យាល័យអាម៉េរិក Johns Hopkins ចុះផ្សាយថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ៕

  • នៅអាល្លឺម៉ង់ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនដល់៨ម៉ឺន៤ពាន់៧៩៤នាក់ ក្នុងនោះអ្នកជម្ងឺ១ពាន់១០៧នាក់ និងជាសះស្បើយ២ម៉ឺន២ពាន់៤៤០នាក់

    នៅអាល្លឺម៉ង់ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនដល់៨ម៉ឺន៤ពាន់៧៩៤នាក់ ក្នុងនោះអ្នកជម្ងឺ១ពាន់១០៧នាក់ និងជាសះស្បើយ២ម៉ឺន២ពាន់៤៤០នាក់

    អាល្លឺម៉ង់៖ តួលេខសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសអាល្លឺម៉ង់ កើនឡើងដល់៨ម៉ឺន៤ពាន់៧៩៤ករណី ក្នុងនោះមានអ្នកជម្ងឺ១ពាន់១០៧នាក់បានស្លាប់ និងជាសះស្បើយសរុប២ម៉ឺន២ពាន់៤៤០នាក់ គិតត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នេះបើតាមគេហទំព័រ Worldometer ។ តួលេខចុងក្រោយបានបង្ហាញថា អាល្លឺម៉ង់បានក្លាយជាប្រទេសទី ៤ ដែលមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេក្នុងពិភពលោក ខណៈប្រទេសចិនមានអ្នកឆ្លងជំងឺរាតត្បាតសកលនេះសរុប៨ម៉ឺន១ពាន់៥៨៩ករណី ក្នុងនោះមានអ្នកជម្ងឺ៣ពាន់៣១៨នាក់ស្លាប់ និងជាសះស្បើយសរុប៧ម៉ឺន៦ពាន់៤០៨នាក់។ គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងលើស១លាននាក់ហើយ គិតត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ខណៈតួលេខអ្នកស្លាប់វិញ ក៏បានកើនឡើងលើស៥ម៉ឺននាក់ផងដែរ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ៕

  • ប្រធានាធិបតីហ្វីលីពីនព្រមានថា អ្នកដែលរំលោភវិធានការប្រឆាំងនឹងជម្ងឺ COVID-19 អាចនឹងត្រូវបាញ់សម្លាប់

    ប្រធានាធិបតីហ្វីលីពីនព្រមានថា អ្នកដែលរំលោភវិធានការប្រឆាំងនឹងជម្ងឺ COVID-19 អាចនឹងត្រូវបាញ់សម្លាប់

    ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានអះអាងថា ជនណាដែលរំលោភវិធានការបិទប្រទេសរបស់រដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 អាចនឹងត្រូវប៉ូលិសបាញ់សម្លាប់ ។ អំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍មួយ ប្រធានាធិបតីហ្វីលីពីនរូបនេះបានប្រាប់ប៉ូលីសថា បើប៉ូលិសគិតថា ជីវិតរបស់ពួកគេស្ថិតនៅក្នុងភាពគ្រោះថ្នាក់ នៅពេលដែលពួកគេប្រឈមមុខនឹងពួកបាតុករនោះ ប៉ូលិសអាចបាញ់សម្លាប់បាតុករបាន ។ ទន្ទឹមគ្នា លោក ឌូទើតេ ក៏បានព្រមានពីការដាក់ទោសធ្ងន់ៗដល់ជនណា ដែលទទួលខុសត្រូវវាយប្រហារវេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលផ្សេងទៀត ផងដែរ ។ សូមបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ ប្រទេសហ្វីលីពីនមានអ្នកឆ្លងជម្ងឺ COVID-19 ចំនួន២ពាន់៣១១ករណីហើយ ក្នុងនោះមានអ្នកជម្ងឺ៩៦នាក់បានបាត់បង់ជីវិត៕

  • ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ចុះជួយស្រុកជលគីរី ចុះយុទ្ធការអប់រំប្រជាពលរដ្ឋតាមឃុំអំវិធានការដាក់អ្នកមកពីក្រៅប្រទេសឲ្យនៅដោយឡែក និងអនាម័យខ្លួនប្រាណការពារជម្ងឺកូវីត១៩

    ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ចុះជួយស្រុកជលគីរី ចុះយុទ្ធការអប់រំប្រជាពលរដ្ឋតាមឃុំអំវិធានការដាក់អ្នកមកពីក្រៅប្រទេសឲ្យនៅដោយឡែក និងអនាម័យខ្លួនប្រាណការពារជម្ងឺកូវីត១៩

    ខេត្តកំពង់ឆ្នាំង៖ អនុវត្តន៍តាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ចុះជួយស្រុកជលគីរី នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានធ្វើការប្រជុំណែនាំអាជ្ញាធរ ឃុំ  ភូមិ គ្រប់មូលដ្ឋាននៅសាលាស្រុកជលគីរី និងបាននាំគ្នាចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋនៅតាមឃុំដោយផ្ទាល់ផងដែរ ដើម្បីណែនាំអំពីវិធានការការពារ និងវិធានការទប់ស្កាត់ជម្ងឺកូវីត១៩ ដែលកំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា កុំឲ្យវាយលុកចូលមកក្នុងមូលដ្ឋានឃុំស្រុក។ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រធានក្រុមករងារចុះជួយស្រុកជលគីរី ឯកឧត្តម សានវិសាល នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរតាមមូលដ្ឋាន បានលើកឡើងថា៖ ក្នុងនាមយើងជាមេភូមិ មេឃុំ ជាអ្នកដឹកនាំ និងគ្រប់គ្រងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់ជម្ងឺកូវីតនេះឲ្យបាន ដោយត្រូវណែនាំអោយប្រជាពលរដ្ឋចេះលាងដៃ និងអាកុល ឬសាប៊ូអោយបានញឹកញាប់ ក្រោយពេលកាន់របស់អ្វីមួយ ឬមុន និងក្រោយពេលហូបបាយ ។ ដោយឡែកត្រូវពាក់ម៉ាកឲ្យបានជាប់ជានិច្ចពេលនិយាយស្តីជាមួយគ្នា និងកុំអោយមានករជួបជុំគ្នាច្រើនពេក ព្រោះថាជម្ងឺកូវីត វាឆ្លងតាមទឹកមាត់ក្នុងការនិយាយស្តី​ និងឆ្លងតាមទឹកមាត់ដែលខ្ទាតជាប់របស់ប្រើប្រាស់អ្វីមួយ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ទើបទប់ស្កសត់ជម្ងឺដ៏គ្រោះថ្នាក់នេះបាន ។ ដោយឡែក ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ ក្នុងពេលចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏បានសួរនាំប្រជាពលរដ្ឋអំពីវិធីការពារជម្ងឺកូវីត ដើម្បីស្ទាប់ស្ទង់ចំណេះដឹងរបស់ពួកគាត់ និងអប់រំបន្ថែមដល់ពួកគាត់ផងដែរ…