Category: Covid-19

  • មន្រ្តីជាន់ខ្ពស់ចិននិយាយថា នឹងមិនដាក់កំហិតការនាំចេញបរិក្ខាពេទ្យទៅកាន់បណ្ដាប្រទេសដទៃឡើយ

    មន្រ្តីជាន់ខ្ពស់ចិននិយាយថា នឹងមិនដាក់កំហិតការនាំចេញបរិក្ខាពេទ្យទៅកាន់បណ្ដាប្រទេសដទៃឡើយ

    ចិន៖ មន្ត្រីត្រួតពិនិត្យមកពីនាយកដ្ឋានពាណិជ្ជកម្មប្រទេសចិន លោកស្រី Jiang Fan បាននិយាយថា ប្រទេសរបស់លោកស្រីនឹងមិនដាក់កំហិត ឬរឹតត្បិតការផ្គត់ផ្គង់បរិក្ខាពេទ្យដល់បណ្ដាប្រទេសដទៃ ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នោះទេ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ។ ចាប់តាំងពីថ្ងៃទី០១ ខែមីនាមក ចិនបាននាំចេញបរិក្ខាពេទ្យសំខាន់ៗមានតម្លៃជាង១.៤ពាន់លានដុល្លារ ក្នុងនោះរួមមានម៉ាសចំនួន៣.៨៦ពាន់លាន សម្លៀកបំពាក់ការពារ៣៧លានឈុត ឧបករណ៍វាស់ស្ថានភាពអ្នកជំងឺ១ម៉ឺន៦ពាន់គ្រឿង និងឧបករណ៍ធ្វើតេស្ដ២.៨លានគ្រឿង ។ លោកស្រី Jiang Fan បានថ្លែងថា យើងនឹងមិនភ្លេចឡើយ ចំពោះបណ្ដាប្រទេសមួយចំនួនដែលបានជួយយើង តាំងពីតំណាក់កាលដំបូងនៃការផ្ទុះឡើងនូវជម្ងឺ COVID-19… បើទោះជាស្ថានភាពឆ្លងនៅក្នុងស្រុកមានការថមថយ ប៉ុន្តែវានៅតែបន្តឆ្លងរាតត្បាតជុំវិញ សកលលោក ។ ដូច្នេះយើងនឹងផ្គត់ផ្គង់ និងគំាទ្រដល់បណ្ដាប្រទេស និងតំបន់ទាំងឡាយ ៕

  • ករណីកូវីដ១៩៖ ជប៉ុនគ្រោងដាក់ប្រទេសក្នុងភាពអាសន្ន នៅថ្ងៃស្អែកនេះ

    ករណីកូវីដ១៩៖ ជប៉ុនគ្រោងដាក់ប្រទេសក្នុងភាពអាសន្ន នៅថ្ងៃស្អែកនេះ

    នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនសូ អាបេ គ្រោងនឹងដាក់ប្រទេសរបស់ខ្លួនក្នុងភាពអាសន្ន ដោយសារតែជំងឺកូវីដ១៩ នៅថ្ងៃអង្គារ ទី៧ ខែមេសា ២០២០ ស្អែកនេះ នេះបើតាមការចេញផ្សាយរបស់កាសែតជប៉ុន Yomiuri ។ យោងតាមច្បាប់មួយដែលត្រូវបានធ្វើវិសោធនកម្ម កាលពីខែមីនា ដើម្បីគ្របដណ្តប់លើការរីករាលដាលនៃជំងឺកូវីដ១៩ នាយករដ្ឋមន្រ្តីជប៉ុនអាចដាក់ប្រទេសក្នុងភាពអាសន្នបាន ប្រសិនបើជំងឺនេះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត ហើយប្រសិនបើការរីករាលដាលយ៉ាងឆាប់រហ័សរបស់វា អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ច។ រហូតមកទល់ពេលនេះ នៅក្នុងប្រទេសជប៉ុនមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៣ ២៧១នាក់ និងមានអ្នកស្លាប់ ៧០នាក់ ខណៈអ្នកជាសះស្បើយសរុប ៧០នាក់ផងដែរ៕

  • ថ្ងៃទី៦មេសានេះ អ្នកជាសះស្បើយពីកូវីដ១៩មានចំនួន៣នាក់ថែមទៀត ចំណែកអ្នកឆ្លងថ្មីមិនមាននោះឡើយ

    ថ្ងៃទី៦មេសានេះ អ្នកជាសះស្បើយពីកូវីដ១៩មានចំនួន៣នាក់ថែមទៀត ចំណែកអ្នកឆ្លងថ្មីមិនមាននោះឡើយ

