Category: Covid-19

  • អង់គ្លេសនឹងពន្យាពេលបិទប្រទេសបន្ថែមទៀត ប្រសិនបើចំនួនអ្នកស្លាប់ដោយសារជម្ងឺ COVID-19 នៅតែកើនឡើង

    អង់គ្លេសនឹងពន្យាពេលបិទប្រទេសបន្ថែមទៀត ប្រសិនបើចំនួនអ្នកស្លាប់ដោយសារជម្ងឺ COVID-19 នៅតែកើនឡើង

    អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសចេញសេចក្តីព្រមានមួយថា ខ្លួននឹងមិនលុបចោលវិញ នូវការបិទប្រទេសទាំងមូលនាពេលឆាប់ៗនេះនោះទេ ខណៈណាអង់គ្លេសស្ថិតនៅក្រោមការរាតត្បាតនៃជម្ងឺ COVID-19 ដែលបានសម្លាប់ជីវិតមនុស្សកើនឡើងជាង១ម៉ឺន១ពាន់នាក់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ។ រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab ដែលទទួលកិច្ចការដឹកនាំប្រទេសជំនួសលោកនាយករដ្ឋមន្រ្តី បូរីស ចនសុន បាននិយាយថា យើងមិនរំពឹងថា នឹងធ្វើការផ្លាស់ប្តូរទៅលើវិធានការ ដែលកំពុងអនុវត្តន៍នាពេលបច្ចុប្បន្ននេះឡើយ ដោយលោកបានសង្កត់ធ្ងន់ថា ប្រសិនបើយើងឆាប់បន្ធូរបន្ថយពេក យើងអាចនឹងប្រឈមមុខនូវហានីភ័យជាលើកទី២ នៃការឆ្លងរាលដាលវីរុស ។ សូមបញ្ជាក់ថា នៅទូទាំងចក្រភពអង់គ្លេស ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់៨ម៉ឺន៨ពាន់៦២១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់៣២៩នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕

  • ទីបំផុតវ៉ាក់សាំងប្រឆាំងនឹងមេរោគ COVID-19 ចំនួនពីរប្រភេទត្រូវបានរដ្ឋាភិបាលចិនបើកភ្លើងខៀវឱ្យធ្វើតេស្តទៅលើមនុស្ស

    ទីបំផុតវ៉ាក់សាំងប្រឆាំងនឹងមេរោគ COVID-19 ចំនួនពីរប្រភេទត្រូវបានរដ្ឋាភិបាលចិនបើកភ្លើងខៀវឱ្យធ្វើតេស្តទៅលើមនុស្ស

    ចិន៖ វ៉ាក់សាំងប្រឆាំងនឹងមេរោគ COVID-19 ចំនួនពីរប្រភេទត្រូវបានអាជ្ញាធរចិនបើកភ្លើងខៀវ អោយធ្វើការដកពិសោធន៍ទៅលើមនុស្សហើយ នេះបើតាមសារព័ត៌មានចិនស៊ីនហួ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ ប្រភពដដែលបានអោយដឹងទៀតថា វ៉ាក់សាំងមួយបង្កើតឡើងដោយអង្គភាពជីវបច្ចេកវិទ្យាស៊ីណូវ៉ាក់ ( Sinovac Biotech) មានមូលដ្ឋាននៅទីក្រុងប៉េកាំង និងមួយទៀតបង្កើតឡើងដោយវិទ្យាស្ថានវូហាន នៃផលិតផលជីវសាស្ត្រ ដែលជាក្រុមហ៊ុនមួយរបស់ក្រុមជំនាញវេជ្ជសាស្ត្រចិន គ្រប់គ្រងដោយរដ្ឋ។ សូមជម្រាបថា ក្រៅពីសហរដ្ឋអាម៉េរិក និងចិន បណ្តាប្រទេសធំៗដទៃទៀតដូចជា អូស្ត្រាលី ជប៉ុន បារាំង អាល្លឺម៉ង់ និងកូរ៉េខាងត្បូងត្បូង ក៏បាននឹងកំពុងព្យាយាមអភិវឌ្ឍវ៉ាក់សាំងប្រឆាំងនឹងមេរោគ COVID-19 ផងដែរ ប៉ុន្តែវានៅតែត្រូវការពេលយូររាប់ខែបន្ថែមទៀត ដើម្បីបានដឹងពីប្រសិទ្ធភាពពិតប្រាកដ៕

