-
ពុំបានរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មីទេ ដែលសរុបក្នុងប្រទេសយេីងមានចំនួន ១២២ករណីដដែល និងករណីជាសះស្បេីយសរុប ៧៧នាក់
ក្រសួងសុខាពិបាល៖ រហូតម៉ោង ៩ព្រឹក ថ្ងៃទី១៣ មេសា ២០២០ យេីងពុំរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មី ជាសរុបប្រទេសយេីងមានចំនួន ១២២ករណីដដែល និងករណីជាសះស្បេីយទេសរុប ៧៧នាក់ ស្លាប់គ្មាន។ យេីងពុំទាន់រកឃេីញភ័ស្តុតាងជាក់ស្តែងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ តែលទ្ធភាពនឹងអាចកេីតមានឡេីង ដូច្នេះសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
-
មេទ័ពប្រចាំព្រំដែនកម្ពុជា-ថៃ បានប្រាប់នាយទាហាន និងពលទាហានទាំងអស់ ឲ្យត្រៀមខ្លួនជាស្រេច ដើម្បីរង់ចាំស្តាប់បទបញ្ជាថ្នាក់លើ ក្នុងការត្រៀមទប់ទល់រាល់សភាពការណ៍ ដែលកើតមានឡើង នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ !
ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងបែបនេះ ទៅកាន់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅគ្រាដែល លោកឧត្តមសេនីយ៍ បានដឹកនាំមន្ត្រីយោធាសំខាន់ៗរបស់អង្គភាព ចុះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ នៅក្នុងអង្គភាព វរៈសេនាតូចលេខ១ និងលេខ២ ដើម្បីជួបសួរសុខទុក្ខ ឧបត្ថម្ភថវិកា និងផ្សព្វផ្សាយបទបញ្ជា រាជរដ្ឋាភិបាលកម្ពុជា ដល់នាយទាហាន និងពលទាហាន ដែលកំពុងឈរជើងនៅតំបន់ដាច់ស្រយាលនោះ។ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង សួរសុខទុក្ខនាយទាហាន និងពលទាហាន មកពីអង្គភាពវរៈសេនាតូចលេខ១ និងលេខ២ ដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខ ដើម្បីបំពេញតួនាទី និងភារកិច្ច ក្នុងកិច្ចការងារ ការពារបូរណភាពទឹកដី។ ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានធ្វើការផ្សព្វផ្សាយ នូវបទបញ្ជា ប្រមុខរាជរដ្ឋាភិបាល ស្តីពី ការលើកពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងការដាក់ចេញ នូវបទបញ្ជាមួយចំនួនទៀត របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ផ្សព្វផ្សាយបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ស្តីពី…
-
ពលរដ្ឋខ្មែរមកពីប្រទេសថៃ ត្រូវបានដាក់ខ្លួនឲ្យនៅដាច់ឡែក រយៈពេល ១៤ថ្ងៃ
សៀមរាប៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានឲ្យដឹងថា៖ សាលាគរុកោសល្យ និងវិក្រិតការខេត្តនេះ ជាទីតាំងមួយក្នុងចំណោមទីតាំងជាច្រើនកន្លែងដែលរដ្ឋបាលខេត្តបានត្រៀមទុក សម្រាប់ការស្នាក់នៅបណ្តោះអាសន្ននៃការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ ការស្នាក់នៅបណ្តោះអាសន្ននេះ គឺដើម្បីតាមដាន ត្រួតពិនិត្យពីសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត និងស្តាប់ការណែនាំពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ឲ្យប្រកាន់ខ្ជាប់នូវវិធានអនាម័យ និង ការសម្លាប់មេរោគជាប្រចាំ បើមានរោគសញ្ញាអ្វីកើតឡើងត្រូវរាយការណ៍ជាបន្ទាន់ ។ ក្នុងករណីមានរោគសញ្ញាសង្ស័យ មន្ត្រីជំនាញនឹងយកសំណាកទៅពិនិត្យ តែក្នុងករណីគ្មានរោគសញ្ញាអ្នកចំណូលស្រុក មកពីក្រៅប្រទេសទាំងនោះ នឹងត្រូវដឹកជញ្ជូនទៅរក្សានៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅទីតាំងដែលបានរៀបចំនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ (នៅមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរបានកំណត់)។គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប បានទៅទទួលប្រជាពលរដ្ឋរបស់ខ្លួន ទើបត្រឡប់មកពីប្រទេសថៃ ចូលមកខេត្តសៀមរាប នៅតាមច្រកព្រំដែនកម្ពុជា-ថៃ សរុបចំនួន ១២៣នាក់ ត្រូវបានដាក់ខ្លួនឲ្យនៅដាច់ឡែករយៈពេល ១៤ថ្ងៃសិន ដើម្បីពិនិត្យ និងតាមដានសុខភាព ទើបអនុញ្ញាតអោយទៅគេហដ្ឋាន។ ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសការវិលត្រឡប់របស់ប្រជាពលរដ្ឋពីបរទេស ចូលមកខេត្តសៀមរាប…
