-
ប្រធានអង្គការសុខាភាពពិភពលោក WHO អះអាងថា ពិភពលោកនឹងត្រូវការគិលានុបដ្ឋាយិកា៦លាននាក់ទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19
ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានព្រមានថា ពិភពលោកនឹងត្រូវការគិលានុបដ្ឋាយិកាប្រមាណ០៦លាននាក់ថែមទៀត ដើ ម្បីប្រយុទ្ធប្រឆាំងជម្ងឺ COVID-19 នេះបើសារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ ជាមួយគ្នានេះ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សព្វថ្ងៃនេះគិលានុបដ្ឋាយិកា គឺជាទាហានជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 លោកថា វាជាការចាំបាច់ណាស់ ដែលពួកគេទទួលបានការគាំទ្រដែលពួកគេត្រូវការ ដើម្បីថែរក្សាសុខភាពពិភពលោក ។ បើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអង្គការសុខភាពពិភពលោករូបនេះ បច្ចុប្បន្ន យើងទាមទារឲ្យមានគិលានុបដ្ឋាយិកា០៦លាននាក់ថែមទៀត ដើម្បីបំពេញការងារដ៏សំខាន់បំផុត ជាពិសេសគឺនៅតាមបណ្តាប្រទេសក្រីក្រ ដូចជានៅអាហ្រ្វិក អាស៊ី និងផ្នែកខ្លះនៃអាមេរិកខាងត្បូងជាដើម កំពុងតែខ្វះខាតគិលានុបដ្ឋាយិកាជាខ្លាំង ៕
-
ក្រុមហ៊ុនទី២នៅសហរដ្ឋអាម៉េរិកចាប់ផ្តើមធ្វើតេស្តសុវត្ថិភាពវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ COVID-19 ក្រោយទទួលការអនុញ្ញាតពីអាជ្ញាធរ
សហរដ្ឋអាម៉េរិក៖ បន្ទាប់ពីទទួលបានការអនុញ្ញាតពីអាជ្ញាធរនោះ ក្រុមហ៊ុនទី២នៅសហរដ្ឋអាម៉េរិកកំពុងចាប់ផ្តើមធ្វើតេស្តសុវត្ថិភាព នៃវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ COVID-1 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ ក្រុមហ៊ុន អ៊ីណូវីយ៉ូ ដែលជាក្រុមហ៊ុនជីវបច្ចេកវិទ្យាដ៏ធំមួយរបស់សហរដ្ឋអាម៉េរិក បានបញ្ជាក់ថា រដ្ឋបាលចំណីអាហារ និងឪសថអាម៉េរិក FDA បានទទួលយកប្រភេទថ្នាំថ្មីសម្រាប់ប្រឆាំងនឹងជំងឺ COVID-19 របស់ខ្លួនហើយ ដែលមានឈ្មោះថា INO-4800 ។ បើតាមក្រុមហ៊ុនដដែលនេះ ការសិក្សានេះវាជាការត្រួសត្រាយផ្លូវសម្រាប់ការធ្វើតេស្តតាមបែបវេជ្ជសាស្ត្រក្នុងដំណាក់កាលទី១ លើអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អ ដែលនឹងចាប់ផ្តើមនៅសប្តាហ៍នេះ ។ សូមរំលឹកថា ក្រុមហ៊ុនដំបូងដែលទទួលបានជោគជ័យ ក្នុងការធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ COVID-19 លើបេក្ខជនរបស់ខ្លួនមុនគេនោះ គឺវិទ្យាស្ថានជាតិសុខភាពអាម៉េរិក ដែលបានចាប់ផ្តើមកាលពីខែមុន៕
-
មេដឹកនាំកំពូលៗរបស់ពិភពលោកជូនពរឲ្យនាយករដ្ឋមន្រ្តីអង់គ្លេសឆាប់ជាសះស្បើយពីជម្ងឺ COVID-19
អង់គ្លេស៖ មេដឹកនំាកំពូលៗរបស់ពិភពលោកជាច្រើនរូប ក្នុងនោះរួមមានប្រធា នាធិបតីអាម៉េរិក និងបារាំង ព្រមទាំងនាយករដ្ឋមន្រ្តីអេស្ប៉ាញ និងប្រធានអង្គការសុខាភាពពិភពលោកបានថ្លែងលើកទឹកចិត្ត និង ជូនពរអោយនាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន ឆាប់ជាសះស្បើយពីជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ។ បច្ចុប្បន្នអការៈរោគជម្ងឺ COVID-19 របស់លោក បូរីស ចនសុន ដែលកាន់តែធ្ងន់ធ្ងររហូតដល់ថ្នាក់បំពាក់អុកស៊ីហ្សែននោះ ពេលនេះមេដឹកនាំវ័យ៥៥ឆ្នាំរូបនេះ ត្រូវបានផ្ទេរទៅកាន់បន្ទប់ ICU នៅក្នុងមន្ទីរពេទ្យទីក្រុងឡុង ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ព្រោះស្ថានភាពសុខភាពលោកហាក់កាន់តែធ្ងន់ធ្ងរ នេះបើតាមសារព័ត៌មាន BBC នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ ទន្ទឹមគ្នានេះ លោក បូរីស ចនសុន នៅតែមិនបានផ្ទេរតំណែង ឬក៏ឲ្យមន្ត្រីណាម្នាក់ឡើងជំនួយតួនាទីរបស់លោកបណ្តោះអាសន្ននោះឡើយ ដោយពេលនេះរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដូមីនីក រ៉ាអាប់ ត្រូវបានបង្គាប់ឲ្យធ្វើកិច្ចការខ្លះជំនួសនាយករដ្ឋមន្ត្រីទៅតាមភាពចាំបាច់ប៉ុណ្ណោះ ៕
-
នាយករដ្ឋមន្រ្តីជប៉ុនប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលមួយខែ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងករណីឆ្លងជម្ងឺ COVID-19
ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ត្រៀមប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៣០ថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងករណីឆ្លងជម្ងឺ COVID-19 ក្នុងទីក្រុងតូក្យូ និងបណ្តាទីក្រុងធំៗមួយចំនួនទៀត នេះបើតាមប្រភពពីរដ្ឋាភិបាលជប៉ុន និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ។ លោក អាបេ បានប្រកាសពីបំណងរបស់លោកបែបនេះ អំឡុងពេលថ្លែងសុន្ទរកថាផ្សាយតាមទូរទស្សន៍ បន្ទាប់ពីជួបជាមួយក្រុមការងារពិសេស ដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយការផ្ទុះឡើងនូវមេរោគ COVID-19 ។ លោក អាបេ បានបញ្ជាក់ថា រូបលោកនឹងប្រកាសជាផ្លូវការនៅថ្ងៃទី០៧ ខែមេសានេះ (ម៉ោងក្នុងតំបន់) សម្រាប់ទីក្រុងតូក្យូ និងខេត្ត០៦ផ្សេងទៀត ក្នុងនោះរួមមានទីក្រុងកំពង់ផែ អូសាកា ផងដែរ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ មនុស្សប្រមាណជាង៣ពាន់៥០០នាក់ហើយត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជម្ងឺរាតត្បាតសកល COVID-19 ក្នុងនោះមានអ្នកជម្ងឺ៨៥នាក់បានស្លាប់នៅក្នុងប្រទេសជប៉ុន នេះបើតាមការចុះផ្សាយជាសាធារណៈរបស់កាសែតជប៉ុន NHK ៕
-
ហ្វីលីពីនពន្យាពេលដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ដំណាច់ខែមេសានេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ COVID-19
ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃទី០៧ ខែមេសានេះ បានអនុម័តលើការពន្យាពេលដាក់ប្រទេសក្នុងគ្រាអាសន្នបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CNA ដកស្រង់ប្រភពពីមន្រ្តីជាន់ខ្ពស់ហ្វីលីពីនមួយរូប ។ ការរឹតបន្តឹងសហគមន៍ដែលត្រូវបានអនុវត្តកន្លងមកនេះ នឹងត្រូវបញ្ចប់នៅក្នុងសប្តាហ៍ក្រោយ ប៉ុន្តែវាក៏នឹងត្រូវបន្តអូសបន្លាយពេលបន្ថែមទៀតរហូតដល់ថ្ងៃទី៣០ ខែមេសាខាងមុខ នេះបើតាមរដ្ឋលេខាធិការនៃគណៈរដ្ឋមន្រ្តីហ្វីលីពីន លោក ខាឡូ ណូក្រាលេស ថ្លែងប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានមួយ ។ សូមរំលឹកថា កាលពីដើមសប្ដាហ៍កន្លងទៅ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានបញ្ជាឱ្យប៉ូលិស និង យោធាបាញ់សម្លាប់អ្នកដែលបំពានវិធានការប្រឆាំងនឹងជម្ងឺ COVID-19 ការបង្កើតភាពចលាចល និង ប្រើប្រាស់ហិង្សាប្រឆាំងអាជ្ញាធរ ក្នុងនោះរួមមានទាំងបុគ្គលិសុខាភិបាលជាដើម ។ បើតាមគេហទំព័រ វើលដូម៉េតធើ (Worldometer) ប្រទេសហ្វីលីពីន មានអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៣ពាន់៤១៤ករណី ក្នុងនោះមានអ្នកជម្ងឺ១៥២នាក់បានស្លាប់ និង៦៤នាក់ជាសះស្បើយ គិតត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ៕ …
-
លោក ប៊ុន បៀវ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ចំនួន១ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
-
ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនចំនួន ១លានរៀល ជារៀងរាល់ខែ សម្រាប់រយៈពេល ០៦ខែ គិតចាប់ពីខែ មេសា ដល់ខែ កញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
-
ឧត្តមសេនីយ៍ទោ ជូ តុងអាន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៤០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែន ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៤០ម៉ឺនរៀលក្នុងមួយខែ រយៈពេល៧ខែ ចាប់ពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕
-
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានប្រគល់ជូនគណៈកម្មការជំនាញពិនិត្យ និងសិក្សា
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០។អង្គប្រជុំគណៈកម្មកាធិការអចិន្រ្តៃយ៍រដ្ឋសភាបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖ អង្គប្រជុំបានអនុម័តទទួលស្គាល់ លោកជំទាវ នូ សុវណ្ណនី ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ជំនួស ឯកឧត្តម ជា វ៉ាន់ដេត ដែលបានសុំលាលែង។ ការប្រកាសសុពលភាព នៃអាណត្តិរបស់ លោកជំទាវ នូ សុវណ្ណនី ជាសមាជិការដ្ឋសភានីតិកាលទី៦ នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះ។ អង្គប្រជុំបានអនុម័តសំណើសុំផ្លាស់ប្តូរមុខតំណែងតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ផ្ទេរ និងជ្រើសតាំង ឯកឧត្តម ឡូយ សុផាត ជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកជំនួសឯកឧត្តម ជា វ៉ាន់ដេត ជ្រើសតាំង ឯកឧត្តម ចាយ បូរិន ជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច…
-
ផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្ដុំ នៅតាមទីតាំងកីឡដ្ឋានសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ស្ថានភាពនៃការរីករាលដាលនេះត្រូវបានបញ្ចប់