Category: Covid-19

  • ជំងឺកូវីដ១៩ជាឳកាសឲ្យវៀតណាមក្លាយជាអ្នកផលិតម៉ាស ផ្គត់ផ្គង់ពិភពលោក

    ជំងឺកូវីដ១៩ជាឳកាសឲ្យវៀតណាមក្លាយជាអ្នកផលិតម៉ាស ផ្គត់ផ្គង់ពិភពលោក

    ឧស្សាហកម្មរោងចក្រកាត់ដេរនៅប្រទេសវៀតណាមកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ប៉ុន្តែជំងឺនេះបែរជាបានផ្តល់ឳកាសល្អសម្រាប់វៀតណាមទៅវិញ ក្នុងការដែលក្លាយជារោងចក្រផលិតម៉ាសផ្គត់ផ្គង់កម្រិតពិភពលោក នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews ។ ផ្អែកតាមប្រភពថា ថ្មីៗនេះ ក្រុមហ៊ុ Garment 10 Corporation Joint Stock Company នៅវៀតណាមបានអះអាងងថា ខ្លួនបានទទួលការបញ្ជាទិញម៉ាសមុខវេជ្ជសាស្ត្រតម្លៃ៥២លានដុល្លារអាម៉េរិក រួមនឹងម៉ាសក្រណាត់តម្លៃ២០លានដុល្លារអាម៉េរិក ពីដៃគូសហការនៅអាម៉េរិក ព្រមទាំងម៉ាសក្រណាត់២លាន និងម៉ាសមុខវេជ្ជសាស្ត្រ៦លាន ពីដៃគូនៅអាឡឺម៉ង់ដែរ។ ក្រុមហ៊ុនមួយទៀតឈ្មោះថា TNG ក៏ទើបតែបានដឹកជញ្ជូនម៉ាសក្រណាត់ប្រឆាំងបាត់តេរីរាប់លានម៉ាសទៅសហភាពអឺរ៉ុបដែរ កាលពីខែមុន ហើយក្រុមហ៊ុននេះក៏បានវិនិយោគលើការផលិតម៉ាសមុខវេជ្ជសាស្ត្រ ដែលរំពឹងថា នឹងចាប់ផ្តើមផលិតចាប់ពីខែឧសភា ខាងមុខនេះតទៅ៕

  • ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោក សរុបកើនឡើងដល់២.០៨លាននាក់ ក្នុងនោះស្លាប់ជាង១៣ម៉ឺននាក់ និងជាសះស្បើយជាង៥១ម៉ឺននាក់

    ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោក សរុបកើនឡើងដល់២.០៨លាននាក់ ក្នុងនោះស្លាប់ជាង១៣ម៉ឺននាក់ និងជាសះស្បើយជាង៥១ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២លាន៨ម៉ឺន២ពាន់៨៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១៣ម៉ឺន៤ពាន់៦០៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥១ម៉ឺន១២៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៦៤ម៉ឺន៤ពាន់៨៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៨ពាន់៥២៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤ម៉ឺន៨ពាន់៧០១នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់១៨ម៉ឺន៦៥៩នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៨ពាន់៨១២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧ម៉ឺន៨៥៣នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៦ម៉ឺន៥ពាន់១៥៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់៦៤៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣ម៉ឺន៨ពាន់៩២នាក់ ។ ៤-បារាំង…

  • លោក ដូណាល់ ត្រាំ រងការរិះគន់ពីសំណាក់សហភាពអឺរ៉ុប បន្ទាប់ពីប្រកាសផ្អាកជំនួយហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក WHO

    លោក ដូណាល់ ត្រាំ រងការរិះគន់ពីសំណាក់សហភាពអឺរ៉ុប បន្ទាប់ពីប្រកាសផ្អាកជំនួយហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក WHO

