Category: Covid-19

  • ព្រះចរិយា ស៊ាង លាង ព្រះនាគសត្ថា ព្រះបាឡាត់គណខេត្ត តំណាងព្រះមេគណខេត្ត​ និងសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី បានចូលរួមបរិច្ចាគនូវថវិកា និងគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺCOVID-19ខេត្តកំពង់ចាម

    ព្រះចរិយា ស៊ាង លាង ព្រះនាគសត្ថា ព្រះបាឡាត់គណខេត្ត តំណាងព្រះមេគណខេត្ត​ និងសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី បានចូលរួមបរិច្ចាគនូវថវិកា និងគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺCOVID-19ខេត្តកំពង់ចាម

    ដោយមើលឃើញពីសកម្មភាព របស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនឹង ជម្ងឺCOVID-19 ខេត្ត ដែលពោពេញដោយការទទួលខុសត្រូវ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពជំវិញខេត្ត និងអាជ្ញាធរគ្រប់ថ្នាក់ បានចុះគ្រប់ទីកន្លែង តាមខ្នងផ្ទះ តាមរោងចក្រ សហគ្រាស ដើម្បីធ្វើការអប់រំណែនាំអំពីវិធីបង្ការ ទប់ស្កាត់ កុំឱ្យឆ្លងជម្ងឺCOVID-19 និងចែកអំណោយជូនជនក្រីក្រ ក្នុងគ្រាមានអាសន្ន។ ជាក់ស្តែង នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ សបុរសជននានា ជុំវិញខេត្ត បាននាំយកអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់ មកប្រគល់ជូនដល់គណៈកម្មការប្រយុទ្ធនឹងជម្ងឺ COVID-19 ខេត្ត រួមមាន៖ សាលាគណខេត្តកំពង់ចាម និងសាលាអនុគណក្រុង-ស្រុក  រួមជាមួយ សាលាមធ្យសិក្សាសុខាភិបាលភូមភាគកំពង់ចាម ដឹកនាំដោយលោក សាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី បានចូលរួមបរិច្ចាគនូវថវិកា និងគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺCOVID-19ខេត្ត ដើម្បីចាត់ចែងបន្ត ជូនប្រជាជនដែលជួបការលំបាក ក្នុងគ្រាអាសន្ននេះ។…

  • រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩

    រាជរដ្ឋាភិបាល សម្រេចដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តន៍ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ។ យោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន ទទួលបាន បានបញ្ជាក់ថា៖ ១ ហាមឃាត់ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេសរួមមាន ការធ្វើដំណើរឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។ ២ ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ ៖-ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក-រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវបង្ហាញដល់កងកម្លាំង មានសមត្ថកិច្ចត្រួតពិនិត្យនូវអត្តសញ្ញាណប័ណ្ណការងាររបស់ខ្លួន-រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន-រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន-រថយន្តពន្លត់អគ្គិភ័យ-រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់-ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រសហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ-ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទទួលបាន នូវសេវាសុខភាពចាំបាច់និងបន្ទាន់ដោយកំណត់ចំនួនមនុស្សមិនឲ្យលើសពី ៤នាក់សម្រាប់ករណីនីមួយៗ។ ៣…

  • សប្បុរសជននៅតែបន្តផ្តល់អំណោយដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូរវីដ១៩

    សប្បុរសជននៅតែបន្តផ្តល់អំណោយដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូរវីដ១៩

    ព្រះសីហនុ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុទទួលអំណោយពីសប្បុរសជនមានដូចជា សម្ភារៈ និងថវិកា ក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំង និងជម្ងឺ Covid-19។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់សប្បុរសជនដែលបាននាំយកអំណោយជាសម្ភារ: និងថវិកា ឧបត្ថម្ភមកដល់រដ្ឋបាលខេត្តព្រះសីហនុ បំរើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ក្នុងខេត្តព្រះសីហនុ ។ ឯកឧត្តម បានចាត់ទុកថា នេះជាទឹកចិត្តជួយគ្នា ជាវប្បធម៌នៃការចែករំលែកក្នុងគ្រាដែលយើងរួមគ្នាប្រយុទ្ធទប់ស្កាត់ជម្ងឺ Covid-19។ ឯកឧត្តម បានបញ្ជាក់ថា អំណោយទាំងអស់នេះ រដ្ឋបាលខេត្តនឹងធ្វើការបែងចែកតាមគោលដៅ ដែលធ្វើការងារពាក់ព័ន្ធ និងជម្ងឺ Covid-19 ដូចជាជូនទៅមន្ទីរ អង្គភាព និងពលរករខ្មែរយើងដែលទើបបានត្រឡប់មកពីខាងក្រៅប្រទេសជាដើម។ទន្ទឹមនេះឯកឧត្តម គួច ចំរើន បានជូនពរបងប្អូនសប្បុរសជនទាំងអស់ឱ្យមានសេចក្ដីសុខចម្រើន។ រដ្ឋបាលខេត្ត រីករាយ ស្វាគមន៍ចំពោះការចូលរួមសំណាក់សប្បុរសជនទាំងអស់៕

