-
អង្គការសុខភាពពិភពលោក WHO បញ្ជាក់ថា ជម្ងឺ COVID-19 មានគ្រោះថ្នាក់ជាងជម្ងឺផ្តាសាយជ្រូកដល់ទៅ១០ដង
ស្វីស៖ ជម្ងឺរាតត្បាតសកល COVID-19 មានគ្រោះថ្នាក់ជាងជម្ងឺផ្តាសាយជ្រូកឆ្នាំដល់ទៅ១០ដងឯណោះ នេះបើតាមសារព័ត៌មាន CGTN ដកស្រង់ប្រភពពីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ ទន្ទឹមគ្នានេះ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានថ្លែងថា អង្គការ WHO កំពុងសិក្សារៀនសូត្រឥតឈប់ឈរអំពីមេរោគ ដែលកំពុងរាលដាលពាសពេញពិភពលោក ។ លោកបន្ថែមថា យើងដឹងថា មេរោគ COVID-19 ឆ្លងរាលដាលឆាប់រហ័ស ហើយយើងដឹងថា វាមានគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំងជាងជម្ងឺរាតត្បាតផ្តាសាយជ្រូកកាលពីឆ្នាំ២០០៩ ដល់ទៅ១០ដង ។ សូមបញ្ជាក់ថា ជម្ងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១លាន៩៩ម៉ឺន៧ពាន់៣៥៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១២ម៉ឺន៦ពាន់៥៦៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៧ម៉ឺន៨ពាន់៣២៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០៕
-
លោក ដូណាល់ ត្រាំ ប្រាប់ លោក វ៉្លាឌីមៀ ពូទីន ថាសហរដ្ឋអាម៉េរិកត្រៀមរួចជាស្រេច ដើម្បីបញ្ជូនជំនួយវេជ្ជសាស្រ្តប្រឆាំងនឹងជម្ងឺ COVID-19 ទៅរុស្ស៊ី
រុស្ស៊ី៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រាប់ទៅកាន់សមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ថា សហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ជូនជំនួយវេជ្ជសាស្រ្តទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CGTN ដកស្រង់ប្រភពពីរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ លោក សឺហ្គៃ ឡាវរូវ បានបញ្ជាក់ដែរថា ប្រទេសរុស្ស៊ីក៏កំពុងពិចារណាបញ្ជូនគ្រឿងបរិក្ខារជាច្រើនទៅកាន់សហរដ្ឋអាម៉េរិកវិញផងដែរ ខណៈសកម្មភាពនេះគ្រោងធ្វើឡើងកាលពីចុងខែមុន ប្រសិនបើមានសំណើរពីសំណាក់សហរដ្ឋអាម៉េរិក នេះបើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass News Agency។ សូមរំលឹកថា កាលពីថ្ងៃទី០១ ខែមេសាកន្លងមកនេះ យន្តហោះយោធាដឹកទំនិញធុន An-124 Ruslan បានធ្វើដំណើរទៅដល់ទីក្រុងញូយ៉ក នេះបើតាមអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាម៉េរិកលោក Anatoly Antonov ដោយលោកបញ្ជាក់ថា យន្តហោះនេះបាននាំមកនូវគ្រឿងបរិក្ខាផ្នែកវេជ្ជសាស្រ្ត ក្នុងនោះរួមមានម៉ាស់បិទមុខជាដើម ៕
-
លោក វ៉្លាឌីមៀ ពូទីន អះអាងថា រុស្ស៊ីអាចនឹងបង្ខំចិត្តប្រើកម្លាំងយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19
រុស្ស៊ី៖ រុស្ស៊ីអាចនឹងបង្ខំចិត្តប្រើប្រាស់ធនធានយោធារបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ប្រសិនបើស្ថានការណ៍នៅក្នុងប្រទេស កាន់តែបន្តធ្ងន់ធ្ងរ ឡើងៗ នេះបើតាមការបញ្ជាក់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងចុះផ្សាយដោយសារព័ត៌មានស៊ីនហួ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ ជាវិធានការបង្ការ និងឆ្លើយតបបន្ទាន់នោះ ប្រជាជនរុស្ស៉ីស្ទើរតែទាំងអស់ ដោយលើកលែងអ្នកបម្រើការក្នុងវិស័យចាំបាច់ គឺត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ដើម្បីនៅផ្ទះដោយទទួលបានប្រាក់បៀវត្សធម្មតា ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសាខាងមុខ ដែលវាជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ប្រទេសរុស្ស៊ី ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺ COVID-19 ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសរុស្ស៊ី ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់២ម៉ឺន១ពាន់១០២នាក់ ខណៈអ្នកជម្ងឺសរុប១៧០នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១ពាន់៦៩៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ៕
-
ប្រធានាធិបតីឥណ្ឌូណេស៊ីប្រកាសចាត់ទុកជំងឺ COVID-19 ជាគ្រោះមហន្តរាយជាតិ ខណៈចំនួនអ្នកឆ្លងវីរុសនេះកើនឡើងជិត៥ពាន់នាក់
ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានចេញសេចក្ដីសម្រេចមួយ ដោយចាត់ទុកជំងឺរាតត្បាតសកល COVID-19 ជាគ្រោះមហន្តរាយជាតិ បន្ទាប់ពីបានប្រកាសភាពអាសន្នដោយសារជំងឺនេះរួចមក នេះបើតាមមន្ត្រីឥណ្ឌូណេស៊ីនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ។ ការប្រកាសគ្រោះមហន្តរាយមិនមែនធម្មជាតិ ដែលបង្កដោយការរាលដាលជំងឺ COVID-19 ជាគ្រោះមហន្តរាយថ្នាក់ជាតិ នេះជាការសម្រេចក្នុងក្រឹត្យចេញដោយប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ដោយក្នុងក្រឹត្យនេះ ការទប់ស្កាត់ជំងឺផ្លូវដង្ហើមថ្មីនេះ ត្រូវបានដឹកនាំដោយក្រុមការងារប្រឆាំងជម្ងឺ COVID-19 ដោយសហការជាមួយរដ្ឋាភិបាលតំបន់ទាំងអស់ រដ្ឋមន្ត្រី និងទីភ្នាក់ងាររដ្ឋាភិបាល ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់៤ពាន់៩៣៣នាក់ ខណៈអ្នកជម្ងឺសរុប៤៥៩នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៤២៦នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ៕
-
សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស តាម Video Conference ស្ដីពីវីរុសកូវីដ-១៩
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូកបីពិសេស តាមប្រព័ន្ធវីដេអូអនឡាញ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាទអរគុណសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានធ្វើពីដើមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូក៣នេះឡើង ជាពិសេស អំពីជំងឺកូវីដ ដើម្បីពិភាក្សាអំពីការឆ្លើយតបរួមរបស់យើង សំដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ឆ្លៀតឱកាសនេះ សម្ដេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបូកបី ដែលបានខិតខំទប់ស្កាត់ដោយមានប្រសិទ្ធភាព និងការរីករាលដាលនេះ នឹងបន្តការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ សម្ដេច ក៏បានអរគុណដល់អគ្គលេខាធិការអាស៊ាន ដែលបានធ្វើបច្ចុប្បន្នភាព ស្ដីអំពីស្ថានភាពកូវីដ១៩ នៅក្នុងតំបន់អាស៊ាន និងបានយកឱកាសនេះ អរគុណចំពោះឯកឧត្តមអគ្គនាយកនៃអង្គការសុខភាព ពិភពលោក នឹងបានផ្ដាំទៅឯកឧត្តមថា តំណាងរបស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា គឺមានការទទួលខុសត្រូវខ្ពស់ណាស់ ពួកគេធ្វើកិច្ចការប្រកបដោយវិជ្ជាជីវៈ ហើយយើងត្រូវការអនុសាសន៍ច្រើនជាងនេះទៀត ហើយសង្ឃឹមថា ឯកឧត្តមអគ្គនាយកអង្គការ សុខភាពពិភពលោក នឹងបន្តការខិតខំដទៃទៀត ដោយមិនខ្វល់អំពីការព្រមានពីប្រទេសខ្លះ ចំពោះ ឯកឧត្តមនោះទេ ។ ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន…
-
