-
ពលករដែលចេញពីប្រទេសថៃចំនួន១៤នាក់ ត្រូវបានអាជ្ញាធរស្រុកមណ្ឌលសីមា ដាក់ឲ្យនៅដាច់ដោយឡែកក្នុងវិទ្យាល័យ ហ៊ុន សែន ចាំយាម
កោះកុង៖ ពលករដែលចេញពីប្រទេសថៃចំនួន១៤នាក់ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ម្សិលម៉ិញ ត្រូវបានអាជ្ញាធរស្រុកមណ្ឌលសីមា ទទួលយកទៅដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកនៃសាលាវិទ្យាល័យ ហ៊ុន សែន ចាំយាម ក្រោយការត្រួតពិនិត្យ និងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងក្រុមមន្ត្រីសុខាភិបាលខេត្តកោះកុង ។ បើតាមការលើកឡើងពីលោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានឲ្យដឹងថា ការដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកជាបណ្តោះអាសន្ននេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ហើយចំពោះការស្នាក់នៅ និងហូបចុកជាបណ្តោះអាសន្នរបស់ពួកគាត់នាពេលនេះជាបន្ទុករបស់អាជ្ញាធរ ហើយអាជ្ញាធរក៏កំពុងព្យាយាមធ្វើការទំនាក់ទំនងទៅកាន់ក្រុមគ្រួសាររបស់ពួកគាត់ផងដែរ ។ លោកអភិបាលបានបន្តថា រយៈពេល២ថ្ងៃ អាជ្ញាធរស្រុកមណ្ឌលសីមា ទទួលបានពលករចំនួន១៤នាក់ ដែលចេញពីប្រទេសថៃមកកម្ពុជាតាមច្រករបៀង និងច្រកទ្វារអន្តរជាតិចាំយាម ដើម្បីធ្វើការវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ ហើយនៅក្នុងនោះមានអ្នកនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុងចំនួន២នាក់ អ្នកខេត្តព្រៃវែង៥នាក់ អ្នកខេត្តកំពត២នាក់ អ្នកខេត្តបាត់ដំបង៤នាក់ និងអ្នកខេត្តកំពង់ធំ១នាក់ ។ សូមបញ្ជាក់ថា ចំពោះពលករចំនួន៨នាក់ ក្នុងចំណោម១៤នាក់ខាងលើ ត្រូវបានមេខ្យល់យកកំរៃក្នុងម្នាក់១៥០០បាត ហើយដឹកចេញតាមច្រករបៀងយកមកចោលក្រោយវត្តនាងកុក ហើយត្រូវបានពលរដ្ឋប្រទះឃើញ ក៏រាយការណ៍ទៅកាន់សមត្ថកិច្ចតែម្តង ៕
-
ស្ថានីយប្រេងឥន្ធនៈ កម្ពុជាតេលា សាខាខេត្តកំពង់ចាម និងស្រុកកំពង់សៀមបាននាំយកអំណោជូនដល់រដ្ឋបាលខេត្តកំពង់ចាម នឹងគណៈកម្មការប្រយុទ្ធនឹង COVID19
ខេត្តពង់ចាម៖ ស្ថានីយប្រេងឥន្ធនៈ កម្ពុជាតេលា សាខាខេត្តកំពង់ចាមលោក ឈុន ស្រ៊ា នឹងស្រុកកំពង់សៀមលោក ធី ថៃ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ បាននាំយកនូវអំណោយជាអង្ករចំនួន ៣តោន ម៉ាស់ចំនួន ៥០០០ ក្រម៉ាចំនួន៥០០ មីជាតិចំនួន៣០កេសធំ នឹងអាលកុលចំនួន៨កាន ស្មើរនឹង២៤០លីត្រ ផ្តល់ជូនគណៈកម្មការ ប្រយុទ្ធ នឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម សម្រាប់ ចាត់ចែងក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណា (កូវីដ១៩) ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ក៏ដូចជា នៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅក្នុងពិធីប្រគល់អំណោយនោះដែរស្ថានីយប្រេងឥន្ធនៈ កម្ពុជាតេលាក្នុងខេត្តកំពង់ចាមទាំងពីរបានឲ្យដឹងថាដោយមើលឃើញនូវភាពមានតម្រូវការចាំបាច់នានាដូចជាម៉ាស ក្រម៉ា អាកុលលាងដៃ អង្ករ មី ដែលជា គ្រឿងអាវុធសាមញ្ញតែសំខាន់ក្នុងយុទ្ធនាការ ការប្រយុទ្ធនឹងវ៉ីរុស កូវីដ១៩នេះ នឹងដោយសារឃើញនូវស្មារតី មុះមុត ក្នុងការចុះជួយទប់ស្កាត់វ៉ីរុសនេះពីសំណាក់ គណៈកម្មការប្រយុទ្ធនឹង COVID19ខេត្តដែលដឹកនេះដោយ ឯកឧត្ដមអ៊ុន ចាន់ដាអភិបាលខេត្តនៃគណៈអភិបាលខេត្តកំពង់ចាមនេះទើបពួកគាត់បានឯកភាពគ្នានាំ អំណោយទាំងនេះ លោកបានបរិច្ចាគជូនគណៈកម្មការប្រយុទ្ធCOVID19ក្នុងយុទ្ធនាការ ទប់ស្កាត់ការការរីករាលដាលវីរុស…
