Category: Covid-19

  • ប្រជាជាតិចិនទាំងមូលរៀបចំពិធីកាន់ទុក្ខជូនចំពោះវីរៈជន និងប្រជាជនទាំងអស់ ដែលបូជាជីវិតក្នុងសង្គ្រាមប្រឆាំងនឹងជំងឺ COVID-19

    ប្រជាជាតិចិនទាំងមូលរៀបចំពិធីកាន់ទុក្ខជូនចំពោះវីរៈជន និងប្រជាជនទាំងអស់ ដែលបូជាជីវិតក្នុងសង្គ្រាមប្រឆាំងនឹងជំងឺ COVID-19

    ចិន៖ ប្រជាជាតិចិនទាំងមូលនៅថ្ងៃទី០៤ ខែមេសានេះ បានរៀបចំពិធីកាន់ទុក្ខជូនដល់វីរៈជន និងប្រជាជនទាំងអស់ ដែលបានបូជាជីវិតក្នុងសង្គ្រាមប្រឆាំងនឹងជំងឺ COVID-19 ដែលបានផ្ទុះឡើងនៅប្រទេសចិន ចាប់ពីចុងខែធ្នូ ឆ្នាំ២០១៩ នេះបើសារព័ត៌មានចិនស៊ីនហួរ ។ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងបណ្តាថ្នាក់ដឹកចិន រួមទាំងប្រជាពលរដ្ឋចិននៅទូទាំងប្រទេស បានចូលរួមពិធីកាន់ទុក្ខនៅវេលាម៉ោង១០៖០០ព្រឹកថ្ងៃទី០៤ ខែមេសានេះ (ម៉ោងក្នុងតំបន់) នៅឯទីលានបុព្វបុរស ចុងណានហៃ ស្ថិតក្នុងទីក្រុងប៉េកាំង ។ ទង់ជាតិចិននៅគ្រប់ទីកន្លែងទូទាំងប្រទេស និង តាមស្ថានទូត-ស្ថានកុងស៊ុលទូទាំងពិភពលោក ត្រូវបានបង្ហូតមកនៅត្រឹមពាក់កណ្តាលដង ខណៈសកម្មភាពជាលក្ខណៈកម្សាន្តសប្បាយរីករាយនៅក្នុងប្រទេស នឹងត្រូវផ្អាកជាបណ្តោះអាសន្ន ។ បើតាមរបាយការណ៍ចុងក្រោយរបស់អាជ្ញាធរសុខាភិបាលចិន គិតត្រឹមថ្ងៃទី០៤ ខែមេសានេះ ប្រទេសចិនមានអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន៨ម៉ឺន១ពាន់៦៣៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ពាន់៣២៦នាក់ ខណៈអ្នកជំងឺ៧ម៉ឺន៦ពាន់៧៥៥នាក់បានជាសះស្បើយឡើងវិញ ៕

  • នៅជប៉ុន ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៣ពាន់១៤២នាក់ ក្នុងនោះអ្នកជម្ងឺ៨៩នាក់ស្លាប់ និងជាសះស្បើយ១ពាន់១៣៣នាក់

    នៅជប៉ុន ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៣ពាន់១៤២នាក់ ក្នុងនោះអ្នកជម្ងឺ៨៩នាក់ស្លាប់ និងជាសះស្បើយ១ពាន់១៣៣នាក់

    ជប៉ុន៖ គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសជប៉ុន កើនឡើងដល់៣ពាន់១៤២ករណី ក្នុងនោះមានអ្នកជំងឺ៨៩នាក់បានស្លាប់ និងជាសះស្បើយវិញចំនួន១ពាន់១៣៣នាក់ នេះបើតាមសារព័ត៌មានចិនស៊ីនហួរ ដកស្រង់ប្រភពពីក្រសួងសុខាភិបាលជប៉ុន ។ ជុំវិញបញ្ហាជម្ងឺដ៏កាចសាហាវនេះ អភិបាលទីក្រុងតូក្យូបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ដាក់ប្រទេសទៅក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ករណីឆ្លងជម្ងឺ COVID-19 ក្នុងទ្រង់ទ្រាយធំ ។ ប៉ុន្តែលោក អាបេ ហាក់ពិបាកក្នុងការសម្រេចចិត្តបែបនេះ ដោយសារតែវានឹងបង្កផលប៉ះពាល់អវិជ្ជមានដ៏ធ្ងន់ធ្ងរ លើសេដ្ឋកិច្ចប្រទេសជាតិ ។ សូមបញ្ជាក់ថា តំបន់ដែលកើតមានករណីឆ្លងជម្ងឺ COVID-19 ច្រើនជាងគេនៅប្រទេសជប៉ុន គឺនៅទីក្រុងតូក្យូ មាន៧៧៣ករណី ទីក្រុងអូសាកា៣៤៦ករណី ខេត្តឈីបា២១០ករណី និងខេត្តហុកកៃដូ១៩០ករណី ខណៈបច្ចុប្បន្នអ្នកជំងឺ៧៣នាក់កំពុងស្ថិតនៅក្នុងអការរោគធ្ងន់ធ្ងរ ៕

