-
សប្បុរសជន ក្រុមហ៊ុនឯកជននិងក្រុមអ្នកសារព័ត៌មាន ប្រគល់អំណោយជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ភ្នំពេញ៖ សប្បុរសជននានា ក្រុមហ៊ុនឯកជន និងក្រុមអ្នកសារព័ត៌មានផង នាល្ងាចថ្ងៃទី១៣ខែមេសា ២០២០នេះ បានប្រគល់អំណោយមួយចំនួនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាន និងកំពុងរីករាលដាលនៅលើសកលលោក ដោយក្នុងនោះព្រះរាជាណាចក្រកម្ពុជាក៏បាននឹងកំពុងរីករាលដាលនៃជម្ងឺនេះដែលនោះ។ អំណោយ ដែលទទួលដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាល្ងាចថ្ងៃទី ១៣មេសានេះ រួមមាន៖ ជែលលាងដៃ សាប៊ូលាងដៃ និងនំស្រួយលីលីចំនួន ១០០កេសផងដែរ។ ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ពិសេសក្រុមហ៊ុននំស្រួយលីលីដែលបានជួយឧបត្ថម្ភ មករដ្ឋបាលរាជធានីភ្នំពេញ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នេះ ។ ចំពោះអំណោយទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងប្រគល់បន្តទៅឱ្យ មជ្ឈមណ្ឌលគរថ្លង់ភ្នំពេញថ្មីនូវសាប៊ូដុំ ៥កេស និងនំស្រួយលីលី ចំនួន១០០កេស៕
-
លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ផ្តល់អំណោយគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋ ខ្វះខាតស្បៀង ក្នុងកំឡុពេលប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ រួមនឹងក្រុមការងារ និងអាជ្ញាធរមូលដ្ឋានភូមិឃុំ បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ ចាស់ជរាមានជីវភាពខ្វះខាតក្នុងភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រួលការលំបាកតាមសហគន៍ដែលរងផលប៉ះពាល់ពីវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។ ក្នុងឱកាសនោះលោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តប៉ៃលិន ដោយជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ដោយអំឡុងពេលនេះ រាជរដ្ឋាភិបាល បានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះសុខាមាលភាពប្រជាពលរដ្ឋទូទាំងប្រទេស ដោយបានដាក់ចេញវិធាននានាជាច្រើន ដើម្បីប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើយ៉ាងណាកុំឱ្យជំងឺនេះ មានការរីករាលដាលដល់សហគមន៍។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ បានធ្វើការផ្សព្វផ្សាយអប់រំ ពីជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺដ៏កាចសាហាវកំពុងរីករាលដាលជាសកលពាសពេញពិភពលោក ដោយលោកជំទាវអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ការរស់នៅត្រូវមានអនាម័យ ស្តាប់ព័ត៌មានពិត និងការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមអនុវត្តន៍វិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ដោយបើគ្មានការចាំបាច់សូមស្នាក់នៅក្នុងផ្ទះ ហាមមានការជួបជុំប្រមូលផ្តុំគ្នា…
-
មន្រ្តីសុខាភិបាលកំពូលអាម៉េរិកអះអាងថា អាយុជីវិតប្រជាជននឹងត្រូវបានសង្គ្រោះ បើសិនសហរដ្ឋអាម៉េរិកមានចំណាត់ការជាមុន

សហរដ្ឋអាម៉េរិក៖ លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី ដែលជាអ្នកជំនាញផ្នែកសុខភាពឈានមុខគេមួយរូបនៅសហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការជម្ងឺ COVID-19 បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកអាចជួយសង្គ្រោះអាយុជីវិតប្រជាជនបាន ប្រ សិនបើខ្លួនបានដាក់ចេញនូវវិធានការបញ្ឈប់ជម្ងឺរាតត្បាតសកលមួយនេះជាមុន នេះបើតាមសារព័ត៌មាន CGNT នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី បានប្រាប់ទូរទស្សន៍ CNN នៅថ្ងៃទី១២ ខែមេសានេះថា ប្រសិនបើយើងមានចំណាត់ការតាំងពីដើមទី បិទអ្វីៗទាំងអស់ វាប្រហែលជាមានភាពខុសគ្នាបន្តិចបន្តួច លោកថា ការធ្វើសេចក្តីសម្រេចចិត្តបែបនោះមានភាពស្មុគស្មាញ ។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិតក៏បានលើកឡើងដែរថា ផ្នែកខ្លះនៃសហរដ្ឋអាម៉េរិកអាចនឹងចាប់ផ្តើមវិលមករកសភាពដើមវិញ នៅដើមខែឧសភា ឆ្នាំ២០២០ខាងមុខនេះ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៥៦ម៉ឺន៤៣៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន២ពាន់១១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣ម៉ឺន២ពាន់៦៣៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០៕
-
នាយករដ្ឋមន្រ្តីឥណ្ឌាពន្យាពេលបិទប្រទេសរហូតដល់ចុងខែមេសាខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជម្ងឺ COVID-19