-
ក្រសួងសុខាភិបាលបានប្រកាសថា ថ្ងៃនេះមានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន៣នាក់បន្ថែមទៀត ឆ្លងថ្មី១ករណី
ព័ត៌មានផ្លូវការ អំពី Covid-19 នៅកម្ពុជា គិតត្រឹម “ព្រឹកថ្ងៃទី១១ មេសា ២០២០” – ចំនួនអ្នកឆ្លង៖ ” ១២០ នាក់ “– ចំនួនអ្នកជាសះស្បើយ៖ ” ៧៥ នាក់ “– ចំនួនអ្នកស្លាប់៖ គ្មាន ជាសះស្បើយ ០៣ នាក់បន្ថែម និងមានករណីឆ្លង ០១ នាក់ថ្មី ។
-
មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង ចុះធ្វើយុទ្ធនា ការផ្សព្វផ្សាយ បិទខិតប័ណ្ណ តាមខ្នងផ្ទះ និង អប់រំប្រជាពលរដ្ឋ ឲ្យយល់ដឹងជ្រួតជ្រាបពីវិធានការ នៃការពារពីរោគរាតត្បាតសកលកូវីដ-១៩ និងធ្វើការបំផុសអប់រំណែនាំ ពីការធ្វើអនាម័យ លាងសម្អាតដៃ និងសាប៊ូជាប្រចាំ និងអំពីការឆ្លង-ការចម្លងនៃ មេរោគនេះ (មានវីដេអូ)
លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង រួមនិងអនុប្រធានមន្ទីរ មន្ត្រីជំនាញពាក់ព័ន្ធរបស់ខ្លួនមួយចំនួន ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីការរាតត្បាតជាសកលនៃជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរថ្មីកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានឃុំគោលដៅ ចំនួន០២ឃុំ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី១០ ខែមេសា២០២០នេះ។ក្នុងគោលបំណងផ្តោតសំខាន់ពីការបញ្ជ្រាបនូវការយល់ដឹងពីសារៈសំខាន់នៃសុខភាពដាធារណៈ និង អនាម័យ នៅតាមជនបទ ដើម្បីរួមគ្នាក្នុងការទប់ស្កាត់កូវីដ-១៩ដែលកន្លងមកនេះវាបានធ្វើឲ្យពិភពលោកមានការភ័យខ្លាចដោយសារតែការរាតត្បាតយ៉ាងឆាប់រហ័ស និងឆ្លងពីមនុស្សម្នាក់ៗទៅមនុស្សម្នាក់បានយ៉ាងឆាប់រហ័ស ប្រសិនបើបងប្អូនប្រជាពលរដ្ឋយើងខ្វះការប្រុងប្រយ័ត្ននិងមានការធ្វេសប្រហែសអាចធ្វើឲ្យជម្ងឺកូវីដ-១៩ងាយចម្លងពីមនុស្សម្នាក់ទៅមនុស្សដទៃទៀត ទៅគ្រួសារ និងអាចបង្កការរាលដាលដល់សហគមន៍ខ្លួនបាន។ នេះបើតាមការលើកឡើងរបស់លោកប្រធាមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ក្នុងខណៈដែលក្រុមការងារមន្ទីររបស់លោក បានចុះធ្វើការអប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំគោលដៅទាំង២ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង រួមមានឃុំកកោះ និងឃុំជ្រៃ។ លោក វ៉ាន់ ថុល បានឲ្យដឹងបន្ថែមទៀតថា៖ប្រសិនបើយើងខ្វះការអប់រំ ដល់បងប្អូនទាំងនោះ ឲ្យបានយល៎ដឹងពីសារៈសំខាន់នៃសារអប់រំណែនាំនិងអំពីប្រការសំខាន់ដែលត្រូវអនុវត្តប្រចាំថ្ងៃដល់បុគ្គលម្នាក់ៗនិងគ្រប់ក្រុមគ្រួសារតាមរយៈការណែនាំលម្អិតពីប្រការក្នុងការឆ្លង និងចម្លងទៅមនុស្សម្នាក់ ពីការធ្វើអនាម័យជាប្រចាំ និង ស្អាត