  • អាជ្ញាធរខេត្តកំពង់ចាម ច្រានចោលនូវព័ត៌មានដែលថា ជំងឺកូវីដ១៩ កំពុងរីករាលដាលនៅក្នុងខេត្តកំពង់ចាម ជាព័ត៌មានក្លែងក្លាយ

    អាជ្ញាធរខេត្តកំពង់ចាម ច្រានចោលនូវព័ត៌មានដែលថា ជំងឺកូវីដ១៩ កំពុងរីករាលដាលនៅក្នុងខេត្តកំពង់ចាម ជាព័ត៌មានក្លែងក្លាយ

    ឯកឧត្តម អ៊ុន ចាន់ដា៖ សូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមទាំងអស់គ្នាដេីម្បីសុខមាលភាពសង្គមជាតិយេីង។ រីករាយថ្ងៃបុណ្យចូលឆ្នាំថ្មី ដោយការជួបជុំគ្រួសារតាមផ្ទះរាងៗខ្លួន ដោយការទទួលខុសត្រូវ៕

  • ក្រុមហ៊ុនដៃគូអាម៉េរិកកំពុងធ្វើតេស្តវ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើមនុស្ស

    ក្រុមហ៊ុនដៃគូអាម៉េរិកកំពុងធ្វើតេស្តវ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើមនុស្ស

    យោងតាមការផ្សាយរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជានាថ្ងៃ១៤មេសានេះ បានឲ្យដឹងថា ក្រុមហ៊ុនដៃគូអាម៉េរិកកំពុងធ្វើតេស្តវ៉ាក់សាំងនេះលើមនុស្ស ដែលជាជំហានសំខាន់មួយទៅរកការបង្ហាញឲ្យឃើញថា ឱសថនេះមានសុវត្ថិភាព និងប្រសិទ្ធភាព។ ក្រុមហ៊ុនខ្លះទៀតកំពុងតែរកវិធីថ្មីៗ ក្នុងការកំណត់លើការប្រើប្រាស់ និងបញ្ជូនវ៉ាក់សាំង នៅគេពេលផលិតបានសម្រាប់ប្រើប្រាស់។ អ្នកវិទ្យាសាស្រ្តនៅតាមក្រុមហ៊ុន និងសាកលវិទ្យាល័យរបស់សហរដ្ឋអាម៉េរិក អាចបង្រួមការស្រាវជ្រាវរបស់គេ ដែលតាមធម្មតា ត្រូវការពេលរាប់ខែ ឬរាប់ឆ្នាំ ឲ្យមកត្រឹមរាប់សប្តាហ៍វិញ។ ការងារនេះទទួលបានការជំរុញបន្ថែម នៅពេលលោកប្រធានាធិបតី Trump បានចុះហត្ថលេខាឲ្យទៅជាច្បាប់ នូវថវិការបស់រដ្ឋាភិបាលសហព័ន្ធចំនួន៨,៣ពាន់លានដុល្លា សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩៕

  • អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF លុបចោលការទូទាត់បំណុល0៦ខែសម្រាប់ប្រទេសក្រីក្រចំនួន២៥ ចំពេលផ្ទុះឡើងជម្ងឺ COVID-19

    អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF លុបចោលការទូទាត់បំណុល0៦ខែសម្រាប់ប្រទេសក្រីក្រចំនួន២៥ ចំពេលផ្ទុះឡើងជម្ងឺ COVID-19

