-
ប្រមុខអង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភ ជុំវិញការប្រើហិង្សាលើស្រ្តី ដែលស្នាក់នៅផ្ទះ អំឡុងពេលទប់ស្កាត់ជម្ងឺ COVID-19
បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃទី០៦ ខែមេសានេះ បានសម្តែងការព្រួយបារម្ភ ជុំវិញការកើនឡើងអំពើហិង្សាលើស្រ្តីភេទ ដែលកំពុងស្នាក់នៅផ្ទះ ដើម្បីការពារពីការឆ្លងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានសរសេរសារបង្ហោះលើបណ្តាញសង្គម ធ្វីតធើ របស់ខ្លួនថា សន្តិភាពមិនមែនកើតឡើងដោយសារគ្មានសង្គ្រាមនោះទេ… ស្រ្តីជាច្រើនដែលស្នាក់នៅផ្ទះ ដើម្បីការពារពីការឆ្លងជម្ងឺ COVID-19 កំពុងប្រឈមមុខនឹងអំពើហិង្សា នៅទីកន្លែងដែលពួកគេគួរតែមានសុវត្ថិភាពបំផុត (នៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់ពួកគេ)។ លោក ហ្គូដទែរ៉េស បានសង្កត់ធ្ងន់ថា ថ្ងៃនេះ ខ្ញុំសូមអំពាវនាវឱ្យមានសន្តិភាពទាំងនៅក្នុងផ្ទះ និងនៅជុំវិញពិភពលោក… ខ្ញុំសូមជុរុញឱ្យរដ្ឋាភិបាលទាំងអស់យកចិត្តទុកដាក់លើសុវត្ថិភាពរបស់ស្រ្តីមុនដំបូង នៅពេលដែលពួកគេកំពុងឆ្លើយតបនឹងការរាតត្បាតនៃជម្ងឺ COVID-19 ៕
-
លោក ដូណាល់ ត្រាំ និយាយថា ប្រជាជនអាម៉េរិក១.៦លាននាក់បានធ្វើតេស្តរកមេរោគ COVID-19
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអាទិត្យសប្តាហ៍មុននេះថា ពលរដ្ឋអាម៉េរិកប្រមាណ១.៦លាននាក់ត្រូវបានធ្វើតេស្តរកមេរោគ COVID-19 ហើយក៏បានទទួលលទ្ធផលផងដែរ នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។ លោក ដូណាល់ ត្រាំ បានថ្លែងអំឡុងពេលធ្វើសន្និសិទកាសែតខ្លីមួយនៅឯសេតវិមាន ស្តីពីកិច្ចការរបស់កងកម្លាំងការងារពិសេសថា នៅក្នុងថ្ងៃទី០៧ ខែមេសានេះ (ម៉ោងក្នុងតំបន់) មន្រ្តីយោធា និងបុគ្គលិកសុខាភិបាលសាធារណៈប្រមាណ៣ពាន់នាក់នឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជម្ងឺឆ្លង COVID-19 ។ លោក ត្រាំ បន្ថែមថា រដ្ឋាភិបាលសហព័ន្ធនៅថ្ងៃទី០៦ ខែមេសានេះ ក៏នឹងបញ្ជូនម៉ាសបិទមុខ N95 ប្រមាណ៦០ម៉ឹនទៅកាន់រដ្ឋញូវយ៉ក ដែលជាចំនុចកណ្តាលនៃការផ្ទុះឡើងជម្ងឺផ្លូវដង្ហើមថ្មីនេះ ខណៈដែលអត្រាស្លាប់បានធ្លាក់ចុះ ។ បន្ថែមលើនេះ រដ្ឋាភិបាលក៏នឹងបញ្ជូនម៉ាសបិទមុខ N95 ចំនួន២០ម៉ឺនទៅកាន់តំបន់ សឺហ៊្វុក នៃដែនកោះ ឡង ផងដែរ។ បើតាមសាកលវិទ្យាល័យអាម៉េរិក ចន ហបឃីនស៍ ចំនួនអ្នកស្លាប់ដោយសារជម្ងឺ COVID-19…
-
អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកបញ្ជាក់ថា ប្រឆាំងមេរោគគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន គ្រោងធ្វើតេស្តលើអ្នកជំងឺ COVID-19 ចំនួន៣ពាន់នាក់