ជានិច្ច តាមរយៈការចុះផ្ទាល់ដល់ខ្នងផ្ទះ និងអប់រំដល់ក្រុមគ្រួសារ ដែលទើបវិលត្រឡប់ពីប្រទេសថៃផ្ទាល់ និងបានណែនាំបងប្អូន ឲ្យចេះរស់នៅ ដាច់ដោយឡែកមួយរយៈចំនួន១៤ ថ្ងៃសិន ដើម្បីចៀសវាងនូវការចម្លងកូវីដ-១៩ ទៅក្រុមគ្រួសារនិងសហគមន៍របស់ខ្លួនទីនោះ។ ជាមួយនេះ ក្រុមការងារក៏បានផម្រុញនិងលើកទឹកចិត្តដល់បងប្អូនដែលទើបវិលត្រឡប់ពីប្រទេសថៃនិងមកពីប្រទេសផ្សេងៗប្រសិនបើមានបញ្ហាពីសុខភាពរបស់ខ្លួនផ្ទាល់…
-
អ្នកជំងឺ២នាក់ផ្ទុកកូវីដ១៩នៅខេត្តកណ្តាលបានជាសះស្បេីយហេីយរីឯពលរដ្ឋ៣២នាក់ទៀតក៏បានវិលត្រឡប់ទៅស្រុកកំណេីតវិញហេីយ..!
កណ្ដាល៖ ក្រោយពីមានបងប្អូនប្រជាពលរដ្ឋខ្មែរ២នាក់ រស់នៅភូមិបារ៉ែនក្រោម ឃុំស្វាប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល មានផ្ទុកជំងឺកូវីត១៩ និងពលរដ្ឋ៣២នាក់ទៀតដែលស្ថិតក្នុងការសង្ស័យរួចមក ឯកឧត្ដមអភិបាលខេត្ដកណ្ដាល បានបញ្ជាឲ្យកងកម្លាំងនគរបាល កងរាជអាវុធហត្ថនិងកងកម្លាំងសិករង ខិតខំរក្សាសន្តិសុខ ជាពិសេសមន្ទីរសុខាភិបាល ក៏ដូចជាមន្ទីរពេទ្យបង្អែកជ័យជំនះ បានខិតខំប្រឹងប្រែងយកចិត្ដទុកដាក់ក្នុងការព្យាបាលថែទាំ រហូតមកដល់រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ត្រូវបានក្រសួងសុខាភិបាលបានអនុញ្ញាតិឲ្យពួកគាត់ទាំងអស់ត្រឡប់ទៅលំឋានរៀងៗខ្លួនជាធម្មតាវិញអស់ហើយ បន្ទាប់ពីពួកគាត់ព្យាបាលជាសះស្បើយមួយរយភាគរយ និងត្រូវបានដាក់អោយនៅដាច់ដោយឡែកអស់រយៈពេល១៤ថ្ងៃកន្លងមក ។ ក្នុងឱកាសបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅឋាននេះផងដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ដកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អមដំណើរដោយលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល រួមទាំងមន្រ្ដីក្រោមឱវាទជាច្រើនរូបទៀត បានធ្វើការសំណេះសំណាលជូនដំណើរបងប្អូនប្រជាពលរដ្ឋនៅបរិវេនវិទ្យាល័យហ៊ុន សែនតាខ្មៅ ដោយឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការសប្បាយរីករាយ ចំពោះបងប្អូនខ្មែរទាំង២នាក់នាក់បានជាសះស្បើយមួយរយភាគរយ និងបងប្អូនប្រជាពលរដ្ឋ៣២នាក់ទៀតស្ថិតក្នុងការសង្ស័យនោះ មិនបានឆ្លងជំងឺកូវីដ១៩បន្ទាប់ពីនៅដាច់ដោយឡែកអស់រយៈពេល១៤ថ្ងៃ ។ ក្នុងពេលជាមួយគ្នានោះដែរ ឯកឧត្ដមអភិបាលខេត្ដ បានពាំនាំការផ្ដាំផ្ញើរ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹត្តបណ្ឌិត…
-
សម្ដេច ស ខេង បង្កើតក្រុមការងារប្រចាំការ អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរ ដើម្បីទប់ស្កាត់ COVID-19
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចបង្កើតក្រុមប្រចាំការ ដើម្បីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺ COVID-19។
-
អភិបាលខេត្តព្រះវិហារ បានក្រើនរំលឹកអភិបាលក្រុងថ្មី ត្រូវបន្តយន្តការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងត្រូវអនុវត្តន៍បទបញ្ជា រាជរដ្ឋាភិបាល ក្នុងការការពារ ការរីករាលដាលជម្ងឺកូវីដ១៩ ឲ្យមានប្រសិទ្ធភាព !
