Category: Covid-19

  • ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោក សរុបកើនឡើងដល់២.១៨លាននាក់ ក្នុងនោះស្លាប់ជាង១៤ម៉ឺននាក់ និងជាសះស្បើយជាង៥៤ម៉ឺននាក់

    ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងពិភពលោក សរុបកើនឡើងដល់២.១៨លាននាក់ ក្នុងនោះស្លាប់ជាង១៤ម៉ឺននាក់ និងជាសះស្បើយជាង៥៤ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២លាន១៨ម៉ឺន២ពាន់១៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១៤ម៉ឺន៥ពាន់៥២១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៤ម៉ឺន៧ពាន់២៩៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៦៧ម៉ឺន៧ពាន់៥៧០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៤ពាន់៦១៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥ម៉ឺន៧ពាន់៥០៨នាក់ ។ ២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់១៨ម៉ឺន៤ពាន់៩៤៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៩ពាន់៣១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧ម៉ឺន៤ពាន់៧៩៧នាក់ ។ ៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់១៦ម៉ឺន៨ពាន់៩៤១នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន២ពាន់១៧០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤ម៉ឺន១៦៤នាក់ ។ ៤-បារាំង ចំនួនអ្នកឆ្លងកើនឡើងដល់១៦ម៉ឺន៥ពាន់២៧នាក់…

  • ប្រមុខអង្គការសហប្រជាជាតិចង់ឱ្យកុមារត្រូវបានការពារ អំឡុងពេលប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកល COVID-19

    ប្រមុខអង្គការសហប្រជាជាតិចង់ឱ្យកុមារត្រូវបានការពារ អំឡុងពេលប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកល COVID-19

    សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់នីញ៉ូ ហ្គីទែរ៉េស បានអំពាវនាវឲ្យក្រុមគ្រួសារទាំងអស់ និងមេដឹកនាំពិភពលោកចាត់វិធានការការពារកុមារៗរបស់ពួកយើង ដែលកំពុងទទួលរងការគំរាមកំហែងដោយសារតែការរីករាលដាលនៃជម្ងឺ COVID-19 បើទោះបីជាពួកគេប្រឈមនឹងហានីភ័យទាបនៃវីរុសនេះក៏ដោយ នេះបើតាមសារព័ត៌មាន CGNT នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ប្រទេសចំនួន១៨៨ក្នុងចំណោមប្រទេសជាសមាជិកទាំង១៩៣ បានបង្ខំចិត្តបិទសាលារៀន ខណៈចំណាត់ការនេះ ប៉ះពាល់ដល់កុមារ និងយុវជនជាង១.៥ពាន់លាននាក់ ។ បន្ថែមលើនេះ វិធានការទប់ស្កាត់ និងការធ្លាក់ចុះនៃវិបត្តិសេដ្ឋកិច្ចសកលលោក ក៏កំពុងបង្កើនភាពតានតឹងនៅក្នុងគ្រួសារផងដែរ ហើយកុមារគឺជាជនរងងាយគ្រោះ និងជាសាក្សីនៃអំពើហិង្សាក្នុងគ្រួសារ និងរំលោភបំពាន នេះបើតាមលោក ហ្គូទែរ៉េស។ ការអំពាវនាវខាងលើនេះរបស់លោក អាន់នីញ៉ូ ហ្គីទែរ៉េស ត្រូវបានធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះបានបញ្ជាក់ថា មានតែវ៉ាក់សាំងប្រឆាំងនឹងជម្ងឺ COVID-19 មួយគត់ ដែលអាចធ្វើឱ្យស្ថានភាពវិលទៅរកភាពប្រក្រតីវិញបាន ហើយថែមទាំងបានជំរុញឱ្យពិភពលោកពន្លឿនការអភិវឌ្ឍវ៉ាក់សាំង និង គិតគូរពីផលប្រយោជន៍រួមជាសកល ដើម្បីកម្ចាត់ជម្ងឺផ្លូវដង្ហើមថ្មីមួយនេះ៕

  • សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេលើពិភពលោក ខណៈអ្នកស្លាប់កើនឡើងជាង៣ម៉ឺននាក់ហើយ

    សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេលើពិភពលោក ខណៈអ្នកស្លាប់កើនឡើងជាង៣ម៉ឺននាក់ហើយ

