-
ក្រសួងសុខាភិបាល កំណត់យកថ្ងៃចន្ទ រៀងរាល់សប្តាហ៍ នៅវេលាម៉ោង ៩៖៣០នាទី ធ្វើសន្និសីទសារព័ត៌មានស្តីអំពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩

-
មនុស្ស២នាក់ត្រូវគេរកឃើ់ញឆ្លងមេរោគកីវីដ១៩ថ្មី ខណៈអ្នកឆ្លងជមងឺ៥នាក់បានជាសះស្បើយ

-
ពិធីបុណ្យប្រាសាទព្រះគោ និងពិធីវាយខែល របស់ជនជាតិដើមភាគតិចកួយ នៅស្រុកថាឡាបរិវ៉ាត់ ត្រូវផ្អាកដោយសារអាជ្ញាធរបង្ការកុំឲ្យឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩

ខេត្តស្ទឹងត្រែង៖ ស្របពេលដែលទូទាំងពិភពលោកផ្ទុះនូវមេរោគកូវីដ១៩ ជាជម្ងឺដ៏កាចសាហាវនេះ អាជ្ញាធរខេត្តស្ទឹងត្រែងបានផ្អាកប្រារព្ធពិធីបុណ្យព្រះគោ និងពិធីវាយខែល នៅស្រុកថាឡាបរិវ៉ាត់ ដោយអាជ្ញាធរក្នុងស្រុកថាឡាបរិវ៉ាត បង្ការនិងការពារកុំឲ្យឆ្លងនូវមេរោគកូវីដ១៩ ។ សូមបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំ អាជ្ញាធរស្រុក រួមនិងគណ:កម្មការ បងប្អូនជនជាតិដើមភាគតិចកួយ បានប្រារព្ធធ្វើឡើងនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានរយ:ពេល៣ថ្ងៃផងដែរ ដើម្បីរំលឹកដល់បុព្វបុរសខ្មែរកាលពីសម័យមុន ដោយបានធ្វើការបួងសួងដល់វត្ថុស័ក្តិសិទ្ធិដើម្បីសុំសេចក្តីសុខ សេចក្តីចំរើន ។ គួររំលឹកថា៖ ការរំសាយចោលនូវពិធីបុណ្យប្រាសាទព្រះគោ និងវាយខែលនៅក្នុងឆ្នាំនេះ គឺដោយផ្អែកទៅលើអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដោយមិនឲ្យមានការជួបជុំប្រមូលផ្តុំគ្នា ដើម្បីបង្ការពីជម្ងឺឆ្លងវី រុសកូរ៉ូណា ឬកូវីដ១៩ ៕ធ.ដ ដោយ:ម៉ាវិន
-
ឯកឧត្ដម គង់ សោភ័ណ្ត បានកោតសសើរដល់បណ្តារមន្ទីរ កងកម្លាំង និងអជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំចូលរួមសហការណ៍គ្នាយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំង និងការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩

កណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រូពេទ្យជំនាញត្រូវបន្តចុះធ្វើការ ផ្សព្វផ្សាយសារអប់រំ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានច្រើនដងនៅតាមគោលដៅក្នុងមូលដ្ឋានខ្លួនបន្តទៀត ជាពិសេសត្រូវឆ្លើយតបឲ្យបានទៅនឹងព័ត៌មានក្លែងក្លាយអំពីជម្ងឺកូវីដ-១៩។ នេះបើយោងតាមប្រសាសន៍ ឯកឧត្តមអភិបាលខេត្តបានថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធនានា។ ឯកឧត្តមអភិបាលបានបញ្ជាក់ថា មានតែការបន្តចុះអប់រំផ្សព្វផ្សាយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំពីវិធានការការពារប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងបំផុសឲ្យប្រជាជន ពាក់ម៉ាស មានការប្រុងប្រយ័ត្នខ្ពស់ និងធ្វើអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលទេ ទើបជាគន្លឹះជោគជ័យក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ឯកឧត្តមបានក្រើនរំលឹកដល់ អាជ្ញាធរស្រុក-ក្រុង ត្រូវតាមដានរាល់សភាពការណ៍ថ្មីៗ និងប្រសាសន៍ដឹករបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ហើយត្រូវចុះឲ្យបានគាកកិតជាមួយប្រជាពលរដ្ឋ ជាពិសេសត្រូវក្តាប់ឲ្យបាននូវស្ថិតិប្រជាពលរដ្ឋដែលត្រឡប់មកពីបរទេស ជាពិសេសគឺប្រទេសថៃ ចាំបាច់ត្រូវនាំពួកគាត់ដាក់ដោយឡែកចំនួន ១៤ ថ្ងៃសិន នៅតាមមណ្ឌលដែលបានត្រៀមទុកក្នុងមូលដ្ឋានរបស់ខ្លួន មុននឹងអនុញ្ញាតឲ្យគាត់អាចរស់នៅជាមួយក្រុមគ្រួសារ ជៀសវាងការឆ្លងជំងឺកូវីដ-១៩។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តក៏បានកោតសសើរដល់បណ្តារមន្ទីរក៏ដូចជាកងកម្លាំង និងអជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំចូលរួមសហការណ៍គ្នាយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំង…
-
ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បរិច្ចាគប្រាក់បៀវត្សន៍ចំនួន ប្រាំរយពាន់រៀល)ក្នុងមួយខែ រយៈពេល ៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

កណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានបរិច្ចាគប្រាក់បៀវត្សន៍ ចំនួន ៥០០,០០០ រៀល (ប្រាំរយពាន់រៀល) ក្នុងមួយខែ ចំនួន ៦ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០នេះ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ ដែលបានកំពុងរីករាលដាលនៅព្រះរាជណាចក្រកម្ពុជា៕
-
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៥០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៥០ម៉ឺនរៀល ក្នុងមួយខែសម្រាប់រយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕
-
ម៉ាស់ ៥,០០០ ទឹកអាល់កុល ១២០លីត្រ ក្រុមការងារព្រឹទ្ធសភាភូមិភាគ២ បានផ្តល់ ដល់គណៈកម្មការប្រយុទ្ធកូវីដ-១៩ ខេត្តកំពង់ចាម តាមរយៈឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលដេីម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ (COVID-19) ដែលបាននឹងកំពុងរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅលើសាកលលោក។ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ខេត្ត រួមនឹងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អញ្ជើញចូលរួមទទួលការឧបត្ថម្ភ ជាសម្ភារបរិក្ខា ពីក្រុមការងារព្រឹទ្ធសភាមណ្ឌលភូមិភាគ២ ដឹកនាំដោយ ឯកឧត្ដម ជឹម លាវ ឯកឧត្តម ច្រឹង គឹនស្រ៊ាន លោកជំទាវ ស៊ី វណ្ណថា ដែលសភាភារៈបរិក្ខាររួមមាន៖ ថវិកា ៦,០០០,០០០រៀល (ប្រាំមួយលានរៀល) ម៉ាស់ ៥,០០០ (ប្រាំពាន់) ទឹកអាល់កុល ១២០លីត្រ (មួយរយម្ភៃលីត្រ)។ សូមរំលឹកថាកាលពីនារសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម រួមនឹងលោក លោកស្រី អភិបាលរងខេត្ត…
-
សម្តេចក្រឡាហោម ស ខេង បានប្រកាសបរិច្ចាគប្រាក់បៀវត្សន៍ចំនួន ៣ខែ ដោយគិតចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទកាសែត ជុំវិញស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា

ភ្នំពេញ៖ នៅម៉ោង ៨ និង ៤៥ ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅក្នុងប្រទេស កម្ពុជា ។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅពេលនេះ យើងបានត្រឹមតែទប់ទល់នឹងសង្គ្រាមជាមួយកូវីដ១៩ប៉ុណ្ណោះ។ ដូច្នេះយើងបន្ត ត្រៀម ប្រយុទ្ធនឹងសង្គ្រាមដ៏មហន្តរាយបែបនេះតទៅទៀត ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផងដែរថា ទោះបីជារយៈពេល ៣ថ្ងៃកន្លងមក យើងមិនមានអ្នកឆ្លងសោះ ហើយនៅថ្ងៃទី០៧ មេសានេះ មានតែម្នាក់ ដែលឆ្លងជំងឺកូវីដ១៩ ក្តី ក៏យើងមិនត្រូវសប្បាយភ្លេចខ្លួនទេ។ ផ្ទុយទៅវិញ យើងបន្តដាក់ចេញនូវវិធានការបន្ថែមមួយចំនួនទៀត នៅក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ-១៩នេះ ។ ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន…
-
ប្រធានអង្គការសុខាភាពពិភពលោក WHO អះអាងថា ពិភពលោកនឹងត្រូវការគិលានុបដ្ឋាយិកា៦លាននាក់ទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19

ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានព្រមានថា ពិភពលោកនឹងត្រូវការគិលានុបដ្ឋាយិកាប្រមាណ០៦លាននាក់ថែមទៀត ដើ ម្បីប្រយុទ្ធប្រឆាំងជម្ងឺ COVID-19 នេះបើសារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ ជាមួយគ្នានេះ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សព្វថ្ងៃនេះគិលានុបដ្ឋាយិកា គឺជាទាហានជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 លោកថា វាជាការចាំបាច់ណាស់ ដែលពួកគេទទួលបានការគាំទ្រដែលពួកគេត្រូវការ ដើម្បីថែរក្សាសុខភាពពិភពលោក ។ បើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអង្គការសុខភាពពិភពលោករូបនេះ បច្ចុប្បន្ន យើងទាមទារឲ្យមានគិលានុបដ្ឋាយិកា០៦លាននាក់ថែមទៀត ដើម្បីបំពេញការងារដ៏សំខាន់បំផុត ជាពិសេសគឺនៅតាមបណ្តាប្រទេសក្រីក្រ ដូចជានៅអាហ្រ្វិក អាស៊ី និងផ្នែកខ្លះនៃអាមេរិកខាងត្បូងជាដើម កំពុងតែខ្វះខាតគិលានុបដ្ឋាយិកាជាខ្លាំង ៕