Category: Covid-19

  • អាជ្ញាធរក្រុងប៉ារីសនឹងដាក់ពិន័យជាប្រាក់ ឬជាប់ពន្ធធនាគារ ចំពោះជនណាដែលល្មើសបម្រាមហាត់ប្រាណនៅក្រៅផ្ទះ អំឡុងពេលប្រយុទ្ធនឹងជម្ងឺ COVID-19

    អាជ្ញាធរក្រុងប៉ារីសនឹងដាក់ពិន័យជាប្រាក់ ឬជាប់ពន្ធធនាគារ ចំពោះជនណាដែលល្មើសបម្រាមហាត់ប្រាណនៅក្រៅផ្ទះ អំឡុងពេលប្រយុទ្ធនឹងជម្ងឺ COVID-19

    បារាំង៖ អាជ្ញាធរបារាំងបានហាមឃាត់រាល់ការធ្វើលំហាត់ប្រាណនៅទីក្រុងប៉ារីសក្នុងអំឡុងពេលម៉ោងនៅពេលថ្ងៃ ដែលជាផ្នែកមួយនៃការអនុវត្តការបិទប្រទេសដ៏តឹងរឹងជាងមុន នេះបើតាមសារព័ត៌មាន BCC ។ តាមចំណាត់ការដែលត្រូវបានប្រកាសដោយប៉ូលិសក្រុងប៉ារីសនេះ ក្រុមអ្នករត់ហាត់ប្រាណ និងអ្នកដើរ ត្រូវបានប្រាប់ថា ពួកគេនឹងត្រូវបានពិន័យជាប្រាក់ជិត១៥០ដុល្លារ បើសិនពួកគេត្រូវបានរកឃើញថា បន្តបំពានបម្រាមនេះ ហើយពួកគេនឹងប្រឈមមុខជាប់ពន្ធនាគាររហូតដល់០៦ខែ បើនៅតែបន្តរំលោភបំពាន ។ បើតាមសេចក្តីបញ្ជាក់នៃបម្រាមនេះ ចាប់ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ការចេញទៅក្រៅសម្រាប់សកម្មភាពកីឡាជាលក្ខណៈបុគ្គល នឹងមិនត្រូវបានអនុញ្ញាតចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ៧ យប់នៅទូទាំងតំបន់ក្រុងប៉ារីស ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសបារាំង ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១១ម៉ឺន៣ពាន់២៩៦ករណី ក្នុងនោះមានអ្នកជំងឺចំនួន១ម៉ឺន៨៦៩នាក់ និងជាសះស្បើយឡើងវិញចំនួន២ម៉ឺន១ពាន់២៥៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០៕

  • បុគ្គលិកសុខាភិបាលប្រមាណជាង២៥០នាក់ឆ្លងជម្ងឺ COVID-19 ក្នុងនោះស្លាប់១២នាក់នៅហ្វីលីពីន

    បុគ្គលិកសុខាភិបាលប្រមាណជាង២៥០នាក់ឆ្លងជម្ងឺ COVID-19 ក្នុងនោះស្លាប់១២នាក់នៅហ្វីលីពីន

    ហ្វីលីពីន៖ ក្រសូងសុខាភិបាលហ្វីលីពីននៅថ្ងៃទី០៨ ខែមេសានេះ បានទទួលស្គាល់ថា បុគ្គលិកសុខាភិបាលនៅហ្វីលីពីន រួមមានទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាសរុបច្រើនជាង២៥០នាក់បានឆ្លងជម្ងឺ COVID-19 នេះបើតាមសារព័ត៌ មាន CNN Philippines ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលហ្វីលីពីន បុគ្គលិកសុខាភិបាលសរុប២៥២នាក់ត្រូវបានធ្វើតេស្តឃើញវិជ្ជមាននៃជម្ងឺ COVID-19 ក្នុងនោះ៦៥ភាគរយ ឬស្មើនឹង១៥២នាក់ គឺជាវេជ្ជបណ្ឌិត រីឯ២៥ភាគរយឬ៦៣នាក់ គឺជាគិលានុបដ្ឋាយិកា ខណៈបុគ្គលិកសុខាភិបាល១២នាក់ក៏បានស្លាប់ផងដែរ ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសហ្វីលីពីន ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៣ពាន់៨៧០ករណី ក្នុងនោះមានអ្នកជម្ងឺចំនួន១៨២នាក់ និងជាសះស្បើយឡើងវិញចំនួន៩៦នាក់ នេះបើតាមគេហទំព័ររអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ៕