-
មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺជាសាធារណៈ ដល់មហាជនទូទៅ《អំពីករណីការយល់ច្រឡំថា៖ ពេទ្យ “ជា ពៅ” នៅផ្សារថ្មី កើត Covid 》
ថ្មីៗនេះ មន្ទីសុខាភិបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺរបស់ខ្លួន ដោយបានគូសបញ្ជាក់ក្នុងន័យខ្លឹមសារដូចខាងក្រោមនេះ៖ សេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង អំពីករណីការយល់ច្រឡំថា ៖ «ពេទ្យ ជា ពៅ នៅផ្សារថ្មី កើត Covid»។ រដ្ឋបាលមន្ទីរសុខាភិបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន និងប្រិយមិត្ត ក្នុងបណ្តាញសង្គមហ្វេសប៊ុក មេត្តាជ្រាបថា៖ នៅល្ងាចថ្ងៃទី១១ខែមេសា ឆ្នាំ២០២០នេះ បន្ទាប់ពីទទួលបានព័ត៌មានពីសាមីខ្លួន ក៏ដូចជា messenger ក្នុងបណ្តាញសង្គមសរសេរថា «ពេទ្យ ជា ពៅ នៅផ្សារថ្មី កើតCovid»ដោយម្ចាស់ Account ឈ្មោះ Maneth ដែលអាចធ្វើឱ្យសាធារណជនទូទៅ ជាពិសេស ប្រិយមិត្តក្នុងបណ្តាញសង្គមមានការយល់ច្រឡំ មកលើគ្រូពេទ្យព្យាបាល ក្នុងខេត្តបាត់ដំបង យើងខ្ញុំ។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង យើងខ្ញុំសូមធានាអះអាង បញ្ជាក់យ៉ាងច្បាស់លាស់ ជូនសាធារណជនទូទៅមេត្តាជ្រាបថា៖ លោកវេជ្ជបណ្ឌិត ជា ពៅ អាយុ៥០ឆ្នាំ កើតថ្ងៃទី០១ខែតុលាឆ្នាំ១៩៧០ នៅឃុំចក ស្រុកមោងឫស្សី ខេត្តបាត់ដំបង។សព្វថ្ងៃកំពុងបម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ជាប្រធានផ្នែកជំងឺកុមារ…
-
ក្រសួងសុខាភិបាលបានប្រកាសថា ថ្ងៃនេះមានអ្នកជាសះស្បើយពីកូវីដ-១៩ ចំនួន០២នាក់បន្ថែមទៀត ឆ្លងថ្មី០២ករណី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០
-
ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នោះ កម្មករតាមរោងចក្រភាគច្រើនបំផុត នៅបម្រើការងារធម្មតា (មានវីដេអូ)
ភ្នំពេញ៖ កម្មករ កម្មការិនី បម្រើការងារនៅតាមរោងចក្រ សហគ្រាសភាគច្រើនបំផុត នៅតែបន្តធ្វើការងាររបស់ពួកគេជាធម្មតា មិនឈប់សម្រាកទៅស្រុកកំណើតនោះឡើយ ដោយពួកគាត់បានប្រកាសគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
-
ស្នងការនគរបាលខេត្តកណ្តាលចុះពិនិត្យស្ថានភាពជាក់ស្តែងតាមគោលដៅសំខាន់ៗជាប់ព្រំប្រទល់ខេត្ត និងខេត្ត
កណ្តាល៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត នៅថ្ងៃទី១០និងថ្ងៃទី១១ ទាំងយប់ ទាំងថ្ងៃ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមគោលដៅត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់ចេញ-ចូលខេត្តកណ្តាល ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ ។ សូមបញ្ជាក់ថា នៅយប់នោះលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានអញ្ជើញចុះពិនិត្យគៅលដៅសំខាន់ៗចំនួន០៦ ដែលមានព្រំប្រទល់ជាប់ខេត្តព្រៃវែង កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តតាកែវ។ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានថ្លែងថា ដោយអនុវត្តន៍តាមសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងទទួលបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន រួចមកនៅភូមិសាស្ត្រខេត្តកណ្តាល លោកស្នងការបានបែងចែកជា០៩មុខព្រួញធំៗ មាន១៦គោលដៅ នៅតាមព្រំប្រទល់ជាប់ខេត្តកណ្តាល ក្នុងនោះមានខេត្តព្រៃវែង កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តតាកែវ។ លោកស្នងការបានបន្តថា តាមផែនការដាក់កំហិតការធ្វើដំណើរឆ្លងកាត់ចេញ-ចូលខេត្តកណ្តាល ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩នេះ…
-
រដ្ឋបាលខេត្តកំពង់ចាម៖ សេចក្តីប្រកាសបញ្ជាក់ព័ត៌មាន ដោយមានអាខោនហ្វេសបុកឈ្មោះ Khmer Krom បានផ្សាយថា ( កូរ៉ូណាបានសម្លាប់ជនជាតិ ឥស្លាមនៅកំពង់ចាម ) នោះជាព័ត៌មានមិនពិតឡើយ
-
អភិបាលខេត្តស្វាយរៀងចុះពិនិត្យមណ្ឌលចត្តាឡីស័កត្រួតពិនិត្យសុខភាព ដែលខេត្តបានរៀបចំនៅសាលាបឋមសិក្សាក្រោលគោ និងទីតាំងព្រំប្រទល់រវាងខេត្តស្វាយរៀង និងខេត្តព្រៃវែង
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកនាយករដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលស្រុកស្វាយជ្រំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កត្រួតពិនិត្យសុខភាព ដែលខេត្តបានរៀបចំនៅសាលាបឋមសិក្សាក្រោលគោ និងទីតាំងព្រំប្រទល់រវាងខេត្តស្វាយរៀង និងខេត្តព្រៃវែង នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ដែលត្រូវបិទចរាចរណ៍ចេញចូលឆ្លងកាត់ខេត្តជាបណ្តោះអាសន្ន យោងតាមបទបញ្ជាលេខ០២បប និងសេចក្ដីសម្រេចលេខ៣៩ សសរ របសរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះអាជ្ញាធរ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ប្រចាំការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ឯកឧត្ដមក៏បានលើកទឹកចិត្តឲ្យបន្តពង្រឹងការអនុវត្តឲ្យបានកាន់តែម៉ឺងម៉ាត់ថែមទៀត ដែលការខិតខំ និងការលះបង់របស់កងកម្លាំង និងមន្ត្រីរបស់យើងនាពេលនេះ គឺជាប្ដូរមកវិញនូវសុវត្ថិភាពរបស់ជាតិ សុខភាព និងជីវិតរបស់ប្រជាជន ហើយការអនុវត្តនេះ សូមរក្សានូវឥរិយាបថសមរម្យ ប្រកបដោយភាពទន់ភ្លន់ជាមួយប្រជាពលរដ្ឋ។ ជាមួយនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវ និងសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការយោគយល់លើចំណាត់ការក្នុងគ្រាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តន៍ទាំងអស់គ្នា ដើម្បីសេចក្តីសុខ និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩…
-
អង្គការសុខភាពពិភពលោក WHO ព្រមានអំពីគ្រោះថ្នាក់ដោយសារការប្រញាប់ដកការរឹតបន្តឹងលើវិធានការប្រឆាំងនឹងជម្ងឺ COVID-19
ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានព្រមានដល់បណ្តាប្រទេសនានានៅថ្ងៃទី១០ ខែមេសានេះ ឲ្យមានការប្រុងប្រយ័ត្នចំពោះការដកវិធានការរឹតត្បិត ដែលបានណែនាំដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ។ ថ្លែងក្នុងសន្និសីទកាសែតមួយ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បាននិយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិចង់ឃើញការថមថយចុះករណីឆ្លងជម្ងឺរាតត្បាតសកល COVID-19 ប៉ុន្តែនៅពេលជាមួយគ្នានេះដែរ ការដកចេញនូវការរឹតបន្តឹង អាចនឹងនាំឱ្យមានការលេចចេញជាថ្មីនៃករណីស្លាប់ ។ លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានបន្ថែមទៀតថា មានការស្វាគមន៍ចំពោះការថយចុះករណីឆ្លងរាលដាលនៃជម្ងឺ COVID-19 នៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប មានដូចជាអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ និងបារាំង ប៉ុន្តែក៏មានការព្រួយបារម្ភខ្លាំងនៅកន្លែងផ្សេងទៀតផងដែរ ជាពិសេសករណីឆ្លងក្នុងសហគមន៍នៅតាមប្រទេសទាំង១៦ នៃទ្វីបអាហ្វ្រិក ៕