  • អភិបាលខេត្តមណ្ឌលគិរីនិងមន្ត្រីច្រើនរូបទៀតប្រកាសបរិច្ចាគប្រាក់ បៀវត្ស ចូលរួមយុទ្ធនាការប្រឆាំងវីរុសកូវីដ១៩

    អភិបាលខេត្តមណ្ឌលគិរីនិងមន្ត្រីច្រើនរូបទៀតប្រកាសបរិច្ចាគប្រាក់ បៀវត្ស ចូលរួមយុទ្ធនាការប្រឆាំងវីរុសកូវីដ១៩

    មណ្ឌលគិរីៈនៅប៉ុន្មានថ្ងៃកន្លងទៅនេះ គេសង្កេតឃើញថា ដោយសណ្តានចិត្តនិងឆន្ទៈខ្ពស់ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូប បានបរិច្ចាគ នូវប្រាក់ខែ របស់ខ្លួន ចូលរួមចំណែក ជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនិងវីរុសកូវីដ១៩ ដែលកំពុងរាត្បាតក្នុងតំបន់និងសកលលោកទាំងមូល។ ក្នុងនោះដែរលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស របស់លោក សម្រាប់រយៈពេល ៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០។ លោកឧត្តមសេនីយ៍ទោឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រកាសបរិច្ចាកប្រាក់ខែចំនួន៦ខែ គិតចាប់ពីខែមេសាដល់ខែកញ្ញា។ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បរិច្ចាកប្រាក់បៀវត្សរបស់ខ្លួនចំនួន ៩០មុឺនរៀល រៀងរាល់ខែ រយៈពេល៧ខែ គិតចាប់ពីខែឧសភា ដល់ខែវិច្ឆិកា។ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្ត  បរិច្ចាកប្រាក់បៀវត្សរបស់ខ្លួនចំនួន ៥០មុឺនរៀល រៀងរាល់ខែ រយៈពេល៦ខែ គិតចាប់ពីខែមេសា…

  • ធនាគារពិភពលោកអនុម័តឥណទាន ២០លានដុល្លារអាម៉េរិក សម្រាប់ជួយកម្ពុជាក្នុងការឆ្នើយតបទៅនឹងការរាលដាលនៃជំងឺកូវីដ-១៩

    ធនាគារពិភពលោកអនុម័តឥណទាន ២០លានដុល្លារអាម៉េរិក សម្រាប់ជួយកម្ពុជាក្នុងការឆ្នើយតបទៅនឹងការរាលដាលនៃជំងឺកូវីដ-១៩
  • លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកមង្គលបុរី សំអាតអនាម័យក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជាជប៉ុនមង្គលបុរី ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលមេរោគជម្ងឺកូវី១៩

    លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកមង្គលបុរី សំអាតអនាម័យក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជាជប៉ុនមង្គលបុរី ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលមេរោគជម្ងឺកូវី១៩

    បន្ទាយមានជ័យ៖ ស្របពេលការរីករាលដាលមេរោគជម្ងឺកូវីដ១៩ នៅទូទាំងពិភពលោក និងនៅព្រះជាណាចក្រកម្ពុជា នៅខេត្តបន្ទាយមានជ័យលោក លី សារី អភិបាលរងខេត្តតំណាង ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត លោក រ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបុរី មន្ត្រីរាជការ និងកងកម្លាំងទាំងបី បានចុះសំអាតអនាម័យ ក្នុងបរិវេណ មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរីកាលពីថ្ងៃទី ៣ មេសា២០២០។ លោក រ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបុរី បានប្រាប់ថា៖ រដ្ឋបាលស្រុក ដឹកនាំដោយលោក លី សារី អភិបាលរងខេត្ត ប្រើប្រាស់កម្លាំងសរុបដែលរួមទាំង អភិបាល-អភិបាលរងស្រុក មន្ត្រីសាលាស្រុក កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធានៃតំបន់ប្រតិប័ត្តការសឹករងស្រុក បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២ គ្រឿង សំអាត់ អនាម័យ បោសសំអាត លាងសាប៊ូ ទីធ្លាក្នុងបរិវេណ មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន ។ លោក រ័ត្ន…

  • អគ្គស្នងការនគរបាលជាតិបញ្ជាឲ្យសមត្ថកិច្ចនគរបាលទប់ស្កាត់ការមូលផ្ដុំ ឬពិធីជប់លៀងនៅទីសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

