-
ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១.៦លាននាក់ ក្នុងនោះស្លាប់ជាង៩ម៉ឺននាក់ និងជាសះស្បើយជាង៣៥ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១លាន៦០ម៉ឺន៣ពាន់៧១៩ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៩ម៉ឺន៥ពាន់៧២២នាក់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៥ម៉ឺន៦ពាន់៦៥៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer គិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ រហូតមកទល់នឹងពេលនេះ ជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២០៩ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ ដែលបានដកស្រង់ការផ្សាយចេញពីគេហទំព័រអន្តរជាតិ worldmeter នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤៦ម៉ឺន៨ពាន់៥៦៦នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៦ពាន់៦៩១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២ម៉ឺន៥ពាន់៩២៨នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់១៥ម៉ឺន៣ពាន់២២២នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៥ពាន់៤៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥ម៉ឺន២ពាន់១៦៥នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៤ម៉ឺន៣ពាន់៦២៦នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៨ពាន់២៧៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២ម៉ឺន៨ពាន់៤៧០នាក់ ។ ៤-អាល្លឺម៉ង់…
-
នៅសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងជាង៤៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង១ម៉ឺននាក់ និងជាសះស្បើយជាង២៥ម៉ឺននាក់
សហរដ្ឋអាម៉េរិក៖ ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងសហរដ្ឋអាម៉េរិកកើនឡើងដល់៤៦ម៉ឺន៨ពាន់៥៦៦នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៦ពាន់៦៩១នាក់បានបាត់បង់ជីវិត និងអ្នកជាសះស្បើយឡើងវិញសរុប២ម៉ឺន៥ពាន់៩២៨នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ ទន្ទឹមគ្នា អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo បានបញ្ជាក់ថា អ្នកជំងឺ COVID-19 យ៉ាងហោចណាស់៧៩៩នាក់ទៀត ទើបតែបានបាត់បង់ជីវិតនៅទូទាំងរដ្ឋរបស់លោក នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។ អភិបាលរដ្ឋញូយ៉ករូបនេះ បានបន្ថែមទៀតថា តួលេខអ្នកស្លាប់ថ្មីៗខាងលើនេះ បានបង្ហាញឱ្យដឹងកំឡុងពេលពេញមួយថ្ងៃទី០៨ ខែមេសា (ម៉ោងក្នុងតំបន់) ហើយវាជាអត្រាខ្ពស់ជាងគេ បើធៀបនឹងតួលេខនាពេលកន្លងៗមក ។ ជាក់ស្តែង រយៈពេញមួយថ្ងៃទី០៨ ខែមេសាមកនេះ អ្នកជំងឺ COVID-19 នៅរដ្ឋញូយ៉កចំនួន៧៧៩នាក់បានស្លាប់ ៕
-
នាយករដ្ឋមន្ត្រីអ៊ីតាលីនិយាយថា អ៊ីតាលីអាចនឹងចាប់ផ្ដើមបន្ធូរបន្ថយវិធានការ រឹតត្បិតបន្តិចម្ដងៗ ខណៈករណីស្លាប់ និងឆ្លងជម្ងឺ COVID-19 ធ្លាក់ចុះ
អ៊ីតាលី៖ អ៊ីតាលី ដែលជាប្រទេសអឺរ៉ុបរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជម្ងឺ COVID-19 កំពុងពិចារណាបន្ធូរបន្ថយវិធានការរឹតត្បិត និង ចាប់ផ្ដើមបើក សកម្ម ភាពសេដ្ឋកិច្ចឡើងវិញ ខណៈករណីស្លាប់ និងឆ្លងធ្លាក់ចុះជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ។ នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានបញ្ជាក់ថា ប្រទេសរបស់លោកអាចនឹងចាប់ផ្ដើមបន្ធូរបន្ថយវិធានការរឹតត្បិតបន្តិចម្ដងៗ នៅចុងខែមេសា ខាងមុខនេះ បើសិនជាការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នៅតែបន្តធ្លាក់ចុះ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសអ៊ីតាលី ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១៤ម៉ឺន៣ពាន់៦២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៨ពាន់២៧៩នាក់បាត់បង់ជីវិត និងអ្នកជាសះស្បើយឡើងវិញសរុប២ម៉ឺន៨ពាន់៤៧០នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ៕