  • ឯកឧត្តម វ៉ាត់ ចំរើន ផ្តល់បទសម្ភាសន៍ពិសេសពី “វិស័យកីឡាក្នុងស្ថានភាពវិបត្តិជម្ងឺកូវីដ១៩ ”សម្រាប់រៀបចំខ្លួនធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមឆ្នាំ២០២៣ “

    ឯកឧត្តម វ៉ាត់ ចំរើន ផ្តល់បទសម្ភាសន៍ពិសេសពី “វិស័យកីឡាក្នុងស្ថានភាពវិបត្តិជម្ងឺកូវីដ១៩ ”សម្រាប់រៀបចំខ្លួនធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមឆ្នាំ២០២៣  “

    ដោយសារជំងឺផ្លូវដង្ហើម កូវីដ១៩នេះ បានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងនៅលើពិភពលោក ក៏ដូច ជាព្រះរាជាណាចក្រកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់រួមទាំងវិស័យកីឡាទាំងអស់នៅបណ្តា ប្រទេសជាច្រើនជាអន្តរជាតិ ដូចជាព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកហ្គេម រដូវក្តៅ នៅប្រទេសជប៉ុន ត្រូវបានលើកពេល ឆ្នាំ២០២១ នារដូវក្តៅដូចគ្នា ខណៈប្រទេសមួយចំនួនក៏មានកីឡាករ គ្រូបង្វឹក មន្ត្រី ដឹកនាំការប្រកួតមួយចំនួន ក៏ឆ្លងជំងឺកូវីដ១៩នេះដែរ នៅលើពិភពលោក ដែលនេះកំពុងបង្កក្តីបារម្ភ ទាំងអស់គ្នានូវភាពប្រឈមនៃវិបត្តិជំងឺនេះ ហើយយើងទាំងអស់គ្នាត្រូវតែ ខ្នះខ្នែងរកវិធីទាំងឡាយ ដើម្បីឲ្យគោលដៅ របស់យើងទទួលបានជោគជ័យ សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ពីព្រោះផលវិបត្តិនេះកំពុងបង្កផលប៉ះពាល់ ដល់ដំណើរការរៀបចំ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣នេះ ដូចគ្នាផងដែរ។ ឯ ឧ វ៉ាត់ ចំរើន អះអាងថា កម្ពុជាកំពុងត្រៀមយុទ្ធសាស្ត្រ រៀបចំស៊ីហ្គេម ២០២៣ រួចរាល់ ដោយយើងត្រូវស្វែងយល់អំពីស្ថានភាពទូទៅ វិសាលភាពនៃផលប៉ះពាល់នៃជម្ងឺកូវីដ១៩នេះ ដែល យើងដឹងហើយថា ឆ្នាំ២០២០ គឺជាឆ្នាំដែលកម្ពុជាបានត្រៀមបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិ ចេញទៅហ្វឹកហាត់នៅក្រៅប្រទេស និងក្រុមអត្តពលិកមួយចំនួនទៀតហ្វឹកហាត់នៅក្នុងស្រុក ដោយអញ្ជើញគ្រូជំនាញបរទេសមកជួយបង្ហាត់បង្រៀន…

  • អ្នកដែលសង្ស័យថាមានជម្ងឺកូវីដ១៩ ដាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ បានឲ្យវិល វិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានបញ្ជូនសំណាង ទៅពិនិត្យនៅមន្ទីរពេទ្យ ប៉ាស្ទ័រ ថាគ្មានជំងឺកូវីដ