  • នៅចិន ចំនួនអ្នកឆ្លងថ្មីៗនៃជម្ងឺ COVID-19 កើនឡើង៦៣ករណីទៀត ក្នុងនោះ៦១ករណីនាំចូលពីក្រៅប្រទេស និង០២ករណីកើនឡើងក្នុងស្រុកផ្ទាល់

    នៅចិន ចំនួនអ្នកឆ្លងថ្មីៗនៃជម្ងឺ COVID-19 កើនឡើង៦៣ករណីទៀត ក្នុងនោះ៦១ករណីនាំចូលពីក្រៅប្រទេស និង០២ករណីកើនឡើងក្នុងស្រុកផ្ទាល់

    ចិន៖ នៅក្នុងរយៈពេលពេញមួយថ្ងៃទី០៨ ខែមេសានេះ ប្រទេសចិនបានរកឃើញករណីឆ្លងជម្ងឺ COVID-19 សរុបចំនួន៦៣ករណីថ្មីទៀត ហើយក្នុងនោះ៦១ករណីជាករណីនាំចូលពីក្រៅប្រទេស និង ០២ករណីទៀតកើតឡើងនៅក្នុងស្រុកផ្ទាល់ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះដែរ មន្ត្រីជំនាញចិនក៏បានព្រមានផងដែរ ឲ្យអាជ្ញាធរគ្រប់ច្រកល្ហកមានការប្រុងប្រយ័ត្ន ចំពោះករណីនាំចូលជម្ងឺ COVID-19 ពីក្រៅប្រទេស ដែលវាអាចនឹងបង្កឲ្យប្រទេសចិនជួបបញ្ហាធំឡើងវិញ ។ បើតាមតួលេខចុងក្រោយពីអាជ្ញាធរសុខាភិបាលចិននោះ ករណីឆ្លងជម្ងឺ COVID-19 ក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកមួយនេះ បានកើនឡើងដល់៨ម៉ឺន១ពាន់៨៦៥ករណី ក្នុងនោះអ្នកជំងឺសរុប៣ពាន់៣៣៥នាក់ បានស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន៧ម៉ឺន៧ពាន់៣៧០នាក់ ៕

  • លោកវរៈសេនីយ៍ទោ ស៊ីម សន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន ១០០,០០០ រៀល ក្នុងមួយខែ រយៈពេល៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    លោកវរៈសេនីយ៍ទោ ស៊ីម សន ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន ១០០,០០០ រៀល ក្នុងមួយខែ រយៈពេល៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ភ្នំពេញ៖ លោកវរៈសេនីយ៍ទោ ស៊ីម សន នាយកភស្តុភា  នាយកដ្ឋានកិច្ចការអាស៊ាន នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួង ការពារជាតិ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន ១០០,០០០ រៀល (មួយរយពាន់រៀល) ក្នុងមួយខែ រយៈពេល៥ ខែ ចាប់ពីខែឧសភា រហូតដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ អាស្រ័យដោយបានជំរាបជូន សូមឲ្យ ឯកឧត្តមវេជ្ជបណ្ឌិតសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាជ្រាប និងជួយបញ្ជូលបៀវត្សរ៍ របស់ខ្ញុំបាទ ទៅក្នុងគណនីរបស់គណៈកម្មការ ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ ដោយសេចក្តីអនុគ្រោះ៕