-
នាយករដ្ឋមន្ត្រីអេស្ប៉ាញបញ្ជាក់ថា អេស្ប៉ាញអាចនឹងចាប់ផ្ដើមបន្ធូរបន្ថយវិធានការរឹតត្បិត ខណៈករណីស្លាប់ និងឆ្លងជម្ងឺ COVID-19 ធ្លាក់ចុះជាលំដាប់
អេស្ប៉ាញ៖ អេស្ប៉ាញ ដែលជាប្រទេសអឺរ៉ុបរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជម្ងឺ COVID-19 កំពុងពិចារណាបន្ធូរបន្ថយវិធានការរឹតត្បិត និងចាប់ផ្ដើមបើកសកម្ម ភាពសេដ្ឋកិច្ចឡើងវិញ ខណៈករណីស្លាប់ និង ឆ្លងធ្លាក់ចុះជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក៏បានបង្ហាញពីបំណងបន្ធូរបន្ថយវិធានការរឹតត្បិតផងដែរ ដោយលោកបានអះអាងថា ស្ថានភាពបច្ចុប្បន្នហាក់ដូចជាកំពុងវិលត្រឡប់មកនៅក្រោមការគ្រប់គ្រងវិញហើយ បន្ទាប់ពីចំនួនអ្នកស្លាប់ និងអ្នកឆ្លងជម្ងឺ COVID-19 មានការធ្លាក់ចុះជាលំដាប់។ នាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះ បានបញ្ជាក់ថា តួលេខអ្នកឆ្លងថ្មីប្រចាំថ្ងៃបានធ្លាក់ចុះពី២២ភាគរយ មកនៅត្រឹម៤ភាគរយ បើទោះជាអ្នកស្លាប់ប្រចាំថ្ងៃហាក់ដូចជាកើនឡើងបន្តិចក៏ដោយ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសអេស្ប៉ាញ ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១៥ម៉ឺន៣ពាន់២២២នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៥ពាន់៤៤៧នាក់ និងអ្នកជាសះស្បើយឡើងវិញសរុប៥ម៉ឺន២ពាន់១៦៥នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ៕
-
មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី៖ សេចក្ដីបញ្ជាក់ព័ត៌មានអំពី ពាក្យចចាមអារាមសង្ស័យថាមានអ្នកផ្ទុកជំងឺកូវីដ១៩មកដល់ និងកំពុងស្នាក់នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី១០ខែមេសានេះ បានចេញសេចក្ដីបញ្ជាក់ព័ត៌មាន ជាបឋម របស់មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ក្រោយពីមានពាក្យចចាមអារ៉ាម សង្ស័យថាមានអ្នកផ្ទុកមេរោគជំងឺ កូវីដ១៩ មកដល់ និងកំពុងស្នាក់នៅក្នុងខេត្តមណ្ឌលគិរី។ សេចក្ដីបញ្ជាក់បានអោយដឹងថា កាលពីព្រឹកថ្ងៃទី០៩ខែមេសាឆ្នាំ ២០២០មានករណីបង្ហោះ facebook ឬឆាតតេលេក្រាម នូវសំឡេងតៗគ្នាថាមានមន្ត្រីថ្នាក់ជាតិ ម្នាក់មានទំនាក់ទំនងការងារនៅក្នុងខេត្តមណ្ឌលគិរី ដែលមានវិជ្ជមានមេរោគជំងឺ កូវីដ១៩ ហើយបានធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងមន្ត្រីរាជការ និងអ្នកស្និតស្នាលផ្ទាល់ មួយចំនួននៅក្នុងខេត្តមណ្ឌលគិរី បង្កឲ្យមានការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទូទាំងខេត្តមណ្ឌលគីរី។ ករណីនេះ មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរីកំពុងធ្វើការស្រាវជ្រាវ ដល់អ្នកដែលបានប៉ះពាល់ ឬប្រាស្រ័យទាក់ទងដោយផ្ទាល់ ជាមួយអ្នកជំងឺ ឲ្យពួកគាត់មកពិនិត្យសុខភាពរកមេរោគកូវីដ១៩ ដើម្បីធ្វើការការពារទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ សេចក្តីបញ្ជាក់របស់មន្ទីរ បង្ហាញថា មកដល់ពេលនេះ មន្ត្រីជំនាញក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី បានពិនិត្យលើអ្នកពាក់ព័ន្ធ ពុំទាន់រកឃើញបុគ្គលណាមួយ សង្ស័យថាឆ្លង ឬមានរោគសញ្ញាដូចក្នុងនិយមន័យ ជំងឺកូរវីដ១៩នៅឡើយទេ។ ហើយក្នុងពេលនេះដែរ មន្ត្រីជំនាញ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី កំពុងខិតខំប្រឹងប្រែងធ្វើការត្រួតពិនិត្យ បន្តទៀតឱ្យអស់ពីលទ្ធភាព និងភាពហ្មត់ចត់បំផុត។ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ក៏បានផ្ដាំផ្ញើដល់បងប្អូន សាធារណៈជនទាំងអស់កុំមានការភ័យខ្លាច តែសុំស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ដោយមានការអនាម័យជាប្រចាំដូចជា ពាក់ម៉ាស…
-
អ្នកជាសះស្បើយពីជំងឺកូវីដ១៩ មានចំនួន៤នាក់ ខណៈមានអ្នកឆ្លងថ្មី១នាក់ត្រូវបានរកឃើញ