    អគ្គស្នងការនគរបាលជាតិបញ្ជាឲ្យសមត្ថកិច្ចនគរបាលទប់ស្កាត់ការមូលផ្ដុំ ឬពិធីជប់លៀងនៅទីសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

    យោងតាមសេចក្ដីណែនាំដែលចុះហត្ថលេខាដោយអគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន នៅថ្ងៃទី៣មេសានេះ បានណែនាំដល់នាយកដ្ឋាន អង្គភាពជំនាញចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទាំងអស់ ត្រូវកសាងផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមតាមជំនាញក្នងឱកាសបុណ្យចួលឆ្នាំប្រពៃណីជាតិ ចាប់បីថ្ងៃទី១៣ដល់១៦មេសាឆ្នាំ២០២០។ ពាក់ព័ន្ធនឹងការចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ អគ្គស្នងការនគរបាលជាតិ បានបញ្ជារឲ្យកម្លាំងនគរបាលទាំងអស់ត្រូវត្រៀមលក្ខណៈសម្បត្តិទាំងម្លាំងអន្តរាគមន៍ និងមធ្យោបាយ សម្ភារៈ សំដៅរួមចំណែកក្នុងការអនុវត្តសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ស្ថាប័នជំនាញពាក់ព័ន្ធ និងគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ គ្រប់ថ្នាក់។ ត្រូវចាត់តាំងឲ្យមានកម្លាំងល្បាត ត្រួតពិនិត្យ ឬដាក់កម្លាំងឈរជើងក្នុងករណីចាំបាច់ ដើម្បីទប់ស្កាត់រាល់ការប្រមូលផ្ដុំជួបជុំរៀបចំកម្មវិធីកំសាន្តបែបប្រពៃណី ពិធីជប់លៀងរាំកម្សន្តនៅតាមទីសាធារណៈ និងតាមសហគមន៍ ព្រមទាំងការជួបជុំតាមាបែបសាសនា នៅតាមទីវត្តអារាម ព្រះវិហារ និងគោលដៅប្រារព្ធពិធីបែបសាសនាផ្សេងៗ លើកលែងតែការជួបជុំជាលក្ខណៈគ្រួសារក្នុងរូបភាពតូចៗតាមគេហដ្ឋាន។ ជាមួយគ្នានោះ អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យសមត្ថកិច្ចនគរបាលជាតិ ត្រូវបន្ដសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្តាប់បានអំពីវត្តមាន និងស្ថានាភាពរបស់ពលករចំណាកស្រុកដែលវិលត្រលប់មកពីក្រៅប្រទេស ដើម្បីបន្តអប់រំ និងតាមដានការអនុវត្តនូវសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងមានវិធានការសង្គ្រោះ ក្នុងខណៈពេលដែលរកឃើញពលរដ្ឋណាម្នាក់មានការសង្សស័យ ឬមានសញ្ញាផ្ទុកវីរុសកូវីដ១៩៕

  • ក្រសួងអប់រំ យុវជន និងកីឡា ស្នើឲ្យក្លិបហាត់ប្រាណទូទាំងប្រទេសផ្អាកបណ្ដោះអាសន្នដោយសារបញ្ហា COVID-19

    ក្រសួងអប់រំ យុវជន និងកីឡា ស្នើឲ្យក្លិបហាត់ប្រាណទូទាំងប្រទេសផ្អាកបណ្ដោះអាសន្នដោយសារបញ្ហា COVID-19

    ដោយបច្ចុប្បន្នជំងឺ Covid-19 កំពុងរាតត្បាតជាសកល ជាពិសេសកំពុងមានភាពធ្ងន់ធ្ងរនៅបណ្ដាប្រទេសអឺរ៉ុបមួយចំនួន ដែលនាំឱ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ ។ ដើម្បីចូលរួមបង្ការ  និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ក្រសួងអបរំយុវជន និងកីឡាបានចេញសេចក្ដីប្រកាស ស្នើឲ្យក្លឹបហាត់ប្រាណទាំងអស់ នៅក្នុងប្រទេសកម្ពុជា ផ្អាកអាជីវកម្មបណ្ដោះអាសន្នសិនរហូតដល់ស្ថានភាពនៃការរាតត្បាតនេះត្រូវបានបញ្ចប់។នេះបើតាមការផ្សព្វផ្សា នៅលើហ្វេកសបុកផេកផ្លូវការរបស់អគ្គនាយកដ្ឋានកីឡា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ៕

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន សម្រាប់រយៈពេល៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន សម្រាប់រយៈពេល៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន សម្រាប់រយៈពេល៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

  • សមត្តកិច្ចចម្រុះឆែកឆេរត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកមេតាណុលលមួយកន្លែងក្នុងខណ្ឌកំបូលសង្ស័យរកស៊ីលក់ចែកចាយ ក្លែងបន្លំជាអាកុល ដកហូតសារធាតុមេតាណុល១១៥ពុយ និង៥៦៣ប៊ីដុង