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារមេរោគ COVID-19 ច្រើនជាងគេនៅលើពិភពលោក ជាក់ស្តែងតួលេខចុងក្រោយបានឲ្យដឹងថា ចំនួនសរុបនៃមនុស្សស្លាប់នៅទូទាំងសហរដ្ឋអាម៉េរិក កើនឡើងដល់៣ម៉ឺន៤ពាន់៦១៧នាក់ បន្ទាប់ពីការបូកបញ្ចូលចំនួនអ្នកស្លាប់ជាង១ពាន់២០០នាក់ទៀតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសឈរលើរៀងលំដាប់ទី១ ដែលមានអ្នកឆ្លង និងស្លាប់ដោយសារតែមេរោគ COVID-19 ខ្ពស់ជាងគេនៅលើពិភពលោក ដោយខ្ពស់ជាងប្រទេសអេស្ប៉ាញ ដែលកំពុងឈរនៅលេខរៀងទី ២ រហូតដល់ទៅជិត ៤ដង នេះបើគិតតែទៅលើចំនួនករណីឆ្លងសរុបនៃជម្ងឺរាតត្បាតសកលនេះ។ សូមជម្រាបផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់នៅថ្ងៃទី១៦ ខែមេសានេះថា ប្រទេសរបស់លោកបានឆ្លងផុតចំណុចកំពូល នៃការឆ្លងរាលដាលជំងឺ COVID-19 រួចទៅហើយ ខណៈរដ្ឋមួយចំនួនកំពុងត្រៀមបើកទ្វារឡើងវិញ ដើម្បីចាប់ផ្តើមដំណើរការសេដ្ឋកិច្ច៕

  • អង់គ្លេសពន្យាពេលបិទប្រទេសរយៈពេល០៣សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19

    អង់គ្លេសពន្យាពេលបិទប្រទេសរយៈពេល០៣សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19

    អង់គ្លេស៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab ដែលកំពុងកាន់តួនាទីដឹកនាំប្រទេសបណ្តោះអាសន្ន ជំនួសលោកនាយករដ្ឋមន្រ្តី បូរីស ចនសុន នៅថ្ងៃព្រហស្បត្តិ៍នេះ បានប្រកាសថា ចក្រភពអង់គ្លេសនឹងបន្តបិទប្រទេសរយៈពេល០៣សប្តាហ៍ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ។ ការប្រកាសពន្យាពេលបិទប្រទេសបន្ថែមទៀតរបស់លោក Dominic Raab នាពេលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីចក្រភពអង់គ្លេសក្លាយជាប្រទេសទី៦ នៅលើពិភពលោក ដែលមានករណីឆ្លងជម្ងឺ COVID-19 ឈានដល់ខ្ទង់សែននាក់ឯណោះ ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសអង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់១០ម៉ឺន៣ពាន់៩៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៣ពាន់៧២៩នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕

  • ទីបំផុតនាយករដ្ឋមន្រ្តីជប៉ុនប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយសារតែអត្រាអ្នកឆ្លងមេរោគ COVID-19 បន្តកើនឡើង

    ទីបំផុតនាយករដ្ឋមន្រ្តីជប៉ុនប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយសារតែអត្រាអ្នកឆ្លងមេរោគ COVID-19 បន្តកើនឡើង

    ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានសម្រេចប្រកាសដាក់ប្រទេសទៅក្នុងគ្រាមានអាសន្ន ខណៈស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 នៅតែមិនមានភាពធូរស្រាលនៅឡើយនោះ នេះបើតាមសារព័ត៌មាន CGTN នៅទី១៧ ខែមេសា ឆ្នាំ២០២០ ។ ការប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាមានអាសន្ន បានកើតមានឡើងក្រោយលោក អាបេ កាលពីថ្ងៃទី០៧ ខែមេសាមកនេះ បានប្រកាសដាក់ទីក្រុង និងខេត្តសរុបចំនួន០៧ ក្នុងនោះរួមមានទាំងទីក្រុងតូក្យូ ទៅក្នុងគ្រាមានអាសន្ន សម្រាប់រយៈពេលមួយខែ គឺដល់ថ្ងៃទី០៦ ខែឧសភាខាងមុខ។ ដោយឡែក អំឡុងកិច្ចប្រជុំពិសេសមួយ ជាមួយក្រុមអ្នកជំនាញផ្នែកសុខាភិបាល លោក អាបេ ក៏បានបញ្ជាក់ដែរថា ប្រទេសជប៉ុនទាំងមូលនឹងត្រូវដាក់ទៅក្នុងគ្រាអាសន្ន គឺពង្រីកបន្ថែមពីលើ០៧ទីក្រុង និងខេត្ត ដែលត្រូវបានដាក់ក្នុងគ្រាអាសន្ននាពេលកន្លងមក ប៉ុន្តែរយៈពេលនៅដដែល គឺដល់ថ្ងៃទី០៦ ខែឧសភាខាងមុខ ៕