    អឺរ៉ុប៖ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើថា ប្រទេសជាសមាជិកទាំង២៧ ពិតជាសោកស្ដាយជាខ្លាំង ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក្នុងការប្រកាសផ្ដាច់ជំនួយហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក WHO នេះបើតាមសារព័ត៌មាន ABC NEWS នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់ទៀតថា វាគ្មានហេតុផលទាល់តែសោះដែលត្រូវធ្វើបែបនេះ នៅក្នុងកាលៈទេសៈដែលយើងកំពុងត្រូវការអង្គការសុខភាពពិភពលោក WHO លើសពេលណាៗទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ។ សូមបញ្ជាក់ថា ការប្រកាសពីការផ្តាច់ជំនួយហិរញ្ញវត្ថុដល់អង្គការសុខភាពពិភពលោក WHO បានកើតមានឡើងប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចោទថា ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ លម្អៀងទៅរកចិន និងគ្មានតម្លាភាព៕

  • ថៃសម្រេចពន្យាពេលហាមឃាត់យន្តហោះដឹកអ្នកដំណើរចូលមកប្រទេសខ្លួនរហូតដល់ចុងខែមេសា ក្នុងគោលបំណងទប់ស្កាត់ការឆ្លងជម្ងឺ COVID-19

    ថៃសម្រេចពន្យាពេលហាមឃាត់យន្តហោះដឹកអ្នកដំណើរចូលមកប្រទេសខ្លួនរហូតដល់ចុងខែមេសា ក្នុងគោលបំណងទប់ស្កាត់ការឆ្លងជម្ងឺ COVID-19

    ថៃ៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសថៃ បានសម្រេចពន្យាពេលហាមឃាត់របស់ខ្លួនបន្ថែមទៀត ចំពោះការហោះហើរចូលមកនៃយន្តហោះអ្នកដំណើរ រហូតដល់ថ្ងៃទី៣០ ខែមេសាខាងមុខ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មាន Bangkok Post នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ បម្រាមខាងលើនេះ ត្រូវបានដាក់អនុវត្តន៍លើកដំបូងកាលពីថ្ងៃទី០៤ ខែមេសា ហើយក្រុមអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានអូសបន្លាយពេលហាមឃាត់ម្តងរួចទៅហើយ គឺរហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ។ ឧស្សាហកម្មទេស ចរណ៍ថៃបានរងផលប៉ះពាល់យ៉ាងខ្លាំង ខណៈសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានរំពឹងថា នឹងខាតបង់ប្រាក់១,៣លានលានបាត ឬស្មើនឹង៥៦.៤៧ពាន់លានដុល្លារ ដោយសារតែផលប៉ះពាល់ពីការផ្ទុះជំងឺរាតត្បាតសកលមួយនេះ ។ សូមបញ្ជាក់ថា ចាប់តាំងពីការរីករាលដាលនៃជម្ងឺ COVID-19 បានកើនឡើងនៅក្នុងខែមករាមកនេះ ប្រទេសថៃបានរាយការណ៍ថា មានករណីសរុបចំនួន២ពាន់៦៤៣ករណី និងអ្នកស្លាប់ចំនួន៤៣នាក់ ខណៈអ្នកជំងឺ១ពាន់៤៩៧នាក់បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ ៕

  • ឯកឧត្តម គឹម សន្តិភាព៖ ការដាក់ប្រទេសជាតិស្ថិតក្នុងស្ថានភាពអាសន្ន គឺធ្វើឡើងតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ មិនមែនដាក់ប្រទេសក្នុងភាពអាសន្ន ក្រោយពេលមានព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ច្បាប់នេះនោះទេ

    ឯកឧត្តម គឹម សន្តិភាព៖ ការដាក់ប្រទេសជាតិស្ថិតក្នុងស្ថានភាពអាសន្ន គឺធ្វើឡើងតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ មិនមែនដាក់ប្រទេសក្នុងភាពអាសន្ន ក្រោយពេលមានព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ច្បាប់នេះនោះទេ

    ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ថា មិនមែនមានន័យថាប្រទេសត្រូវបានដាក់ស្ថិតក្នុងភាពអាសន្ន ក្រោយពេលមានព្រះរាជក្រមប្រកាសអោយប្រើប្រាស់ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ននោះទេ ។ ឯកឧត្តម គឹម សន្តិភាព បន្តថា ការដាក់ប្រទេសជាតិស្ថិតក្នុងស្ថានភាពអាសន្ននៅពេលណានោះ គឺធ្វើឡើងតាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ក្រោយពីមានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បញ្ជាក់ថា ជារួមមានន័យថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងយកមកអនុវត្តន៍ក្រោយពេលមានការប្រកាសដាក់ប្រទេសជាតិក្នុងភាពអាសន្ន ៕

  • គិតត្រឹម៉ោង ៨:៣០នាទី ថ្ងៃទី១៦ ខែមេសា ២០២០ យេីងពុំរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មីទេ

    គិតត្រឹម៉ោង ៨:៣០នាទី ថ្ងៃទី១៦ ខែមេសា ២០២០ យេីងពុំរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មីទេ

    គិតត្រឹម៉ោង ៨:៣០នាទី ថ្ងៃទី១៦ ខែមេសា ២០២០ យេីងពុំរកឃេីញអ្នកជំងឺ COVID-19 ករណីថ្មីទេ ។ ជាសរុបប្រទេសយេីងមានចំនួន ១២២ករណី ដដែល និង ២ករណីជាសះស្បេីយ សរុប​៩៨នាក់ ស្លាប់គ្មាន ។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥

  • គិតត្រឹមថ្ងៃទី១៥ខែមេសានេះ ប្រជាពលរដ្ឋ និងបងប្អូនប្រជាពលករខេត្តបាត់ដំបង ដែលបានវិលត្រឡប់ពីប្រទេសថៃនិងប្រទេសផ្សេងទៀតមានចំនួនសរុប ១៥.៦៤៨នាក់ និងអ្នកដែលបានចូលមករស់នៅក្នុងមូលដ្ឋានលើសពី១៤ថ្ងៃមានចំនួនសរុប៩.៨៦៤នាក់ហើយ

    គិតត្រឹមថ្ងៃទី១៥ខែមេសានេះ ប្រជាពលរដ្ឋ និងបងប្អូនប្រជាពលករខេត្តបាត់ដំបង ដែលបានវិលត្រឡប់ពីប្រទេសថៃនិងប្រទេសផ្សេងទៀតមានចំនួនសរុប ១៥.៦៤៨នាក់ និងអ្នកដែលបានចូលមករស់នៅក្នុងមូលដ្ឋានលើសពី១៤ថ្ងៃមានចំនួនសរុប៩.៨៦៤នាក់ហើយ

    ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា៖ ប្រជាពលរដ្ឋ និងបងប្អូនពលករ ដែលបាននិងកំពុងតែវិលត្រឡប់ពីប្រទេសនានា ដើម្បីមករស់នៅក្នុងមូលដ្ឋានភូមិឃុំស្រុករបស់ខ្លួនវិញគិតចាប់តាំងពីគ្រាដើម រហូតដល់ថ្ងៃទី១៥ ខែមេសានេះ មានការកើនឡើងសរុបចំនួន ១៥.៦៤៨នាក់ ក្នុងនោះ ស្ត្រី៧.១៦៣នាក់។ ឯកឧត្តមអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា លើការងារគ្រប់គ្រងពលករដែលវិលត្រឡប់ពីប្រទេសនានា និងរស់នៅក្នុងភូមិសាស្ត្រខេត្តកន្លងមកនេះក្នុងនោះរដ្ឋបាលខេត្តបានចាត់តាំងក្រុមការងារចំពោះកិច្ចគ្រប់ថ្នាក់ក្នុងខេត្ត និងនៅថ្នាក់ ស្រុក’ក្រុងរបស់ខ្លួនដោយបានធ្វើការអប់រំដោយផ្ទាល់ ចំនួន ៧.៣០០ នាក់ និង ចំនួនអ្នកដាក់ដោយឡែក នៅចត្តាឡីស័កក្រុង-ស្រុក ចំនួន២០នាក់ និងដាក់ដាច់ដោយឡែកដោយខ្លួនឯងសរុបចំនួន ២៣៥នាក់ការដាក់ឲ្យនៅដាច់ដោយឡែកនេះ គឺដោយសារតែពួកគាត់មានការសង្ស័យខ្លួនឯង និងខ្លាចឆ្លង ទៅក្រុមគ្រួសារ។ ទើបគាត់រស់នៅ និងដេកដាច់ដោយឡែក ពីសមាជិក នៃក្រុមគ្រួសារគាត់។ដោយឡែកចំពោះបងប្អូនពលករ ដែលបានវិលត្រឡប់ពីប្រទេសថៃមករស់នៅមូលដ្ឋានបានរយៈលើសពី១៤ថ្ងៃមានចំនួនសរុប៩.៨៦៤នាក់ នៅសល់ ៥.៧៨៤ នាក់ទៀត ។ ដោយឡែក នៅថ្ងៃទី១៥មេសានេះ មានពលករ ចូលតាមច្រកព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សរុប៣៥នាក់(ស្រី១៨នាក់) និងពលករ ដែលមានទីលំនៅ…