    អ្នកដែលសង្ស័យថាមានជម្ងឺកូវីដ១៩ ដាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ បានឲ្យវិល វិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានបញ្ជូនសំណាង ទៅពិនិត្យនៅមន្ទីរពេទ្យ ប៉ាស្ទ័រ ថាគ្មានជំងឺកូវីដ

    ព្រៃវែង៖ លោក សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង  បានឱ្យដឹងថានៅវេលា ម៉ោង១១:00ថ្ងៃទី៩ខែមេសាឆ្នាំ២០២០ បាន ជូនដំណើរបងប្អូនដែល សង្ស័យថាមានជម្ងឺកូវីដ១៩ នៅដាច់ដោយឡែក សំរាកនៅផ្ទះសំណាក់គ្រូបង្រៀន ចំនួន១៤ថ្ងៃ បានឲ្យវិល វិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានបញ្ជូនសំណាង ទៅពិនិត្យនៅមន្ទីរពេទ្យ ប៉ាស្ទ័រ ថាគ្មានជំងឺកូវីដ នោះទេនឹងបានតាមដានរយៈពេល ១៤ថ្ងៃ រួចមកបានឲ្យ វិលត្រឡប់ទៅ លំនៅដ្ឋានវិញ និងបានចែកថវិកាជូនបងប្អូនទាំង២៣នាក់ ដែលជាអំណោយរបស់ឯកឧត្តមជា សុមេធី អភិបាលខេត្តក្នុងនោះ ៖– មនុស្សធំ ១៧ នាក់ ម្នាក់ៗទទួលបានថវិកា ៥0 000 រៀល ( ហាសិបពាន់រៀល)– កុមារ ៦នាក់ ម្នាក់ៗទទួលបានថវិកា ១0 000 រៀល (ដប់ពាន់រៀល)៕ដោយ៖ សៅគ្រី

  • ថៃអនុញ្ញាតឲ្យពលរដ្ឋខ្មែរបន្តការស្នាក់នៅជាងពន្ដោះអាសន្នក្នុងប្រទេសខ្លួនជាស្វ័យប្រវត្តិក្នុងពេលដាក់ប្រទេសក្នុងគ្រាអាសន្ន

    ថៃអនុញ្ញាតឲ្យពលរដ្ឋខ្មែរបន្តការស្នាក់នៅជាងពន្ដោះអាសន្នក្នុងប្រទេសខ្លួនជាស្វ័យប្រវត្តិក្នុងពេលដាក់ប្រទេសក្នុងគ្រាអាសន្ន

    ថៃ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនៅថ្ងៃទី៩មេសានេះ បានឲ្យដឹងថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលជាប់នៅក្នុងប្រទេសថៃដោយសារការរឹតត្បិតការធ្វើដំណើរទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកួវីដ១៩ រដ្ឋាភិបាលថៃបានផ្ដល់ការអនុគ្រោះដល់ប្រជាពលរដ្ឋខ្មែរបន្តស្នាក់នៅជាបណ្ដោះអាសន្នដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើដំណើរទៅស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ថៃឡើយ។ សេចក្ដីជូនដំណឹងបានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ទិដ្ឋានការប្រទេសទេសចរណ៍១៤ថ្ងៃ និងទិដ្ឋាការផ្សេងៗ ហើយបានផុតសុពលភាពចាប់ពីថ្ងៃសទី២៦មីនាឆ្នាំ២០២០មក ត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅដោយស្វ័យប្រវត្តិរហូតដល់ថ្ងៃទី៣០មេសាឆ្នាំ២០២០ ដោយមិនមានការផាកពិន័យឡើយ។ សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណព្រំដែនចូលក្នុងប្រទេសថៃ ត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅរហូតដល់ពេលព្រំដែនបើកឡើងវិញ។ បន្ទាប់មកភាគីថៃតម្រូវឲ្យចាកចេញពីប្រទេសថៃយ៉ាងយូរ៧ថ្ងៃ។ សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់ទិដ្ឋាការ ស្នាក់នៅក្នុងប្រទេសថៃរយៈពេលវែង អាជ្ញាធរថៃតម្រូវឲ្យទៅដាក់ពាក្យស្នើសុំបន្តសុពលភាពស្នាក់នៅ នៅការិយាល័យអន្តោប្រវេសន៍ថៃដដែល៕

