Category: Covid-19

  • ការរួមគ្នាទប់ស្កាត់និងបង្ការឱ្យបាន នូវការឆ្លងជម្ងឺ COVID-19 ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ

    ការរួមគ្នាទប់ស្កាត់និងបង្ការឱ្យបាន នូវការឆ្លងជម្ងឺ COVID-19 ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ

    ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯ.ឧ ប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩ ខែមេសានេះ បានមានប្រសាសន៍លើកឡើងថា ការទប់ស្កាត់ និងការបញ្ចៀសនូវការឆ្លងជម្ងឺ COVID-19 យើងទាំងអស់គ្នាត្រូវតែរួមគ្នាធ្វើយ៉ាងណាទប់ស្កាត់ និងបង្ការឱ្យបានទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ឯ.ឧ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងជំងឺ COVID-19 ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះដែរ យើងក៏បានកាត់បន្ថយនូវចំនួនសមាជិក, សមាជិកាដែលចូលរួម ជាមួយនឹងការកាត់បន្ថយពេលវេលា នៃកិច្ចប្រជុំនេះផងដែរ។ ឯ.ឧ ប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំនោះ ក៏បានលើកឡើងពីបញ្ហាគ្រឿងញៀនផងដែរ ដោយ ឯ.ឧ បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការបង្ការ ទប់ស្កាត់និងបង្ក្រាបគ្រឿងញៀន ឲ្យមានប្រសិទ្ធភាព ខណៈដែរមកដល់ពេលនេះ មានអ្នកជាប់ពន្ធនាគារដោយសារគ្រឿងញៀនមានរហូតទៅដល់ ៣០០០នាក់ហើយ។ កិច្ចការនេះដែរ ឯ.ឧ ប៉ា សុជាតិវង្ស ក៏បានជំរុញឲ្យអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបង្ក្រាបបញ្ហាគ្រឿងញៀននេះ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ ជាការឆ្លើយតប នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៩ មេសានោះ ឯ.ឧ…

  • សេចក្ដីជូនដំណឹង ស្ដីពី វិធានការបង្ការជំងឺកូវីដ១៩ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងអំឡុងពេលការលើកពេលឈប់សម្រាក់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០

    សេចក្ដីជូនដំណឹង ស្ដីពី វិធានការបង្ការជំងឺកូវីដ១៩ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងអំឡុងពេលការលើកពេលឈប់សម្រាក់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០
  • សម្តេចប្រធានរដ្ឋសភាអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលម៉ាស និងអាល់កុល ពីសប្បុរសជន សម្រាប់ថ្នាក់ដឹកនាំរដ្ឋសភាចែកជូនពលរដ្ឋក្នុងការការពារពីជម្ងឺកូវីដ១៩

    សម្តេចប្រធានរដ្ឋសភាអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលម៉ាស និងអាល់កុល ពីសប្បុរសជន សម្រាប់ថ្នាក់ដឹកនាំរដ្ឋសភាចែកជូនពលរដ្ឋក្នុងការការពារពីជម្ងឺកូវីដ១៩

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលអំណោយឧបត្ថម្ភជា អាល់កុល និងម៉ាស ពីលោក KONG KUOK LEONG នាយកសណ្ឋាគារ SIHANOUKVILLE V-CONTINENT INTERNATIONAL HOTEL ដល់ថ្នាក់ដឹកនាំរដ្ឋសភា សម្រាប់យកទៅចែកជូនពលរដ្ឋ ការពារពីជម្ងឺកូវីដ១៩។ពិធីប្រគល់ និងទទួលអំណោយដ៏មានសារៈសំខាន់នេះ បានប្រារព្ធធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ។ អំណោយសម្ភារការពារជម្ងឺកូវីដ១៩ ដែលលោក KONG KUOK LEONG បានជូនដល់សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ មានម៉ាសចំនួន មួយម៉ឺន និងទឹកអាល់កុល ចំនួន៥០កាន។ លោក  KONG KUOK LEONG ក៏បានជូនម៉ាស និងអាល់កុល ជូនដល់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា និងលោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភាផងដែរ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះកាយវិការមនុស្សធម៌របស់លោកនាយកសណ្ឋាគារ…