    ថ្ងៃទី៦មេសានេះ អ្នកជាសះស្បើយពីកូវីដ១៩មានចំនួន៣នាក់ថែមទៀត ចំណែកអ្នកឆ្លងថ្មីមិនមាននោះឡើយ។    

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយ នៅព្រឹកថ្ងៃទី០៧ ខែមេសា ពាក់ព័ន្ធស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ នៅកម្ពុជា

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយ នៅព្រឹកថ្ងៃទី០៧ ខែមេសា ពាក់ព័ន្ធស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ នៅកម្ពុជា

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានពិសេសមួយ នៅព្រឹកថ្ងៃទី០៧ ខែមេសា ពាក់ព័ន្ធស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ នៅកម្ពុជា ភ្នំពេញ៖ យោងតាមមន្រ្តីជាន់ខ្ពស់នៃខុទ្ទកាល័យសម្តេចតេជោ បានបញ្ជាក់ប្រាប់ ក៏ដូចជាការជូនដំណឹងដល់សាធារណជន ឱ្យបានដឹងថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពិសេសមួយ នៅវិមានសន្តិភាព ។ សន្និសីទសារព័ត៌មានពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នេះ ធ្វើឡើងឆ្លើយតបនឹងស្ថានភាពទូទៅនៃជំងឺកូវីដនៅកម្ពុជា ដែលបងប្អូនប្រជាពលរដ្ឋខ្មែរប្រាថ្នាចង់ដឹង។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកម្ពុជា នឹងធ្វើការផ្សាយផ្ទាល់ព្រឹត្តិការណ៍សំខាន់នេះផងដែរ ។ សូមបញ្ជាក់ជូនថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋឲ្យដឹងថា អ្នកជំងឺកូវីដ១៩ចំនួនសរុបរហូតដល់៥០នាក់ហើយ ដែលបានជាសះស្បើយ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៦៤នាក់ នៃអ្នកឆ្លងសរុប១១៤នាក់៕          …

  • ឯកឧត្តម នៃ និយម អញ្ជើញចុះចែកអំណោយនិងសម្ភារៈ អនាម័យក្នុងគ្រាដែលកម្ពុជា និងពិភពលោកកំពុងទទួលរងនូវមេរោគរាតត្បាតកូវីត-១៩

    ឯកឧត្តម នៃ និយម អញ្ជើញចុះចែកអំណោយនិងសម្ភារៈ អនាម័យក្នុងគ្រាដែលកម្ពុជា និងពិភពលោកកំពុងទទួលរងនូវមេរោគរាតត្បាតកូវីត-១៩

    អនុវត្តន៍ តាមអនុសាសន៍ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា «រំលឹកខ្លួនយើងថា យើងពេលនេះ បញ្ចេញកំលាំងដើម្បីធ្វើកិច្ចការងារ ដើម្បីជាផលប្រយោជន៍របស់ប្រជាជនយើង កំទុកអោយប្រជាជនណាម្នាក់ស្លាប់ ដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ នេះគឺជាបញ្ហាធំ មិនមែនគ្រាន់តែជាបញ្ហាកូវីតទេ ក៏ប៉ុន្តែយើងត្រូវពិនិត្យមើលប្រជាជនយើងដែលខ្វះខាតស្បៀត ត្រូវផ្តល់ស្បៀងអោយពួកគាត់បានទាន់បានឆាប់ កំអោយពួកគាត់ខ្វះស្បៀងអាហារអោយសោះ ក្នុងពេលដែលសភាពការមានការប្រែប្រួលទាំងនៅក្នុងប្រទេស និងក្រៅប្រទេស »។ ឯកឧត្តម នៃ និយម ប្រធានក្រុមការងារពង្រឹងមូលដ្ឋានភូមិថ្មី បានអញ្ជើញដឹកនាំក្រុមការងារ ពង្រឹងមូលដ្ឋានមាន តំណាងមកពីក្រុមប្រឹក្សាសង្កាត់តាខ្មៅ មេភូមិថ្មី និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាលជាច្រើនរូប ដើម្បីចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នេះ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។…

  • លោក ឌី រ័ត្នខេមរុណ គូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានបង្ហាញអោយពិភពលោកដឹងកាន់តែច្បាស់ ពីក្រុមគ្រូពេទ្យជំនាញកម្ពុជាដែលមានសមត្ថភាពខ្ពស់ ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ រួចផុតពីជំងឺ កូវីដ១៩

    លោក ឌី រ័ត្នខេមរុណ គូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានបង្ហាញអោយពិភពលោកដឹងកាន់តែច្បាស់ ពីក្រុមគ្រូពេទ្យជំនាញកម្ពុជាដែលមានសមត្ថភាពខ្ពស់ ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ រួចផុតពីជំងឺ កូវីដ១៩

    លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានបង្ហាញអោយពិភពលោកដឹងកាន់តែច្បាស់ ពីក្រុមគ្រូពេទ្យជំនាញកម្ពុជាដែលមានសមត្ថភាពខ្ពស់ ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ រួចផុតពីជំងឺ កូវីដ១៩ ។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋ  កម្មករ-កម្មការនី ដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន ២០ គ្រួសារ មកពី ៨ភូមិ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែ មេសា ឆ្នាំ ២០២០ ។  លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែល សម្តេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ មិនតែប៉ុណ្ណោះ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ…

  • អាល់កុលក្លែងក្លាយចំនួន១០០០០លីត្រត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅចុះបង្ក្រាប

    អាល់កុលក្លែងក្លាយចំនួន១០០០០លីត្រត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅចុះបង្ក្រាប

    ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០នេះ អាជ្ញាធរខណ្ឌច្បារអំពៅ សហការជាមួយមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដោយបានការឯកភាពពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឆែកឆេរឃ្លាំងគ្មានលេខមួយកន្លែង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយរកឃើញអាល់កុលក្លែងក្លាយចំនួន១ពាន់លីត្រ ។ បើតាមអ្នកគ្រប់គ្រងឃ្លាំងមួយនេះ ឈ្មោះ ង្វៀង វ៉ានដាត ជាជនជាតិវៀតណាម អះអាងប្រាប់មន្ត្រីជំនាញថា អាល់កុលក្លែងក្លាយចំនួន១ពាន់លីត្រ នេះ គឺបានដឹកចូលតាមច្រកជ្រៃធំ ខេត្តកណ្តាល តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ មកម្ល៉េះ ។ ទោះបីយ៉ាងណា ឃ្លាំងគ្មានលេខមួយនេះ ត្រូវបានសម្រេចបិទជាបណ្តោះអាសន្ន ខណៈសម្ភារៈទាំងអស់ត្រូវរក្សាទុកក្នុងឃ្លាំងនេះ រង់ចាំចំណាត់ការជាបន្តបន្ទាប់ទៀត ។ ឈ្មោះ ង្វៀង វ៉ានដាត ជាជនជាតិវៀតណាម អ្នកគ្រប់គ្រងឃ្លាំងមួយនេះ បានរៀបរាប់ថា ចំពោះទំនិញជាអាល់កុលក្លែងក្លាយចំនួន៣៤ពីដុងស្មើនឹង១ពាន់លីត្រនេះ គឺបានដឹកចូលតាំងពីថ្ងៃទី០១…

  • អង្គការសុខភាពពិភពលោក WHO លើកទឹកចិត្តឲ្យប្រើម៉ាសគ្រប់ប្រភេទ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជម្ងឺ COVID-19

    អង្គការសុខភាពពិភពលោក WHO លើកទឹកចិត្តឲ្យប្រើម៉ាសគ្រប់ប្រភេទ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជម្ងឺ COVID-19

    ស្វីស៖ អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក WHO លោក ម៉ៃក៍ រីយ៉ាន បាននិយាយថា យើងត្រូវតែថែរក្សាម៉ាសពេទ្យ (Surgical Mask) សម្រាប់បុគ្គលិកសុខាភិបាលជួរមុខរបស់យើង នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ។ លោក ម៉ៃក៍ រីយ៉ាន បានបន្ថែមថា ការពាក់ម៉ាសគួតែជារឿងចាំបាច់ ប៉ុន្តែលោកអ្នកក៏មិនត្រូវភ្លេចលាងសម្អាតដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតពីគ្នានោះដែរ លោកថា ការប្រើប្រាស់ម៉ាសដែលធ្វើដោយដៃ ឬម៉ាស់ក្រណាត់នៅក្នុងសហគមន៍ ក៏អាចជួយក្នុងការកាត់បន្ថយការឆ្លងរាតត្បាតនៃជំងឺ COVID-19 ផងដែរ ។ ទន្ទឹមគ្នា មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺអាមេរិក CDC ក៏បានចេញសេចក្តីណែនាំដល់ពលរដ្ឋអាមេរិកដូចគ្នានេះផងដែរ ចំពោះការប្រើប្រាស់ម៉ាសបិទមុខទៅតាមការស្ម័គ្រចិត្ត ប៉ុន្តែសម្រាប់ប្រភេទម៉ាសពេទ្យ ឬម៉ាសវេជ្ជសាស្ត្រកម្រិតខ្ពស់គួរតែត្រូវសន្សំទុកសម្រាប់បុគ្គលិកសុខាភិបាលជួរមុខ ដែលកំពុងប្រយុទ្ធនឹងជម្ងឺឆ្លវសកលដ៏កាចសាហាវមួយនេះ ៕

  • អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកណែនាំប្រជាជនឲ្យប្រើម៉ាសក្រណាត់ ដើ ម្បីការពារពីការឆ្លងជម្ងឺ COVID-19

    អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកណែនាំប្រជាជនឲ្យប្រើម៉ាសក្រណាត់ ដើ ម្បីការពារពីការឆ្លងជម្ងឺ COVID-19

    សហរដ្ឋអាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺអាមេរិក CDC បាន ចេញសេចក្តីណែនាំឲ្យពលរដ្ឋខ្លួនប្រើម៉ាសក្រណាត់បិទមុខ ដើម្បីការពារពីការឆ្លងជំងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកកាសែតនៅឯសេតវិមាននៅថ្ងៃទី០៣ ខែមេសាថា មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺអាមេរិក CDC មិនបានណែនាំឲ្យប្រជាជនប្រើម៉ាសវេជ្ជសាស្ត្រ ឬម៉ាសការពារមេរោគកម្រិតខ្ពស់ដូចជា N95 នោះឡើយ ព្រោះអាមេរិកត្រូវសន្សំសំចៃម៉ាសទាំងនេះ ដើម្បីទុកឲ្យក្រុមជំនាញវេជ្ជសាស្ត្រ ឬបុគ្គលិកពេទ្យប្រើប្រាស់ប៉ុណ្ណោះ ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ជនជាតិអាមេរិកទាំងអស់ គួរតែបន្តអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលឲ្យរក្សាគន្លាតរវាងគ្នា ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺCOVID-19 ។ សូមជម្រាបថា នៅទូទាំងសហរដ្ឋអាមេរិកមានអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់២៧ម៉ឺន៧ពាន់១៦១ករណី ក្នុងនោះមានអ្នកជម្ងឺ៧ពាន់៣៩២នាក់បាត់បង់ជីវិត និងជាសះស្បើយវិញ សរុបចំនួន១ម៉ឺន២ពាន់២៨៣នាក់ ៕

  • ប្រមុខអង្គការ NATO បញ្ជាក់ថា អង្គការកំពុងប្រឹងប្រែងសម្របសម្រួល និងជួយគាំទ្រដល់សមាជិករបស់ខ្លួន ដើម្បីប្រឆាំងនឹងជំងឺ COVID-19

    ប្រមុខអង្គការ NATO បញ្ជាក់ថា អង្គការកំពុងប្រឹងប្រែងសម្របសម្រួល និងជួយគាំទ្រដល់សមាជិករបស់ខ្លួន ដើម្បីប្រឆាំងនឹងជំងឺ COVID-19

    បរទេស៖ អគ្គលេខាធិការអង្គការ NATO លោក ហ្សង់ ស្តូលធិនប៊ឺក បានគូសបញ្ជាក់ថា អង្គការ NATO ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយវិបត្តិផ្សេងៗ ហើយបច្ចុប្បន្នអង្គការក៏កំពុងតែប្រឹងប្រែងធ្វើការសម្របសម្រួល និង ជួយគាំទ្រដល់សមាជិករបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ផងដែរ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ។ លោក ហ្សង់ ស្តូលធិនប៊ឺក បានបន្ថែមទៀតថា មួយរយៈមកនេះ អង្គការ NATO បានផ្តល់ជំនួយ តាមរយៈការដឹកជញ្ជូនបរិក្ខាពេទ្យសំខាន់ៗ ការផ្តល់បុគ្គលិក និងសម្ភារសុខាភិបាល ក៏ដូចជាការធានានូវការផ្តល់ព័ត៌មានដែលមានតម្លាភាព និងទាន់ពេលវេលា ។ ប្រមុខអង្គការ NATO រូបនេះ បានអះអាងទៀតថា បន្ទាប់ពីកិច្ចប្រជុំរវាងក្រុមរដ្ឋមន្រ្តីការបរទេសអង្គការ NATO តាមរយៈវីដេអូឆ្លើយឆ្លង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០២ ខែមេសាមកនេះ អង្គការ NATO នឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិថែមទៀតនាពាក់កណ្តាលខែមេសាខាងមុខ តាមរយៈមធ្យោបាយដូចគ្នា ដើម្បីពិភាក្សាអំពីផលប៉ះពាល់រយៈពេលវែងនៃជំងឺ COVID-19 ៕…