  • ឯកឧត្តម សាយ សំអាល់ បានចាត់ក្រុមការងារនាំយកប្រដាប់ប្រដារគ្រឿងឧបភោគ បរិភោគ សម្រាប់ផ្ដល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទប់ទល់ការរាតត្បាតនៃវីរុសកូវីដ១៩

    ឯកឧត្តម សាយ សំអាល់ បានចាត់ក្រុមការងារនាំយកប្រដាប់ប្រដារគ្រឿងឧបភោគ បរិភោគ សម្រាប់ផ្ដល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទប់ទល់ការរាតត្បាតនៃវីរុសកូវីដ១៩

    នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម វ៉ាន់ មុនីនាថ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកោះរ៉ុង បានដឹកនាំក្រុមការងារ យកអំណោយទាំងនេះ និងបានប្រគល់ម៉ូតូដឹកសំរាមចំនួន២ គ្រឿង ដែលជាអំណោយរបស់ក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលក្រុងកោះរ៉ុង សម្រាប់ ប្រើប្រាស់និងបែងចែកជូនក្រុមការងារចុះជួយសង្កាត់ទាំង២ និងប្រជាពលរដ្ឋ តាមគោលដៅចាំបាច់នានា។ ចំណែកឯនៅស្រុកព្រៃនប់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃនប់ដឹកនាំដោយឯកឧត្តម សូ ខនឬទ្ធីគុណ បាននាំយកភេសជ្ជៈ និងសម្ភារប្រើប្រាស់មួយចំនួន ដែលជាការឧបត្ថម្ភរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ផ្តល់ជូនរដ្ឋបាលស្រុកព្រៃនប់សម្រាប់ប្រើប្រាស់លើគោលដៅបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះដែរ។ គួររំលឹកថាជូនថាកន្លងមកឯកឧត្តម តឹក រ៉េតសំរេច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងព្រះសីហនុក៏ធ្លាប់បាននាំនូវអំណោយឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីធ្វើការផ្ដល់ជូនរដ្ឋបាលក្រុងព្រះសីហនុ បែងចែកប្រើប្រាស់ក្នុងគោលដៅប្រយុទ្ធប្រឆាំងទប់ទល់ការរាតត្បាតនៃជំងឺ កូវីដ១៩។ អំណោយដែលត្រូវផ្តល់ជូនរួមមាន៖ Poster ផ្ទាំង និងប្រតិទិនHand Gel Hand Spray សាប៊ូ ទឹកអាកុលអេតាណុល ជែលលាងដៃ ម៉ាស…

  • ថ្ងៃនេះ ស្ថានភាពជម្ងឺកូវីដ១៩ នៅកម្ពុជា គឹមិនមានជាសះស្បើយថ្មីបន្ថែមទៀតទេ និងក៏មិនមានករណីឆ្លងថ្មីដែរ

    ថ្ងៃនេះ ស្ថានភាពជម្ងឺកូវីដ១៩ នៅកម្ពុជា គឹមិនមានជាសះស្បើយថ្មីបន្ថែមទៀតទេ និងក៏មិនមានករណីឆ្លងថ្មីដែរ

    ថ្ងៃនេះ ស្ថានភាពជម្ងឺកូវីដ១៩ នៅកម្ពុជា គឹមិនមានជាសះស្បើយថ្មីបន្ថែមទៀតទេ និងក៏មិនមានករណីឆ្លងថ្មីដែរ សរុបអ្នកសះស្បើយចំនួន៩៨ នាក់ មិនមានករណីឆ្លងជំងឺថ្មីរយៈពេល៣ថ្ងៃមកហើយ និងអ្នកជំងឺកំពុងបន្តព្យាបាលចំនួន២៤នាក់។