    បរទេស៖ អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានអនុម័តទឹកប្រាក់ចំនួន ៥០០លានដុល្លារនៅក្នុងសប្តាហ៍នេះ ដើម្បីលុបចោលការទូទាត់បំណុលរយៈពេល០៦ខែសម្រាប់ប្រទេសចំនួន ២៥ ក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក ស្របពេលដែលជម្ងឺ COVID-19 កំពុងបង្កការគំរាមកំហែងដល់មនុស្ស និងផលប៉ះពាល់ដល់សេដ្ឋកិច្ចសកលលោក។ នាយកប្រតិបត្តិអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF លោកស្រី គ្រីស្តាលីណា ចចជីវ៉ា បានថ្លែងថា ការលុបចោលខាងលើនេះ បានផ្តល់ជាជំនួយឥតសំណងដល់សមាជិកក្រីក្រ និងងាយរងគ្រោះបំផុតរបស់យើង ដើម្បីបំពេញកាតព្វកិច្ចបំណុលរបស់ពួកគេ សម្រាប់ដំណាក់កាលដំបូងក្នុងអំឡុងរយៈពេល០៦ខែខាងមុខ ហើយនឹងជួយពួកគេក្នុងការបញ្ជូន ធនធានហិរញ្ញវត្ថុដែលខ្វះខាតរបស់ពួកគេ ឆ្ពោះទៅរកការសង្គ្រោះបន្ទាន់ និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះដទៃទៀត ។ នាយកប្រតិបត្តិអង្គការ IMF រូបនេះបានបន្ថែមទៀតថា ថវិកាទាំងនោះ នឹងបានមកពីមូលនិធិទប់ទល់គ្រោះមហន្តរាយ និងមូលនិធិសង្គ្រោះរបស់អង្គការ IMF ដែលនឹងប្រើការសន្យាថ្មីៗចំនួន១៨៥លានដុល្លារពីអង់គ្លេស និង ១០០លានដុល្លារពីប្រទេសជប៉ុន ដោយ លោកស្រីថែមទាំងបានជំរុញឱ្យម្ចាស់ជំនួយផ្សេងទៀត ជួយបំពេញបន្ថែមធនធានរបស់មូលនិធិសង្គ្រោះផងដែរ ៕

  • លោកជំទាវបណ្ឌិត បាន ស្រីមុំ បន្តចុះសម្ភោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាត និងផ្តល់អំណោយគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងក្នុងកំឡុពេលប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ១៩

    លោកជំទាវបណ្ឌិត បាន ស្រីមុំ បន្តចុះសម្ភោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាត និងផ្តល់អំណោយគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងក្នុងកំឡុពេលប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ១៩

    ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមនឹងក្រុមការងារ និងអាជ្ញាធរមូលដ្ឋានភូមិឃុំ នៅថ្ងៃច័ន្ទទី១៣ ខែមេសា ឆ្នាំ២០២០ បានបន្តចុះសម្ភោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន ១អណ្តូង ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីឆ្លើយតបកង្វះខាតទឹកស្អាតប្រើប្រាស់ ព្រមទាំងដឹកនាំក្រុមការងារបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយអង្ករ គ្រឿងឧបភោគបរិភោគ ដល់ចាស់ជរាគ្មានទីពឹងខ្វះខាតស្បៀងសរុបចំនួន៧គ្រួសារ ស្ថិតនៅក្នុងឃុំសាលាក្រៅ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការលំបាកតាមសហគមន៍ ដែលកំពុងរងផលប៉ះពាល់ពីវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។ ក្នុងឱកាសនោះលោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តប៉ៃលិន ដោយជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារនៅទូទាំងប្រទេស ដោយអំឡុងពេលនេះ រាជរដ្ឋាភិបាល បានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះសុខាមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដោយបានដាក់ចេញវិធានចាំបាច់នានាជាច្រើន ដើម្បីប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើយ៉ាងណាកុំឱ្យជំងឺនេះមានការរីករាលដាលដល់សហគមន៍មូលដ្ឋាន។ …