ថ្នាក់ដឹកនាំខេត្តព្រះវិហារ ចុះត្រួតពិនិត្យកម្លាំង ដែលនៅគោលដៅខេត្តព្រះវិហារ និងខេត្តកំពង់ធំ និងបានណែនាំ ឲ្យបន្តពង្រឹងលើការអនុវត្តន៍បទបញ្ជា រាជរដ្ឋាភិបាល ក្នុងការធ្វើចរាចរណ៍ ឆ្លងពីខេត្តមួយ ទៅកាន់ខេត្តមួយទៀត នៅក្នុងប្រទេស
ខេត្តព្រះវិហារ៖ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានដឹកនាំមន្ត្រីក្រោមឧិវាទ អញ្ជើញចុះទៅកាន់គោលដៅឈរជើង របស់កម្លាំងសមត្ថកិច្ចចម្រុះ នៅព្រំប្រទល់ខេត្តព្រះវិហារ-ខេត្តកំពង់ធំ ដើម្បីជួបសួរសុខទុក្ខ និងការនាំយកអំណោយ និងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងស្ថិតនៅគោលដៅ អនុវត្តន៍បទបញ្ជា រាជរដ្ឋាភិបាល ក្នុងការធ្វើចរាចរណ៍ ឆ្លងពីខេត្តមួយទៅខេត្តមួយទៀត ស្របពេលដែលកម្ពុជា កំពុងរឹតបន្តឹងលើការអនាម័យ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ការអញ្ជើញចុះទៅកាន់ គោលដៅព្រំប្រទល់ខេត្តទាំងពីរ នៅក្នុងភូមិសាស្ត្រស្រុករវៀង ខេត្តព្រះវិហារ និងស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ របស់ថ្នាក់ដឹកនាំខេត្តព្រះវិហារនោះ បានប្រព្រឹត្តទៅនៅថ្ងៃទី១៤មេសាឆ្នាំ២០២០ នេះ។ អភិបាលខេត្ត និងជាប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ណែនាំដល់កងកម្លាំង ដែលកំពុងបំពេញភារកិច្ច នៅក្នុងគោលដៅ នៃមូលដ្ឋាននោះ ខិតខំបន្តអនុវត្តបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាល អោយបានម៉ត់ចត់ និងតឹងរឹងបំផុត និងប្រាប់គ្រូពេទ្យ ណែនាំដល់ប្រជាពលរដ្ឋ ដែលមករកសេវាពិនិត្យសុខភាព…
-
អភិបាលខេត្តកំពង់ចាម៖ សូមបងប្អូនប្រជនពលរដ្ឋកុំមានការភិតភ័យអំពីបញ្ហាប្រេះច្រាំងទន្លេ តែត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យស្ថានភាពការប្រេះច្រាំងទន្លេដែលគៀក នឹងទីតាំងបាក់ស្រុតចាស់ដែលបង្ករអោយមានការភិតភ័យដល់ប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានអញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ៥គ្រួសារ ដែលបានរុះរើផ្ទះ ដោយបារម្ភខ្លាច ការបាក់-ស្រុតច្រាំងទន្លេ ស្ថិតនៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់នោះដែរ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ដោយមានមន្ទីរជំនាញ និងអាជ្ញាធរស្រុកចូលរួមជាមួយ បានចុះទៅពិនិត្យជាក់ស្តែង នៅចំណុចប្រះដី តាមបណ្តោយមាត់ទន្លេ ដោយបានសង្កេតឃើញថា ច្រាំទន្លេនៅទីនោះ ពុំទាន់មានការបាក់ស្រុតនៅឡើយទេ រីឯដីប្រះតាម បណ្តោយមាត់ទន្លេ វាគ្រាន់ជាការ ស្រុតដីធម្មតា ដោយសារទឹកភ្លៀងហូរដក់ ហើយបានជ្រាបចូលទៅក្នុងដី កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែមេសា ម្សិលមិញ។ ហើយម្យ៉ាងទៀត ច្រាំទន្លេនៅចំណុចនោះ នៅឃើញមានបាវខ្សាច់ទប់ច្រាំង នៅមានសភាពដូចដើមនៅឡើយ ពុំទាន់មានការបាក់ស្រុតឡើយ ក្រោយពីមន្ត្រីជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម…
-
សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបគូសបញ្ជាក់ថា យើងមិនត្រូវធ្វេសប្រហែស និងការមើលស្រាលលើឥទ្ធិលពលរីករាលដាលនៃជម្ងឺកូវីដ-១៩នេះឡើយ