សហរដ្ឋអាម៉េរិក៖ ថ្នាំប្រឆាំងមេរោគគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន គ្រោងប្រើប្រាស់សម្រាប់ការធ្វើតេស្ដលើអ្នកជំងឺ COVID-19 ចំនួន៣ពាន់នាក់នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុង ដេត្រូត រដ្ឋមីឈីហ្គែន បើតាមអនុប្រធានាធិបតីអាម៉េរិក លោក ម៉ៃក៍ ភែន និងត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ។ អនុប្រធានាធិបតីអាម៉េរិករូបនេះបានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅឯសេតវិមាន នៅថ្ងៃទី០៥ ខែមេសាថា លទ្ធផលពីប្រសិទ្ធភាពនៃប្រឆាំងមេរោគគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន នឹងត្រូវកំណត់ក្នុងការសិក្សាផ្លូវការមួយ ។ យ៉ាងណាមិញ បើតាមនាយកវិទ្យាស្ថានជាតិ អាឡែកហ្ស៊ី និងជំងឺឆ្លងអាម៉េរិក លោក អាន់ថូនី ហ្វរស៊ីបានបញ្ជាក់ដែរថា រហូតមកទល់នឹងពេលនេះ មិនមានព័ត៌មានជាក់លាក់ណាមួយ អាចយកមកធ្វើការអត្ថាធិប្បាយ ថាតើថ្នាំអាចនឹងត្រូវយកមកព្យាបាលអ្នកជំងឺ COVID-19 បាននៅឡើយទេ ៕
-
ម៉ាសចំនួន១ម៉ឺន២ពាន់ម៉ាស អាល់កុល៦១០ដប និង៩០លីត្រ ត្រូវបានសប្បុរសជន ឧបត្ថម្ភជូនដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដើម្បីសម្រាប់បង្ការទប់ស្កាត់វីរុសកូវីដ១៩
ភ្នំពេញ៖ ម៉ាសចំនួន១ម៉ឺន២ពាន់ម៉ាស ទឹកអាល់កុល៦១០ដប និង៩០លីត្រជាមួយទឹកបរិសុទ្ធចំនួន២០កេស ត្រូវបានសប្បុរសជននានានៅក្នុងរាជធានីភ្នំពេញ ឧបត្ថម្ភជូនដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដើម្បីទុកប្រើប្រាស់សម្រាប់បង្ការទប់ស្កាត់វីរុសកូវីដ១៩។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអនុវត្តន៍វិធានការបង្ការទប់ស្កាត់វីរុសកូវីដ១៩ កុំឱ្យរីករាលដាលថែមទៀត។គ្រាដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាត្រៀមបម្រុងទឹកអាកុល ម៉ាសការពារ និងសម្លៀកបំពាក់ពេទ្យជាច្រើនដើម្បីទុកដោះស្រាយជូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យជួរមុខកំពុងព្យាបាលអ្នកជម្ងឺកូវីដ១៩ មិនឱ្យមានការឆ្លងជម្ងឺវីរុសកូវីដ១៩នោះឡើយ។ការផ្តល់ជូន និងទទួលម៉ាស និងទឹកអាកុលបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍នូវការថ្លែងអំណរគុណ ដល់លោកលោកស្រីម្ចាស់ក្រុមហ៊ុន សហគ្រាស អង្គការ សមាគម នានាដែលបានគិតគូយកចិត្តទុកពីសុខមាលភាព ដល់កម្លាំងនគរបាលរាជធានីភ្នំពេញ។ កម្លាំងនគរបាលរាជធានីភ្នំពេញ មាតួនាទីភារកិច្ចទទួលខុសត្រូវខ្ពស់ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ជាងនេះថែមទៀតក្រៅពីបំពេញការងារស្នូល ក៏បានរួមចំណែកជាមួយក្រសួងសុខាភិបាលកម្ពុជាផ្សព្វផ្សាយអប់រំជូ នដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងកម្លាំងនគរបាលនៅតាមអង្គភាពឱ្យបានយល់ដឹង និងការចូលរួមវិធានការបង្ការទប់ស្កាត់ជម្ងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ឱ្យបានខ្ជាប់ខ្ជួនបំផុត។ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថាក្នុងតំណាក់កាលដែលកម្ពុជាប្រឈមនូវការឆ្លងរាលដាលជម្ងឺកូវីដ១៩…
-
ឯកឧត្តមបណ្ឌិត ដួង ហេង នាំអំណោយចែកជូនពលរដ្ឋក្រីក្រ «ក១, ក២» នៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង និងផ្សព្វផ្សាយពីវិធានការការពារវីរុស COVID-19
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ដួង ហេង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំដើឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងលោកជំទាវ និងឯកឧត្តម នួន ណារិន្ទ ជាអនុប្រធានទី១ បានដឹកនាំក្រុមការងារ នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ប្រភេទ «ក១,ក២» ចំនួន១៧៧ នៅក្នុងឃុំដើមឬស ព្រមទាំងអប់រំផ្សព្វផ្សាយជុំវិញករណីវីរុស COVID-19 នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ដួង ហេង និងឯកឧត្តម នួន ណារិន្ទ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រពលរដ្ឋទាំងអស់ មិនថាតែនៅឃុំដើមឬស នោះទេ ពោលគឺនៅគ្រប់ស្រុកទាំងអស់នៅទូទាំងប្រទេស សូមមានក្ដីសុខ ចៀសផុតពីជំងឺដង្កាត់ទាំងឡាយ…
-
ករណីកូវីដ១៩៖ អ្នកស្លាប់នៅថៃកើនដល់២៣នាក់ហើយ
ថៃ៖ ក្រសួងសុខាភិបាលថៃបានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថា ចំនួនមនុស្សស្លាប់ដោយសារតែជំងឺកូវីដ១៩ ក្នុងប្រទេសនេះបានកើនដល់២៣នាក់ហើយ ពោលគឺបន្ទាប់ពីរកឃើញស្លាប់៣នាក់ទៀត ម្សិលមិញ។ ក្រសួងក៏បានឲ្យដឹងផងដែរថា កាលពីថ្ងៃទី៥ មេសា ម្សិលមិញ ប្រទេសថៃបានរកឃើញវិជ្ជមានកូវីដ១៩ចំនួន១០២ករណីថ្មី ធ្វើឲ្យចំនួនអ្នកមានជម្ងឺកូវីដ១៩ បានកើនដល់២១៦៩នាក់ហើយ ចាប់តាំងពីថៃមានករណីដំបូង កាលពីខែមករា ២០២០មក។ សូមរម្លឹកថា កាលពីថ្ងៃសុក្រ សប្តាហ៍មុន ទាហាន និងនគរបាលថៃបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យរាប់រយកន្លែង ទូទាំងប្រទេសថៃ ដើម្បីហាមពលរដ្ឋភាគច្រើនមិនឲ្យចេញក្រៅផ្ទះ ដើម្បីកាត់បន្ថយការរាតត្បាតជំងឺកូវីដ១៩ ដែលជាការជំរុញឲ្យមានបំរាមគោចរទូទាំងប្រទេស៕
-
នាយករដ្ឋមន្ត្រីអង់គ្លេសត្រូវបញ្ជូនទៅនៅមន្ទីរពេទ្យ បន្ទាប់ពីរោគសញ្ញាជម្ងឺ COVID-19 មិនទាន់ធូរស្រាលនៅឡើយ
អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តបន្ថែមទៀតនៅថ្ងៃទី៦ ខែមេសានេះ នៅក្នុងអ្វីដែលវិមានរដ្ឋាភិបាលនិយាយថា ជាជំហានប្រុងប្រយ័ត្នជាមុន ព្រោះគាត់បានបង្ហាញរោគសញ្ញាឥតស្រាកស្រាន្ត១០ថ្ងៃនៃជម្ងឺ COVID-19 ក្រោយតេស្តវិជ្ជមានមេរោគនេះ ។ ជាមួយគ្នានេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា “ខ្ញុំចង់បង្ហាញការបួងសួងឱ្យមានសុខភាពល្អពីសហរដ្ឋអាម៉េរិក ចំពោះនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន លោកថា ពលរដ្ឋអាម៉េរិកទាំងអស់បន់ស្រន់ឱ្យគាត់ឆាប់ជា។ ដោយឡែក ឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើនទៀត ក៏បានជូនពរលោក បូរីស ចនសុន ឱ្យឆាប់ជាសះស្បើយផងដែរ ក្នុងនោះមាននាយករដ្ឋមន្ត្រីស្កុតលែន លោក នីកូឡា ស្តួហ្គិន អភិបាលក្រុងឡុងដ៍លោក សាឌីក ខាន់ និងលោក អេដ ដាវី ដែលជាមេដឹកនាំស្តីទីនៃគណបក្សប្រជាធិបតេយ្យសេរី (បក្សប្រឆាំង) ៕
-
នៅទូទាំងពិភពលោក អ្នកឆ្លងជម្ងឺ COVID-19 កើនឡើងលើស១.២លាននាក់ហើយ ក្នុងនោះអ្នកជំងឺ៦ម៉ឺន៥ពាន់៦០៣នាក់បាត់បង់ជីវិត