  • ដើម្បីរួមដៃគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រកម្ពុជា បានចែករំលែក ទស្សនៈ៦ចំណុច ដល់មេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីកូវីដ-១៩ តាមប្រព័ន្ធ វីដេអូនអនឡាញ

    ដើម្បីរួមដៃគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រកម្ពុជា បានចែករំលែក ទស្សនៈ៦ចំណុច ដល់មេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីកូវីដ-១៩ តាមប្រព័ន្ធ វីដេអូនអនឡាញ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែក ទស្សនចំនួន ៦ចំណុច ដល់មេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពីកូវីដ-១៩ តាមប្រព័ន្ធវីដេអូនអនឡាញ ដើម្បីរួមដៃគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ។ សម្តេចតេជោ ហ៊ុន សែន បានឡើកឡើងថា នាពេលកន្លងមក, វិធានការនានាប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេស ទាំងអស់ ភាគច្រើន គឺផ្តោតទៅលើការអនុវត្តនៅផ្ទៃក្នុងប្រទេស។ ក្នុងបរិការណ៍សកលភាវូបនីយម្ម និងសមារណកម្ម តំបន់។ សម្តេចយល់ថា ការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ ព្រោះភាពជោគជ័យនៃការប្រយុទ្ធនឹងជំងឺនេះ ទាមទារឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យឱ្យកាន់តែ ស៊ីជម្រៅ និងទូលំទូលាយ។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានបន្តថា និយាយជារួម អាស៊ានត្រូវតែរួមដៃគ្នា និង ប្រែក្លាយ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរភូមិរួម ។ ក្នុងស្មារតីនេះ សម្តេចក៏បានចូលរួមចែករំលែកនូវទស្សនៈមួយចំនួន ដូចខាងក្រោម ៖ទី១៖ ដោយកូវីដ-១៩ ជាជំងឺថ្មី…

  • ករណីកូវីដ១៩៖ សហគ្រិនវៀតណាមបង្កើតម៉ាស៊ីនដូចទូATM ចែកអង្ករ ដល់អ្នកក្រីក្រ

    ករណីកូវីដ១៩៖ សហគ្រិនវៀតណាមបង្កើតម៉ាស៊ីនដូចទូATM ចែកអង្ករ ដល់អ្នកក្រីក្រ

    សារព័ត៌មានរយធឺបានចេញផ្សាយ កាលពីម្សិលមិញថា សហគ្រិនវៀតណាម បានបង្កើត ម៉ាស៊ីន ចែក អង្ករ ដើម្បី ផ្តល់ អង្ករ ដោយ ឥតគិតថ្លៃ ដល់ ប្រជាជន ក្រីក្រ និង ជន គ្មាន ការងារ ធ្វើ ក្នុងអំឡុងពេល បិទ ប្រទេស ក្នុង គោលបំណង ប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ១៩។ ដើម្បី ទប់ស្កាត់ការរីកសាយភាយជំងឺនេះ វៀតណាម ប្រកាសបិទប្រទេទាំងមូល ដោយឲ្យប្រជាជន នៅតែក្នុងផ្ទះតាំងពី ថ្ងៃទី៣១ ខែមីនា មកម្លេះ ។ ការបិទប្រទេសនេះ គឺធ្វើឡើងរយៈពេល ១៥ ថ្ងៃ ។ ហេតុការណ៍នេះបានធ្វើ ឲ្យជំនួញមួយចំនួន ត្រូវបិទបណ្តោះអាសន្នហើយ មនុស្សជាច្រើនពាន់នាក់ ត្រូវបាត់បង់ការងារ និងគ្មានប្រាក់ចំណូល ។ លោក Hoang Tuan…