    សមត្តកិច្ចចម្រុះឆែកឆេរត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកមេតាណុលលមួយកន្លែងក្នុងខណ្ឌកំបូលសង្ស័យរកស៊ីលក់ចែកចាយ ក្លែងបន្លំជាអាកុល ដកហូតសារធាតុមេតាណុល១១៥ពុយ និង៥៦៣ប៊ីដុង

    ភ្នំពេញ៖ សមត្តកិច្ចចម្រុះបានចុះឆែកឆេរត្រួតពិនិត្យ និងធ្វើការបង្រ្កាបទីតាំងស្តុកមេតាណុលមួយកន្លែងក្នុងខណ្ឌកំបូលដែលមានការសង្ស័យរកស៊ីលក់ចែកចាយក្លែងបន្លំជាអាកុល គ្រាដែលតម្រូវការនៃការប្រើប្រាស់អាកុលរបស់ប្រជាពលរដ្ឋខ្មែរមានការកើនឡើងសម្រាប់សម្អាតអនាម័យបង្ការទប់ស្កាត់ វីរុសកូវីដ១៩។ ប្រតិបត្តិការបង្រ្កាបទីតាំងស្តុកមេតាណុលធ្វើឡើងកាលវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ២ ផ្លូវលេខ១A ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង ។ សេចក្តីរាយការណ៍ពីសមត្តកិច្ចដែលបានចុះបង្រ្កាបទីតាំងស្តុកមេតាណុលខាងលើឱ្យដឹងថា ប្រតិបត្តិការនោះសមត្តកិច្ចបានត្រឹមតែដកហូតនូវសារធាតុមេតាណុលចំនួន១១៥ពុយ និង៥៦៣ប៊ីដុង សរុបស្មើនឹង៤២,១៥៥លីត្រចំណែកម្ចាស់ទីតាំងរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ សមត្ថកិច្ចបានបិទទ្វារទីតាំងនោះជាបណ្តោះអាសន្នដើម្បីរងចាំបន្តអនុវត្តន៍តាមនីតិវិធី។ សូមបញ្ជាក់ថាក្នុងតំណាក់កាលដែលប្រជាពលរដ្ឋខ្មែរកំពុងតែរងគ្រោះដោយជម្ងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ គេសង្កេតឃើញថាមានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសប្រកបមុខរបរ និងធ្វើអាជីវកម្មរកស៊ីកុហកបោកប្រាស់ប្រជាពលរដ្ឋដូចជាករណីលក់ចែកចាយមេតាណុល ក្លែងបន្លំជាអាកុល, ការលក់ម៉ាសក្លែងក្លាយ និងតំឡើងតម្លៃម៉ាសខុសច្បាប់ ដែលបញ្ហានេះធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះក៏មានការផ្សព្វផ្សាយខុសគោលការណ៍ច្បាប់ពីក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាអង្គការសុខភាពពិភលោក ពីសំណាក់អ្នករកស៊ីលក់ផលិតផលតាមអនឡាញមួយចំនួនដូចជាមានការផ្សព្វផ្សាយមានលក់ថ្នាំព្យាបាលជម្ងឺឆ្លងកូវីដ១៩ ផ្សព្វផ្សាយមានលក់ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ដោយខ្លួនឯង ខុសច្បាប់ និងការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនទៀតពីបញ្ហាជម្ងឺឆ្លងកូវីដ១៩ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ និងបង្កឱ្យកើតមានភាពចលាចលក្នុងសង្គមជាដើមនោះ។ ប៉ុន្តែទោះជាបីយ៉ាងណា គេសង្កេតឃើញប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី បានដាក់បទបញ្ជាដោយមានវិធានការម៉ឺងម៉ាត់ទប់ស្កាត់ទៅលើជនខិលខូចទាំងនោះជាពិសេសបញ្ជាឱ្យចាប់ខ្លួនជនណា ដែលធ្វើសកម្មភាពខុសទៅនឹងការហាមឃាត់របស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកជុំវិញបញ្ហាជម្ងឺឆ្លងកូវីដ១៩នេះ។ ជនរកស៊ីខិលខូចមួយចំនួនរហូតមកដល់ពេលនេះក៏ត្រូវបានសមត្តកិច្ចបង្រ្កាប…

  • ឯកឧត្តម ហាក់ សុខហេង សមាជិកនិងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់ទីស្ដីការគណៈរដ្ឋមន្ត្រី បរិច្ចាគប្រាក់ខែចំនួន ៣ខែជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

    ឯកឧត្តម ហាក់ សុខហេង សមាជិកនិងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់ទីស្ដីការគណៈរដ្ឋមន្ត្រី បរិច្ចាគប្រាក់ខែចំនួន ៣ខែជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