  • ប្រមុខអង្គការសហប្រជាជាតិថ្លែងការពារអង្គការសុខភាពពិភពលោក WHO ក្រោយរងការរិះគន់ និងគំរាមកាត់ជំនួយពីសំណាក់លោក ដូណាល់ ត្រាំ

    ប្រមុខអង្គការសហប្រជាជាតិថ្លែងការពារអង្គការសុខភាពពិភពលោក WHO ក្រោយរងការរិះគន់ និងគំរាមកាត់ជំនួយពីសំណាក់លោក ដូណាល់ ត្រាំ

    សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានគូសបញ្ជាក់ពីភាពចាំបាច់របស់អង្គការសុខភាពពិភពលោក WHO អំឡុងពេលមានវិបត្តិជម្ងឺ COVID-19 ខណៈកំពុងប្រឈមមុខនឹងការគំរាមកំហែងដោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក្នុងការកាត់ជំនួយមូលនិធិសម្រាប់ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គការ WHO ជាមួយនឹងក្រុមបុគ្គលិករបស់ខ្លួនរាប់ពាន់នាក់ កំពុងស្ថិតនៅខ្សែត្រៀមជួរមុខដើម្បីគំាទ្រដល់រដ្ឋជាសមាជិក និងសង្គមរបស់ពួកគេ ជាពិសេសក្នុងចំណោមពួកគេគឺជាជនងាយរងគ្រោះបំផុត ក្នុងការប្រយុទ្ធនឹងជម្ងឺ COVID-19 ។ ដូច្នេះលោកជឿជាក់ថា អង្គការ WHO ត្រូវតែទទួលបាននូវការគំាំទ្រ ព្រោះវាពិតជាមានសារៈសំខាន់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក ដើម្បីយកជ័យជំនះក្នុងសង្គ្រាមប្រឆាំងនឹងជម្ងឺ COVID-19 ។ លោកបានសង្កត់ធ្ងន់ទៀតថា ឥឡូវនេះ គឺជាពេលវេលានៃការរួបរួមគ្នាសម្រាប់សហគមន៍អន្តរជាតិ ដើម្បីធ្វើការងាររួមគ្នាក្នុងស្មារតីសាមគ្គីភាព ក្នុងការបញ្ឈប់វីរុសដ៏កាចសាហាវមួយនេះ ។ការកត់សម្គាល់បែបនេះរបស់លោក ហ្គូដទែរ៉េស ត្រូវបានធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានគំរាមកាត់ជំនួយមូលនិធិដល់អង្គការសុខភាពពិភពលោក WHO និងចោទថា អង្គការអន្តរជាតិនេះ…

  • ឱសថស្ថានទាំងអស់នៅសហរដ្ឋអាម៉េរិក ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលក្នុងការធ្វើតេស្តរកជម្ងឺ COVID-19

    ឱសថស្ថានទាំងអស់នៅសហរដ្ឋអាម៉េរិក ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលក្នុងការធ្វើតេស្តរកជម្ងឺ COVID-19

    សហរដ្ឋអាម៉េរិក៖ ឱសថស្ថានទាំងអស់នៅសហរដ្ឋអាម៉េរិកទទួលបានការអនុ ញ្ញាតពីរដ្ឋាភិបាលហើយ ក្នុងការធ្វើតេស្តរកវីរុស COVID-19 និងការធ្វើតេស្ត antibody (antibody tests) ដើម្បីស្វែងយល់ថាតើអ្នកជំងឺដែលជាសះស្បើយពីជំងឺនេះ អាចមានអង់ទីករប្រឆាំងនឹងវីរុសនេះវិញដែរឬទេ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ។ រាល់ការធ្វើតេស្តដែលទទួលបានការអនុម័តដោយច្បាប់ គឺត្រូវបានអនុញ្ញាតឲ្យអនុវត្តន៍ ខណៈសហរដ្ឋអាម៉េរិកកំពុងតែព្យាយាមបង្កើនកិច្ចប្រឹងប្រែងបន្ថែម ទៅលើការធ្វើតេស្តរកជម្ងឺរាតត្បាតសកល COVID-19 នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាម៉េរិកលោក អាឡិច អាហ្សារ ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៤៣ម៉ឺន៤ពាន់៩២៧ករណី ក្នុងនោះមានអ្នកជម្ងឺចំនួន១ម៉ឺន៤ពាន់៧៨៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញចំនួន២ម៉ឺន២ពាន់៨៩១នាក់ នេះបើតាមគេហទំព័រអន្តរជាតិ វើលដូម៉េតធើ (Worldometer) នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ៕