ឥណ្ឌា៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានសម្រេចចិត្តពន្យាពេលបិទប្រទេសបន្ថែមទៀត រហូតដល់ចុងខែ មេសា ខាងមុខ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ។ ការបិទប្រទេសឥណ្ឌារយៈពេល២១ថ្ងៃនាពេលបច្ចុប្បន្ននេះ នឹងត្រូវអស់សុពលភាពនៅថ្ងៃអង្គារ ទី១៤ ខែមេសា ខាងមុខ ប៉ុន្តែជាមួយនឹងចំនួនអ្នកស្លាប់កើនឡើងនោះ ប្រធានរដ្ឋជាច្រើនមកពីរដ្ឋ និងដែនដីចំនួន ២៩ របស់ប្រទេសឥណ្ឌាបាននឹងកំពុងដាក់សម្ពាធលើលោកនាយករដ្ឋមន្រ្តី ម៉ូឌី ដើម្បីបន្តការរឹតត្បិតចំពោះប្រជាជនចំនួន១.៣ពាន់លាននាក់។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសឥណ្ឌា ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៩ពាន់២៤០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣៣១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១ពាន់៩៦នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០៕
-
ប្រធានាធិបតីកូរ៉េខាងត្បូងជំរុញឱ្យមានវិធានការណ៍ផ្នែកនយោបាយ ដើម្បីការពារការងារនៅក្នុងវិស័យឯកជន ចំពេលមានវិបត្តិជម្ងឺ COVID-19

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានណែនាំដល់ក្រុមសេដ្ឋកិច្ចរបស់លោក ឲ្យរៀបចំផែនការលើវិធានការពិសេស ឱ្យបានទាន់ពេលវេលា ដើម្បីការពារការងារនៅក្នុងវិស័យឯកជន នេះបើតាមសារព័ត៌មានយ៉ុនហាប់នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ ការកត់សម្គាល់បែបនេះរបស់លោក មូន ជែអ៊ីន ត្រូវបានធ្វើឡើងចំពេលដែលកូរ៉េខាងត្បូងបានប្រកាសពីការរកឃើញករណីឆ្លងជម្ងឺ COVID-19 ត្រឹម២៥នាក់ថ្មីប៉ុណ្ណោះ ដែលជាអត្រាទាបថែមមួយកម្រិតទៀត ប៉ុន្តែក៏មានអ្នកជំងឺ០៣នាក់ថ្មីទៀតបានស្លាប់ផងដែរ នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ។ បើគិតចាប់តាំងពីថ្ងៃទី០៣ ខែមករា មកនេះ កូរ៉េខាងត្បូងបានធ្វើតេស្តរកវីរុស COVID-19 លើមនុស្សលើសពី៥១ម៉ឺន៨ពាន់នាក់ ក្នុងនោះ៤៩ម៉ឺន៤ពាន់៨១៥នាក់ទទួលបានលទ្ធផល «អវិជ្ជមាន» ខណៈមនុស្ស១ម៉ឺន៣ពាន់៣៩១នាក់កំពុងបន្តស្ថិតក្រោមការពិនិត្យរកជម្ងឺផ្លូវដង្ហើមថ្មីនេះ ។ សូមជម្រាបថា នៅទូទាំងប្រទេសកូរ៉េខាងត្បូង ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១ម៉ឺន៥៣៧នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២១៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧ពាន់៤៤៧នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០៕
-
សភាកូរ៉េខាងជើងបើកកិច្ចប្រជុំមួយ ក្នុងគោលបំណងរឹតបន្តឹងវិធានការបង្ការករណីឆ្លងរាលដាលជម្ងឺ COVID-19