ខេត្តព្រះវិហារ៖ ប្រសាសន៍ក្រើនរំលឹករបស់អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានធ្វើឡើងក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលថ្មីក្រុងព្រះវិហារ កាលពីថ្ងៃទី៩មេសាឆ្នាំ២០២០ នៅសាលាក្រុងព្រះវិហារ។ ពិធីប្រកាសចូលកាន់តំណែង អភិបាលថ្មីក្រុងព្រះវិហារនោះទៀត ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ឡុង សុវណ្ណ មន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំង៣ ថែមទៀតផង។ យោងតាមសេចក្តីសម្រេច អតីតអភិបាលក្រុងព្រះវិហារ លោក ឯ សារ៉ូ ត្រូវបានដាក់អោយចូលនិវត្តន៍ និងលោក ប៉ុក ងួន អតីតអភិបាលរងក្រុងព្រះវិហារ ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែង ជាអភិបាលថ្មីក្រុងព្រះវិហារ ជំនួសមុខតំណែង លោក ឯ សារ៉ូ ។ អភិបាលថ្មី ក្រុងព្រះវិហារ លោក ប៉ុក ងួន បានឡើងធ្វើសេចក្តីប្តេជ្ញាចិត្តថា នឹងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន តាមរដ្ឋធម្មនុញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ គោរព…
-
មូលនិធិ Visa ផ្តល់ថវិកាចំនួន ២១០លានដុល្លារ ដើម្បីទ្រទ្រង់អាជីវកម្មខ្នាតតូច និង ខ្នាតមីក្រូ ព្រមទាំងជំនួយបន្ទាន់ទប់ទល់នឹងជម្ងឺ COVID-19
ភ្នំពេញ៖ ទទ្ទឹមនឹងការយកចិត្តទុកដាក់រយៈពេលវែងទៅលើសេដ្ឋកិច្ចរបស់ស្ត្រី និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងដើម្បីដោះស្រាយតម្រូវការជាបន្ទាន់ពីសហគមន៍មូលដ្ឋាន បន្ទាប់ពីការរីករាលដាលនៃជម្ងឺ COVID-19 មូលនិធិ Visa នៅថ្ងៃនេះបានប្រកាសពីសេចក្តីសម្រេចលើកម្មវត្ថុចំនួនពីរ ដែលមានទឹកប្រាក់សរុប ២១០លានដុល្លារ ដើម្បីទ្រទ្រង់អាជីវកម្មខ្នាតតូច និង ខ្នាតមីក្រូ។ កម្មវត្ថុទីមួយ ដែលមានទឹកប្រាក់ចំនួន ១០លានដុល្លារ ត្រូវបានដាក់សម្រាប់ការផ្តល់ជំនួយបន្ទាន់ ដើម្បីគាំទ្រដល់អង្គការសប្បុរសធម៌នានានៅសមរភូមិមុខដែលឆ្លើយតបទៅនឹងជម្ងឺ COVID-19 ដូចជាការផ្តល់ជំនួយសុខភាពសាធារណៈ និងជំនួយស្បៀងអាហារនៅក្នុងតំបន់ភូមិសាស្ត្រនីមួយៗនៃតំបន់ចំនួន ៥ ដែល ក្រុមហ៊ុន Visa ប្រតិបត្តិការ រួមមាន អាម៉េរិកខាងជើង អាម៉េរិកឡាទីន និងការ៉ាប៊ីន អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិច និងអឺរ៉ុបកណ្តាល មជ្ឈឹមបូព៌ា និងអាហ្វ្រិក។ លោក Al Kelly នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ ស្របពេលជម្ងឺ COVID-19 បន្តរាតត្បាត បណ្តាសហគមន៍កំពុងរងផលប៉ះពាល់ហើយត្រូវការការគាំទ្រជាបន្ទាន់ពីយើង។ ក្នុងនាមជាក្រុមហ៊ុនសកលមួយដែលប្រតិបត្តិការអាជីវកម្ម បែបក្នុងស្រុក យើងទទួលស្គាល់នូវតម្រូវការនេះ។ យើងក៏បានត្រៀមចិត្តរួចជាស្រេចចំពោះដំណើរការងើបឡើងវិញដែលត្រូវការរយៈពេលវែង ហើយយើងនឹងបន្តរិះរកវិធីដែលអាចពន្លឿនសកម្មភាពនៃសេដ្ឋកិច្ចស្របតាមបេសកកម្មរបស់យើងដើម្បីជួយដល់ការីកចម្រើន របស់បុគ្គល…