សៀមរាម៖ ព្រោះការធ្វេសប្រហែសបាននាំឲ្យពិភពលោកធ្លាក់ចូលក្នុងគ្រោះថ្នាក់ដែលមិនអាចគ្រប់គ្រងបានដើមី្បអនុវត្តន៍នូវការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល លើការងារអប់រំផ្សព្វផ្សាយ ឲ្យបានតែចូលជ្រៅដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន នឹងក្រោមកិច្ចយកចិត្តទុកដាក់របស់ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ចំពោះបងប្អូនជាមេភូមិ អនុភូមិ ជំនួយការភូមិ ដែលជាអ្នកជួរមុខ ដោយនៅផ្ទាល់នឹងប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកពីក្រៅ និងក្នុងប្រទេស នៅតាមមូលដ្ឋាន ដោយកត្តានេះហើយរដ្ឋបាលខេត្តសៀមរាប បានរៀបចំក្រុមប្រតិភូខេត្ត ចុះតាមបណ្តាក្រុង ស្រុកទាំង១២ ក្នុងខេត្តសៀមរាប ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងឯកឧត្តម ម៉ៅ ដារិន្ទ សមាជិកក្រុមប្រឹក្សាខេត្ត អមដំណើរដោយអស់លោក លោកស្រីជាសមាជិកសហភាពសហព័ន្ធកម្ពុជាខេត្ត ក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក បានចុះ សួរសុខទុក្ខ សំណេះសំណាល និង ធ្វើការណែនាំមួយចំនួន ដល់លោក លោកស្រីជាមេភូមិ អនុភូមិ ជំនួយការភូមិ ទាំង១១៣ នៃឃុំទាំង១០របស់ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ …
-
អង្គការសុខភាពពិភពលោក WHO ព្រមានថា ជម្ងឺ COVID-19 នឹងផ្ទុះខ្លាំងឡើងវិញ បើសិនប្រទេសទាំងអស់បន្ធូរបន្ថយការរឹតត្បិត
ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានព្រមានថា ការប្រញាប់ដកចេញវិញនូវការរឹតត្បិត អាចនឹងនាំអោយមានការកើនឡើងករណីស្លាប់ ដោយសារតែជម្ងឺ COVID-19 នៅតាមបណ្តាប្រទេសដែលកំពុងបន្ធូរបន្ថយការរឹតបន្តឹងក្នុងសង្គម និងសេដ្ឋកិច្ចរបស់ពួកគេ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ។ កន្លងមក ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ក៏បានព្រមានឱ្យបណ្ដាប្រទេសទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការលុបចោល ឬបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំងនឹងជំងឺ COVID-19 លឿនរហ័សពេកក្នុងកាលៈទេសៈបច្ចុប្បន្ន ព្រោះវាអាចនឹងបង្កឱ្យមនុស្សស្លាប់កាន់តែច្រើន។ ទន្ទឹមគ្នា ប្រធានអង្គការសុខភាពពិភពលោក WHO រូបនេះ ក៏បានសម្តែងការស្វាគមន៍ផងដែរ ជុំវិញការថយចុះចំនួនអ្នកស្លាប់ និងឆ្លងនៅក្នុងប្រទេសអឺរ៉ុប ដូចជាអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ និងបារាំង ប៉ុន្តែលោកថា ជម្ងឺ COVID-19 នៅតែអាចបង្ក គ្រោះថ្នាក់នៅគ្រប់ទីកន្លែងទាំងអស់ ជាពិសេសវាអាចនឹងឆ្លងជាសហគមន៍នៅក្នុងប្រទេសចំនួន១៦ នៃតំបន់អាហ្វ្រិក ៕
-
ប្រធានាធិបតីបារាំងពន្យាពេលបិទប្រទេសរហូតដល់ខែឧសភាខាងមុខ ដើម្បីទប់ស្កាត់ជម្ងឺ COVID-19
បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានប្រកាសថា រូបលោកបាននឹងកំពុងពន្យាពេលបិទប្រទេសរហូតដល់ថ្ងៃទី១១ ខែឧសភាខាងមុខ ដើម្បីរាំងខ្ទប់ការឆ្លងរាលដាលនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ ចាប់តាំងពីថ្ងៃទី១៧ ខែមីនាកន្លងមកនេះ ប្រជាជនបារាំងប្រមាណ៦៧លាននាក់ត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ លើកលែងក្នុងករណីចេញទៅទិញម្ហូបអាហារ ទៅធ្វើការងារ ទិញថ្នាំពេទ្យ ឬក៏ធ្វើលំហាត់ប្រាណដោយខ្លួនពួកគេផ្ទាល់ប៉ុណ្ណោះ ហើយការរឹតបន្តឹងនេះ នឹងត្រូវផុតសុពលភាពនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសបារាំង ចំនួនសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១៣ម៉ឺន៦ពាន់៧៧៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់៩៦៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២ម៉ឺន៧ពាន់៧១៨នាក់ ៕