  • លោកព្រិន្ទបាលឯក សួន លីណា ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៥ម៉ឺនរៀលក្នុងមួយខែ រយៈពេល៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    លោកព្រិន្ទបាលឯក សួន លីណា ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៥ម៉ឺនរៀលក្នុងមួយខែ រយៈពេល៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ភ្នំពេញ៖ លោកព្រិន្ទបាលឯក សួន លីណា បុគ្គលិកព័ត៌មានសិល្បៈ ការិយាល័យទី៥ កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ ឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែន ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៥ម៉ឺនរៀលក្នុងមួយខែ រយៈពេល៦ខែ ចាប់ពីខែឧសភា រហូតដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ អាស្រ័យដោយបានជំរាបជូន សូមឲ្យលោកវេជ្ជបណ្ឌិតសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាជ្រាប និងជួយបញ្ជូលបៀវត្សរ៍ របស់ខ្ញុំបាទ ទៅក្នុងគណនីរបស់គណៈកម្មការ ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ ដោយសេចក្តីអនុគ្រោះ៕

  • សម្ព័ន្ធសហជីពចលនាកម្មករ អំពាវនាវសមាជិកទាំងអស់រក្សាស្ងៀមស្ងាត់ បន្តការងារធម្មតា និង ចូលរួមអនុវត្តវិធានការរាជរដ្ឋាភិបាល ដើម្បីប្រឆាំងកូវីដ១៩

    សម្ព័ន្ធសហជីពចលនាកម្មករ អំពាវនាវសមាជិកទាំងអស់រក្សាស្ងៀមស្ងាត់ បន្តការងារធម្មតា និង ចូលរួមអនុវត្តវិធានការរាជរដ្ឋាភិបាល ដើម្បីប្រឆាំងកូវីដ១៩

    ភ្នំពេញ៖ តាមសេចក្តីប្រកាសរបស់សម្ព័ន្ធសហជីពចលនាកម្មករ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សម្ព័ន្ធសហជីពចលនាកម្មករ បានអំពាវនាវឱ្យសមាជិកទាំងអស់ ត្រូវរក្សាស្ងៀមស្ងាត់ បន្តការងារធម្មតា និងចូលរួមអនុវត្តវិធានការរាជរដ្ឋាភិបាល ដើម្បីប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ ។ សេចក្តីជូនដំណឹងរបស់ សម្ព័ន្ធសហជីពចលនាកម្មករ បានបញ្ជាក់ថា៖ ការសម្រេចរបស់រាជរដ្ឋាភិបាល ចំពោះការលើកថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ និងតម្រូវឱ្យរោងចក្រ សហគ្រាស និងស្ថាប័នរដ្ឋទាំងអស់ ត្រូវបន្តសកម្មភាពការងារធម្មតានោះ គឺជាវិធានការបង្កា និងទប់ស្កាត់ការរីករាលដាល និងឆ្លងជំងឺកូវីដ-១៩ ដែលបណ្តាប្រទេសលើពិភពលោកទាំងអស់ កំពុងប្រឈមមុខនឹងជំងឺដ៏កាចសាហាមួយនេះ ។ សូមបញ្ជាក់ថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ ។ បើតាមអនុក្រឹត្យនេះ បានបញ្ជាក់ថា នៅថ្ងៃទី១៣ ទី១៤…

  • នាងខ្ញុំ ហ៊ូ សិទ្ធិសោភាល័យ ប្រធានគណគ្រប់គ្រងបណ្ណោះអាសន្ន នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៃក្រសួងអប់រំយុវជន និងកីឡា

    នាងខ្ញុំ ហ៊ូ សិទ្ធិសោភាល័យ ប្រធានគណគ្រប់គ្រងបណ្ណោះអាសន្ន នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៃក្រសួងអប់រំយុវជន និងកីឡា

    ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតវីរុសកូវីដ១៩ នាងខ្ញុំ បានចូលរួមបរិច្ចាគប្រាក់បៀវត្សរបស់នាងខ្ញុំ ចំនួន៣០០.០០០ រៀល (បីរយពាន់រៀលគត់) ក្នុងមួយខែ រយៈពេល ០៦ខែ (ប្រាំមួយខែ) ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយគិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០។ សូមពុកម៉ែ ពូមីង បងប្អូនទាំងអស់គ្នា ចូលរួមការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយលាងដៃជាមួយទឹកអាល់កុល ឬជែល ឬសាប៊ូ និងថែរក្សាសុខភាពឲ្យបានល្អជាប្រចាំ ។ យេីងរួបរួមគ្នា  យើងនឹងពិតជាអាចឆ្លងកាត់នូវការលំបាកនេះដោយជោគជ័យ។

  • តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយ ស.ស.យ.ក ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយពីវិធីសាស្ត្រការពារ និងទប់ស្កាត់ជំងឺកូវីដ១៩

    តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយ ស.ស.យ.ក ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយពីវិធីសាស្ត្រការពារ និងទប់ស្កាត់ជំងឺកូវីដ១៩

    កំពង់ស្ពឺ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯ.ឧ ហ៊ុន ម៉ានី បានសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការផ្សព្វផ្សាយអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃការរីករាលនៃវីរុសកូរ៉ូណាថ្មី(កូវីដ១៩) ដែលជាក្តីបារម្ភរបស់ពិភពលោក ជូនដល់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ នៅតាមមូលដ្ឋាន ភូមិ ឃុំ មួយចំនួន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ការផ្សព្វផ្សាយស្តីអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត ឯ.ឧ ហ៊ុន ម៉ានី ត្រូវបានដឹកនាំដោយលោក វង្ស វ៉ាន់នី, លោកវេជ្ជបណ្ឌិត សាយ ឬទ្ធី និងលោកវេជ្ជ បណ្ឌិត ចៅ ពន្លឺ ដែលជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដែលតំណាងឲ្យឯ.ឧ លេង ផាលី រដ្ឋលេខា ធិការក្រសួងផែនការ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯ.ឧ ហ៊ុន ម៉ានី ។ ជាមួយគ្នាដែរនោះ ក្រុមការងារទាំងអស់ ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀបនៃការលាងដៃនឹងអាល់កុល ជាមួយ…

  • លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំយុវជន និងកីឡា

    លោក ប៉ុន សុខ  ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំយុវជន និងកីឡា

    ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតវីរុសកូវីដ១៩ លោក បានចូលរួមបរិច្ចាគប្រាក់បៀវត្សរបស់លោក ចំនួន ៥០០.០០០ រៀល (ប្រាំរយពាន់រៀល) ក្នុងមួយខែ រយៈពេល ០៥ខែ (ប្រាំខែ) ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយគិតចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០។ សូមពុកម៉ែ ពូមីង បងប្អូនទាំងអស់គ្នា ចូលរួមការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយលាងដៃជាមួយទឹកអាល់កុល ឬជែល ឬសាប៊ូ និងថែរក្សាសុខភាពឲ្យបានល្អជាប្រចាំ ។ យេីងរួបរួមគ្នា  យើងនឹងពិតជាអាចឆ្លងកាត់នូវការលំបាកនេះដោយជោគជ័យ។

  • លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ប្រកាសបរិច្ចាគ ប្រាក់បៀវត្សរ៍ ចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩

    លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ប្រកាសបរិច្ចាគ ប្រាក់បៀវត្សរ៍ ចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ រយៈពេល៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩

    ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍របស់ខ្លួន ចំនួន៤០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់រយៈពេល៦ខែ ចាប់ពីខែ ឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។ ឆ្លៀតក្នុងឱកាសនោះ លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង ក៏សូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមានសុខភាព ល្អបរិបូណ៌ ជៀសឆ្ងាយពីជម្ងឺកូវីដ-១៩ ។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជម្ងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕ ដោយ៖ ប៊ុនធី