យោងតាម ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩ នៅព្រឹកថ្ងៃទី១០មេសាឆ្នាំ២០២០ នេះបាន រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៤នាក់។ សរុបអ្នកឆ្លងវីរុសកូវីដ១៩ មានចំនួន១១៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន៧២នាក់ និងអ្នកបន្តព្យាបាលកូវីដ១៩ មានចំនួន៤៧នាក់ និងមិនទាន់មានបាត់បង់ជីវីតនៅឡើយទេ៕
-
លោកអភិបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យការអនុវត្តន៍ បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩
ដោយអនុវត្តន៍តាមបទបញ្ជាលេខ ០២ ប.ប របស់រាជរដ្ឋាភិបាល វេលាម៉ោង១២ យប់ ថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត បានចុះពិនិត្យកម្លាំងចេញតាមគោលដៅ ព្រំប្រទល់ព្រែក ក្តាម ខេត្តកណ្តាល កំពង់ចាម និងស្ពានកំពង់ព្រះ(ស្ពានទី២៥) ព្រំប្រទល់ខេត្ត កំពង់ចាម ខេត្តកណ្តាល ត្រួតពិនិត្យការអនុវត្តន៍ បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩៕
-
រដ្ឋបាលខេត្តព្រះសីហុន បានរៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩
នៅយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ អនុវត្តន៍តាមបទបញ្ជា របស់រាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្ត បានចាត់ឱ្យអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត និងគណ:បញ្ជាការឯកភាពក្រុង ស្រុក ត្រៀម រៀបចំកម្លាំងតាមគោលដៅសំខាន់ៗទូទាំងខេត្ត ដេីម្បីអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ត្រឹមវេលាម៉ោង២៤:០០នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង២៤:០០នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០៕ធ.ដ
-
អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំជាបន្ទាន់ដាក់ផែនការបិទការធ្វើដំណើរ, ក្រោយមានបទបញ្ជាសម្ដេច តេជោ ហ៊ុន សែន ក្នុង គោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំមួយជាបន្ទាន់ជាមួយថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីដាក់ផែនការភ្លាមៗ បិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ និងស្រុកមួយទៀត ទៅស្រុកមួយទៀត ក្នុងគោលដៅទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ តាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី។ សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ដោយចាប់អនុវត្តន៍ពីម៉ោង២៤៖០០នាទីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖– ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក– រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ…
-
សម្តេចក្រឡាហោម សខេងបានទទូលជំនួយម៉ាស់ចំនួន១សែន ម៉ាស់និងទឹកសម្លាប់មេរោគពីប្រធានមន្ទីរពេទ្យកុសមៈ
នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជំនួយម៉ាស់ចំនួន១សែន និងទឹកសម្លាប់មេរោគ ពីឯកឧត្តមវេជ្ជបណ្ឌិត តាន់ សុគុន ប្រធានមន្ទីរពេទ្យព្រះកុសមៈ ដើម្បីឱ្យក្រសួងមហាផ្ទៃ ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់ឯកឧត្តមវេជ្ជបណ្ឌិត តាន់ សុគុន ប្រធានមន្ទីរពេទ្យព្រះកុសមៈ និងបណ្ដាសប្បុរសជនផ្សេងទៀត ដែលបានចូលរួមជាមួយឯកឧត្តម ផ្ដល់ជូននូវជំនួយម៉ាស់មកក្រសួងមហាផ្ទៃ នៅក្នុងបរិបទមានតម្រូវការប្រើប្រាស់ខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។ សម្ដេចបានបន្តមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ នៅតែមានតម្រូវការម៉ាស់ និងទឹកសម្លាប់មេរោគបន្ថែមទៀត សម្រាប់ចែកជូនមន្ត្រីរាជការ និងកងកម្លាំងប្រើប្រាស់ទាំងនៅក្នុងពេលបំពេញការងារនៅតាមអង្គភាព និងជាពិសេសនៅពេលចេញទៅបំពេញភារកិច្ចនៅខាងក្រៅ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្ថានភាពដែលមានការព្រួយបារម្ភខ្ពស់ជំពោះជំងឺឆ្លងនេះ ។…