បរទេស៖ គេហទំព័រ Worldometer បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ មនុស្សទូទាំងពិភពលោកសរុប១,២១៣,៨៦៩នាក់ហើយ បានឆ្លងជំងឺរាតត្បាតសកល COVID-19 ក្នុងនោះស្លាប់ ៦៥,៦០៣នាក់ និងជាសះស្បើយឡើយវិញ ២៥៣,៦២១នាក់។ តាមរយៈតួលេខខាងលើនេះ យើងអាចគណនាបានថា ក្នុងចំណោមអ្នកឆ្លងជំងឺនេះដែលបានឆ្លង COVID-19 ចំនួន ១០០% មានជាង៧៩% បានជាសះស្បើយ ឡើងវិញ និងតែជាង ២១%ប៉ុណ្ណោះបានបាត់បង់ជីវិត ហើយភាគច្រើនបំផុតនៃអ្នកដែលបានបាត់បង់ជីវិត នៅតាមបណ្តាប្រទេសនានានោះ គឺក្រុមមនុស្សដែលមានវ័យចំណាស់ ឬក្រុមមនុស្សដែលមានជំងឺធ្ងន់ធ្ងរប្រចាំកាយស្រាប់ ៕
-
ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅសហរដ្ឋអាម៉េរិក ផ្ទុះការតវ៉ាជុំវិញបញ្ហាខ្វះខាតបរិក្ខាពេទ្យប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19
សហរដ្ឋអាម៉េរិក៖ នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ម៉ុនតេហ្វីអូរ៉េ (Montefiore) នៃសង្កាត់ ប្រុនស៍ (Bronx) ទីក្រុងញូយ៉ក ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជាច្រើនរូបបានប្រមូលផ្តុំគ្នាតវ៉ាដោយពាក់ម៉ាក់ជាប់នឹងមុខ និងក្នុងដៃម្នាក់ៗមានកាន់បដា ដែលសរសេរររៀបរាប់អំពីការខ្វះខាត ឧបករណ៍ការពារអាយុជីវិត និងគ្រឿងបរិក្ខាពេទ្យជាច្រើនទៀត ចំពោះមុខការវាយប្រហារកាន់តែធ្ងន់ធ្ងរ ដោយជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន The Guardian នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ។ វេជ្ជបណ្ឌិតមួយរូប មានវ័យទើបតែ២៨ឆ្នាំបានលើកឡើងយ៉ាងដូច្នេះថា យើងត្រូវចេញទៅធ្វើការរាល់ថ្ងៃ ដែលប្រៀបដីដូចជាសត្វចៀម ត្រូវគេត្រៀមយកទៅសម្លាប់ដូច្នោះឯង ។ គួរបញ្ជាក់ថា ការតវ៉ាជាសាធារណៈដែលបានផ្ទុះឡើងខាងលើនេះ ជាសញ្ញាបង្ហាញថា រដ្ឋញូយ៉ក កំពុងតែខ្វះខាតខ្លាំងបំផុតលើបរិក្ខាពេទ្យចាំបាច់ និងកំពុងទាមទាររកដំណោះស្រាយឲ្យបានឆាប់បំផុត ៕
-
អត្រាអ្នកជំងឺស្លាប់ដោយសារមេរោគ COVID-19 នៅអ៊ីតាលី បានធ្លាក់ចុះទាបបំផុតចាប់តាំងពីពាក់កណ្តាលខែមីនាមកនេះ
អ៊ីតាលី៖ ក្រុមមន្ត្រីអ៊ីតាលីបានបញ្ជាក់នៅថ្ងៃទី៥ ខែមេសានេះថា ពួកគេប្រហែលជាត្រូវពិចារណាលើការបន្ធូរបន្ថយការរឹតបន្តឹង បន្ទាប់ពីឃើញចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារជម្ងឺ COVID-19 បានធ្លាក់ចុះ ដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង២សប្តាហ៍ ។ នាយកវិទ្យាស្ថានសុខភាពជាតិ (ISS) របស់អ៊ីតាលី លោក ស៊ីលវីយ៉ូ ប្រ៊ូសាហ្វែររ៉ូ បានប្រាប់អ្នកយកព័ត៌មានថា ខ្សែកោងនៃការស្លាប់បានចាប់ផ្តើមធ្លាក់ចុះរបស់វា ហើយចំនួនអ្នកស្លាប់បានចាប់ផ្តើមធ្លាក់ចុះ ។ លោកបន្ថែមថា ប្រសិនបើទិន្នន័យនេះនៅបន្តនៅប៉ុន្មានថ្ងៃខាងមុខ នោះយើងនឹងត្រូវចាប់ផ្តើមគិតអំពីដំណាក់កាលទី២ ។ លោកនិយាយដូចនេះ ដោយសំដៅទៅរកការបន្ធូរបន្ថយការបិទប្រទេសមួយខែមកនេះ ។ គួរបញ្ជាក់ថា ដំណាក់កាលទី២ នៃការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 របស់ប្រទេសអ៊ីតាលី ដែលបានសម្លាប់មនុស្ស ១ម៉ឺន៥ពាន់៨៨៧នាក់ អាចជាការពិបាកសម្រាប់រដ្ឋាភិបាល ក្នុងការដកចេញជាងដំណាក់កាលលើកទី១ ៕