កូរ៉េខាងត្បូង៖ បន្ទាប់ពីមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយនៃគណបក្សពលករ មួយថ្ងៃក្រោយមកសភាកូរ៉េខាងជើងបានបើកកិច្ចប្រជុំមួយផ្សេងទៀត ក្នុងគោលបំណងរឹតបន្តឹងការទប់ស្កាត់ជម្ងឺរាតត្បាតសកល COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA វិធានការប្រកាសភាពអាសន្នប្រឆាំងជម្ងឺ COVID-19 នឹងត្រូវបន្តអនុវត្តន៍ និង រឹតបន្តឹងកាន់តែខ្លាំង ដោយផ្ដោតជាសំខាន់លើអាយុជីវិត និងសុវត្ថិភាពប្រជាជនរបស់កូរ៉េខាងជើង។ សូមបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើតេស្ដលើប្រជាជនប្រមាណ៧០០នាក់ និងបានដាក់មនុស្សច្រើនជាង៥០០នាក់ឱ្យនៅដាច់ដោយឡែកពីគេ ខណៈប្រទេសមួយនេះនៅពុំទាន់រាយការណ៍ពីករណីឆ្លង និងស្លាប់ដោយសារជម្ងឺ COVID-19 នៅឡើយទេ នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO៕
-
ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅប្រទេសថៃ កើនឡើដល់២ពាន់៥៧៩ករណី បន្ទាប់ពីទើបរកអ្នកឆ្លងចំនួន២៨ករណីថ្មីទៀត

ថៃ៖ តួលេខសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសថៃកើនឡើងដល់២ពាន់៥៧៩ករណី ក្រោយទើបរកឃើញអ្នកឆ្លងចំនួន២៨ករណីទៀត និងស្លាប់២នាក់ នេះបើតាមសារព័ត៌មានរ៉យទ័រដកស្រង់ប្រភពពីអាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ។ ប្រភពដដែលបានអោយដឹងថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ ភាគច្រើនត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីបាងកក ដោយ១៨ករណីជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ ៧ករណីមិនមានជាប់ពាក់ព័ន្ធនឹងករណីចាស់ និង៣ករណីទៀតរកឃើញនៅលើពលរដ្ឋថៃ៣នាក់ធ្លាប់ធ្វើដំណើរទៅកាន់ខេត្ត ស៊ូឡាវ៉ីស៊ី ភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីសាសនាមួយកាលពីខែមីនាកន្លងទៅ ។ សូមជម្រាបថា នៅទូទាំងប្រទេសថៃ ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់២ពាន់៥៧៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៤០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១ពាន់២៨៨នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ៕
-
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀងចុះផ្សព្វផ្សាយ អប់រអប់រំ ផ្តល់ចំណេះដឹងស្តីពី វិធានការការពារទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងជម្ងឺ COVID-19

