Category: Covid-19

  • លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ប្រកាសបរិច្ចាគ ប្រាក់បៀវត្សរ៍ ចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩

    លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ប្រកាសបរិច្ចាគ ប្រាក់បៀវត្សរ៍ ចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩

    ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍របស់ខ្លួន ចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់រយៈពេល៦ខែ ចាប់ពីខែ ឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។ ឆ្លៀតក្នុងឱកាសនោះ លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង ក៏សូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមានសុខភាព ល្អបរិបូណ៌ ជៀសឆ្ងាយពីជម្ងឺកូវីដ-១៩ ។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជម្ងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕ ដោយ៖ ប៊ុនធី

  • រាជរដ្ឋាភិបាល ចេញអនុក្រឹត្យសម្រេចលើកពេលការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ដោយត្រូវបំពេញការងារ ដូចថ្ងៃធ្វើការធម្មតា

    រាជរដ្ឋាភិបាល ចេញអនុក្រឹត្យសម្រេចលើកពេលការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ដោយត្រូវបំពេញការងារ ដូចថ្ងៃធ្វើការធម្មតា

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ និងបានចុះ ហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានសម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ ។ បើតាមអនុក្រឹត្យនេះ បានបញ្ជាក់ថា នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃឈប់សម្រាក ដើម្បីចូលឆ្នាំថ្មីប្រពៃណីខ្មែរក្នុងប្រតិទិនឈប់សម្រាកឆ្នាំ២០២០ មន្រ្តីរាជការ និយោជិត កម្មករ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញការងារដូចថ្ងៃធ្វើការធម្មតា ដោយមិនឈប់ សម្រាកឡើយ ។ សូមបញ្ជាក់ថា ក្នុងសន្និសីទព័ត៌មាន ពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជម្ងឺកូវីដ១៩ នៅវិមានសន្តិភាព កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ប៉ុន្តែត្រូវទទួលទេវតាឆ្នាំថ្មីនៅតាម ផ្ទះរៀងៗខ្លូនដូចរាល់ឆ្នាំ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនវិញ ក៏ត្រូវបន្តធ្វើការធម្មតា…

  • សម្តេចតេជោ ហ៊ុន សែន អះអាងថា ទោះបីកម្ពុជា កំពុងតែជួបវិបត្តិវីរុស COVID-19 ក៏រាជរដ្ឋាភិបាល មិនឱ្យពលរដ្ឋណាម្នាក់ ដាច់ស្បៀងអាហារជាដាច់ខាត

    សម្តេចតេជោ ហ៊ុន សែន អះអាងថា ទោះបីកម្ពុជា កំពុងតែជួបវិបត្តិវីរុស COVID-19 ក៏រាជរដ្ឋាភិបាល មិនឱ្យពលរដ្ឋណាម្នាក់ ដាច់ស្បៀងអាហារជាដាច់ខាត

    ភ្នំពេញ៖ តាមរយៈទំព័រ Facebook ផ្លូវការបង្ហោះនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ទោះបីស្ថានភាពប្រទេសកម្ពុជា កំពុងជួបវិបត្តិនៃការរីករាលវីរុស COVID-19 យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល មិនឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងអាហារទទួលទានជាដាច់ខាត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖  «ពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទាន ទោះបីស្ថានភាពក្នុងប្រទេស បែបណាក៏ដោយ។ នៅក្នុងដំណាក់កាលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពេលនេះរាជរដ្ឋាភិបាលបានផ្អាកការនាំចេញអង្ករ និងត្រី ទៅក្រៅប្រទេស ដើម្បីឲ្យផលិតផលទាំងនេះ កាន់តែសំបូរ និងងាយស្រួលរកទិញ ជាមួយតម្លៃធម្មតានៅទូទាំងប្រទេស។ ប៉ុន្តែ ចំពោះអង្ករក្រអូប ដែលមានកុងត្រនាំចេញទៅប្រទេសចិនជាមិត្ត គឺនៅដំណើរការធម្មតា»។ ក្រៅពីអង្ករ និងត្រី គឺសម្តេចតេជោ នាយករដ្ឋមន្រ្តី បានឱ្យត្រៀមអំបិល និងត្រៀមរោងចក្រផលិតមី និងផលិតទឹកសុទ្ធដប សម្រាប់ជួយប្រជាពលរដ្ឋផងដែរ ដូច្នេះ ទោះបីកម្ពុជា ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរ ត្រូវតែមានស្បៀងអាហារទទួលទានដែរ៕ …

  • លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការនគរបាល ខណ្ឌច្បារអំពៅ ប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ៦ខែ ក្នុងមួយខែចំនួន៥០០,០០០រៀល ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩

    លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការនគរបាល ខណ្ឌច្បារអំពៅ ប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ៦ខែ ក្នុងមួយខែចំនួន៥០០,០០០រៀល ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩

    ភ្នំពេញ៖ លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍របស់ខ្លួន ចំនួន ៥០០,០០០រៀល ក្នុងមួយខែសម្រាប់រយៈពេល ៦ខែ គិតចាប់ពីខែឧសភា ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។ ឆ្លៀតក្នុងឱកាសនោះ លោក វរសេនីយ៍ទោ ម៉ៅ សឿត ក៏សូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌច្បារអំពៅទាំងអស់ សូមមានសុខភាព ល្អបរិបូណ៌ ជៀសឆ្ងាយពីជម្ងឺកូវីដ-១៩ ។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរ៍របស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕ ដោយ ប៊ុនធី

  • សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម និងខេត្តមណ្ឌលគីរី បានផ្តល់អង្ករ៤តោន និងទឹកស៊ីអ៊ីវ ១៦០យួរ ជូនគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ

    សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម និងខេត្តមណ្ឌលគីរី បានផ្តល់អង្ករ៤តោន និងទឹកស៊ីអ៊ីវ ១៦០យួរ ជូនគណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ

    កំពង់ចាម៖ សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម និងខេត្តមណ្ឌលគីរី ដឹកនាំដោយ លោកឧកញ៉ា ហួត ឈឿន នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២០នេះ បាននាំយកនូវអំណោយជាអង្ករ ចំនួន ៤តោន និងទឹក ស៊ីអ៊ីវ ១៦០យួរ ផ្តល់ ជូនគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់ចាត់ចែងក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលនៃវីរុសកូរ៉ូណា (កូវីដ ១៩) ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាមក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មការ ប្រយុទ្ធ នឹងជម្ងឺកូវីដ១៩ ខេត្តកំពង់ចាម បានថ្លែងនូវ អំណរគុណ ចំពោះកាយវិការសប្បុរសធម៌ របស់សមាជិក សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម មណ្ឌលគីរី ដែល បានឯកភាពគ្នាក្នុងការផ្តល់សម្ភារជា អង្ករចំនួន ៤តោន និង…

  • ឯកឧត្តម ហ៊ុន ម៉ានី នាំយកអំណោយ មកប្រគល់ជូនសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយ

    ឯកឧត្តម ហ៊ុន ម៉ានី នាំយកអំណោយ មកប្រគល់ជូនសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយ

    ភ្នំពេញ៖ ដើម្បីចូលរួមជាចំណែកក្នុងការសម្រួលការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការ ខណៈដែលរាជរដ្ឋាភិបាលបាននឹងកំពុងជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំង និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអង្ករចំនួន ១០ តោន និងមីចំនួន ២០០កេស បរិច្ចាគក្រោមគម្រោងសប្បុរសរបស់មូលនិធិម៉ានី ប្រគល់ជូនឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកចាយជាក់ស្តែង។ នារយៈការកន្លងមកនេះ សកម្មភាពសប្បុរសធម៌ជាច្រើនមិនថា ការចូលរួមបរិច្ចាគជាថរិកា ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្សេងៗ របស់សប្បុរជននានា ជាលក្ខណៈបុគ្គល និងស្ថាប័ន បានសបញ្ជាក់យ៉ាងច្បាស់នូវទឹកចិត្តនៃការចេះជួយគ្នាក្នុងគ្រាលំបាក និងស្មារតីរួមគ្នា ទាំងអស់គ្នាដើម្បីឆ្លងផុតនូវឧបសគ្គដែលកំពុងជួបប្រទេះជាមួយគ្នា។ លើសពីនេះទៀតនេះ រាល់ការចូលរួមគាំទ្រយ៉ាងសកម្ម ក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល បានបង្ហាញពីការគិតគូរ និងការត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការបង្ការការពារ សុខមាលភាព និងសុខសុវត្ថិភាពប្រជាជាតិខ្មែរជារួម។ …

  • នាយករដ្ឋមន្រ្តីអ៊ីតាលីប្រកាសបញ្ចេញកញ្ចប់ថវិកា៤៣៤.៦ពាន់លានដុល្លារ ដើម្បីជួយផ្នែកជំនួញដែលរងគ្រោះពីជម្ងឺ COVID-19

    នាយករដ្ឋមន្រ្តីអ៊ីតាលីប្រកាសបញ្ចេញកញ្ចប់ថវិកា៤៣៤.៦ពាន់លានដុល្លារ ដើម្បីជួយផ្នែកជំនួញដែលរងគ្រោះពីជម្ងឺ COVID-19