-
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានទទួលនូវសម្ភារប្រើប្រាស់មួយចំនួន ក្នុងការងារបង្ការ និងប្រឆាំងជម្ងឺ Covid19 ពីប្រទេសវៀតណាម
ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង អមដំណើរដោយមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញទទួលនូវសម្ភារបរិក្ខាពេទ្យមួយចំនួនក្នុងការងារបង្ការ និងប្រឆាំងជម្ងឺ Covid 19 នៅច្រកទ្វារអន្តរជាតិបន្ទាយចក្រី ដែលជាប់ និងខេត្តដុងថាប់ នៃប្រទេសវៀតណាម។ ដោយយោងតាមស្មារតីជួយគ្នាទៅវិញទៅមក សាមគ្គីភាពអន្តរជាតិ និងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី ភូមិផងល្អប្រសើរ រវាងខេត្តទាំងពីរ ដុងថាប់- ព្រៃវែង និងដើម្បីសុខភាពរបស់ប្រជាជននៃប្រទេសទាំងពីរ វៀតណាម កម្ពុជា គណៈកម្មការប្រជាជនខេត្តដុងថាប់ ជួយឧបត្ថម្ភ ដល់រដ្ឋបាលខេត្តព្រៃវែងនៅសម្ភារៈ និងឧបករណ៍បរិក្ខារពេទ្យមួយចំនួនក្នុងការងារបង្ការ និងប្រឆាំងជម្ងឺ Covid 19។ សម្ភារៈ និងឧបករណ៍បរិក្ខារពេទ្យដែលវៀតណាមផ្ដល់ជូនដល់រដ្ឋបាលខេត្តព្រៃវែងនោះមាន៖ ម៉ាសសុខភាពចំនួន ៣០,០០០ ម៉ាស និងសាប៊ូដុំ ឡាយ boy ចំនួន៣,០០០ ដុំ។ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមសំដែងនូវសេចក្តីអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះខេត្តដុងថាប់…
-
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ប្រគល់សម្ភារអនាម័យចំនួន ២០តោន ចូលរួមចំណែកបង្កាជម្ងឺកូវីដ១៩ ក្នុងពន្ធនាគារនៅកម្ពុជា
រាជធានីភ្នំពេញ៖ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមហៅកាត់ថា (ICRC) ប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃសុក្រទី១០ ខែមេសា ឆ្នាំ២០២០នេះ បានធ្វើពិធីប្រគល់សម្ភារអនាម័យចំនួន ២០តោន ជូនដល់អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីបង្កាការរីករាលដាលនៃ ជម្ងឺកូវីដ១៩ ក្នុងពន្ធនាគារនៅកម្ពុជា។ ពិធីប្រគល់សម្ភារៈ នេះធ្វើឡើងនៅឯមណ្ឌលអប់រំកែប្រែទី១ (ម១) ដែលមានការចូលរួមពី សំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ ប្រធានបេសកកម្ម ICRC ប្រចាំប្រទេសកម្ពុជា។ លោក រ៉ូម៉ាន៍ ប៉ារ៉ាម៉ូណូវ ប្រធានបេសកកម្ម ICRC ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា គោលបំណងនៃការឧបត្ថម្ភសម្ភារៈ ទាំងនេះ គឺក្នុងន័យគាំទ្រ និងចូលរួមបំពេញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការបង្កាទប់ស្កាត់ និងការគ្រប់គ្រងការរាតត្បាតនៃជម្ងឺកូវីដ១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ។ លោក បានបន្តថា អាទិភាពចំបងនៃបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម នៅពេលនេះ…