  • សម្តេចក្រឡាហោម បានផ្តល់ម៉ាស់ អាល់កុល សាប៊ូដុំ ប្រដាប់វាស់កម្តៅនិងប៉ាណូបិទផ្សព្វផ្សាយ ដល់រដ្ឋបាលខេត្តបាត់ដំបង​ (មានវីដេអូ)

    សម្តេចក្រឡាហោម បានផ្តល់ម៉ាស់ អាល់កុល សាប៊ូដុំ ប្រដាប់វាស់កម្តៅនិងប៉ាណូបិទផ្សព្វផ្សាយ ដល់រដ្ឋបាលខេត្តបាត់ដំបង​ (មានវីដេអូ)

    រដ្ឋបាលខេត្តបាត់ដំបង បានទទួលអំណោយជាសម្ភារៈអនាម័យដើម្បីការពារនិងប្រយុទ្ធប្រឆាំងពីការឆ្លងនិងការចម្លងមេរោគកូវីដ១៩ពីសម្តេចក្រឡាហោម តាមរយៈក្រុមការងាររបស់ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៥ខែមេសាឆ្នាំ២០២០នេះ អំណោយជាសម្ភារៈឧបករណ៍ប្រើប្រាស់សំរាប់អនាម័យមួយចំនួន ដើម្បីផ្តល់ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីធ្វើការបែងចែកជូនដល់រដ្ឋបាលស្រុកក្រុងទាំង១៤ របស់ខេត្តបាត់ដំបង សម្ភារៈទាំងនោះ រួមមាន៖ ម៉ាស់ ចំនួន២៤ម៉ឺន(បន្ទះ), អាល់កុលដបតូច និងពីដុង ចំនួន ៩៦០លីត្រ, សាប៊ូដុំប្រូថេច ចំនួន ១៦.០០០ដុំ និងឧបករណ៍ស្ទង់វាស់កម្តៅ ចំនួន ៧៤គ្រឿង និងក្រដាសប៉ាណូបិទផ្សព្វព្សាយពីកូវី១៩ ជាច្រើនកញ្ចប់ផងដែរ។ សម្ភារៈទាំងនេះ ត្រូវបានឯកឧត្តម ងួន  រតនៈ អភិបាលខេត្តបាត់ដំបង ធ្វើការបែងចែកដល់រដ្ឋបាលក្រុងស្រុកទាំង១៤ក្នុងខេត្តភ្លាមៗនៅវេលាព្រឹកថ្ងៃដដែលនេះ។ហើយសម្ភារៈដែលត្រូវបែងចែកប្រគល់និងទទួល គឺធ្វើឡើងនៅសាលាខេត្តបាត់ដំបង ដោយមានវត្តមាន អស់លោកជា អភិបាល-អភិបាលរង ក្រុង-ស្រុក មកទទួលដោយផ្ទាល់ដៃតែម្តង។ ក្នុងឱកាសប្រគល់នូវសម្ភារៈខាងលើនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងប្រាប់ដល់រដ្ឋបាលក្រុង-ស្រុក ថា៖ អំណោយទាំងនេះ គឺ៖ ជាអំណោយរបស់សម្តេចក្រឡាហោមស ខេង និងលោកជំទាវ ដើម្បីផ្តល់ជូនស្រុកក្រុងទាំងអស់ក្នុងខេត្ត ដើម្បីយកទៅប្រើប្រាស់ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋានផ្ទាល់ តាមរយៈជាមួយក្រុមការងារចុះជួយស្រុកក្រុងទីនោះ។…