  • លោក ឃៀង សុជីវ័ន្ត បានយកម៉ាស់ចំនួន ៨០.០០០ ម៉ាស់ ដែលជាអំណោយរបស់លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ដើម្បីប្រគល់ជូន ឯកឧត្តម អភិបាលខេត្តពោធិ៍សាត់

    លោក ឃៀង សុជីវ័ន្ត បានយកម៉ាស់ចំនួន ៨០.០០០ ម៉ាស់ ដែលជាអំណោយរបស់លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ដើម្បីប្រគល់ជូន ឯកឧត្តម អភិបាលខេត្តពោធិ៍សាត់

    ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ លោកឃៀង សុជីវ័ន្ត បានពាំនាំនូវម៉ាស់ចំនួន ៨០.០០០ (ប្រាំបីម៉ឺន) ម៉ាស់ ដែលជាអំណោយរបស់លោកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន អិម ឌី អេស ហេង ហ៊ី អ៊ិនវេសម៉ិន និងលោកជំទាវ  ឧកញ៉ា គៀន ស្រីនាង ដើម្បីប្រគល់ជូន ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម។ ឆ្លៀតក្នុងឱកាសនេះដែរ លោក ឃៀង សុជីវ័ន្ត បានមានប្រសាសន៍ថា ការប្រគល់ជូនម៉ាស់នេះគឺឆ្លុះបញ្ចាំងអោយឃេីញពីការយកចិត្តទុកដាក់របស់លោកឧញ៉ា ទ្រី ភាព  ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរខេត្តក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៦ ខែមេសា កន្លងទៅនេះ លោកឧកញ៉ា បណ្ឌិត ទ្រី ភាព ក៏បានផ្ដល់នូវថវិកាផ្ទាល់ខ្លួនចំនួន ២០.០០០…

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក វុធ ផល្លី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចចូលរួមចំណែកបរិច្ចាគនូវប្រាក់បៀវត្សរ៍ចំនួន០៦ខែជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ១៩

    ឯកឧត្តម ឧត្តមសេនីយ៍ឯក វុធ ផល្លី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចចូលរួមចំណែកបរិច្ចាគនូវប្រាក់បៀវត្សរ៍ចំនួន០៦ខែជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ១៩

    អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ ក្នុងស្មារតីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការងារ  ប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតកូវីដ១៩ (Covid-19) នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក វុធ ផល្លី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចចូលរួមចំណែកបរិច្ចាគនូវប្រាក់បៀវត្សរ៍ចំនួន០៦ខែ ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ១៩ (Covid-19) ដើម្បីប្រើប្រាស់គាំទ្រដល់បេសកកម្ម របស់ខ្លួនក្នុងភារកិច្ច ដ៏មានសារៈសំខាន់នេះ៕

  • លោក វរសេនីយ៍ឯក អេន មករា ប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ចំនួន ៥០,០០០ រៀល ក្នុងមួយខែ រយៈពេល៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩

    លោក វរសេនីយ៍ឯក អេន មករា ប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ចំនួន ៥០,០០០ រៀល ក្នុងមួយខែ រយៈពេល៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩

    ភ្នំពេញ៖ លោក វរសេនីយ៍ឯក អេន មករា នាយករងសាលាពលទាហានយោធភូមិភាគពិសេស នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ៥០,០០០រៀល (ប្រាំម៉ឺនរៀល) ក្នុង១ខែ រយៈពេល ៥ខែ ចាប់ពីខែឧសភាព រហូតដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ។ អាស្រ័យដោយបានជំរាបជូន សូមឲ្យ ឯកឧត្តមវេជ្ជបណ្ឌិតសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាជ្រាប និងជួយបញ្ជូលបៀវត្សរ៍ របស់ខ្ញុំបាទ ទៅក្នុងគណនីរបស់គណៈកម្មការ ជាតិប្រយុទ្ធ នឹងជម្ងឺកូវីដ១៩ ដោយសេចក្តីអនុគ្រោះ៕

  • មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធរួមគ្នាបរិច្ចាកប្រាក់បៀរវត្តដើម្បីដល់សកម្មភាពប្រយុទ្ឋប្រឆាំងជម្ងឺឆ្លង COVID19

    មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធរួមគ្នាបរិច្ចាកប្រាក់បៀរវត្តដើម្បីដល់សកម្មភាពប្រយុទ្ឋប្រឆាំងជម្ងឺឆ្លង COVID19

    ព្រះវិហារ៖ តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា អោយមន្ត្រីរាជការ សប្បុរស់ជននានាទាំងក្នុងនឹងក្រៅប្រទេស រួមគ្នាការពារ ទប់ស្កាត់ ប្រយុទ្ឋប្រឆាំងនៃការរីករាលនៃជម្ងឺរលាកផ្លូវដង្ហើមថ្ម កូរ៉ូណា វិរុស (COVID19) ។ យើងពិនិត្យឃើញថា សកម្មភាពចូលរួមពីគ្រប់មជ្ឍដ្ឋាន ក៏ដូចចូលរួមយ៉ាងផុលផុសពីសប្បុរស់ជន មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តព្រះវិហារ ដោយបានបរិច្ចាកប្រាក់បៀរវត្តទៅតាមលទ្ឋភាព ខ្លះជួយចលនាតាមរយៈបង្កើតក្រុមការងារ ចុះមូលដ្ឋានទាំងយប់ទាំងថ្ងៃដើម្បីរំពន្យល់នែនាំពីវិធានការនានាក្នុងការការពារខ្លួនក៏ដូចធ្វើអនាម័យថែទាំងខ្លួនជាដើម ដោយចំពោះការឆ្នងនៃមេរោគកូរ៉ូណា មានតែ២ករណី តែបានជាមួយករណីហើយ នៅសល់មួយករណីសុខភាពអ្នកជម្ងឺល្អធម្មតា រង់ចាំតែធ្វើតេស្តឈាមលើកទី៣ប៉ុណ្ណោះ ចំណែកការឆ្លងបន្ថែមគឺមិនមានទេរហូតមកដល់ពេលនេះ ។ សកម្មភាពជួយគ្នាក្នុងគ្រាមានអាសន្នជាទឹកចិត្តល្អប្រពៃខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ សកម្មភាពទាំងអស់នេះសរបញ្ជាក់អោយឃើញ ខ្មែរសម័យតេជោពិតជាចេះជួយយកអាសាគ្នាក្នុងគ្រាមានទុក្ខភ័យ គួបផ្សំមើលឃើញការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារជីវិតប្រជាជន ឲ្យរួចផុតពីជម្ងឺដ៏កាចសាហាវនេះ ៕ដោយ៖ ឈឿង ចាន់

  • កូវីដ១៩៖ ថៃរកឃើញករណីថ្មី១១១នាក់ ម្សិលមិញ នាំឲ្យកើនដល់២៣៦៩នាក់ ស្លាប់៣០នាក់

    កូវីដ១៩៖ ថៃរកឃើញករណីថ្មី១១១នាក់ ម្សិលមិញ នាំឲ្យកើនដល់២៣៦៩នាក់ ស្លាប់៣០នាក់

    ប្រទេសថៃ៖ កាលពីថ្ងៃពុធ ទី៨ មេសាម្សិលមិញបានរកឃើញការឆ្លងជម្ងឺកូវីដ១៩ចំនួន១១១នាក់បន្ថែមទៀត ហើយរកឃើញស្លាប់៣នាក់ទៀត ជាហេតុនាំឲ្យចំនួនអ្នកកើតជំងឺនេះសរុបចំនួន២៣៦៩នាក់ ស្លាប់កើនដល់៣០នាក់ ចាប់តាំងពីថៃផ្ទុះលើកដំបូង កាលពីខែមករាមក។ ក្រៅពីនេះ ក៏មានអ្នកជំងឺ៨៨៨នាក់បានជាសះស្បើយ នឹងឲ្យត្រលប់ទៅផ្ទះវិញដែរ។ សម្រាប់អ្នកស្លាប់៣នាក់ថែមទៀត គឺជាបុរសជនជាតិរុស្ស៊ីវ័យ៤៨ឆ្នាំម្នាក់ ជនជាតិឥណ្ឌាវ័យ៦៩ឆ្នាំម្នាក់ និងអាម៉េរិកវ័យ៦៩ឆ្នាំម្នាក់ នេះបើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលទទួលបន្ទុកស្ថានភាពកូវីដ១៩របស់រាជរដ្ឋាភិបាលថៃ៕

  • ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១.៥លាននាក់ ក្នុងនោះស្លាប់៨ម៉ឺន៨ពាន់៤៥៧នាក់ និងជាសះស្បើយ៣៣ម៉ឺន៣៩២នាក់

    ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១.៥លាននាក់ ក្នុងនោះស្លាប់៨ម៉ឺន៨ពាន់៤៥៧នាក់ និងជាសះស្បើយ៣៣ម៉ឺន៣៩២នាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១លាន៥១ម៉ឺន៨ពាន់៤៤៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៨ម៉ឺន៨ពាន់៤៥៧នាក់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៣ម៉ឺន៣៩២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ។ រហូតមកទល់នឹងពេលនេះ ជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២០៩ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ-លេខរៀងនៃបណ្តាប្រទេស និងដែនដីទាំង ១២៦ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ចាប់ពី១០០ករណីឡើងទៅ ដែលបានដកស្រង់ការផ្សាយចេញពីគេហទំព័រ worldmeter នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០៖ ១-សហរដ្ឋអាម៉េរិក មានអ្នកឆ្លងចំនួន៤៣ម៉ឺន៤ពាន់៩២៧ករណី ក្នុងនោះស្លាប់ចំនួន១ម៉ឺន៤ពាន់៧៨៨នាក់ និងជាសះស្បើយចំនួន២ម៉ឺន២ពាន់៨៩១នាក់ ។ ២-អេស្ប៉ាញ មានអ្នកឆ្លងចំនួន១៤ម៉ឺន៨ពាន់២២០ករណី ក្នុងនោះស្លាប់១ម៉ឺន៤ពាន់៧៩២នាក់ និងជាសះស្បើយចំនួន៤ម៉ឺន៨ពាន់២១នាក់ ។ ៣-អ៊ីតាលី មានអ្នកឆ្លងចំនួន១៣ម៉ឺន៩ពាន់៤២២ករណី ក្នុងនោះស្លាប់ចំនួន១ម៉ឺន៧ពាន់៦៦៩នាក់ និងជាសះស្បើយចំនួន២ម៉ឺន៦ពាន់៤៩១នាក់…

  • សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៤៣ម៉ឺន៤ពាន់៩២៧ករណី ក្នុងនោះស្លាប់ចំនួន១ម៉ឺន៤ពាន់៧៨៨នាក់

    សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៤៣ម៉ឺន៤ពាន់៩២៧ករណី ក្នុងនោះស្លាប់ចំនួន១ម៉ឺន៤ពាន់៧៨៨នាក់

    សហរដ្ឋអាម៉េរិក៖ នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៤៣ម៉ឺន៤ពាន់៩២៧ករណី ក្នុងនោះមានអ្នកជំងឺចំនួន១ម៉ឺន៤ពាន់៧៨៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញចំនួន២ម៉ឺន២ពាន់៨៩១នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា ពលរដ្ឋអាម៉េរិកដើមកំណើតអាហ្វ្រិក មានភាគរយច្រើនជាងគេ ក្នុងចំណោមករណីឆ្លងជម្ងឺ COVID-19 ទាំងអស់នៅក្នុងសហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃ ទី០៨ ខែមេសា ឆ្នាំ២០២០។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន អំឡុងសន្និសីទសារព័ត៌មានមួយ លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា លោកពិតជាមានការព្រួយបារម្ភជាខ្លាំង ជុំវិញករណីឆ្លងក្នុងចំនួនដ៏ច្រើននៃពលរដ្ឋអាម៉េរិកដើមកំណើតអាហ្រ្វិក ហើយលោកសន្យាថា នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាទាំងនេះ ព្រមទាំងចេញផ្សាយទិន្នន័យលម្អិតពីករណីឆ្លងជម្ងឺ COVID-19 តាមពូជសាសន៍នៅក្នុងសហរដ្ឋអាម៉េរិកនាពេលអនាគតដ៏ខ្លីខាងមុខ ៕