    អ៊ីតាលី៖ នាយករដ្ឋមន្រ្តីអ៊ីតាលី លោក ហ្គីស៊ីបប៉េ កុនតេ បានប្រកាសបញ្ចេញកញ្ចប់វិធានការថ្មីមួយ ដែលមានទឹកប្រាក់៤០០ពាន់លានអឺរ៉ូ ឬស្មើនឹង៤៣៤.៦ពាន់ដុល្លារ ដើម្បីគំាទ្រដល់ក្រុមហ៊ុននានាក្នុងគ្រាអាសន្ន ដែលបង្កឡើងដោយ សារតែជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។ យោងតាមក្រឹត្យខាងលើនេះ ក្រុមហ៊ុនអ៊ីតាលីនឹងត្រូវធានាឱ្យមានសាច់ប្រាក់ងាយស្រួលជាបន្ទាន់ ដែលមានទឹកប្រាក់៤០០ពាន់លានអឺរ៉ូ ក្នុងនោះថវិកា២០០ពាន់លានអឺរ៉ូសម្រាប់ទីផ្សារក្នុងស្រុក ហើយថវិកាចំនួន២០០ពាន់លានអឺរ៉ូទៀត សម្រាប់ទីផ្សារនាំចេញ ។ ជាមួយគ្នានេះ លោក កុនតេ ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលកណ្តាល នឹងធានានូវការផ្តល់ប្រាក់កម្ចីទាំងនេះអោយបានឆាប់រហ័ស។ សូមបញ្ជាក់ថា ប្រទេសអ៊ីតាលី មានចំនួនអ្នកជម្ងឺ COVID-19 សរុបកើនឡើងដល់១៣ម៉ឺន៥ពាន់៥៨៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៧ពាន់១២៧នាក់ នេះបើតាមគេហទំព័រពិភពលោក វើលដូម៉េតធើ (Worldometer) ៕

  • លោក ដូណាល់ ត្រាំ គំរាមបញ្ឈប់ការផ្តល់មូលនិធិដល់អង្គការសុខាភាពពិភពលោក WHO ខណៈចោទថា អង្គការអន្តរជាតិនេះលម្អៀងទៅរកចិន

    លោក ដូណាល់ ត្រាំ គំរាមបញ្ឈប់ការផ្តល់មូលនិធិដល់អង្គការសុខាភាពពិភពលោក WHO ខណៈចោទថា អង្គការអន្តរជាតិនេះលម្អៀងទៅរកចិន

    សហរដ្ឋអាម៉េរិក៖ នាអំឡុងសន្និសីទកាសែតខ្លីមួយស្តីពីការរាតត្បាតនៃជម្ងឺឆ្លង COVID-19 នៅល្ងាចថ្ងៃទី០៧ ខែមេសា  ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តរបស់លោក ចំពោះអង្គការសុខភាពពិភពលោក WHO ដោយលោកចោទថា មានភាពលម្អៀងទៅរកប្រទេសចិន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ។ បន្ថែមលើនេះ លោក ដូណាល់ ត្រាំ ថែមទាំងបានគំរាមបង្កកមូលនិធិរបស់សហរដ្ឋអាម៉េរិកដល់អង្គការសុខភាពពិភពលោក WHO ផងដែរ ដោយលោកនិយាយថា ក្រុមអង្គការសុខភាពអន្ដរជាតិមួយនេះ អំពាវនាវយឺតយ៉ាវអំពីជម្ងឺរាតត្បាតសកល COVID-19 ។ នៅក្នុងសំណើថវិកាថ្មីបំផុតរបស់ខ្លួនកាលពីខែកុម្ភៈមកនេះ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យកាត់បន្ថយការចូលរួមវិភាគ ទានរបស់សហរដ្ឋអាម៉េរិកដល់អង្គការសុខភាពពិភពលោក WHO ពីប្រមាណ ១២២.៦លានដុល្លារមកនៅត្រឹម៥៧.៩លានដុល្លារ ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក មានករណីឆ្លងជម្ងឺ COVID-19 កើនឡើងដល់៣៩ម៉ឺន៥ពាន់៧៣៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន២ពាន់៧៩៦នាបានបាត់បង់ជីវិត នេះបើតាមគេហទំព័រពិភពលោក វើលដូម៉េតធើ (Worldometer) គិតត្រឹមម៉ោង៨៖០០នាទីព្រឹកថ្ងៃទី០៨…