  • ថៃអាចនឹងបាត់បង់ការងារ១០លាននាក់ ដោយសារកូវីដ១៩

    ថៃអាចនឹងបាត់បង់ការងារ១០លាននាក់ ដោយសារកូវីដ១៩

    ក្រុមប្រឹក្សាអាជីវកម្មនៅប្រទេសថៃបាននិយាយកាលពីថ្ងៃច័ន្ទ ទី ១៣ មេសា ថា ការខាតបង់ការងាររបស់ប្រទេសថៃអាចឈានដល់ ១០ លាននាក់ ប្រសិនបើការផ្ទុះឡើងនៃវីរុសកូវីដ១៩ អូសបន្លាយ រយៈពេលពីរបីខែ។ ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ នៅអាស៊ីអាគ្នេយ៍មួយនេះកំពុងរងការវាយប្រហារយ៉ាងខ្លាំងដោយសារការផ្ទុះឡើងនៃវីរុសហើយកំពុងតែឈានទៅរកវិបត្តិសេដ្ឋកិច្ច។ សមាជិកក្រុមប្រឹក្សានិងជាប្រធានសភាពាណិជ្ជកម្មថៃលោក Kalin Sarasin បានប្រាប់សន្និសីទកាសែតថា “យើងគិតថាការងារប្រហែល ៧ លានត្រូវបានបាត់បង់រួចហើយហើយតួលេខនេះនឹងកើនឡើងដល់ ១០ លានប្រសិនបើការផ្ទុះឡើងនៃអូសបន្លាយរយៈពេល ២-៣ ខែ” ។ ប្រទេសថៃមានកម្លាំងពលកម្មប្រហែល ៣៨ លាននាក់។ ថៃមានការឆ្លងជំងឺកូវីដ១៩ ចំនួន២៥៧៩នាក់ហើយ ក្នុងនោះ ស្លាប់៤០នាក់ គិតត្រឹមព្រឹកថ្ងៃទី១៤ មេសា៕

  • សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះប្រទេសសមាជិកអាស៊ាន ដែលមាន ប្រជាជនបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ជំរុញឲ្យអាស៊ាន ត្រូវតែរួមដៃគ្នាជាសមរភូមិប្រយុទ្ធនឹង កូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះប្រទេសសមាជិកអាស៊ាន ដែលមាន ប្រជាជនបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ជំរុញឲ្យអាស៊ាន ត្រូវតែរួមដៃគ្នាជាសមរភូមិប្រយុទ្ធនឹង កូវីដ-១៩

    ភ្នំពេញ៖ ថ្លែងចេញពីកិច្ចប្រជុំពិសេសអាស៊ានតាមរយៈ video conference នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះប្រទេសសមាជិកអាស៊ាន ដែលមានប្រជាជនបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។ សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងចំពោះមុខមេដឹកនាំអាស៊ានទាំង១០ ថា ផលប៉ះពាល់ពីជំងឺកូវី ១៩ បានមកដល់លឿន និងមានទំហំធំ ហើយកំពុងរីករាលដាលពីវិស័យមួយទៅវិស័យមួយ។ ជាក់ស្តែង ការរីករាល ដាលនៃជំងឺកូវី១៩ បាននិងកំពុងបង្កឲ្យមានផលប៉ះពាល់កាន់តែខ្លាំងដល់ការអភិវឌ្ឍអាស៊ានជារួម ដោយមិនត្រឹមតែលើ ប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ពាល់ដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ក៏ដូចជា ជីវភាពរស់នៅរបស់ប្រជាជនទូទៅ ។ ថ្លែងនៅចំពោះមុខមេដឹកនាំអាស៊ានទាំង១០នេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញទស្សនៈថា ការប្រយុទ្ធនឹង កូវីដ១៩ មិនធ្វើនៅក្នុងក្របខណ្ឌនៃបណ្តាប្រទេសនីមួយៗនោះឡើយ។ ក្នុងន័យនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជំរុញឲ្យបណ្តាប្រទេសអាស៊ានទាំងអស់រួមដៃគ្នា…