  • រដ្ឋាភិបាលកាណាដាបង្កើនការឧបត្ថម្ភប្រាក់ឈ្នួល ស្របពេលដែលប្រជាជនគ្មានការងារធ្វើកើនលើស៤លាននាក់ ដោយសារជម្ងឺ COVID-19

    រដ្ឋាភិបាលកាណាដាបង្កើនការឧបត្ថម្ភប្រាក់ឈ្នួល ស្របពេលដែលប្រជាជនគ្មានការងារធ្វើកើនលើស៤លាននាក់ ដោយសារជម្ងឺ COVID-19

    កាណាដា៖ ប្រទេសកាណាដាបានប្រកាសនៅថ្ងៃទី០៨ ខែមេសាថា ខ្លួននឹងបន្ធូរបន្ថយច្បាប់ជាបណ្តោះអាសន្ន សម្រាប់កម្មវិធីឧបត្ថម្ភប្រាក់ឈ្នួលគ្រាអាសន្នដើម្បីធានាឱ្យមានសកម្មភាព និងគុណភាពអាជីវកម្មកាន់តែច្រើនថែមទៀត ខណៈអ្នកគ្មានការងារធ្វើកើនឡើងជាង៤លាននាក់ ដោយសារតែជម្ងឺ COVID-19 ។ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រុយឌូ បានបញ្ជាក់ថា ក្រុមហ៊ុននានានឹងត្រូវបង្ហាញប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ បានធ្លាក់ចុះយ៉ាងតិច១៥ភាគរយកាលពីខែមីនាមកនេះ ដើម្បីប្រកាសទាមទារប្រាក់ឧបត្ថម្ភប្រាក់ឈ្នួល៧៥ភាគរយសម្រាប់និយោជិត ។ ហើយចាប់ពីខែមេសានេះតទៅ បណ្តាអាជីវកម្មត្រូវបង្ហាញពីការធ្លាក់ចុះប្រចាំឆ្នាំជាថ្មីចំនួន៣០ភាគរយ ។ ជាមួយគ្នានេះ សភាពាណិ ជ្ជកម្មកាណាដាបានស្វាគមន៍ចំពោះការផ្លាស់ប្តូរ ប៉ុន្តែបានកត់សម្គាល់ឃើញថាកញ្ចប់ថវិកា ឧបត្ថម្ភត្រូវតែមានការយល់ព្រមពីសភា ខណៈកិច្ចប្រជុំសភានេះត្រូវបានផ្អាកកាលពីខែមុន ។ សូមជម្រាបថា នៅទូទាំងប្រទេសកាណាដា ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១ម៉ឺន៩ពាន់៤៣៨ករណី ក្នុងនោះមានអ្នកជំងឺចំនួន៤២៧នាក់ស្លាប់ និងជាសះស្បើយឡើងវិញចំនួន៤ពាន់៥៤៨នាក់ នេះបើតាមគេហទំព័រអន្តរជាតិ វើលដូម៉េតធើ (Worldometer) នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ៕

  • លោក ឌី រ័ត្នខេមរុណ ក្រើនរំលឹកឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ករជម្ងឺឆ្លងនានា ជាពិសេសវីរុសថ្មី កូវីដ-១៩

    លោក ឌី រ័ត្នខេមរុណ ក្រើនរំលឹកឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ករជម្ងឺឆ្លងនានា ជាពិសេសវីរុសថ្មី កូវីដ-១៩

    លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ករជំងឺឆ្លងនានា ជាពិសេសវីរុសថ្មី កូវីដ-១៩ ។ នេះជាការលើកឡើងក្នុងពេលដែលលោកអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះចំនួន ៥ គ្រួសារ ស្ថិតក្នុងភូមិចំរើនផល និងភូមិចំរើនផល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ។ នៅក្នុងឱកាសនោះដែរ  លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល សម្តេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជានៅក្បែរ  បងប្អូនជានិច្ច។ …