  • នាយករដ្ឋមន្ត្រីអង់គ្លេស សម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់០២យប់មកហើយ ខណៈបណ្តាមេដឹកនាំពិភពលោកបួងសួងឱ្យលោកឆាប់ជាសះស្បើយឡើងវិញ

    នាយករដ្ឋមន្ត្រីអង់គ្លេស សម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់០២យប់មកហើយ ខណៈបណ្តាមេដឹកនាំពិភពលោកបួងសួងឱ្យលោកឆាប់ជាសះស្បើយឡើងវិញ

    អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានចំណាយពេលពីរយប់មកហើយ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ICU របស់មន្ទីរពេទ្យ ថូម៉ាស់ ក្នុងទីក្រុងឡុងដ៍ ដើម្បីទទួលបានការព្យាបាលជម្ងឺ COVID-19 យ៉ាងដិតដល់បំផុតពីគ្រូពេទ្យជំនាញ នេះបើតាមសារព័ត៌មាន CGTN នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។ មន្ត្រីរដ្ឋាភិបាលអង់គ្លេសបានលើកឡើងថា លោក បូរីស ចនសុន កំពុងទទួលការព្យាបាលដោយបានបំពាក់ខ្យល់អុកស៊ីហ្សែនជំនួយការដកដង្ហើមប៉ុណ្ណោះ មិនមែនដូចការលើកឡើងមួយចំនួនថា លោកនាយករដ្ឋមន្ត្រីបានឈានដល់ការប្រើឧបករណ៍ជំនួយការដកដង្ហើមនោះឡើយ ។ បច្ចុប្បន្នស្ថានភាពសុខភាពរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន មានភាពហ្នឹងនរល្អណាស់ គ្រាន់តែពេលនេះ លោកត្រូវការការតាមដាន និង ការ ព្យាបាលអោយបានដិតដល់ជាងមុនប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន មានវ័យ ៥៥ឆ្នាំ កាលពីថ្ងៃទី២៧ ខែមីនាមកនេះ បានក្លាយជាមេដឹកនាំពិភពលោកដំបូងគេបំផុត ដែលបានឆ្លងជម្ងឺរាតត្បាតសកល COVID-19 ៕

  • នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ប្រកាសរឹតបន្តឹងលើចាត់វិធានការប្រឆាំងនឹងជម្ងឺ COVID-19 ខណៈទើបចុះកិច្ចព្រមព្រៀងទិញឧបករណ៍ធ្វើតេស្តរកជម្ងឺនេះពីចិន

    នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ប្រកាសរឹតបន្តឹងលើចាត់វិធានការប្រឆាំងនឹងជម្ងឺ COVID-19 ខណៈទើបចុះកិច្ចព្រមព្រៀងទិញឧបករណ៍ធ្វើតេស្តរកជម្ងឺនេះពីចិន

    អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានប្រកាសរឹតបន្តឹងលើវិធានការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 ដោយគិតចាប់ពីរសៀលថ្ងៃទី០៧ រហូតដល់ថ្ងៃទី១០ ខែមេសាខាងមុខ រាល់ការធ្វើដំណើររវាងទីក្រុងទាំងអស់របស់ប្រទេសអ៊ីស្រាអែលនឹងត្រូវបានហាមឃាត់ នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលអ៊ីស្រាអែលក៏ទើបតែបានចុះកិច្ចព្រមព្រៀងមួយ មានតម្លៃ២៥.២លានដុល្លារអាម៉េរិក ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកជីវ សាស្រ្តដ៏ធំមួយរបស់ប្រទេសចិន BGI ជុំវិញការផ្គត់ផ្គង់គ្រឿងបរិក្ខាសម្រាប់ធ្វើតេស្តរកវីរុស COVID-19 ផងដែរ ។ បើតាមការគ្រោងទុកនោះ ឧបករណ៍ធ្វើតេស្តថ្មីទាំងនេះ ត្រូវបានរំពឹងថា នឹងត្រូវប្រគល់ទៅដល់មន្ទីរពិសោធន៍ចំនួន០៦នៅក្នុងប្រទេសអ៊ីស្រាអែល ក្នុងរយៈពេល២ទៅ៣សប្តាហ៍ទៀតនេះ ។ គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែល មានចំនួនអ្នកឆ្លងជម្ងឺរាតត្បាតសកល COVID-19 សរុបចំនួន៩ពាន់៦ករណី ក្នុងនោះមានអ្នកជម្ងឺ៥៩នាក់បាត់បង់ជីវិត និងជាសះស្បើយចំនួន៥៨៥នាក់ នេះបើតាមគេហទំព័រពិភពលោក វើលដូម៉េតធើ (Worldometer) ៕