  • មន្ត្រីថ្នាក់ដឹកនាំបានទៅជួប និងផ្តល់កម្លាំងចិត្តដល់កម្មករ កម្មការិនីជាង៣.០០០នាក់ ដែលបន្តធ្វើការក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរនៅរោងចក្រកាត់ដេរនៃសួនឧស្សាហកម្មសុីសូផុន ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ

    មន្ត្រីថ្នាក់ដឹកនាំបានទៅជួប និងផ្តល់កម្លាំងចិត្តដល់កម្មករ  កម្មការិនីជាង៣.០០០នាក់ ដែលបន្តធ្វើការក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរនៅរោងចក្រកាត់ដេរនៃសួនឧស្សាហកម្មសុីសូផុន ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ

    ខេត្តបន្ទាយមានជ័យ៖ ដំណើរទៅសួរសុខទុក្ខនោះធ្វើឡើងកាលពីថ្ងៃទី១៥ខែមេសាឆ្នាំ២០២០ ឬចំថ្ងៃទី៣នៃបុណ្យចូលឆ្នាំជូត ពស២៥៦៤ ។ រួមមានលោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរជាមួយ  លោកហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុង លោកអធិការក្រុង និងមន្ត្រីពាក់ព័ន្ធ។ លោក រស់ សារុំ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាថ្ងៃទី១៥មេសា ឆ្នាំ២០២០នេះ កម្មករ កម្មការិនីបានបង្ហោះសារថាពួកគេចូលរួមជាមួយអាជ្ញាធរមានសមត្ថកិចកចរដ្ឋាភិបាលក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ ដោយអះអាងថា ពួកគេត្រូវបន្តធ្វើការធម្មតាក្នុងរោងចក្រ មិនហ៊ានឈប់សម្រាកឡើយ ។ គឺត្រូវអនុវត្តន៍តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។ ជាក់ស្តែងថ្ងៃនេះ ពួកគេបាន មកធ្វើការងារជាធម្មតាចំថ្ងៃឈប់សម្រាកគឺថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំជូត។ នាឱកាសនោះ លោកអ៊ុ រាត្រី បានកោតសរសើរ និងផ្តល់កម្លាំងចិត្តចំពោះក្មួយៗកម្មករ កម្មការិនី និងអ្នកគ្រប់គ្រង់ ក៏ដូចនិយោជកនៃរោងចក្រ ក៏ដូចតំបន់សួនឧស្សាហកម្មដែលបន្តធ្វើការ និងដំណើរខ្សែសង្វាក់ផលិតកម្មរបស់រោងចក្វាយណភ័ណ្ឌរទាំង៣ក្នុងស្ថានភាព បច្ចុប្បន្នដែលលើ សកលលោក ទទួល រងនូវវិបត្តិ…

  • សេចក្ដីណែនាំ ស្ដីពី ការលើកកម្ពស់ការបង្រៀននិងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រឺះស្ថានសិក្សាឯកជនគ្រប់កម្រិត

    សេចក្ដីណែនាំ ស្ដីពី ការលើកកម្ពស់ការបង្រៀននិងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រឺះស្ថានសិក្សាឯកជនគ្រប់កម្រិត