ស្វាយរៀង៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀងចំនួន ៣៨នាក់ ដឹកនាំដោយលោកវេជ្ជបណ្ឌឹត កែរ រដ្ឋា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងជាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១២ខែមេសាឆ្នាំ២០២០ដោយ សហការ ជាមួយ ក្រុម ប្រឹក្សា សង្កាត់ស្វាយរៀង និងមេភូមិព្រមទាំងមានការ ចូលរួមពីក្រុមយុវជន ស.ស.យ.ក ក្រុងស្វាយរៀង ៧នាក់បានចុះផ្សព្វផ្សាយអប់រអប់រំផ្តល់ ចំណេះដឹង ស្តីពីវិធានការការពារ ទប់ស្កាត់ប្រយុទ្ធ ប្រឆាំង និងជម្ងឺ COVID-19 ចែកខិត្តប័ណ្ណ និងចែកម៉ាស់២៥០ដល់ ប្រជាពលរដ្ឋ នៅក្នុងភូមិស្វាយរៀង និងភូមិ កៀនសាំងនៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ចំនួន១៨៥ខ្នងផ្ទះ។ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ជំងឺកូវីដ១៩ ជាជំងឺកាចសហាវ នាបច្ចុប្បន្នបង្កឲ្យមនុស្សគ្រប់ស្រទាប់ទទួលរងជំងឺ និងឈឺស្លាប់ បើគ្មានទទួលសេវាព្យាបាលទាន់ពេលវេលា ដូចនេះដើម្បីបញ្ជៀសជំងឺ បងប្អូនត្រូវឧស្សហ៍លាងដៃនឹងសាប៊ូ ឲ្យបានញឹកញាប់។ លើសពីនោះទៀត ពេលប្រាស្រ័យទំនាក់ទំនង ត្រូវពាក់ម៉ាស ឬក្រម៉ា បើគ្មានករណីចាំចាច់…
-
អធិការនគរបាលខណ្ឌមានជ័យ មានការ ប្រុងប្រយ័ត្នខ្ពស់និងគិតគូពីសុខភាពអនាម័យដល់កងកម្លាំង ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ភ្នំពេញ ៖ ដោយមានការណែនាំពីឯកឧត្តមស ថេត អគ្គស្នងការរងនិងជាស្នងការនគរ បាលរាជធានីភ្នំពេញ អធិកានគរបាល ខណ្ឌមានជ័យ លោកវរសេនីយ៍ទោ ម៉េង វិមានតារា មានការប្រុងប្រយ័ត្នខ្ពស់និងគិតគូពីសុខភាពអនាម័យដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យទាំងមូល មុនចូលបំរើការងារមានការត្រួតពិនិត្យ បានត្រឹមត្រូវ មិនត្រឹមតែប៉ុណ្តោះទេ កម្លាំង នគរបាលខណ្ឌបានបញ្ចេញកម្លាំង១០០% ។ ដើម្បីការពាររក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ យើងសង្កេតឃើញថាកងកំលាំងទោះមានការនើយហត់ប្រថុយគ្រោះថ្នាក់យ៉ាងណា ក៏សុខចិត្តលះបង់ប្រពន្ធកូនចេញមកខាងក្រៅផ្ទះដើម្បីបំពេញភារ កិច្ចតួនាទីរបស់ខ្លួន លោកអធិការខណ្ឌមានជ័យ ក៏មានការសំណូមពរដល់បងប្អូន មានការយោគយល់ដល់កងកម្លាំងពេលអនុវត្តច្បាប់ ឬ ចុះណែនាំរាល់ការជួបជំគ្នារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ៕
-
អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនានា ត្រូវបន្តផ្សព្វផ្សាយពីវិធានការការពារ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល

ខេត្តកំពង់ធំ៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានមានប្រសាសន៍ក្រើនរំលឹកបែបនេះ នៅពេលដែលលោកបានអញ្ជើញទៅកាន់ សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន អាចារ្យលាក់ និងវិទ្យាល័យកំពង់ធំ គឺជាទីកន្លែងដែលបានរៀបចំធ្វើជា មណ្ឌលចត្តាឡីស័ក ត្រួតពិនិត្យសុខភាព ជូនប្រជាពលរដ្ឋ ដែលសង្ស័យកើតជំងឺកូវីដ១៩ កាលពីថ្ងៃអាទិត្យទី១២មេសាឆ្នាំ២០២០។ ការអញ្ជើញចុះទៅកាន់ មណ្ឌលចត្តាឡីស័ក ត្រួតពិនិត្យសុខភាព ទាំងពីរទីតាំងរបស់ អភិបាលខេត្តកំពង់ធំ លោក សុខ លូ នាគ្រានោះ គឺដើម្បីពិនិត្យមើលលើការវិលត្រឡប់មកពីប្រទេសថៃ និងប្រទេសផ្សេងៗទៀត របស់ពលករ និងពលការនី ប្រមាណ ៥ពាន់នាក់ ដែលកំពុងវិលត្រឡប់ មកស្រុកកំណើតវិញ ជាបន្តបន្ទាប់។ លោក សុខ លូ បានមានប្រសាសន៍ថា ប្រជាពលករចំណាកស្រុក ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងប្រទេសផ្សេងៗទៀត រហូតមកទល់ពេលនេះ គឺមានចំនួន ៤ពាន់ ៩៦៧នាក់ ហើយពលករទាំងអស់ មិនមានអ្នកផ្ទុកជំងឺកូវីដ១៩នោះទេ ក្រោយពីមន្ត្រីសុខាភិបាល បានធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ តាមបច្ចេកវិជ្ជាវេជ្ជសាស្ត្រនោះមក។ លោកបានក្រើនរំលឹក…