  • រដ្ឋបាលខេត្តកំពង់ស្ពឺទទួលបានអំណោយអេតាណុល១ស៊ីទែន ចំណុះ៥០០០លីត្រ ពីក្រុមហ៊ុនCJ Cambodia Co.ltd ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំង Covid-19

    រដ្ឋបាលខេត្តកំពង់ស្ពឺទទួលបានអំណោយអេតាណុល១ស៊ីទែន ចំណុះ៥០០០លីត្រ ពីក្រុមហ៊ុនCJ Cambodia Co.ltd ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំង Covid-19

    ព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០ សប្បុរសជន នៅបន្តការចូលរួមបរិច្ចាសម្រាប់រដ្ឋបាលខេត្តកំពង់ស្ពឺ ទៅតាមទឹកចិត្តមនុស្សធម៌ តាមរយះតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស ក្រុមអាជីវករ គ្រប់មជ្ឈដ្ឋាន នៅក្នុងខេត្ត ជាការរួមចំណែកជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាល ភាពសង្គម ។ ជាក់ស្តែងថ្ងៃនេះឯកឧត្តម វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ បានទទួលទឹកអេតាណុល ចំណុះ ៥០០០ លីត្រ ពីក្រុមហ៊ុន cj cambodia co ltd ទុកជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំង Covid-19 ។ឯកឧត្តម អភិបាលខេត្តបានលើកឡើងថា កាយវិការទាំងនេះបានបង្ហាញអំពីសាមគ្គីភាព ព្រមទាំងបានបង្ហាញអំពីទឹកចិត្តមនុស្សធម៌ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ក៏ដូចជាតបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់តាមវិធីគ្រប់បែបយ៉ាង ដើម្បីឲ្យប្រជាជនឲ្យចាកផុត អំពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ ។ក្នុងពិធីប្រគល់ទទួលនោះដែរ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន cj cambodia co. ltd ដែលបានផ្ដល់ទឹកមេតាណុលចំណុះ ៥០០០ លីត្រ ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំង…

  • រាជរដ្ឋាភិបាល ប្រកាសបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងអាមេរិក ចូលកម្ពុជា រហូតដល់ស្ថានភាពកូវីដ១៩ ធូរស្បើយឡើងវិញ

    រាជរដ្ឋាភិបាល ប្រកាសបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងអាមេរិក ចូលកម្ពុជា រហូតដល់ស្ថានភាពកូវីដ១៩ ធូរស្បើយឡើងវិញ
  • ឯកឧត្តម គួច ហៃ និងលោកជំទាវ បានចូលរួមថវិកា១លានរៀល ជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ (COVID-19)

    ឯកឧត្តម គួច ហៃ និងលោកជំទាវ បានចូលរួមថវិកា១លានរៀល ជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ (COVID-19)

    ភ្នំពេញ ៖ ឯកឧត្តម គួច ហៃ និងលោកជំទាវ បានចូលរួមថវិកា១លានរៀល ជាមួយរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ (COVID-19) និងសូមប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា  ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា ៖ – កុំចេញក្រៅផ្ទះបើគ្មានការចាំបាច់– ត្រូវមានអនាម័យផ្ទាល់ខ្លួន និង ក្នុងក្រុមគ្រួសារ– ត្រូវដុសលាងសំអាតដៃជាមួយអាកុល ឬទឹកជែលសម្លាប់មេរោគនិងបាក់តេរី– ត្រូវពាក់ម៉ាស ឬប្រើក្រមាដើម្បីកុំអោយឆ្លងមេរោគពីម្នាក់ទៅម្នាក់ ឬពីគេមកយើង និង ពីយើងទៅគេ– ស្ម័គ្រចិត្តដាក់ខ្លួនឱ្យនៅដាច់ ដោយឡែកមួយរយៈ មុនពេលដឹងលទ្ធផលនៃការធ្វើតេស្តតើវិជ្ជមានឬអវិជ្ជមាន ជាពិសេស បងប្អូនកូនក្មួយពលករ ដែលទើបវិលមកពីប្រទេសថៃ គឺសូមដាក់ខ្លួនឯងរស់នៅដាច់ ដោយឡែករយៈពេល១៤ថ្ងៃ សិន ដោយមិនត្រូវទៅជិតប្រពន្ធ ប្តី ឬកូនដាច់ខាត។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕    …